ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានធ្វើការបកស្រាយខ្លីៗ នូវដើមកំណើតថៃបច្ចុប្បន្ន ដែលដំបូងគេស្គាល់ថាជាកលសម្ព័ន្ធជនជាតិតៃដែលរស់នៅផ្នែកមួយនៃប្រទេសចិន និងដំណើរកកើតទឹកដីរហូតក្លាយជាប្រទេសថៃសព្វថ្ងៃ បន្ទាប់ពីអាណាចក្រខ្មែរ និងប្រទេសចម្ប៉ាដួលរលំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQkRnWuoZWAu2uDgCvPP34kqEVPb12yYrLgDXKVyjkGu_0FJg9nQjOqXILurLvhUtSRK2sR5Xp-J5NHV1DYul79942vUMWZpcweGjyQ98V27bDTXe-sEXmbjHicLC6B5JduI-uWO3baNs-Dmk61CWiA5Km4krv4lwVwhmWBFbIZvSRpumbj7klGDoOmB2j/s1080/photo_2025-08-11_15-26-17.jpg

នៅថ្ងៃទី11 ខែសីហា ឆ្នាំ2025 ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះសំណេរមួយ រៀបរាប់ពីប្រវត្តិសង្ខេបៗទាក់ទងនឹងប្រភពនៃជាតិសាសន៍ថៃថា ថៃជាពូជសាសន៍មួយដែលមានដើមកំណើតនៅយូណាន ដែលគេហៅថាជនជាតិតៃ ឬ ថៃ ។ ជនជាតិនេះមានចែកជាកុលសម្ព័ន្ធជាច្រើន ក្នុងនេះមានសៀម វៀតណាម ( ខ្មែរហៅយួនព្រោះសម្គាល់ថាជាជនជាតិមកពីយូណាន់ = យួន ) ។ ត្រង់ចំណុចនេះ លោកសូមបញ្ជាក់ថានេះមិនមែនជាការរើសអើងពូជសាសន៍អ្វីទាំងអស់ តែជាការរៀបរាប់ប្រវត្តិសាស្ត្រភូមិសាស្ត្រនយោបាយបន្តិចបន្តួចប៉ុណ្នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVv9wYYi117anUj0xD_X9yfkFgS4nBIWJsxTwDecstYEpYmb4JOJfWUnwhXFr1LS_P95DmKqSBeP82yNQumxrAO3ayVbo4BjAgIl2VCAE5h1qdISZ3hJYhYWF9eeZBo1BxgQQALTboShvuhE30AhZybC39OYC5NG9oyHNxGUlu2MXs7_ZlDjDhFRVC1z9g/s600/photo_2025-08-11_15-26-21.jpg

លោកបន្តថា នៅពេលពួកម៉ុងហ្គោលចូលលុកលុយចិន កលសម្ព័ន្ធទាំងនេះក៏ចុះមកភាគខាងត្បូង គឺក្រុមសៀមមកខាងកម្ពុជា ចំណែកវៀតណាមមកខាងចម្ប៉ា ហើយក៏បានរីកធំធាត់ខ្លួននៅពេលដែលចក្រពខ្មែរ និង ចម្ប៉ាចុះខ្សោយ ។ ពេលរីកធំធាត់ មានទឹកដីក្លាយជាប្រទេស ជនជាតិសៀមនៅតែហៅខ្លួនជាសៀមដដែលទេ ពោលគឺ Siam Kingdom ឬព្រះរាជាណាចក្រស្យ៉ាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyrTVm_fZD4yEYPL7t-IpOmSqsAG-GAmifCZX5v69rMcLF1mgya8JVMoGWQclLBXgwuGbl_IXonx4GjAmQReGSH-_R13M0lO8gvDeMYVbZUUSM_0-Lt7YOK9NQg4URJku7mKx_ocDqRddwV5eG3n_jicxC43opFSOrxnZl-lBouY2LuuIASugbFeh5fj_U/s490/photo_2025-08-11_15-26-18%20(2).jpg

ក្រោយមកទៀត នៅពេលច្បាំងចាញ់បារាំង សៀមត្រូវប្រគល់ខេត្តមួយចំនួនពិសេសបាត់ដំបង សៀមរាប មួយភាគនៃទន្លេសាប មកបារាំងត្រួតត្រាវិញ ដែលធ្វើអោយសៀមមានការឈឺចាប់យ៉ាងខ្លាំង ។ នៅពេលក្រោយពីរដ្ឋប្រហារប្រែប្រទេសសៀមពីរបបរាជានិយមទាំងស្រុង ទៅជា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនាឆ្នាំ ១៩៣២ មក ហើយសៀមក៏បានដូរឈ្មោះពីរាជាណាចក្រស្យ៉ាម ទៅជា ថៃឡង់វិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxij2pUi8iYkiXuG_NqTCkdupfJFe1t9XqOa0xoq9kxCi2ajTf3QUQm-Mgyh_6Y1NROPz0eyDe2WEDiUAE-XOrpVmUad4F3-WCFdkhbF-WVKOHkr2Unl-dZo6vQkBZcvvYzmGvMFDxe9PxFgV2bQhEPzcLQcHAdt4etQD-Fk90ZPF2VAipux4DuTvBaMdn/s700/photo_2025-08-11_15-26-18.jpg
សំណួរសួរថា តើមកពីហេតុអ្វីទើបប្ដូរឈ្មោះ? ចម្លើយគឺព្រោះតែសៀមមានមហិច្ឆតាត្រួតត្រាទឹកដីទាំងអស់ណាដែលមានជនជាតិតៃ/ថៃ រស់នៅ។ ហេតុនេះហើយ ទើបខ្សែមហាក្សត្រត្រកូលហ្លួងវិបុលសង្គ្រាមបានសរសេរថា ខ្មែរដែលកសាងអង្គរវត្តនោះបានរលាយផុតពូជហើយ អ្នកនៅបច្ចុប្បន្ននេះគឺជាជនជាតិមួយផ្សេងដែលបន្តពីខ្មែរកសាងអង្គរទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZYeI9zvOnH2xMaC9a6R6KozkhlqIbrGSLfFSvzR5g2fF3tDx7w2ss-_HLGEjHY53yC9ru1VbfzF2UlCCDFKsGd7jvPhkXxzfPXyEKwhWd2sx2JNUmuFfxq6rLpnJkxJS-oJiI5CAjKi88LoIbt5WoSpkK5Cag3rT3MUTCdWE3bbND4MB12rNqAeDIX4Yv/s1280/photo_2025-08-11_15-26-20.jpg

ជាងនេះទៅទៀត នៅពេលបារាំងបានមកសិក្សាពីទឹកដីអាសុីអាគ្នេហ៍និងបានឃើញអង្គរវត្តភ្លាម បារាំងក៏បានដាក់សំណួរនេះដែរ ថាតើជនជាតិដែលកសាងអង្គរនេះទៅណាអស់ហើយ? នេះដោយសារតែខ្មែរនៅសតវត្សរ៍ទី ១៩ នោះទន់ខ្សោយមែនទែន ហើយមានប្រជាជនមិនដល់មួយលាននាក់ផង ។ តែក្រោយមក ដោយពិនិត្យក្បាច់ចម្លាក់ថ្មអ្នកពោធិសាត់ និង ក្បាច់ក្បូរលើគ្រឿងប្រាក់ ស្រទបចេកបុណ្យនានា និង ពិសេសក្រោយការអានដាច់សីលាចារឹកមក ទើបគេដឹងថាគឺខ្មែរបច្ចុប្បន្ននេះហើយជាអ្នកបន្តវេនអង្គរ ។ ហេតុនេះ ការដែលចាស់ៗអ្នកសុរិន្ទហៅថា ថៃថាសៀម ពិតជាមិនខុសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJHPTzcxiaRIu4bfkiW9UOcbQWuIXvNUmEJSyaM5cIE17M12DHcZ2N0kVCwyPJ24_MYa4gNy8q5gvsARCUTRZO62Dc5F7veghO1EJMEKbun5F_1qkg-lap8ujYe25OYT9nV4DbfL97_SAJfe6H4zka3a25T7rrvok6HcCtNgi0gqUG1PscNTQM34vyfsKK/s600/image_2025-08-12_08-40-21.png

គួរជម្រាបថា បើតាមការកត់ត្រានៅក្នុងប្រវត្តិសាស្រ្ត «សៀម» បានប្ដូរឈ្មោះមកជា«ថៃ»នៅថ្ងៃទី២៣/០៦/១៩៣៩ ប៉ុន្តែត្រូវបានប្ដូរទៅជា«សៀម»វិញនៅថ្ងៃទី ០៩/០៩/១៩៤៥ លុះដល់ថ្ងៃទី១១/០៥/១៩៤៩ ទើបប្ដូរមកជា«ថៃ» ឬ«ព្រះរាជាណាចក្រថៃ» វិញដល់សព្វថ្ងៃ ដែលមានការទទួលស្គាល់ដោយអង្គការសហប្រជាជាតិ៕