Home Blog Page 420

ក្រុមហ៊ុនថៃត្រូវចំណាយដើមទុនដឹកជញ្ជូនទំនិញខ្ពស់ជាងមុន៦ដងដោយសារការបិទព្រំដែនកម្ពុជា-ថៃ

0

ប្រទេសថៃ ៖ តាំងពីកងទ័ពថៃបិទព្រំដែនកម្ពុជា-ថៃធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញថៃយ៉ាងខ្លាំង ដោយសាររថយន្តដឹកទំនិញពុំអាចចេញ-ចូលតាមច្រកព្រំដែនផ្លូវគោក ហើយធ្វើឱ្យក្រុមហ៊ុនអាជីវកម្មថៃត្រូវស្វែងរកផ្លូវដឹកជញ្ជូនផ្សេងទៀត ដូចជា ៖ ផ្លូវទឹក និងផ្លូវអាកាស ។ ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវទឹកជួបការលំបាកដោយសារខ្វះខាតនាវាដឹកទំនិញ និងចំណាយពេលយូរចាប់ពី៥ថ្ងៃ ទៅ៩ថ្ងៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thai PBS កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPbaLDYXGdrkCLxFJs4C1tjLCeymcCTBL56ZLSb3NkckdGmHy9JHNRy6z9BWceqrPyxzi1f2WqSiVa9KRAWWco15E07zVa2qM5T8tt9Z6cQR_fIiAeRZzXd_0N8zxGABkRIldT1wMkhhjIUYmG6DGLIPd1meRvge-dNmbXlY-sig5wspvEEKFmWTTUu5Zo/s990/image_2025-07-10_08-49-20.png
លោក បាន់កាសេមសាប់ ធ្វើការផ្នែកផ្តល់សេវាកម្ម Logistics និយាយថា ដោយសារពុំអាចដឹកជញ្ជូនទំនិញថៃតាមច្រកព្រំដែនផ្លូវគោកធ្វើឱ្យក្រុមហ៊ុននានាត្រូវផ្លាស់ប្តូរការដឹកជញ្ជូនថ្មី គឺផ្លូវទឹក និងផ្លូវអាកាស ។ ការដឹកជញ្ជូនតាមផ្លូវទឹកចែកចេញជា២ផ្លូវ រួមមាន ៖ ១-ដឹកជញ្ជូនដោយផ្ទាល់ទៅកំពង់ផែក្រុងព្រះសីហនុ ចំណាយពេលពី៥ថ្ងៃ ទៅ៩ថ្ងៃ និង២-ដឹកជញ្ជូនឆ្លងកាត់ប្រទេសសិង្ហបុរី ចំណាយពេលពី៩ថ្ងៃ ទៅ១៤ថ្ងៃ ។ បច្ចុប្បន្ន នាវាដឹកទូរកុងទឺន័រមានបរិមាណទំនិញកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយត្រូវទំនាក់ទំនងនាវាដឹកទំនិញ២សប្តាហ៍មុន ដោយសារតម្រូវការខ្ពស់ពីអតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv_Id-EAeFnfpGOjA2d63Urq8zKsnJV3dXupU3bO_uzxHmzxZL9Iic_3fDtLekIFthZbslBwyac7YTKBjncBRLA8H1GNG8hCvOBZK9aY-t8WqTNArfSlHH52GrRBBzAacIydrxNJyRhMbFFmxvhrLdugsWhZKviHmjnlVGO348KIqdT2VIneaZl1sXbRJw/s5000/image_2025-07-10_08-49-10.png

ចំណែកប្រធានសហព័ន្ធឧស្សាហកម្មថៃបានលើកឡើងពីការបិទព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មតាមព្រំដែន ស្មើទឹកប្រាក់៥០០លានបាតក្នុង១ថ្ងៃ ហើយក្រុមហ៊ុនអាជីវកម្មត្រូវស្វែងរកវិធីនាំចេញទំនិញតាមផ្លូវផ្សេង ដូចជា ៖ ផ្លូវទឹក និងផ្លូវអាកាស ប៉ុន្តែបច្ចុប្បន្ន ថៃប្រឈមនឹងបញ្ហាខ្វះខាតនាវាដឹកទំនិញ ថែមទាំងចំណាយថ្លៃដឹកជញ្ជូនកើនឡើងខ្ពស់រហូតដល់៦ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieAt7YkMv_halU3khle85L3g2mJPptUfQITUX3yZybiJz9XwRHJpPIZ8DJqi5MhMAyKfWFmnwyvhGfur9ArwQd_C2Q5GueV1wbcrVF8zkco8XYpAXuN2COS9NrMoekwwRIBgxj48ce1yf7Vze57EaKokYPvghKf_m4W_OLTLHsYc06w8msfbW8GQrnK4QZ/s990/image_2025-07-10_08-49-18%20(2).png

លោក គ្រៀងក្រៃ ធៀបុគុល ប្រធានសហព័ន្ធឧស្សាហកម្មថៃនិយាយថា ក្រុមហ៊ុនថៃពុំអាចនាំចេញទំនិញបានទេ ដោយសារការបិទព្រំដែនកម្ពុជា-ថៃ ហើយក្រុមហ៊ុនបានស្វែងរកផ្លូវដឹកជញ្ជូនផ្សេងៗ ដូចជា ៖ ផ្លូវទឹក ប៉ុន្តែគុណវិបត្តិនៃការដឹកជញ្ជូនតាមផ្លូវទឹក គឺខ្វះខាតនាវា និងត្រូវចំណាយដើមទុនលើការដឹកជញ្ជូនខ្ពស់លើសមុន៦ដង ។ បើទោះជាចំណាយលើការដឹកជញ្ជូនខ្ពស់ ក៏ក្រុមហ៊ុននៅតែដឹកជញ្ជូនតាមផ្លូវទឹកដើម្បីឱ្យពាណិជ្ជកម្មដំណើរការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMRV7bDD1Y2v3S5VRucND0viIZ_akF44y2DU5aJ5yUwnE64mL8hJbGgnpFp1AOPdBahb6kl9rCg8rfbGmYGfTo6n9Kbr3nC8fqtUhHkkLXNmWKL5HkFm6GMxku_oz38FgDTjT1ElY3ZpTWUAmBu_WJRnjqVKkyHobY55abI1k4WP57jppyGhw0WitBJqTU/s1920/image_2025-07-10_08-49-18%20(3).png

ដោយឡែក រោងចក្រថៃនៅប្រទេសកម្ពុជាដែលប្រើប្រាស់វត្ថុធាតុដើមពីថៃ ពេលនេះ វត្ថុធាតុដើមជិតអស់ពីស្តុក ហើយរោងចក្រថៃត្រូវនាំចូលវត្ថុធាតុដើមពីប្រទេសផ្សេងជំនួសវិញ ដែលធ្វើឱ្យការចំណាយដើមទុនកាន់តែខ្ពស់ ។ ហេតុនេះ ចាំបាច់ត្រូវដំឡើងតម្លៃទំនិញខ្ពស់ដែរ ថែមទាំងប្រឈមបញ្ហាខ្វះខាតកម្លាំងពលកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCuxF1nzL2VZDHUJOTH3fhmeuTiDqdyI6VtBgITJQCrt-gue18TTnMCCye63NgQu5HCH5Ado5aYUYDe3om8THnRFDIVSh9Hf5p4i-B1NqCiDdBiaSTdpypZ0faPJ5n30MiWFMGLDLy1lf4qVK23cUkTpGYJQh12RHZezWq8jbKd7BAtmPyh-3TFwv8reZC/s1024/image_2025-07-10_08-49-18.png

ការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីពីសំណាក់កងទ័ពថៃ ដែលចង់ដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជាពុំទទួលលទ្ធផលឡើយ បែរជាធ្វើឱ្យក្រុមហ៊ុនថៃ និងពលរដ្ឋថៃខ្លួនឯងរងផលប៉ះពាល់ដោយសារការបាត់បង់ចំណូល និងឧបសគ្គផ្សេងៗ ។ ពលរដ្ឋថៃប្រកបអាជីវកម្មនៅតាមព្រំដែនបានជំរុញឱ្យរដ្ឋាភិបាលបើកព្រំដែនឡើងវិញ និងដោះស្រាយបញ្ហាឱ្យត្រូវចំណុច គឺបញ្ហាកើតឡើងនៅកន្លែងណា ត្រូវដោះស្រាយនៅកន្លែងនោះ ពុំមែនបិទព្រំដែនផ្តាច់ដង្ហើមសេដ្ឋកិច្ចពលរដ្ឋ ៕

កូនប្រុសដំបូងរបស់ ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមីមានឈ្មោះបែបខ្មែរឡើងពីរោះ

0

កាលពីល្ងាចថ្ងៃទី៨ កក្កដា ទស្សនិកជនមួយចំនួនជ្រាបមកហើយថាពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមីលោក ឌី ពេជ្រ បានស្វាគមន៍កូនដំបូងហើយបន្ទាប់ពីរង់ចាំអស់ រយៈពេល៩ខែ។ អ្វីដែលកាន់តែចាប់អារម្មណ៍តាមការឱ្យដឹងពីពិធីការិនីរូបនេះ ផ្ទាល់កូន ប្រុសរបស់នាងគឺមានឈ្មោះបែបខ្មែរយ៉ាងពីរោះថែមទាំងលាយឈ្មោះប៉ាម៉ាក់ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1pU-H20nIrWInEcuGzpLcaAYZrxG3N2u9kW5bhwxouoGbjRiPMYWPkUYaSZpL_8MlwJsruyXGQrNWUfKybtGj73gaB4Z3kN82uD51NqIWJcd3yFyR-05H7of592hnqHEe6FIj2JUYc79_ZTYSO0YVbQI038966e_RBoZyozR7GRdLeYJ6XrscUeRYAEjI/s1320/image_2025-07-09_08-56-11.png
គេដឹងថាកូនប្រុសស្រីរបស់អ្នកសិល្បៈមួយចំនួនបានជ្រើសរើសដាក់ឈ្មោះតាមបែបបរទេសទៅតាមការស្រលាញ់និងចូលចិត្តរៀងៗខ្លួនតាមសម័យកាលទំនើប។ ទោះជាយ៉ាងណាក៏មានអ្នកសិល្បៈមួយចំនួនបានសម្រេចចិត្តដាក់ឈ្មោះកូនប្រុសស្រីរបស់ខ្លួនជាឈ្មោះបែបខ្មែរផងដែរជាក់ស្តែងដូចជាពិធីការិនីល្បីឈ្មោះប្រចាំប្រទេស ហ៊ិន ច័ន្ទនីរ័ត្ន ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDDh5wCxAx59WYK0XXRfnkeCLGoenpaCLi7hbPQOikj0s1HDIxuLWb6_m5J3jLCgCON5eRmYbZxJN8YSR6px3NyVCnxdSYIuzEmAQN2Tv7a93xuRdIpx69l99w25vqPsVgMaT8Y43KUkJBxCz1NNM3JHTjzMEl4ONnf8rgmezLM5AKPDYlEbnj1R3iOkB8/s2048/image_2025-07-09_08-56-14.png

ក្រោយការចូលរួមអបអរសាទរយ៉ាងច្រើនពីមហាជននិងមិត្តរួមអាជីពសិល្បៈ អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានជូនដំណឹងដល់មហាជនផងដែរថានាងនិងកូនប្រុសរបស់ខ្លួនគឺមាន សុខភាពល្អនោះទេសូមកុំឱ្យមានការព្រួយបារម្ភ។ ជាមួយនឹងការជូនដំណឹងអំពីសុខភាព ម្តាយកូនពិធីការិនីរូបនេះបានបង្ហាញថាកូនប្រុសដំបូងរបស់នាងនិងស្វាមីលោក ឌី ពេជ្រ គឺមានឈ្មោះថា «ឌី ពេជ្ររ័ត្នបញ្ញាបុត្រ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiusSKjf0mAQZLrWZyMjbsQeDY0h4Kh4ycZqudQsWm9ECOYlALZ4mABJJ_jhST8xY7G-Zby_QCAYVk1mF5Pkl_8aWf8-oVnsug3ZN9ykAMuvkodSeoWqBC-sZ8uRXRv4bbyK7ksyiKm8gTN3lsFDgnyHoHHyZog2rPTWMSfv_OHrPwmvGH3s6c-ASKNsFlj/s1920/image_2025-07-09_08-56-02.png

កូនប្រុសរបស់អ្នកទាំងពីរគឺទទួលបានការសរសើរយ៉ាងច្រើនពីមហាជនថាគួរឱ្យស្រលាញ់ជាពិសេសគឺឈ្មោះពីរោះនិងពោរពេញដោយអត្ថន័យថែមទាំងមានឈ្មោះឪពុកម្តាយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXnbtPKABoYPMWRaI0TO_2z1VpPzkOQMBoornKYkIsgAsO0FHe3tXZbiZcq19L782lPr5v1Av0QkGFlD5wuF69Zsfv8pfRuNzBTUyZZFUyrfHO_atv3_3HYBi6kmOmC92K-WY6dqpOrjh31d5b6zJvFxF86wOZez7txjEM9LBEKZn4aJ0-LtdbcfaxoCmY/s1920/image_2025-07-09_08-56-03.png

គួរបញ្ជាក់ផងដែរថា ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី បានបង្ហាញថាមានផ្ទៃពោះជាសាធារណៈកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈអ្នកទាំងពីរបានដឹកដៃគ្នាចូលរោងការកាលពីខែធ្នូ ឆ្នាំ២០២៣។ រឿងរ៉ាវស្នេហារបស់អ្នកទាំងពីរប្រៀបដូចជាប្រលោមលោកព្រោះអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នា៣ ឆ្នាំរួមហើយក៏បែកគ្នា៨ឆ្នាំហើយមិនដែលបានជួបមុខគ្នាទាល់តែសោះ។ ទោះយ៉ាងណា ដ្បិតតែបែកគ្នាជាច្រើនឆ្នាំព្រហ្មលិខិតបានចារឱ្យអ្នកទាំងពីរជួបគ្នាម្តងទៀតក្លាយជាប្តីប្រពន្ធរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខរហូតមានដំណក់ឈាមរួមគ្នា៕

ថៃពុំបានបិទព្រំដែន សូមអំពាវនាវឱ្យកម្ពុជាចរចាទ្វេភាគីជាមួយថៃ និងគោរពច្បាប់អន្តរជាតិ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ក្រសួងការបរទេសថៃបានប្រកាសព័ត៌មានប្រចាំសប្តាហ៍ថា ប្រទេសថៃពុំបិទព្រំដែនទេ និងអំពាវនាវឱ្យកម្ពុជាចរចាទ្វេភាគីជាមួយថៃដោយស្មោះត្រង់ រួមទាំងគោរពច្បាប់អន្តរជាតិ ។ រដ្ឋាភិបាលថៃពុំចង់ឱ្យកើតបញ្ហារវាងរដ្ឋាភិបាល និងប៉ះពាល់ដល់ពលរដ្ឋប្រទេសទាំងពីរ ប៉ុន្តែរដ្ឋាភិបាលថៃតាំងចិត្តដោះស្រាយបញ្ហាឧក្រិដ្ឋ.កម្មឆ្លងដែន ដោយសុំការសហការពីគ្រប់ប្រទេស រួមទាំងកម្ពុជារួមគ្នាកម្ចា.ត់ឧក្រិដ្ឋក.ម្មឆ្លងដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirzadc0FU801lTlp81ousQB1V10ceUAK_8-12zJaG1aIjKyQUWCZ3NDUIRkQBWp4rBcN2VMvaq3huRuQzKE0i90e9Atb2B1yHehNadj55RTpK-gt8YFFqslcBoQUjqVSUbT2i0gw0uwNXtJOVkVZJZFsBiRvsn_UcwQaac2Gvb4XelFPLEs96XrJam6Ui7/s1279/photo_2025-07-09_10-10-06.jpg

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក និកាន់ឌេត ផ្លាំងគូន បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា រដ្ឋាភិបាលថៃពុំចង់ឱ្យកើតបញ្ហារវាងរដ្ឋាភិបាល និងប៉ះពាល់ពលរដ្ឋប្រទេសទាំងពីរ ថៃបានកំណត់វិធានការគ្រប់គ្រងច្រកព្រំដែនផ្សេងៗដោយពិចារណាពីសុវត្ថិភាព ផលប៉ះពាល់ និងផលប្រយោជន៍ខ្ពស់បំផុតរបស់ពលរដ្ឋខ្មែរ-ថៃ ។ សូមបញ្ជាក់ថា ថៃពុំបានបិទព្រំដែនសម្រាប់អ្នកឆ្លងដែនរបស់ប្រទេសទាំងពីរ រួមទាំងជនបរទេសមកពីប្រទេសផ្សេង ប៉ុន្តែថៃកំណត់វិធានការឱ្យសមស្របនឹងស្ថានការណ៍សន្តិសុខ និងភាពចាំបាច់ក្នុងតំបន់ ។ ថៃនៅតែអនុញ្ញាតឱ្យមានការឆ្លងដែនសម្រាប់បុគ្គលចាំបាច់តាមគោលការណ៍មនុស្សធម៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsK6-7ZaACNZOu-H3-XQ27V_tKOO0q-2aT-6lIMyqCQC2pSn1xgQQV2eMfvMkRaDNg3lZE73okW_ZYH2rkV1MvfujC4tfEPfF8Q1GRD_2kFxMDW-hSjU1a_o4W2jFwfOPLFQLBFe2HNLkcHkkbnJkMOYJc7Zl_j__HgUlH1zzRQMEZoKYmCXQdnwDfP6LX/s1280/photo_2025-07-09_10-10-05.jpg
លោក និកាន់ឌេត ផ្លាំងគូន បន្តថា ការអនុវត្តវិធានការរឹតបន្តឹងការឆ្លងដែនរបស់ថៃ គឺជាវិធានការមួយដែលការពារ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកតាមអនឡាញ ដែលជាបញ្ហារួមក្នុងតំបន់ធ្វើឱ្យប៉ះពាល់ពលរដ្ឋថៃ-ខ្មែរ និងពលរដ្ឋប្រទេសផ្សេងទាំងក្នុង និងក្រៅតំបន់ ។ ហេតុនេះ ថៃតាំងចិត្តដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដោយសុំការសហការពីគ្រប់ប្រទេស រួមទាំងកម្ពុជារួមគ្នាកម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែនឱ្យអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnmZCuBgFY_AUR1zZpjhlalgGqmQAQXsXbPG3uPKUFNMHceAMF0nGW8V9u0AI-aQ9NV_6mAtN3uTwO8dMTAm1VQsa2B-pQB6JCf0XLSvTw6Sx4fxnnYP9tbcil1Yzh2yJIQ3KAZM7yDcFXDvGVXpHWOuCWYXAtUF_TK1P29nv-nSPgoRvVELg1lVbywZ9M/s1200/photo_2025-07-09_10-10-06%20(2).jpg

ប្រទេសថៃមើលឃើញពីស្ថានការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ គួរតែដោះស្រាយបញ្ហាតាមរយៈយន្តការទ្វេភាគីមានស្រាប់ ដែលប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀង MOU នៅឆ្នាំ២០០០ ។ ប្រទេសថៃពុំទទួលស្គាល់អំណាចតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តាំងពីឆ្នាំ១៩៦០ រហូតមកដល់បច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrp_H8qhYYoA5wmjEEjiUhiD-cw5tTFqRVBpjB2ASDVeuR5i-wVm8z-nXel-taCiIjfUMwMPws76Kb5UL0RmNjHQRXRuAD2NOAHsEzLd9pGT2zPV2yGxfScl73HPJBEUSIMKHkP5q1SbiSURse3bUoLdnLGlWD_ImdGZdkPTlrXsCuaYmn9pmsoKdxPdBp/s960/image_2025-07-09_10-25-12%20(2).png

ដោយឡែក កាលពីថ្ងៃទី៤ ខែកក្កដា កន្លងមក ពលរដ្ឋថៃបានដង្ហែរគ្នាមកលេងប្រាសាទនៅព្រំដែនកម្ពុជា-ថៃយ៉ាងច្រើន តាំងពីលោក ប៊ុនស៊ីន ផាកក្លាង បបួលពលរដ្ឋថៃឱ្យមកលេងនៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីបង្ហាញថា ថៃជាម្ចាស់ប្រាសាទ ។ ពលរដ្ឋថៃសម្រុកមកលេងប្រាសាទតាមាន់ធំច្រើនជាងគេ និងផ្តល់សម្ភារៈលើកទឹកចិត្តកងទ័ពថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2nUCNwVzIVZH7kD-FTRs-ZvXiVYiEvJw_YeGIEXuGU8FPfFi8xEBWvy8T7FPczW-x498jW14d7QP6E0w16RsMn8HuB-pDTcZYepGMCtlo94hWvS-Lxyj1XfPAhSj5DLfbbVr0vljnfsHVdmMhoYAHBMGzDR6WQy0hfWWUazwmRbK_7uurn8yICMjRWhw/s1500/image_2025-07-09_10-25-12.png

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃតែងតែកុហកពលរដ្ឋខ្លួនថា ពុំបានបិទព្រំដែនឡើយ ច្រកព្រំដែននៅតែបើកទ្វារដំណើរការធម្មតា ប៉ុន្តែចោទប្រកាន់កម្ពុជាបិទព្រំដែន ។ ការកុហកបែបនេះដើម្បីកុំឱ្យពលរដ្ឋថៃរងផលប៉ះពាល់ដោយសារការបិទព្រំដែនស្តីបន្ទោសរដ្ឋាភិបាល និងទម្លាក់កំហុសមកលើកម្ពុជា ។ ការផ្លាស់ប្តូរពេលវេលាបើក-បិទព្រំដែន និងការរឹតបន្តឹងព្រំដែន គឺកងទ័ពថៃបានធ្វើឡើងជាឯកតោភាគី ពុំជូនដំណឹងជាមុនមកកម្ពុជា ៕

ប្រាសាទ ដាវីន ផ្តល់ចម្លើយបែបនេះទៅលើការប្រើប្រាស់ភាសាអង់គ្លេសចាំបាច់ឬទេសម្រាប់បវរកញ្ញា

0

អ្នកនាង ប្រាសាទ ដាវីន បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ បានផ្តល់ចម្លើយថា សម្រាប់បវរកញ្ញាការប្រើប្រាស់ភាសាអង់គ្លេសត្រូវតែចាំបាច់ឬទេគឺវាមិនទាំងស្រុងនោះទេ ប៉ុន្តែប្រសិនជាបវរកញ្ញានោះចេះប្រើប្រាស់ភាសាអង់គ្លេសវានឹងមានភាពងាយស្រួលក្នុងការទំនាក់ទំនងផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnsv01mHFdvRxRJPo4U9RRZ9CPnXiPuvtzKswonr8vBY0tM65V0T3GC7cZOIs5DT447Rk8cqy-WJ6_qilPGdENyirZFiB-jzk0A63hTcyam95nPbtyvscsSILdsXb3OGpa9QBCVzXxDQ7Y00-7_j70_TCyS7g4J21rcIER9X0DJKJZn2RYcjH1z8SWgDvt/s2048/image_2025-07-09_10-13-27.png

ស្របពេលដែលកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ កំពុងប្រកួតប្រជែងស្វែងរកម្ចាស់ជ័យលាភីថ្មីក្នុងការតំណាងប្រទេសកម្ពុជាយើងសង្កេតឃើញថាមានបេក្ខភាពមួយចំនួនបានបង្កើតភាពលេចធ្លោហើយមានការគាំទ្រពីហ្វេនរៀងៗខ្លួន។ ជាមួយគ្នានេះងាកទៅកាន់អ្នកនាង ប្រាសាទ ដាវីន ដែលជា Miss Universe Cambodia 2024 ដែលបានបើកទ្វារកម្ពុជាចូល TOP ដំបូងគេក្នុងការប្រកួតកម្មវិធី នេះបានចែករំលែកបទពិសោធន៍ក៏ដូចជាគន្លឹះខ្លះៗទៅកាន់អ្នកជំនាន់ក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihGh3aF2r1efgKjUZAZfW5iGZ3Jf8Sp_WalB8T49UsyKMlFBxnDV2lmIUTLvMwzUs0xy4AmYwNlCJxsOGQ6Eym0C-TBUbtng1LQVreTj-ypK79DKMccCG25fyCymTwNoKsqim3YwDTefcgezphLnsHM30rZsUWD2D3z0Zs1Xe17kF9hhV5Th-YplCilQ-m/s2048/image_2025-07-09_10-13-29.png

តាមរយៈវីដេអូមួយ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ បានផ្តល់ចម្លើយអំពីសំណួរថាតើភាសាអង់គ្លេសពិតជាចាំបាច់ឬទេសម្រាប់បវរកញ្ញា? ។ អ្នកនាង ដាវីន បាននិយាយថាប្រសិនជាចេះភាសាអង់គ្លេសគឺវាល្អពេលដែលទៅប្រកួតគឺយើងប្រាស្រ័យទាក់ទងជាមួយនឹងបេក្ខភាពផ្សេងទៀត ចូលចំណោមគេចុះ ហើយយើងទៅប្រកួតគ្មានអ្នកបកប្រែតាមខ្លួននោះទេ ដូច្នេះយើងអាចលេចធ្លោម្យ៉ាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9o4CWE2Xr6LauQBzumI-t2eqpoArVXvGfxvVXOFF8SPLa9CbDs9m2h4-OYwsX2kzFXelSnpRsaVUZABbnJDJSJaYFDUEvCzbccp0j83yKAsc9IQK2KR1-wL3PhlIfKtBE5w8pEf1GKXHNXGJuqrnWmY9IOpj8B4w_IuewIBJIINKjhbDj6v-7_4SHFn9x/s2048/image_2025-07-09_10-13-31.png
ទោះជាយ៉ាងណា ប្រាសាទ ដាវីន ថាតើ Miss Universe ត្រូវតែចេះអង់គ្លេសឬទេបានជាប់ គឺមិនមែននោះទេ ដោយសារតែមិនអាចរើសតែភាសាមួយរយភាគរយឱ្យម្នាក់នោះជាប់ទេ តែគាត់ត្រូវឆ្លើយចម្លើយនៅលើឆាកឬការសម្ភាសន៍ផ្ទាល់ខ្លួន ហើយការ Live រាល់ថ្ងៃជាចម្លើយពីបេះដូង មិនមែនជាការសម្តែង ចម្លើយស្តាប់មកចូលត្រចៀកមានន័យមិនចាំបាច់ចេះអង់គ្លេសនោះទេក៏ប៉ុន្តែមុនយើងចូលដល់ TOP ណាមួយទាំងរូបសម្បត្តិ ចំណេះដឹង ជាអ្វីដែលយើងលេចធ្លោអាចចូល TOP បាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ8caFO_ecjov1BFO3G1jpZE03v6BxMTGAfwByo2jokJ8Nr55SnzuiqPyzIsEOU8MAciM_Ueb3kHkihCcwIgEn9AwjdtTcqdLfFLEOSwKErs0YPPelfhlHu4eMeh4GKFX_Rc-CkFaIpCswrheCNcJfCz4UTX0eF5A_yN7g_XYZufKkxCCNk7SnSKjcXU-r/s2048/image_2025-07-09_10-13-35.png
Miss Universe Cambodia 2024 ថាម្ចាស់ជ័យលាភី TOP5 មួយចំនួនក៏គាត់មិនខ្លាំងភាសាអង់គ្លេសដូចគ្នាហើយត្រូវការអ្នកបកប្រែ ប៉ុន្តែពេលទៅប្រលងនៅស្រុកក្រៅយើងត្រូវតែមានចំណេះដឹងទូទៅ ចេះភាសាដើម្បីប្រាស្រ័យទាក់ទង ហើយការស្និទ្ធស្នាលគឺឆាប់រហ័ស៕

 

 

មេបញ្ជាការកងទ័ពថៃភូមិភាគ២ ស្នើរដ្ឋាភិបាលកម្ពុជា-ថៃដោះស្រាយបញ្ហាព្រំដែន ជម្លោះព្រំដែននឹងបញ្ចប់មុនពេលចូលនិវត្តន៍

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា មេបញ្ជាការកងទ័ពថៃភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា-ថៃដោះស្រាយបញ្ហាព្រំដែន ហើយលោកបញ្ជាក់ពីថៃមានគ្រា.ប់កាំភ្លើ.ងគ្រប់គ្រាន់សម្រាប់ការពារអធិបតេយ្យ ។ លោកជឿជាក់ថា ជម្លោះព្រំដែននឹងបញ្ចប់មុនពេលលោកចូលនិវត្តន៍នៅខែតុលា ខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDo82v_J83-E89TH6sjZDWsLvwol7GGqCCc1GqM7-TB9hdtvQGmuczWAC59mjCq3MsB1_6-27Iu18YzmsOYIve2FNNxbaqxOGisLI0QUr5A4QIvbw-aj-aH7OkoMAIA2Zj_kONpG20zA0XNeeTvez1vcwtF2H_IYj3TVVN98EHTvHo4q0WoHowbCVpuKhc/s600/photo_2025-07-08_09-19-17.jpg

លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគ២ បានចុះពិនិត្យមើលតំបន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តសុរិន្ទ ស៊ីសាកេត និងឧប៊ុនរ៉ាជថានី ដោយបានយកសម្ភារៈព្រះរាជអំណោយមកប្រគល់ឱ្យកងទ័ពនៅព្រំដែន ។ លោកបានផ្តាំផ្ញើឱ្យកងទ័ពទាំងអស់បំពេញតួនាទីតាមការបញ្ជាពីមេបញ្ជាការកងទ័ពជើងគោក និងថែទាំសុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyDTkJ-8DxtI4A9qWF7gEXSqcdOSm3X_zaH40YYuSedHCb9G_KurukpMmV7p7pTGomCpRoHYIycc_V7lKFD9H-uLD44fyc0Jy5gfRNZcb5odMVnwith8kS_ZeOMEmPHsxxXUcQUMT-F2J4_cW6m-ZTJTcAt1Q5RNqhxJLd6Q-fkOwFuLdKx5ul8ow1Inue/s1080/photo_2025-07-08_09-19-17%20(2).jpg

លោកបាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការធ្វើរបងនៅប្រាសាទតាមាន់ធំថា ភាគីទាំងពីរត្រូវតែឈានដល់ការយល់ព្រមគ្នាទៅវិញទៅមកលើបញ្ហាព្រំដែន ពីព្រោះការធ្វើរបងអាចបង្កជម្លោះ ។ លោករង់ចាំឱ្យថ្នាក់ដឹកនាំជជែកគ្នា និងយល់ព្រមជាមុន ពីព្រោះការធ្វើរបងភ្លាមៗអាចមានជម្លោះ ។ កម្ពុជា និងថៃបានជជែករហូតមក ជាពិសេស បញ្ហាមិនយល់គ្នាត្រូវតែជជែកដើម្បីកុំឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ពេលខ្លះ ភាគីទាំងពីរមិនយល់ពីទីតាំងល្បាត ឬការផ្លាស់ប្តូរកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSC2uUTdG5t6CdMkeYQ2Ye4FfjLXeUkzBkht_Q5T4Pz9hV8FUa4UlcjxRtTy8Aloy_1aP4SNfa5ZPrhSHUbgA01yeDiPL7cEWiJzndqeAIXKDjDpsHMZPEPnRe4oVR2Z3Nmk9SEGCOayWLE5-PGX32lUbmgtXQmm4BilgZ5p-1cnLhpjhi7uFzll8go1RZ/s1024/photo_2025-07-09_14-40-07%20(2).jpg

កងទ័ពស្នើឱ្យភាគីទាំងពីរជជែកគ្នារហូតដល់ស្ថានការណ៍ល្អប្រសើរ ពេលនេះ ថៃរង់ចាំព័ត៌មានការចូលរួមកិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) កម្ពុជា-ថៃ ពីមេដឹកនាំកម្ពុជា ខណៈថៃបានត្រៀមខ្លួនរួចហើយ ។ ប្រសិនបើប្រជុំនៅថ្ងៃស្អែក (ថ្ងៃទី១០ ខែកក្កដា) គឺថៃនឹងចូលរួមប្រជុំ ពីព្រោះថៃត្រៀមខ្លួនជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKzTYnWWiCmeZWMtUI2oQYfZv1ZvgeHD6F4xzD5ipo-2K8gzRh-3Vv41xJCZsbPOCDbTsKb8aOuah0caTmYuIfFFHXVjvk5Zflugx5aXlNTp2PGeAsD7mb1RRe92aKH2fYRX0h-CYu1g7RZK7bGL1ds7FRinmcS0Am63KF88xZJHVjdFV7bQLNQbEn8ha5/s1280/photo_2025-07-09_14-40-07.jpg

លោកក៏បានអរគុណដល់ពលរដ្ឋថៃដែលបានមកលេងប្រាសាទនានានៅតាមព្រំដែន ។ រីឯការចូលនិវត្តន៍របស់លោកនៅខែតុលា គ្មានបញ្ហាទេ ពីព្រោះលោកជឿជាក់លើថ្នាក់លើអាចជ្រើសរើសអ្នកមានចំណេះដឹង សមត្ថភាពមកកាន់តំណែងជាមេបញ្ជាការកងទ័ពទី២ ជំនួសលោក ។ លោកពុំបារម្ភពីរដ្ឋាភិបាល កងទ័ពមានតួនាទីផ្តល់សន្តិសុខដល់ប្រទេស រីឯបញ្ហានយោបាយត្រូវដោះស្រាយតាមប្រព័ន្ធប្រជាធិបតេយ្យ កងទ័ពត្រៀមខ្លួនបំពេញតួនាទី ទោះផ្លាស់ប្តូរនាយករដ្ឋមន្ត្រីក្តី ប៉ុន្តែសូមឱ្យនាយករដ្ឋមន្ត្រីមានគោលនយោបាយច្បាស់លាស់ និងធ្វើដើម្បីជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfAXJP2iyGpF4g17qfmqUNA035JatGwsNHkspWNB7VXKyHX_Bo5DwU9yadZnddyjq8Fis-oEYxyGUYMXjm6aypvGD-CzgfpxrKelDtByxkMwS3IGlgf9yMt5TN4xUHFXnqjrN-0IvExBDO67BRg66GsRzOmBjhokkVovVk6FzhezRCX1mNpX2nt2muQvQP/s1280/photo_2025-07-08_09-19-18.jpg

លោកបញ្ជាក់ថា ស្ថានការណ៍នឹងល្អប្រសើរឡើងអាស្រ័យលើគោលនយោបាយរបស់មេដឹកនាំកម្ពុជា ពីព្រោះថៃគ្មានបញ្ហាទេ ជាពិសេស កម្ពុជានឹងដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តើវានឹងទៅជាបែបណា ។ នេះជាតួនាទីរបស់រដ្ឋាភិបាលដោះស្រាយបញ្ហា បើគ្មានអ្វីផ្លាស់ប្តូរ កងទ័ពនឹងគ្រប់គ្រងតំបន់ដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZoJBUGe0kh62YScGI7B0r_W6C_jvlxmj41M8thQ_fFyIITAr5gYdlVCneyK2H9B2pgQFZgGpsxx8nlcX3KZJfDW9h_7xBvyYSIHhSqCSzy3V88e5LY1yTqoRv8MrLEEwmBNJ2eMsircKsMcO2tAmiq_QU6mhqqtp62-s_mhnHWTTFNWin5Ulasj2QpWgT/s800/photo_2025-07-08_09-19-17%20(3).jpg

ចុងក្រោយ លោកបានផ្តាំផ្ញើឱ្យរដ្ឋាភិបាលប្រទេសទាំងពីរដោះស្រាយបញ្ហាព្រំដែនដោយជោគជ័យដើម្បីសេចក្តីសុខពលរដ្ឋខ្មែរ និងថៃ ហើយលោកថា បច្ចុប្បន្ន ប្រទេសថៃមានគ្រាប់កាំភ្លើងគ្រប់គ្រាន់ដើម្បីការពារអធិបតេយ្យ ៕

អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០៥០

0

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឱ្យដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងដំណាក់កាលទី១។

អាកាសយាននេះ ត្រូវបែកចែកជា៣ដំណាក់កាល ក្នុងនោះរួមមាន៖

  • ដំណាក់កាលទី១ តម្លៃ ១,៥ ពាន់លានដុល្លារ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ
  •  ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ
  •  ដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ

គម្រោងវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ដោយមានទុនវិនិយោគប្រមាណ ១,៥ពាន់លានដុល្លារ។

អាកាសយានថ្មីនេះ គឺជាការវិនិយោគរវាងរដ្ឋ និងឯកជន ដោយក្រុមហ៊ុនឯកជន OCIC មានភាគហ៊ុន ៩០ ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) ១០ ភាគរយ៕

 

ថៃបញ្ជូនអ្នកទោ.ស និងកងទ័ពមកបេះផ្លែឈើដោយសារការបិទព្រំដែនខ្វះខាតកម្លាំងពលកម្ម

0

ប្រទេសថៃ ៖ ក្រោយពីបិទព្រំដែនធ្វើឱ្យថៃខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ជាពិសេស ខ្វះពលករបេះផ្លែឈើនៅតាមចម្ការ រដ្ឋាភិបាលថៃនឹងបញ្ជូនអ្នកទោ.ស និងកងទ័ពមកជួយបេះផ្លែមៀនពលរដ្ឋដើម្បីដោះស្រាយបញ្ហាខ្វះពលករ ។ ក្រៅពីនេះ រដ្ឋាភិបាលថៃក៏បានបង្កើតទីតាំងក្នុងស្រុកទទួលទិញផ្លែឈើ និងស្នើឱ្យហាងលក់ទំនិញ 7-Eleven ចំនួន៨,២០០សាខាជួយទិញផ្លែឈើ ពីព្រោះពិបាករកទីផ្សារនាំចេញទៅក្រៅប្រទេស ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Chiang Mai News នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipYFXif50Opmwd_NSi2UkNZ66nnkyoxFkmTx2TXntFto694SdRaXfCbaZ_diQkkE-kda0RwQBufzzmzLNFYPK9KoX_JdIF0cNFZfoba7A-mXUyuz00wqImytJM7K3vRjnUPuhf1tkwzgXpkWLQBkqQm4WZtrLzL7WTPk_RYNAUJssQILSqaH1leUEAPw84/s1550/image_2025-07-09_14-49-57.png

លោក អនុគូល ព្រឹក្សានុសាក់ អ្នកនាំពាក្យរដ្ឋាភិបាលថៃឱ្យដឹងថា រដ្ឋាភិបាល និងភ្នាក់ងារពាក់ព័ន្ធបានជួយចែកចាយផ្លែឈើកសិករនៅភាគខាងកើតនាចុងរដូវ ដោយសារការបិទព្រំដែនពុំអាចនាំចេញផ្លែឈើទៅប្រទេសកម្ពុជា ។ កន្លងមក រដ្ឋាភិបាលបានជួយចែកចាយផ្លែឈើកសិករ ប្រមាណ១ម៉ឺនតោន តាមរយៈការរៀបចំកម្មវិធីផ្សេងៗ ដូចជា ៖ សហការជាមួយផ្សារ១៣កន្លែងចែកចាយទុរេន និងសហការជាមួយក្រុមហ៊ុនឯនជនជួយទិញមង្ឃុត មៀន ម្នាស់ យកទៅធ្វើជាផ្លែឈើក្រៀម និងភេសជ្ជៈលើយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2G_A6MkM8vURlfOeexnRhYVPTIVQy_6kVj5_Rb1dp7WsBuXVtVKkPNMf2Zv4Tm_iy6yDUQSMCuEs8IvNUgIjpx5O-vuwHaZa0oxlPGS23zikt93OQg8y4kZh0QG9ciqLEBzx4cdjvT_GYmEBlZRsR1EY3gfxhwZFbgke10jyWOKjVXkxaaoVuWKk2V8Nf/s1280/image_2025-07-09_14-51-30.png

រដ្ឋាភិបាលបានសហការជាមួយក្រុមហ៊ុនឯកជនឱ្យជួយទិញផ្លែឈើកសិករយកទៅលក់នៅផ្សារ Makro និងហាងលក់ទំនិញ Lotus ព្រមទាំងទាក់ទាញក្រុមហ៊ុនឯកជនចំនួន៤០ ឱ្យចុះឈ្មោះក្នុងក្រុម SET50 ទទួលទិញផ្លែឈើថៃ ក៏ដូចជាទាក់ទងទៅកាន់ហាងលក់ទំនិញរាយ និងហាងក្នុងតំបន់ជួយទិញផ្លែឈើ ។ ក្រៅពីនេះ ក៏បានស្នើឱ្យមន្ត្រីរាជការជួយទិញផងដែរ ស្របពេលផ្លែឈើថៃផ្តល់ទិន្នផលត្រូវដាក់លក់លើទីផ្សារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnRMgcieV-5OHQXx5ESGMWPxFT9WExyKgW9P68Yf2A8M9gf2GCN7ildaRADwn63toitFe9REoH1TToeTXk7WNdLaULkOaX3J2CdkqIPvhyf2K5DTHG19cfYvOFo1Hqm07ea7M6R0ttYDdFOz6LSu_-8AIqJ58ANE5nIbOq0LbBVLSuY_s_qwiqBFRkWdpS/s1068/image_2025-07-09_14-55-35%20(2).png
លោក អនុគូល បន្តថា ផ្លែឈើនៅភាគខាងកើតនឹងបញ្ចប់ការប្រមូលផល ខណៈនៅភាគខាងជើងវិញ ផ្លែមៀន ស្វាយ គូលែន និងម្នាស់ដល់ពេលប្រមូលផល ។ រដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មបានទំនាក់ទំនងទៅកងទ័ពឱ្យបញ្ជូនកម្លាំងមកជួយបេះផ្លែឈើ ជាពិសេស បេះមៀន ពីព្រោះឆ្នាំនេះ មៀនផ្តល់ផលច្រើន ដែលនឹងជួយកាត់បន្ថយការចំណាយដើមទុនកសិករ និងដោះស្រាយបញ្ហាខ្វះពលករ ។ រដ្ឋាភិបាលក៏បានទាក់ទងទៅពន្ធនាគារផងដែរឱ្យបញ្ជូនអ្នកទោសមកជួយបេះមៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcu7x6LwoEW8_kXYJYIONZ8TnDHD_U_uxYySyN28ORCjv98ExRukfd9zlhXKN8KBr9JCUnS2KxwnyvPYO10l083wEMrUIbTiBWHMrYtmsjkg-mUlNP90_qahuVZtvzkp-q3jhiBRCMLfsjnxcO6FJt1EfDyhUdIXDVmP0c4_LLWXBvJWzX7h4uyvOoPI61/s800/image_2025-07-09_14-55-35.png

រដ្ឋាភិបាលនឹងជំរុញការនាំចេញផ្លែមៀនទៅកាន់ទីផ្សារថ្មី គឺឥណ្ឌា ដោយសារពលរដ្ឋឥណ្ឌាចូលចិត្តមៀនថៃ និងនាំចេញមៀនទៅទីផ្សារមជ្ឈិមបូព៌ា ។ រដ្ឋាភិបាលនឹងនាំចេញផ្លែឈើរសជាតិផ្អែមសម្រាប់ជនជាតិមូស្លីមកាន់សីលក្នុងខែរ៉ាម៉ាដន ក៏ដូចជានាំចេញផ្លែឈើទៅចិន រដ្ឋាភិបាលជឿជាក់ថា នៅតាមទីក្រុង និងបណ្តាខេត្តរបស់ចិនត្រូវការផ្លែឈើច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSoA9qOwBEnmDRI3Q4JZPyNLI8Sy-P73kMvhqguH-b9d3NA0h8s_pP40eiW_K4ya6zRDWHJeocrbzT_uLwThTEK-TJLFtj_vn7tnq9MyQuPIxRu1ZIp-aySz_vEhaOKCYjgEDwlcudlr41jeFq8lEjRGh-m9FoyO3gM7E-YAEP89DLHkVgm9amWszfMWyx/s2940/image_2025-07-09_14-51-33.png
រដ្ឋាភិបាលនឹងជួយទិញផ្លែឈើកសិករជាបន្តបន្ទាប់ដើម្បីបញ្ជូនទៅហាងលក់ទំនិញ 7-Eleven ចំនួន៨,២០០សាខានៅទូទាំងប្រទេស ។ ហេតុនេះ សូមកសិករនៅភាគខាងជើង និងខាងត្បូងដែលប្រមូលផលផ្លែឈើជឿជាក់លើរដ្ឋាភិបាលក្នុងការស្វែងរកទីផ្សារផ្លែឈើឱ្យបានច្រើនបំផុត ៕

ទ័ពកម្ពុជា និងទានហានឈុតខ្មៅថៃ ប្រឈមមុខដាក់គ្នា នៅច្រកអានសេះ

0

នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានកម្ពុជា និងទានហានឈុតខ្មៅថៃ បានប្រឈមមុខដាក់គ្នា ដោយបានប៉ះពាក្យសម្តីគ្នាខ្លាំងៗ នៅច្រកទ្វារអន្តរជាតិអានសេះ ក្នុងខេត្តព្រះវិហារ។

តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម គេឃើញមានទានហានឈុតខ្មៅថៃ ប្រមាណ២០នាក់ បានដើរចូលទឹកដីកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើដែនអធិបតេយ្យភាព។

ហេតុការណ៍នេះ កើតឡើង ដោយសារតែទានហានឈុតខ្មៅថៃ ចង់យកពុទ្ធបដិមា២អង្គ មកតម្កល់នៅព្រំដែន តែក៏ត្រូវកម្លាំងទាហានកម្ពុជាហាមឃាត់។

ទាហានកម្ពុជាបានបង្ហាញភាពអង់អាច ដោយតតាំងពាក្យសម្តី និងបានរុញច្រានទាហានថៃត្រឡប់ទៅកាន់ទឹកដីរបស់ពួកគេវិញ។

សូមរំលឹកថា មួយរយៈចុងក្រោយនេះ យោធាថៃតែងតែបង្កការអុកឡុកនៅតាមបន្ទាត់ព្រំដែន ក្នុងគោលបំណងចង់ឱ្យកងទ័ពកម្ពុជា អស់ការអត់ធ្មត់៕

G-Dragon ប្រកាសពន្យារពេលប្រគំតន្រ្តីនៅប្រទេសថៃ

0

តារាចម្រៀង G-Dragon បានពន្យារពេលការប្រគំតន្ត្រីនៅទីក្រុងបាងកក ដែលដើមឡើយគ្រោងធ្វើឡើងនៅថ្ងៃទី ២ ខែសីហា ដោយសារតែ «កាលៈទេសៈដែលមិនបានមើលឃើញទុកជាមុន«។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2eyUDIz01sP16u90f2-VHYfWGH8RkotC6XjJ_-uBVP6HHWcZSjtO1fNkcrz6C89uIHp5hiwrtDPLcGM42SvKO5c0i_NsM5lkIaSk5E1xYoIiT5baO4XJkglniAAuRmGY-_d-4fDOqG7WfrvtzlezfsapWRCyZS_X9MNhAPEsybf4wXr52OUjIjtTlywvd/s2000/image_2025-07-08_14-20-23.png
កាលពីថ្ងៃទី៧ កក្កដា Galaxy Corporation ដែលជាអ្នករៀបចំកម្មវិធីប្រគំតន្រ្តី G-Dragon 2025 World Tour Übermensch បានប្រកាសពីការពន្យារពេលរៀបចំក្នុង ទីក្រុងបាងកក។ ក្រុមហ៊ុនមិនបានបញ្ជាក់អំពីហេតុផលនោះទេ វាបាននិយាយថាកាល បរិច្ឆេទថ្មីនឹងត្រូវបានរៀបចំ និងចេញការសូមទោសទៅកាន់អ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrCFM7htOyVmvHS6tTF1vYuKlY5aSMsVRHNzN75STIhvdNUz3MzN5T0nkrdO_YCE-w-2Cl4Mb15S8N10V46ehByblKBJlY7baMQjx9FnqE8jlTwdWVUoTg6w1PE6H2v1skrusqsaNbaZdKAKdR_f5DogsEYErUlM3Xs3FrJqjUqXYGuJaAEL1zSQwXEZWL/s2048/image_2025-07-08_14-20-25.png

ការប្រគំតន្ត្រីនៅទីក្រុងបាងកកត្រូវបានចាត់ទុកថាជាការឈប់សម្រាកដ៏សំខាន់មួយក្នុងដំណើរទេសចរណ៍អាស៊ី ដែលទាក់ទាញអ្នកគាំទ្រមកពីប្រទេសផ្សេងៗដែលនៅជិតប្រទេសនេះ។ ជាមួយនឹងការពន្យារពេលបណ្ដោះអាសន្ន អ្នកគាំទ្រមួយចំនួនបានប៉ាន់ស្មានថាឱកាសនៃការជ្រើសរើសប្រទេសវៀតណាមសម្រាប់ការរៀបចំដំណើរកម្សាន្តប្រគំតន្រ្តីមានការកើនឡើង។ កាលពីថ្ងៃទី២១ ខែមិថុនា G-Dragon ក៏បានមកសម្តែងក្នុងប្រទេសវៀតណាមថែមទាំងបំរើអារម្មណ៍អ្នកគាំទ្រទាំងមេឃភ្លៀងធ្លាក់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIzMBkmUO4YooSx5jqeU70SJnacVk_NzvtME3jvLPem2TeMArhyphenhypheniFXP1aOaIIlP56YdoGiIdU0cJHIBC0HASl60nOf-HW4iY-_pTo4Rw_3h1udplTx0f-E2pddGulfslxO-E5aVjkDksfW0P3vQeqJHSEtcHnkKJnLd_5RrDGQ9VGTw5BqEt42di07HAfN/s1200/image_2025-07-08_13-44-26.png
គួរបញ្ជាក់ផងដែរថា ចុងក្រោយនេះស្ថានភាពនយោបាយប្រទេសថៃមានភាពវឹកវរយ៉ាងខ្លាំងថែមទាំងមានការធ្វើបាតុកម្មទ្រង់ទ្រាយធំទាមទារឱ្យនាយករដ្ឋមន្រ្តីលោកស្រី ផែថងថាន ចុះចេញពីតំណែងខណៈពេលនេះតំណែងជានាយករដ្ឋមន្រ្តីត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ក្រៅពីនេះនៅតំបន់មួយចំនួនក៏មានការបង្កប់គ្រាប់បែកបង្កៃរួមទាំងព័ត៌មានមិនល្អទៀតធ្វើឱ្យប្រទេសថៃជួបបញ្ហាប្រឈមធ្លាក់ចុះភ្ញៀវទេសចរ៕

Lisa សុខចិត្តជ្រើសរើសប្រទេសកូរ៉េមិនជ្រើសរើសប្រទេសថៃ

0

ក្នុងអំឡុងពេលបង្ហាញខ្លួនក្នុងកម្មវិធីវិទ្យុនៅសហរដ្ឋអាម៉េរិក Lisa សមាជិក Blackpink ត្រូវបានសួរអំពីប្រទេសដែលនាងចាត់ទុកជាស្រុកកំណើតរបស់នាងដោយ Lisa បានជ្រើសរើសយកប្រទេសកូរ៉េ។ ចម្លើយរបស់តារាចម្រៀង Kpop ដើមកំណើតថៃរូបនេះ បានធ្វើឱ្យមានបញ្ហាចម្រូងចម្រាសទាញការបញ្ចេញមតិវែកញែកជាច្រើនពីប្រជាជនថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgneYnCJ7WRgBJFTydTfeUQyO51G70u5yP1YnDcPbB76Y2p2GuGe40cx_2fE3AtXZaFcA2n7f40Xba5VWNoByd0x0lCdwsg-Msdu26cAbpwmBjnYjwJf-tgmyKShY0Nf8Wv7aAXMwt9d7dJ8stXKxRlJX_ScnqoPno_GNMCXdSKmtgMErXbKmxIOtlrDxHU/s1440/image_2025-07-08_14-49-41.png
នៅក្នុងកម្មវិធីពិធីករបានសួរ Lisa ថា «ក្នុងនាមជាអ្នកតារាចម្រៀង ទោល អ្នកសកម្មនៅទូទាំងពិភពលោក និងធ្វើដំណើរជុំវិញពិភពលោក។ តើកន្លែងណាដែលមានអារម្មណ៍ដូចជាផ្ទះរបស់អ្នក ថៃ ឬកូរ៉េ?។ តារាចម្រៀងរូបនេះបានឆ្លើយដោយមិនស្ទាក់ស្ទើរថា៖ «ពិតជាកូរ៉េមែន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6JplIH9aaURKVGmRM7nfzqtTxlAp7PJpuMfZMT0w5SU0TiLOR6rK60Yp6CuyUtB4OYPcdrvjJfxV0FIAKVso2AzV4nBpgthCaciK4KHRjf13Hcp0A0lYNKqH8kfuv36mTtdWxbngwd-86Ih6qNHkUb4PZnYaysqcNFzssWDIjn4_bPSD93rtCT-JjqknP/s1920/image_2025-07-08_14-49-37%20(2).png

អ្នកលេងអ៊ីនធឺណិតថៃមានប្រតិកម្មចម្រុះចំពោះចម្លើយរបស់ Lisa។ យ៉ាងណាមិញ មានមនុស្សជាច្រើនបានសម្ដែងការយល់ចិត្តចំពោះជម្រើសរបស់តារាចម្រៀងរូបនេះ។
Lisa ជាសមាជិកបរទេសនៃក្រុម BLACKPINK មកពីប្រទេសថៃ។ បន្ទាប់ពីធ្វើការ និងរស់នៅប្រទេសកូរ៉េ អស់រយៈពេលជាច្រើនឆ្នាំមក ពេលនេះតារាចម្រៀងស្រីរូបនេះ មានសិទ្ធិទៅរស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសមួយនេះក្នុងនាមជាអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE5yWarEeZuI_d5kDX_a5PqEcktkM2DN3z1ji_P1cu4y1IDQ5lDDCIHh_zJfZBnJ1Ile7P26Wsy4QwBNd_49r__e0O30U8dEFttwJLeR1VjY3qLSCLwLaJPEUC3HVMQ6zU7MY2FJRJ6MibteNmx9buwsqgGOlwPrMOIW2GDReSOZ17pmBeu1jzjXfa0nSx/s1439/image_2025-07-08_14-49-37.png

អ្នកគាំទ្របានបញ្ចេញមតិថា «នាងនឹងមិនអាចក្លាយជាតារាចម្រៀងលំដាប់ពិភពលោកបានទេ ប្រសិនបើនាងមិនបានមកប្រទេសកូរ៉េ”; “នាងធំឡើង ហើយចំណាយពេលស្ទើរតែពេញមួយជីវិតរបស់នាងនៅក្នុងប្រទេសកូរ៉េ ដូច្នេះវាអាចយល់បាន”; “ប្រសិនបើនាងជ្រើសរើសប្រទេសថៃ វានឹងត្រូវបានគេមើលឃើញថាមិនអើពើចំពោះការរួមចំណែករបស់ YG និងកូរ៉េ។ ទោះយ៉ាងណាជនជាតិថៃជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះចម្លើយរបស់ Lisa។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidf5Zpoj-FPE4vixiDFgbye4yTOx6OgMp5xf6qeiV63heOqxfKTqjhqEBurrZ4V_KzN54F0HVsnHnTtSMbmPWMyJpHC2Bvnntwa9S-wwTjWuLvAVTDu9908LuMTaf4Xe_gxXvushS6BN9ELjWx9CojWbxBe9tjK54oB-fnlD1Wz61LE6n40gc1Ewm87wMK/s1440/image_2025-07-08_14-49-39.png
ក្នុងឆ្នាំ ២០១០ Lisa បានប្រលងជាប់នៅYG ។ មួយឆ្នាំក្រោយមក នៅអាយុ ១៤ ឆ្នាំ នាងបានផ្លាស់ទៅកូរ៉េ ហើយក្លាយជាអ្នកហ្វឹកហាត់ផ្លូវការរបស់ YG ។
បន្ទាប់ពីការហ្វឹកហ្វឺនរយៈពេល ៥ ឆ្នាំ Lisa បានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកនៃក្រុមចម្រៀងនារី K-pop Blackpink ក្នុងឆ្នាំ២០១៦ ជាមួយនឹង Jisoo, Jennie និង Rosé។ នាងជាអ្នករ៉េប និងជាអ្នករាំនាំមុខរបស់ក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx7feVxJbVR__Hqj1R0f-MWaJZWUb-CvSWL0mwbWfnwWs8Mc5hugaDJlv3kNkxS1T9Jc6Gh5A1ZLXGYyZlb0H7DsiVvBE7G6cxhgVdJ2e706XdzHnz90PCtRvz-Tz8Lj_nzJXlUwuFxViXhhgo6QCM8_J6QsG2fJbbmC2lw32uYXNzRr5PON2Qa_xeParg/s1198/image_2025-07-08_14-49-40.png

Blackpink បានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងរយៈពេល ៩ ឆ្នាំចុងក្រោយនេះ ហើយឥឡូវនេះគឺជាក្រុមចម្រៀងនារីដ៏ល្បីល្បាញទូទាំងពិភពលោក។
Lisa បានប្រឹងប្រែងយ៉ាងខ្លាំងតាំងពីនាងជាអ្នកហ្វឹកហាត់។ ទោះបីជាត្រូវផ្លាស់ទៅប្រទេសផ្សេង និងជួបប្រទះការលំបាក និងឧបសគ្គភាសាជាច្រើនក្នុងអំឡុងពេលហ្វឹកហាត់ក៏ដោយក៏ Lisa តែងតែបង្ហាញការខិតខំប្រឹងប្រែងឥតឈប់ឈរ និងបង្ហាញពីទេពកោសល្យរបស់នាង៕