នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានកម្ពុជា និងទានហានឈុតខ្មៅថៃ បានប្រឈមមុខដាក់គ្នា ដោយបានប៉ះពាក្យសម្តីគ្នាខ្លាំងៗ នៅច្រកទ្វារអន្តរជាតិអានសេះ ក្នុងខេត្តព្រះវិហារ។

តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម គេឃើញមានទានហានឈុតខ្មៅថៃ ប្រមាណ២០នាក់ បានដើរចូលទឹកដីកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើដែនអធិបតេយ្យភាព។

ហេតុការណ៍នេះ កើតឡើង ដោយសារតែទានហានឈុតខ្មៅថៃ ចង់យកពុទ្ធបដិមា២អង្គ មកតម្កល់នៅព្រំដែន តែក៏ត្រូវកម្លាំងទាហានកម្ពុជាហាមឃាត់។

ទាហានកម្ពុជាបានបង្ហាញភាពអង់អាច ដោយតតាំងពាក្យសម្តី និងបានរុញច្រានទាហានថៃត្រឡប់ទៅកាន់ទឹកដីរបស់ពួកគេវិញ។

សូមរំលឹកថា មួយរយៈចុងក្រោយនេះ យោធាថៃតែងតែបង្កការអុកឡុកនៅតាមបន្ទាត់ព្រំដែន ក្នុងគោលបំណងចង់ឱ្យកងទ័ពកម្ពុជា អស់ការអត់ធ្មត់៕