អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឱ្យដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងដំណាក់កាលទី១។

អាកាសយាននេះ ត្រូវបែកចែកជា៣ដំណាក់កាល ក្នុងនោះរួមមាន៖

  • ដំណាក់កាលទី១ តម្លៃ ១,៥ ពាន់លានដុល្លារ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ
  •  ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ
  •  ដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ

គម្រោងវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ដោយមានទុនវិនិយោគប្រមាណ ១,៥ពាន់លានដុល្លារ។

អាកាសយានថ្មីនេះ គឺជាការវិនិយោគរវាងរដ្ឋ និងឯកជន ដោយក្រុមហ៊ុនឯកជន OCIC មានភាគហ៊ុន ៩០ ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) ១០ ភាគរយ៕