តារាចម្រៀង G-Dragon បានពន្យារពេលការប្រគំតន្ត្រីនៅទីក្រុងបាងកក ដែលដើមឡើយគ្រោងធ្វើឡើងនៅថ្ងៃទី ២ ខែសីហា ដោយសារតែ «កាលៈទេសៈដែលមិនបានមើលឃើញទុកជាមុន«។

កាលពីថ្ងៃទី៧ កក្កដា Galaxy Corporation ដែលជាអ្នករៀបចំកម្មវិធីប្រគំតន្រ្តី G-Dragon 2025 World Tour Übermensch បានប្រកាសពីការពន្យារពេលរៀបចំក្នុង ទីក្រុងបាងកក។ ក្រុមហ៊ុនមិនបានបញ្ជាក់អំពីហេតុផលនោះទេ វាបាននិយាយថាកាល បរិច្ឆេទថ្មីនឹងត្រូវបានរៀបចំ និងចេញការសូមទោសទៅកាន់អ្នកគាំទ្រ។
ការប្រគំតន្ត្រីនៅទីក្រុងបាងកកត្រូវបានចាត់ទុកថាជាការឈប់សម្រាកដ៏សំខាន់មួយក្នុងដំណើរទេសចរណ៍អាស៊ី ដែលទាក់ទាញអ្នកគាំទ្រមកពីប្រទេសផ្សេងៗដែលនៅជិតប្រទេសនេះ។ ជាមួយនឹងការពន្យារពេលបណ្ដោះអាសន្ន អ្នកគាំទ្រមួយចំនួនបានប៉ាន់ស្មានថាឱកាសនៃការជ្រើសរើសប្រទេសវៀតណាមសម្រាប់ការរៀបចំដំណើរកម្សាន្តប្រគំតន្រ្តីមានការកើនឡើង។ កាលពីថ្ងៃទី២១ ខែមិថុនា G-Dragon ក៏បានមកសម្តែងក្នុងប្រទេសវៀតណាមថែមទាំងបំរើអារម្មណ៍អ្នកគាំទ្រទាំងមេឃភ្លៀងធ្លាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា ចុងក្រោយនេះស្ថានភាពនយោបាយប្រទេសថៃមានភាពវឹកវរយ៉ាងខ្លាំងថែមទាំងមានការធ្វើបាតុកម្មទ្រង់ទ្រាយធំទាមទារឱ្យនាយករដ្ឋមន្រ្តីលោកស្រី ផែថងថាន ចុះចេញពីតំណែងខណៈពេលនេះតំណែងជានាយករដ្ឋមន្រ្តីត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ក្រៅពីនេះនៅតំបន់មួយចំនួនក៏មានការបង្កប់គ្រាប់បែកបង្កៃរួមទាំងព័ត៌មានមិនល្អទៀតធ្វើឱ្យប្រទេសថៃជួបបញ្ហាប្រឈមធ្លាក់ចុះភ្ញៀវទេសចរ៕










