ប្រទេសថៃ ៖ តាំងពីកងទ័ពថៃបិទព្រំដែនកម្ពុជា-ថៃធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញថៃយ៉ាងខ្លាំង ដោយសាររថយន្តដឹកទំនិញពុំអាចចេញ-ចូលតាមច្រកព្រំដែនផ្លូវគោក ហើយធ្វើឱ្យក្រុមហ៊ុនអាជីវកម្មថៃត្រូវស្វែងរកផ្លូវដឹកជញ្ជូនផ្សេងទៀត ដូចជា ៖ ផ្លូវទឹក និងផ្លូវអាកាស ។ ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវទឹកជួបការលំបាកដោយសារខ្វះខាតនាវាដឹកទំនិញ និងចំណាយពេលយូរចាប់ពី៥ថ្ងៃ ទៅ៩ថ្ងៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thai PBS កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPbaLDYXGdrkCLxFJs4C1tjLCeymcCTBL56ZLSb3NkckdGmHy9JHNRy6z9BWceqrPyxzi1f2WqSiVa9KRAWWco15E07zVa2qM5T8tt9Z6cQR_fIiAeRZzXd_0N8zxGABkRIldT1wMkhhjIUYmG6DGLIPd1meRvge-dNmbXlY-sig5wspvEEKFmWTTUu5Zo/s990/image_2025-07-10_08-49-20.png
លោក បាន់កាសេមសាប់ ធ្វើការផ្នែកផ្តល់សេវាកម្ម Logistics និយាយថា ដោយសារពុំអាចដឹកជញ្ជូនទំនិញថៃតាមច្រកព្រំដែនផ្លូវគោកធ្វើឱ្យក្រុមហ៊ុននានាត្រូវផ្លាស់ប្តូរការដឹកជញ្ជូនថ្មី គឺផ្លូវទឹក និងផ្លូវអាកាស ។ ការដឹកជញ្ជូនតាមផ្លូវទឹកចែកចេញជា២ផ្លូវ រួមមាន ៖ ១-ដឹកជញ្ជូនដោយផ្ទាល់ទៅកំពង់ផែក្រុងព្រះសីហនុ ចំណាយពេលពី៥ថ្ងៃ ទៅ៩ថ្ងៃ និង២-ដឹកជញ្ជូនឆ្លងកាត់ប្រទេសសិង្ហបុរី ចំណាយពេលពី៩ថ្ងៃ ទៅ១៤ថ្ងៃ ។ បច្ចុប្បន្ន នាវាដឹកទូរកុងទឺន័រមានបរិមាណទំនិញកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយត្រូវទំនាក់ទំនងនាវាដឹកទំនិញ២សប្តាហ៍មុន ដោយសារតម្រូវការខ្ពស់ពីអតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv_Id-EAeFnfpGOjA2d63Urq8zKsnJV3dXupU3bO_uzxHmzxZL9Iic_3fDtLekIFthZbslBwyac7YTKBjncBRLA8H1GNG8hCvOBZK9aY-t8WqTNArfSlHH52GrRBBzAacIydrxNJyRhMbFFmxvhrLdugsWhZKviHmjnlVGO348KIqdT2VIneaZl1sXbRJw/s5000/image_2025-07-10_08-49-10.png

ចំណែកប្រធានសហព័ន្ធឧស្សាហកម្មថៃបានលើកឡើងពីការបិទព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មតាមព្រំដែន ស្មើទឹកប្រាក់៥០០លានបាតក្នុង១ថ្ងៃ ហើយក្រុមហ៊ុនអាជីវកម្មត្រូវស្វែងរកវិធីនាំចេញទំនិញតាមផ្លូវផ្សេង ដូចជា ៖ ផ្លូវទឹក និងផ្លូវអាកាស ប៉ុន្តែបច្ចុប្បន្ន ថៃប្រឈមនឹងបញ្ហាខ្វះខាតនាវាដឹកទំនិញ ថែមទាំងចំណាយថ្លៃដឹកជញ្ជូនកើនឡើងខ្ពស់រហូតដល់៦ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieAt7YkMv_halU3khle85L3g2mJPptUfQITUX3yZybiJz9XwRHJpPIZ8DJqi5MhMAyKfWFmnwyvhGfur9ArwQd_C2Q5GueV1wbcrVF8zkco8XYpAXuN2COS9NrMoekwwRIBgxj48ce1yf7Vze57EaKokYPvghKf_m4W_OLTLHsYc06w8msfbW8GQrnK4QZ/s990/image_2025-07-10_08-49-18%20(2).png

លោក គ្រៀងក្រៃ ធៀបុគុល ប្រធានសហព័ន្ធឧស្សាហកម្មថៃនិយាយថា ក្រុមហ៊ុនថៃពុំអាចនាំចេញទំនិញបានទេ ដោយសារការបិទព្រំដែនកម្ពុជា-ថៃ ហើយក្រុមហ៊ុនបានស្វែងរកផ្លូវដឹកជញ្ជូនផ្សេងៗ ដូចជា ៖ ផ្លូវទឹក ប៉ុន្តែគុណវិបត្តិនៃការដឹកជញ្ជូនតាមផ្លូវទឹក គឺខ្វះខាតនាវា និងត្រូវចំណាយដើមទុនលើការដឹកជញ្ជូនខ្ពស់លើសមុន៦ដង ។ បើទោះជាចំណាយលើការដឹកជញ្ជូនខ្ពស់ ក៏ក្រុមហ៊ុននៅតែដឹកជញ្ជូនតាមផ្លូវទឹកដើម្បីឱ្យពាណិជ្ជកម្មដំណើរការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMRV7bDD1Y2v3S5VRucND0viIZ_akF44y2DU5aJ5yUwnE64mL8hJbGgnpFp1AOPdBahb6kl9rCg8rfbGmYGfTo6n9Kbr3nC8fqtUhHkkLXNmWKL5HkFm6GMxku_oz38FgDTjT1ElY3ZpTWUAmBu_WJRnjqVKkyHobY55abI1k4WP57jppyGhw0WitBJqTU/s1920/image_2025-07-10_08-49-18%20(3).png

ដោយឡែក រោងចក្រថៃនៅប្រទេសកម្ពុជាដែលប្រើប្រាស់វត្ថុធាតុដើមពីថៃ ពេលនេះ វត្ថុធាតុដើមជិតអស់ពីស្តុក ហើយរោងចក្រថៃត្រូវនាំចូលវត្ថុធាតុដើមពីប្រទេសផ្សេងជំនួសវិញ ដែលធ្វើឱ្យការចំណាយដើមទុនកាន់តែខ្ពស់ ។ ហេតុនេះ ចាំបាច់ត្រូវដំឡើងតម្លៃទំនិញខ្ពស់ដែរ ថែមទាំងប្រឈមបញ្ហាខ្វះខាតកម្លាំងពលកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCuxF1nzL2VZDHUJOTH3fhmeuTiDqdyI6VtBgITJQCrt-gue18TTnMCCye63NgQu5HCH5Ado5aYUYDe3om8THnRFDIVSh9Hf5p4i-B1NqCiDdBiaSTdpypZ0faPJ5n30MiWFMGLDLy1lf4qVK23cUkTpGYJQh12RHZezWq8jbKd7BAtmPyh-3TFwv8reZC/s1024/image_2025-07-10_08-49-18.png

ការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីពីសំណាក់កងទ័ពថៃ ដែលចង់ដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជាពុំទទួលលទ្ធផលឡើយ បែរជាធ្វើឱ្យក្រុមហ៊ុនថៃ និងពលរដ្ឋថៃខ្លួនឯងរងផលប៉ះពាល់ដោយសារការបាត់បង់ចំណូល និងឧបសគ្គផ្សេងៗ ។ ពលរដ្ឋថៃប្រកបអាជីវកម្មនៅតាមព្រំដែនបានជំរុញឱ្យរដ្ឋាភិបាលបើកព្រំដែនឡើងវិញ និងដោះស្រាយបញ្ហាឱ្យត្រូវចំណុច គឺបញ្ហាកើតឡើងនៅកន្លែងណា ត្រូវដោះស្រាយនៅកន្លែងនោះ ពុំមែនបិទព្រំដែនផ្តាច់ដង្ហើមសេដ្ឋកិច្ចពលរដ្ឋ ៕