ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា មេបញ្ជាការកងទ័ពថៃភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា-ថៃដោះស្រាយបញ្ហាព្រំដែន ហើយលោកបញ្ជាក់ពីថៃមានគ្រា.ប់កាំភ្លើ.ងគ្រប់គ្រាន់សម្រាប់ការពារអធិបតេយ្យ ។ លោកជឿជាក់ថា ជម្លោះព្រំដែននឹងបញ្ចប់មុនពេលលោកចូលនិវត្តន៍នៅខែតុលា ខាងមុខ ។
លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគ២ បានចុះពិនិត្យមើលតំបន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តសុរិន្ទ ស៊ីសាកេត និងឧប៊ុនរ៉ាជថានី ដោយបានយកសម្ភារៈព្រះរាជអំណោយមកប្រគល់ឱ្យកងទ័ពនៅព្រំដែន ។ លោកបានផ្តាំផ្ញើឱ្យកងទ័ពទាំងអស់បំពេញតួនាទីតាមការបញ្ជាពីមេបញ្ជាការកងទ័ពជើងគោក និងថែទាំសុខភាព ។.jpg)
លោកបាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការធ្វើរបងនៅប្រាសាទតាមាន់ធំថា ភាគីទាំងពីរត្រូវតែឈានដល់ការយល់ព្រមគ្នាទៅវិញទៅមកលើបញ្ហាព្រំដែន ពីព្រោះការធ្វើរបងអាចបង្កជម្លោះ ។ លោករង់ចាំឱ្យថ្នាក់ដឹកនាំជជែកគ្នា និងយល់ព្រមជាមុន ពីព្រោះការធ្វើរបងភ្លាមៗអាចមានជម្លោះ ។ កម្ពុជា និងថៃបានជជែករហូតមក ជាពិសេស បញ្ហាមិនយល់គ្នាត្រូវតែជជែកដើម្បីកុំឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ពេលខ្លះ ភាគីទាំងពីរមិនយល់ពីទីតាំងល្បាត ឬការផ្លាស់ប្តូរកងទ័ព ។.jpg)
កងទ័ពស្នើឱ្យភាគីទាំងពីរជជែកគ្នារហូតដល់ស្ថានការណ៍ល្អប្រសើរ ពេលនេះ ថៃរង់ចាំព័ត៌មានការចូលរួមកិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) កម្ពុជា-ថៃ ពីមេដឹកនាំកម្ពុជា ខណៈថៃបានត្រៀមខ្លួនរួចហើយ ។ ប្រសិនបើប្រជុំនៅថ្ងៃស្អែក (ថ្ងៃទី១០ ខែកក្កដា) គឺថៃនឹងចូលរួមប្រជុំ ពីព្រោះថៃត្រៀមខ្លួនជានិច្ច ។
លោកក៏បានអរគុណដល់ពលរដ្ឋថៃដែលបានមកលេងប្រាសាទនានានៅតាមព្រំដែន ។ រីឯការចូលនិវត្តន៍របស់លោកនៅខែតុលា គ្មានបញ្ហាទេ ពីព្រោះលោកជឿជាក់លើថ្នាក់លើអាចជ្រើសរើសអ្នកមានចំណេះដឹង សមត្ថភាពមកកាន់តំណែងជាមេបញ្ជាការកងទ័ពទី២ ជំនួសលោក ។ លោកពុំបារម្ភពីរដ្ឋាភិបាល កងទ័ពមានតួនាទីផ្តល់សន្តិសុខដល់ប្រទេស រីឯបញ្ហានយោបាយត្រូវដោះស្រាយតាមប្រព័ន្ធប្រជាធិបតេយ្យ កងទ័ពត្រៀមខ្លួនបំពេញតួនាទី ទោះផ្លាស់ប្តូរនាយករដ្ឋមន្ត្រីក្តី ប៉ុន្តែសូមឱ្យនាយករដ្ឋមន្ត្រីមានគោលនយោបាយច្បាស់លាស់ និងធ្វើដើម្បីជាតិ ។
លោកបញ្ជាក់ថា ស្ថានការណ៍នឹងល្អប្រសើរឡើងអាស្រ័យលើគោលនយោបាយរបស់មេដឹកនាំកម្ពុជា ពីព្រោះថៃគ្មានបញ្ហាទេ ជាពិសេស កម្ពុជានឹងដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តើវានឹងទៅជាបែបណា ។ នេះជាតួនាទីរបស់រដ្ឋាភិបាលដោះស្រាយបញ្ហា បើគ្មានអ្វីផ្លាស់ប្តូរ កងទ័ពនឹងគ្រប់គ្រងតំបន់ដូចមុន ។.jpg)
ចុងក្រោយ លោកបានផ្តាំផ្ញើឱ្យរដ្ឋាភិបាលប្រទេសទាំងពីរដោះស្រាយបញ្ហាព្រំដែនដោយជោគជ័យដើម្បីសេចក្តីសុខពលរដ្ឋខ្មែរ និងថៃ ហើយលោកថា បច្ចុប្បន្ន ប្រទេសថៃមានគ្រាប់កាំភ្លើងគ្រប់គ្រាន់ដើម្បីការពារអធិបតេយ្យ ៕










