ប្រទេសថៃ ៖ ក្រោយពីបិទព្រំដែនធ្វើឱ្យថៃខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ជាពិសេស ខ្វះពលករបេះផ្លែឈើនៅតាមចម្ការ រដ្ឋាភិបាលថៃនឹងបញ្ជូនអ្នកទោ.ស និងកងទ័ពមកជួយបេះផ្លែមៀនពលរដ្ឋដើម្បីដោះស្រាយបញ្ហាខ្វះពលករ ។ ក្រៅពីនេះ រដ្ឋាភិបាលថៃក៏បានបង្កើតទីតាំងក្នុងស្រុកទទួលទិញផ្លែឈើ និងស្នើឱ្យហាងលក់ទំនិញ 7-Eleven ចំនួន៨,២០០សាខាជួយទិញផ្លែឈើ ពីព្រោះពិបាករកទីផ្សារនាំចេញទៅក្រៅប្រទេស ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Chiang Mai News នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipYFXif50Opmwd_NSi2UkNZ66nnkyoxFkmTx2TXntFto694SdRaXfCbaZ_diQkkE-kda0RwQBufzzmzLNFYPK9KoX_JdIF0cNFZfoba7A-mXUyuz00wqImytJM7K3vRjnUPuhf1tkwzgXpkWLQBkqQm4WZtrLzL7WTPk_RYNAUJssQILSqaH1leUEAPw84/s1550/image_2025-07-09_14-49-57.png

លោក អនុគូល ព្រឹក្សានុសាក់ អ្នកនាំពាក្យរដ្ឋាភិបាលថៃឱ្យដឹងថា រដ្ឋាភិបាល និងភ្នាក់ងារពាក់ព័ន្ធបានជួយចែកចាយផ្លែឈើកសិករនៅភាគខាងកើតនាចុងរដូវ ដោយសារការបិទព្រំដែនពុំអាចនាំចេញផ្លែឈើទៅប្រទេសកម្ពុជា ។ កន្លងមក រដ្ឋាភិបាលបានជួយចែកចាយផ្លែឈើកសិករ ប្រមាណ១ម៉ឺនតោន តាមរយៈការរៀបចំកម្មវិធីផ្សេងៗ ដូចជា ៖ សហការជាមួយផ្សារ១៣កន្លែងចែកចាយទុរេន និងសហការជាមួយក្រុមហ៊ុនឯនជនជួយទិញមង្ឃុត មៀន ម្នាស់ យកទៅធ្វើជាផ្លែឈើក្រៀម និងភេសជ្ជៈលើយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2G_A6MkM8vURlfOeexnRhYVPTIVQy_6kVj5_Rb1dp7WsBuXVtVKkPNMf2Zv4Tm_iy6yDUQSMCuEs8IvNUgIjpx5O-vuwHaZa0oxlPGS23zikt93OQg8y4kZh0QG9ciqLEBzx4cdjvT_GYmEBlZRsR1EY3gfxhwZFbgke10jyWOKjVXkxaaoVuWKk2V8Nf/s1280/image_2025-07-09_14-51-30.png

រដ្ឋាភិបាលបានសហការជាមួយក្រុមហ៊ុនឯកជនឱ្យជួយទិញផ្លែឈើកសិករយកទៅលក់នៅផ្សារ Makro និងហាងលក់ទំនិញ Lotus ព្រមទាំងទាក់ទាញក្រុមហ៊ុនឯកជនចំនួន៤០ ឱ្យចុះឈ្មោះក្នុងក្រុម SET50 ទទួលទិញផ្លែឈើថៃ ក៏ដូចជាទាក់ទងទៅកាន់ហាងលក់ទំនិញរាយ និងហាងក្នុងតំបន់ជួយទិញផ្លែឈើ ។ ក្រៅពីនេះ ក៏បានស្នើឱ្យមន្ត្រីរាជការជួយទិញផងដែរ ស្របពេលផ្លែឈើថៃផ្តល់ទិន្នផលត្រូវដាក់លក់លើទីផ្សារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnRMgcieV-5OHQXx5ESGMWPxFT9WExyKgW9P68Yf2A8M9gf2GCN7ildaRADwn63toitFe9REoH1TToeTXk7WNdLaULkOaX3J2CdkqIPvhyf2K5DTHG19cfYvOFo1Hqm07ea7M6R0ttYDdFOz6LSu_-8AIqJ58ANE5nIbOq0LbBVLSuY_s_qwiqBFRkWdpS/s1068/image_2025-07-09_14-55-35%20(2).png
លោក អនុគូល បន្តថា ផ្លែឈើនៅភាគខាងកើតនឹងបញ្ចប់ការប្រមូលផល ខណៈនៅភាគខាងជើងវិញ ផ្លែមៀន ស្វាយ គូលែន និងម្នាស់ដល់ពេលប្រមូលផល ។ រដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មបានទំនាក់ទំនងទៅកងទ័ពឱ្យបញ្ជូនកម្លាំងមកជួយបេះផ្លែឈើ ជាពិសេស បេះមៀន ពីព្រោះឆ្នាំនេះ មៀនផ្តល់ផលច្រើន ដែលនឹងជួយកាត់បន្ថយការចំណាយដើមទុនកសិករ និងដោះស្រាយបញ្ហាខ្វះពលករ ។ រដ្ឋាភិបាលក៏បានទាក់ទងទៅពន្ធនាគារផងដែរឱ្យបញ្ជូនអ្នកទោសមកជួយបេះមៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcu7x6LwoEW8_kXYJYIONZ8TnDHD_U_uxYySyN28ORCjv98ExRukfd9zlhXKN8KBr9JCUnS2KxwnyvPYO10l083wEMrUIbTiBWHMrYtmsjkg-mUlNP90_qahuVZtvzkp-q3jhiBRCMLfsjnxcO6FJt1EfDyhUdIXDVmP0c4_LLWXBvJWzX7h4uyvOoPI61/s800/image_2025-07-09_14-55-35.png

រដ្ឋាភិបាលនឹងជំរុញការនាំចេញផ្លែមៀនទៅកាន់ទីផ្សារថ្មី គឺឥណ្ឌា ដោយសារពលរដ្ឋឥណ្ឌាចូលចិត្តមៀនថៃ និងនាំចេញមៀនទៅទីផ្សារមជ្ឈិមបូព៌ា ។ រដ្ឋាភិបាលនឹងនាំចេញផ្លែឈើរសជាតិផ្អែមសម្រាប់ជនជាតិមូស្លីមកាន់សីលក្នុងខែរ៉ាម៉ាដន ក៏ដូចជានាំចេញផ្លែឈើទៅចិន រដ្ឋាភិបាលជឿជាក់ថា នៅតាមទីក្រុង និងបណ្តាខេត្តរបស់ចិនត្រូវការផ្លែឈើច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSoA9qOwBEnmDRI3Q4JZPyNLI8Sy-P73kMvhqguH-b9d3NA0h8s_pP40eiW_K4ya6zRDWHJeocrbzT_uLwThTEK-TJLFtj_vn7tnq9MyQuPIxRu1ZIp-aySz_vEhaOKCYjgEDwlcudlr41jeFq8lEjRGh-m9FoyO3gM7E-YAEP89DLHkVgm9amWszfMWyx/s2940/image_2025-07-09_14-51-33.png
រដ្ឋាភិបាលនឹងជួយទិញផ្លែឈើកសិករជាបន្តបន្ទាប់ដើម្បីបញ្ជូនទៅហាងលក់ទំនិញ 7-Eleven ចំនួន៨,២០០សាខានៅទូទាំងប្រទេស ។ ហេតុនេះ សូមកសិករនៅភាគខាងជើង និងខាងត្បូងដែលប្រមូលផលផ្លែឈើជឿជាក់លើរដ្ឋាភិបាលក្នុងការស្វែងរកទីផ្សារផ្លែឈើឱ្យបានច្រើនបំផុត ៕