Home Blog Page 416

ហ្សេដេស ប្រកាសផ្តាច់ទំនាក់ទំនងជាមួយនឹងអ្នកគ្រប់គ្រងដែលជាគូស្នេហ៍

0

បន្ទាប់ពីមានការសង្ស័យពីទំនាក់ទំនងប្រេះស្រាំរវាងតារារ៉េប ហ្សេដេស និងអ្នកគ្រប់គ្រងផ្ទាល់ខ្លួនដែលជាគូស្នេហ៍ពេលនេះអ្នកគាំទ្រកាន់តែច្បាស់ហើយក្រោយពីតារារ៉េបរូបនេះបញ្ជាក់នៅលើបណ្តាញសង្គមលែងមានទំនាក់ទំនងអ្វីទាំងអស់ជាមួយ យ៉ា រ៉ូណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghPmx687gZfZgKNaMtFVSjpAmiIxZHRpaoKZLR9CgdIyd9tcjEbf8pe26vMi37RXG77xsHwSc8b_wMq1yX4Full2sZEOEwsFHqxYbFBjjOqRMEgZ9ut5-ZmHtDB-dCGOKpJawUbUzz4zYMuCpZ_C9TrNsjLqCfolrZkrZdnOebvJMDlrHwK36YriqvVZMp/s2048/image_2025-07-02_13-26-40%20(2).png

នៅរសៀលថ្ងៃទី២ កក្កដា តារាចម្រៀងរ៉េប ហ្សេដេស ម្ចាស់បទ «ក្រឡុក» បានប្រកាសជាសាធារណៈថា «ខ្ញុំបាទ ហ្សេដេស ចាប់ពីថ្ងៃនេះតទៅខ្ញុំលេងមាន ទំនាក់ទំនងអ្វីទាំងអស់ជាមួយនឹង អ្នកគ្រប់គ្រងចាស់របស់ខ្ញុំ យ៉ា រ៉ូណា ទៀតហើយ ! សំរាប់ការងារបងបងអាចទាក់ទងមកខ្ញុំផ្ទាល់បាន»។ ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើល ខណៈអ្នកមួយចំនួនទៀតបានជំរុញឱ្យ ហ្សេដេស គិតពិចារណាសិនកុំចិត្តក្តៅ ចំណែកឯមួយផ្នែកទៀតក៏បានជីកសួរថាមានរឿងអ្វីកើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHOhNgAC3FftOmf7rtYkmV2cordpZjkUUqASxkxV3fEcEB-HrSuUkKOwXlhOx5dTz8zDZiwRnic_gV0pOubrugEN9iEPcfo1bTYxiQncQkS2rqcifBWEwiEeO8jqEQoJgP53hr-g_eXjGXPSkXpSkjWhJUgHv_UVEX7MNzUulf92cP2g3zjVsLIyVXFcOR/s2048/image_2025-07-02_13-26-45%20(2).png

បន្ទាប់ពីប្រកាសខាងលើនេះនៅលើផេកផ្លូវការ ហ្សេដេស ក៏បានចែករំលែកនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនហើយបានពោលយ៉ាងខ្លីថា «ចាប់ផ្តើមឡើងវិញ»។
ការប្រកាសផ្តាច់ទំនងទំនងរវាងតារារ៉េប ហ្សេដេស និង រ៉ូណា ក៏បានធ្វើឱ្យអ្នកគាំទ្រអ្នកទាំងពីរសោកស្តាយពីទំនាក់ទំនងពួកគេផងដែរព្រោះអ្នកទាំងពីរមិនត្រឹមតែជាសិល្បករនិងអ្នកគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគូស្នេហ៍ដែលមានភាពផ្អែមល្ហែបចំពោះគ្នាយ៉ាងខ្លាំង។ ជារឿយៗ ហ្សេដេស និង រ៉ូណា បានបង្ហាញការស្រលាញ់ចំពោះគ្នាទៅវិញទៅមកបង្ហាញទៅកាន់សាធារណជនដោយបើកចំហរផងដែរ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMG0mDizHXo3GGNdIdzeDHMPUGuF_20ksCZwPH_3KPL_wdMRYTbEIRidU7bV5CgQ3LBJJJy1LDzlY-DEwVjdi7FND8jTCV7lGZXeYXZ0-1XOdwuRG_VK5xBm2G5uEYiWnYtTtt25NfubsGS1CvqgiaXby7_AZD3DnAdH04-Ouhp-y9szTCkqcgtvhcXVmg/s2048/image_2025-07-02_13-26-40.png
មុននឹងការប្រកាសរបស់ ហ្សេដេស នេះគេបានឃើញ រ៉ូណា ដែលជាអ្នកគ្រប់គ្រងបានបង្ហាញការសោកសៅរបស់ខ្លួន មានការយំបង្ហោះនៅលើបណ្តាញសង្គមទិកតុករបស់នាង៕

DJ SODA ធ្លាក់ទឹកចិត្តហើយផ្អាកការងារមួយរយៈសំងំថែរក្សាផ្លូវចិត្តនៅអាឡឺម៉ង់ក្រោយមានបញ្ហាសក់

0

DJ SODA បាននិយាយថា នាងបានផ្អាករាល់កាលវិភាគការងារ ហើយទៅប្រទេសអាឡឺម៉ង់ដើម្បីសម្រាកព្រោះនាងមានការបាក់ទឹកចិត្ត បន្ទាប់ពីមានឧប្បត្តិហេតុអ៊ុតសក់ ដែលតម្រូវឱ្យនាងកោរសក់ពាក់កណ្តាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqFd_vRp2wiZcrspVboOGQ2zHavwm3BVBjitz9S8b-niELu1sZiYozThUWpF02sg7mOEcnLCgBacRctTb_b_ou4OCIuuEFHHdCF0rgTyQzkGheKLtbbnDs9gJt3pRm2be-sSbe5wLDnd-L_6Y00FFMCbspM_09Gyzu_K9T2cMEJ-d8qetE9Yh98v0FGUhw/s2048/image_2025-07-02_10-35-52.png
កាលពីពេលថ្មីៗនេះ DJ SODA ទើបតែបានចែករំលែកដំណើរការរបស់នាងក្នុងការយកឈ្នះលើការធ្លាក់ទឹកចិត្តក្នុងប្រទេសអាឡឺម៉ង់បន្ទាប់ពីរងផលប៉ះពាល់ពីការប្តូរពណ៌សក់ដែលបណ្តាលឱ្យនាងកោរសក់ពាក់កណ្តាលក្បាល។ ក្នុងវីដេអូថ្មី នាងអរគុណអ្នកគាំទ្រសម្រាប់ការគាំទ្រផ្តល់កម្លាំងចិត្តឱ្យនាងហើយសន្យាថានឹងត្រឡប់មកវិញ។
DJ SODA បាននិយាយថានាងសម្រេចចិត្តទៅសម្រាកនៅប្រទេសអាឡឺម៉ង់ដើម្បីគេចពីជំងឺធ្លាក់ទឹកចិត្តបន្ទាប់ពីឧប្បត្តិហេតុជ្រុះសក់ធ្ងន់ធ្ងរ។ នាងបានសរសេរថា «ខ្ញុំនៅប្រទេសអាឡឺម៉ង់ព្រោះខ្ញុំចង់គេចពីជំងឺធ្លាក់ទឹកចិត្តជាបណ្តោះអាសន្ន។ ក្នុងនាមខ្ញុំជាស្ត្រី ការគោរពខ្លួនឯងតិច ខ្ញុំថែមទាំងមានការថប់បារម្ភពីសង្គមផងដែរ។ ប៉ុន្តែអរគុណចំពោះការព្រួយបារម្ភ និងការគាំទ្រពីគ្រប់ទិសទីលើពិភពលោក ខ្ញុំកំពុងព្យាយាមរកកម្លាំងឡើងវិញ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVVd_JRcy3pvYksnMocmgYl3Q8mzRDLSgY0RDVElIXPb_hNxKJFagZ0VbZ-wcj_hY27or50GvwO01Gz8qsXv9rw6T1n8aUniE1YKzxdu_NBCncziSzPQ4-PUJPSWfTdu4i32deHCd7vLC4c3_UYxXeXzxJ9gLlyYv-N0cWPsvIq-8e2O5rEEHsCtkHokAH/s1800/image_2025-07-02_10-36-00.png
ក្នុងវីដេអូ DJ SODA បានបង្ហាញខ្លួនជាមួយនឹងស្នាមញញឹមដ៏ភ្លឺស្វាង ដែលឃ្លាតឆ្ងាយពីការបង្ហាញទុក្ខមុនរបស់នាង។ នាងបានអរគុណដល់ការផ្តល់ជូនឧបត្ថម្ភពីម៉ាកផលិតផលថែរក្សាសក់ សក់ពាក់ បច្ចេកទេសបណ្តុះសក់ជាដើម ហើយបានសន្យាថានឹងឆ្លើយតបទៅអ្នករាល់គ្នាពេលត្រឡប់ទៅកូរ៉េវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU50NPNQ7WqJEHF04TG6AztpXx7Ez2-a3hx8u_tjz0BSjN_R0rYdY5mhNqPGzXOVYdnYrFu6etE03DkK286nqssSseqNP43xiV6-RhOQ03fm8Bb4I_Uiv8x_ITKgnBDwzIaCAFNPidmf1JgJoVq4uk_oe4FfONEJHSJaYu4BLEChW8uXjZ7pXoz8ctJWcn/s2048/image_2025-07-02_10-36-02.png

កាលពីថ្ងៃទី ១៨ ខែមិថុនា DJ SODA បានធ្វើឱ្យអ្នកគាំទ្រពិភពលោកភ្ញាក់ផ្អើលនៅពេលដែលនាងបានបង្ហាញនៅលើ បណ្តាញសង្គមថាសក់របស់នាងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីបានលាបពណ៌សក់នៅក្នុងហាងមួយកន្លែងដែលនាងចូលជាញឹកញាប់នៅក្នុងប្រទេសកូរ៉េ។
ហេតុការណ៍នេះបានធ្វើឱ្យ DJ SODA មានវិបត្តិផ្លូវចិត្តនាងយំស្ទើររាល់ថ្ងៃ ហើយគេងមិនលក់អស់រយៈពេលពីរសប្តាហ៍។ រាល់ពេលឃើញសក់ជ្រុះ បេះដូងនាងឈឺខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK2WrXU8A-_Vmw5rq9q_CMwspHF9_LqjaQMBt6xhl8Mv6020TdzhMZqXOoBYps9jw_MciXbm_isdp85XlsBhQnzJhl5LpEE1jfVPBh0dxS109OtS8rmT5-cK5hIJGCxLxKMgZgHWInl4w2q_8acZv4XI0ittM52MWUju38Lh35HcMHX130utd8ls2fRcxQ/s2048/image_2025-07-02_10-36-04.png

យោងតាម DJ SODA ហាងកែសម្ផស្សនោះមិនបានសូមទោសទេ ប៉ុន្តែជំនួសមកវិញឱ្យនាងលុបការបង្ហោះរួមជាមួយនឹងការគំរាមកំហែង និងសំណងចំនួន ៥ លានវ៉ុន (ប្រហែល ៣៦០០ ដុល្លារ ) ។ ទោះជាយ៉ាងណា DJ SODA បដិសេធមិនទទួលយកសំណងនោះទេ។ នាងបានបញ្ជាក់ថា៖ «បើទោះជាអ្នកឱ្យខ្ញុំរាប់ពាន់លានវ៉ុន វានឹងមិនអាចលុបបំបាត់ការឈឺចាប់នេះបានឡើយ»៕

 

 

ម៉េចវិញទៅចឹង? នាយករដ្ឋមន្រ្តីស្ដីទីថ្មីរបស់ថៃនឹងត្រូវកាន់តំណែងតែ១ថ្ងៃប៉ុណ្ណោះ

0

ថៃ ៖ នាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ ដែលគ្រោងនឹងចូលកាន់តំណែងនៅថ្ងៃពុធនេះ នឹងត្រូវគ្រប់គ្រងកាតព្វកិច្ចនាយករដ្ឋមន្រ្តីត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដោយបន្ទាប់ពីនោះតំណែងនេះនឹងត្រូវផ្ទេរទៅកាន់អ្នកនយោបាយជើងចាស់មួយរូបទៀតកាន់កាប់បន្ត។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH5teSeKpYtjsyJs98sUVQ-RRJp28a8aNAJe3HXMq4JFPswLePdgrfuYocKj7WsMmzPQoVWqCj0v1746c5a7qJovDPgoU-DJny-OPXAA1ckzfbFPwtkRIu6xO_vqWwqrwEuOgr35fyK8JWRyY_ube3TMnTQz7OBB4GjqSOTk36LhAZbYQRZ8fQydAuhvnC/s1280/photo_2025-07-02_15-52-30.jpg

បន្ទាប់ពីគណៈរដ្ឋមន្រ្តីថ្មី ធ្វើពិធីសច្ចាប្រណិធានរួច នៅថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២៥ លោក Phumtham Wechayachai ដែលជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងត្រូវឡើងជំនួសតំណែងនាយករដ្ឋមន្រ្តីពីលោកស្រីផែថងថានវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc_KhZ_7qpXey28i3RZN-sTv-3E1uF72O9n7PQWUH1WpDEOBDCO0BbmQspMeISxcJKWazuO38tuyuGQOp7u1RzkyxSNtbcbLXTm1dKZRLd-a9unjOCg4FWdz1EEuFf3uzgLJmKTzsE_rsqA9UddFJ1GOOhMS3SYVM7sq8B8tuODZrzOfOR4dL2Q_IuG-o_/s1280/photo_2025-07-02_15-52-31%20(2).jpg

មូលហេតុដែលនាំឲ្យមានការអនុវត្តបែបនេះ គឺដោយសារតែលោក Phumtham នៅមិនទាន់ស្បថចូលកាន់តំណែងនៅឡើយ ដូច្នេះទើបបានជាតំណែងនាយករដ្ឋមន្រ្តីស្តីទី ត្រូវធ្លាក់ទៅលើលោកSuriyaឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការដឹកជញ្ជូន។ ប៉ុន្តែនៅពេលគណៈរដ្ឋមន្រ្តីថ្មីធ្វើសច្ចាប្រណិធានរួច លោកSuriyaនឹងត្រូវបានជំនួសដោយលោក Phumtham វិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSV9hZ9bVm0GFFyrNTmOMIuU2ltlcwYGy8R9BlYurBu_GSqUoBWyKqDUyxCOmDH-22QUxl0wMsDVhbP1iWy3PjIRjW-VasJlS_vNMyNMfWmzeQI4Egf3Qq_bEwAiO_My5NOkL7feujtJLyQAXqEQZn3IR_7IIx1w90njKWRMk0WetNHiIhRKiyoMQ3Eogu/s1280/photo_2025-07-02_15-52-31.jpg
កាលពីថ្ងៃអង្គារ ទី១ ខែកក្កដា គណបក្សភឿថៃដែលជាបក្សកាន់អំណាចបាននិយាយថា បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍រួច លោក Phumtham Wechayachai នឹងចូលកាន់តំណែងពេញលេញជំនួសលោកស្រីផែថងថាន ព្រោះលោកជាឧបនាយករដ្ឋមន្ត្រីដែលមានឋានៈខ្ពស់ជាងលោក Suriya ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjC4dKKwFcexnllWzG6AoN8_50rfxwOWRSXo7eR1oqlbUpKl2uz8S7QBapxStf3Nn8eHc9ljAAKJgz41ER-gsiynz7Iq7rtDigDDvjdBhluXLjswrqa42JofrXEpaMU5fFMqJCiFA5MXJetfO7hdIq68a3U8WZm10IN0jfAx83E5V4VqsE0K1pRyI-QVm9/s1280/photo_2025-07-01_13-54-07.jpg

នៅក្នុងអង្គពិធីមួយ ដែលបើកចំហចំពោះប្រព័ន្ធផ្សព្វផ្សាយ លោក Suriya បានបដិសេធមិនឆ្លើយតបនឹងសំណួរដែលសួរថា «តើគាត់មានអារម្មណ៍យ៉ាងណា ចំពោះការដឹកនាំក្នុងរយៈពេលដ៏ខ្លីនេះ ជាមួយអាជីពនយោបាយរយៈពេលជាច្រើនទសវត្សរ៍របស់គាត់បែបនេះ?» លោកគ្រាន់បកស្រាយថា «ការងារសំខាន់បំផុតរបស់លោកនៅពេលនេះគឺ ការចុះហត្ថលេខាលើក្រដាសមួយសន្លឹក ដើម្បីធានាឲ្យការផ្លាស់ប្តូរមានភាពរលូន ទៅកាន់អ្នកស្នងតំណែងរបស់លោក នៅថ្ងៃទី៣ កក្កដា ខាងមុខនេះប៉ុណ្ណោះ៕

អគ្គិសនីកម្ពុជា ស្នើឱ្យបញ្ឈប់ការចេញវិក្កយបត្រអគ្គិសនីជា “ប្រាក់បាត”

0

អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើឱ្យក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួន២ បញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ ជា “ប្រាក់បាត” ក្រោយពី រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការទិញអគ្គិសនីទាំងស្រុងពីប្រទេសថៃ។

ក្រុមហ៊ុនទាំង២ខាងលើ រួមមាន៖
• ក្រុមហ៊ុន អិល.វ៉ាយ.ភី នៅខេត្តកោះកុង និងតំបន់ អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ
• ក្រុមហ៊ុន អានកូ តំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ដើមឡើយមានតំបន់មួយចំនួនតូច នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានយកប្រភពអគ្គិសនីពីប្រទេសថៃ ហេតុដូច្នេះ កិច្ចសន្យាទិញភ្លើងពីប្រទេសថៃ តម្រូវឱ្យទូទាត់ជាលុយបាត ។

គួរបញ្ជាក់ថា បច្ចុប្បន្ន តំបន់មួយចំនួននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកបានយកប្រភពអគ្គិសនីពីប្រទេសថៃ ពេលនេះបានត្រឡប់មកទទួលប្រភពអគ្គិសនីពេញលេញពីប្រភពបណ្តាញជាតិ ដោយការទូទាត់វិក្កយបត្រតម្រូវឱ្យគិជាលុយរៀល និងជាលុយដុល្លារអាមេរិក៕

អង្ករ ST25 ក្លែងក្លាយ ត្រូវបានដាក់លក់យ៉ាងអាណាធិបតេយ្យនៅទូទាំងប្រទេសវៀតណាមក្នុងតម្លៃធូរៗ

0

អង្ករ ST25 ដែលធ្លាប់ឈ្នះពានរង្វាន់ជាអង្គរល្អបំផុតក្នុងពិភពលោកឆ្នាំ ២០១៩ កំពុងត្រូវរីករាលដាលការក្លែងបន្លំយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីផ្សារវៀតណាម។ អង្ករដែលមានស្លាក “ST25” ត្រូវបានលក់ក្នុងតម្លៃទាបជាងអង្ករពិតដល់ទៅ ៤០% ប៉ុន្តែមិនមែនជាផលិតផលពិតឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZJ5cu3Zq28Vm8DkhHKcnzsIXJcVDbmXjCf08zy91zEbBBUJ4VKe3KOuvklwLEYnQ1Tc4JFp9qCaBJm1zBBYcbEgE2eJGPIXWAZdwOSEm5g8E1fPtUy5faBfon5BOs6xeZjwyNbV8CS6Gk7tHna-M3SglzVBUwQRKFrORqvVca5NSaQ2KTjVmm4wxIv8dJ/s1000/image_2025-07-02_15-31-49%20(2).png
យោងតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម VnExpress នៅទីក្រុងហូជីមិន (HCMC) អង្ករក្លែងក្លាយ ST25 ត្រូវបានលក់ក្នុងតម្លៃត្រឹមតែ ១៤០,០០០ ដុង ប៉ុណ្ណោះ (ឬប្រហែល ៥.៣៧ ដុល្លារ) ក្នុងមួយថង់ ៥ គីឡូក្រាម។ ចំណែកអង្ករពិតមានតម្លៃរហូតដល់ ២២៥,០០០ ដុង នៅក្នុងទំហំដូចគ្នានេះ។ ប្រភពដដែលបានរាយការណ៍ថា តម្លៃធូរៗបែបនេះបង្ហាញថា អាចជាផលិតផលក្លែងក្លាយ។ ទោះជាយ៉ាងណា ភ្នាក់ងារគ្រប់គ្រងទីផ្សារបានធ្វើការចុះត្រួតពិនិត្យ និងបានរឹបអូសថង់អង្ករ ST25 ក្លែងក្លាយរាប់រយថង់ពីទីផ្សារមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8Jl_1fJQm4BQLX6QVEjE6t_bCgr8a28QFZ6PBQx0AX9J_S-DRlOvujDM4Md7g-fi0T0ToLCIRebt4v56n6PzglhNjplPGcFAiXSF9_cxtvk1cB8xURNn4irr9lrveZSlTxXdH8oEDTNh_fq_kkHx9iS0PK1KwO4ymnvozXZCxrw3Kbx_0xPEVKA_jpAtC/s680/image_2025-07-02_15-31-49.png

អ្នកលក់ម្នាក់ឈ្មោះ ឡាន បានប្រាប់ថា គាត់ទិញអង្ករពីអ្នកផ្គត់ផ្គង់នៅតំបន់ដីសណ្តទន្លេមេគង្គ ដោយមិនពិនិត្យប្រភពឬភាពត្រឹមត្រូវនៃអង្ករនោះទេ។ គាត់ក៏មិនអាចផ្តល់ភស្តុតាងណាមួយអំពីប្រភពដើមនោះដែរ។ អ្នកលក់ជាច្រើនផ្សេងទៀតនៅក្នុងទីក្រុងក៏បានធ្វើដូចគ្នា និងមិនអាចធានាបានថាផលិតផលដែលពួកគេលក់គឺជាអង្ករពិតនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3625Htywkku8tCCUSLIZOMB75eNVIqnYeOjupk07FrrEJiY6tPLeO_UjHmASF4zBnXJqkZFjH25Ct_94PJ2kpRphVu6WB0RTXBeGJUBL079FaPykg9Kt5iCg9B0hI-orgoM6xi1IqEjiTjwfncrpUju9oltwMRIjgB_rjUNG3bOa67S7MYopuBRhHLlJ6/s670/image_2025-07-02_15-31-50%20(2).png

ហាងមួយចំនួនក៏បានលក់អង្ករ ST25 ដែលមានឡូហ្គោនិងរចនាបថស្លាកសញ្ញាលើថង់ស្រដៀងនឹងរបស់ពិត ដោយប្ដូរអក្សរតិចតួចប៉ុណ្ណោះដើម្បីបោកអតិថិជន។ ខ្លះទៀតក៏បានដាក់លេខកូដ QR និងត្រាប្រឆាំងផលិតផលក្លែងក្លាយ ដែលស្ទើរតែដូចគ្នាជាមួយរបស់ពិតផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2zOnUZKjhwKhUPrrU5YcfTAdMx2jMpasyzNTPzsPk6mKWBEtN3q1FKUNaAWwwA2SbbaZqNhP4AA-HpXCRVwzob_FAiywpiFQnrT6yxazacRhH2Y9e07Ty41aocZl0znRARvjM2YjSmU_nPWc6_Rjgs_kMOW3IS9mys42SXGfOgg0JbG-Xf6uy0hRRhz7H/s620/image_2025-07-02_15-31-50%20(3).png

អង្ករ ST25 ត្រូវបានបង្កើតដោយវិស្វករ Ho Quang Cua និងក្រុមការងាររបស់គាត់។ វាបានឈ្នះពាន “អង្ករល្អបំផុតរបស់ពិភពលោក” នៅក្នុងប្រទេសហ្វីលីពីនកាលពីឆ្នាំ ២០១៩ និងទទួលបានចំណាត់ថ្នាក់ទី ២ នៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០២០ផងដែរ។ យ៉ាងណាមិញ សហគ្រាសឯកជន Ho Quang Tri ដែលជាកម្មសិទ្ធិរបស់គ្រួសារ Cua មានសិទ្ធិចែកចាយអង្ករនេះជាផ្លូវការទូទាំងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYZLWxHReenGnmPHIwfmE7go-9TEgPoMv8-4uchokPqPwZ6co5am8Zjp53Sa3kbCCjJaldpcgELIfhDBHsAd-adW8g-xFvghbi2JI1bKCUS5N2740tLTKu0XR8UWjGCBgBJEIdPIjUqmqIvofxePnGUvl_pWzN8AHPg0jhVxFL3egsqCIeSwxjuSR3njpY/s900/image_2025-07-02_15-31-50%20(4).png
គួរបញ្ជាក់ថា ក្រុមហ៊ុន Ho Quang Tri បានដាក់សំណើជាច្រើនដងទៅកាន់អគ្គនាយកដ្ឋានគ្រប់គ្រងទីផ្សារក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីស្នើឲ្យការពារម៉ាកយីហោ ST25។ បន្ថែមពីនេះ គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនក៏បានរាយបញ្ជីអ្នកចែកចាយដែលមានអាជ្ញាបណ្ណជាង ២០០ នាក់នៅទូទាំងប្រទេស ដើម្បីឲ្យអតិថិជនអាចស្វែងរកបានយ៉ាងត្រឹមត្រូវ។ លោក Ho Quang Cua បាននិយាយថា៖ «ការក្លែងបន្លំមិនត្រឹមតែប៉ះពាល់ដល់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏បំផ្លាញកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោជាតិវៀតណាមផងដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ1C1bKanGmmiXhTpPM6PSnb_hHC7pNxPK_biGMqQG93sCehuBzikLPE_dqBDA5xtsIEcS8y3w8FHGL14vo0wDhkt7UpAlJNysXz_NS9lPk2ECVl5FW4bxin6KlPP6wPAX1ZX3Kntq3J3mC69aYwrJ1J4I-RMoXXsdrqSWQQYcQXSwN2DtlqJp3mLWv7DQ/s680/image_2025-07-02_15-31-50.png
ក្រុមហ៊ុនដដែលក៏បានណែនាំឲ្យអតិថិជនពិនិត្យមើលត្រា iCheck នៅខាងមុខថង់ បន្ទាប់មកស្កែនកូដ QR ដោយប្រើកម្មវិធី iCheck ដើម្បីផ្ទៀងផ្ទាត់លេខស៊េរី។ ម៉ាក ST25 រួមទាំងនិមិត្តសញ្ញា “Ông Cua” ដែលត្រូវបានចុះបញ្ជីរក្សាសិទ្ធិនៅវៀតណាម សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលសេឡង់៕

រឿងដំរី Lucky សុភ័ក្រ្ត កុសុម៉ា និង Marie Thach លើកឡើងបែបនេះ

0

វីដេអូដែលមានសត្វដំរីឈ្មោះថា Lucky ដែលរត់តាមលោក ទ្រី ស៊ីថេង ដែលជាអ្នកមើលថែដំរីនេះតាំងពីអាយុ៦ខែបានធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើយ៉ាងខ្លាំងពោរពេញដោយក្តីអាណិត។ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា បាននិយាយថានាងមិនដឹងពីមូលហេតុពិតប្រាកដដែលអ្នកមើលថែដំរីនេះចាកចេញនោះទេ ប៉ុន្តែសង្ឃឹមថានឹងមានដំណោះស្រាយដ៏ល្អ។ ចំណែក Marie Thach វិញបានបង្ហើបថារឿងដំរី lucky គឺជារឿងដែលពិបាកនិយាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyEPpsH1lr1cwq7is3MgJoH0a14PZLiEIcoxZfQaGMYgXrTrE2pECr_A8LOtG2BjgzQzQ_hLn-SwEgIGk5VAiEJCZYLD4RnUU_AccCI95T116RvpLxDwe9LybWaeVDWEEyQrnI3MDRrX7TJ2rDkI3a6qUbfzCfWMGKTRlPryljk7Jvzr3Kn7ZMZEX9PBA4/s1280/image_2025-07-01_13-52-26%20(2).png
នៅថ្ងៃទី១ កក្កដា ពិធីការិនីនិងជាតារាចម្រៀង សុភ័ក្រ្ត កុសុម៉ា មានក្តីរំជួលចិត្តយ៉ាងខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ហើយបានលើកឡើងនៅលើបណ្តាញសង្គមអំពីដំរី Lucky និងលោក ទ្រី ស៊ីថេង ថា « ខ្ញុំមិនដឹងមូលហេតុច្បាស់នៃការចាកចេញរបស់បងប្រុស នោះទេ តែខ្ញុំអាចទាយដឹងរយៈពេល៣០ឆ្នាំដែលបងមើលថែកូនៗគឺពោរពេញដោយ ក្តីស្រលាញ់ ទឹកចិត្ត និងមនោសញ្ចេតនាជ្រាលជ្រៅដែលលុយមិនអាចទិញបាន តើអាចមានដំណោះស្រាយដ៏ល្អណាមួយដែលអាចឱ្យបងប្រុសវិលត្រលប់មកជួបជុំកូនៗវិញបានទេ Lucky មិនដឹងនឹកប៉ាគេយ៉ាងណាទេ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSecEvAeetisBIpq0UDSvL2yirt6GzZUgGHGYd0v8BK1zSCJuQNCRSIgbzhyzb2DrLOMOcv4MTElolG6e77TpFdD9BhQaffayEq41VRkhLDJWyxbeIGa-oNn1qKxrvsDFCJpvChyTMHxQi78eCw1te2q_PGn808DUZ-qa4n9lLB6pm3XU9r99ezS1xalFz/s2048/image_2025-07-01_14-16-08.png

ងាកទៅកាន់ Marie Thach វិញបានបង្ហាញអារម្មណ៍ចង់បានយុត្តិធម៌សម្រាប់លោក ទ្រី ស៊ីថេង និង លោក Nick ។ នាងបានសរសេរយ៉ាងដូច្នេះថា «រឿងដំរី lucky គឺជារឿងដែលពិបាកនិយាយ តែអ្វីដែលសំខាន់បំផុតគឺ បង TRY Sitheng មិនមែនគ្រាន់តែជាអ្នកមើលថែដំរីទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf068zS9YdTISjlYV6KJYhZMSs_CSsT-Py9RG5SNyLXRP494Hy1SN6j0_x0RyOvLc2vIU9a7bWKTj_TEU60DwPhr9wgQowdq7dBhjNt9dSKuaMS-eV-q96KwJz30BUawrJD4FvLJjhf19bV5AAUQjYX3AND_qO3dCO9yOIlBztqyoW8pjIqjNvVvu-SjeA/s2048/image_2025-07-01_13-52-33.png

គាត់គឺជា ហ្មដំរី ដែលដំរី lucky ជាអ្នកជ្រើសរើស មិនមែនគ្រប់គ្នាអាចធ្វើជាហ្មដំរីបានទេ ហើយដំរីក៏មិនមែនជាសត្វស្រួលមើលថែដែរ តាមិនត្រូវចិត្តជាន់ងាប់ ។ រឿងវាវែងឆ្ងាយ ប្រជាជនកម្ពុជា មិនពេញចិត្តនឹងការចាកចេញរបស់ អ្នកដែលបូជាជីវិតដើម្បីសត្វព្រៃទេ ជាពិសេសលោក Nick ! មានទេយុត្តិធម៌សំរាប់ពួកគាត់ ? ការងារជួយសត្វ និងថែរក្សាសត្វមិនមែនគ្រាន់តែជាការងារយកប្រាក់ខែទេ គឺយកបេះដូងមកធ្វើ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYXrMdfvDO_TO5_QYvPnOcUTCTzVXTGzK2JRRiG7SiDswCMhUN9LyDNv7UMiBDHQQP777gO-pID03GV7ptaRlNnD6huRNsZbxq9U4ahKcHzQuV75u9x-3vejrHlpXZLTSwyf1aAWNDlU3qP5WBCzW1REQG05NpmlOruXVt0p-XhJ-OgJqqbiEWu_ViSqO8/s737/image_2025-07-01_13-53-21.png
គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី៣០ ខែមិថុនា លោក ស៊ីថេង បានបង្ហោះវីដេអូមួយដែលគេបានឃើញដំរី lucky រត់តាមកាក់ម៉ូតូមិនចង់ឱ្យលោកឃ្លាតឆ្ងាញនោះទេ។ លោក ស៊ីថេង ក៏បានសរសេរនៅលើវីដេអូដែរថា «បើអាចយកទៅជាមួយបាន ខ្ញុំយកទៅហើយ ខ្ញុំពិតជារំជួលចិត្តណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoU-y8p_96qYkbNvsmKCLOZ-4Z43-7pEW_TNn6pzDwKGLQ4ss4yu4_-haKXx1eDl_H3UzETZpnosswHHYBq6ae0na9gFzfqh1WDEiPbLK5ED12Fho7Y0flQtgKC_vbJqvqAHzaDwfpKS27gXgcRATbCiadB7LWc-dD9bESVh6Lo7qE3RzKShV-ajriYpl_/s732/image_2025-07-01_13-53-21%20(2).png

មុនការចាកចេញពីសួនសត្វភ្នំតាម៉ៅ លោក ទ្រី ស៊ីថេង បានបង្ហាញឱ្យដឹងថាលោក នៅជាមួយសត្វព្រៃរយៈពេល៣០ឆ្នាំមកហើយតាំងពីឆ្នាំ១៩៩៥ ហើយបានមើលថែ lucky តាំងពីឆ្នាំ១៩៩៩៕

តារាកំប្លែងនាយ ក្រាន់ ទម្លាយថាសម្តី នាយ គ្រឿន ស្រាលៗតែចុកចាប់ជាងសម្តី នាយ ពាក់មី

0

តារាកំប្លែងនាយ ក្រាន់ បានទម្លាយនៅក្នុងកម្មវិធីមួយថារវាងសម្តីរបស់បងប្រុសទាំងពីរ គឺជាតារាកំប្លែងនាយ គ្រឿន និង នាយ ពាក់មី លោកថា សម្តីរបស់ នាយគ្រឿន គឺស្រាលៗតែប៉ុន្តែចុកចាប់ជាងសម្តី នាយពាក់មី ដែលថាឱ្យលោកខ្លាំងៗទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLGQ2urKYvB9yx0GVgFWQIU_SpxClqWIvFNtjdUdUdMQRorTZSXouuWJ9S1wu754-Vg5NBJpv-OvKGihbKtX6RYbQMybnLtsc-5OYi9OVbNhuWQS-bRFEWK6d55Dmz2Nzqqrhj9UyNbtL4Lk7dvX5UQijOiiT6s6PbFdEqIx7UNpsOL6UDIlYDkB9QgQpD/s2048/image_2025-07-02_09-17-07.png

ធ្លាប់តែមានជីវភាពលំបាកប៉ុន្តែពេលនេះគ្រួសាររបស់តារាកំប្លែង ពាក់មី បានផ្លាស់ប្តូរជោគវាសនាទាំងស្រុងរស់នៅសុខស្រួលនិងមានកេរ្តិ៍ឈ្មោះបោះសំឡេង ជាពិសេសគឺបានជួយជ្រោមជ្រែងប្អូនៗដទៃទៀតដើរលើវិថីសិល្បៈដូចជាខ្លួនដែរ។ បងប្អូនរបស់តារាកំប្លែងពាក់មី មានដូចជានាយគ្រឿន នាយក្រាន់ នាយពយ ជាដើមសុទ្ធតែបានសាងប្រជាប្រិយភាពរៀងៗខ្លួនលើអាជីពកំប្លែង។ យ៉ាងណាបើតាមសម្តីរបស់ នាយក្រាន់ លោកបានទម្លាយថាពាក្យសម្តីទូន្មានប្រៀបប្រដៅរបស់ នាយគ្រឿន ជាបងប្រុសថាខ្លួនស្រាលៗប៉ុន្តែចុកចាប់ជាងសម្តីរបស់ នាយពាក់មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj11zy3MZC696SiBjmbO2EauBUMjJvWAVuhuaDYV8sMxSytjNhSoVNZwiA4PthzwCRhQrb8dCoiVlNp0F5TajD9GkKKuB2R5_7PQ-u9-ScZQZ3ihHCZjCgjK-1mInoCfFGmYJL8X1_iSXxTYMY2168N_Wma0XlLKEZqS9LdN9whC-K_0Y26UAZUVeqZKMfT/s1440/image_2025-07-02_09-17-12.png

នាយក្រាន់ បានទម្លាយនៅក្នុងកម្មវិធី «Let Chat Don’t Cheat »ថាតារាកំប្លែង ពាក់មី ពេលស្តីថាឱ្យខ្លួននូវពាក្យសម្តីធ្ងន់ៗប៉ុន្តែលោកមិនសូវឈឺនោះទេ ដូចជាអាឆ្កែអាថោកទាប ជាដើមដោយ នាយក្រាន់ បញ្ជាក់ថា នាយពាក់មីជេររាល់ថ្ងៃ គឺសាំហើយ គឺជេរទៅហៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1PBJSLNesOJTGIwfs33S7i5gt7pqlQG7QyUYHEKebOU2fCBg4IB6RvNa8uki3eVBHkqGfZ0FQxfoTrZYpLh-73IDWLxG8ErsRvxyvlCqnUnJ9eZASz4ZOuQpVNuAH_9vP45WW9ddfhQQHtZlYCHy7Xh97p3iMWywnNBxmM2DwAYjKOEhr2NeLfbr-rg_9/s1440/image_2025-07-02_09-17-09.png

នាយក្រាន់ បានបន្តទៀតថា បើជានាយគ្រឿន វិញគឺមិនជេរនោះទេប៉ុន្តែបើនិយាយមួយម៉ាត់វិញគឺចុកតែម្តង។ ត្រង់ចំណុចនេះ នាយក្រាន់ បាននិយាយថា នាយគ្រឿន និយាយធម្មតាឧទាហរណ៍ថាលោកលេងកំប្លែងច្រើនឆ្នាំហើយប៉ុន្តែនៅតែខុស នាយគ្រឿនបាននិយាយថា «មិនដឹងប៉ុន្មានឆ្នាំទៀត» ។ នាយក្រាន់ថា ពាក្យសម្តីនាយគ្រឿនជាបងប្រុសថាឱ្យលោកនេះគឺជាពាក្យធម្មតាប៉ុន្តែស្តាប់ទៅចុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit-dTWyhoMRslwQ7wk2CzAcY9uCo43_IOsPjqN184Jt0XjYgPeLzB-syDOqUq5hh_ZAYCwBvIZiDStxZhr3w_IcErPgQQOBzCerKT63KyLbtR5dG9XlEZDvW9v10WsDhyePaCc_mMH9Gt8tQz0LyCyLC7A9Vyz8EAIu5gGHEuDCRPXnnd-tQ_BlimFEu4C/s1440/image_2025-07-02_09-17-11.png

ក្នុងការលេងកំប្លែងបម្រើអារម្មណ៍ទស្សនិកជននេះនាយក្រាន់ ក៏បានបន្ថែមទៀតថា លោកចាប់បានការលេងកំប្លែងច្រើនពីនាយគ្រឿន ដែលបងប្រុសរូបនេះលេងមួយៗប៉ុន្តែច្បាស់។ សម្រាប់តារាកំប្លែង ពាក់មី គឺនាយក្រាន់ ថាខ្លួនលោកសមត្ថភាពមិនដល់បងប្រុសរូបនេះទេ៕

GMENGz ឆ្លើយតបយ៉ាងខ្លីក្រោយមានគេនិយាយដាក់ថាជាតារារ៉េបមានចរិ.តពា.ល

0

តារាចម្រៀងរ៉េបវ័យក្មេង GMENGz ត្រូវបានអ្នកលេងបណ្តាញសង្គមម្នាក់ខម្មិនថា លោកជាតារារ៉េបមានចរិតពាលដោយសារតែមានទឹកមុខឌឺពេក។ ឃើញមានការខម្មិន ដាក់ខ្លួនបែបនេះ GMENGz បានឆ្លើយតបដោយខ្លី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTINh_kRlJwH-3N6uRyKApSSEQLP7g6m9VvRoF2fHhFA1Pc6gFKeaaaZRWaFqM4HBPg-5ZDmN3WfpCDZpjRewl5DVjVNNGrORses4Ji7FwyHYFcjiTs3WYCikvOc5Y5NuB4fOpLJTM4zd70YXGCZR1oBNtNlK6lot9ig_-RwxbkGfq8ENVLXBZkdsaMUxx/s2048/image_2025-07-01_14-54-31.png
GMENGz គឺជាតារាចម្រៀងរ៉េបជំនាន់ក្រោយម្នាក់ដែលកើតចេញពីអតីតបេក្ខជនប្រលងចម្រៀងរ៉េបហើយបច្ចុប្បន្ននេះកំពុងមានសន្ទុះគាំទ្រគួរឱ្យកត់សម្គាល់ពីសំណាកមិត្តយុវវ័យ។ ទោះបីជាមិនទទួលជ័យជម្នះក្នុងការប្រកួតក្តីប៉ុន្តែបទចម្រៀងជាច្រើនបទរបស់ GMENGz មានការគាំទ្រនិងទទួលបានឱកាសការងារជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0G2MTZpQnUqkw39COloNjPbND5ga-kl0dwSTyXFMbFFxJ416b98UoxWYTIGX29YkPK4szSu1JbNVmuZcBrJr8io_PhSMUiCDhqm93BmzWa1W7KwXb_cP94AFlJaItO2cB5fI4mqmPybWQduS6cu1RuCgSqAP3xUg0nds3Uqko-eJbbAukiwbpwhm38alS/s1440/image_2025-07-01_14-54-36.png

ស្របពេលអាជីពសិល្បៈរបស់ខ្លួនកំពុងតែរីកចម្រើនទៅមុខ GMENGz ក៏បានបង្ហាញ សកម្មភាពថ្មីៗជាមួយនឹងស្ទីលម៉ូតសក់ថ្មី រួមទាំងការប្តូរពណ៌សក់ជាដើម។ ទោះយ៉ាងណាសកម្មភាពរបស់ GMENGz ផ្សាភ្ជាប់ជាមួយនឹងអ្នកគាំទ្រដូចជាលេង នៅលើបណ្តាញសង្គមទិកតុក បែរជាមានអ្នកវាយតម្លៃថា GMENGz ជាតារាចម្រៀងរ៉េបមានចរិតពាលដោយសារតែមានទឹកមុខឌឺពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7aU5xDsW3-Sl9sJYO8D9jn3Yu7CMUGhDXk2vZawkVjA6BL9uQqVaXPGn8YlOSS71fD2yO4qCiCOZmXjF3AVsibDF536AAk1YGiICA32jM9lXqbvYhaYS8wJot7KWLIE7tx4Xl4v7R3eU9qiX6e_p-1Y7rSBhKlkGypxtiJmUM7ycDBCcXGZHyK9ZuGodX/s1739/image_2025-07-01_14-54-37.png

នៅយប់ថ្ងៃទី៣០ មិថុនា គណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ GMENGz បានបង្ហោះរូបមួយសន្លឹកជាមួយនឹងសម្តីរិះគន់ពីអ្នកលេងបណ្តាញសង្គម។ គណនីបណ្តាញសង្គមនោះបានខម្មិនដាក់ GMENGz ថា «មិនដឹងជាស្អីទេ អាក្មេងពាល» គណនីដែលខម្មិននោះក៏បានបញ្ជាក់ថា GMENGz ជាអ្នករ៉េប ហើយមានទឹកមុខឌឺពេក។ ក្លាយជាតារារ៉េបមានចរិតពាលព្រោះតែទឹកមុខឌឺនេះ GMENGz បានឆ្លើយតបវិញដោយខ្លីថា «មុខឌឺពេក ខុសដែរមែន?»។ ម្ចាស់បទ«ស្ទាវជ័រ» បានបន្ថែមក្នុងផ្នែកបញ្ចេញមតិយោបល់ថា «ឱ្យធ្វើមុខម៉េច?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWjaj__yYghqQGP9a1lhdh6Ey0SIhhS4Go5M9pYL5WgmeaMXgQcWmGKzBwI_1voJm4kV6QdP2f9dp7wzUpsq6i9JUpDzCUG57tLqlLh6bkIx1yKC7W1gj_lkrh9lZZZ9uCdPygN7rbhCUXzhoHTHZPMkGOiq7OCwxxy0vW2FXej-C8FZlqqFwNAqKMj_RO/s1716/image_2025-07-01_14-54-30.png

គួរបញ្ជាក់ផងដែរថា បទចម្រៀងល្បីៗរបស់ GMENGz ដែលសាងប្រជាប្រិយភាពរបស់ខ្លួនមានដូចជា «កុំច្រឡំ» , «PEM PEM»
«អាតួ » ,«ATTENTION» , «អាចទេ» «Old money » និងបទ «ស្ទាវជ័រ» ជាដើម៕

តារាសម្ដែងចិន Meng Ziyi ទម្លាយថានាងត្រូវបានគេច្រានចោលពីការសម្ដែងរឿងព្រោះ«នាងស្អាតពេក»

0

តារាសម្ដែងចិន Meng Ziyi ថ្មីៗនេះបានលាតត្រដាងក្នុងកម្មវិធី Ifeng Talk ថានាងធ្លាប់ត្រូវបានគេច្រានចោលក្នុងការសម្តែងដោយហេតុផលសាមញ្ញតែហួសចិត្តបន្តិចដោយបានលើកឡើងថានាងស្អាតពេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizGWfkln5QmblftQ5i3nIuciVWbocjqb1frUpZDZuZrUSCVqW9zgp7crZoYtBoKccLhkdVKDFRtWLjnzii6gPo94Mb0yUUX9_kY8vpYZyi4fgvB5VQ68hYwhl7jj95UxzKM5Ge8pdX2I7new3GORSz3GmVAb9Yhxl4MwzCGiYw0CzbMzEkQAFWqAS6WgSL/s1349/image_2025-07-02_11-28-42%20(2).png
Meng Ziyi តារាសម្តែងចិនដែលធ្លាប់មកថតនៅប្រទេសកម្ពុជាកាលពីកន្លងមកនេះបានសាងភាពល្បីល្បាញក្នុងរឿងភាគដូចជា «The Untamed (២០១៩), Blossom (២០២៤) និង «The Princess’s Gambit» (២០២៥) ត្រូវប្រឈមមុខនឹងសារព័ត៌មានអវិជ្ជមាន សម្រាប់អាជីពជាច្រើនទសវត្សរ៍របស់នាង។ រូបរាងរបស់នាងគឺជាដាវមុខពីរហើយការ ខិតខំរបស់នាងត្រូវបានគេមើលរំលង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitJaf_AIRvZcJZehh-AEaQ9mXkmFA3PnYsNP_t33diYGYRsuPXFfCffvH4U1-cOx4HgChlRgNCncCZYYHZk21NhErpeQ1plnuoWbuKZvLjCdmRUz6Iai1B5zvn4JM55QDEsQsYQjdP3DVT3kGDy-GNDeIIrV7hVt4v0O1KilxBTjpV2yd4SpsdNkBiRX1i/s2048/image_2025-07-02_11-28-44.png

យ៉ាងណា Ziyi បាននិយាយថាក្នុងអំឡុងពេលកិច្ចសម្ភាសន៍ថ្មីៗនេះរបស់នាង ខណៈនាងបានបាត់បង់តួនាទីដោយសារតែ «ស្អាតពេកហើយមិនស័ក្តិសម» សម្រាប់ការសម្តែងរឿងនោះ។ Meng Ziyi បានបង្ហាញការងឿងឆ្ងល់ថា «ខ្ញុំស្អាត ប៉ុន្តែអ្នកអាចនិយាយថាខ្ញុំមិនស័ក្តិសម សម្រាប់តួនាទី ឬថាខ្ញុំមិនអាចអនុវត្តវា នៅដំណាក់កាលនេះ ឬថាអ្នកចង់បានអ្នកពេញនិយមជាង។ ខ្ញុំនឹងទទួលយកវា! ប៉ុន្តែនិយាយថាខ្ញុំមិនអាចសម្តែងបានព្រោះខ្ញុំស្អាតពេក? ដែលធ្វើឱ្យខ្ញុំចោទសួរ -តើវាខុសទេដែលស្អាត?»។ នាងបានបន្ថែមថា «ស្អាតមិនគួរមានបាប!» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS68tVw9jRPOuFMRmfirAF7WHknhAFImEFyTHD1s5ZL0dxWM5bhbawftGyPWPx1LnEL-MciJMZSvsTrKpkzq6Yi_ZC3p26yj0Hwcalqss_ln9Cr45fcMJfKtTOrXqqtUhkpslOOvIOVwk0d-4Lc08jDhmN4F8dGSZ2H5QMNrLAL1Tq2XiTp-TpdMUjsGw3/s1280/image_2025-07-02_11-28-50.png

ក្រោយពីការចែករំលែករបស់ Meng Ziyi ក្នុងកម្មវិធីវីដេអូរបស់នាងត្រូវបានចែកចាយ បន្តលើអ៊ីនធឺណិតព្រោងព្រាត។អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានគាំទ្រនាង អ្នកខ្លះទៀត គិតថាវាគ្រាន់តែជាវិធីគួរសមក្នុងការបដិសេធនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw7Gg7LBcxE6_Dh-dUr2bSa4hvml5TvRLYzoRJyXFnc3l0hnE1IL7GezS-Wl42NZQVWw2wT5T-hCfithaxkLoDOZD_X7l4r0lKo_OONXTIPAyCcmyR77kcSFZ4r3Ep-dn0Tjhrc59nKD2g7J8JKURFRtWqP9hnKz5sf2xGrcJPliL1CgCDjp1p2dJh2WI1/s960/image_2025-07-02_11-28-51.png

បច្ចុប្បន្ន Meng Ziyi ឈានចូលអាយុ៣០ឆ្នាំ ហើយ បានប្រឡូកអាជីពសិល្បៈ១០ឆ្នាំមក។ តួឯកស្រីរូបនេះកំពុងរីកចម្រើនជាបន្តបន្ទាប់ក្នុងអាជីពសម្តែងរបស់នាង៕

Brad Pitt មិនចង់រៀបការម្តងទៀត ខណៈកំពុងមានផ្អែមល្ហែមជាមួយមិត្តស្រីអាយុតិចជាងខ្លួន២៩ឆ្នាំ

0

ទំនាក់ទំនងរវាងតារាសម្តែងហូលីវូដ Brad Pitt និង Ines de Ramon មានការរីកចម្រើន កាន់តែខ្លាំង ខណៈអ្នកទាំងពីរបានបង្ហាញសកម្មភាពជាសាធារណៈជាមួយគ្នាកាន់តែ ច្រើន។ យ៉ាងណាមិញតារាប្រុសរូបនេះត្រូវបានគេនិយាយថាលោកគ្មានចេតនាចង់រៀប ការម្តងទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWMlJcuuPlZ3fy9aphOvtucYCnboe2mBGuRIQJAjx8552FFuJA5l-fWP318-1L38TzGlJCwPeLQzP_TJBbd7fpbkVBQIAat2zBGFvQBWjc0xnA9zFPUbntPCrKLEGGgfyqZ6vi9IOdqUM9QP52mgUZwsYzWzAHMjts5m0szm9LZcBUz-WZm18nqEbQHp7_/s2048/image_2025-07-01_16-26-15.png

Brad Pitt កំពុងមានសុភមង្គលក្នុងជីវិតជាមួយមិត្តស្រីរបស់លោកមានឈ្មោះ Ines de Ramon ដែលជាអ្នករចនាគ្រឿងអលង្ការកើតក្នុងឆ្នាំ១៩៩២។ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយអន្តរជាតិបានឱ្យដឹងថា អ្នកទាំងពីរកំពុងរស់នៅជាមួយគ្នានៅក្នុងវីឡាមួយ ក្នុងទីក្រុង Los Angeles ។ ទោះបីជាយ៉ាងណាក៏ដោយ Brad Pitt មិនមានគម្រោងរៀបការនោះទេ បន្ទាប់ពីរៀបការបែកបាក់ជាមួយ Angelina Jolie ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyzGqafce0px12AhY5-b6ejJg6G_tVlNoili6_4zAlnnhBUDhrEj_y0R16SxPG62HG1Ya7qKBjCr-_-GjbhmUIzpGDaga5xQ3Nzzz0gxixw74cRLcTQQq-0084Nffc_XnFATDTiDmXNr7cGRU3xuNyMDKl9mKw7c2hpBZpZwXEHAFodckJyAWP82-rjLkk/s2048/image_2025-07-01_16-26-20.png
សារព័ត៌មានបានដកស្រង់សម្តីអ្នកស្និទ្ធស្នាលនឹងតារាសម្តែងរូបនេះដោយបញ្ជាក់ថា «Brad Pitt ធ្លាប់និយាយថាលោកនឹងមិនរៀបការម្តងទៀតទេ»។ មិត្តស្រីថ្មីរបស់ Brad Pitt ត្រូវបានគេចាត់ទុកថាជាមនុស្សវិជ្ជមាន និងសុភាពដែលជួយ Brad Pitt ជំនះព្យុះជាច្រើន។នាងក៏ជាហេតុផលមួយដែលធ្វើឱ្យតារាសម្តែងវ័យ៦២ឆ្នាំរូបនេះសម្រេចចិត្តបញ្ចប់ការលែងលះរយៈពេល ៨ ឆ្នាំជាមួយ Angelina នៅចុងឆ្នាំ ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcyAdU2Vvr0eShQFJibZAUVO7DIuaOkYoRaBkFFZMg06xLzhXebbyT_oVPD_58MY9IF3Tqd9mTZCz_W0tx2e8bIIRzzYTjysvgTSzvh4QzWXZJ2ju_SPKSb2FrrluHw0ozDY0a96LTVEON9xvtUG0NZoRtsAkWVn6E5DF-F1zBEgJymNsdejBPGfZnz2IJ/s1350/image_2025-07-01_16-26-22.png
ថ្មីៗនេះ Brad Pitt បានបង្ហាញមុខជាសាធារណៈជាមួយមិត្តស្រី នៅក្នុងកម្មវិធីនានា ជាពិសេសក្នុងអំឡុងពេលផ្សព្វផ្សាយរឿងថ្មី F1។ អ្នកទាំងពីរមិនស្ទាក់ស្ទើរក្នុងការបង្ហាញភាពស្និទ្ធស្នាលនៅមុខកាមេរ៉ា ចាប់ពីកាន់ដៃគ្នាទៅឱបយ៉ាងស្និទ្ធស្នាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAshmFF2i4F2I8RzuCPQ8ZbXUQjGWHXaaE33BnSNVYbbeur5ZpDCshxe78fK7DQpTByJOoNClkYN_Yi3SfGPyDyLhCRjRJ9bNYQk9DF0rmvrgoHZLaucRX96iAZN0PC3MK7vO41Yk0u50vHOQ0nGG9lVWURn6kCzLspT6En8_R5YgM7Xox5fk33xLayclL/s1350/image_2025-07-01_16-26-23.png
ទោះជាយ៉ាងណា លោកមិនបានគេចផុតពីបញ្ហាផ្ទាល់ខ្លួនឡើយ។ ការតស៊ូផ្លូវច្បាប់ជាមួយ អតីតភរិយាលើអចលនទ្រព្យនៅតែតានតឹង ខណៈដែលទំនាក់ទំនងជាមួយកូនៗ មិនមានសញ្ញាណាមួយប្រសើរឡើងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានឱ្យដឹងថាតារាសម្តែង Brad Pitt នៅតែសង្ឃឹមថានឹងផ្សះផ្សាជាមួយកូនៗរបស់លោក ហើយបញ្ជាក់ថាទ្រព្យសម្បត្តិនៅ Miraval នឹងជាកម្មសិទ្ធិរបស់ពួកគេ(កូនៗ) នាពេលអនាគត៕