ប្រទេសថៃ ៖ សម្តីរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់ថាផុង ណាកផានិច កាន់តែព្រហើន និងបញ្ជាក់ថា ថៃពុំចង់បានសន្តិភាពដូចការលើកឡើងឡើយ ពីព្រោះបច្ចុប្បន្ន កម្ពុជា-ថៃកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បា.ញ់ និងចរចាគ្នាដើម្បីស្វែងរកសន្តិភាពនៅតំបន់ព្រំដែន បែរជាលោក ណាត់ថាផុង បើកដៃឱ្យកងទ័ពខ្លួនបា.ញ់កងទ័ពខ្មែរបើសង្ស័យបង្កប់មីនក្នុងទឹកដីថៃ ។ លើសពីនេះ លោកថែមទាំងត្រៀមប្តឹងពលរដ្ឋខ្មែរដែលរុះរើបន្លាលួសនៅភូមិព្រៃចាន់ក្នុងទឹកដីកម្ពុជាទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzl6z3MTvdl_a5DZRdOkKOZCgrqD7xt2xSgqxYtmzNOCk_5zRTXQd-ilF6ZVfPY7rw_bMJt0oAZ42ZZwiZ-urzWxm7Z9pSy9a34FR76wARcjJoA-wnZ8zjfwrCRDsk7-zJZv4HLhJfYr3m0vs8lsmP5MXl_9qWjQ0B69yDTCYOn08rvWgexiCuHNcqBAW7/s1200/photo_2025-08-26_13-44-42.jpg

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិត្រៀមប្តឹងពលរដ្ឋខ្មែរដែលរុះរើបន្លាលួសនៅភូមិព្រៃចាន់ស្ថិតក្នុងទឹកដីកម្ពុជា ព្រមទាំងប្រើប្រាស់កម្លាំងសមត្ថកិច្ចបង្ក្រាបពលរដ្ឋខ្មែរ ។ លោកឯកភាពជាមួយលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បើកដៃឱ្យកងទ័ពថៃបា.ញ់កងទ័ពខ្មែរបើសង្ស័យបង្កប់មីន បើទោះជាកម្ពុជា-ថៃកំពុងអនុវត្តបទឈប់បា.ញ់ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2sKWzAvan_UcIdJfG0i8pnLBuC9jmosEhyarEhn_YpPCodgh8pYY7Z2DkoKheXsDtwXNfnvGgWuRUR39wxD_JaTTPr0PU56LHQmcrF2kyp_3TfBGKB4mRfs8L3O1WlaSozopzP8ZTyKGaLFvRAwO2N2w8GHl93IpAzT2IfD5YB2h-d8QOCTLTAeAycsQ7/s1280/photo_2025-08-26_13-44-41.jpg

នាវេលាម៉ោង៩និង៥៥នាទី ថ្ងៃទី២៦ ខែសីហា នៅវិមានរដ្ឋាភិបាល លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអំពីកងទ័ពថៃចូលមកឈ្លានពានជាថ្មីនៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងត្រូវបានពលរដ្ឋខ្មែរសាមគ្គីគ្នាបណ្តេញចេញថា លោកអភិបាលខេត្តស្រះកែវ នឹងធ្វើដំណើរមកជួបពលរដ្ឋថៃក្នុងតំបន់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIYVDDBctd8TjMHP9fSN3kT81l7fosGRCUq9G64fPiwBh7z8d3WafQR8arjvSrIamfUtTXbYPyp08WJvBS4sgRNLYiwoTSfYQaYBadtX2aoiMvFyLxqzpYLwKIZ_M19YzHu5L1YxEb1Bjx88SaA8jia54Aa8afsQB2iiA6jQmTWt2vQvuV9CzEt-4qAAmo/s1280/photo_2025-08-25_11-31-09.jpg

កងទ័ពភូមិភាគ១ និងកងកម្លាំងប៊ូរ៉ាផា បានយកបន្លាលួសមករាយលើទឹកដីកម្ពុជាបន្ថែមទៀតខុសពីកន្លែងដើមដើម្បីការពារកុំឱ្យពលរដ្ឋខ្មែរតវ៉ា ប៉ុន្តែលោក ណាត់ថាផុង បែរជានិយាយបំភ្លៃថា ភូមិព្រៃចាន់ជាទឹកដីថៃ ពលរដ្ឋខ្មែរពុំអាចតវ៉ាបានទេ ពីព្រោះល្មើសច្បាប់ព្រហ្មទណ្ឌពីបទបំផ្លាញទ្រព្យសម្បត្តិថៃទៅវិញ ។ លោកបើកដៃឱ្យកងទ័ពថៃចាត់វិធានការពលរដ្ឋខ្មែរតាមច្បាប់ បើហ៊ានតវ៉ាដូចកាលពីថ្ងៃទី២៥ ខែសីហា ទៀត ពីព្រោះពលរដ្ឋថៃទទួលយកមិនបានទេ ដែលឃើញពលរដ្ឋខ្មែរតវ៉ានឹងការឈ្លានពានរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghsUY8Kt8EoQtOb_HJgC7SbAe5OM7suRXiS9L4qO10c_iFDcb4UUlb_TWZ5bSEu2TZri_ZVjbAkZUbfK8n9E5Jasj4cOXvBb4ugbjeaPfZ4sULPZBQQLD06fmuBuOE1snqAMDX0RmdWAttSbj5mcWwfb6-0t0YYFr04NWIpLcC5sRGbLPJy0wGeLdrgf3_/s626/photo_2025-08-19_11-32-54.jpg

លោក ណាត់ថាផុង បានបញ្ជាឱ្យផ្ញើលិខិតតវ៉ាតាមរយៈក្រសួងការបរទេស និងអះអាងថា ភូមិព្រៃចាន់ជាទឹកដីថៃ ពលរដ្ឋខ្មែរពុំអាចតវ៉ាទេ ។ ការបង្ក្រាបពលរដ្ឋខ្មែរ គឺកងទ័ពថៃចាប់ផ្តើមប្រើប្រាស់ឧបករណ៍ LRAD ដើម្បីបំបែកហ្វូងមនុស្ស ហើយថៃនឹងពង្រាយកងទ័ពបន្ថែមទៀតនៅភូមិព្រៃចាន់ ។ លោកថា កងទ័ពខ្មែរគាំទ្រឱ្យពលរដ្ឋខ្មែរទាមទារយកទឹកដីវិញ ថៃនឹងយកបញ្ហានេះជជែកក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នាដើមខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoyG9s4rTUGca2Amuws1J08jLXAsrxaWdCJvELFiba9I5BMKzS5xrdcUvxrN3rEa_Ivs4JPv-Jw00YaW1N4yg9vgLuQ89h3mGls90EHYnQHbMpmx5_F2lkR6rSCvZkgaeUyvt1zcvnMVYRGPy4burwmU0jxbr3u2s0D6A3uJ1J6bYhv6fFWNI3XdBADYBG/s1280/535593105_1347323367394064_4674560607439650447_n.jpg

លោកឯកភាពជាមួយលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ ដែលបើកដៃឱ្យកងទ័ពថៃបា.ញ់កងទ័ពខ្មែរបើសង្ស័យបង្កប់មីន ទោះជាកម្ពុជា-ថៃកំពុងអនុវត្តបទឈប់បា.ញ់ក្តី ដោយលោកថា មិនមែនថៃអនុវត្តបទឈប់បាញ់រួចហើយ កងទ័ពថៃពុំអាចបាញ់នោះទេ ។ ក្រសួងការពារជាតិបានផ្តល់អំណាចឱ្យមេបញ្ជាការកងទ័ពរួចហើយ បច្ចុប្បន្ន កងទ័ពថៃបានត្រៀមខ្លួន និងត្រៀមជម្លៀសពលរដ្ឋ បើមានសង្គ្រាមកើតឡើងម្តងទៀត ដូចជា ៖ អភិបាលខេត្តសុរិន្ទបានរៀបចំកន្លែងភៀសសឹកបន្ថែម ពីព្រោះពុំដឹងពីស្ថានការណ៍មុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwwrXRNR6VY6hmHUKxKoKzPJvHFdVDEDF9toqt20naRTn88bDLNnBfE3MAT03bQ3A-GurJlB9fl3DSMLToD1zrg-KIQqoUzuIftzQWEfHaW7xNYojFj4tbvhjF-b1FsIO6ZGFD7Sr6qANEhp8FjoJblypziPoVONIa7Z9XTl_0TMGCtO_PkyhNGNkYX0KX/s1280/photo_2025-08-26_09-24-24.jpg

គួរបញ្ជាក់ថា ថ្មីៗនេះ លោក ប៊ុនស៊ីន ផាកក្លាង បានបើកដៃឱ្យកងទ័ពថៃបាញ់គំរាម បើសង្ស័យកងទ័ពខ្មែរបង្កប់មីន ហើយបើកងទ័ពខ្មែរនៅតែពុំព្រមចាកចេញទៀត កងទ័ពថៃអាចបាញ់ភ្លាមៗនៅកន្លែង ។ ថៃតែងតែចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី និងរកលេសផ្ទុះអាវុធមុនជាមួយកម្ពុជា ដែលទង្វើបែបនេះបញ្ជាក់ថា ថៃនៅតែចង់បង្កសង្គ្រាម និងពុំគោរពបទឈប់បាញ់ ទោះជាកម្ពុជាបញ្ជាក់ម្តងហើយម្តងទៀតថា កងទ័ពកម្ពុជាពុំបានបង្កប់មីនក្នុងទឹកដីថៃ ហើយភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតលើទីតាំងរបស់ភាគីម្ខាងទៀត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4xKybGJqzkXyFO8L6Hg51FZIWqTyk5DWrGOgp5lDzv5tD6f_6RKkJWJGX4ZTkSgjXJuTitoc9PUodZx-u0vz3jGpZ9TRklfYeR6X_JSDDQQku8GA34rf3oyCOZoAgsVLsMgJogwtzAslfC9kIpA9C6wYlOkOCyk3q0GSTlcLD7yAb1mP7n68jPT3OrAYQ/s1280/photo_2025-08-26_09-24-27.jpg