យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិននៅក្នុងការផ្សាយបន្តផ្ទាល់នាពេលថ្មីៗនេះ តារាសម្តែង Bai Lu បានសារភាពដោយត្រង់ថា «ខ្ញុំស្គមពេក» ហើយបានបង្ហើបថានាងមានកម្ពស់ ១.៦៥ម៉ែត្រ ប៉ុន្តែទម្ងន់របស់នាងបានធ្លាក់ចុះមកត្រឹមតែប្រហែល ៤០គីឡូក្រាមប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJpJE7edKYQ7MtbBHe8msfcP0S3k5PFbe57kghyphenhyphenql_KlhftMuxqM1x5a94xSMpBticEenTPnHsJHRdZvi0kF6lL6ZeaUbfeQHJKwh0TLV1GBmRRKfbF5-fphIkDc9cN7zdxf3dFj3uku6nW1ZLZlIVndxMXmqNdaxhKIdVPz-5ERV7TFtqNv2EVfAGjyjs/s1079/image_2025-08-26_16-02-13.png

Bai Lu ចែករំលែកថា៖ «ពេលខ្ញុំឈឺ សូម្បីតែចំណង់អាហារក៏បាត់ដែរ ទាល់តែចឹងទើបខ្ញុំដឹងថាសុខភាពមានតម្លៃប៉ុណ្ណា»។ តារាស្រីរូបនេះក៏បានណែនាំឱ្យអ្នករាល់គ្នាញ៉ាំអាហារឱ្យបានល្អ និងយកចិត្តទុកដាក់ថែរក្សាសុខភាពនិងស្មារតី។ កន្លងមកស្ថានភាពសុខភាពរបស់ Bai Lu ស្រាប់តែក្លាយជាប្រធានបទក្តៅមួយ នៅពេលដែលទស្សនិកជនបានប្រៀបធៀបរូបភាពរបស់នាងនៅពេលនាងចូលថតរឿងក្នុងខែមេសា និងពេលនាងថតរឿងក្នុងខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk0yn_UOo45UDUsJpEY4h_05Tlt-YGHOLl2lyAFWlAyk7r5p343U_XOIJ2bu8qFqgetbp3JtjcNfQk5vTAsro1Q319EtoOXIAleDlivwnSkLkYrJ7pggrij3y2wvzjG-pVt47H9_KQgp4PiEeINn96ZReggZ720P6QR010QUUGhMmM5gdvQiALeWQ9-jLG/s2047/image_2025-08-26_16-02-09%20(2).png

Bai Lu ដើមឡើយមានមុខរាងមូល ប៉ុន្តែតារាស្រីរូបនេះស្រកទម្ងន់ ដូច្នេះមុខរបស់នាងផតជាងមុនបង្កឱ្យអ្នកគាំទ្រព្រួយបារម្ភ។ កាលវិភាគការងារដ៏មមាញឹក ការខ្វះពេលសម្រាក និងរបបអាហារមិនទៀងទាត់បានប៉ះពាល់ដល់សុខភាព និងប្រព័ន្ធការពាររបស់ Bai Lu ។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ Bai Lu មានតែខ្សែភាពយន្តចំនួន ៣ ជាប់ៗគ្នាដែល បានចេញផ្សាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAC7uDZhea7AD68MeL0X7XT7yu1EF2uvckyxrcb0hbbHsKmfb3Q5Kz8RDvF6FQtZdSOVVJ8sL93kJSqhwpCXM8y2rnw5VeYmIUiSuPMlozyBAdlmqmSgPG1rpLxFkKRRtTcyswmxupn_H-TEuiU098Y9iAuNUKB_x_I1Ba99gT_XcAFZ5GlsDKJyRGoUM6/s2048/image_2025-08-26_16-02-11.png
រយៈពេល៣ឆ្នាំមកនេះ តារាស្រីរូបនេះស្ទើរតែគ្មានពេលសម្រាក។ នាងបានចូលរួមគម្រោងភាពយន្តថ្មីមួយយ៉ាងឆាប់រហ័សបន្ទាប់ពីការថតរឿងចប់។
ក្នុងការផ្សាយផ្ទាល់ចុងក្រោយនេះ Bai Lu ហាក់ស្រស់ស្អាត ប៉ុន្តែទស្សនិកជននៅតែសង្កេតឃើញថាមុខរបស់នាងរាងស្រកបន្តិចដោយសារតែស្រកទម្ងន់ខ្លាំងពេក។ បច្ចុប្បន្នតារាស្រីរូបនេះកំពុងថតរឿងប្រវត្តិសាស្ត្ររឿង «Moli» ជាមួយ Cheng Lei ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0ZDbnD3LwLNj4HkpV2Ezhdc_eK9ssLF-oaxI8eRytEOW5Ltm2R3z5ZY1h7Q7NLxxvvQjM9yXQKbyBjs76pSBX0n6BxgHGOzrCSBNS-98p26kd1bNg8wTnNyXKDf_Iw4Ov-iXaJqBx6orufNmblSBCbMF0gCw9SZ9o6eQzynfiLu5K3yp2_utuCrTsncTc/s920/image_2025-08-26_16-02-12.png
កាលពីថ្ងៃទី ២៤ ខែសីហា Bai Lu បានឈ្នះពានរង្វាន់ «People’s Choice Award» ក្នុងកម្មវិធី Global OTT Awards 2025 ដែលធ្វើឡើងនៅទីក្រុងប៊ូសាន (កូរ៉េ) ដោយសារតួនាទីរបស់នាងក្នុងរឿង Northward ។ បន្ថែមពីនេះ នាងត្រូវបានគេជ្រើសរើសក្នុងប្រភេទ «តារាសម្ដែងឆ្នើម» ដោយប្រជែងជាមួយតារាសម្ដែងកូរ៉េ Park Bo Young, Park Eun Bin និង IU។ ដោយសារតែ Bai Lu រវល់ថតរឿង អ្នកដឹកនាំរឿង Yao Xiaofeng បានទទួលពានរង្វាន់ជំនួសនាង៕