លី មួយលាង Miss Teen International 2024 បានធ្វើការ Live ចេញពីប្រទេសឥណ្ឌាក្នុងពេលទៅលាលែងតំណែងរបស់ខ្លួន។ មួយលាង ក៏បានបញ្ជាក់បន្ថែមទៀតពី កែវ គិរី Miss Teen International Cambodia 2024 ដែលពុំបានចូលរួមការប្រកួតក្នុងឆ្នាំនេះ ខណៈទស្សនិកជនជាច្រើនរិះគន់ កែវ គិរី ថាគ្មានទំនួលខុសត្រូវ។

គេចាំបានថាកាលពីថ្ងៃ ២១ សីហា ស្ថាប័ន Miss Teen Cambodia បានចេញមកប្រកាសថា បវកញ្ញា Miss Teen International Cambodia 2024 កែវ គិរី ជាប់ភារកិច្ចផ្ទាល់ខ្លួនមិនអាចតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតកម្មវិធី Miss Teen International 2025 បានទេ។ ដំណឹងនេះបានធ្វើឱ្យអ្នកតាមដានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងជំរុញឱ្យរកអ្នកតំណាងផ្សេងក្នុងការប្រកួត។ ខាងស្ថាប័នក៏បានបញ្ជាក់បន្ថែមទៀតថាពិបាកក្នុងការរកអ្នកជំនួសព្រោះការប្រកួតត្រូវត្រៀមលក្ខណៈច្រើន ហើយ កែវ គិរី បានផ្តល់ដំណឹងមកកាន់ខាងស្ថាប័នមុនពីរសប្តាហ៍នៃការប្រកួត។

នាពេលថ្មីៗនេះ(២៤ សីហា) លី មួយលាង បាន Live ជជែកជាមួយអ្នកគាំទ្ររបស់ខ្លួនដែលនាងកំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌាហើយក៏បាននិយាយទាក់ទងនឹងការអវត្តមានរបស់ Miss Teen International Cambodia 2024 កែវ គិរី ។ មិនខុសពីអ្វីដែលស្ថាប័ន Miss Teen Cambodia ចេញមកប្រកាសទេ ហើយ មួយលាង ក៏បានបញ្ជាក់ថា គិរី បានចេញមកផុសជាប់ភារកិច្ចផ្ទាល់ខ្លួនទើបខកខានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតដូចគ្នា។
Miss Teen International 2024 ថា ការធ្វើវីសាទៅប្រទេសឥណ្ឌាគឺត្រូវការចំណាយពេលប្រហែលជា១០ថ្ងៃចំណែកឯ គិរី បានប្រាប់មកខាងស្ថាប័នមុនពីរសប្តាហ៍ ហើយខាង Miss Teen Cambodia ខំរកម្ចាស់មកុដមុន១ឆ្នាំដើម្បីឱ្យត្រៀមខ្លួនក្នុងការប្រកួត ខណៈខាងក្រុមហ៊ុនក៏បាន Follow up ប៉ុន្តែប្រហែលជាង១០ថ្ងៃមុនការប្រកួតគាត់អាចទៅប្រកួតបាន។
.png)
វីដេអូដែល លី មួយលាង បានបញ្ជាក់ពីមូលហេតុរបស់ កែវ គិរី មិនបានតំណាងប្រទេសកម្ពុជាប្រកួត Miss Teen International 2025 បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់នាងថាជាបវរកញ្ញាដែលគ្មានទំនួលខុសត្រូវ និងមានមតិខ្លះទៀតថា គិរី ធ្វើឱ្យខូចឈ្មោះតាំងពីក្មេងក្នុងវិស័យបវរកញ្ញា។ យ៉ាងណាមិញ ក៏មានមតិមួយចំនួនសង្ស័យថាការដែល កែវ គិរី មិនចេញទៅប្រកួតប្រហែលជាខឹងរឿងប្តូរប្រូហ្វាល់មិនឱ្យតម្លៃនាងទើបនាងសម្រេចចិត្តធ្វើបែបនេះ៕










