ថៃ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែតបញ្ជាក់ថា មិនមានអ្វីអាចរារាំងប្រទេសថៃ មិនឲ្យប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែ.ក Gripen ដែលទិញពីស៊ុយអែតបានឡើយ ព្រោះថៃក៏ដូចជាប្រទេសដទៃដែរ គឺសិទ្ធិប្រើកម្លាំងដើម្បីការពារខ្លួនស្របតាមច្បាប់អន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhU5SXTd_ELupy-DkHnEtRUPzGCNDq5KIwIxEIu2EOonCxQQ8InuGWEquhCz7IPCWsEDRo27OM2xfqLIgB2-WrnxeVhSYLLt8HdNWpPOXFtsP-3BANIhE955w3SHwzgwnjzXqFTJShYndACnV5XFWjktz6E87vKrioeHHt3Oze2IzSzvnY2dkanhn77tts/s728/photo_2025-08-27_09-02-08.jpg

លោក Pål Jonson រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែតបានឲ្យដឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ថា៖ ប្រទេសថៃ និង ស៊ុយអែត នាពេលនេះកំពុងស្វែងរកនូវកិច្ចសហប្រតិបត្តិការសុីជម្រៅជាមួយគ្នា ហើយប្រទេសស៊ុយអែតក៏បានផ្តល់យោបល់លើការប្រើប្រាស់យន្តហោះចម្បាំង Gripen ទៅកាន់ថៃផងដែរ ក្នុងអំឡុងពេលជម្លោះព្រំដែនថ្មីៗនេះរវាងថៃ និងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihwYgFS_sBgXgXqxAh6WPEnWRe7MYUsrvy-eFlOGEQIaKTpdrWFIvyTtMz1JWP46ImIsIx0hQ2G3lwoNoU5NGgoqVrZ_b7l-aypTjrEUR8slOhFLX0Gx6n29hk760lX40Vd1nPg5mm7sjbm86tt2kg2_oSdCamSEXypoB49-tnclnGEJ6oiS1CPwnvk5nz/s1280/photo_2025-08-27_09-02-06.jpg

ជាមួយគ្នានេះ ជុំវិញសំណួរពីអ្នកសារព័ត៌មានដែលចោ.ទសួរពីផលប៉ះពាល់នៃការប្រើប្រាស់យន្តហោះ Gripen រដ្ឋមន្ត្រីការពារជាតិស៊ុយអែតរូបនេះបានឆ្លើយតបថា៖ ថៃមានសិទ្ធិប្រើប្រាស់ Gripen ក្រោមច្បាប់អន្តរជាតិសម្រាប់ការពារខ្លួន។ ហើយវាគឺជាជម្រើសរបស់ថៃ ដរាបណាថៃប្រើវាស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCB2EblYq0TdXTQzq4Nn93gk4CODgcrOxnWtuita8iLDMqoXJCGvcrcRjhvXIdU4ssWmSuadms7pqcwl1IRHSvVAzuB_-cdA97CYMRZmAxilL8UgJ-64XCAiWZQrJ63IdUA0Q93Eo8h48z-iaFPs1Lvjaqq25_3QXlC4o_1BRb5ThUEuUY2k_x7TfkduEQ/s980/photo_2025-08-27_09-02-07.jpg

លោក Jonson បានសង្កត់ធ្ងន់ថា៖ «ជាការពិតណាស់ ប្រទេសថៃក៏ដូចជាប្រទេសដទៃទៀតដែរ គឺថៃមានសិទ្ធិការពារខ្លួន ហើយយើងគោរពចំពោះគោលការណ៍នេះ»។ បន្ថែមពីលើនេះ លោក Jonson បានឆ្លៀតឱកាសសាទរចំពោះប្រទេសថៃ និងកម្ពុជា ដែលបានខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងសម្តែងការពេញចិត្តចំពោះការបង្កើតគណៈកម្មការចម្រុះ និងការចូលរួមពីអ្នកសង្កេតការណ៍អាស៊ាន ដែលជាផលប្រយោជន៍ល្អបំផុតរបស់ប្រជាជននៃប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxa2DLh6vThVkz7djngnJB_YANO-lwkm_4r09k3Wgs92wwHr_2pGfiZvrHwfDgi4XeaDQt-RbQAXa34xpU5ghrPpU20gCnmo79Hw5H1B1osInS81Rhl5Xp2yEFGAke0iaXWExVdGhsUAP7BNDS0J2W7IC0UXtJ8F5I9stfBdOpXzWJjPpxQ7wdBP3mm1Rp/s750/photo_2025-08-26_13-56-39.jpg

គួរជម្រាបថា បើតាមអ្វីដែលរដ្ឋមន្រ្តីការពារជាតិស៊ុយអែតបានលើកឡើងខាងលើ ពាក់ព័ន្ធនឹងសិទ្ធិស្របច្បាប់របស់ថៃក្នុងការប្រើប្រាស់យន្តហោះ Gripen នោះគឺចង់សំដៅលើច្បាប់អន្តរជាតិ មាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ៖ ស្ដីពី «សិទ្ធិប្រើប្រាស់កម្លាំង» មានលក្ខណៈវិនិច្ឆ័យបីដែលត្រូវចាត់ទុកថាជាការការពារខ្លួន។ ការវាយប្រហារដោយអាវុធ ភាពចាំបាច់ និងសមាមាត្រ។ វាត្រូវបានចែងថា “កម្រិតនៃកម្លាំងដែលប្រើមិនគួរហួសប្រមាណ ឬហួសពីអ្វីដែលចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅស្របច្បាប់នៃការការពារខ្លួនឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz379Z3B7o0eRIhfniiOlL0gNfDdq0Y9KLrlY7tMcwCMGdwmn6suotbAPLwvwpvQ-Pfz3v3Po9kxua1lr4B28ecR7bW6hh_vIdA5P8hzj1taSerOQ99AWr_isrqayRUkepXfiBtHk1GViRL0j4kQVDCFKEXJyNLDfp1nSfqXc0pmctEnZpptL1Hp1yggM-/s800/photo_2025-08-27_09-02-08%20(2).jpg

ផ្ទុយទៅវិញ បើយើងក្រឡេកទៅមើលពីសកម្មភាពថៃនៅក្នុងការប្រយុទ្ធគ្នាជាមួយកម្ពុជាកាលពីថ្មីៗនេះ គឺមិនមានលក្ខណៈណាមួយដែលអាចចាត់ទុកបានថាជាការប្រើកម្លាំងសមាមាត្រក្នុងការការពារខ្លួននោះទេ។ អ្វីដែលកាន់តែមិនអាចទទួលយកបាន គឺថៃបានប្រើប្រាស់ Gripens និង F-16 ដើម្បីវាយប្រហារកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ttXxSOOBLOaY21le5pGBFdm6u3nm2i9gjlG77bvA5xklM8pMm_-5v9ZKuTW_4E9YO9og66-szox6SEg833NLe2tnAN9xLKQW4DTaibZVjbX-wBr4IdSFYC5BbLuEh7oM5YI451aA2vIUY-mqoodWbmFwfUD8053rebK55AizyxMWO8JdYEAMIp1wwF6C/s3000/image_2025-08-05_10-46-55.png

សរុបមក ប្រទេសថៃបានប្រើប្រាស់កាំភ្លើងធំលើសទម្ងន់រួមមាន យន្តហោះចម្បាំង រថក្រោះ ផ្សែងផូស្វ័រពណ៌ស មកលើប្រទេសដែលមិនមានយន្តហោះចម្បាំង និងមិនមែនជាគូរប្រៀបរបស់ថៃ។ វាបង្ហាញថាសកម្មភាពថៃកន្លងមក ពុំមែនជាការការពារខ្លួនឡើយ។ ដោយឡែក ការមានយន្តហោះចម្បាំងស៊េរីទំនើបនៅក្នុងដែយ៉ាងដូច្នេះ តើស៊ុយអែតមានអ្វីមកធានា ថាថៃនឹងមិនប្រើវាមកគាបសង្កត់កម្ពុជា?