Home Blog Page 415

កងទ័ពកម្ពុជានិងថៃ ប៉ះទង្កិចពាក្យសម្ដីនៅប្រាសាទតាមមាន់ធំ ដោយសារភ្ញៀវទេសចរថៃ

0

ថៃ៖ ឃ្លីបវីដេអូមួយដែលបង្ហាញពីភាពតឹងសរសៃកដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កំពុងត្រូវបានគេចែករំលែកពេញបណ្ដាញសង្គម។ ក្នុងនោះ ចំពោះមូលហេតុដែលនាំឲ្យឈានទៅដល់ទំនាស់ពាក្យសំដីដូខខាងលើត្រូវបានខាងភាគីថៃបកស្រាយថា បណ្ដាលមកពីទាហានខាងកម្ពុជាស្រែកតវ៉ា និងចង្អុលមុខទាហានថៃ បន្ទាប់ពីមានភ្ញៀវទេសចរថៃមកទស្សនាប្រាសាទនៅពេលចុងម៉ោងដែលកំណត់ឲ្យបិទ។

ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2025 មានសេចក្តីរាយការណ៍ពីកងទ័ពថៃភូមិភាគទី2 ទាក់ទងនឹងឧប្បត្តិហេតុនៅក្នុងឃ្លីបវីដែអូដែលកំពុងផ្សព្វផ្សាយនាពេលថ្មីៗនេះ។ តាមការស៊ើបអង្កេត វាគឺជាឃ្លីប ដែលថតតាំងពីថ្ងៃទី27 ខែមិថុនា ឆ្នាំ2025 ដែលកងកម្លាំងប្រចាំការរបស់កម្ពុជា បានជំទាស់នឹងភ្ញៀវទេសចរថៃ ដែលជាគ្រូៗមកពីសាលារៀន Ban Panoy Taeng នៅក្នុងស្រុក Sikhio ខេត្ត Surin ចូលទស្សនានៅប្រាសាទតាមាន់ធំ ហួសម៉ោងកំណត់ ដែលត្រូវចូលនៅម៉ោង 9:00 និងចេញមិនលើសពីម៉ោង 3:00រសៀល ជារៀងរាល់ថ្ងៃ។

តាមប្រភពខាងលើបានបកស្រាយថា នៅថ្ងៃទី27 ខែមិថុនា ឆ្នាំ2025 វេលាម៉ោង 2:45នាទី ក្រុមការងារសម្របសម្រួលថៃដែលប្រចាំនៅតំបន់នោះ បានទទួលដំណឹងពីថ្នាក់លើថា លោកគ្រូ អ្នកគ្រូ មកពីសាលាខាងលើ នឹងនាំគ្នាធ្វើដំណើរទៅទស្សនាប្រាសាទតាមាន់ធំ។ រហូតមកដល់ម៉ោង 2:50នាទី ទើបពួកគេបានទៅដល់។ បន្ទាប់មកនៅម៉ោង 2:52នាទី ក្រុមគ្រូៗខាងលើក៏បានផ្តល់អំណោយ ដើម្បីជាការលើកទឹកចិត្តកងទ័ពថៃ និងថតរូបនៅមុខផ្លាកសញ្ញាប្រាសាទតាមាន់ធំ។ ក្រោយមកនៅម៉ោង 2:54នាទី ក្រុមខាងលើនេះក៏បានដើរទស្សនាប្រាសាទ ប៉ុន្តែដើរបានតែមួយនាទីប៉ុណ្ណោះ នៅម៉ោង2:55នាទី ក្រុមការងារសម្របសម្រួលរបស់កម្ពុជា បានមកតវ៉ាថា ត្រូវតែបិទការចូលទស្សនាប្រាសាទតាមាន់ធំតាមពេលវេលាកំណត់។

ពេលនោះ ក្រុមការងារសម្របសម្រួលថៃបានឆ្លើយថានៅសល់ 5 នាទីទៀត ប៉ុន្តែលោកវរសេនីយ៍ទោ ហន ចន្ត្រា ប្រធានក្រុមសម្របសម្រួលកម្ពុជា បានប្រើភាសា និងកាយវិការមិនសមរម្យជាមួយក្រុមសម្របសម្រួលថៃ។

បន្ទាប់មក លោកវរសេនីយ៍ទោ Witun Anya Muang បានប្រកែក និងមានការទាស់ទែងគ្នាដោយពាក្យសំដី។ ហើយនៅម៉ោង 3:00នាទី ក្រុមសម្របសម្រួលរបស់ភាគីទាំងពីរក៏បានពិភាក្សាគ្នា និងឈានដល់ការយោគយល់អំពីភាពខុសគ្នានៃពេលវេលា និងបំបែកគ្នាចេញវិញទៅតាមទីតាំងរៀងៗខ្លួន៕

Liu Yifei រងការវែ.កញែ.កក្រោយអវត្តក្នុងកម្មវិធីពានរង្វាន់ Magnolia

0

តារាសម្តែង Liu Yifei ត្រូវបានអ្នកលេងបណ្តាញសង្គមចិនបញ្ចេញមតិសើចចំអក និងការរិះគន់ចំពោះអាកប្បកិរិយារបស់នាងបន្ទាប់ពីមិនចូលរួមក្នុងកម្មវិធី Magnolia Awards បន្ទាប់ពីដឹងថានាងមិនឈ្នះពានរង្វាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQzZleQy6V6NpXZg7wt4SXPseOAD6AndhA2BnKwgsm7Ujw6khyXK_rkm5tdSrICx9NcWIRUWy_K2f93ZHX73q_EyQtZsnsX88zM6fBF2qIwcsWZQPddBlI2nSKCA6Js1TGUbj3kqH4xhzESY9rhZb40v8USO4iRXcvavK5eabMlFefSlv57AinDTcIyrVI/s1440/%F0%9F%9A%A2_@louisvuitton_%23VisionaryJourneys_%23Shanghai_%23LouisVuitton_2.jpg
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន QQ បានឱ្យដឹងថា Liu Yifei បានអវត្តមានគួរឱ្យកត់សម្គាល់ពីពិធីប្រគល់ពានរង្វាន់ Magnolia Awards ឆ្នាំ ២០២៥ បន្ទាប់ពីដឹងថានាងមិនបានឈ្នះពានរង្វាន់តារាសម្តែងឆ្នើម ដែលជាពេលវេលាមួយដែលអាចជាព្រឹត្តិការណ៍សំខាន់ក្នុងអាជីព។ ទោះបីជាទទួលបានការសាទរយ៉ាងទូលំទូលាយនៅទូទាំងអាស៊ីសម្រាប់ការសម្ដែងរបស់នាងជា Huang Yimei ក្នុងរឿង «The Tale of Rose» ក៏ដោយ Liu Yifei បានបាត់បង់តំណែងក្នុងការឈ្នះពានរង្វាន់នេះហើយបានទៅលើតារាសម្ដែង Tong Yao ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOX7T4WTKtFPKPOmyG0Mvz5f7we_TCqOcOham9GwnbXkV8L-zhGz-gbMGA818ghz-lOmTxBP-grzE1yPM8UhVVDU4t4WJuRj5l5G-hY79owkp01cDA52mNXLaqQGBSq42TIiuLHr9u8XNe1DYp21JRiUGMgVYPSAWxUwlk1d88stxTvL3xU5o8rXtRlxIc/s1440/%F0%9F%9A%A2_@louisvuitton_%23VisionaryJourneys_%23Shanghai_%23LouisVuitton.jpg

នេះគឺជាការតែងតាំងជាលើកដំបូងដែលមិនធ្លាប់មានរបស់ Liu Yifei សម្រាប់ពានរង្វាន់ទូរទស្សន៍ដ៏ធំនៅក្នុងអាជីព ២០ ឆ្នាំរបស់នាង ហើយការរំពឹងទុកគឺខ្ពស់ណាស់។ ការអវត្តមានរបស់តារាសម្តែងវ័យ៣៧ឆ្នាំរូបនេះបានបង្កទៅជារឿងចម្រូងចម្រាសទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgGYhbTiJxdLYYlyH0CPOPf5Ab55tjvq-IcpUN5gg-bA9LHYqzC9596lQqaeoDrpclsH_nQ0-2yxtuOsRuyggd7MHXq6CFS6LkTy3hRydhaP4cfRBFb3ZWGtuOkvjGCnLSwOU8xjZ59z4ctmZ-qwiUaTFmw5XhtAaw1XtjcngGzZTAxZtDaylYIrzffXj6/s1350/%F0%9F%92%8E%F0%9F%92%8E%F0%9F%92%8E%20%23Bvlgari%20%23BvlgariHighJewelry%20%23Polychroma%20(1).jpg

ខណៈពេលដែលតារាសម្តែងដែលត្រូវបានតែងតាំងពានរង្វាន់ផ្សេងទៀតដូចជា Yan Ni, Ma Yili និង Yang Zi ត្រូវបានគេមើលឃើញថាកំពុងអបអរសាទរការឈ្នះរបស់ Tong Yao ការបដិសេធរបស់ Liu Yifei ក្នុងការបង្ហាញខ្លួន ឬសូម្បីតែការអបអរសាទរ ត្រូវបាន មនុស្សជាច្រើនចោទនាងថាជាមនុស្សមានភាពក្រអឺតក្រទម។ អ្នករិះគន់បានចាត់ទុកអាកប្បកិរិយារបស់ Liu Yifei គ្មានចិត្តជាកីឡាករមិនទទួលស្គាល់លទ្ធផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXaEzxW0yLnZnDiNMI_774NUoYoSqziN-YNl-x-hZC9MXP75aTs5vYXyORYI47cxY8klSOMvcMqTBGyUh2dW8QIJsqvg5spTSt9JfAC0KeJGjbSdH8657vLC8qld9E2dimWHWX-t4mh8s2xArmsGWX-x143mhMfNhjl4uHYS9vLTth660OltTFuaNCekVl/s1350/%F0%9F%92%8E%F0%9F%92%8E%F0%9F%92%8E%20%23Bvlgari%20%23BvlgariHighJewelry%20%23Polychroma.jpg

អ្វីដែលកាន់តែធ្វើឱ្យប្រតិកម្មកាន់តែខ្លាំង សមាជិកនៃគណៈកម្មាធិការរៀបចំពានរង្វាន់ Magnolia ហាក់បីដូចជានិយាយអំពីអាកប្បកិរិយារបស់នាងដោយប្រយោល ដោយនិយាយថា «ការគោរពច្បាប់គឺជាវិធីតែមួយគត់ដើម្បីទទួលបានការគោរព ពីមិត្តភ័ក្តិរបស់អ្នក។ មានតែអ្នកដែលខិតខំ ការប្រឹងប្រែង និងបេះដូងប៉ុណ្ណោះដែលសមនឹងទទួលបានពានរង្វាន់» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsIAwKYWtPk-KlO0nazU8Lj_lDoJhXDatw2SF5-n312GeLPJUZ38AREwLlKVqyifwZLwWQnD1EcFyMKU4RSJ1UGF3NP32qqbEIVX_RhIYwB4OddClLMGiRZmgsc3zuTNSd95qg_F6t0O4ldv4ProK87FmAnUmXE0oYXnsjcUe8HqezAN_Pp3bZoSeD7M-E/s1440/%F0%9F%9A%A2_@louisvuitton_%23VisionaryJourneys_%23Shanghai_%23LouisVuitton_1.jpgភាពចម្រូងចម្រាសនេះគឺមានសារៈសំខាន់ជាពិសេសសម្រាប់ Liu Yifei ដោយសារតែសញ្ជាតិអាម៉េរិករបស់នាងដែលធ្វើឱ្យនាងមិនមានសិទ្ធិទទួលបានពានរង្វាន់ទូរទស្សន៍ធំៗផ្សេងទៀតរបស់ប្រទេសចិនដូចជា Flying Apsaras Awards និង China TV Golden Eagle Awards ជាដើម។ ពានរង្វាន់ Magnolia នៅតែជាវេទិកាសំខាន់តែមួយគត់ ដែលនាងអាចទទួលបាន ការទទួលស្គាល់ក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWVFoh9sUqsKJopR7hZU1vgkowgfi8BfvDZo2kxK8E6VoFtoaO7XqvLX3iGRPer2oI4vTYaOOWhbUGcXw81neDIiR7DDmlpW1JKtXcuGl5-6bqM8euQk-tdbPTb2FBz8GmCKOB-u-Lh45-xO2NC-kq4QKKlDvzad8fn5mavesL5BckcGNsqt4YwithF9b0/s1350/%F0%9F%8D%92%E2%98%81%EF%B8%8F%20@louisvuitton%20(1).jpg

ការមិនពេញចិត្តចំពោះអាកប្បករិយារបស់ Liu Yifei និងអ្នកគាំទ្ររបស់នាងចំពោះលទ្ធផលបានបង្កឱ្យមានការចំអកតាមអ៊ីនធឺណិត ហើយអាចនឹងប៉ះពាល់ដល់ឱកាសអនាគតរបស់នាងក្នុងការត្រូវបានតែងតាំងជាថ្មីទៀត។ មនុស្សជាច្រើនមានការព្រួយ បារម្ភថាឧបទ្ទវហេតុនេះអាចបណ្តាលឱ្យមានស្រមោលវែងឆ្ងាយចំពោះអនាគតនៃ ពានរង្វាន់របស់ Liu Yifei នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUyfn382JUG6JW89eHVCwITdXQ0jfl_1J4VS4YyrBYah0TIQA_udppYVHF6QuuXsdeBrInGqZ-mO4zz6CNcjYO31wDZv14CBLzKhklobbp1YrFLL-O9xiiMd7cFf-hbtG1x_j4N6N74glsx_VCvIhUUwaVJpR7S5XB0OuWE0PaE4D455AjKVhRAB314Dm6/s1349/%F0%9F%91%9C%F0%9F%AA%AD_@louisvuitton_@NicolasGhesquiere_%23LVCRUISE26_%23NicolasGhesquiere.jpg

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ Magnolia Awards គឺជាពានរង្វាន់ភាពយន្ត និងទូរទស្សន៍ដ៏ចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតនៅក្នុងប្រទេសចិន ដែលធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៦២។ ពានរង្វាន់នេះត្រូវបានបង្ហាញដោយទូរទស្សន៍កណ្តាលចិន (CCTV) ដើម្បីផ្តល់កិត្តិយសដល់តារាសម្តែងឆ្នើម និងស្នាដៃប្រចាំឆ្នាំ៕

សម្តេចធិបតី ព្រមានថៃ បើហាមពលរដ្ឋខ្មែរឡើងប្រាសាទតាមាន់ធំ នឹងមានរឿងជាមួយកម្ពុជា

0

ថ្មីៗនេះ ក្រុងចលនាជាតិនិយមថៃ បានស្នើឱ្យកងយោធាថៃធ្វើការបិទច្រកមិនឱ្យពលរដ្ឋខ្មែរចូលទៅតំបន់ប្រាសាទតាមាន់ធំ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមានធ្ងន់ៗទៅកាន់ភាគថៃ ដោយថានឹងមានរឿងជាមួយកម្ពុជា បើសិនជាថៃហ៊ានឆ្លងបន្ទាត់ក្រហម បិទមិនឱ្យពលរដ្ឋខ្មែរចូលតំបន់នៅតំបន់ប្រាសាទតាមាន់ធំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា៖”ខ្ញុំសូមប្រកាសឱ្យហើយ គ្មាននរណាមានសិទ្ធិឯកតោភាគីប្រកាសបិទកន្លែងហ្នឹងឈប់ឱ្យចូលទេ។ បើហ៊ានតែបិទទ្វា មិនឱ្យប្រជាជនខ្មែរឡើងនឹងមានរឿង។ ការបិទបែបនេះ ស្មើអ្នកឯងយកអាហ្នឹងជារបស់អ្នកទៅហើយ”។

សូមរំលឹកថា តំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ជាតំបន់មិនទាន់ដាច់ស្រេច ដែលកំពុងរកតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយ ដូច្នេះគ្មាននរណាមានសិទ្ធិឯកតោភាគីសម្រេចចិត្តបិទតាមអំពើចិត្តនោះឡើយ៕

 

កម្ពុជា និងវៀតណាម ឯកភាពគ្នា យកចំណុចទឹកជ្រៅ សម្រាប់ការកំណត់ព្រំដែន

0

កម្ពុជា-វៀតណាម បានសម្រេចគ្នាដោះស្រាយបញ្ហាព្រំដែន តាមវិធានការដំណោះស្រាយឈ្នះ-ឈ្នះ ដោយភាគីទាំង២ បានឯកភាពគ្នាដោយយកទឹកជ្រៅ ដើម្បីបែកចែកព្រំដែន។

ថ្លែងក្នុងឱកាសសម្ដេចអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឹនណាម ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ បានមានប្រសាសន៍ថា៖”ការបែកចែកព្រំដែនតាមរយៈនេះ គឺជាគោលការណ៍អន្តរជាតិ នៃការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភា ក៏បានបញ្ជាក់ទៀតថា៖” ការយកជ្រលងទឹកជ្រៅ ដើម្បីផ្តល់ជាអត្ថប្រយោជន៍ដែលទទួលបានទាំងសងខាង ព្រោះជួនកាត់រត់តាមមាត់ព្រែកខាងកម្ពុជា ពេលចង់ចុះដងទឹកត្រូវសុំច្បាប់ទៅវៀតណាម ជួនកាលគូសមាត់ទឹកខាងវៀតណាម បើវៀតណាមចង់ចុះ ត្រូវសុំកម្ពុជា”។

បន្ថែមពីនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា”មានអ្នកជិតខាងល្អ ដូចមានមាស មានអ្នកជិតខាងអាក្រក់ ដូចមានមីន”៕

 

គេឡើងផ្ទះថ្មីគេសប្បាយ ឯងវិញផ្អើលអាចារ្យ១ភូមិដោយសារតែប៊ូសស្ត្រង១កំប៉ុង

0

បងប្អូនអ្នកភូមិចោទសួរថា តើនេះជាបារមីជំនាងផ្ទះថ្មី អោយលាភជ័យឬយ៉ាងណា? កំពុងតែសូត្រមន្តឡើងផ្ទះថ្មី ស្រាប់តែបារមីបង្ហាញឬទ្ធ គាស់ប៊ូសស្រ្តងដាក់សែន ឈ្នះរង្វាន់កូនល្អ បានលុយជិត2ពាន់ដុល្លារ ផ្អើលទាំងអាចារ្យ ផ្អើលទាំងអ្នកភូមិរត់មកមើលព្រាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2XYC_XV2lJibTQGXjVWexV4h_nTSbMbdkuQyRc19y4a3LxDSKl-EvWldjPPNMKd9AR7MebMfmfVrlyk6wqQKpQnqtHp2NDH8O7Y448IlNeIEhzi2GmagM9V_6lOk3zqbUpW90DyPtOM45NTir7NtgbMEwJGuo0Hbb-kt8h_CoGfH7CI2YGbja3Mq5DgWh/s1280/BS%201%20(2).JPG

ប្ដីប្រពន្ធល្អ កំពូលសំណាង ប្ដីឈ្មោះ ម៉ោង ហឿង អាយុ 39ឆ្នាំ និងប្រពន្ធឈ្មោះ ទុយ សាមាន អាយុ46 ឆ្នាំ រស់នៅភូមិតាពេជខាងត្បូង ឃុំរក្សាជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បងស្រី សាមាន បានប្រាប់ថា​ គាត់ធ្វើផ្ទះអស់លុយគ្មានសល់ ក៏ទៅជំពាក់ប៊ូសស្រ្តងគេ 2កំប៉ុង ទុកដាក់សែនឡើងផ្ទះថ្មី លុះពេលអាចារ្យសូត្រធម៍​បានពាក់កណ្ដាល ទើបនឹកឃើញទៅគាស់ប៊ូសស្រ្តង គាស់ផាចផ្អើលទាំងអាចារ្យសូត្រធម៍លែងត្រូវ ព្រោះគាត់ឈ្នះរង្វាន់កូនល្អ 888$គុណនឹង2 ស្មើនឹង1776$។
ប៊ូសស្រ្តង រង្វាន់ច្រើន ឆ្ងាញ់ជាងគេ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfmZrnwLL56ziq2jZUNsISE_cZeTcQmjHB8QQQOhyhP7ftZtWmMkXKxuNME0kbTANS-KrJogI_-zCd71kBmElEHn8HBFwtIIUHZw8QwlK3_qX3UKfdjisPzb6WSog18XJMSLy1RxWHXr_M4-vC6x4ehsv7GXLXk57sxhvugavq5nuNDoT1UpjUUvmFK17A/s1280/BS%202.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUuwGbg8gXt2VGMWcrRu_OX-xm_eDn5bKAsrxU2kFll9ZJLJqcnLb1IepHK9Hdkjm08Dj6hd4nC5c__nkpXmRoogBiPId1FEoTSLjKO5JF34fwQp9o5HPIUyO1rMrJjuBe5fyo7Y3BCereYY_2BZSkyepjy6buitg8a09Tr8LMv3CjC-Elhi7aWT2yCkTJ/s1280/BS%203.JPG

អ្នកជំនាញណែនាំឱ្យលោកស្រី ផេថងថាន លាលែងពីតំណែងនាយករដ្ឋមន្ត្រីមុនតុលាការធម្មនុញ្ញចេញសេចក្តីសម្រេចជាផ្លូវការ

0

ប្រទេសថៃ ៖ អ្នកជំនាញជាច្រើនរូបនៅប្រទេសថៃបានណែនាំឱ្យលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ លាលែងពីតំណែងនាយករដ្ឋមន្ត្រីថៃ មុនពេលតុលាការធម្មនុញ្ញចេញសេចក្តីសម្រេចជាផ្លូវការ ។ លោកស្រីគួរតែរំលាយសភា និងប្រគល់អំណាចឱ្យពលរដ្ឋ កុំរង់ចាំដល់ពេលតុលាការចេញសេចក្តីសម្រេច ពីព្រោះលោកស្រីខ្វះខាតគុណសម្បត្តិ ។

អនុប្រធានគណបក្សប្រជាជន លោកស្រី សិរិកញ្ញា តាន់សាគុន បានលើកឡើងពីតុលាការធម្មនុញ្ញសម្រេចឱ្យលោកស្រី ផេថងថាន ព្យួរតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ថា បើលោកស្រី ផេថងថាន ចង់ដោះស្រាយវិបត្តិនយោបាយ គួរតែរំលាយសភា និងប្រគល់អំណាចឱ្យពលរដ្ឋ ។ លោកស្រីថា ៖ «បញ្ហានយោបាយគួរឱ្យពលរដ្ឋសម្រេចចិត្តច្រើនជាង បើលោកស្រី ផេថងថាន ចង់ដោះស្រាយវិបត្តិនយោបាយ គឺការរំលាយសភា និងប្រគល់អំណាចឱ្យពលរដ្ឋដោយមានការបោះឆ្នោតជាថ្មី នេះជាវិធីល្អបំផុត» ។

ចំណែកលោក យុទ្ធថាផន អ៊ីសារ៉ាក់ឆៃ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យសុខោទ័យថាំម៉ាធិរ៉ាត គិតថា ការសម្រេចរបស់តុលាការធម្មនុញ្ញអាចនឹងមានផលអវិជ្ជមានដល់លោកស្រី ផេថងថាន ។ បើបែបនេះមែន លោកស្រី ផេថងថាន នឹងពុំអាចត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីទៀតទេ ដោយសារខ្វះខាតគុណសម្បត្តិ ។ ដូច្នេះ លោកចង់ណែនាំឱ្យលោកស្រី ផេថងថាន លាលែងពីតំណែងនាយករដ្ឋមន្ត្រី មុនការសម្រេចរបស់តុលាការធម្មនុញ្ញ ។

ដូចគ្នានេះ លោកសាស្ត្រាចារ្យ ស៊ុឆៃស៊ីសុធិយ៉ាកន អតីតគណៈកម្មការបោះឆ្នោតមានមតិស្រដៀងគ្នាថា លោកស្រី ផេថងថាន ប្រឈមនឹងតុលាការធម្មនុញ្ញដកពីតំណែងនាថ្ងៃអនាគត ដោយសារលោកពិចារណាពីការសម្រេចរបស់តុលាការដែលឱ្យលោកស្រីផ្អាកបំពេញតួនាទី ក្នុងសំឡេង៧ ទល់២ ។ វិធីល្អបំផុត គឺលោកស្រីគួរលាលែងពីតំណែង កុំរង់ចាំដល់ពេលតុលាការចេញសេចក្តីសម្រេច ។

ដោយឡែក ក្រុមការពារអធិបតេយ្យដឹកនាំដោយលោក ចតុផន ព្រំផាន់, លោក ផាន់ថេប ផូផុងផាន់ និងលោក ភិឈិត ឆៃមាំងឃុន ដែលបានប្រមូលផ្តុំពលរដ្ឋធ្វើបាតុកម្មបណ្តេញលោកស្រី ផេថងថាន កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងមក បានបង្ហាញនូវគោលជំហរក្រោយពីតុលាការធម្មនុញ្ញព្យួរតំណែងនាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា ក្រុមការពារអធិបតេយ្យនឹងពុំបញ្ចេញមតិតវ៉ាអ្វីទេពេលនេះ ពីព្រោះអាចល្មើសនឹងអំណាចតុលាការធម្មនុញ្ញ ។

លោក ចតុផន ព្រំផាន់ និយាយថា រីករាយនឹងការសម្រេចរបស់តុលាការរដ្ឋធម្មនុញ្ញ រីឯក្រុមការពារអធិបតេយ្យនឹងពុំគាំទ្រការធ្វើរដ្ឋប្រហារ ។ ក្រុមបាតុករនៅតែប្រកាន់យកគោលជំហរដើម គឺលោកស្រី ផេថងថាន ត្រូវតែលាលែងពីតំណែងនាយករដ្ឋមន្ត្រី ហើយក្រុមការពារអធិបតេយ្យអាចនឹងប្រមូលផ្តុំធ្វើបាតុកម្មម្តងទៀតនាពាក់កណ្តាលខែសីហា ៕

ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃឈានទៅរកភាពល្អប្រសើរ ប៉ុន្តែស្ថិតក្នុងដំណាក់កាលចរចា

0

ប្រទេសថៃ ៖ សារព័ត៌មាន Thai PBS News រាយការណ៍នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ថា លោក ណាតថាផុន ណាតផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទីបាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ឈានទៅរកភាពល្អប្រសើរក្រោយពីឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា យល់ព្រមជជែកក្នុងវេទិកា GBC ប៉ុន្តែស្ថិតក្នុងដំណាក់កាលចរចា ដោយសង្កត់ធ្ងន់លើសេចក្តីថ្លៃថ្នូររបស់ប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM9t7V8Fgpfn1B-1t9gu8J8lZeCOo-fEJtfDO6yFS8LOJ6pyY4x5bxbKVOb3dzn_ceYfynIdsA-PPrRu48KDxwTPUKFcqpuzXMAy1Q_NZt8IE2rPHHZ1e_m-SKJnfFffNPObmKKyZcHAuFxDQ9ccyf-yx4L0HSbVLXu9SpooT9qqvqRJcWWc7EeLImLPyC/s1280/photo_2025-07-02_12-06-53%20(2).jpg
នៅថ្ងៃទី២ ខែកក្កដា លោក ណាតថាផុន ណាតផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា ពេលនេះ ថៃបានប្រើប្រាស់យន្តការគ្រប់កម្រិតកងទ័ពដើម្បីសម្របសម្រួលជាមួយកម្ពុជា និងជជែកគ្នាពុំផ្លូវការ ដើម្បីឱ្យភាគីទាំងពីរឈានទៅជជែកទ្វេភាគី ។ ក្រសួងការពារជាតិថៃរំពឹងថា នឹងប្រើប្រាស់យន្តការ GBC ដែលមានរដ្ឋមន្ត្រីការពារជាតិជាប្រធាន ខណៈរដ្ឋាភិបាល និងក្រសួងការបរទេសក៏បានជជែកគ្នាឃើញថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃល្អប្រសើរជាងមុនបន្តិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh33-AeAAXkemr9LGTcseF8JBg2nv0BwEUn714qaEnfJaIblQGcDspB1KcHpSgmh14C5GQG5Lt1TS_g34AW8JVRIxdnrI_xfpQZUQS-dgFg8D3dbk43npjl9O9GcVPRGUh5BVaap0-w0yvkxTidCkQdgYzxB2gQyAuj6AC60s7dcysA-IiOFND9oLQHMr-W/s1280/photo_2025-07-02_12-06-58.jpg

កម្ពុជាចាប់ផ្តើមជជែកជាមួយថៃ ខណៈកន្លងមក កម្ពុជាពុំជជែកជាមួយថៃឡើយ ដោយថៃប្រកាន់នូវសេចក្តីថ្លៃថ្នូររបស់ប្រទេសទាំងពីរ និងពុំកំណត់ថា ប្រទេសធំ ឬប្រទេសតូច ពីព្រោះជាប្រទេសដូចគ្នា និងចង់ឱ្យពលរដ្ឋថៃពិចារណាពីបញ្ហានេះ ។ រដ្ឋាភិបាលថៃបារម្ភពីផលប៉ះពាល់ពលរដ្ឋនៅតាមព្រំដែន រីឯកិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) ប្រហែលពុំអាចដោះស្រាយបញ្ហាបានទាំងអស់ ពីព្រោះមានតំបន់ត្រូវទទួលខុសត្រូវរបស់កងទ័ពភូមិភាគទី១ រួមទាំងកងទ័ពជើងទឹក ។ កិច្ចប្រជុំ RBC គ្របដណ្ដប់តែតំបន់ភូមិភាគទី២ ប៉ុណ្ណោះ ដូច្នេះ បញ្ហាតំបន់ផ្សេងនឹងពុំទាន់ដោះស្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxRAV-NabP5zmHxfun4LRpBAjb66NzXmQXrRkKMOdYRRQkxSxnETz_i9kraVPYCYxRASJ166zmQyg7zwilGLPW-n1sRYCodqcc98dmDREOXRpqqX247ECVxNQtzSYgmesVi-95wou1qDPMwn8bjXlikuQFV_9qHYwJKWJJZUNyF5YUI8BkiE9yczgCAT9B/s1280/photo_2025-07-02_12-06-53.jpg

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា យល់ព្រមជជែកក្នុងវេទិកា GBC ប៉ុន្តែស្ថិតក្នុងដំណាក់កាលចរចា ដោយភាគីទាំងពីរត្រូវគោរពគ្នាទៅវិញទៅមក និងគិតពីសេចក្តីថ្លៃថ្នូរផងដែរ ។ យើងមានសេចក្តីថ្លៃថ្នូរដូចគ្នា ជាប្រទេសដូចគ្នា ប៉ុន្តែនៅតែអនុវត្តវិធានការកំណត់ពេលវេលាបើកព្រំដែនដូចមុន ហើយថៃសូមបញ្ជាក់ថា ថៃពុំបានបិទព្រំដែនទេ គឺកម្ពុជាបិទដោយខ្លួនឯង ។ កម្ពុជាអាចមើលឃើញថា ស្ថានការណ៍បែបនេះ ថៃបិទព្រំដែន បើថៃបិទ គឺគ្មានការធ្វើដំណើរចេញ-ចូលទេ ។ នេះបើតាមការលើកឡើងរបស់លោក ណាតថាផុន ណាតផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNJO3gisQlxdl1SScoSXxfA_StpjZIUYM2FB-lpzqCxioSh1bgyGn2bQ9tR3OpSbzr8FTylc7EKfRLzCfg36hQBcjPpOGNch8bSNcik6qZq2F5oLnYNctzlkjbm52TgyhKrQvxMhKxfFA4UMWFsRZUUyBV_eOoPbT9JHuHP8s6q5FpFJWI9AR38g29b6fy/s2048/image_2025-07-03_08-35-11.png
បច្ចុប្បន្ន ប្រទេសថៃពុំទាន់មានរដ្ឋមន្ត្រីក្រសួងការពារជាតិ ពីព្រោះលោក Phumtham Wechayachai បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប៉ុន្តែថៃនឹងអនុវត្តតាមដំណាក់កាល ។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានចាត់ឱ្យលោក ណាតថាផុន ណាតផានីត កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី ទទួលខុសត្រូវការងារដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកំណត់វិធានការផ្សេងៗ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_wEuxpZIXlzQpSrB2GNcQlcG6y6-IdT7jOEdzeKg-02XezC9xr-5Fn_SQnOpCE-81Y8-zRJTAm1qiLwkzqeILGcJFWq_vgjUKYrRvsNq_7NRFYdkxY59Ga34hlcBfpyXqGco5nKObLVs5OwqMobnX7E6j8o5jz2fVljAc1S-nlcnLXHD6Ame_gNuBGjxo/s1280/image_2025-07-03_08-35-12.png

លោក ណាតថាផុន ណាតផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី ចង់ឱ្យមានដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃយ៉ាងឆាប់រហ័ស ពីព្រោះលោកបានចុះត្រួតពិនិត្យស្ថានការណ៍ព្រំដែនជាមួយលោកស្រី ផេថងថាន កន្លងមកឃើញថា ពលរដ្ឋថៃរងផលប៉ះពាល់ខ្លាំង ហើយពលរដ្ឋថៃសំណូមពរឱ្យមានដំណោះស្រាយឆាប់ៗ ៕

ប្រធានគណបក្សប្រឆាំងថៃត្រៀមសួរសំណួរផ្ទាល់ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃក្នុងកិច្ចប្រជុំសភា

0

ប្រទេសថៃ ៖ សារព័ត៌មាន Thai PBS រាយការណ៍ថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ លោក ផាគូនវុទ្ធ ឧត្តមផិផាតសាគូន បានដឹកនាំកិច្ចប្រជុំគណបក្សប្រឆាំងនៅប្រទេសថៃ រួមមាន គណបក្សប្រជាជន និងគណបក្សភូមិចៃថៃ ដើម្បីពិភាក្សាពីការត្រួតពិនិត្យស្ថានការណ៍ថ្មីៗ និងការបំពេញភារកិច្ចលើកដំបូង ស្របពេលគណបក្សភូមិចៃថៃក្លាយជាគណបក្សប្រឆាំងជាផ្លូវការ ។ ប្រធានគណបក្សប្រជាជន និងគណបក្សភូមិចៃថៃ នឹងត្រៀមសួរសំណួរផ្ទាល់ក្នុងកិច្ចប្រជុំសភានៅថ្ងៃទី៣ ខែកក្កដា អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAMZn8b7gmmIm7-0wBj7V9pchGhyphenhyphenOUdXJaDL_IZOxdl-XbtKjKld63DQX1HFSNIbVzIw28KrS0hbDkG5eKqo1NU5R5p3WQv1iPHr4rLdvrQDZH_-T3O1iw82jhn1hooQ63X6mPC38z53lS8uURDvEPhzpxluaoT8__gF93uBn7FqNVe5e3_q0FTDM0rtAu/s1024/image_2025-07-03_08-35-10.png

លោក ផាគូនវុទ្ធ ឧត្តមផិផាតសាគូន ប្រធានគណៈកម្មការសម្របសម្រួលគណបក្សប្រឆាំង និងជាសមាជិកសភាមកពីគណបក្សប្រជាជន បាននិយាយពីកិច្ចប្រជុំក្រុមគណបក្សប្រឆាំងនៅថ្ងៃទី២ ខែកក្កដា និងការបើកកិច្ចប្រជុំសភានៅថ្ងៃទី៣ ខែកក្កដា ដែលជាកិច្ចប្រជុំសភាលើកដំបូងដែលគណបក្សភូមិចៃថៃ បានចូលរួមប្រជុំក្នុងឋានៈជាគណបក្សប្រឆាំង ។ រីឯការប្រជុំរបស់គណបក្សប្រឆាំងថ្ងៃនេះ (ថ្ងៃទី២ ខែកក្កដា) បានអញ្ជើញមន្ត្រីមកបំភ្លឺពីសេចក្តីព្រាងច្បាប់ប្រជាមតិ ពីព្រោះវាហួសកាលកំណត់រយៈពេល១៨០ថ្ងៃហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsWt_LHWEWKBkWVQ6ZRjCta2VIjusxOGttPG-fS_xBzyyrJpsPoQy_5akY2hHl7ceiWI_02Tc68kc_xe-Zi3ONhD3juVgTp6QDxuOBPGkBqdYSL9OjpaVgxgA7QAjLklOMMjzYuuYcICNfSNdqoIoJGIKXfCmGXLzDOVx8uKuSqCjgG9Ll64GkIdg2hqcY/s2560/image_2025-07-03_08-35-10%20(2).png

លោកបន្តថា ស្ថានការណ៍ដែលពលរដ្ឋថៃចាប់អារម្មណ៍បំផុត គឺស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយប្រធានគណបក្សប្រឆាំងនឹងសួរសំណួរផ្ទាល់លពីបញ្ហាព្រំដែនក្នុងកិច្ចប្រជុំសភា ។ ពីដំបូង គណបក្សប្រឆាំងចង់សួរផ្ទាល់ទៅលោកស្រី ផេថនថាន ប៉ុន្តែលោកស្រីត្រូវបានតុលាការធម្មនុញ្ញសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១ ខែកក្កដា ហើយយើងទទួលបានដំណឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិនឹងមកឆ្លើយសំណួរជំនួសនាយករដ្ឋមន្ត្រី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNJO3gisQlxdl1SScoSXxfA_StpjZIUYM2FB-lpzqCxioSh1bgyGn2bQ9tR3OpSbzr8FTylc7EKfRLzCfg36hQBcjPpOGNch8bSNcik6qZq2F5oLnYNctzlkjbm52TgyhKrQvxMhKxfFA4UMWFsRZUUyBV_eOoPbT9JHuHP8s6q5FpFJWI9AR38g29b6fy/s2048/image_2025-07-03_08-35-11.png
កិច្ចប្រជុំសភានៅថ្ងៃទី៣ ខែកក្កដា គណបក្សប្រជាជននឹងត្រៀមសាកសួរពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលពលរដ្ឋថៃចាប់អារម្មណ៍ខ្លាំង ។ ហេតុនេះ ប្រធានគណបក្សប្រឆាំងនឹងជាអ្នកសួរសំណួរផ្ទាល់ក្នុងសភា ពីដំបូង យើងចង់សួរទៅលោកស្រី ផេថងថាន ដោយផ្ទាល់ ប៉ុន្តែតុលាការធម្មនុញ្ញបានសម្រេចព្យួរតំណែងលោកស្រី ក៏មានការជូនដំណឹងមកថា រដ្ឋមន្ត្រីក្រសួងការពារជាតិនឹងឆ្លើយសំណួរជំនួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_wEuxpZIXlzQpSrB2GNcQlcG6y6-IdT7jOEdzeKg-02XezC9xr-5Fn_SQnOpCE-81Y8-zRJTAm1qiLwkzqeILGcJFWq_vgjUKYrRvsNq_7NRFYdkxY59Ga34hlcBfpyXqGco5nKObLVs5OwqMobnX7E6j8o5jz2fVljAc1S-nlcnLXHD6Ame_gNuBGjxo/s1280/image_2025-07-03_08-35-12.png

ការសួរសំណួរក្នុងកិច្ចប្រជុំសភានៅថ្ងៃទី៣ ខែកក្កដា អាចមានបញ្ហាមួយចំនួនដោយសាររដ្ឋមន្ត្រីខ្លះពុំទាន់ស្បថចូលកាន់តំណែង ហើយគណបក្សប្រឆាំងអាចត្រូវរង់ចាំឱ្យតុលាការធម្មនុញ្ញចេញសេចក្តីសម្រេចពីការដកតំណែងលោកស្រី ផេថងថាន ជាមុនសិន ។ នេះបើតាមការលើកឡើងរបស់លោក ផាគូនវុទ្ធ ឧត្តមផិផាតសាគូន ប្រធានគណៈកម្មការសម្របសម្រួលគណបក្សប្រឆាំង និងជាសមាជិកសភាមកពីគណបក្សប្រជាជន ៕

ធនាគារប្រ៊ីដ ចុះកិច្ចសហប្រតិបត្តិការ ផ្តល់ជូនអត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់ប័ណ្ណVisa ធនាគារប្រ៊ីដ

0

ភ្នំពេញ ៖ ធនាគារប្រ៊ីដ Plaza Premium Lounge , សណ្ឋាគារ Shangri-La និងមជ្ឈមណ្ឌលវិជ្ជសាស្ត្រសិង្ហបុរី (SGMC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងគោលបំណងលើកកម្ពស់ និងផ្តល់ជូននូវបទពិសោធន៍កាន់តែងាយស្រួល សម្បូរបែប និងមានឯកជនភាពខ្ពស់ ដល់ជូនអតិថិជនដែលប្រើប្រាស់ប័ណ្ណរបស់ធនាគារប្រ៊ីដ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgblnZ8mKfUt_n7SmbyeAaOrQtfrGjVQjgCcqg2Zw1cQUb0ez5G1KYiEx5RVlndaUFV6AqzMlh_xwyVZKFlytgIMopXCrQ7HYnQ-puZnK-I1QpHuOQNhWbuBas4ZraSo88Pg5tsoDmb1YAh5-Nex47FaGwq5JzRPlk0QEDe3RWPkRosAKr3ZHhhDVIB-4Jb/s3456/07.jpg
កិច្ចសហប្រតិបត្តិការនេះ បានបង្ហាញពីវឌ្ឍភាពនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់អតិថិជន បាននិង កំពុងឆ្ពោះទៅកាន់ទំនើបកម្មនៃបច្ចេកវិទ្យាយ៉ាងពេញលេញ។ កិច្ចផ្តួចផ្តើមនេះ មិនត្រឹមតែលើកម្ពស់ហេដ្ឋារចនាសម្ព័ន ការប្រើប្រាស់សេវាហិរញ្ញវត្ថុទូទំាងសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងផ្តល់ជូននូវបទពិសោធន៍ដែលងាយស្រួល រលូន មានភាពច្នៃប្រឌិត និងមានឯកជនភាព។ នេះគឺជាការផ្លាស់ប្តូរមួយយ៉ាងប្រសើរទៅកាន់ពិភព ជាមួយការប្រើប្រាស់សេវាហិរញ្ញវត្ថុដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ខ្លួន ការផ្តល់ជូននូវឯកសិទ្ធិពិសេសនៅជុំវិញពិភពលោកទំាងការធ្វើដំណើរ ការទិញទំនិញ និងអត្ថប្រយោជន៍ជាច្រើន ជម្រុញឱ្យអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុទទួលបាននូវភាពបត់បែន និងសេរីភាពបែបស៊ីវីល័យទៅគ្រប់ទីកន្លែងដែលលោកគាត់ចង់ទៅ ។

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារប្រ៊ីដបានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការ ជាមួយ Plaza Premium Lounge, សណ្ឋាគារ លំដាប់ផ្កាយ៥ Shangri-La និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរ (SGMC) និង ផ្តល់ជូនអតិថិជននូវទំនុកចិត្ត ផាសុកភាព សុវត្ថិភាព និងសុខមាលភាពពិតប្រាកដ។ ជាមួយសាលរង់ចំា Plaza premium Lounge អតិថិជនអាចចូលប្រើប្រាស់សាលរង់ចំាដោយឥតគិតថ្លៃ ៨ដងក្នុងមួយឆ្នាំ ឬគ្មានដែនកំណត់ទៅតាមប្រភេទកាត នៅអាកាសយានដ្ឋានច្រើនជាង៨០កន្លែងទូទាំងពិភពលោក ផ្តល់ជូនដោយ Plaza Premium Lounge។“https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbYgYLFcktPsRDdFlIegH-YflE-XxTpV53Pe8iprK5QhyphenhyphenJKkd4P55DkIJom1D_QOInfIL2Cpjuq_wJVFj3MJ3O4ipDrpP2pJln54wO-m4bJA5d5xj2PmZAukBaXapn67Ttx6RKEYML8xoVTodLe222svXLyWOW5RMUt81W_phdhAu_5sWoW7rFZRovGTrV/s3456/01%20(3).jpg

លោក Richard បានបញ្ចាក់ថា អ្នកប្រើប្រាស់ប័ណ្ណធនាគារប្រ៊ីដ អាចទៅពិនិត្យសុខភាពប្រចំាឆ្នាំនៅ មជ្ឈមណ្ឌល វិជ្ជសាស្ត្រសិង្ហបុរី ដែលជាស្ថាប័នផ្តល់ជូនសេវាថែទំាសុខភាពតាមបែបវេជ្ជសាស្រ្តតាមស្តង់ដារបស់ប្រទេសសិង្ហបុរីជូនប្រជាជនកម្ពុជា ។

លើសពីនេះលោកអ្នកអាចទទួលបានឯកសិទ្ធិពិសេសដើម្បីចូលប្រើប្រាស់ក្នុង រមណីយដ្ឋាន និងសណ្ឋាគារលំដាប់ផ្កាយ៥ Shangri-la ដែលផ្តល់ជូននូវសិទ្ធិធ្វើដំណើរទំាងក្នុង និងក្រៅប្រទេស ជាមួយនឹងបទពិសោធន៍បដិសណ្ឋារកិច្ចប្រណីត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV9rRrQMYhRvj99ckFH6TKbTjT1ttJ1LihfSQCFZ3XOLg9M8mAjIOqBeI3yJYrL3xcq5tpQX6IWD-bBYamgb4Joq-LUtynTnvlIKbEEe89H11H7YUlYADc8ZjWo0FHmH8ZBcl7p76btPlc-3eOnRED95Lxo7Ap6urGo-yNuHuBw1oxDLOuoIxGCm7aKeyw/s6000/04%20(3).jpg

អ្នកក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ១៥% លើតម្លៃបន្ទប់ ការទទួលទានអាហារ និងសេវាកម្មផ្សេងៗ នៅ Shangri-La ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ដើម្បីស្នើកាត អតិថិជនអាចអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារប្រ៊ីដដែលនៅជិតលោកអ្នកដើម្បីទទួលបានការស្វាគមន៍ និងប្រឹក្សាពីអ្នកជំនាញ ឬអាចទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៩៨ ២០២ ៩៩៩ របស់យើងដែលមានបម្រើសេវា ២៤/៧។

អ្នកស្រី លីហ្សា សាជិន (Lisa Sargent) នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា “កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការផ្តល់នូវគុណតម្លៃដែលលើសពីប្រតិបត្តិការទូទាត់ប្រចាំថ្ងៃជូនអតិថិជន។ តាមរយៈការប្រើប្រាស់ការទូទាត់ជាសាកលរបស់ Visa យើងកំពុងពង្រឹងបទពិសោធន៍ដល់អ្នកប្រើប្រាស់ប័ណ្ណវីសា ឱ្យកាន់តែរលូន ងាយស្រួល និងទទួលបានអត្ថប្រយោជន៍ឈានមុខ ទាំងនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី កោតសរសើរកម្មវិធី Miss Universe ថាល្អខ្លាំង

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី បេក្ខភាពលេចធ្លោក្នុងកម្មវិធី Miss Universe Cambodia 2025 បាននិយាយនៅក្នុងការ Live កោតសរសើរទៅកាន់កម្មវិធីប្រកួតនេះថាល្អខ្លាំងមែនទែន សម្រាប់នាង ខណៈបេក្ខភាពចូលរួមបានទទួលការបង្ហាត់បង្រៀនជាច្រើនសូម្បីតែការ ចាយលុយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW7YSN1oG4QoGJlbS3Do_LPuLeBszzFbi28rdNzXRcK5dclJTJ1tBJzBoasijNbqo0Rvcuecfx8eINYpQz5CWPDM9HmChN1Oh_uELKEQa8qqulhyXUmYSMoujAwXax6HMJfZp1avwjQqv00wqShbCF-Z1K-vWvK-cz0CwGPYWdhbI3jDxcVecUbd5B9Jsd/s2048/image_2025-07-02_14-41-20.png
    ថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី MUC19 បាននិយាយនៅក្នុងការ Live ជជែកជាមួយនឹងអ្នកគាំទ្របន្ទាប់ពីនាងនិងសមាជិក៣រូបផ្សេងទៀតស្ថិតក្នុងក្រុមបដិសេធបានយកឈ្នះក្រុមស្របក្នុងវគ្គប្រកួតប្រជែងជជែកដេញដោលគ្នា។ ក្នុងវគ្គប្រកួតនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថាវគ្គជជែកដេញដោលគឺវគ្គមួយដែលនាងពិតជាស្រឡាញ់ ព្រោះវាជាការបង្ហាញពីទស្សនៈមនុស្សទាំងពីរក្រុមដោយមិនមានទស្សនៈមួយណាខុសឬត្រូវឡើយ ដោយឈរលើគោលជំហររបស់ទស្សនៈរាងៗខ្លួន ផ្អែកលើអំណះអំណាងនិងការបកស្រាយតាមន័យយល់ឃើញទៅលើប្រធានបទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMXHSvVvVHH_BTd0IaPre9glzzIXytvTKIk6IW4pyzIjnzrLM8hTskzx7fpGXhvseNcLnYTuF6rpInm8WUAHCgwJLLSIzSb1UHoTZDOra8sz8IWIN7mTyBSIJ9082tQeWCFpbTxEFHBR1yv-WkLbLtD6LpObp4GPbHwBFwWp1hMRjvQlkcHCSUTQHZjK4f/s2048/image_2025-07-02_14-41-13.png

    ជាមួយគ្នានេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយនៅក្នុងការ Live ថាកម្មវិធី Miss Universe គឺល្អខ្លាំងមែនទែនសម្រាប់នាង។ បេក្ខភាពលេចធ្លោនេះបានបន្ថែមថាមូលហេតុដែល នាងថាកម្មវិធីនេះ ខ្លាំងដោយសារតែកម្មវិធីបានបង្រៀនដល់បេក្ខភាពច្រើនខ្លាំង មានគ្រូបង្រៀនត្រឹមត្រូវមកពីគ្រប់ស្ថាប័ន។ MUC19 បានបន្តទៀតថា បេក្ខភាពទទួលបានការបង្រៀនពីការស្លៀកពាក់ ផាត់មុខ ការ Post នៅលើបណ្តាញសង្គម ការសន្សំលុយដើម្បីទប់ទល់ការចំណាយពេលទៅឆាកអន្តរជាតិ រួមជាមួយនឹងការបង្រៀនជាច្រើនទៀត។ អ្នកដែលបង្រៀនដល់បេក្ខភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ថាមានដូចជា ND ពី ប្រាសាទ ដាវីន ពីបវរកញ្ញាចក្រវាលមកពីក្រៅប្រទេសជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8mpgsV2LpIXuwmuvfMkMDxyRnOoGJSv4a9_xgw7XwLnV38JBcB19-p0a8h1dkUThmjI1a_Q2mzLndPSdGsc8QXAgpum20qkqOSUV6G0vNAgmklftlYERF6LAa-U9naCqHjvarSs2LfawUueMSMHCj4BeMIr4Kvfff2vaShiOwijDyRX7MQ9PFxG4g9Grx/s2048/image_2025-07-02_14-41-19.png

    គួរបញ្ជាក់ផងដែរថា ដ្បិតតែមានភាពចម្រូងចម្រាសខ្លះអំពី Title កម្មវិធី Miss Grand ក្តីប៉ុន្តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែមានភាពលេចធ្លោនៅក្នុងការប្រកួត Miss Universe Cambodia 2025 ដែលនាងជាបេក្ខភាពម្នាក់ដែលត្រូវបណ្តាផេកជាច្រើនទស្សន៍ទាយថានាងនឹងចូលទៅក្នុងចំណាត់ថ្នាក់ TOP5 ៕