ស្របពេលឡើងថ្លែងសុន្ទរកថាក្នុងកម្មវិធីសម្ពាធភាពយន្តរបស់ខ្លួន ប៉ីប៉ី ឌី បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរឈប់ប្រើផលិតផលប្រទេសថៃតទៅទៀតខណៈលោកពហិការដាច់ខាតមិនបញ្ចាំងភាពយន្តខ្លួននៅក្នុងរោងកុនដែលមានប្រភពមកពីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6iOtnLuuKc-VJyAebheuS3F_4MGkPMzt724Oi7s7AvuwL6s18YNfqKl1r3YbiEjEkpQ1VAQcp4yMCRUWYa2O8QW10E4TAmdVw38JA6SRrajxPyTcZnYE5MDADp8VM7nCcA252sovFwc0z2Po6_AMB5vsB1_kjp9F06GYA9TADQKobJqKvGei-xeOnTBUv/s2048/image_2025-08-26_15-54-25.png

កាលពីល្ងាចថ្ងៃទី២៥ សីហា ប៉ីប៉ី ឌី ដែលជាចាងហ្វាងផលិតកម្មភាពយន្តថ្មីថ្មោងមួយរូប បានសម្ពោធភាពយន្តខ្នាតធំលើកដំបូងរបស់ខ្លួនហើយក្រោមការចូលរួមពីតារាល្បីៗជាច្រើនរូបក្នុងនោះមានដូចជាតារាចម្រៀង ឱក សុគន្ធកញ្ញា ,សុគន្ធ និសា ,ទេព បូព្រឹក្ស និងតារាល្បីៗជាច្រើនទៀត។ យ៉ាងណាមិញ ឃ្លីបវីដេអូខ្លីរបស់ ប៉ីប៉ី ឌី ដែលឡើងថ្លែងសុន្ទរកថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtDVgrh2lJbQ4wLpekbF-tncCDkNpCIKKqGgIx9sy1vdADGUMZ5sKfoRg2qZdArYw42gF-_VHTABw0xRNHD3Wzc-BWqXvv3t8MMrPtj_f9vR_r2e_aHFVKnHYcL0iqO_hQd_GtvyAFUn7t4BAnUVwGL1GQ933oV5m35-9TdyQ1sHhZMJJXLvafYSpYhcNL/s1440/image_2025-08-26_15-54-25%20(2).png
លោកបាននិយាយថាភាពយន្តរបស់ខ្លួននឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី២៨ ខែសីហា នេះតទៅនៅគ្រប់រោងភាពយន្តលើកលែងតែរោងកុនមានប្រភពមកពីសៀមដោយលោកពហិការដាច់ខាតពុំចាក់បញ្ចាំងឡើយ។ ជាមួយគ្នានេះដែរ ប៉ីប៉ី ឌី បានសំណូមពរដល់ប្រជាជនខ្មែរទាំងអស់ចូលរួមធ្វើពហិការមិនប្រើប្រាស់គ្រប់ផលិតផលដែលមានប្រភពមកពីសៀមទាំងអស់គ្នា។ ពាក្យសម្តីខ្លីរបស់ ប៉ីប៉ី ឌី បានជំរុញឱ្យអ្នកចូលរួមនៅទីនោះស្រែកហ៊ោយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl1CETrgKaSZjsfJsw-Xc6nZSathvtJyeRDehIt8fL0aNKD2R6ikSzFDK4a4BttfqXDuQR8nF9s4YlKYNd6UsgElMvH7FZkNVE1SZI73bhTJ2R7-nmf7Rq_zm2-Wi8SREx7193Zf2f2dCXDIkHzrGuI4F-eYCguNV5NL0g2qEwu-ODlOq9DfjpJ3d7_Kvs/s1440/image_2025-08-26_15-54-26.png
ជារឿយៗមកនេះនៅលើបណ្តាញសង្គម ប៉ីប៉ី ឌី ក៏បាននិយាយដែរថាលោកមិនឱ្យមានត្រារបស់ប្រទេសសៀមនៅលើលិខិតឆ្លងដែនរបស់ខ្លួនតទៀត នៅហាងរបស់លោកក៏ឈប់ប្រើផលិតផលសៀមតទៅទៀតដែរ ប្រសិនជាគ្មានគ្រឿងផ្សំសុខចិត្តមិនលក់តែម្តង៕