Home ព័ត៌មានអន្តរជាតិ ប្រកាសអាសន្ន! កោះតែវ៉ាន់ ប្រឈមនឹងព្យុះទីហ្វុងដ៏ធំបំផុតមិនធ្លាប់មាន ខណៈទឹកភ្លៀងអាចមានរហូតដល់ទៅ ១ ម៉ែត្រ

ប្រកាសអាសន្ន! កោះតែវ៉ាន់ ប្រឈមនឹងព្យុះទីហ្វុងដ៏ធំបំផុតមិនធ្លាប់មាន ខណៈទឹកភ្លៀងអាចមានរហូតដល់ទៅ ១ ម៉ែត្រ

96
0

ជាប្រវត្តិសាស្រ្តក្នុងរយៈពេលជាង ៣០ឆ្នាំ! កោះតៃវ៉ាន់កំពុងតែស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន និងត្រៀមលក្ខណៈប្រឈមមុខនឹង «បាវី» ដែលជាព្យុះទីហ្វុងមានទំហំធំបំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៩៥ មក។ យោងតាមការប្រកាសពីទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ មហាព្យុះមួយនេះមានកាំរង្វង់ខ្យល់បោកបក់រហូតដល់ ៣៨០ គីឡូម៉ែត្រ និងត្រូវបានគេទស្សន៍ទាយថាអាចនឹងបង្អុរភ្លៀងយ៉ាងជោគជាំជាមួយកម្ពស់ទឹកភ្លៀងរហូតដល់ទៅ ១ ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ ដែលអាចបង្កជាគ្រោះទឹកជំនន់ និងដីបាក់ដ៏ធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDtcEFYdTvJ-E_YNWNGcPjOp10AIWXVk_yEzOVv0dloj_TlSRi5p5a51OVktOxs2IKpePvu8FIUZehaizgZjOcZztMmroF156x-b0btsrJaeuVOY67JDLcZVFCqxESrpUvv5ifBg75Ew5vWEIhGWYcy1_p7LZFdKAP_6bYOjXwCjkTuiNCd3ktawnMKsw/s547/photo_2026-07-10_15-30-19%20(2).jpg

ខណៈពេលដែលកំពូលព្យុះ បាប៊ី កំពុងតែបោះពួយសំដៅមក កម្លាំងខ្យល់បោកបក់អតិបរមានៅក្បែរផ្ចិតព្យុះត្រូវបានគេកត់ត្រាថាមានល្បឿនចន្លោះពី ១៨៤ ទៅ ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានខ្យល់កន្ត្រាក់ខ្លាំងរហូតដល់ ២២៧ គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាមួយគ្នានេះ អាជ្ញាធរតៃវ៉ាន់បានបង្កើតប្រវត្តិសាស្ត្រដោយការបញ្ចេញ «ការព្រមានពីរលកសមុទ្រកម្រិតមហាគ្រោះថ្នាក់» ជាលើកដំបូងបង្អស់ បន្ទាប់ពីគេប៉ាន់ស្មានថារលកសមុទ្រអាចមានកម្ពស់ខ្ពស់ហួសពី ៦ ម៉ែត្រ។ បរិមាណទឹកភ្លៀងកម្ពស់ ១ ម៉ែត្រ ត្រូវបានគេរំពឹងថានឹងធ្លាក់ស្រោចស្រពខ្លាំងនៅតាមតំបន់ជួរភ្នំភាគខាងជើង ជុំវិញទីក្រុងតៃប៉ិ ដែលជាតំបន់រសើប និងងាយរងគ្រោះថ្នាក់បំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKyLtPdqsp_QFVWh6FOBfBGQoZb3kxVsrhWxP2bwjHq8hTu9THcV1j7xIVTNQZXDGoIOZmMIU2fcNuEqBFerNHRgZASCY2b_HuATHTBuDAh7QNwv2HDULcshm2puqfJPxi5SqBhh9qC37KVqsXj6P4iw-M93Ag7mLdYYFBT3DCy6VukOLA30kY4MfOYDE/s1280/photo_2026-07-10_15-30-19%20(3).jpg
ដើម្បីឆ្លើយតបនឹងមហាគ្រោះធម្មជាតិនេះ រដ្ឋាភិបាលតៃវ៉ាន់បានប្រកាសផ្អាកការងារ និងការចូលរៀនរបស់សិស្សានុសិស្សទាំងស្រុងនៅទូទាំងតំបន់ភាគខាងជើង រួមមាន ទីក្រុងតៃប៉ិ ទីក្រុងតៃប៉ិថ្មី តៅយាន ឃីឡុង និងស៊ីនឈូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHfTWqRxR-LXKxJlHDPLzJI3Um97ZpbmWTZOjj6Q5EbohJ9MheKzsK8B2RC0FtPRmXpJwcOmzrz_nI3bM8jzm1MwF7tyOOb0_mqYWuGQvWPBnRQtFQE4Of_M4EpdD8gO7LaMNTpTH-krvZXAkvjq_Ivs5lUg7K0vf3ygIKdB6Fh6fKr4OHVMerFWUg-CQ/s1280/photo_2026-07-10_15-30-19%20(4).jpgក្រសួងការពារជាតិបានបញ្ជាឱ្យកងទ័ពជិត ៣ ម៉ឺននាក់ ឈរជើងត្រៀមលក្ខណៈកម្រិតខ្ពស់ដើម្បីចេញជួយសង្គ្រោះពលរដ្ឋ ស្របពេលដែលជើងហោះហើរអន្តរជាតិ និងក្នុងស្រុកជាង ១៨០ ជើងត្រូវបានប្រកាសលុបចោល។ ប្រធានាធិបតីតៃវ៉ាន់ លោក វីលលៀម ឡៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យប្រញាប់ប្រមូលស្បៀងអាហារ ទឹកស្អាត និងរៀបចំកាតាបសង្គ្រោះបន្ទាន់ដែលអាចចិញ្ចឹមជីវិតបានរយៈពេល ៣ ថ្ងៃក្នុងផ្ទះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD9-cOr9kR55O653_IOYrUx_RPDHQbRUssrIUzmpYQ5xChXf7eGeSiLJt37_CQ_C8zQISlNo_gZXlfwjgo8I_5D_doGs9nMZmRFTKNgyr6BzGFdlkktRH1UhAPmLnuRvaoPKmXGbFqRZK4kHC55oPS8ehXv74FnfzWB9almzD7K4-L5AG8cNNOmlBlDgk/s1280/photo_2026-07-10_15-30-19.jpg
សូមជម្រាបថា មហាព្យុះទីហ្វុង បាប៊ី នាពេលនេះ គឺជាការសាកល្បងដ៏ធំមួយលើប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយរបស់កោះតៃវ៉ាន់។ ទោះបីជាការដោះស្រាយ និងវិធានការការពារត្រូវបានដាក់ចេញយ៉ាងហ្មត់ចត់ និងលឿនរហ័សក៏ដោយ ប៉ុន្តែហានិភ័យនៃកម្លាំងខ្យល់បោកបក់ និងកម្ពស់ទឹកភ្លៀងដែលមិនធ្លាប់មានក្នុងរយៈពេល ៣០ ឆ្នាំនេះ នៅតែជាក្តីបារម្ភដ៏ធំធេង។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការប្រកាសអាសន្ន និងការរក្សាសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋរហូតដល់មហាព្យុះនេះបានបោកបក់កាត់ផុតទៅ៕