Home ព័ត៌មានអន្តរជាតិ ដើម្បីទីផ្សារបង្គាថៃ៖ អនុទីន ខំផ្លុំសាក់សូហ្វូនចង់ផុតខ្យល់ ឱ្យតែបានមេដឹកនាំម៉ាឡេស៊ីសប្បាយចិត្ត

ដើម្បីទីផ្សារបង្គាថៃ៖ អនុទីន ខំផ្លុំសាក់សូហ្វូនចង់ផុតខ្យល់ ឱ្យតែបានមេដឹកនាំម៉ាឡេស៊ីសប្បាយចិត្ត

100
0

មិនពិរោះក៏ត្រូវតែខំដែរ ដើម្បីសន្តិសុខជាតិ និងដោះទាល់ឲ្យកសិករ! នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន់វីរៈគុល ត្រូវបានគេមើលឃើញថាបានខំប្រឹងអស់ពីកម្លាំងកាយចិត្តក្នុងការលេងឧបករណ៍ភ្លេងសាក់សូហ្វូនឲ្យនាយករដ្ឋមន្រ្តីម៉ាឡេស៊ីច្រៀង រហូតមានមតិខ្លះឌឺថា «ខំចង់លានភ្នែក» ដើម្បីញ៉ាំងកម្មវិធីឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សប្បាយចិត្ត រួចឈានទៅរកការជួយជ្រោមជ្រែងដោះស្រាយវិបត្តិនាំចេញបង្គា និងបញ្ហាសន្តិសុខដ៏ក្តៅគគុកនៅភាគខាងត្បូងប្រទេសថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPCASGVw7yhBY6UH1hPbGbF1DI6ptjAS5eZKv5ZmzNLVyaPcGV3TLqi41759NVp2PljgoIJI0u7cgsbcBu7Jltd-dMuGVVZEX5uHki8AsdunPyEP8rOSLcEJlmn7nUD4iau9I_tbDN8PImSxM1LtjcBcNiL0lTLy7zZtaI0VwzMT54IL1icROdTkl92Ck/s1200/photo_2026-07-10_14-24-26%20(2).jpg

យោងតាមរបាយការណ៍ពីសារព័ត៌មានក្នុងស្រុកថៃ ដំណើរហោះហើររបស់លោក អានុទីន ទៅកាន់ប្រទេសម៉ាឡេស៊ីលើកនេះ គឺធ្វើឡើងក្រោមហេតុផលធំៗចំនួន ៤ រួមមាន៖ ការសុំឱ្យបើកទីផ្សារបង្គាឡើងវិញ, កិច្ចសហប្រតិបត្តិការកសិកម្ម, ការបើកច្រកផ្លូវព្រំដែនថ្មី និងការពិភាក្សាលើបញ្ហាសន្តិសុខនៅភាគខាងត្បូង ដែលមានការផ្ទុះអាវុធជាបន្តបន្ទាប់។ ទំនងជាមើលឃើញថា ការចរចាលើតុផ្លូវការមានភាពតានតឹងខ្លាំងពេកហើយ ទើបនៅក្នុងពិធីជប់លៀង មេដឹកនាំថៃរូបនេះបានសម្រេចចិត្តប្រើ «យុទ្ធសាស្ត្រទន់ភ្លន់» ដោយសុខចិត្តឡើងទៅផ្លុំសាក់សូហ្វូនអមដំណើរ ដើម្បីឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឡើងច្រៀងតាមបទចម្រៀងល្បី “My Way” យ៉ាងសប្បាយរីករាយវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjDt1M33xQm_zHOuQdx2Bb-NJXyyt-8ixwOCdOHNufuTWgWeHLCRoOBMpF1-HXg5HHYNVMeO40T_VJ6xpQVWje7yIWznhIgwN2GsUuN-8Fqsj_q9aCJYw8SAwKDzSRjaTSJb_O7_36nj1_Rcafsx5Z5WDFNrZjP-3q3-7g8LSA48gI4YWVkb1HaZIK0yo/s720/photo_2026-07-10_14-24-26.jpg

ទោះជាយ៉ាងណា សកម្មភាពនេះបានបង្កើតជាមតិរិះគន់ពីរជ្រុងយ៉ាងក្តៅគគុក។ មតិមួយចំនួនធំនៅក្នុងបណ្តាញសង្គមបានលើកឡើងបែបចំអកថា លោក អានុទីន ផ្លុំភ្លេងមិនពិរោះទាល់តែសោះ ហើយមើលទៅហាក់ដូចជាការខំប្រឹងបែបបង្ខំ ដើម្បីធ្វើឱ្យម្ចាស់ផ្ទះពេញចិត្តតែប៉ុណ្ណោះ។ អ្នករិះគន់ខ្លះថែមទាំងយល់ថា នេះជាការបន្ទាបខ្លួនខ្លាំងពេករបស់មេដឹកនាំថៃ ដែលត្រូវទៅលេងភ្លេងកំដរដើម្បីលួងចិត្តម៉ាឡេស៊ី ដើម្បីដោះដូរជាមួយកិច្ចសហការការទូត។ ប៉ុន្តែ បើទោះជាត្រូវរងការរិះគន់លើសមត្ថភាពតន្ត្រីយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រ «ការទូតតន្ត្រី» នេះ ហាក់ដូចជាមានប្រសិទ្ធភាពខ្ពស់ ព្រោះវាបានជួយរលាយភាពតានតឹងរវាងមេដឹកនាំទាំងពីរ និងធ្វើឱ្យការចរចាស្វែងរកសន្តិភាពនៅភាគខាងត្បូង អាចឈានទៅរកចំណុចវិជ្ជមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLa_95v1VWkD7XF6ErFEr__Djr6qeWUqZSSD1uUzAqQyvZAMuzZiVuWxyz87NfXDDO43pjrizPJaV40qoMNGxT1sIyZcO3DrgvZuVokRdtGr2odBgrU6PPRTsQFtrffKD2gEFVkUv__8gDVQeAnRm-xQCOZJKinsKYPokfc00jNirqEM9iKK5mu5sr1x4/s1280/photo_2026-07-10_14-24-27.jpg
គួរបញ្ជាក់ថា ទោះបីជាការផ្លុំសាក់សូហ្វូនរបស់នាយករដ្ឋមន្ត្រីថៃរងការរិះគន់ថា «មិនពិរោះ» ឬមើលទៅដូចជាការខំប្រឹងលួងចិត្តយកចិត្តម៉ាឡេស៊ីក៏ដោយ ប៉ុន្តែក្នុងនាមជាអ្នកនយោបាយ នេះជាល្បែងការទូតមួយដ៏ចំណេញ។ ការសុខចិត្តរងការរិះគន់បន្តិចបន្តួចលើឆាកតន្ត្រី ដើម្បីដោះដូរយកស្ថិរភាពនយោបាយ កិច្ចសហការទប់ស្កាត់អំពើហិង្សាតាមព្រំដែន និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋនៅភាគខាងត្បូង គឺជារឿងដែលលោក អានុទីន យល់ថាមានតម្លៃសមនឹងធ្វើ៕