បច្ចុប្បន្ន កងទ័ពឈ្លានពានថៃកាន់តែឈ្លានពានខ្លាំងឡើងនៅតំបន់ព្រំដែនស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលធ្វើឱ្យពលរដ្ឋខ្មែរអស់ការអត់ធ្មត់នឹងទង្វើឈ្លានពានដណ្តើមយកទឹកដីកម្ពុជា ។ ថៃមានចេតនាចង់បង្កសង្គ្រាមឡើងវិញដោយការបណ្តេញពលរដ្ឋខ្មែរឱ្យចាកចេញពីភូមិជោគជ័យ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រឹមរយៈពេល៦ខែ ដោយចោទប្រកាន់ថា ពលរដ្ឋខ្មែរមករស់នៅលើទឹកដីរបស់ខ្លួនដោយខុសច្បាប់តាំងពីឆ្នាំ១៩៧៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfh2RAbbMPEPMSaNRogiJmguFRrBCAo2vMt4_nH_yR8YdbWsYLbqQlDW8ITO1n_qOpc7WoX4VebKlqSShxpfwknHQHOKtUzVkUjOx5ySn82EVDeUjD9tWHMKaPUrHJrq0NoXotmf401F8yzFYmzLisKsjphmTkqLytZ9QdrSU7Xy1W1pcyrY1LMGgC9EtG/s1000/photo_2025-08-26_16-59-34.jpg

ក្រោយពីចុះពិនិត្យមើលតំបន់ដែលកងទ័ពឈ្លានពានថៃបានរាយបន្លាលួសព័ទ្ធយកដីខ្មែរ និងបណ្តេញពលរដ្ឋខ្មែរចេញពីលំនៅឋាននៅភូមិជោគជ័យ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លោក ម៉ាណាស់ ចាន់ឌី លេខាធិការទីបញ្ជាការកងទ័ពថៃនិយាយបំភ្លៃថា ពលរដ្ឋខ្មែររស់នៅលើទឹកដីថៃខុសច្បាប់ ដូច្នេះ ថៃនឹងបណ្តេញពលរដ្ឋខ្មែរឱ្យចាកចេញពីតំបន់នេះត្រឹមរយៈពេល៦ខែ បើពុំចាកចេញទេ ថៃនឹងអនុវត្តវិធានការក្តៅ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBd5gmKZBPM_o3n-IE0FN4dRFqyxRoEXB0i8phsSZ81jlHIcNvwkQv5Yd5CrgiLVnLRZILdtu_b7w3ezzqWupSp9eqXPz4bQFU7WaDJEbCzFWxij1OdIGAheACg6AaPBHs0UArkDXkG2buCWGwvn7TFeuFjKl_vJHkjbGPXskYKHbZUuCqYKhjQ8-4Uk8A/s1280/photo_2025-08-26_16-59-35.jpg

នៅថ្ងៃទី២៦ ខែសីហា លោក ម៉ាណាស់ ចាន់ឌី លេខាធិការទីបញ្ជាការកងទ័ព ព្រមទាំងលោក វ៉ាន់ឆាណាក់ សាវ៉ាត់ឌី (ឬភូផាន់បឺត) អ្នកនាំពាក្យរងទីបញ្ជាការកងទ័ពថៃ រួមដំណើរដោយកងកម្លាំងប៊ូរ៉ាផា និងក្រុមសារព័ត៌មានថៃ បានចុះមកពិនិត្យមើលស្ថានការណ៍នៅភូមិជោគជ័យ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាតំបន់ដែលកងទ័ពថៃឈ្លានពាន ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi41iQcKL239ZhHDZtmt68GpCI5DVz38_ZIl28tl_snfhziPqxnsomZEUL8XzExyLo8VfS0vjmITL5fxYrS-4kTQqQFWSIbAPw2ciQwBbKHrH3mkY5NeJAqQcqsa6M5a02IEDYsK9pdfTUBIGVyQeQZx0uUeuNCjy1KXpAg9KFgXJkq8a0ksmLl9tvO-OSU/s1280/photo_2025-08-26_16-59-37.jpg
    យោងតាមឯកសារបំភ្លៃរបស់ថៃ គឺភូមិជោគជ័យស្ថិតនៅទឹកដីថៃ ដែលជាអតីតតំបន់ថៃធ្លាប់ឱ្យពលរដ្ឋខ្មែរភៀសសឹករស់នៅកាលពីឆ្នាំ១៩៧៩ តាំងពីពេលនោះមក ពលរដ្ឋខ្មែរពុំព្រមចាកចេញរហូតដល់បច្ចុប្បន្ន ។ នៅទីនេះ មានពលរដ្ឋខ្មែរជាង២០០គ្រួសាររស់នៅ បន្ទាប់មក នៅឆ្នាំ២០០៦ កម្ពុជា និងថៃបានចុះពិនិត្យមើលតំបន់នេះរួមគ្នា ប៉ុន្តែមានគំនិតពុំយល់ស្របគ្នា ទើបគូសបន្ទាត់ក្រហមនៅផ្នែកកណ្តាលក្នុងផែនទី ។ ពលរដ្ឋខ្មែរបានមករស់នៅតំបន់បន្ទាត់ក្រហមដែលប្រទេសទាំងពីរបានពិនិត្យមើលតំបន់រួមគ្នាកាលពីឆ្នាំ២០០៦ ដែលពុំពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZr57vjowWTc-edBRENgZwfRYFevtVWyizA4gNqCOMHr0iHcvuUcA05GN_TEfU394F04kK0QZtbgstHgxwmx-oHog76Crp_ibHDqhqwF1mDtINUblNCcP2GtDScK5fKRuR0bcjz1C3xGWW_vGDK4ObtXDkh59wiBc-OFacihOwCpQ_9BBXNB-q-ESvmKo8/s1280/photo_2025-08-26_16-59-38.jpg

    លោក ម៉ាណាស់ ចាន់ឌី លេខាធិការទីបញ្ជាការកងទ័ពនិយាយថា លោកនឹងត្រួតពិនិត្យមើលទិន្នន័យភស្តុតាង រួចហើយ លោកនឹងពិភាក្សាឱ្យកម្ពុជាយល់ស្រប និងយល់ព្រមជម្លៀសពលរដ្ឋខ្លួនចេញពីតំបន់នេះ ដែលប្រទេសទាំងពីរបានឯកភាពគ្នាកាលពីឆ្នាំ២០០៦ ។ ថៃនឹងអនុវត្តផែនការច្បាស់លាស់ក្នុងរយៈពេល៦ខែ ពីព្រោះពលរដ្ឋខ្មែរបានល្មើសចូលទឹកដីថៃ ។ រីឯលោក វ៉ាន់ឆាណាក់ សាវ៉ាត់ឌី (ឬភូផាន់បឺត) អ្នកនាំពាក្យរងទីបញ្ជាការកងទ័ពថៃនិយាយថា កម្ពុជាត្រូវតែជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់នេះ ៕