ប្រទេសថៃ ៖ ការទិញយន្តហោះចម្បាំងបន្ថែមរបស់ថៃស្របពេលថៃកំពុងមានភាពតានតឹងព្រំដែនជាមួយកម្ពុជា ហើយថៃហាក់ពុំត្រឹមតែប្រើប្រាស់យន្តហោះចម្បាំងសម្រាប់ការពារដែនអាកាសរបស់ខ្លួនដូចការអះអាងទេ គឺថៃមានចេតនាគំរាមកំហែងប្រទេសជិតខាង ។ ថៃបានទិញយន្តហោះចម្បាំងថ្មីទំនើបបំផុតពីស៊ុយអែត ចំនួន៤គ្រឿង សម្រាប់ជំនួសយន្តហោះចម្បាំង F-16 ដែលមានរយៈពេលប្រើប្រាស់តាំងពីឆ្នាំ១៩៨០ មេបញ្ជាការកងទ័ពអាកាសថៃអះអាងថា ស៊ុយអែតពុំហាមឃាត់ការប្រើប្រាស់យន្តហោះចម្បាំង Gripen ក្នុងការវាយប្រ.ហារដែនអាកាសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOHOK4YXVARW-FcEHJY3XkjJNp1AFanB070EHsND8NJ9B-DB_mGavzdv-O8zwv5YSal6Xpd3TcLcl-m8zZTYOxWtq-dMevQEBYfpwIoaK52rtjqM0Z9FvRcaejmXp_AsV4Yx7r8C9rCh_8tGgqZsCeSfFcBJGYYcIjchGEK7-llUiL9USvR-jvDhsWbzEU/s1600/538167092_1204663371692966_3522434127624143772_n.jpg

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោក ផាន់ភក្តី ផាត់ថាណាគុន មេបញ្ជាការកងទ័ពអាកាសថៃបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ក្រោយពីថៃចុះហត្ថលេខាជាមួយស៊ុយអែតលើគម្រោងទិញយន្តហោះចម្បាំង Gripen E/F ដំណាក់កាលដំបូងចំនួន៤គ្រឿង ស្មើទឹកប្រាក់១៩,៥០០លានបាត ថា ស៊ុយអែតពុំបានហាមឃាត់ការប្រើប្រាស់យន្តហោះចម្បាំងក្នុងការវាយប្រ.ហារដែនអាកាសទេ ថៃអាចប្រើប្រាស់យន្តហោះចម្បាំងការពារប្រទេស ប៉ុន្តែត្រូវគោរពគោលការណ៍អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixbXTgZ5pTFJwEeRNR2Ap5XUl7NXi7jRTnYR1E4B88Ekcg1UVLHSgur9loMi4RWoHuOjDTCAD1CGoA1Vdw7tY_yCooZ4LeZr490fHUau3SjhyphenhyphenLnbcW4jeE9UQSXXCHmV0OdcOPvvllJXEeCeImDC68jgCCXO7_zut8ansyqP4e_lzUe63XW3aXkv6wFifo/s1600/538260176_1204663268359643_2604472317370652157_n.jpg

កងទ័ពអាកាសថៃនឹងសិក្សាពីការប្រើប្រាស់យន្តហោះចម្បាំង Gripen បន្ថែមទៀត ដូចជា ៖ ការផ្ទេរច្ចេកវិទ្យាយន្តហោះដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឧស្សាហកម្មការពារប្រទេស ព្រមទាំងសហការជាមួយកងទ័ពជើងគោក កងទ័ពជើងទឹក និងវិស័យសន្តិសុខផ្សេងៗនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsBJYRu3bfBGGuiR9WDPkupWfk_Lh8-p8DG57dmMl8YJKRiEig_H-0A_8OmNvP9lqWGIEbSMA9tLiTSKI5LBxF4Hh45dLYS9mVaQmHyr5IGtjvpa45jss3OoqY5konfw54Y-ScVuIR8iAY2InYRAyE0DCLta0bDWsaB7s7sergmAPwAnPQkPjYnHAP0hga/s1560/539595906_1204663255026311_4999186724185288368_n.jpg

ថៃទិញយន្តហោះចម្បាំង Gripen មិនមែនដោយសារវាមានទំហំធំទេ ប៉ុន្តែដោយសារអាចប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព ។ ការទិញយន្តហោះចម្បាំងបន្ថែមជាច្រើនគ្រឿង គឺសម្រាប់ការពារប្រទេសថៃនៅភាគខាងកើត និងភាគឦសាន ហើយកងទ័ពអាកាសថៃជឿថា យន្តហោះចម្បាំងទិញលើកចុងក្រោយនេះ នឹងអាចប្រើប្រាស់មានប្រសិទ្ធភាពខ្លាំងជាងយន្តហោះចម្បាំងទិញលើកមុន ។ នេះបើតាមការលើកឡើងរបស់លោក ផាន់ភក្តី ផាត់ថាណាគុន មេបញ្ជាការកងទ័ពអាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfV3wqx1mYVDGk3dGnF3FFDTUB0ZeFamhQkU0OcH2ksOgV5MIJenNPTtvHiKRsjhCNekoyWNOeymb2a9h5Zk7xHMUQyl51MhmkxTmgNPLEV5tT0Q_ujsaLcqwtlVVuhS0ESz_lUZQyfKnvJgeAmZ2PPh1RaBYBqCRyHT5JxtOpN7W4qAoo5TKyMEVSZWxP/s750/photo_2025-08-26_13-56-40.jpg

លោកបន្តថា ថៃមានគម្រោងទិញយន្តហោះចម្បាំងយូរហើយ តាំងពីមុនពេលមានសង្គ្រាមជាមួយកម្ពុជា ហើយថៃនឹងពុំប្រើប្រាស់យន្តហោះចម្បាំងនេះធ្វើឱ្យប៉ះពាល់ប្រទេសណាទេ ។ ប៉ុន្តែពេលសង្គ្រាមកើតឡើង ថៃចាំបាច់ត្រូវប្រើប្រាស់យន្តហោះចម្បាំងក្នុងសង្គ្រាមដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ និងការពារសន្តិសុខប្រទេសខ្លួន ។ លោកបានច្រានចោលព័ត៌មានដែលថា ស៊ុយអែតពុំលក់យន្តហោះចម្បាំងឱ្យថៃ គឺថៃបានជជែកជាមួយស៊ុយអែតរហូតមក និងពង្រឹងទំនាក់ទំនងកាន់តែខ្លាំងជាមួយស៊ុយអែត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8qBV549moTeUCf7J3IkSv33FNDe1ORcTM97DUmwi8KdEXLxIMe3woMDEHtRe_afOE3jDTzmMJ549PAsRcFjo5HMO0v-8_QYC4oUWZ8iHQkO-k5NYBzBDTkTdc7G29JvbTEdcsiusz1OfH9wgLWGcp0gzYw6RfsDLChYP7BTq8ZqsosEjKZNaI23KWTdzB/s800/photo_2025-08-26_13-56-42.jpg

លោកក៏បានអរគុណរដ្ឋាភិបាលថៃ ដែលមានគោលនយោបាយឱ្យកងទ័ពអាកាសទិញយន្តហោះចម្បាំងពីស៊ុយអែតបន្ថែម ។ មតិភាគច្រើនលើកឡើងថា ថៃចំណាយប្រាក់ច្រើនរហូតដល់៦៧,០០០លានបាតសម្រាប់ទិញយន្តហោះចម្បាំង ប៉ុន្តែអ្វីដែលកងទ័ព និងរដ្ឋាភិបាលថៃទទួលបាននឹងមានតម្លៃខ្ពស់ជាងប្រាក់ ពីព្រោះយន្តហោះចម្បាំងនឹងជួយពង្រឹងភាពរឹងមាំផ្នែកកងទ័ព និងសេដ្ឋកិច្ចនាថ្ងៃអនាគត ជាពិសេស កងទ័ពថៃបានសហការជាមួយស៊ុយអែតរយៈពេល១៧ឆ្នាំហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIupDQcAoKEkPFFiX-UQoQCn5o0hGAYHWj8YKjf4Ek90_wAdXv5HYAn5a18P4N8JXlryp48muPhsrNt24mXHxGT7s2Qf6927CJ8xWl0PrbQ-HOJhOg5FLgM0KUOkVLuy5U0gcouT0U5Qrxe4mJpNeiyAq4PEwqWgw_tf7r4BdqoxYQQfaznq0oaiQCBB3t/s960/photo_2025-08-25_15-03-46.jpg

ចុងក្រោយ មេបញ្ជាការកងទ័ពអាកាសថៃបញ្ជាក់ថា ស៊ុយអែតពុំបានហាមឃាត់ថៃប្រើប្រាស់យន្តហោះចម្បាំង Gripen ក្នុងការវាយប្រ.ហារដែនអាកាសទេ ថៃអាចប្រើប្រាស់យន្តហោះចម្បាំងការពារប្រទេស និងគ្រប់ការបំពេញភារកិច្ច ប៉ុន្តែត្រូវគោរពគោលការណ៍អន្តរជាតិក្នុងការប្រតិបត្តិការយន្តហោះចម្បាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ttXxSOOBLOaY21le5pGBFdm6u3nm2i9gjlG77bvA5xklM8pMm_-5v9ZKuTW_4E9YO9og66-szox6SEg833NLe2tnAN9xLKQW4DTaibZVjbX-wBr4IdSFYC5BbLuEh7oM5YI451aA2vIUY-mqoodWbmFwfUD8053rebK55AizyxMWO8JdYEAMIp1wwF6C/s3000/image_2025-08-05_10-46-55.png

ស៊ុយអែតធ្លាប់មានកេរ្តិ៍ឈ្មោះល្អក្នុងការគោរពសិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់ខ្លួន ពេលនេះ បែរជាបង្ហាញទង្វើផ្ទុយតាមរយៈការលក់យន្តហោះចម្បាំងឱ្យថៃដើម្បីប្រើប្រាស់ឈ្លានពានប្រទេសជិតខាងទៅវិញ ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការសហការលក់យន្តហោះចម្បាំងឱ្យថៃពេលស្ថានការណ៍តានតឹង នឹងធ្វើឱ្យស៊ុយអែតបាត់បង់កិត្យានុភាពលើការលើកកម្ពស់សិទ្ធិមនុស្ស ៕