(ភ្នំពេញ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រយន្តហោះពិសេស ដើម្បីកក់សំបុត្រធ្វើដំណើរពីទីក្រុងសៀមរាបទៅកាន់ទីក្រុងហាណូយ និងគោលដៅអន្តរជាតិនានា ជាមួយការផ្តល់ជូនប្រូម៉ូសិនពិសេសដែលមានរយៈពេលកំណត់ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែសីហា ជាមួយនឹងសំបុត្របញ្ចុះតម្លៃសម្រាប់ទូទាំងបណ្តាញក្នុងស្រុក និងអន្តរជាតិទាំងមូលរបស់ខ្លួន។
ចាប់ពីថ្ងៃទី ២៨ ខែសីហា ម៉ោង ០:០០ ដល់ម៉ោង ២៣:០០ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ (GMT+7) អ្នកដំណើរទាំងអស់អាចកក់សំបុត្រតម្លៃ Eco ដែលមានតម្លៃចាប់ពី USD0 (*) ដែលមាននៅលើគេហទំព័រផ្លូវការរបស់ Vietjet គឺ www.vietjetair.com ឬតាមរយៈកម្មវិធីទូរសព្ទ Vietjet Air។ ការផ្តល់ជូនប្រូម៉ូសិនពិសេសនេះសម្រាប់ការធ្វើដំណើរដែលមានសុពលភាពចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ (**)។
ក្រុមហ៊ុន Vietjet កំពុងដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវហោះហើរសៀមរាប-ហាណូយដែលផ្តល់នូវជម្រើសតម្លៃសមរម្យ និងងាយស្រួលដើម្បីស្វែងយល់ពីវប្បធម៌ដ៏រស់រវើកដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់ប្រទេសវៀតណាម។ ជាមួយនឹងការតភ្ជាប់ជើងហោះហើរដ៏រឹងមាំរបស់ Vietjet តាមរយៈទីក្រុងហាណូយ អ្នកដំណើរពីប្រទេសកម្ពុជាក៏អាចទៅដល់គោលដៅជាច្រើនក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ីប៉ាស៊ីហ្វិកយ៉ាងងាយស្រួល ដើម្បីទទួលបានភាពរីករាយជាមួយទីក្រុងដ៏រស់រវើក ឆ្នេរខ្សាច់ត្រូពិច និងសម្បត្តិវប្បធម៌ដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានរបស់វៀតណាម។
ក្នុងឱកាសអបអរសាទរទិវាបុណ្យជាតិវៀតណាម ក្រុមហ៊ុន Vietjet ស្វាគមន៍ភ្ញៀវមកកាន់កន្លែងតាំងពិព័រណ៍ដ៏ពិសេស “៨០ ឆ្នាំនៃឯករាជ្យជាតិ – សេរីភាព – សុភមង្គល” នៅទីក្រុងហាណូយ ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥។ ភ្ញៀវធ្វើដំណើរអាចស្វែងយល់ពីព្រឹត្តិការណ៍នានារបស់ Vietjet ក្នុងវិស័យអាកាសចរណ៍ បទពិសោធន៍នៃការប្រើប្រាស់កម្មវិធីពីកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយភាពច្នៃប្រឌិត និងរីករាយជាមួយការតាំងពិព័រណ៌ប្រកបដោយភាពច្នៃប្រឌិត រួមទាំងការតាំងពិព័រណ៌យន្តហោះអមដោយការផ្តល់រង្វាន់ ការសម្តែងផ្ទាល់ និងសកម្មភាពជាច្រើនទៀត។
នៅលើយន្តហោះ អ្នកដំណើរអាចទទួលបានបទពិសោធន៍ជាមួយយន្តហោះទំនើប សន្សំសំចៃប្រេង បុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងរួសរាយរាក់ទាក់របស់ក្រុមហ៊ុន Vietjet រួមទាំងម្ហូបវៀតណាមនិងអន្តរជាតិដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ ដូចជា៖ ហ្វឺ និង បាញ់ មី កាហ្វេទឹកដោះគោទឹកកក និងម្ហូបអាហារជាច្រើនទៀត។ អ្នកធ្វើដំណើរតាម Vietjet ក៏អាចរីករាយជាមួយការសម្តែងសិល្បៈវប្បធម៌នៅលើយន្តហោះក្នុងឱកាសពិធីបុណ្យនានា និងសេវាកម្មផ្សេងៗជាច្រើន ដែលធ្វើឱ្យរាល់ការធ្វើដំណើររបស់ភ្ញៀវមិនអាចបំភ្លេចបានឡើយ ចាប់តាំងពីពេលហោះឡើងរហូតដល់ពេលចុះចត។
ការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ នឹងជួយឱ្យអ្នកដំណើរធ្វើផែនការសម្រាប់ដំណើរកម្សាន្តរបស់ខ្លួននៅពេលខាងមុខបានយ៉ាងល្អប្រសើរជាមួយ Vietjet។ តស់! កក់សំបុត្រឥឡូវនេះ ព្រោះប្រូម៉ូសិនដ៏ល្អនេះមានកំណត់!
(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ
(**) រយៈពេលជាក់លាក់នៃការធ្វើដំណើរអាចត្រូវបានអនុវត្ត អាស្រ័យលើផ្លូវនិងគោលដៅហោះហើរ។ កាលបរិច្ឆេទធ្វើដំណើរត្រូវបានអនុវត្ត។
###
អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
ព័ត៌មានបន្ថែមនៅ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ media@qed.agency
លេខទំនាក់ទំនង៖ +855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ kieuduong@vietjetair.com
លេខទំនាក់ទំនង៖ +84 932 775 066