ប្រជាពលរដ្ឋ បានប្រទះឃើញប្រាសាទដ៏កម្សត់មួយ ដែលបានលាក់ខ្លួននៅក្នុងចម្ការរបស់អ្នកស្រុកមិនដឹងតាំងពីពេលណាមក។
ប្រាសាទនេះមានចម្ងាយ ប្រមាណ៥០០ម៉ែត្រ ស្ថិតនៅភូមិអូររូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។.png)
វាជាប្រភេទប្រាសាទទោល មានប្រាង្គតែមួយ ដោយសង់ពីឥដ្ឋបែរទៅទិសខាងកើត។ តួប្រាសាទរងការខូចខាតផ្នែកកំពូលបន្តិច និងឥដ្ឋនៃប្រាង្គខាងក្រៅរបះធ្លាក់ច្រើន។
ក៏ប៉ុន្តែខាងក្នុងនៅស្អាត ដោយមានឫសដើមជ្រៃចាក់រុំព័ទ្ធសឹងតែមើលមិនឃើញប្រាសាទ។
ក្រោយពីរកឃើញ ពលរដ្ឋស្នើឱ្យអជ្ញាធរជាតិអប្សរា និងបុរាណវិទូ សិក្សាស្រាវជ្រាវពីដើមកំណើតនៃប្រាសាទនេះ ដើម្បីកំណត់ឱ្យបានថា ប្រាសាទនេះកសាងដោយសេ្តចអង្គណា និងនៅក្នុងសតវត្សទីប៉ុន្មាន៕










