នៅលើ Instagram កាលពីថ្ងៃទី ២៦ ខែសីហា Taylor Swift និង Travis Kelce បានធ្វើឱ្យមានការរំជើបរំជួលពេញបណ្តាញសង្គមទូទាំងពិភពលោកនៅពេលដែលពួកគេបានប្រកាសដំណឹងល្អថា «គ្រូភាសាអង់គ្លេសរបស់អ្នក និងគ្រូហាត់ប្រាណរបស់អ្នកបានរៀបការហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieOgbAX2e6_RQEwKb7v8mWrM6HVFZFMowxUX9AKWhwGOvhV3_I5UUdtWmjzbO5qqnYUP2ZOl0gVXsLN5QRk9KfTHeHJ8oAbAjeWrtiNe1-7vwSEMtCiSzLix2ob2z5oHf_Sy68mG3wiRTcoHexyKK24V0EJz8IJnbR4MGZhWmOm5o-7xKeUR9N9UW_dzvH/s766/image_2025-08-27_13-24-29.png

ការបង្ហោះនេះត្រូវបានអមដោយរូបថតជាច្រើនសន្លឹករបស់ Travis Kelce ស្នើសុំទៅ Taylor Swift នៅក្នុងសួនផ្កា ជាមួយនឹងការពាក់ចិញ្ចៀនពេជ្រនៅលើម្រាមដៃខាងឆ្វេង ។ យោងតាមទស្សនាវដ្តី People បានឱ្យដឹងថា Kelce បានរចនាគ្រឿងអលង្ការជាមួយអ្នករចនា Kindred Lubeck នៃម៉ាកគ្រឿងអលង្ការ Artifex Fine Jewelry ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4LeumJt6A6EMLn33fyI0OKmkml0EpL2f1MS-BgNyagabD4POmVk-kCl7YPIgObFp2G22Q1oOIBsulhR7zzTpZ6Y006VVEs0K1jb7YmRdUeBD7Q-9zhXVFqomha9AzT68QsdiS60yGfJ7f77Lds8BGtJ-PDhs-o8WDjWQV54vHgiYEhsUwHYHjEiPaL8cN/s1500/image_2025-08-27_13-24-28%20(2).png
មកដល់ពេលនេះការបង្ហោះរបស់ Taylor Swift ទទួលបានការចុច Like ជាង ២០ លាននាក់ ។ ដំណឹងនៃគូស្នេហ៍នេះភ្ជាប់ពាក្យជាគ្នាបានលេចចេញតាមសារព័ត៌មានអន្តរជាតិ និងបណ្តាញសង្គម ។ Caption របស់ពួកគេក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសប្បាយចិត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN8ehppmfE4QdXKXAvOLUNPuNDGxzshXtvdE2mhfkLK5t7G4_QMURWwvhG1wg4TI4k9zc1JrV8NQbQ7DVX0JjVP8jd9rsGERbaWCFyeHFd_EnEzgQydxdGrFqAIQg9NDM-ArfAK7EB8fUtaktAyibtG2jpKsCsTM7qA4VSCkIWkLwgbsZGJw2MhRQmaiVf/s1500/image_2025-08-27_13-24-27.png

កាលពីពីរសប្តាហ៍មុន Taylor Swift និងមិត្តប្រុសរបស់នាងបានធ្វើចំណងជើងសម្រាប់ការសន្ទនាដ៏ផ្អែមល្ហែមរបស់ពួកគេ ដោយបង្ហាញពីទស្សនៈរបស់ពួកគេលើស្នេហា និងអាជីពនៅលើផតឃែស្ថរបស់ Travis Kelce និងបងប្រុសរបស់ខ្លួន Jason Kelce ក្នុងកម្មវិធី New Heights ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA5bwwOzuHoNDvbVI9CXAZ0mVt83muNV6-dGPjxV7hep-JPV7jnsdUbuW-yOEfC9maB4QCuNP42GUdBAeEbEWeKMezvFIbDTPfLVNF20AXmMrwIndr4mp6MCBhpWa2FaX7mZrWbHy2mcKNpuSUkTil9SItWugCgv0s2q29J1TwnlGWROsKjmApyJHpiUIB/s1500/image_2025-08-27_13-24-30.png

អ្នកគាំទ្រជាច្រើនបានចែករំលែកឃ្លីបពីបទសម្ភាសន៍ម្ដងទៀត ដោយសរសើររឿងស្នេហារបស់ពួកគេ។ នេះក៏ជាកម្មវិធីសម្រាប់ Taylor Swift ដើម្បីផ្សព្វផ្សាយអាល់ប៊ុមរបស់នាង «The Life of a Showgirl» ដែលគ្រោងនឹងចេញនៅថ្ងៃទី ៣ ខែតុលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqW2ngjZAAm-fS49oyslqiJ9tT_PX4UGJXR15o7K2m3hSKhGW1MIGgCd5Yeq9_dwVS6u8Eehd3XPYfbfpr1Z0zWgLcYXzvlgXySnpF31hUx0rWaQ3f40_PhrQfM2BjJlY9Vq416s_9cxjd7iRpc0X2aOXdOIMFHzfhCOzBoJgkTPIhKPapDWGjs7KVkyvO/s1280/image_2025-08-27_13-24-30%20(2).png

Taylor Swift និង Travis Kelce បច្ចុប្បន្នជាគូស្នេហ៍ដ៏ល្បីបំផុតមួយនៅក្នុងហូលីវូដ។ រឿងស្នេហារបស់ពួកគេបានចាប់ផ្តើមនៅពេលដែល Travis Kelce ទទួលបានការចាប់អារម្មណ៍ពីតារាចម្រៀង Taylor Swift នៅឯការប្រគំតន្ត្រី Eras Tour ក្នុងខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Kansas សហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Ymdq-C5suywW0tOF4dxu5LdKFCP5kgfoe9EHuFeQMmAJlWCSfNsftNjXbTogL79SZuICGCszRpwsz-8x-PuusdJmnMfb0y4Sc3hl2MhDjm6-XBQAaGowO_ejlQo9nY7zd7FQf7RS1sAQJhjIf581RCzY7PcJbU2-qt2NdG6oPFbOzCorvBHuRELARFJd/s942/image_2025-08-27_13-24-28.png

ពួកគេបានស្គាល់គ្នាដោយសម្ងាត់ ហើយបានបង្ហាញទំនាក់ទំនងជាសាធារណៈក្នុងខែកញ្ញា ឆ្នាំ២០២៣។ តាំងពីពេលនោះមក អ្នកទាំងពីរតែងបង្ហាញភាព ស្និទ្ធស្នាលពេលចូលរួមកម្មវិធីរបស់គ្នាទៅវិញទៅមក៕