ប្រទេសថៃ ៖ ការចាកចេញរបស់ពលករខ្មែរធ្វើឱ្យប្រទេសថៃប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំងដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងទ្រទ្រង់វិស័យផ្សេងៗឱ្យដំណើរការ ។ ទោះជារដ្ឋាភិបាលថៃចាត់វិធានការដោះស្រាយបញ្ហាបន្ទាន់ដោយការនាំចូលពលករពីប្រទេសផ្សេងៗមកធ្វើការជំនួសពលករខ្មែរក្តី ក៏ម្ចាស់អាជីវកម្ម និងថៅកែថៃនៅតែបង្ហាញក្តីបារម្ភពីផលប៉ះពាល់កើតឡើង ដូចជា ៖ ការនាំចូលពលករស្រីលង្កាអាចលាយឡំជាមួយជនជាតិភាគតិចរ៉ូអ៊ីងយ៉ា ដែលបង្កបញ្ហាអសន្តិសុខនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXqHlwXBNZyMsdGwwQa1ITEX5y4iXOXCCowJT6gMqxJ6vBWsm0OC8jBx3-TB7VfuUdn37zafChDWw-pd_BPG4h1CrGYpbryAZ84v9svm00Y7KByu_PRNzrp1jex27UhRIKP4Mxy9kUePo3ktOJZthVhRXXUMmHX7PivJhlcvJJb5V1I8nR5bHEgwxTT6D6/s1280/photo_2025-08-27_12-38-41.jpg

កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា ការនេសាទនៅខេត្តសុងក្លា កំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំងក្រោយពីពលករខ្មែរឈប់ធ្វើការដើម្បីត្រឡប់ទៅប្រទេសវិញ ។ ម្ចាស់អាជីវកម្មថៃបានសំណូមពរទៅរដ្ឋាភិបាលឱ្យនាំចូលពលករឡាវមកធ្វើការជំនួសពលករខ្មែរ ហើយពួកគេបដិសេធទទួលយកពលករស្រីលង្កា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNFcwZPU1aQKVF2yiZz0iUTu67NmpsamQqja4ydpWT2AXNvKUtjfgYE8P32cOG1twPSDKL9ITFQH7M-p-H0yw_ZTMu9e_t9Xw-CbYm8uMsi8goggrfZ3ixnwmijWkngBLmaVKwYDpmOfnz_atXpcr-ILJgP9JQDKLyfixVBrHYF05vOqMQNAYGRvWLTJAC/s1280/photo_2025-08-27_12-38-42.jpg

តាមរបាយការណ៍របស់សមាគមនេសាទខេត្តសុងក្លាបង្ហាញថា បច្ចុប្បន្ន អាជីវកម្មនេសាទបានរងផលប៉ះពាល់ខ្លាំងដោយសារខ្វះខាតពលករផ្នែកនេសាទ រហូតធ្វើឱ្យទូកនេសាទជាច្រើនគ្រឿងដែលធ្លាប់មានពលករខ្មែរធ្វើការពេញត្រូវផ្អាកដំណើរការ ក្រោយពីមានស្ថានការណ៍ជម្លោះព្រំដែនធ្វើឱ្យពលករខ្មែរចាកចេញជាបន្តបន្ទាប់ ។ បច្ចុប្បន្ន អាជីវកម្មនេសាទនៅខេត្តសុងក្លា នៅសល់ពលករខ្មែរធ្វើការស្របច្បាប់ និងខុសច្បាប់ ត្រឹមតែ១៥០នាក់ប៉ុណ្ណោះ កាលពីមុន មានពលករខ្មែរធ្វើការនេសាទរហូតដល់៩០០នាក់ ។ រីឯទូកនេសាទដែលប្រើប្រាស់ពលករថៃ និងមីយ៉ាន់ម៉ា ស្មើប្រមាណ៤០% នៅតែដំណើរការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKL1rs7vRY2RJd_FBvLGJYGMgf-jAiC_sqI-oRwWHP4Q7L6bInbn7alBadTqAdyTYu71IoaDpXpQzv9T-4mc2vLJ1Yd2jOs6wkdxoPPg_VOc-Sb4XGYlH38J_gr-VZ71UpYg3ECyKidKqwAyFRef-kkEQECHIBAfnomudrewywSvc9XNRgspJnhkEJcPJc/s640/image_2025-08-27_13-50-24%20(2).png

នាយកសមាគមនេសាទខេត្តសុងក្លា លោក សុរ៉ាឌេត នីលឧប៊ុន ទទួលស្គាល់ថា អាជីវកម្មនេសាទថៃកំពុងខ្វះខាតពលករធ្វើការយ៉ាងខ្លាំង ដែលធ្វើឱ្យម្ចាស់ទូកនេសាទបង្ខំចិត្តផ្អាកនេសាទ និងយកទូកមកចតនៅឈូងសមុទ្រសុងក្លា ។ ទូកនេសាទចាប់ពី៤៥% ទៅ៥០% គឺជាសមាជិកសមាគមនេសាទខេត្តសុងក្លា ហើយទូកនេសាទខ្លះកំពុងស្វែងរកពលករថៃ និងមីយ៉ាន់ម៉ាមកធ្វើការ ស្របពេលសេដ្ឋកិច្ចថៃធ្លាក់ចុះនាពេលបច្ចុប្បន្ន រដ្ឋាភិបាលថៃគ្មានភាពប្រាកដប្រជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDUkNpKtywty5-4O73wJDosEqH5WnRib92eluVEnhL5MksGu9sKDcChuNNzuJd9ybSdosUam6FqjllduZhlrdsdCa9ffFL4y2kW1iFWGh36YQolbJTVzY5fzT82tF_LLldYpflTFvcATtvulGsQqgOl_x1qGwyBBD6si43LbKq4zCE2a3eRWF7yiWY_2lG/s1280/photo_2025-08-27_12-38-40.jpg

ម្ចាស់អាជីវកម្មចង់បានពលករឡាវមកធ្វើការជំនួសពលករខ្មែរ ពីព្រោះវប្បធម៌ ប្រពៃណីឡាវស្រដៀងគ្នាជាមួយថៃ និងពុំចង់បានពលករស្រីលង្កាតាមគំនិតរបស់រដ្ឋមន្ត្រីក្រសួងការងារទេ ។ ម្ចាស់អាជីវកម្មបារម្ភពីការនាំចូលពលករស្រីលង្កាអាចលាយឡំជាមួយជនជាតិភាគតិចរ៉ូអ៊ីងយ៉ា (Rohingya) នឹងបង្កបញ្ហាសន្តិសុខនាថ្ងៃអនាគត ដូច្នេះ ចង់ឱ្យរដ្ឋាភិបាលពិចារណាពីបញ្ហាសន្តិសុខមុនពេលនាំចូលពលករស្រីលង្កា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIWNZAwDjdGB_aNbBsXVfFioNHQ-NQLWdja4dnuvRG5HGGZDvSLrO82OhZXZXIW_JVwt9uDB3ej0W16__EcPIDi-yUyn87xlAwW79UPZvGYctrC7DNaYIAKmSAWFVf4Nc27WINlLY12JjxtfONu5Shq_IVL56tkdssE1JwerZNnG4V3t4Mdus91aYY71Ft/s960/image_2025-08-27_13-50-24.png
រដ្ឋាភិបាលគួរធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងម្ចាស់អាជីវកម្មថៃមានតម្រូវការពលករបរទេស ដែលកំណត់ឱ្យម្ចាស់អាជីវកម្មបង់ប្រាក់ជិត៣ម៉ឺនបាតសម្រាប់ពលករម្នាក់ បើពលករធ្វើការបានត្រឹម១ខែ ឬរត់គេចពីការងារ គឺម្ចាស់អាជីវកម្មនឹងខាតបង់ប្រាក់ជិត៣ម៉ឺនបាតនេះ ពុំអាចទាមទារមកវិញឡើយ ។ វាផ្ទុយគ្នាពីពលករថៃទៅធ្វើការនៅក្រៅប្រទេស ដែលពលករថៃត្រូវចំណាយប្រាក់ខ្លួនឯងទាំងអស់ ។ នេះបើតាមការលើកឡើងរបស់នាយកសមាគមនេសាទខេត្តសុងក្លា ៕