ប្រទេសថៃ ៖ ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់បានមកសុំជ្រកកោននៅថៃបណ្តោះអាសន្នក្រោយពីមានស្ថានការណ៍អសន្តិសុខកើតឡើងនៅតំបន់ព្រំដែនមីយ៉ាន់ម៉ា-ថៃ ស្របពេលថៃខ្វះខាតកម្លាំងពលកម្មខ្លាំង ។ ហេតុនេះ គណៈរដ្ឋមន្ត្រីថៃបានសម្រេចទទួលយកជនភៀសសឹកមីយ៉ាន់ម៉ាឱ្យធ្វើការនៅថៃបណ្តោះអាសន្នដើម្បីដោះស្រាយការខ្វះខាតកម្លាំងពលកម្ម ខណៈរដ្ឋាភិបាលថៃកំពុងដំណើរការនាំចូលពលករបង់ក្លាដែស ស្រីលង្ការ និងឥណ្ឌូណេស៊ី មកធ្វើការជំនួសពលករខ្មែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDw1yrpXq71B5EpqSngBKQF8ffgb3M_Y-L3ZZ0il2VW9er0LGWHTpIkiLc9BnbGRznrYcbIt4lYwVOlQQr3NnlXLmratOksnXwoxf7T7MyEn3qLYzAeX7EWf6DKxUpxny99QZxTGX5yu0jpxOLQG8H6Pc0s0I6YE5NUJdCOyMKwqx3Aqine92dEeDt-1r4/s700/photo_2025-08-27_09-18-13.jpg
តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Spring News កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃបានសម្រេចទទួលយកជនភៀសសឹកមីយ៉ាន់ម៉ាធ្វើការនៅប្រទេសថៃក្នុងករណីពិសេសដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្មខ្លាំង ។ បច្ចុប្បន្ន វិស័យជាច្រើនរបស់ថៃប្រឈមនឹងគ្មានពលករធ្វើការ ដូចជា ៖ កសិកម្ម សំណង់ នេសាទ និងបេះផ្លែឈើ ដោយសារពលករខ្មែរត្រឡប់មកប្រទេសវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr-jtpqI034U6u7EqYxpeXG14RTKuoy9gvH92ixeIMkHucvHMfSQFcisP_1XBBiInQEPlAvjQyxEq5zT1YvBy327AO2EEPLoFvObCmzTwioU3Ukz-J21kc8c2-n3tHdt2JcGgjsN9l9yaml4EwM9uy71saB0_uHwKSDWL8p5ze_RvOnR3nnS4oVjy32D83/s800/photo_2025-08-27_09-18-14%20(2).jpg
កាលពីថ្ងៃទី២៦ ខែសីហា លោក ផុងកាវីន ជឹងរុងរឿងគិត រដ្ឋមន្ត្រីក្រសួងការងារថៃបានពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអនុម័តតាមការណែនាំរបស់លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ ឱ្យទទួលយកជនភៀសសឹកមីយ៉ាន់ម៉ាធ្វើការនៅថៃបណ្តោះអាសន្ន ។ ការធ្វើការរបស់ជនភៀសសឹកមីយ៉ាន់ម៉ានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសថៃជាច្រើនផ្នែក ដូចជា ៖ ជំរុញសេដ្ឋកិច្ច, បង្កើនទំនាក់ទំនងមីយ៉ាន់ម៉ា-ថៃ, កាត់បន្ថយការលួចធ្វើការខុសច្បាប់ និងពង្រឹងសន្តិសុខនៅតំបន់ព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkI6f3_746cnMq-GtNFQFYVyEEc55pZViFYYht6p7LmoLa7Ww1eYX1qSUBHbInvIxbFeoWjtA-LAHmESpYRl1eTJzIBif4KokQXshpn8OSmj-nbMaOcA5CmTyCbZcJBMGutd6rhDuMSZwkUQE8CXg5CtlTy31naZBIe2L3jWT40RfLRH2BM-loah2mfaHv/s1200/photo_2025-08-27_09-18-14.jpg

ក្រៅពីនេះ ការទទួលយកជនភៀសសឹកមីយ៉ាន់ម៉ាធ្វើការនៅប្រទេសថៃ នឹងជួយកាត់បន្ថយបន្ទុកចំណាយរដ្ឋាភិបាលថៃក្នុងការថែទាំជនភៀសសឹកមីយ៉ាន់ម៉ារយៈពេលយូរ ដោយឱ្យជនភៀសសឹកមីយ៉ាន់ម៉ាអាចធ្វើការរកចំណូលចិញ្ចឹមខ្លួនឯង ។ ក្រៅពីនេះ ជនភៀសសឹកមីយ៉ាន់ម៉ានឹងធ្វើការក្នុងវិស័យដែលខ្វះខាតពលករខ្លាំង ព្រមទាំងតម្រូវឱ្យជនភៀសសឹកមីយ៉ាន់ម៉ាត្រួតពិនិត្យសុខភាព និងធ្វើធានារ៉ាប់រងសុខភាពមុនពេលធ្វើការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrTErh-ZryWAWQ-UIyT42mQQorDyHeVbbOSHu5VVRZeacbHoEU4Oi7NLDZ6sarMbLfbKMMw3oGkH-hsVNAjIloDBTvGmgK7eKbVfLdBE4aXN0pP2s0WrdqcyjJosthYM8nk_BmSPOwo-U-BCDi-pCS2xjrFacbUUNcRs4Oo4_MoQAk8wGpriVFcd3pnBXx/s1500/image_2025-08-28_08-28-04%20(2).png
ការទទួលយកជនភៀសសឹកធ្វើការនៅថៃបណ្តោះអាសន្ននេះ គឺថៃមានគោលបំណងកសាងកេរ្តិ៍ឈ្មោះល្អក្នុងក្រសែភ្នែកអន្តរជាតិ ក៏ដូចជាសហការជាមួយអង្គការមនុស្សធម៌អន្តរជាតិនាថ្ងៃអនាគត តាមការស្នើសុំរបស់ក្រសួងការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2yS-DjKRUTUTulsC8-pWJA4NuYfNc-jhZfzt96Z02un9s6QicgwoVpzRIuVNRs5EDGyMZuQNK50yRO-mpAE5929BOM_DJNCSqvk9T2A4Vnj4buvXNRtKHJ0fCABOWjBa-FciuVvBqokYh1bGzdIbhnXF9o1t_be_yHF33J9zFy7_dxfNypWtpDElqbaHL/s1200/image_2025-08-28_08-28-04.png

ជនភៀសសឹកមីយ៉ាន់ម៉ាបានមកជ្រកកោនក្នុងជម្រកចំនួន៩កន្លែង ស្ថិតនៅ៤ខេត្ត រួមមាន ៖ ខេត្តមេហុងស៊ន តាក កានចាណៈបុរី និងរាជបុរី នឹងត្រូវអនុញ្ញាតឱ្យរស់នៅក្នុងករណីពិសេសដើម្បីធ្វើការនៅថៃមិនលើសពី១ឆ្នាំ គិតចាប់ពីថ្ងៃអនុញ្ញាត ។ ប៉ុន្តែជនភៀសសឹកមីយ៉ាន់ម៉ាត្រូវស្នើសុំការអនុញ្ញាតធ្វើការនៅថៃ ដើម្បីមានសិទ្ធិធ្វើការក្នុងវិស័យជាច្រើន ដូចជា ៖ កម្មករ និងលក់អីវ៉ាន់ឱ្យថៅកែថៃ លើកលែងតែការងារហាមឃាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGbshYaCrOxWkaWXl-ewsGtR-JHF2S6uRxQY5vBFhw2OtlwSU6K6ekiZPaVZ67_i-DeWoikyzUIhn_NqW2FCtKCQ_02JDLsCHRRmeKZ48dnmxcYi8zheqH89KumVN5EMmigv1es2TRqq5fJlb3e2Ni3cQanTijDKHm6V2l72pEzXHcWtJOwstEXLEuJGKc/s2560/image_2025-08-28_08-28-05.png

គួរបញ្ជាក់ថា ការស្នើសុំធ្វើការលើកដំបូង គឺជនភៀសសឹកមីយ៉ាន់ម៉ានឹងពុំចាំបាច់បង់ប្រាក់សេវាថ្លៃធ្វើការឡើយដើម្បីកាត់បន្ថយការចំណាយផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ ។ តាមទិន្នន័យត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ គឺមានជនភៀសសឹកមីយ៉ាន់ម៉ាស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នទាំង៩កន្លែង ស្មើ៧៧,៧១៨នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-GKiHjiO86omVnqCEnNxZdUKAlGoePh6aWEbHR63AhjTqlyfDAvzIkelf_RJMNpXXCQQQuE2CHSSSdKGy2_URWN8gDnaj7bwjJrlpBmYiHMowBaRRnpcV_WZvE5TwBxvp8Ermw9I3VTsxq-pd3RIy3euvMqVGjkLR85XXLutZ6xS2eO6Tw0DSA3wu9pA3/s1500/image_2025-08-28_08-28-56.png

ការចាកចេញរបស់ពលករខ្មែរធ្វើឱ្យថៃប្រឈមនឹងការបាត់បង់កម្លាំងពលកម្មយ៉ាងខ្លាំងស្ទើរគ្រប់វិស័យ ជាពិសេស ខ្វះខាតកម្លាំងពលកម្មដើម្បីជំរុញសេដ្ឋកិច្ច ។ ពលករខ្មែរសុទ្ធតែមានជំនាញការងារ សមត្ថភាព និងអត់ធ្មត់ ប៉ុន្តែដោយសារស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ការបិទព្រំដែនរបស់កងទ័ពថៃ និងទទួលការរើសអើងពុំឱ្យតម្លៃ ទើបពលករខ្មែរសម្រេចចិត្តត្រឡប់មកកម្ពុជាវិញ ៕