Home Blog Page 413

មិននឹកស្មាន Q Win ធ្លាប់ត្រូវគ្រូទាយទាយថាជាកូនច.ង្រៃធំឡើងបំផ្លា.ញគ្រួសារ

0

អ្នកបង្កើតមាតិកាដ៏ល្បីឈ្មោះ Q Win បានលាតត្រដាងរឿងកាលពីអតីតកាលធ្លាប់ត្រូវ បានគ្រូទាយទាយថាលោកជាកូនចង្រៃធ្វើឱ្យទំនាក់ទំនងលោកនិងម្តាយលែងដូចមុន។ ទោះយ៉ាងណាបច្ចុប្បន្ន Q Win បានបញ្ជាក់ឱ្យដឹងថាលោកមិនមែនជាកូនចង្រៃនោះទេថែមទាំងជាកូនកតញ្ញូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja1WFKY4F-hckSQwMGoC3NMl7pusve6tgYbfN0SFn69quanluL9_Bc5LpW7F7pqAwdDWYX0_XSoU0vjfpVhMTjrG1sotsQm1k6kbk3CI1OK-exrz0c0HV8YEZxeEFaermJ0uhN6ojbetuNzkMpqLkjvPopqlUc-8dxYcVPDlzAnW4VaHfh6rCcRF1HPwIJ/s2048/image_2025-06-25_08-50-58.png

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមអាចនឹងពើបប្រទះវីដេអូបែបកំប្លែងៗរបស់អ្នកបង្កើតមាតិកា Q Win ដែលលោកមានស្រុកកំណើតនៅខេត្តបាត់ដំបង។ ជាមួយនឹងប្រជាប្រិយភាពរបស់ខ្លួន Q Win គឺបានសាងភាពល្បីល្បាញសម្រាប់ខ្លួនក្នុងវិស័យ Content Creator លេចមុខតាមកម្មវិធីជាច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ5oxDMnpmoBmVmn0SjVQ7xdeNChIl17EobKDabDg4IrPPvz1kk9UEFVPAJQlVprlCXOtxdzT1QOY6aTTwBaHqfJs2Oj6MzaDEhot_ujN8hMXm6cnpEXFIbFp2pQQs7YW22Glku-W_vjYdltEiNFI9Ox33bvcfz8SwBWcIBuBfi5mgxkp4TtzJFH8JwsTY/s2048/image_2025-06-25_08-51-01.png

ទោះយ៉ាងណាទស្សនិកជនធ្លាប់តែឃើញវីដេអូកំប្លែងៗរបស់ Q Win ប៉ុន្តែខ្សែជីវិតរបស់ អ្នកបង្កើតមាតិការូបនេះអ្នកគាំទ្រអាចនឹងមិនទាន់បានដឹងទេថា Q Win ធ្លាប់ត្រូវបានគ្រូទាយទាយថាលោកជាកូនចង្រៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxtH3euIV6JetrjJ5p-H1G4M2fGeCnEiHX5NoZtMWG9ukNZ7K8PHQbaIm5irFzUp5x-30sDp9T6r4EEDqrsCqHntwOW0hv7i3fqzLYYi_HLmizlEzaiVFj-UpBosu4TfXjLzCew0GYMIeu3VjYCbBMZD7nJx725EIJRPKbUACwn-GW6zjtv0F-mCfKr8cc/s2048/image_2025-06-25_08-51-03.png
Q Win បានបញ្ចេញអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមហ្វេកប៊ុកកាលពីពេលថ្មីៗនេះដោយបានរៀបរាប់ថា «សូមទោសម៉ាក់ កូនពិតជាសូមទោសមែន កូន share ឱ្យម៉ាក់ឃើញ កូនចាំមិនភ្លេចទេ។ បន្ទាប់ពីនឹងម៉ាក់ពិបាកចិត្ត ហើយទៅរកគ្រូទាយ គ្រូទាយ ទាយថាកូនធំឡើងគឺកូនចង្រៃ បំផ្លាញគ្រួសារ កូនខឹងគ្រូទាយនឹងណាស់ ដែលធ្វើឱ្យទំនាក់ទំនងយើង លែងដូចមុន ព្រោះកូនលួចស្ដាប់ឮកូនដឹងថាម៉ាក់មិនជឿទាំងស្រុងទេ តែក៏មានការសង្ស័យដែរ ព្រោះកូនខូចមែនកាលហ្នឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_9jc6Achf2qWSnzGp53OhR3xIVbT0issXyuN2zWpkfRIbiBVDoARXljUoO9v7jF4AerSBV0bZP1uHDDiO_wi1xW2D8n2he0lzL6LbkC5O7lz7xpGgQSVcgkfMSrRQTJAq78V2m1QgTe9zZ-TNApTNf4ztsTZ_o0oEbaHpiwMX0m-8cWkVBkBmkopEK0aa/s2048/image_2025-06-25_08-51-04.png

Q Win បានបន្តទៀតថា តែឥឡូវនេះលោកមិនមែនកូនចង្រៃទេ ជាកូនដែលមើលថែម៉ាក់ ហើយនឹងលោកយាយ បានល្អណាស់។ Q Win ថា «កូនតស៊ូកាត់ទៅរកម៉ាក់ រឹងមាំ ដូចម៉ាក់ វាសានាកូនខុសពីការទាយរបស់គ្រូទាយនោះ ១០០% រយះពេល ៦ ឆ្នាំនេះកូនខំម្នាក់ឯង ដើម្បីឱ្យម៉ាក់ និងលោកយាយ រស់នៅស្រួលមិនបាច់ហត់ ធ្វើការលក់ដូរទៀត កូនធានាចិញ្ចឹមម៉ាក់ ហើយនិងលោកយាយអស់មួយជីវិត…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDVkkibM95Dglokx4vVFYOy-NIJu-5JywNrayzks1PkTV16bEjOth8z90OAVRoXqNZ4dPP5RNqHEYTuDMSYcoD9teVFUXu7Y98OPWJ-xrJPBAHkByVEGTPutvOizINgXlorc9q_-twv3q2btHgRR3ShUNcYjJ0hZdQoizWCZ_t68O8d30j8LiErA-oyg50/s734/image_2025-06-25_08-32-23.png

ជាមួយនឹងការលើកឡើងរបស់ Q Win បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបញ្ចេញមតិយោបល់របស់ខ្លួនដោយអ្នកខ្លះក៏បាននិយាយថាកុំសូវជឿគ្រូទាយពេក អ្នកខ្លះក៏រំជួលចិត្តចំពោះសំណេររបស់ Q Win ផងដែរ៕

Lee Min Ho បង្កភាពចម្រូ.ងចម្រា.សក្រោយបង្ហាញអំណោយខួបកំណើត

0

កាលពីពេលថ្មីៗនេះ Lee Min Ho បានបង្ហោះរូបប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមរបស់ខ្លួនបង្ហាញពីអំណោយដែលទទួលបានពីអ្នកគាំទ្រក្នុងឱកាសខួបកំណើតរបស់លោកឈានចូលអាយុ ៣៨ឆ្នាំ។ ទោះយ៉ាងណាការបង្ហាញនេះបានធ្វើឱ្យ តារាប្រុសរូបនេះរងការរិះគន់និងបានប្រៀបធៀបលោកជាមួយនឹងតារាផ្សេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkyDA1l_m94Cm3myXPmr_prnRhyphenhyphenHN2dAlObw-G3Ya-fYdUiltObTWJM7X__1vWXTlkFT4zAeA_aKX83nZwepMvzUEyjqdP8gFGtlBFG6QpeKVVRJAxQDwedg_s0qzHIApWV7vCQUGb1qqBagTuITfj1W0CbqSALzfaiMvKfGL7cgQ6B_qO8AsbMy_VOH5t/s1800/image_2025-06-24_14-30-19%20(2).png

នៅក្នុងរូបថតដែលបង្ហោះនោះ Lee Min Ho ឈរនៅកណ្តាលបន្ទប់ដែលពោរពេញទៅដោយអំណោយពីអ្នកគាំទ្រ រួមទាំងផ្កា ប៉េងប៉ោង និងកាដូជាច្រើនពីម៉ាកល្បីៗ។ តារារូបនេះបានថ្លែងអំណរគុណដល់អ្នកគាំទ្រថា «ថ្ងៃនេះ ជាថ្មីម្តងទៀត ខ្ញុំដឹងគុណចំពោះសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលបានជួយឱ្យខ្ញុំបន្តការងារ។ ខ្ញុំសង្ឃឹមថា អ្នកមានអារម្មណ៍រីករាយដូចខ្ញុំដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiog9EyMhXCoadqJq_tahAY_Dgj_0-DvpUA5VlTVzXvvOV7c9672whwjMa183IAb9t0v0doo8wYf3pStlox6LOkBAknUDlbHrbAZhwK2_EwNIBsRYQgt1k_nhvJWCF1SXswyGDRTvwHPvgd4G9l_xxp-O-eLZTs_ASVAH8ALYL82c428qpvLmgWNW5qmJEz/s1080/image_2025-06-24_14-28-58%20(3).png

ទោះជាយ៉ាងណាក៏ដោយ ការបង្ហោះរបស់ Lee Min Ho ទទួលបានប្រតិកម្មចម្រុះនៅក្នុងសហគមន៍អនឡាញកូរ៉េ។
ទស្សនិកជនជាច្រើនមិនសប្បាយចិត្តដែល Lee Min Ho នៅតែបន្តទទួលកាដូ បើទោះជាលោកមានអាយុ ៣៨ ឆ្នាំ និងចូលសិល្បៈបាន ២០ ឆ្នាំក៏ដោយ។
អ្នកទស្សនាជនជាតិកូរ៉េបានបញ្ចេញមតិថា៖ «ប៉ុន្មានថ្ងៃនេះ តារាជាច្រើនកំណត់ការទទួលអំណោយ និងលើកទឹកចិត្តអ្នកគាំទ្រឱ្យបរិច្ចាគ ប៉ុន្តែ Lee Min Ho នៅតែគិតថាការទទួលអំណោយគឺជារឿងធម្មជាតិ»។ «ខ្ញុំសូមជូនពរឱ្យពួកគេឈប់ទទួលយកអំណោយពីអ្នកគាំទ្រ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbcGoXg37cmh1JWpHDvqb8WCUyWjffv9z98JLFscs9QE3zt8WlJiQymb7BnIyT2W3BdhsSKPyKZoj1GlidKpAHMlxGd0kH-jtJis8eWMTjrmo7sN6RcNDQLKlPYlTkFQGFArygui1Lp_suOnqwtuQuNhNELmFp6ojwcHl_mqr9mt1j8H6hLpa3axyfiA8e/s1350/image_2025-06-24_14-30-18%20(2).png

អ្នកផ្សេងទៀតបានចង្អុលបង្ហាញថា Lee Min Ho ហាក់ដូចជាខ្វះ «ការយល់ដឹងពីសង្គម» បើប្រៀបធៀបទៅនឹងតារាល្បីៗផ្សេងទៀត។នាពេលបច្ចុប្បន្ននេះមាននិន្នាការតារាកូរ៉េបដិសេធអំណោយពីអ្នកគាំទ្រ ឬលើកទឹកចិត្តការបរិច្ចាគជាជាងទទួលអំណោយក្នុងថ្ងៃ ខួបកំណើតរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlsNhLSgI7BJbUU36a3r_zV0ke47YT8MmSy-rG3nfTiBOYvjAV59FqXPfzKmQIBLyxEFJJUppqyXFrtycuNqI570hD9NgOBPdfrR7xJCdXgkv3JoNi-Svu6N249arVimS84vhtXGSkgMhyphenhyphenvPSPWHRPU27TKTM-Rt88ekb2sSIDuYYMIGOIMG9Bk-esQftG/s1080/image_2025-06-24_14-28-59.png

ជាក់ស្តែងដូចជា G Dragon សមាជិកក្រុម Big Bang បានបរិច្ចាគ ៨១.៨ លានវ៉ុនដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅថ្ងៃខួបកំណើតរបស់លោក។ កាលពីខែមុន ក្នុងឱកាសខួបកំណើតរបស់នាង IU បានបរិច្ចាគប្រាក់សរុបចំនួន ២០០លានវ៉ុន ក្រោមឈ្មោះនាងនិងអ្នកគាំទ្រដល់អង្គការសប្បុរសធម៌ចំនួនបួន។
Park Bo Gum ក៏បានបដិសេធអំណោយពីអ្នកគាំទ្រយ៉ាងគួរសមដែរ ដោយនិយាយថា៖ «ការគិតសំខាន់ជាងអំណោយ»។ តារាសម្តែង Gong Hyo Jin ដែលជាតួសម្តែងរួមរបស់ Lee Min Ho ក្នុងរឿង «When The Stars Gossip» បានបដិសេធមិនទទួលយកអំណោយខួបកំណើតពីអ្នកគាំទ្រតាំងពីឆ្នាំ ២០២២មកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDdvbGEUGtEYJ3a7SJ71HMFvK5pfr3I0fxBPa6lQGdo3hQerZVk4QKWoafxhTT91xyHTylVCnP0WZEelkZpM24DYvl-fOI9sQMy9Z6fa6oqBlmwHv_Um6n3h2Y8z5eBIxbrUZRYqB4O_eVHBbXhc-w4pGpqhlfkBWbwpYXTuMiETmyf6hyphenhyphenMIHvqqQPFaMt/s1080/image_2025-06-24_14-28-58.png

យោងតាម Ten Asia ខណៈដែលថ្មីៗនេះឧស្សាហកម្មកម្សាន្តកាន់តែមានវប្បធម៌ក្នុងការទប់ស្កាត់ «ការបរិច្ចាគសម្ភារៈ» និងការផ្តល់តម្លៃដល់អារម្មណ៍អ្នកគាំទ្រ អ្នកខ្លះបានចង្អុលបង្ហាញថា «ការបង្ហាញអំណោយ» ជាប្រចាំរបស់ Lee Min Ho មិនស្របតាមពេលវេលានោះទេ៕

Rachel Gupta ប្រើជីវិតយ៉ាងអភិជននៅលើទឹកដីអឺរ៉ុបក្រោយផ្តាច់ខ្លួនពីការគ្រប់គ្រងរបស់តាណាវ៉ាត់

0

បន្ទាប់ពីបោះបង់តំណែង Miss Grand International 2024 Rachel Gupta បានធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប រីករាយនឹងជីវិតរបស់ខ្លួនយ៉ាងខ្លាំង ហើយបានដាស់តឿនបវរកញ្ញាដទៃទៀតកុំយកភាពថ្លៃថ្នូរសម្រាប់ធ្វើពាណិជ្ជកម្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLlguZzoDvU1uNMaXbMMc39V0AXx-4vb10lQovkxa-EVrYWz6D8EW8HCGypsEmCEzcq_hVIv7vMV5O6H_mCDsQBLWzcDTgl2Rpj0X4YH3_E_dQ9g1shhasusWggkV7EK-lYMz4e6SoY1-bjjKtDt4YFNqNEpCz_b-zm9PGBwY-bPvk7U0-H-1vTKVwV9ng/s1349/Doing%20better%20than%20I%20ever%20was..jpg
Rachel Gupta ជាតារាម៉ូដែលអាយុ ២១ឆ្នាំមកពីប្រទេសឥណ្ឌាធ្លាប់ក្លាយជាមោទនភាពនៃមាតុភូមិរបស់នាងនៅពេលដែលនាងទទួលបានមកុដ Miss Grand International 2024 ។ ប៉ុន្តែមិនដល់មួយឆ្នាំក្រោយមកនាងបានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើល នៅពេល ដែលនាងបានប្រកាសថានាងនឹងបោះបង់តំណែងនេះដោយសារតែ បរិយាកាសការងារមិនល្អនៅក្រោមស្ថាប័ន MGI ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeAkRxiLUG8iBS6K_N4uqnUGNQJTsPVsmH4S7z_G0wKIDvKQNWc79sr_0b4L1fMOCSTX9uUnBk-mFSAA6ukWqfiTjzL1lSpU9lLE6RyCmsdncddO-HinqDpwjOhJxseQ2ksvTWmU7hsP4C79KZ-7-XZpv-bNnT-KiBCeSr9hkUmdqbTxDEyabLp75za9ky/s1349/This_night_was_sparkling%E2%9C%A8For_the_Cannes_Film_Festival_Red_Carpet.jpg
Rachel ក៏កំពុងបន្តរីកចម្រើនក្នុងនាមជាតារាបង្ហាញម៉ូដឯករាជ្យ និងការបំផុសគំនិត។ នៅថ្ងៃទី ១៧ ខែមិថុនា Rachel Gupta បានចែករំលែករូបថតជាបន្តបន្ទាប់ពីដំណើរកម្សាន្តទៅកាន់ទ្វីបអឺរ៉ុបនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង ដែលនាងមានអ្នកតាមដានច្រើនជាង១លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx0UjNVrPT07Kf8ljAzsESNpMfJTY2dqW6X9Y701BgX58anyUMg-mt9KF-82PB58xuPOWJnQstWwatXzjMPQ2ji6Fi9P06bPpBzD9_d02AFqw2YYxRMM_ZxBHTYL-YLnf2K1nXPqZI7oqaPwwvzrvqjY2SHSigAWGe-0EwdFY6qO5MdClJpCE1R6Pe5kfk/s1080/Acqua%20in%20bocca%F0%9F%AB%A7.jpg

អតីតម្ចាស់មកុដរូបនេះបានទៅលេងទីក្រុង Milano ប្រទេសអ៊ីតាលី ដោយស្លៀកសំលៀកបំពាក់ទាន់សម័យ រីករាយជាមួយបរិយាកាសតាមដងផ្លូវ ព្រមទាំងរីករាយជាមួយម្ហូបក្នុងស្រុក។ មុននោះ នាងបានបង្ហោះរូបថតខ្លួនទៅចូលរួមព្រឹត្តិការណ៍មួយនៅប្រទេសបារាំង ដោយបង្ហាញរាងក្នុងរ៉ូបពណ៌ខ្មៅ បង្អួតសម្រស់ដ៏លេចធ្លោរបស់នាង។ Rachel បានសរសេរថា «ខ្ញុំមានអារម្មណ៍ល្អជាងពេលណាទាំងអស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8XkHjQ-T8amZxmUUoJV4Sn9vY7ogJqmHRnBGVXR57B1BmLqRdpszIScCLoEh6-Qdi_uBd45Cun-pJbw57duh1agLTGUbBrtGkOBfZju4aVxVGbGaTDjDSJM_PG5aSK1qOjdlo_QiqQryPrjNPxrZMY7rJL7d8dztsiLP1q3qvD8DCLH39CCpmTpCyoKYb/s1350/Back%20to%20black%F0%9F%96%A4.jpg
នៅលើ Instagram Rachel តែងតែបង្ហោះវីដេអូចែករំលែកទស្សនៈរបស់នាងអំពីសុខភាពផ្លូវចិត្ត និងអំពាវនាវដល់ស្ត្រីឱ្យកុំដើម្បីមកុដតួនាទីក្នុងតំណែងការប្រកួតលះបង់ភាពថ្លៃថ្នូររបស់ខ្លួន៕

ភាពយន្តចំនួនពីររបស់ Yang Zi ត្រូវបានទស្សនិកជនចិនសង្ស័យថាបានធ្វើឱ្យក្រុមហ៊ុន Tencent ខាតបង់

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន Tencent បានផ្តល់រង្វាន់ដល់ភាពយន្តដែលរកប្រាក់ចំណេញជាច្រើនសម្រាប់វេទិកា ប៉ុន្តែក្នុងនោះគេសង្កេតឃើញថាមិនមានគម្រោងរបស់តារាសម្តែង Yang Zi ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh82Ew7dLYOZ9jSzjRs1f-C8rqFTR8Rdso8ECAzUH-eHBZ3H4G0qjCE04p-Q38EEcGTBb4FmfN_6rj4tPXKL8o4bTvKFdgoJjPAFGFFxDPNMSrm5Mk1Wb8jKTKP41wlTZhzI0bIp-XngCkR832OlYgGEOiVX_UetH8mSH9yIt-ZyblId0BZdu_7TQtIHaWd/s1440/image_2025-06-24_11-13-27.png
មានខ្សែភាពយន្តចំនួន៧ ដែលត្រូវបានសរសើរដោយ Tencentហើយគេដឹងថាភាពយន្តទាំង៧ នោះត្រូវបាន Tencent សរសើរដោយសារតែខ្សែភាពយន្តទាំងនេះបាននាំមកនូវប្រាក់ចំណេញដល់វេទិកា។
យ៉ាងណាមិញ រឿងមួយដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនោះគឺគ្មានរឿងរបស់តារាសម្តែង Yang Zi។ ដោយសារតែនៅពេលនោះ តួឯកស្រី Yang Zi មានរឿងចំនួន ២ គឺរឿង «Lost You Forever 2» និង «Best Choice Ever» បានចេញហើយនិងទទួលបានចំណុចកម្តៅ លើសពី ៣០,០០០ ប៉ុន្តែមិនត្រូវបាន Tencent សរសើរនោះទេ។ ខណៈខ្សែភាពយន្តចំនួនពីរទោះបីជាចំណុចកម្តៅមិនលើសពី ៣០,០០០០នៅតែត្រូវបានគេសរសើរសម្រាប់ការនាំយកប្រាក់ចំណេញដល់វេទិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzAkGAI0MahFa05a-Z5cd65ZovLaO3VzcMKEyt0kiOzRKaO46zUZiJIyuAshGmcP00ZLaKJD_4mxNN7dR2ovD3tPHJWtgM563lHWreL0LwJdtPTRoMpuooZeL6NVKKYWVERkU0p2ZY3bUt9LOiMxzpmx5O2ImpgrGG4b0Yovd9_gXy-mP9bTUUZMvcAH5m/s1620/image_2025-06-24_11-13-30%20(2).png

មនុស្សជាច្រើនដែលមិនចូលចិត្ត Yang Zi បាននិយាយបែបចំអកថាក្រុមផលិតកម្មរបស់នាងបានវិនិយោគច្រើនពេកលើប្រព័ន្ធផ្សព្វផ្សាយ ហើយបានជួលមនុស្សដើម្បីបង្កើនការមើលនិម្មិត ដែលជាហេតុធ្វើឱ្យវេទិកា Tencent មិនទទួលបានប្រាក់ចំណេញស្មើនឹងតម្លៃវិនិយោគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqJIyTSbBd8-5gp0r4ML_HcfmFN9kYRnnLZH_p8VO8ovCoYO2deFxEB5O1fh1qQBqw8eDhnfBsAOXFn63LIHwjQB6sJtPnih-dwrbh7d4pwNZzMQN91Is4pQqe6VL39g6oIo745XAEwPmANlIb3u_rkyB5mXflF1M4559cHHh1gZ8Li9jhPOho8Vu77zfw/s1620/image_2025-06-24_11-13-30.png

មនុស្សជាច្រើនថែមទាំងសង្ស័យថា ភាពយន្តទាំងពីររបស់តារាសម្តែងស្រីរូបនេះបានបាត់ខាតប្រាក់ដូច្នេះគេមិនត្រូវបាន Tencent លើកឡើងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja5DU0VlxULibFfsnfoSmLzO0e2jqPN_epdVKYF7UzeVVYHKZjEWVYaO1tJ4FuT18OOppltgE8dvhyphenhyphenr6AI0IgF79CpyGPfdPOO0VH2hws4smkI-8UMT-JN5jFZjy3GRvuLF12lHkrULfsvjzLq3a7EnKhyjHTmFY0gGmsHW0dbFryoGFac3RgzPr4e_VrO/s2048/image_2025-06-24_11-13-33.png

បច្ចុប្បន្ននេះ ភាគីតារាសម្តែង Yang Zi នៅមិនទាន់និយាយចេញពីហេតុការណ៍នេះនៅឡើយទេ។ កាលពីមុនរឿង «Lost You Forever 2» និង «Best Choice Ever» គឺជាខ្សែភាពយន្តចំនួនពីរដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅពេលពួកគេចេញផ្សាយ។ ក្នុងនោះ «Lost You Forever 2» សម្រេចបានសមិទ្ធិផលជាច្រើន បើទោះបីជាមានការជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសជាច្រើនក៏ដោយ៕

អ្នកនិពន្ធល្បីឈ្មោះលោក សុខ ចាន់ផល ថាភាពយន្តខ្មែរបច្ចុប្បន្ននិយាយឆ្គងខ្លាចតែគេមិនដឹងថា«កំពុងសម្ដែង»

0

អ្នកនិពន្ធបទចម្រៀងនិងប្រលោមលោកដ៏ល្បីល្បាញលោក សុខ ចាន់ផល បានបង្ហោះសំណេរមួយលើកឡើងអំពីវិស័យភាពយន្តខ្មែរនាពេលបច្ចុប្បន្ននិយាយឆ្គងខ្លាចតែគេមិនដឹងថាសម្តែង។ មតិរបស់លោកត្រូវបានទស្សនិកជនជាច្រើនបង្ហាញការគាំទ្រខណៈមានអ្នកមួយចំនួនថាមិនមែនពេលខ្លះមិនចង់គាំទ្រភាពយន្តខ្មែរនោះទេប៉ុន្តែវាពិបាកក្នុងការគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXyj1eZSzre99qBt_jtR_uOEoS5JThz81B8eCSLq6tk00aHxvEoRRhx4RDusKSb8woHi6rO0ifiURJPgdw07mAtkDoX1wC1wzTx8gzpHPNzEpKZmWukBzS9T7Jg9Z8Tmeaxwj_UdPq3u1jQmPswTZnf9fkS7qTMcbpzR0Jg4Owy0MPoOWpyaUPyi2DmXHD/s2017/image_2025-06-24_14-17-41.png
នៅថ្ងៃទី២៤ មិថុនា អតីតអ្នកនិពន្ធចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសបានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «ភាពយន្តខ្មែរនាពេលបច្ចុប្បន្ន គេដឹកនាំឱ្យតួសម្ដែងនិយាយស្ទីលល្ខោន ស្ដាប់ទៅឆ្គងណាស់! បើនិយាយធម្មតា ធម្មជាតិៗទៅថី? សម្ដែងឱ្យដូចមែនទែន បានល្អមើល —ខ្លាចតែគេមិនដឹងថា កំពុងសម្ដែង!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXpUQ8U5-JLHx42yExSBYP1IcQKKSIFfFEW9xeW3hKRb2HPd2T_cmeaorNLdEXfnGQOypjB8IjnBi_JRYNuGYxChCtiSqjNrkubJRvGVkDZOqNdRj3GqPCKl-QSaRJsa6kEMSdbWZSVnaEWg4GzKMrvnUKcsmGgbyBoJGCNJ8j73B0AFRvIczY3LGOJgt1/s2048/image_2025-06-24_14-17-33.png

សំណេររបស់កវីនិពន្ធ សុខ ចាន់ផល ដ្បិតថាមិនច្រើនបន្ទាត់ក្តីប៉ុន្តែមានអ្នកគាំទ្រជាច្រើនបង្ហាញការយល់ស្របនូវអ្វីដែលលោកបានលើកឡើងព្រោះវិស័យភាពយន្តខ្មែរមួយចំនួនវាពិបាកក្នុងការឱ្យទស្សនិកជនគាំទ្រព្រោះតែការសម្តែងនៅមិនទាន់បានល្អនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcWIS0VK9XVoUELs8mDIgCLSs2k2ayndKnUxZgC41b1FHa0spQ-lNCBTptQpCse7ROtFB-DjXwhCBABlSrWj6Up_OERRBvO4CS60D6vwxDGaiuGy4ihuouygEokrIA3Du42gpl7v51FQk9RGN4nHokwkMhQG-rtPkXEOI3Gb0KThzvmswu8KpBCt7PYM0E/s2048/image_2025-06-24_14-17-37.png

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «នេះជាពាក្យដែលខ្ញុំចង់និយាយ ដូចមិនទាន់ចែកដាច់ អ្វីទៅហៅថាភាសានិយាយ អ្វីទៅហៅថាភាសាសរសេរ ( សូមធ្វើការស្វែងយល់ឱ្យច្បាស់ ការនិយាយមិនដូចការសរសេរទេ ) សូមអ្នកដឹកនាំរឿងសម័យថ្មី មេត្តាយល់ពីបញ្ហានេះផង»។ «រឿងកុនខ្មែរបច្ចុប្បន្នផ្តោតសំខាន់លើតួអង្គសា្អតៗច្រើនពេកមើលទៅបាត់រូបារម្មណ៍(បាត់រសជាតិខ្មែរ)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1c29Ogx1Z1ElJsBwRf-Gzc_JNjcoUSu-UOaQTVvBVCE6nwqUrZN5ut4mSLZfhs2r-SsBM7E9UE3R6E1xTF8y-_D4oCDAnXDg4i8_z7gl3gqeoTcsMCulH9qar0gpjPQLM9HjhJF21B4rdGxPzOBcSs7xALNb-E_lIkCsqe1mC51lfQtF7q82UFVQDykha/s2048/image_2025-06-24_14-17-39.png

អ្នកផ្សេងទៀតបានបញ្ចេញមតិថា «ការសំដែង ខ្វះភាពប្រទាក់ក្រឡាគ្នា និយាយទៅអ្នកដឹកនាំរឿងខ្សែភាពយន្តខ្សោយអក្សរសាស្ត្រ អក្សរសិល្បិ៍ខ្មែរ។ នាំគ្នាមើលរឿងថៃនិងរឿងឥណ្ឌូណេស៊ីច្រើនពេក ដឹកនាំរឿងលំនាំតាមគេ ទាំងតួអង្គនិងបរិយាកាស», «តួច្រើនស្អាត! តែស្អាតហើយរវល់ គ្មានពេលទន្ទេញប៉ារ៉ូលទេ»។ «ពិតៗបង ចឹងមែនតាសតាសសាច់រឿងល្អមើលតែគេ ឱ្យតួនិយាយបែបដូចល្ខោន អ្នកមើលរាងចង់តឹងទ្រូង»…៕

 

ទេព បូព្រឹក្ស ប្តេជ្ញាថាបើសិនមានឱកាសសម្តែងនៅក្រៅប្រទេសនឹងពាំនាំសិល្បៈវប្បធម៌ខ្មែរទៅជាមួយ

0

តារាចម្រៀង ទេព បូព្រឹក្ស បានធ្វើឱ្យទស្សនិកជនទាំងក្នុងស្រុកនិងក្រៅស្រុកចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបានសម្តែងនៅឯប្រទេសម៉ាឡេស៊ី។ ជាមួយនឹងឱកាសបង្ហាញខ្លួននៅលើឆាកអន្តរជាតិលើកនេះ ទេព បូព្រឹក្ស បាននិយាយប្តេជ្ញាថាបើនាងមានឱកាសសម្តែងនៅក្រៅស្រុកនឹងពាំនាំសិល្បៈវប្បធម៌ខ្មែរទៅជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtGwve7GORY7yHd51WTeQZ-k3iNhtqm9JuaWL0jz9mZBAeRLIU5sr1jMQBwANW_3NFZTx3CiUwTSxAW_10YgV-0F-yE9H_d-QrV1_6tWgYWtT_pl-xj8rnPTt6MGFcgBzUCjvoH9ULdjnlfLaiS8r7PGuginsRZuAqAaBpsgppyL-K0CywtZkXCbgodzy6/s2048/511890850_1270710777752049_2754977728295629220_n.jpg

ថ្មីៗនេះមានវីដេអូមួយចែករំលែកនៅលើបណ្តាញសង្គមអំពីតារាចម្រៀង ទេព បូព្រឹក្ស និយាយពីគ្រឿងបុរាណខ្មែរដែលមិនអាចមានអ្នកណា Copy ដូចដោយនាងបញ្ជាក់ថាមិនអាចCopy បានដោយសារតែក្បាច់ គេធ្វើជ័រ ប៉ុន្តែខ្មែរគឺធ្វើរបស់ពិត ធ្វើចេញពីស្ពាន់ជាដើម។ តារាចម្រៀងរូបនេះថាត្រឹមការសម្តែងក្នុងស្រុកនៅពាក់របស់ពិត ហើយក៏មិនដែលសិល្បៈវប្បធម៌ខ្មែរណាពាក់គ្រឿងលម្អជាជ័រនោះទេ។ ទេព បូព្រឹក្ស ក៏សង្កត់ធ្ងន់ថា ក្នុងនាមជាកូនខ្មែរមានឈាមជ័រជាខ្មែរត្រូវស្វែងយល់ចំណុចនេះឱ្យបានច្បាស់មិនអាចចេះតែនិយាយបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWzMYXR5ZVgiXFt4VK3rtJJOoW9KoZp6-FgxFrQx5yIAzKZ4cnS3Nbw9qk9lIpuGQ5N6gSCKtaDw3SeOsHo05RHcIro7tRs2fpOqNM12nyTCXZeh46wbhytIEQqo0QfvWvn_DjkH4NjbI0inTvFx61rzcL6AOKAtIJpG-InBYIeYeqSp6neq8TnF2wgF0d/s2048/510457648_1270712051085255_3202054359771162228_n.jpg

ភរិយា ជី ដេវីត បាននិយាយទៀតថា នាងបានឃើញខម្មិនខ្លះថាធ្វើឱ្យពិបាកខ្លួនធ្វើអ្វី មិចមិនធ្វើពីជ័រទៅ ត្រង់ចំណុចនេះ ទេព បូព្រឹក្ស ថាសម្រាប់មកុដគ្រឿងនៅលើខ្លួនរបស់ខ្មែរគឺស្អាតណាស់តាំងពីដើមមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN1B-kmG6QQfAxzOPqPOv9HcDckir8zj-dLAv5n_zdl5eYqmiUQHF5v8p61Y8O9NuNwujL_zbd9Nilphj3F2Nd83S7g__4uaUlCag1i5RnU_nKQOkx95u9DfZ2uogWIIHGSTYViTg9WmM3F6EcRE9SUiXgRDSrP897K4BOKFEAslvBOT8ceRpu-9wGrLqy/s2048/510507684_1270711564418637_7017618349314837544_n.jpg

ទេព បូព្រឹក្ស បាននិយាយថា ជីវិតក្នុងអាជីពសិល្បៈគឺនាងឆ្អែតហើយនៅក្នុងស្រុកគេស្គាល់ថាជា ទេព បូព្រឹក្ស ហើយបើសិនជានាងទៅសម្តែងនៅក្រៅប្រទេសក្នុងលក្ខខណ្ឌណាមួយក៏ដោយគ្រប់ឆាកឱ្យតែគេបើកឱកាសឱ្យនាងសម្តែងគឺនាងត្រូវតែនាំយករវប្បធម៌ខ្មែរទៅផ្សព្វផ្សាយ។ ម្ចាស់បទ «ទេវរាជ» ថាអ្វីដែលនាងធ្វើរាល់ថ្ងៃចង់ឱ្យដល់គោលដៅឱ្យគេដឹងថាវប្បធម៌ខ្មែរយ៉ាងមិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7Zu95BYFajWZXBtduh1ei13CXgQMiJGVF7GeFn5_lH526J2O0gdZvquUraQ7E-2APAy0N8UaQLPJm8X2oyCaqqUVxhLyBBJgtYfmyKAOoiMjbfan-egmidurfoYyr9dia8KQAcF49Jlc4U1p73XJbQ02D8NU_9rfLU1BXWHK-LbfE_CaPBYIO1XJzVtmP/s2048/510916865_1270711144418679_6369163530582548758_n.jpg

គួរបញ្ជាក់ផងដែរថា ការសម្តែងរបស់តារាចម្រៀង ទេព បូព្រឹក្ស នៅក្នុងកម្មវិធី Round Festival នៅឯប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២២ មិថុនា គឺពិតជាមិនឱ្យអ្នកគាំទ្រខកចិត្តនោះទេដោយនាងបានសម្តែងបែបសហសម័យរំលេចនូវសិល្បៈវប្បធម៌ខ្មែរមកជាមួយធ្វើឱ្យទស្សនិកជនដែលចូលរួមផ្ទាល់ស្រែកហ៊ោរយ៉ាងខ្លាំង៕

អាជីវករថៃសំណូមពរកងទ័ពបិទព្រំដែនត្រឹមរយៈពេលខ្លី និងឈ្វេងយល់ពីស្ថានការណ៍អាជីវកម្ម

0

ប្រទេសថៃ ៖ ក្រោយពីកងទ័ពថៃបិទព្រំដែនជាប់កម្ពុជាទាំងអស់ធ្វើឱ្យខេត្តត្រាតរបស់ថៃបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ រហូតដល់១០០លានបាតក្នុង១ថ្ងៃ ដោយសារបាត់បង់ភ្ញៀវទេសចរខ្មែរ និងបរទេស ខណៈអាជីវករថៃពុំអាចលក់ដូរនៅព្រំដែន ។ អាជីវករថៃបានសំណូមពរឱ្យកងទ័ពបិទព្រំដែនត្រឹមរយៈពេលខ្លី និងឈ្វេងយល់ពីស្ថានការណ៍អាជីវកម្ម ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHT0Bz06LHIdd4KejtGYRrWtjlMxAQDIfhx9IrQ1YLRLE0xz5iCy3tzrMFjImI8xfQyPITgMlCxpRhCy756CTDDNiXQKhRt5A8JnvfXksOOXVXl5BxpDsykS9thnO2COOic2ODoKapxMiHcuYWGSCZKpdYVAn-KAxo9GAH7oxuG7sKQuz92Ew2vvIXIr9o/s2048/image_2025-06-25_08-48-54%20(2).png

កាលពីថ្ងៃទី២៤ ខែមិថុនា អ្នកស្រី វិផា ស៊ុណេត ប្រធានសភាពាណិជ្ជកម្មខេត្តត្រាត និយាយថា កងទ័ពថៃប្រកាសបិទព្រំដែនកម្ពុជា-ថៃទាំងអស់ រួមទាំងព្រំដែននៅខេត្តត្រាត ចំនួន២កន្លែង គឺព្រំដែន១កន្លែង ស្ថិតនៅស្រុកបរៃ ជាប់ខេត្តបាត់ដំបង និងព្រំដែន១កន្លែងទៀតនៅស្រុកឃ្លងយ៉ៃ ជាប់ខេត្តកោះកុង ។ បន្ទាំប់ពីបិទព្រំដែនឃើញថា អាជីវករថៃពុំអាចលក់ដូរនៅព្រំដែនដូចមុន ពីព្រោះគ្មានភ្ញៀវទេសចរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsDyNpSGHxckVJo18FgglPylvxGBpeVjfwjKs3RX0eQxvrXOfRcAZ5DbuHCa5KA9ZhA8hnRL9mllzH6ZgDZ2T8d4fI9ybyJvl8h3M7mHLaCe7EgLZQQ7ISE1XeKK862ohn9_juslDGKZrz2j8XMKlyk7OOh2UZSVxb2jGJfY-mvPFx9G-mURWspW0Q9FnF/s980/image_2025-06-25_08-48-54.png
ក្នុង១ឆ្នាំៗ តម្លៃពាណិជ្ជកម្មរវាងខេត្តត្រាតជាមួយកម្ពុជា គឺស្មើជាង៣ម៉ឺន៤ពាន់លានបាត ឬមានតម្លៃពាណិជ្ជកម្មក្នុង១ខែ ចំនួន៣,០០០លានបាត ឬស្មើ១០០លានបាតក្នុង១ថ្ងៃ ។ ទោះជាទំនិញថៃភាគច្រើនដែលនាំចេញទៅកម្ពុជា គឺបញ្ជូនមកពីទីក្រុងបាងកក ប៉ុន្តែទំនិញនៅខេត្តត្រាត ក៏មានការទិញ-លក់យ៉ាងច្រើនដែរ ដូចជា ៖ សម្ភារៈសំណង់ អាហារកញ្ចប់ ផ្លែឈើ និងដំណាំកសិកម្ម ។

មុននេះ ការកំណត់ពេលវេលាបើក-បិទច្រកព្រំដែនកម្ពុជា-ថៃ គឺពុំសូវរងផលប៉ះពាល់ធ្ងន់ធ្ងរដូចពេលនេះទេ អាជីវករអាចលក់ដូរបានខ្លះៗនៅព្រំដែន ប៉ុន្តែក្រោយពីកងទ័ពថៃបិទព្រំដែនជាប់កម្ពុជាទាំងអស់ វាប៉ះពាល់ដល់ប្រាក់ចំណូលអាជីវករ ១០០% រយៈពេលយូរ ពីព្រោះពុំអាចលក់ដូរទំនិញទៅមកបាន ។ បើបិទព្រំដែនកាន់តែយូរ កាន់ តែប៉ះពាល់ខ្លាំងជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI7kR8StqAtGeRTiQepLsX3VpK7_OSM_t-XSheW_zbRFi65O2vgoaBpqy2HUxqwI3rQrLFYaDtb7LNmK0HB-5qeVrtAGtr8BPHdqfMN9R4THc08E0flww56W2C_at1aaPH5e3PZ2MnUNs1igfR5oxqw20jR4btuDK21Ydz7EqsA-djyBS5f72jHXbOGhIr/s1280/image_2025-06-25_08-48-55%20(2).png

វិស័យប៉ះពាល់ខ្លាំងបំផុត គឺវិស័យទេសចរណ៍ត្រូវបិទទ្វារ ពុំអាចធ្វើដំណើរទៅណាបាន ហើយភ្ញៀវទេសចរបរទេសក៏ពុំអាចធ្វើដំណើរមកខេត្តត្រាត ។ លើសពីនេះ ភ្ញៀវទេសចរខ្មែរដែលធ្លាបើមកកម្សាន្ត និងមកទិញទំនិញនៅទីរួមខេត្តត្រាត ក៏បាត់បង់អស់ ។ កន្លងមក ខេត្តត្រាត តែងតែទទួលបានប្រាក់ចំណូលពីភ្ញៀវទេសចរខ្មែរថ្លៃស្នាក់នៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន និងការលក់រាយ ។

អ្នកស្រី វិផា ស៊ុណេត ប្រធានសភាពាណិជ្ជកម្មខេត្តត្រាត បន្តថា អាជីវករថៃសំណូមពរឱ្យផលប៉ះពាល់ប្រាក់ចំណូលដោយសារការបិទព្រំដែនត្រឹមរយៈពេលខ្លី បើពុំដូច្នោះទេ អាជីវករនៅខេត្តត្រាត នឹងរងផលប៉ះពាល់យ៉ាងខ្លាំង ហើយមន្ត្រីសន្តិសុខ (កងទ័ព) ត្រូវតែយល់ពីស្ថានការណ៍អាជីវកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2YsQeMJsIA8cnYyX14ubauTp2r3SYEWaodzx2uPGXvMxWYu4WdZ_yTAWlzoN_AoWYS3QlBPPhKli5j4gk7mEfdDEbKOCJAKFmLRYu48cR-imIUzeKyFkMTSdMe9OycE_QI4GMuTPYW0z9zKoMn1tbWGcZW2bVD5vVwl47IciQ8uOmjIT5c3pF0Pa2wmT3/s750/image_2025-06-25_08-48-55.png

អ្នកស្រី ឡាត់ដា សុខសាអាត អាយុ៤៥ឆ្នាំ អាជីវករថៃលក់ដូរនៅខេត្តកោះកុង ប្រាប់ថា រងផលប៉ះពាល់ខ្លាំងដោយសារស្ថានការណ៍តានតឹង ត្រូវបិទទ្វារហាងលក់ដូរ ។ តាមធម្មតា អ្នកស្រីធ្វើដំណើរចេញ-ចូលកម្ពុជារាល់ថ្ងៃ ប៉ុន្តែពេលនេះ បិទទ្វារហាងរហូតធ្វើឱ្យបាត់ចំណូលយ៉ាងច្រើន ខណៈបានចំណាយដើមទុនរាប់លានបាត និងបង់ពន្ធត្រឹមត្រូវ ។ បើនៅតែបិទព្រំដែន អ្នកស្រី និងអ្នករកស៊ីផ្សេងទៀតកាន់តែលំបាក ពីព្រោះពុំអាចយកទំនិញទៅលក់នៅកម្ពុជា ទំនិញខ្លះខូចផុតកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcDalfKBQhmwSJB7qz1ONyKJvlh1p5Ue6zK2WmX9KCGEzkwts_q0Je_FUSyHVxxd3tOQTkH4lmLpqirQQxom2cYVIZkRm_tHno7VqSNgFQvV7TWHJRGNauHxK0FpFTPB527y18Dmo-j0xWdNzKTiUmYYb9brJ71WRCt0VpQAVHGCEZR_C2q2XPkwWlLBi_/s960/image_2025-06-25_08-48-56.png

ហេតុនេះ សូមឱ្យរដ្ឋាភិបាលថៃប្រញាប់ចរចាជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីរកដំណោះស្រាយរស់នៅជាមួយគ្នាយ៉ាងមានសន្តិសុខ ពីព្រោះយើងជាប្រទេសជិតខាងគ្នា គួរតែរស់នៅដូចបងប្អូន ពុំគួរមានបញ្ហារាលដាល ៕

រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ ៖ «ស៊ីហ្គេមនឹងធ្វើឱ្យស្ថានការណ៍ព្រំដែនតានតឹងរវាងកម្ពុជា-ថៃធូរស្រាល»

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក ស៊ូរ៉ាវង្ស ថៀនថង សង្ឃឹមថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្តសុងក្លា ប្រទេសថៃ នឹងធ្វើឱ្យស្ថានការណ៍ព្រំដែនតានតឹងរវាងកម្ពុជា-ថៃធូរស្រាលវិញ ហើយស្ថានការណ៍តានតឹងជាមូលហេតុធ្វើឱ្យកងទ័ពថៃបិទព្រំដែនជាប់កម្ពុជាទាំងអស់ ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP-aXEdK5-tiqXPpKP77kUt-Rj_Re2fr4HkaDafcdS0S9DX4R1VF-Y-QofnAFkby_Mm2CzZ371WfIkmJZRWM1U033U7OYLp8fKIpQFSE3YzusQXgjvQ-m3dcvSufDRQNwEeNgbGZtaOsCmVBP_DVWBI5isfQy4Gp6wsx9syK6M2dwqwtLsYZ-bQNn0CWgk/s1280/photo_2025-06-25_13-57-20%20(2).jpg
លោក ស៊ូរ៉ាវង្ស ថៀនថង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានជ្រាបពីបញ្ហាទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ហើយលោកយល់ពីអត្តពលិកគ្រប់រូបដែលបានតាំងចិត្តហ្វឹកហាត់ ។ លោកចង់ឱ្យបែងចែករវាងកីឡាជាមួយនយោបាយឱ្យដាច់ដោយឡែកពីគ្នា ហើយសង្ឃឹមថា ស៊ីហ្គេមនេះនឹងធ្វើឱ្យស្ថានការណ៍ព្រំដែនតានតឹងរវាងកម្ពុជា-ថៃធូរស្រាល ហើយប្រទេសទាំងពីរងាកមកចរចាគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhebEWgNNfQkIyqlCyHjWgQjxGN_bOpPUTd2QCLnMhX5DZXcrytYVNJGxREioxWZZH1MeD6brIbS4z_WCD2cJYKRTb-rzA4UvQXPglxbWLOqS7ueDDP2PTFSRvMOJADsRhJyIdUAdQnbCtPpALMlA40WX9B-RqHMqmdEOCLnqaSntVXKEo9n-MbmUSzuokK/s770/image_2025-06-25_09-22-38.png
បើទោះជានៅតែមានភាពតានតឹងផ្នែកនយោបាយរវាងកម្ពុជា និងថៃ ប៉ុន្តែថៃបានត្រៀមខ្លួនយ៉ាងល្អដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមតាមក្រមសីលធម៌កីឡា និងមិត្តភាពក្នុងតំបន់ ។ លោក ស៊ូរ៉ាវង្ស សង្ឃឹមយ៉ាងខ្លាំងថា ស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ នឹងបញ្ចប់យ៉ាងឆាប់រហ័ស រីឯពលរដ្ឋ និងអាជីវករលក់ដូរនៅព្រំដែន ក៏ចង់ឱ្យស្ថានការណ៍ត្រឡប់មកធម្មតាដែរ ពួកគេត្រូវការសន្តិសុខ និងពុំចង់មានបញ្ហា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRlFY6tZUPGC8dogQqMwS5DO0xe9Mxwa8Sb6pRrL_qNQbMChNfduVqLS9p979_COqEd0YAYJXEa3ZvtCEvZqYjvbtzYKOKS0_bhWYMv8_099FmZ7bj0ySI9PwVgqgZc66plpKPARzX3DFldwga3AXHQL9vDmyz9GIhZWr4bgrWNtujrPwCwGERvqylKo80/s1536/image_2025-06-25_09-22-37.png
ប្រទេសចំនួន១១ នឹងបញ្ជូនអត្តពលិកមកចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ ចំនួន១២,៥០៦នាក់ ដោយថៃនឹងធ្វើជាម្ចាស់ផ្ទះមានអត្តពលិកច្រើនជាងគេ ចំនួន១,៨០៧នាក់ ខណៈកម្ពុជានឹងបញ្ជូនអត្តពលិកមកប្រកួត ចំនួន១,៥១៥នាក់ ។ ក្រៅពីនេះ គឺព្រុយណេ ២៥០នាក់, ឥណ្ឌូណេស៊ី ១,៥៤៨នាក់, ឡាវ ៥៩៨នាក់, ម៉ាឡេស៊ី ១,៥៨០នាក់, មីយ៉ាន់ម៉ា ១,០៧៧នាក់, ហ្វីលីពីន ១,៤៩៩នាក់, សិង្ហបុរី ១,៤៨១នាក់, ទីម័រខាងកើត ១៣២នាក់ និងវៀតណាម ១,០១៩នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqzaPcUDh1vEGvNJHGw3piFdsT6PvhKrWsjX46aFS8Q4BuaBuMkbOAYg79ONlWbTlxYAIa0918uwyOLiVrVVF2JtM5nGN_KF-51PaTcDpOEtLFyMJIF3PMUscx3kBa0lGiRqpPmbfkxSWA7YD8qTEyeJ4QQglv9Ay4YRz6IT3203gaj2mM0kl8Wikfpj0w/s1110/image_2025-06-25_09-22-36.png

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ គឺស្របគ្នានឹងប្រសាសន៍របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOOC) ថា កីឡាមិនពាក់ព័ន្ធនឹងរឿងនយោបាយ ។ ហេតុនេះ បញ្ហាជម្លោះនៅព្រំដែនកម្ពុជា-ថៃ នឹងមិនប៉ះពាល់ដល់ការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ហើយលោកសង្ឃឹមថា ស្ថានភាពបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នឹងល្អប្រសើរវិញ ការត្រៀមលក្ខណៈចូលរួមស៊ីហ្គេមនៅតែតាមការកំណត់ធម្មតា» ៕

កងទ័ពកម្ពុជា-ជប៉ុន ឯកភាពធ្វើសមយុទ្ធរួមគ្នា

0

កងទ័ពកម្ពុជា-ជប៉ុន បានឯកភាពរៀបចំសមយុទ្ធយោធា នៅក្រោមប្រធានបទ ជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ។

ការឯកភាពរៀបចំសមយុទ្ធយោធាទ្វេភាគីនេះ ធ្វើឡើងនៅក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹងនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅព្រឹកថ្ងៃទី២៤ ខែមិថុនា។

មេបញ្ជាការទាំងពីរ ក៏បានឯកភាពពិនិត្យលទ្ធភាពលើសកម្មភាពកិច្ចសហ ប្រតិបត្តិការចំនួន៣ ដែលរួមមាន៖

  • ការរៀបចំសមយុទ្ធទ្វេភាគី ក្រោមប្រធានបទ ជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ
  • ការលោតឆត្រយោងមិត្តភាព
  • ការផ្លាស់ប្តូរនាយទាហានវ័យក្មេង

បើតាមសម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា៖”ជប៉ុន គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អរបស់កម្ពុជា។ ការចែករំលែកបទពិសោធន៍ ជំនាញនិងការបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជា គឺជាកិច្ចការសំខាន់ជាពិសេសក្នុងការអភិវឌ្ឍសមត្ថភាពកងទ័ពជើងគោកកម្ពុជា ដោយហេតុថា ជប៉ុនជាប្រទេសដែលមានជំនាញ និងបទពិសោធន៍ខ្ពស់”៕

 

ដំណើរដើមទងបទ «ចាក់ក្រឡេកទយ» របស់តារាចម្រៀង សុគន្ធ និសា និង រ៉ូលីន បែបនេះសោះ

0

បទចម្រៀងសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំខ្មែររបស់តារាចម្រៀង សុគន្ធ និសា និង រ៉ូ លីន កាលពីកន្លងទៅនេះទទួលបាននូវការចាប់អារម្មណ៍ផ្ទុះការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ជាមួយនឹងភាពជោគជ័យនៃការសហការលើកដំបូងរវាងតារាចម្រៀង សុគន្ធ និសា និង រ៉ូលីន គឺជាស្នាដៃរបស់អ្នកនិពន្ធ សោម ដូរ៉េ ខណៈតារាចម្រៀងទាំងពីរដួងមានចិត្តចង់ធ្វើបទចម្រៀងចូលឆ្នាំដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRibGAggmypIDO_S-0s4g5xTHNWjepF_GTtGCxC02zf1T18F-34k9ism0TMDkN11SQuAt5oAimfnpuH4Hkzv0whs3E0sbdV9k7NEVnwIEBfUKgSUIXs4LWJh74pw_k3GKSYOgZXGHB1XMqADvkeQ0cKIgmSRQWxFvCPEhm6q_bjgCPcAgs0AjsbZTGL9pb/s2048/image_2025-06-24_15-23-53.png
រ៉ូលីន បាននិយាយនៅក្នុងកម្មវីធី «អ្នកជិតខាង» ដោយបានរៀបរាប់ពីប្រវត្តិនៃបទ «ចាក់ក្រឡេកទយ»។ រ៉ូលីន បាននិយាយថា មានថ្ងៃមួយលោកទៅខួបកំណើតមិត្តភក្តិហើយបានអង្គុយជិត សុគន្ធ និសា ខណៈដែល អ្នកទាំងពីរមានបំណងចង់ធ្វើបទចូលឆ្នាំដូចគ្នា ហើយនាគ្រានោះ និសា គឺជាតារាចម្រៀងឯករាជ្យហើយ។ លោក បន្តថា និសា បានផ្តើមគំនិតខ្លួនលោកក៏បន្ថែមក៏ត្រូវគ្នាហើយការនិពន្ធបទចម្រៀងចូលឆ្នាំបែបកំប្លែងបែបនេះគឺមានតែមួយទេគឺលោក សោម ដូរ៉េ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht7h5_6Q4FXVuVk79an7ix8aNP_FA-r9Rwxo2nqBqjiDzFaOoNdLFJPsm2xA2Ff79BagHGLITi2ABXbM-oBzNxSLpQqo77hSA106GUzb4-qScs3bhwPd9PscmPIPuJa2bw3LcJ3E_Nr3rcDuuDaxUpWTD9Q7QXlhWNSOeC0H7bciS31uKMVD2BLpJJm_IJ/s2048/image_2025-06-24_15-23-49.png

    ក្នុងការធ្វើបទចម្រៀងនេះ រ៉ូលីន បានបញ្ជាក់ថាចំណាយពេលចំនួន១ខែរហូតដល់ថត ប៉ុន្តែគឺបាននិយាយគ្នាតាំងពីខែ១១ មកម្ល៉េះ។ ក្នុងការនិពន្ធចម្រៀងពីសំណាកលោក សោម ដូរ៉េ រ៉ូលីន ថាគឺមានការពេញចិត្តតែម្តងប៉ុន្តែពាក្យខ្លះពិបាកច្រៀងគឺត្រូវការកែខ្លះ ហើយបទនេះជារួមគឺមានការកែបន្តិចបន្តួចប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh39-JkZxG9EJttpyXHhZbTmunLpVwTzv8UOnQ4dqONDM9goQuEO1cVnBOHgCyYIriv7mEcorklVtIWB-uAcSon6BoCQSANcPTuD4A5N9dF-eBHU1hfJhJIrfJg_-3J05jZq4vTiy1egdAfyhfeBfLyo971wjR5Qz5lQuaZpd9M1TyCQgaJW71cZSY_fyf/s1290/image_2025-06-24_15-23-51.png

    ក្នុងនោះដែរ រ៉ូលីន ក៏បានកោតសរសើរទៅកាន់អ្នកសម្រួលតន្រ្តីដោយបានបន្ថែមទ្រខ្មែរធ្វើឱ្យ ភ្លេងកាន់តែឆ្ងាញ់។ ការនិពន្ធបទ ចាក់ក្រឡេកទយ» តាមបែបចង្វាក់កន្រ្តឹមនេះ ទាំងអ្នកនាង សុគន្ធ និសា និង រ៉ូលីន គឺប្រគល់ឱ្យលោក សោម ដូរ៉េ ដោយក្តីទុកចិត្តតែម្តង។ ការសម្រេចចិត្តធ្វើបទចម្រៀងចង្វាក់បែបនេះគឺរម្លឹកទៅដល់ឆ្នាំ២០១៤ ២០១៥ ដោយសារតែខានឮយូរហើយដោយសម័យកាលនេះគឺផ្តោតទៅលើសិល្បៈរ៉េប។ ជាមួយនឹងការរៀបរាប់នេះ រ៉ូលីន ក៏មិនភ្លេចសរសើរទៅកាន់តារាចម្រៀង សុគន្ធ និសា ដែលពូកែឱ្យកាត់កន្លែង Teaser ហើយផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដីតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivuxGvFyoC8BN5ig-ZquRUWoliTEEBfg0W9THUbGnTXvYu2wb5_lcuib3YQ1xKGZUhkLLM4R-0wgmFQOzzjuEFqpGMU9NWFKNWhjjpmw87MKA63xz_CF05Kh-WvdvoIaHdZM5taKcCLEQ5n4-q5e8fEItHdKmvSWBrEJWKtBSQVBo980vZO5889wC82eU-/s2048/image_2025-06-24_15-23-47.png

    គួរបញ្ជាក់ផងដែរថា «ចាក់ក្រឡេកទយ» បានចេញជាផ្លូវការកាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២៥ ដែលមកទល់ពេលនេះមានការស្តាប់ជាង៧លានដងនៅលើឆាណែលយូធូប សុគន្ធ និសា។ អាចនិយាយបានថានេះជាបទដ៏ជោគជ័យបំផុតមួយរបស់តារាចម្រៀងរូបនេះបន្ទាប់ពីក្លាយជាតារាចម្រៀងឯករាជ្យមក៕