យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន Tencent បានផ្តល់រង្វាន់ដល់ភាពយន្តដែលរកប្រាក់ចំណេញជាច្រើនសម្រាប់វេទិកា ប៉ុន្តែក្នុងនោះគេសង្កេតឃើញថាមិនមានគម្រោងរបស់តារាសម្តែង Yang Zi ទេ ។

មានខ្សែភាពយន្តចំនួន៧ ដែលត្រូវបានសរសើរដោយ Tencentហើយគេដឹងថាភាពយន្តទាំង៧ នោះត្រូវបាន Tencent សរសើរដោយសារតែខ្សែភាពយន្តទាំងនេះបាននាំមកនូវប្រាក់ចំណេញដល់វេទិកា។
យ៉ាងណាមិញ រឿងមួយដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនោះគឺគ្មានរឿងរបស់តារាសម្តែង Yang Zi។ ដោយសារតែនៅពេលនោះ តួឯកស្រី Yang Zi មានរឿងចំនួន ២ គឺរឿង «Lost You Forever 2» និង «Best Choice Ever» បានចេញហើយនិងទទួលបានចំណុចកម្តៅ លើសពី ៣០,០០០ ប៉ុន្តែមិនត្រូវបាន Tencent សរសើរនោះទេ។ ខណៈខ្សែភាពយន្តចំនួនពីរទោះបីជាចំណុចកម្តៅមិនលើសពី ៣០,០០០០នៅតែត្រូវបានគេសរសើរសម្រាប់ការនាំយកប្រាក់ចំណេញដល់វេទិកា។.png)
មនុស្សជាច្រើនដែលមិនចូលចិត្ត Yang Zi បាននិយាយបែបចំអកថាក្រុមផលិតកម្មរបស់នាងបានវិនិយោគច្រើនពេកលើប្រព័ន្ធផ្សព្វផ្សាយ ហើយបានជួលមនុស្សដើម្បីបង្កើនការមើលនិម្មិត ដែលជាហេតុធ្វើឱ្យវេទិកា Tencent មិនទទួលបានប្រាក់ចំណេញស្មើនឹងតម្លៃវិនិយោគ។
មនុស្សជាច្រើនថែមទាំងសង្ស័យថា ភាពយន្តទាំងពីររបស់តារាសម្តែងស្រីរូបនេះបានបាត់ខាតប្រាក់ដូច្នេះគេមិនត្រូវបាន Tencent លើកឡើងឡើយ។
បច្ចុប្បន្ននេះ ភាគីតារាសម្តែង Yang Zi នៅមិនទាន់និយាយចេញពីហេតុការណ៍នេះនៅឡើយទេ។ កាលពីមុនរឿង «Lost You Forever 2» និង «Best Choice Ever» គឺជាខ្សែភាពយន្តចំនួនពីរដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅពេលពួកគេចេញផ្សាយ។ ក្នុងនោះ «Lost You Forever 2» សម្រេចបានសមិទ្ធិផលជាច្រើន បើទោះបីជាមានការជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសជាច្រើនក៏ដោយ៕










