កាលពីពេលថ្មីៗនេះ Lee Min Ho បានបង្ហោះរូបប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមរបស់ខ្លួនបង្ហាញពីអំណោយដែលទទួលបានពីអ្នកគាំទ្រក្នុងឱកាសខួបកំណើតរបស់លោកឈានចូលអាយុ ៣៨ឆ្នាំ។ ទោះយ៉ាងណាការបង្ហាញនេះបានធ្វើឱ្យ តារាប្រុសរូបនេះរងការរិះគន់និងបានប្រៀបធៀបលោកជាមួយនឹងតារាផ្សេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkyDA1l_m94Cm3myXPmr_prnRhyphenhyphenHN2dAlObw-G3Ya-fYdUiltObTWJM7X__1vWXTlkFT4zAeA_aKX83nZwepMvzUEyjqdP8gFGtlBFG6QpeKVVRJAxQDwedg_s0qzHIApWV7vCQUGb1qqBagTuITfj1W0CbqSALzfaiMvKfGL7cgQ6B_qO8AsbMy_VOH5t/s1800/image_2025-06-24_14-30-19%20(2).png

នៅក្នុងរូបថតដែលបង្ហោះនោះ Lee Min Ho ឈរនៅកណ្តាលបន្ទប់ដែលពោរពេញទៅដោយអំណោយពីអ្នកគាំទ្រ រួមទាំងផ្កា ប៉េងប៉ោង និងកាដូជាច្រើនពីម៉ាកល្បីៗ។ តារារូបនេះបានថ្លែងអំណរគុណដល់អ្នកគាំទ្រថា «ថ្ងៃនេះ ជាថ្មីម្តងទៀត ខ្ញុំដឹងគុណចំពោះសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលបានជួយឱ្យខ្ញុំបន្តការងារ។ ខ្ញុំសង្ឃឹមថា អ្នកមានអារម្មណ៍រីករាយដូចខ្ញុំដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiog9EyMhXCoadqJq_tahAY_Dgj_0-DvpUA5VlTVzXvvOV7c9672whwjMa183IAb9t0v0doo8wYf3pStlox6LOkBAknUDlbHrbAZhwK2_EwNIBsRYQgt1k_nhvJWCF1SXswyGDRTvwHPvgd4G9l_xxp-O-eLZTs_ASVAH8ALYL82c428qpvLmgWNW5qmJEz/s1080/image_2025-06-24_14-28-58%20(3).png

ទោះជាយ៉ាងណាក៏ដោយ ការបង្ហោះរបស់ Lee Min Ho ទទួលបានប្រតិកម្មចម្រុះនៅក្នុងសហគមន៍អនឡាញកូរ៉េ។
ទស្សនិកជនជាច្រើនមិនសប្បាយចិត្តដែល Lee Min Ho នៅតែបន្តទទួលកាដូ បើទោះជាលោកមានអាយុ ៣៨ ឆ្នាំ និងចូលសិល្បៈបាន ២០ ឆ្នាំក៏ដោយ។
អ្នកទស្សនាជនជាតិកូរ៉េបានបញ្ចេញមតិថា៖ «ប៉ុន្មានថ្ងៃនេះ តារាជាច្រើនកំណត់ការទទួលអំណោយ និងលើកទឹកចិត្តអ្នកគាំទ្រឱ្យបរិច្ចាគ ប៉ុន្តែ Lee Min Ho នៅតែគិតថាការទទួលអំណោយគឺជារឿងធម្មជាតិ»។ «ខ្ញុំសូមជូនពរឱ្យពួកគេឈប់ទទួលយកអំណោយពីអ្នកគាំទ្រ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbcGoXg37cmh1JWpHDvqb8WCUyWjffv9z98JLFscs9QE3zt8WlJiQymb7BnIyT2W3BdhsSKPyKZoj1GlidKpAHMlxGd0kH-jtJis8eWMTjrmo7sN6RcNDQLKlPYlTkFQGFArygui1Lp_suOnqwtuQuNhNELmFp6ojwcHl_mqr9mt1j8H6hLpa3axyfiA8e/s1350/image_2025-06-24_14-30-18%20(2).png

អ្នកផ្សេងទៀតបានចង្អុលបង្ហាញថា Lee Min Ho ហាក់ដូចជាខ្វះ «ការយល់ដឹងពីសង្គម» បើប្រៀបធៀបទៅនឹងតារាល្បីៗផ្សេងទៀត។នាពេលបច្ចុប្បន្ននេះមាននិន្នាការតារាកូរ៉េបដិសេធអំណោយពីអ្នកគាំទ្រ ឬលើកទឹកចិត្តការបរិច្ចាគជាជាងទទួលអំណោយក្នុងថ្ងៃ ខួបកំណើតរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlsNhLSgI7BJbUU36a3r_zV0ke47YT8MmSy-rG3nfTiBOYvjAV59FqXPfzKmQIBLyxEFJJUppqyXFrtycuNqI570hD9NgOBPdfrR7xJCdXgkv3JoNi-Svu6N249arVimS84vhtXGSkgMhyphenhyphenvPSPWHRPU27TKTM-Rt88ekb2sSIDuYYMIGOIMG9Bk-esQftG/s1080/image_2025-06-24_14-28-59.png

ជាក់ស្តែងដូចជា G Dragon សមាជិកក្រុម Big Bang បានបរិច្ចាគ ៨១.៨ លានវ៉ុនដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅថ្ងៃខួបកំណើតរបស់លោក។ កាលពីខែមុន ក្នុងឱកាសខួបកំណើតរបស់នាង IU បានបរិច្ចាគប្រាក់សរុបចំនួន ២០០លានវ៉ុន ក្រោមឈ្មោះនាងនិងអ្នកគាំទ្រដល់អង្គការសប្បុរសធម៌ចំនួនបួន។
Park Bo Gum ក៏បានបដិសេធអំណោយពីអ្នកគាំទ្រយ៉ាងគួរសមដែរ ដោយនិយាយថា៖ «ការគិតសំខាន់ជាងអំណោយ»។ តារាសម្តែង Gong Hyo Jin ដែលជាតួសម្តែងរួមរបស់ Lee Min Ho ក្នុងរឿង «When The Stars Gossip» បានបដិសេធមិនទទួលយកអំណោយខួបកំណើតពីអ្នកគាំទ្រតាំងពីឆ្នាំ ២០២២មកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDdvbGEUGtEYJ3a7SJ71HMFvK5pfr3I0fxBPa6lQGdo3hQerZVk4QKWoafxhTT91xyHTylVCnP0WZEelkZpM24DYvl-fOI9sQMy9Z6fa6oqBlmwHv_Um6n3h2Y8z5eBIxbrUZRYqB4O_eVHBbXhc-w4pGpqhlfkBWbwpYXTuMiETmyf6hyphenhyphenMIHvqqQPFaMt/s1080/image_2025-06-24_14-28-58.png

យោងតាម Ten Asia ខណៈដែលថ្មីៗនេះឧស្សាហកម្មកម្សាន្តកាន់តែមានវប្បធម៌ក្នុងការទប់ស្កាត់ «ការបរិច្ចាគសម្ភារៈ» និងការផ្តល់តម្លៃដល់អារម្មណ៍អ្នកគាំទ្រ អ្នកខ្លះបានចង្អុលបង្ហាញថា «ការបង្ហាញអំណោយ» ជាប្រចាំរបស់ Lee Min Ho មិនស្របតាមពេលវេលានោះទេ៕