Home Blog Page 404

រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងជួបហ្មដំរី ឡាក់គី ដើម្បីជួយរកដំណោះស្រាយ

0

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា នឹងទទួលជួបលោក ទ្រី ស៊ីថេង នៅថ្ងៃស្អែក ទី៣ កក្កដា ឆ្នាំ២០២៥ ដើម្បីជួយរកដំណោះស្រាយ ពាក់ព័ន្ធនឹងការចាកចេញរបស់លោក ក្នុងការមើលថែទាំងដំរី ឡាក់គី។

លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដែលបានមើលថែដំរីឡាក់គី តាំងពីអាយុ៦ខែ មកដល់អាយុ២៦ឆ្នាំ។

ហ្មដំរី ឡាក់គី ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជូនមកបំពេញការងារជាសមភាគីជាមួយឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ។

ថ្មីៗនេះ លោកបានលាឈប់ពីការងារ ដោយមិនដឹងមូលហេតុ ក្រោយពីបម្រើការនៅភ្នំតាម៉ៅអស់រយៈពេល ៣០ឆ្នាំ។

លោកបានសម្តែងភាពសោកស្តាយ ដែលខ្លួនត្រូវឈប់ពីការងារ ដោយលោកនៅមិនបានដល់ថ្ងៃខួបកំណើតរបស់ ឡាក់គី ព្រោះរាល់ឆ្នាំលោកតែងតែធ្វើកម្មវិធីខួបកំណើតឱ្យនាង៕

 

ក្រុមគោព្រៃជំទង់នារីកម្ពុជា ត្រៀមខ្លួនរួចរាល់ហើយ ក្នុងការប្រកួតជាមួយ ហ្វីលីពីន នៅយប់នេះ!

0

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា បានបន្តហ្វឹកហាត់ ត្រៀមការប្រកួតជាមួយក្រុមបាល់ទាត់នារីហ្វីលីពីន នៃពានរង្វាន់បាល់ទាត់នារីក្នុងតំបន់អាស៊ី AFC WOMEN ASIAN CUP AUSTRALIA 2026 QUALIFIERS វគ្គជម្រុះក្នុងពូល G នៅយប់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZBF1DZkh9wdCrmB3alkNI39GozdqpVHAZpYN0Rk6comnK8C10buQ3foHu2xb526fbk1r9eOZ9Ub-uEgoMhwLfLNn96kuuTea1MeXQiIyxho0LAXXZ-6ZP1Ma1ZA0cX887mK30WsMZ9SjzGoyAkdvfryuG6yu05u34sWfaqmjLEMJAwlpRTEWFblVkcPw7/s4032/IMG_8491.HEIC
សម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា បានបញ្ជាក់ប្រាប់ថា ក្រុមរបស់ខ្លួនបានត្រៀមរួចរាល់ហើយ ទាំងបច្ចេកទេស ទម្រង់លេង ទោះគូប្រកួតមានមាឌធំជាងខ្លួនក៏ដោយ ប៉ុន្តែក្រុមទាំងមូលនឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះជូនប្រទេសជាតិ និងអ្នកគាំទ្ររបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM0gsxPGQVCsOrwW3DE1s8BDobi_Sqhi6ARJeVSy5_FsKm8I32KvfG2_-prKIN5GiBwZcOVBg-UnXLpqp_vqlxuQlzCYNiJ111FJ_-AY01jcI88ckrotpHk73YfQ6PW7DqZa3PtHCVU9ptVI4pRcGoEjXF3rj-c3of4vVxA4pPNZbVFzh6rLox9LU3YFvQ/s4032/IMG_8456.HEIC

លោកគ្រូជំនួយ ឃួន ឡាបូរ៉ាវី បានបន្ថែមថា យើងជឿជាក់លើកូនក្រុម សម្រាប់ការប្រកួតយប់នេះ ទោះជាឧបសគ្គមួយក៏ដោយ តែយើងបានត្រៀមសម្រាប់ទប់ទល់ នឹងវាយបកទៅគូប្រកួតវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjusGID5D8jDyc5GoG6zDvkKpsooFyiK0h0wxc7f14kjmZpmxiW7kep87d3IMg9z95M6k6bvWBJ5cmlz2-y67VKMObYr-YEKf9qEutCbyslPrmroFBGKQCYWxVYhmbTJTIZuxKznNz1gl_UhxAv0uUi3azhrF4tVglyMJDUoB0Dx8-Z8mcIWd_VrK6CcIFM/s4032/IMG_8471.HEIC

សម្រាប់ការប្រកួតវគ្គជម្រុះនេះ យើងតែងតែឃើញវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ ចូលរួមចំណែកឧបត្ថម្ភលើការរប្រកួតផងដែរ ដែលនេះពិតជាបានលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ទាំងក្រុមបាល់ទាត់បុរស និងបាល់ទាត់នារីកម្ពុជា ពិសេសគ្រប់សកម្មភាពកីឡាជាច្រើនផ្សេងទៀត មិនថាកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuggPmqtqGu1hCmS0GKLHLqxzbTjDgu3RvPFS5TDKYrFvZaXtFS5ceofTFaMwIzQOMs6EKi5MwH_ekitS70y1ELytVQWK7X24by5izXUvZrNVYpWNnHMLIF1GaMdnHjIG_fGBzZRBRNfSnv9Qs3P6u_4wgkDo9q_lL2lZOcz1CjtvsTvdwutR-c6VqhFcm/s4032/IMG_8543.HEIC ចំពោះការប្រកួត វគ្គជម្រុះ AFC Women’s Asian Cup Australia 2026 Qualifiers ក្នុងពូលGនេះ ក្រុមហ៊ុន វឌ្ឍៈ ក៏បានបន្តឧបត្ថម្ភដល់ការប្រកួតពានរង្វាន់លំដាប់អាស៊ីមួយនេះ បន្តរីករាយជាមួយអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLz98T3nXrfJJ3Bqf2UDXbq-VSBYNwAq3jBD29gryXE2kDUaCnf_nuVBpZg8FDqWNokzL4XVIky2zVODDcKnH3uuW6aNR0wSFSqx8A-JvdXwZNBWnBQu8v9WJSd4qbWYQKwCcyHlT2j0NhnEC0nEzW-MvPlRVwjP8c9oN2zvZAUVbjtz2bgPcpVg5TxMuX/s4032/IMG_8476.HEIC

ក្រោយបញ្ចប់ ២ប្រកួត ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ទទួលបាននូវលទ្ធផលមួយដ៏ល្អ ដែលកម្ពុជា មិនដែលទទួលបានពីមុនមក ហើយនេះក៏ជាប្រវត្តិសាស្ត្រមួយសម្រាប់បាល់ទាត់នារីកម្ពុជា ជាពិសេសសន្ទុះនៃអ្នកគាំទ្រក៏ហាក់បីដូចជាកំពុងកើនឡើង ដែលជាការកក់សម្គាល់ដ៏ល្អមួយសម្រាប់វិស័យបាល់ទាត់នៅកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLm3TiE0D5YcBBgAnaAqdEuZxHFUOKXpO21vuPJl_cLggpplsvs3ewlOJ-5m9_3cHWZW3slAIxNHEeQpVtAxbtM6aDAbe_HnzEskDdcWwPJv5wCfMN08hlg8QJssBQlyOqhIBbO39ufp48FrXrrrwqOhch_eJ9Wm6iRoAUi-ezA36BevQZVZ3OQCH8ud8E/s4032/IMG_8523.HEIC

សម្រាប់ការប្រកួតយប់នេះ អ្នកគាំទ្រនឹងបន្តចូលរួមស្រែកហ៊ោជាមួយគ្នា ជាកម្លាំងចិត្តមួយដ៏ធំធេងដល់ក្រុមជម្រើសជាតិនារីកម្ពុជា ព្រមទាំងបន្តគាំទ្រផលិតផលក្នុងស្រុកដ៏មានគុណភពរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាភេសជ្ជៈកីឡាបំពេញជាតិទឹកដំបូងគេរបស់ប្រទេសកម្ពុជាគឺ ភេសជ្ជៈកីឡា វី-អាកទីវ ទឹកពិសាប្រណីត វី-អាកទីវ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជួយបំពេញជាតិទឹក ផ្តល់ភាពស្រស់ស្រាយ និងថាមពល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib55QY5N8WXR1o7wMxl6OfKQgdK_f0PFIKCJBMTEkmKeEFQ7Zsiu_iLZFHuvxXwUR4IT8ziAi0BYQK7MJVY7IRyRSj7H0bdp5D3YGCQ-fTZenTB6VWBnqia3WJ2jRPzQKuxrMNXtYLAZzD7CgAYz_ePB_XRlLC4FGHXO5ZwPsE-MF2M6WEMW8K87e0ph3q/s4032/IMG_8531.HEIC

ជួបគ្នាយប់នេះ វេលាម៉ោង ៧យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សូមចូលរួមទ្សសនាឱ្យបានច្រើនកុះករ បន្តគាំទ្រជាមួយគ្នា គាំទ្រជាមួយ វឌ្ឍនៈ។ លីគកម្ពុជាខ្លាំង ជម្រើសជាតិខ្លាំង៕

អង្គុយលើបង្គន់យូរប៉ះពាល់ដល់សុខភាពច្រើនដែលអ្នកមិននឹកស្មានដល់

0

មនុស្សភាគច្រើនតែងតែលេងទូរស័ព្ទដៃគ្រប់ពេលវេលា មិនថាពេលបរិភោគអាហារ នៅទីសាធារណៈ និងពេលបន្ទោរបង់ក្នុងបន្ទប់ទឹក ។ ប៉ុន្តែគ្រូពេទ្យដាស់តឿនថា ការលេងទូរស័ព្ទដៃពេលអង្គុយបន្ទោរបង់រយៈពេលយូរពុំមែនជារឿងគួរឱ្យអស់សំណើចទេ ប៉ុន្តែយើងប្រឈមនឹងជំងឺជាច្រើន ថែមទាំងប៉ះពាល់ដល់ការផ្តោតអារម្មណ៍ពេលបន្ទោរបង់ និងធ្វើឱ្យមានសុខភាពផ្លូវចិត្តដោយពុំដឹងខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDEaw1Mp7a1H2axhqy1YoL3xp-h9zpy26Ycw__xQDR8InuWDm5T97JmEJldhaTPMPVH74GKbJ6KXOUTuXkERdw88G_LXKWm7x49oDwKX3yXKfRW0czn9U2NsEO6qr5gZmjpiykUM09Pn6aPiwNxF_wLFxU9vpNgX0YBeAr0UZa8rvA6CerNEB99vbob30u/s800/image_2025-07-02_10-22-12.png
លទ្ធផលការស្រាវជ្រាវថ្មីបញ្ជាក់ថា ពលរដ្ឋអាមេរិកបានចំណាយពេលយ៉ាងច្រើនលេងទូរស័ព្ទដៃពេលបន្ទោរបង់ ហើយឥរិយាបថនេះគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ រីឯក្រុមស្រាវជ្រាវមកពីស្ថាប័ន QS Supplies ឱ្យដឹងថា ក្រុមហ៊ុនលក់សម្ភារៈបន្ទប់ទឹកបានស្រាវជ្រាវពីឥរិយាបថពលរដ្ឋអាមេរិកក្នុងបន្ទប់ទឹក ជាង៥០០នាក់ ហើយលទ្ធផលបង្ហាញថា ពលរដ្ឋអាមេរិកចំណាយពេលជាមធ្យមរហូតដល់៤៩ម៉ោងក្នុង១ឆ្នាំ សម្រាប់ការលេងទូរស័ព្ទពេលបន្ទោរបង់ ឬស្មើពប្រមាណ២ថ្ងៃ ដែលពួកគេបានចំណាយក្នុងបន្ទប់ទឹក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu6nTH5KmKvSFvHbooSBiLptWzzpRurKHTLo-9IPG62qm3vpz3vgD90a0OdW5eos_XGpkOLYdM726-hN_QB_dFKL4PMy3FX66d76zGAJgdf6LYeytDt9jFXlsu-pmpyUT4n48jSmZTtR-2thhEqulo0CLRgtpkYdq61J9-qTT5RXbnhRL5xPv8tCYu4kbv/s750/image_2025-07-02_10-22-11%20(2).png
ពេលបន្ទោរបង់ ពលរដ្ឋអាមេរិកបានមើលបណ្តាញសង្គម ៦៦%, មើលវីដេអូ ៤០%, មើលអត្ថបទ ៣៧%, អានព័ត៌មាន ៣៦%, ផ្ញើអ៊ីម៉ែល ៣៦%, លេងហ្គេម ២៩%, ទិញទំនិញអនឡាញ ១៤%, ធ្វើការ ៩% និងនិយាយទូរស័ព្ទ ៨% ។ អ្វីគួរឱ្យភ្ញាក់ផ្អើលបំផុត គឺពលរដ្ឋអាមេរិក ២% ប្រាប់ថា ពួកគេបាន Video Call ពេលអង្គុយបន្ទោរបង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2LRfzOoIBpZ77iYVeCZMPFe2rmhfiIIeDi7lO5J7K0ranV3-cIucOYq2Od8HwIZij13Rgjde4Thd-FIEP8-WgjUEs1l4Mffa3_Cv9EBCxYkOYi_LM0s2LQ798c5nWZT_QFSTrf2nb-QDZsZ6pE9mgiGbTWeDGxE0f9cIuK0UrRtQSB31r_NDdMGSG4idt/s1200/image_2025-07-02_10-22-11%20(3).png

លទ្ធផលការស្ទង់មតិបង្ហាញទៀតថា ពលរដ្ឋអាមេររិកក្រុម Gen Z (កើតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១២) ចូលចិត្តលេងទូរស័ព្ទពេលបន្ទោរបង់ច្រើនជាងគេ ហើយពួកគេទទួលស្គាល់ថា បានចំណាយពេលលេងទូរស័ព្ទក្នុងបន្ទប់ទឹកជាមធ្យមរហូតដល់៥៤ម៉ោងក្នុង១ឆ្នាំ ។ ប៉ុន្តែឥរិយាបថនេះប្រឈមនឹងផលប៉ះពាល់សុខភាពដោយមិនដឹងខ្លួន និងក្លាយជាទម្លាប់ញៀនទូរស័ព្ទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlDKxnHDCCtkmefbfjGBXyggQsLFPDeciLiwAOKOxHAPRoUwb7hSKnXw3p-DooJU53f-AsBdcNSHiZ4gmzshOrnZ2R8XO6A5KxJOiNHT-p45fNibWWJ7QA4V8TboJlOM7WIz35A6Q-VgrFmCKr4_KCGuzzx1_YX_m7ue0M_OeBn_Ay8Sc2mS9g1rgyYRiA/s1200/image_2025-07-02_10-22-11.png

នាយកស្ថាប័ន QS Supplies និយាយថា ទិន្នន័យនេះបង្ហាញពីការប្រើប្រាស់បណ្តាញសង្គម ជាពិសេស TikTok បានដណ្តើមពេលវេលាឯកជនរបស់មនុស្សម្នាក់ៗខ្លាំងកម្រិតណា ។ មនុស្សភាគច្រើនពុំដឹងថា ការប្រើទូរស័ព្ទក្នុងបន្ទប់ទឹក គឺកខ្វក់ខ្លាំង ហើយមានមនុស្សតែម្នាក់ប៉ុណ្ណោះក្នុងចំណោម៤នាក់ ដែលបានសម្អាតទូរស័ព្ទក្រោយប្រើរួច មានន័យថា ទូរស័ព្ទដែលយើងកំពុងកាន់ប្រមូលផ្តុំដោយមេរោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia6ZqXeQmxR63GecW42UW80T-h7X7vpFLAjJJ1HYv4PTHds5XSAP8k0XnfAnou62GRrfBFZYOE3LAhFo6KBUDQVKMzaRL8bJwdMl6-7GoF6GlF4I4XZ10lWzkWxW3dM3zM8T2S0ER0jtUUhr0rupxw5TeJJbFElzojvf9TI69JhG4Ql7ZYthVPM24Kykex/s1200/image_2025-07-02_10-22-12%20(2).png

ទោះជាបានលាងដៃ និងជូតសម្អាតទូរស័ព្ទក្រោយចូលបន្ទប់ទឹកក្តី ប៉ុន្តែឥរិយាបថនេះនៅតែប្រឈមនឹងផលប៉ះពាល់សុខភាពដដែល រួមទាំងកើតជំងឺឫសដូងបាត ហើមពោះវៀនធំ ឬចេញឈាមពេលបន្ទោរបង់ ។ ដូច្នេះ គ្រូពេទ្យបានណែនាំគួរប្រើទូរស័ព្ទមិនលើស១៥នាទី និងសម្អាតទូរស័ព្ទជានិច្ច ឬចៀសវាងយកទូរស័ព្ទចូលបន្ទប់ទឹកដើម្បីរក្សាអនាម័យ និងការពារសុខភាពរយៈពេលយូរ ៕

ទីបំផុត Huawei Watch 5 បំពាក់មុខងារពិនិត្យសុខភាព11ចំនុចត្រឹម 1នាទីដំបូងគេលើពិភពលោក ប្រកាសលក់ជាផ្លូវការហើយ!

0

ទីបំផុត Huawei Watch 5 បំពាក់មុខងារពិនិត្យសុខភាព11ចំនុចត្រឹម 1នាទីដំបូងគេលើពិភពលោក អាននិងតបសារជាភាសាខ្មែរ, ប្រើ eSIM ខលចេញចូល បានសម្ពោធជាផ្លូវការហើយ ដោយមានការចូលរួមពី លោកវិជ្ជបណ្ឌិត និត ប៊ុនតុងយី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzXWrl8xQzkr3qpC1R9MA-48qn0v0dfNYta9R_kp-Aab8BNQejTyTMP-pvry5FdxIsGW028tZ57lsiZSlN2W7gH63GMpKBwZbOt8x7A9qe8RdVHLqJ9Iz58ilrZjyub2u5mFq3_bQjMDTnoGRhyphenhyphenk2_OIoOtW8R-1YxWey_HmAh8cTXRZehZ4Eq55oF5KDE/s6000/DSC09331.JPG

មិនត្រឹមតែផ្តោតលើសុខភាព Huawei Watch 5 មានរូបរាងស្អាតប្រណិត តួនាឡិកាជាប្រភេទ Titanium (ថៃ ធេន នាម), កញ្ជក់ Sapphire glass (សា ហ្វាយ អឺរ ក្លាស៍) និងតួ 904L Stainless Steel (ប្រាំបួនរយអិល ស្តេនលេស ស្ទៀល៍) ដូចនាឡិកា Rolex ដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCLPcb8J0pUYh2xXKWFk9U_xREtBDakmtNUm431uy8bdm0YSwOMfXkVfLakJldDnaStm8V-nnTsb1eYjKJPSb7wo1kVxbIrqih3DL5FWcR_Pyr0WWSIenubrRWyjApzhccUTkXepPipAUp6DMIpRYMC2_zEZcF3Wa3HbKPU6cLzLx-8xbuNCJgXqhTkhZ9/s6000/DSC09334.JPG
មិនត្រឹមតែប៉ុនណ្នោះ Huawei Watch 5 ក៏អាចអានសារដំណឹង សរសេរតបសារជាភាសាខ្មែរ, មានមុខងារ AI Gesture (អេអាយ ជេស៍ ឈរ) ប៉ះម្រាមដៃបញ្ជានាឡិកា, ប្រើ eSIM ខលចេញចូល ប្រើអ៊ីនធើណែត, សាកថ្មម្តងប្រើបាន 11ថ្ងៃដោយមុខងារ Saving mode, ភ្ជាប់ប្រើបានគ្រប់ស្មាតហ្វូនទាំង iOS & Android ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheiHgwNigI3wh5kdpTAP8CaK-9wcFooloiQ4nCdjMwugGdcPRQadvdAhweo7bzfP8q2zX13-YYr66RTurUzCCh8wdAgsa5Jo-t1k7K0R7cDzdJSipVTitcLoXS2BFTMsGOavO2j01YUXeWCVEC5Y_8vZHAlMjmaTTSO-xuWqe1I8qMSQppkamzj6jSOPzY/s6024/DSC09350.jpg

Huawei Watch 5 មានលក់ហើយ តម្លៃចាប់ពី $399 ទទួលបានការដូសរុបរហូតដល់ $158 មានដូចជា Huawei Scale 3 តម្លៃ $29 សម្រាប់ 1ខែដំបូង, ផ្តល់ជូន Exercise course ជាង 200 course, និង ធានា 2ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsLZR7lszOJze4JwcXC0PVrM64jPxb5MEGUYTC4DiWUFuvIQxFqCGOYJHMIUNJcfEUS2r0LBvgP3aSJIpN9dWShLKrv-PP-iDZGN_KZBRQ1BzPuhb7fBSx3coerIht_XOXB_nfTILFK_E8dwBUYeecF3o-BMY7AucM5T3KntESHNeUHHQiPGT8ejjX-zmS/s6024/DSC09351.jpg

អតិថិជនអាចរកជាវបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទំនើប និង Huawei Showroom ទូរទាំងប្រទេសកម្ពុជា៕nullhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKeR4uTFl6uF2A-3rCt1SiL8t36XOS0RD3BQem1Td4xkLLUXWhQqfYFVDs8c9n0WUQF_rOSEBKev2lSKH8F9o16bYKqYq03rRaIr2B0kZlVSSDt9m7ewf-1iwmc2H_2le2wD4z6fldOT4TOFjQNGteemZWkvrydcKkLPb5pitRrGL1MTC0PwD-jY86tnOG/s6000/DSC09353.JPG

យុវជនសិង្ហបុរីជ្រើសរើសការផឹកកាហ្វេ ជំនួសឲ្យការផឹកគ្រឿងស្រ.វឹងនៅក្នុងពិធីជប់លៀង

0

សិង្ហបុរី ៖ យុវជនជំនាន់ក្រោយ (Gen Z) របស់សិង្ហបុរីជាច្រើនបានជ្រើសរើស«ក្លឹបកាហ្វេ» ឬការបង្កើតបរិយាកាសជួបជុំសប្បាយរីករាយដោយគ្មានជាតិអាល់កុល និងបារី ជំនួសដោយការផឹកាហ្វេ ជជែកគ្នាលេង និងរាំកម្សាន្ត ដើម្បីបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXDqCsyI38en0nk-JgVUvBCrd15TSz1TzXc1XxbvrtFDCHJ8LujzKgpGUzus-tgmxJ_0ERkcYhnU-0juYGH6E-IT8EpiBnq1pRVqmRTzQFDZTxlG3McgdGiu2bdTZODnKuwkdsJDy2NSUinB_s5JSpxnB2n20tzyC_9RxO_FHy9oUypl7FTzvbmw_XpJWs/s600/photo_2025-06-30_15-08-24%20(2).jpg
«ក្លឹបកាហ្វេ» ជាកន្លែងកម្សាន្តនៅពេលថ្ងៃរសៀល រហូតដល់ល្ងាចដែលបម្រើអតិថិជននូវជាតិកាហ្វេអ៊ីន គឺជាផ្នែកមួយនៃការកន្សាន្តដោយគ្មានជាតិអាល់កុល ដែលជំរុញដោយក្រុមមនុស្សជំនាន់ Gen Z ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសសិង្ហបុរី និងកន្លែងផ្សេងទៀតក្នុងពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUQWIn41bD8pjffrUQhduXydhnJiNSA1Ss00xLFjf3_a-LEiqbMvvZGRCSiIk4AfFKDb5_UrM2gjoeyd6K_4l44y9W2fv6eMaONp7wJu7kpV_bBjF5gNFouG2QQPHtMutQoMNgnTWAbGufvb0c6FIix0ISEWWRyrkqHl0DgtqAhsUnSSW9aHMUIobJ6pfN/s955/photo_2025-06-30_15-08-24.jpg

បើទោះជាភ្ញៀវដែលចូលទៅកម្សាន្តនៅក្នុងក្លឹប ឬបារទាំងនោះមិនបានទទួលទានភេសជ្ជៈដែលមានជាតិស្រវឹងក៏ដោយ ប៉ុន្តែសកម្មភាពកម្សាន្តទូទៅដូចជា ការរាំ ការច្រៀង ឬការជជែកគ្នាលេងយ៉ាងសប្បាយរីករាយនៅតែមានដូចធម្មតា។ លោក Aden Low អាយុ 21 ឆ្នាំ ជាសហស្ថាបនិកនៃហាង Beans and Beats ដែលរៀបចំការញាំកាហ្វេនៅទីកន្លែងផ្សេងៗគ្នាបាននិយាយថា “មនុស្សជាច្រើនគិតថាគ្រឿងស្រវឹងផ្តល់ឱ្យអ្នកនូវអារម្មណ៍រីករាយ ប៉ុន្តែជួនកាលជាតិកាហ្វេអ៊ីនក៏អាចធ្វើវាបានដែរ។ ហើយនេះជាមូលហេតុដែលបរិយាកាសនៅក្នុងហាងរបស់យើងមានទំនោរទៅរកភាពស្វាហាប់” ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGuljENz1KQIRcAsmDJ4gkQPhhvbQXGHTp2kZIfpcvMrhPVoloyuhu_Iubhjieg3et8ZEl2M-JheeEKdiP8D9l59kuupOM6DhB68l6Ojk7WTa7jKTeCtb6rwDecyUIUZgRgCdygX32J4fF-IRuoS7TwipNrOMEyw1oqFDbpIytzelPARt-4apasxPpte6c/s1000/photo_2025-06-30_15-08-25.jpg

បើតាមរបាយការណ៍ជាច្រើនបាននិយាយថា Gen Z (ក្រុមមនុស្សកើតក្នុងឆ្នាំ 1997-2012) កំពុងតែមានការពេញនិយមជាមួយនឹងចលនាដ៏មានសណ្តាប់ធ្នាប់នៅក្នុងសង្គម និងទទួលបានប្រជាប្រិយភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ភាគច្រើននៃមនុស្សដែលចង់ឈប់សម្រាកពីការផឹកស្រា ឬតមទាំងស្រុង តែងតែលើកឡើងពីហេតុផលសុខភាព និងស្ងប់សុខនៃផ្លូវចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_GFpvOc5x5YOHeRUTPLu7F91zWTz5QcfRQr_zfCaPxrxVYz778sdhkNbrJj_CMJoFIkHGqXq2cevpYGlsWHcWSdCCkES8EcuRElSikthavQ665ZlF-NUCe_7QF0iWhVsKEAkiKKWnaGP6SNC08H7qX7BR5Vjo41fSZZtptGF18m9fUmwuHc86kXdZp1vy/s1024/photo_2025-06-30_15-08-26%20(2).jpg
ចំណែកអង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងរបាយការណ៍ឆ្នាំ 2024 ថា “ការផ្លាស់ប្តូទម្លាប់ប្រើប្រាស់គ្រឿងស្រវឹងត្រូវបានគេសង្កេតឃើញនៅក្នុងការស្ទង់មតិចំនួនប្រជាជន និងការសិក្សាជាក្រុម។ ជាទូទៅ ការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមមនុស្សវ័យជំទង់បានថយចុះ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1IInUSavrNE8B1S_8ujQKMUm_p1YvSiQTzqwgPDr2RVUKTM5lEfKsdzFSgXfnfZM9yPyaGCxhCVq30Ch-nHQfOaVv6enqKkq1uKoMYCV9Rwcieik9zSsOt9OS6YxLiRYA8_5_-kiARGPsWf88000vBETWne9luN7w8Yxdk2BZYf62EYV7-6obg7fQmoxA/s1200/photo_2025-06-30_15-08-26.jpg

គួរឲ្យដឹងផងដែរថា ក្លឹបកាហ្វេ ជាធម្មតាត្រូវបានគេប្រារព្ធឡើងនៅក្នុងហាងកាហ្វេ បារ និងកន្លែងផ្សេងទៀតដូចជាស្កាយបារនៅលើដំបូលអាគារ។ វាមានបរិយាកាសស្រាលស្រទន់ អមដោយតន្ត្រីចម្រុះជាមួយនឹងកាហ្វេពិសេសៗដែលបម្រើក្នុងពែងក្រដាស ខណៈអ្នកចូលរួមអាចរាំកម្សាន្ត និងបង្កើនមិត្តភក្តិថ្មីៗយ៉ាងរស់រវើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVMq4HBENpenUwjlI5n19p4yZh0bwS_iXLlCbIaKNU18hyQo7kErtMAGInm8EFdAruecWHnogSA8TUVJXys7I3h5NMPbzD6RCJxacY0R4cTgY7ob2DVZLafPxrQBQfgSQTb5BRyVwGnRrEM_8Ioh0qiViUzDqNwwlQPx-A-J1PTG5PaeW_VSo0Gnft5F2T/s1280/photo_2025-06-30_15-08-27.jpg

វាទទួលបានការគាំទ្រពីសំណាក់យុវជនជាច្រើន ដោយពួកគេយល់ថាពិធីជប់លៀងនៅក្នុងក្លឹបកាហ្វេដែលបញ្ចប់ទៅត្រឹមម៉ោង៤ល្ងាច គឺជាការកម្សាន្តបែបថ្មីមួយដែលមានសុវត្ថិភាពបំផុត មិនថាចំពោះសុខភាព ឬសន្តិសុខផ្ទាល់ខ្លួននោះទេ។ យុវជនទាំងនោះជឿជាក់ថា ភាពសប្បាយរីករាយ ឬការបង្កើតទំនាក់ទំនងជាមួយសង្គម មិនទាមទារឲ្យមានវត្តមានរបស់គ្រឿងស្រវឹងឡើយ ប៉ុន្តែវាអាស្រ័យលើការជ្រើសរើសរបស់បុគ្គលផ្ទាល់ខ្លួនប៉ុណ្ណោះ៕

ទំនងមានអ្វីនៅពីក្រោយដែល ឈុំ ចាន់ដារ៉ា មិនអាចនាំកម្ពុជាចូល TOP បាន

0

ថ្មីៗនេះទស្សនិកជនជាអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ឈុំ ចាន់ដារ៉ា មិនអាចបើកទ្វារប្រទេសកម្ពុជាចូល TOP នៅក្នុងការប្រកួត Miss Supranational 2025 បាននោះ។ ជាមួយគ្នានេះអ្នកគាំទ្ររបស់ ដារ៉ា ក៏ជំរុញឱ្យនាងវិលត្រឡប់មកវិស័យ បវរកញ្ញាម្តងទៀត ប៉ុន្តែ ដារ៉ា បានបដិសេធហើយបានព្រលយពាក្យមួយចំនួន ដែលធ្វើឱ្យទស្សនិកជនមានការសង្ស័យចំពោះពាក្យសម្តីនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0XP6zJglY8KeKea2zrgMPPZGTgzo6mgYiMAMHpCV20K8omCU_gTKqegg_KCxYehyphenhyphenkItW8EwiRlQlgrTY2EcIDrlNwsIEQYCzKpODlZCI0fDT83MQzSnInDQ7tpASj4LJgCIPaax_0ZA6JEGnUsGwioTgPzboqJbLsge78Z35LG7CAnQ8oK6GzV2I4XC1A/s1920/image_2025-06-25_11-36-36%20(2).png
នៅលើបណ្តាញសង្គមទិកតុកមានវីដេអូមួយរបស់ កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 បាននិយាយជាមួយអ្នកគាំទ្ររបស់ខ្លួនហើយត្រូវបានចែករំលែកបន្ត។ ក្នុងវីដេអូខ្លីនេះ អ្នកគាំទ្រមួយចំនួនបានជំរុញឱ្យ ដារ៉ា វិលត្រឡប់មកវិស័យបវរកញ្ញាម្តងទៀតបន្ទាប់ពីលើកនេះបរាជ័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZK4x90_DrHzZ1Dr4Bla-zOguj_gK5ShWX9gd-mw1HvpUvYU4t3Sp0mvZbPrIVjQIAq9uaChEWORXXkBUNBU28sYNTct59RsTr-C6hy4vW6KPJRHI2UxlbOcN8Xd9klNsnUzEI1dh-tmF25ryBwFj3Wo2LbNf67vkFtSvUjePinmaoR9mHbDqqt8xmmIVr/s1821/image_2025-06-25_11-36-36.png

ឈុំ ចាន់ដារ៉ា បាននិយាយបដិសេធដោយកុំឱ្យអ្នកគាំទ្ររំពឹងថានាងវិលត្រឡប់មកម្តងទៀតអី។ Miss Supranational Cambodia 2025 ថានាងរាងឆ្អែតចិត្តដែរខណៈ ស៊ាងហ៊ុយ បានបន្ទរថាឆ្អែត៧យប់៧ថ្ងៃ។ ពាក្យសម្តីរបស់ ដារ៉ា បានធ្វើឱ្យទស្សនិកជនមានការអាណិតអាសូរទៅកាន់ ដារ៉ា ទន្ទឹងរង់ចាំប្រកួតអស់រយៈពេល២ឆ្នាំ ខិតខំប្រឹងប្រែងយ៉ាងខ្លាំងប៉ុន្តែខាងកម្មវិធីនៅតែមើលមិនឃើញពីប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOya1ILb6DzmDRr1-axlFjnSrC-LdblttlGQFnmhsHNBztac4DsuAqnzVGrV7aw_HXmjnOs2umQlY9xMH8hk7a1wyO-2XpnIScDZjx4DowJUNjN3CMUaHkHj-kBfBmntVekyRhboEU71rgHB2dt3GbNygrjE2KlQmwXygYtZk8PoxPNLLcUVkUEsIUQ8Et/s2048/image_2025-06-25_11-36-43.png
ពាក្យសម្តីរបស់ ដារ៉ា ដែលនិយាយថា ឆ្អែតចិត្តនេះក៏បានធ្វើឱ្យទស្សនិកជនមួយចំនួនមានមន្ទិលសង្ស័យអំពីលទ្ធផលនៅក្នុងការប្រកួត Miss Supranational 2025 ដែលកម្ពុជាមិនអាចចូល TOP នៅក្នុងប្រកួតនេះបានទោះបីជា ដារ៉ា ខំប្រឹងខ្លាំងយ៉ាងណា។ អ្នកខ្លះក៏បង្ហាញថាបេក្ខភាពខ្លះគេមិនសូវជាខំប្រឹងនោះទេប៉ុន្តែចូល TOP បានយ៉ាងងាយស្រួល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN08pO7s3KCEcg_2ECi43_IpIglugUTRRCLVxy7tg7AWczmUgb5TYpMzzqTZtQCFiUXs39geUQHY3bnHGJlF3oZJdG2S49lTpqsPyd35Yw0ogK8KZ6AkUB__4L8grZ2gT9aoI5mx7iB-ZQG2DB63teMVb1PGHBLKrHq3CJyrJsMflRXfcxBH687cpHdhPz/s1200/image_2025-06-26_14-14-48%20(2).png

ក្រោយពីមិនអាចនាំកម្ពុជាបើកទ្វារចូល TOP បានក្នុងឆ្នាំនេះ ឈុំ ចាន់ដារ៉ា បានពោលពាក្យសូមទោសមកកាន់អ្នកគាំទ្រភ្លាមៗកាលពីថ្ងៃផ្តាច់ព័ត្រ Miss Supranational 2025 ពីព្រោះឆ្នាំនេះអ្នកគាំទ្រមានសង្ឃឹមខ្ពស់ណាស់ដែលកម្ពុជាអាច TOP បាន។ ដារ៉ា បានតាំងចិត្តមោះមុតចំនួន២ឆ្នាំមកហើយក្នុងការប្រកួតកម្មវិធីនេះបន្ទាប់ពីនាងមិនអាចចេញទៅប្រកួតបានកាលពីឆ្នាំ២០២៤ដោយសារតែបញ្ហាវីសារប៉ុន្តែគ្រប់យ៉ាងត្រូវខកបំណង៕

សូមតាមឱ្យទាន់! នាយករដ្ឋមន្ត្រីថៃ ៖ «គ្មានទំនិញ និងផ្លែឈើថៃកកស្ទះនៅព្រំដែនទេ ដោយសារថៃមានទីផ្សារនាំចេញក្រៅពីកម្ពុជា»

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានប្រជុំពិភាក្សាជាមួយមន្ត្រីមកពីក្រសួងពាក់ព័ន្ធដើម្បីសម្រាលទុក្ខលំបាករបស់ឈ្មួញថៃក្នុងខេត្តជាប់ព្រំដែនកម្ពុជា ចំនួន៧ ហើយលោកស្រីបញ្ជាក់ថា គ្មានទំនិញ និងផ្លែឈើថៃកកស្ទះនៅព្រំដែនទេ ក្រោយពីរដ្ឋាភិបាលពន្លឿនការស្វែងរកទីផ្សារបន្ថែមក្នុងប្រទេស ព្រមទាំងនាំចេញទៅឡាវ វៀតណាម និងចិន ក៏ដូចជាដោះស្រាយបញ្ហាការលួចនាំចូលទិន្នផលកសិកម្ម ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Qc1IJH-XQhA5cxDcrkj2OhLB_QBdTu4Ff_LfOp5sQabM2ABis-COpzbybOjcURbAczd8v3PR-62ZmgTLYItqpIQGxHua_sO9V3aXaErTc6ebWq6gjZLdnuCoXTA5AmtqRr5KQNiCQEzbg7ZCjupqiERiUJ7_-K1_P6jTkKmqtzhffCG4wePqK3BeVWpK/s1280/photo_2025-07-01_09-31-46.jpg

នាវេលាម៉ោង៥និង៤០នាទី ថ្ងៃទី៣០ ខែមិថុនា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានសរសេរសារ និងបង្ហោះរូបភាពលោកស្រីប្រជុំជាមួយមន្ត្រីមកពីក្រសួងពាក់ព័ន្ធនៅវិមានរដ្ឋាភិបាលក្នុងហ្វេសប៊ុក ក្រោយពីលោកស្រីស្តាប់ពីទុក្ខលំបាករបស់ឈ្មួញនៅខេត្តស្រះកែវ និងខេត្ត៦ទៀតនៅជាប់ព្រំដែនកម្ពុជា ដែលឈ្មួញមានបញ្ហាការនាំចេញទំនិញ ។ លោកស្រីបានអញ្ជើញលោក ណាត់ថាផន ណាគផានីត អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ជុឡាផាន់ អាម៉នវីវ៉ាត់ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក វុទ្ធិក្រៃ លីវីរ៉ាផាន់ មន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកតំណាងឈ្មួញនៅខេត្តស្រះកែវ មកពិភាក្សាស្វែងរកដំណោះស្រាយ និងសម្រាលទុក្ខលំបាករបស់ពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL-1SKkZKmANPzGuu-hx-Y6oBaFjE0vmjihp7GCfypSsEdFqgqaYb4nLKiB36uxjtJH6yC2Ked1PdK4DKSPzv-J12qSFhvIRlvr8WklIKhJ31DCvnlem9d3GN7y9uYKjg31Q0O-Hk1ERjIlo_cpKisuImoAyZfaa-iTSq33K8jJp2YQGDm_MvDQ2EBJrmX/s1280/photo_2025-07-01_09-31-46%20(2).jpg

ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុរាយការណ៍ថា បច្ចុប្បន្ន គ្មានទំនិញ និងផ្លែឈើថៃកកស្ទះនៅព្រំដែនកម្ពុជា-ថៃទេ ដោយសារក្រសួងពាណិជ្ជកម្មបានស្វែងរកទីផ្សារបន្ថែមក្នុងប្រទេស ខណៈទំនិញ និងផ្លែឈើមួយចំនួនទៀត ក្រសួងពាណិជ្ជកម្មបាននាំចេញទៅប្រទេសឡាវ វៀតណាម និងចិន ។ រីឯបញ្ហាការខ្វះខាតពលករ គឺថៃបានស្វែងរកពលករមកពីប្រទេសផ្សេងៗដើម្បីធ្វើការផ្នែកកសិកម្ម និងសេវាកម្ម ពេលនេះ ថៃមានពលករគ្រប់គ្រាន់ ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx1EV1EbeF9inx-pnByEoKy8kcwAvPtsLud4s2S7E9OwUfRWtF9ztJBNvAfpKxmYUVda6PBgaqqJAQmgrm76MUN0GpfXF3dLETSINXepca31PBh_2KsApzDabXlkNF4A-1OiOyYr__ptHxHAUy2fDsRaLiOuGrLT0P2gchdl2tyzb5tHOQqhaMeitstKUJ/s975/image_2025-07-02_08-40-54.png

លោកស្រីបន្តថា ចំណែកតម្លៃទិន្នផលកសិកម្មរងផលប៉ះពាល់ដោយសារការលួចនាំចូលពីក្រៅប្រទេស ដែលធ្វើឱ្យតម្លៃទិន្នផលកសិកម្មរបស់កសិករថៃធ្លាក់ធ្លាក់ចុះ គឺក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ នឹងពិភាក្សាជាមួយគ្នាដើម្បីដោះស្រាយបញ្ហានេះ ។ យើងនឹងកំណត់កូតា និងវិធានការគយច្បាស់លាស់ដើម្បីកាត់បន្ថយផលប៉ះពាល់របស់កសិករថៃ និងរក្សាតម្លៃទិន្នផលកសិកម្មក្នុងស្រុក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDoI5klsnbgviY-rHx4AG6rEjoDzWDna51xhTKQDzhBC7MmYO471Yh3R082Mz0T0sOXBku-TLGDHclPu_qedLwuCfrRow1M6LNHflTwn6Y1Vib9cR2ZTcFL31IogZtnnnDN1veEFWSb3PaFbtmXINJF7jk0cO1NSzVfLBL_d8r13KMdJdsa-vi34LMy7Ur/s1280/image_2025-07-02_08-40-54%20(2).png
ផ្ទុយពីការលើកឡើងរបស់នាយករដ្ឋមន្ត្រី ម្ចាស់ចម្ការដាំដំណាំមង្ឃុតនៅខេត្តណារ៉ាធីវ៉ាត បានត្អូញត្អែរពីតម្លៃមង្ឃុតធ្លាក់ចុះខ្លាំងក្រោយពីកងទ័ពថៃបិទព្រំដែនទាំងអស់ជាមួយកម្ពុជា ក៏សម្រេចចិត្តដឹកមង្ឃុតជាច្រើនតោនយកទៅចាក់ចោល ។ ម្ចាស់ចម្ការរូបនេះប្រាប់ថា ឈឺចិត្តនឹងតម្លៃមង្ឃុតធ្លាក់ចុះខ្លាំងពេក ហើយការបោះចោលជាជម្រើសល្អបំផុត គឺល្អជាងយកទៅចែកឱ្យអ្នកដទៃបរិភោគពុំគិតថ្លៃ នាំតែរងការរិះគន់ថា យកមង្ឃុតមិនល្អមកចែក ។ បើយកទៅចែកនៅពន្ធនាគារ គឺតម្រូវឱ្យមានការសុំអនុញ្ញាតច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf6_3kiGR1q5Hb_0Ms3sTRLX_8H1XzEe2yIDdN2LB8AqiNri31lomMiBF0mfydQFhvxfI_OKFYFdXliMaWMo2NfR8UaB5mbhB7-gDRQGb5a9ap6xnc8Ga91hMm9hMTjBJJohrssemh-bJJGawSng_S2nz4gtx9EAac_RdNNzJfC0SsoS_AQF1IlbCVtgzP/s1280/image_2025-07-02_08-40-53.png

នាយករដ្ឋមន្ត្រីថៃអះអាងថា គ្មានទំនិញ និងផ្លែឈើថៃកកស្ទះនៅព្រំដែនទេ ដោយសារថៃមានទីផ្សារនាំចេញក្រៅពីកម្ពុជា ដូចជា ៖ ឡាវ វៀតណាម និងចិន ហេតុអ្វីទើបកសិករថៃយកមង្ឃុតជាច្រើនតោនមកចាក់ចោលបែបនេះ?

Ziyu កាន់តែមានពន្លឺលើអាជីពសិល្បៈឡើងវិញក្រោយល្បីក្នុងរឿង BL

0

រឿងប្រភេទ BL មានចំណងជើងថា «Revenged love» របស់ប្រទេសចិនបានជំរុញឱ្យ Ziyu កើនឡើងប្រជាប្រិយភាពមិនធម្មតានៅក្នុងអាជីពសិល្បៈបន្ទាប់ពីរូបគេមានជីវិតអួរអាប់កន្លងមក។ Ziyu ត្រូវបានអ្នកគាំទ្រចោមរោមជុំវិញនៅឯព្រលានយន្តហោះបន្ទាប់ពីរូបគេសាងស្នាដៃលេចធ្លោលើការសម្តែងខណៈតារាប្រុសរូបនេះពុំមានអង្គរក្សផ្ទាល់ខ្លួន ជាហេតុធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភដល់សុវត្ថិភាពតារាប្រុស BL រូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4frbkZqWy-x6i8KmdiS4-bX6ejAF8sbXzgX34SQooeBEAX9FVuzwVz-0xohYPeEcKSdATtwF6e6OOwMwvvWSASufJ66d6UC3QNWdZoYkfcLax7QWJJ6T6E_OUb3dcO0YnWhJ48j_P3rjbMHI1qHDYWETLzVfT8mNqgGDVx6skAS5C72TzscgXisyIWsIh/s1620/image_2025-06-30_15-44-14.png
យ៉ាងណាមិញទន្ទឹមនឹងការតស៊ូលើអាជីពសិល្បៈនៅក្នុងប្រទេសចិនរបស់ Ziyu មានអ្នកគាំទ្រទៅរោមជុំជិតសឹងតែដកដង្ហើមមិនបានកាលពីពេលថ្មីៗកន្លងមកនេះអ្នកគាំទ្រក៏បានជីកកកាយរឿងអតីតកាលរបស់ Ziyu ដែលតារាប្រុសរូបនេះបានអះអាងថាខ្លួនត្រូវបានសមាជិករួមក្រុម ធ្វើបាបហើយក្រុមហ៊ុនប្រព្រឹត្តដោយអយុត្តិធម៌ដាក់ទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitMkp0gVyUme0qLzmCyBdQNM1Z_Zoo4p-Spwf427nIeScRTYcW-eBCXexYq_9NuLu2vkL3uqBl-lLxv9fMC_eL2wGet0YM1EN4QHIYFzqEJ08CFNigYnW8LRFVjaYoXFw6Uf2XVuyWYIB3OSvIEXawoCklDgsN6ht7O-_oHbfwLvwrCaq7J1lu2hBu66RB/s1619/image_2025-06-30_15-44-15.png
Zi Yu ជាតារាចម្រៀងនិងជាតារាសម្ដែងជនជាតិចិនមានអាយុ២៣ឆ្នាំ កើតនៅ Lianyungang ខេត្ត Jiangsu ប្រទេសចិន។ Ziyu ធ្លាប់ជាអតីតសមាជិកក្រុមក្មេងប្រុសចិន Guanghe Shaonian ក្រោមការដឹកនាំរបស់ Huakaibanxia Cultural Media។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiayYpcR4KORqAHp0bq1DfGPrUriFa3x7L2Da2ZtSTUDQEUWmGKXIpjrQ-mN8Ez9lczzCyg9qI-BzC4Xya9ItEge7YBYYJBh25gA7ceUEtjuqhFSbFAtDStbArssQlglYLGoaoNP73uVd-dIPrLIw4657Uf42I_GvDBYKM3z0VzGzkG8DAABBcRLpIzwIlt/s1619/image_2025-06-30_15-44-16.png

នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ Zi Yu បានបង្ហាញឱ្យដឹងថារូបគេត្រូវបានសមាជិករួមក្រុម វាយដំ និងបានណែនាំអំពីការបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយក្រុមហ៊ុន។ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ Ziyu បានបង្ហើបថា ក្រុមហ៊ុនបានបញ្ជាឱ្យលោករៀបចំបង្វិច និងចាកចេញពីក្រុមហ៊ុន។ នៅថ្ងៃបន្ទាប់គឺនៅថ្ងៃទី ៩ខែមករា ២០២៣ Ziyu បានលាតត្រដាងនៅលើបណ្តាញសង្គមថាគណនី Weibo សំខាន់របស់លោកត្រូវបានក្រុមហ៊ុនកាន់កាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3PtHX2-3s_MOZzbXAqszZAVxJr8N4rJ-M6exgrSGJ8jbYzNuqXp-PRJP9gyhYA3xxPTmuPanp7jcHHwdJV-6uhIQjW5MQDUjwJbt2yz95t94rI0sYFA7nH-Ikw9R3Ju0TpOCcGrNU4muFAlRJsVye63KimZytQe7ArESvbRY5yDmS72h9TrUeL2IWhp4v/s2048/image_2025-06-30_15-44-18%20(2).png
ក្រោយមក Ziyu បានគ្រប់គ្រងគណនីឡើងវិញ ហើយបន្តប្តឹងក្រុមហ៊ុន។ ក្នុងការលាតត្រដាង Ziyu ក៏បានធ្វើការអំពាវនាវជាពិសេសដោយ សង្ឃឹមថាមនុស្សគ្រប់គ្នាអាចប្រឈមមុខនឹងជីវិតនិងអនាគតដោយក្លាហានហើយក្នុងពេលតែមួយការពារខ្លួនឯងហើយប្រើបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកដើម្បីរំលឹកដល់មនុស្សគ្រប់គ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6aK59vScUxdsIkijigUxAiZ91DASlWEdqdhmrEWTx2whwOA4u2T7jX3XaudU9M_JNnDQUQImHZB9j3XgXMUlH7cF7qbZC_zL0RJaIjckB7ENuD0ziK0QCKRwVQoI1MOH7bYzAaZwrRMFdJQvtbyjlb0kZ1c1yEM6WmCAkYtEBpMQAXpT1Rhpm5sxe7DEW/s1620/image_2025-06-30_15-44-18.png
បន្ទាប់ពីរយៈពេលជាង១ឆ្នាំនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ Ziyu បានចេញបទចម្រៀងទោលដំបូងរបស់ខ្លួន ដើម្បីសម្គាល់ការចាប់ផ្តើមនៃជំពូកថ្មី។ ក្នុងការចេញផ្សាយនេះ លោកបានបង្ហាញសារនៃការដើរទៅមុខ ដោយនិយាយថាកុំមើលក្រោយ ហើយទុកពេលឱ្យអតីតកាលកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUn40yTTr2c0raOjiMG46mm_qszOen59kh81E44MYK2G4Y5ljWeJa94-jZCpQqHMFVAqxcqYRGTdBZmxpSHRx92WhHcz_RIfHe_3gR6xsk3W_VeImOGqtRuqlIqN7JRD136BU1o11E6os4ZJt5l4jmPVeLoD6j7IzsYUfDc0Pw5ZjPLJum1a1firAPJK_i/s981/image_2025-06-30_15-44-20%20(2).png

ការតស៊ូរបស់ Ziyu លើអាជីពសិល្បៈ ចាប់ផ្តើមមានពន្លឺកាន់តែខ្លាំងបន្ទាប់ពីការចេញផ្សាយខ្សែភាពយន្តប្រភេទ BL ធ្វើឱ្យលោកកាន់តែមានប្រជាប្រិយភាពបន្ទាប់ពីខិតខំធ្វើការសព្វមុខបែបយ៉ាងដើម្បីរកប្រាក់ចំណូលសម្រាប់សងការខូតខាតលើកុងត្រាដែលលោកបានបញ្ចប់មុនកាលកំណត់របស់ក្រុមហ៊ុន៕

លទ្ធផលការស្ទង់មតិ ៖ ពលរដ្ឋថៃគាំទ្រឱ្យមេដឹកនាំគណបក្សប្រជាជន លោក ណាតថាផុង ធ្វើជានាយករដ្ឋមន្ត្រីថ្មី

0

ប្រទេសថៃ ៖ សារព័ត៌មាន Thai PBS រាយការណ៍កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ថា យោងតាមលទ្ធផលស្ទង់មតិ គឺពលរដ្ឋថៃភាគច្រើនគាំទ្រឱ្យមេដឹកនាំគណបក្សប្រជាជន លោក ណាតថាផុង រឿងបញ្ញាវុធ ធ្វើជានាយករដ្ឋមន្ត្រីថ្មី ដែលលោកទទួលបានសំឡេងគាំទ្រលំដាប់ទី១ រហូតដល់៣១.៤៨% ដោយសារលោកជាយុវជនជំនាន់ថ្មីហ៊ានបញ្ចេញមតិ និងមានគោលជំហរនយោបាយច្បាស់លាស់ ។ រីឯលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ទទួលបានសំឡេងគាំទ្រត្រឹមតែ៩.២០% ប៉ុណ្ណោះ និងស្ថិតក្នុងលំដាប់ទី៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijnlkbFFv2E-Ba0PEMaVAbuuTIvnwaQjbv4vN5XbJ6dbfkWwX0eB_2QRkQbwkha2MtDzS_dzr1D9z4X6vWjcOvwux-RBctFHMVqXcYVcsxAkCKl8i7ubrYNIYmmAUElfyftbcANIGfLkgs_7ILGX1758yw-S5Rxnka1_uXLjboPIuw24sh4Mq0z4NEf6AY/s800/photo_2025-07-01_11-15-48%20(2).jpg

កាលពីថ្ងៃទី២៩ ខែមិថុនា មជ្ឈមណ្ឌលស្ទង់មតិ Nida Poll បានបង្ហាញលទ្ធផលស្ទង់មតិពីការពេញនិយមរបស់ពលរដ្ឋផ្នែកនយោបាយប្រចាំត្រីមាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ។ ការស្ទង់មតិនេះបានសាកសួរពីបុគ្គលដែលពលរដ្ឋគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រី ហើយលទ្ធផលបង្ហាញថា លោក ណាតថាផុង រឿងបញ្ញាវុធ មេដឹកនាំគណបក្សប្រជាជន ទទួលបានសំឡេងគាំទ្ររហូតដល់៣១.៤៨% ស្ថិតក្នុងលំដាប់ទី១ ដោយសារលោកជាយុវជនជំនាន់ថ្មីហ៊ានបញ្ចេញមតិ មានគំនិតច្បាស់លាស់ និងបង្ហាញគោលជំហរនយោបាយច្បាស់លាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSXyYljAHNYyXXOkO9PG95-BCmF0vdm7bnf63-sRFJybf9qs8OnUGh3vcGrgq3palqoyjsVqmj1EI2MYjec-M8d05GOpazpe9c5XAP-Z12nzTgz5LL1XKKigDULF3GxIVhbN9dx7XhzrfJ5tBxVzgSHwAm6T6bFz8R7NGUtYDWO9XQ6ugp0jtyArrTZJeQ/s905/photo_2025-07-01_11-15-48.jpg

អតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ស្ថិតក្នុងលំដាប់ទី៣ ទទួលបានសំឡេងគាំទ្រ ១២.៧២% ដោយសារលោកជាមនុស្សនិយាយពិត ធ្វើពិត និយាយត្រង់ទៅ ត្រង់មក មានភាពស្មោះត្រង់ និងធ្វើឱ្យប្រទេសថៃមានសុខសន្តិភាព ពលរដ្ឋចង់បាននាយករដ្ឋមន្ត្រីមានភាពម៉ឺងម៉ាត់ដូចលោក ប្រាយុទ្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvSRa2Tge5cpfCrktKWVR19e_k9U4aDy7BRg4-MHkyjdSY7Tvz-CAo9FKBAdh9AmXnxEQiLA4_LE6mHSW2Tn3wkt8NaUE3PByQxq9-quevWkriTP-gY4yV9DdCY_9AyictVEFpHC3Vc5Ix4DcU5fRbkvpmTxdjG7mLYPgizJcXE8DpiNd-Qtb7ht92PJDw/s913/photo_2025-07-01_11-04-55.jpg

បុគ្គលទទួលបានសំឡេងគាំទ្រពីពលរដ្ឋស្ថិតក្នុងលំដាប់ទី៤ គឺលោក អនុថិន ឆាន់វីរៈគូន មកពីគណបក្សភូមិចៃថៃ ដែលទទួលបាន៩.៦៤% ដោយសារលោកក្លាហានសម្រេចចិត្ត និងមានបទពិសោធន៍ផ្នែកគ្រប់គ្រងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMrk08lHqOWM0ew-3qc5jQJZFdEsnijJsx4vP_B9hvFxp8WgFI-D1Nd9QKJxl0U6cInlrvKqMzt9BFvUblPQ7IYVzqIqBi9R-o9MvuZ2dQo38fSUl35KmrjYoySS55eXfhIP21l-P5GnZebp4CmNJEkF4JShZi3-WDKOcp_pA4KLjw_lDdFkevvhA2mcIr/s1280/photo_2025-07-01_16-09-02.jpg

លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នមកពីគណបក្សភឿថៃ ស្ថិតក្នុងលំដាប់ទី៥ និងទទួលបានសំឡេងគាំទ្រពីពលរដ្ឋត្រឹមតែ៩.២០% ប៉ុណ្ណោះ ។ លោកស្រីតាំងចិត្តធ្វើការ បើទោះជាបទពិសោធន៍មានកម្រិតក៏ដោយ ហើយពលរដ្ឋចង់ផ្តល់ឱកាសឱ្យលោកស្រីបង្ហាញសមត្ថភាពដឹកនាំប្រទេស ។ ចំណែកលំដាប់ទី២ គឺពុំទាន់មានបុគ្គលណាស័ក្តិសមធ្វើជានាយករដ្ឋមន្ត្រីនៅឡើយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3mDrlSkaLMy3pw-DbH3Q2J_Ci94CwMK4qQh9w-IrB6xrlZ5FaxpC8ZFG0a8vyfxw27A5DsCIYq_udwkUmYI7-A_JktVuTJpuri7IhwthRBWoHMTMJ2dYRi_BsUy5n0OcBfjf8CUWsoQmiPh6gn4OjIrbIwgcYILlr3Mf3BzUkI0vt_EhGdOac1TgyLUzb/s1280/photo_2025-07-01_16-04-04%20(2).jpg

មេដឹកនាំគណបក្សប្រជាជន លោក ណាតថាផុង រឿងបញ្ញាវុធ និយាយថា អរគុណពលរដ្ឋដែលគាំទ្រលោកឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី ភាពបរាជ័យរបស់រដ្ឋាភិបាលបច្ចុប្បន្នអាចឈានទៅរកដំណោះស្រាយដែលពលរដ្ឋពុំចង់ឃើញ គឺការប្រគល់អំណាចឱ្យកងទ័ព ឬអំណាចក្រៅប្រព័ន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyrsnDj0PXXBDtOjKam2ABz5Yb_DnDcd642h8cf4qLpXp5t9skV3KoXIIyztGzK1AJ4VK6jIHXGvM6miSnkfPG727B2035u7dbXeuiuh8XwoBkOU_n2GhLKZNEhW6Pnvizft4qBcFsRMvMbHLcIDDr0oGhfXn-zHKZuKlcowK2ijnHJNcl2gOa7fuWD7mD/s1280/photo_2025-07-01_16-04-05%20(2).jpg

គួរបញ្ជាក់ថា លទ្ធផលស្ទង់មតិការពេញចិត្តរបស់ពលរដ្ឋថៃកាលពី៣ខែមុន គឺលោកស្រី ផេថងថាន ស្ថិតក្នុងលំដាប់ទី១ ខណៈលោក ណាតថាផុង មេដឹកនាំគណបក្សប្រជាជន លំដាប់ទី២ ប៉ុន្តែការស្ទង់មតិចុងក្រោយនេះ គឺលោក ណាតថាផុង ទទួលបានគាំទ្រខ្ពស់ជាងលោកស្រី ផេថងថាន ។ ការធ្លាក់ចុះប្រជាប្រិយភាពរបស់លោកស្រី ផេថងថាន បង្ហាញថា លោកស្រីបរាជ័យក្នុងការដឹកនាំប្រទេស និងគ្មានភាពច្បាស់លាស់ ៕

Zhang Linghe និង Wang Churan ត្រូវបានគេសរសើរថាស៊ីចង្វាក់គ្នាបានល្អ

0

ថ្មីៗនេះតារាសម្តែង Zhang Linghe និង Wang Churan បានចាប់ផ្តើមថត «Overdo»នៅ Hengdian ខេត្ត Zhejiang។ តាមរយៈឈុតឆាកដំបូង តារាសម្តែងទាំងពីរដួងបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្ដាញសង្គម។ Zhang Linghe និង Wang Churan ទទួលបានការសរសើរជាច្រើនពីទស្សនិកជន ចំពោះរូបរាងស្អាត សង្ហា សម្រស់លេចធ្លោ និងកម្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ2wuYzjWyEj2xuLSNsAGt7Vly1jDTmrB-Y1ljGj1bq7Kngl9PBmD1c1vFWyTsU212jI1OTQpD1oaTotgCMUzHsRxakrhBz8Er0of6dS59-LzcxqgxsNXdbW24OPH-hIP1FVXAcSk2laudYpZfYMHPo0Q-TCQRShMgp9ILMq-hhEe0OVn2_1OJlnVVT1Zj/s1620/image_2025-07-01_11-34-24.png
គូស្នេហ៍តារាសម្ដែងរឿង «Overdo»ក៏បានធ្វើឲ្យអ្នកទស្សនារីករាយជាមួយនឹងភាពស៊ីចង្វាក់គ្នាដ៏ល្អរបស់ពួកគេ និងរូបរាងដែលត្រូវគ្នា។ ជាពិសេស ឈុតឆាកនៅពីក្រោយខ្នងរបស់ Zhang Linghe និង Wang Churan ជិះកង់ក្នុងរឿងនេះបានផ្ទុះពេញបណ្តាញសង្គម ដោយទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpyD8u8TnXnWLIGHbRfzm-X-JCfOvPS8n80C_EIqhMK6k1B2V0AXyCnm-UdFuwwSj8JnhTGzQaCAzw5M2buCQ_FuK4sGzBDuq3v46NAufxh2wy3PQF_yqWZwUt5Ti3Wsno9Oc5aUBW4oDkiI2Qi7lLelgDAydZwGEENHNbm_dVa4qPR2kHJOi2cc1jv9-d/s1556/image_2025-07-01_11-34-26.png

ខ្សែភាពយន្តនេះគឺជាវគ្គបន្តនៃរឿង «Too Late to Say I Love You»សម្តែងដោយ Wallace Chung និង Li Xiaoran ។ Murong Qingyi សម្តែងដោយ Zhang Linghe គឺជាកូនប្រុសរបស់ Murong Bailin ដែលជាតួឯកប្រុសក្នុងវគ្គមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpyD8u8TnXnWLIGHbRfzm-X-JCfOvPS8n80C_EIqhMK6k1B2V0AXyCnm-UdFuwwSj8JnhTGzQaCAzw5M2buCQ_FuK4sGzBDuq3v46NAufxh2wy3PQF_yqWZwUt5Ti3Wsno9Oc5aUBW4oDkiI2Qi7lLelgDAydZwGEENHNbm_dVa4qPR2kHJOi2cc1jv9-d/s1556/image_2025-07-01_11-34-26.png

«Overdo»គឺជាសាច់រឿងប្រាប់ពីរឿងរ៉ាវនៃទសវត្សរ៍ឆ្នាំ ១៩២០ នៅទីក្រុងសៀងហៃ។ ក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់ឈ្មោះ Ren Susu ដែលជាតួឯកស្រី បានធំធាត់នៅក្នុងគ្រួសារអ្នកជំនួញឱសថបានជួយសង្គ្រោះចៅហ្វាយនាយវ័យក្មេងម្នាក់ ឈ្មោះ Murong Qingyi ។ ប៉ុន្តែសកម្មភាពនោះបាននាំឱ្យមានសោកនាដកម្មមួយ ដោយគ្រួសារ Ren Susu ត្រូវបានសម្លាប់ប៉ុន្តែតួឯកស្រី មានសំណាងណាស់ដែលនៅមានជីវិត ហើយបានចាប់ផ្តើមដំណើរស្វែងរកការពិតអំពីការស្លាប់របស់ឪពុកម្តាយនាង៕