ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា បានបន្តហ្វឹកហាត់ ត្រៀមការប្រកួតជាមួយក្រុមបាល់ទាត់នារីហ្វីលីពីន នៃពានរង្វាន់បាល់ទាត់នារីក្នុងតំបន់អាស៊ី AFC WOMEN ASIAN CUP AUSTRALIA 2026 QUALIFIERS វគ្គជម្រុះក្នុងពូល G នៅយប់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZBF1DZkh9wdCrmB3alkNI39GozdqpVHAZpYN0Rk6comnK8C10buQ3foHu2xb526fbk1r9eOZ9Ub-uEgoMhwLfLNn96kuuTea1MeXQiIyxho0LAXXZ-6ZP1Ma1ZA0cX887mK30WsMZ9SjzGoyAkdvfryuG6yu05u34sWfaqmjLEMJAwlpRTEWFblVkcPw7/s4032/IMG_8491.HEIC
សម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា បានបញ្ជាក់ប្រាប់ថា ក្រុមរបស់ខ្លួនបានត្រៀមរួចរាល់ហើយ ទាំងបច្ចេកទេស ទម្រង់លេង ទោះគូប្រកួតមានមាឌធំជាងខ្លួនក៏ដោយ ប៉ុន្តែក្រុមទាំងមូលនឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះជូនប្រទេសជាតិ និងអ្នកគាំទ្ររបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM0gsxPGQVCsOrwW3DE1s8BDobi_Sqhi6ARJeVSy5_FsKm8I32KvfG2_-prKIN5GiBwZcOVBg-UnXLpqp_vqlxuQlzCYNiJ111FJ_-AY01jcI88ckrotpHk73YfQ6PW7DqZa3PtHCVU9ptVI4pRcGoEjXF3rj-c3of4vVxA4pPNZbVFzh6rLox9LU3YFvQ/s4032/IMG_8456.HEIC

លោកគ្រូជំនួយ ឃួន ឡាបូរ៉ាវី បានបន្ថែមថា យើងជឿជាក់លើកូនក្រុម សម្រាប់ការប្រកួតយប់នេះ ទោះជាឧបសគ្គមួយក៏ដោយ តែយើងបានត្រៀមសម្រាប់ទប់ទល់ នឹងវាយបកទៅគូប្រកួតវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjusGID5D8jDyc5GoG6zDvkKpsooFyiK0h0wxc7f14kjmZpmxiW7kep87d3IMg9z95M6k6bvWBJ5cmlz2-y67VKMObYr-YEKf9qEutCbyslPrmroFBGKQCYWxVYhmbTJTIZuxKznNz1gl_UhxAv0uUi3azhrF4tVglyMJDUoB0Dx8-Z8mcIWd_VrK6CcIFM/s4032/IMG_8471.HEIC

សម្រាប់ការប្រកួតវគ្គជម្រុះនេះ យើងតែងតែឃើញវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ ចូលរួមចំណែកឧបត្ថម្ភលើការរប្រកួតផងដែរ ដែលនេះពិតជាបានលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ទាំងក្រុមបាល់ទាត់បុរស និងបាល់ទាត់នារីកម្ពុជា ពិសេសគ្រប់សកម្មភាពកីឡាជាច្រើនផ្សេងទៀត មិនថាកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuggPmqtqGu1hCmS0GKLHLqxzbTjDgu3RvPFS5TDKYrFvZaXtFS5ceofTFaMwIzQOMs6EKi5MwH_ekitS70y1ELytVQWK7X24by5izXUvZrNVYpWNnHMLIF1GaMdnHjIG_fGBzZRBRNfSnv9Qs3P6u_4wgkDo9q_lL2lZOcz1CjtvsTvdwutR-c6VqhFcm/s4032/IMG_8543.HEIC ចំពោះការប្រកួត វគ្គជម្រុះ AFC Women’s Asian Cup Australia 2026 Qualifiers ក្នុងពូលGនេះ ក្រុមហ៊ុន វឌ្ឍៈ ក៏បានបន្តឧបត្ថម្ភដល់ការប្រកួតពានរង្វាន់លំដាប់អាស៊ីមួយនេះ បន្តរីករាយជាមួយអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLz98T3nXrfJJ3Bqf2UDXbq-VSBYNwAq3jBD29gryXE2kDUaCnf_nuVBpZg8FDqWNokzL4XVIky2zVODDcKnH3uuW6aNR0wSFSqx8A-JvdXwZNBWnBQu8v9WJSd4qbWYQKwCcyHlT2j0NhnEC0nEzW-MvPlRVwjP8c9oN2zvZAUVbjtz2bgPcpVg5TxMuX/s4032/IMG_8476.HEIC

ក្រោយបញ្ចប់ ២ប្រកួត ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ទទួលបាននូវលទ្ធផលមួយដ៏ល្អ ដែលកម្ពុជា មិនដែលទទួលបានពីមុនមក ហើយនេះក៏ជាប្រវត្តិសាស្ត្រមួយសម្រាប់បាល់ទាត់នារីកម្ពុជា ជាពិសេសសន្ទុះនៃអ្នកគាំទ្រក៏ហាក់បីដូចជាកំពុងកើនឡើង ដែលជាការកក់សម្គាល់ដ៏ល្អមួយសម្រាប់វិស័យបាល់ទាត់នៅកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLm3TiE0D5YcBBgAnaAqdEuZxHFUOKXpO21vuPJl_cLggpplsvs3ewlOJ-5m9_3cHWZW3slAIxNHEeQpVtAxbtM6aDAbe_HnzEskDdcWwPJv5wCfMN08hlg8QJssBQlyOqhIBbO39ufp48FrXrrrwqOhch_eJ9Wm6iRoAUi-ezA36BevQZVZ3OQCH8ud8E/s4032/IMG_8523.HEIC

សម្រាប់ការប្រកួតយប់នេះ អ្នកគាំទ្រនឹងបន្តចូលរួមស្រែកហ៊ោជាមួយគ្នា ជាកម្លាំងចិត្តមួយដ៏ធំធេងដល់ក្រុមជម្រើសជាតិនារីកម្ពុជា ព្រមទាំងបន្តគាំទ្រផលិតផលក្នុងស្រុកដ៏មានគុណភពរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាភេសជ្ជៈកីឡាបំពេញជាតិទឹកដំបូងគេរបស់ប្រទេសកម្ពុជាគឺ ភេសជ្ជៈកីឡា វី-អាកទីវ ទឹកពិសាប្រណីត វី-អាកទីវ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជួយបំពេញជាតិទឹក ផ្តល់ភាពស្រស់ស្រាយ និងថាមពល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib55QY5N8WXR1o7wMxl6OfKQgdK_f0PFIKCJBMTEkmKeEFQ7Zsiu_iLZFHuvxXwUR4IT8ziAi0BYQK7MJVY7IRyRSj7H0bdp5D3YGCQ-fTZenTB6VWBnqia3WJ2jRPzQKuxrMNXtYLAZzD7CgAYz_ePB_XRlLC4FGHXO5ZwPsE-MF2M6WEMW8K87e0ph3q/s4032/IMG_8531.HEIC

ជួបគ្នាយប់នេះ វេលាម៉ោង ៧យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សូមចូលរួមទ្សសនាឱ្យបានច្រើនកុះករ បន្តគាំទ្រជាមួយគ្នា គាំទ្រជាមួយ វឌ្ឍនៈ។ លីគកម្ពុជាខ្លាំង ជម្រើសជាតិខ្លាំង៕