Home Blog Page 405

លោកស្រី ផេថងថាន ទទួលយកការសម្រេចរបស់តុលាការធម្មនុញ្ញ និងសូមទោសពលរដ្ឋ លោកស្រីធ្វើគ្រប់យ៉ាងដើម្បីការពារអធិបតេយ្យ

0

ប្រទេសថៃ ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា ក្រោយពីតុលាការធម្មនុញ្ញថៃទទួលយកញត្តិសមាជិកព្រឹទ្ធសភា និងសម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដោយសម្លេង៧ ទល់២ លោកស្រីនិយាយថា ធ្វើគ្រប់យ៉ាងដើម្បីជាតិ ការពារអធិបតេយ្យភាព និងសូមទោសពលរដ្ឋថៃ ដែលទង្វើលោកស្រីធ្វើឱ្យពលរដ្ឋជាច្រើនពុំពេញចិត្ត ។ លោកស្រីនឹងបំពេញការងារបន្តទៀតក្នុងនាមជាពលរដ្ឋថៃម្នាក់ មិនថាកាន់តំណែងអ្វីក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdeyFxv-NssM-JcN1WtDDK5EYLs9hVortr_4DUzjvc71-IjJdgs3aqT60y77VEE3-JvfUCvO4EjjtRo81kHYZPWFmmw63zjI88LP34PVqMv0_U5ZWyOPBWYmwX5hWm_Y8BlvKs72iidBJI76B7yQyjAmAHmzoFcumBOzQ7ryzgS9mvZHLIte0MBG5z8bmY/s1280/photo_2025-07-01_16-04-04%20(2).jpg

នាវេលាម៉ោង២ ថ្ងៃទី១ ខែកក្កដា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ បាននិយាយក្រោយពីតុលាការធម្មនុញ្ញព្យួរតំណែងជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី១ ខែកក្កដា ដោយសារការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ លោកស្រីបញ្ជាក់ថា ការសម្រេចរបស់តុលាការធម្មនុញ្ញចេញមកហើយ ខ្ញុំទទួលយកការសម្រេចដែលឱ្យខ្ញុំផ្អាកតួនាទីក្នុងរយៈពេលមិនពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA525EKezXQBYEEcyk6UGHNnfn3s1bd9o480kNRrTAFRKeYLD7la1X3i5GMxbfb6jS6dGIE8aU2v06BhzqiMZhAz1Dr1mO2dKaECh_xVtTPkJrdgZcSxgLBZM-p5AB8TZnPfw00Fqwv_9xrSY3cPGRpDxVHTQjDA-foy_giMv7bxdy4EYMR_HC6Lh913rA/s1280/photo_2025-07-01_16-04-04.jpg

ចំណែកការបែកធ្លាយកិច្ចសន្ទនា គឺខ្ញុំតាំងចិត្តធ្វើដើម្បីប្រទេសជាតិ និងរក្សាអធិបតេយ្យភាព រួមទាំងការពារអាយុជីវិតកងទ័ពគ្រប់រូបដើម្បីឱ្យប្រទេសថៃមានសន្តិភាព ប៉ុន្តែវាអាចធ្វើឱ្យពលរដ្ឋពេញចិត្ត និងមិនពេញចិត្តនឹងទង្វើរបស់ខ្ញុំ ។ ខ្ញុំបានតាំងចិត្ត និងព្យាយាមដើម្បីប្រទេសជាតិពិតមែន ខ្ញុំគិតតែម្យ៉ាងគត់ គឺចៀសវាងភាពចលាចល ធ្វើយ៉ាងណា កុំឱ្យមានការប៉ះទង្គិចគ្នា ។ កងទ័ពថៃនឹងពុំបង្ហូរឈាម ខ្ញុំគ្មានចេតនាអាក្រក់ឡើយ ។ នេះជាអ្វីដែលខ្ញុំតាំងចិត្ត និងចំណាយពេលវេលាបញ្ជាក់ឱ្យបានច្បាស់លាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioOCw_OQ9DA2qiqt7uPRfwKLOOqXp03d7AVwClhIwRPrh8OFaJh_n1-u9wVtIQAXR2ker-0avdZomzFwyPxzqESe0lJYS-7BXFchKMdojJaP8r7QTgCcXTakLa25cOhROWR0x1YYAD3wNaVA_yb59UaEP8uKTq5LeDedrOjfepi3NLAG9roaCREVg4ARdr/s1280/photo_2025-07-01_16-04-05.jpg
អរគុណគ្រប់គ្នាដែលផ្តល់កម្លាំងចិត្ត ហើយចាប់ពីយប់នេះ (ថ្ងៃទី១ ខែកក្កដា) នឹងមានអ្នកផ្តល់កម្លាំងចិត្តជាបន្តបន្ទាប់ ហើយក៏សូមទោសពលរដ្ឋថៃទាំងអស់ដែលពុំសប្បាយចិត្តជាមួយរឿងនេះ ឬមានអារម្មណ៍ខឹងសម្បារ ។ ចាប់ពីពេលនេះតទៅ ពេលខ្ញុំត្រូវបានព្យួរតំណែងជានាយករដ្ឋមន្ត្រី ខ្ញុំនឹងបំពេញការងារបន្តទៀតដើម្បីប្រទេសជាតិ មិនថាកាន់តំណែងអ្វីទេ ក្នុងនាមជាពលរដ្ឋថៃម្នាក់ ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpWkbqafph2DlynSXnExQgaQ5I9CK8R-pUvE4YddXpIhyphenhyphenKoD-pqhoRVRSy4c6moU663DOhfaPYTVnEkvc2x9FphMupdb6RMUGSTMRa_BMDFzByPs7wjHS1-eds4PAgWS47VxvZINw8PvFoFdwnYBqrj8bA99SkHRJ1OG1koeGK-gsj6Z1xbvvB4eDzATe8/s1280/photo_2025-07-01_16-04-06.jpg

គួរបញ្ជាក់ថា លោកស្រី ផេថងថាន បានចំណាយពេលនិយាយទៅកាន់ពលរដ្ឋ ប្រមាណ៤នាទី ប៉ុន្តែលោកស្រីពុំបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានទេក្រោយពីនិយាយរួច ។ បន្ទាប់មក លោកស្រីក៏ឡើងជិះរថយន្តចាកចេញពីវិមានរដ្ឋាភិបាល ៕

តំបន់សេដ្ឋកិច្ចពិសេសដំបូងបំផុតរបស់ប្រទេសទីម័រ នឹងដាក់ឈ្មោះសម្តេចតេជោ ហ៊ុន សែន

0

ទីម័រឡេស្តេ ឬទីម័រខាងកើត នឹងក្លាយជាជាសមាជិកអាស៊ានពេញសិទ្ធនាចុងឆ្នាំ២០២៥ខាងមុខនេះ ក្រោមការអំពាវ និងជួយសម្របសម្រួលពីសម្តេចតេជោហ៊ុន សែន។

សម្តេចតេជោ ត្រូវបានរដ្ឋាភិបាល និងប្រជាជនទីម័រ ចាត់ទុកជាបិតាអាស៊ានម្នាក់ និងជាគុណូបការជនមួយរូប ដែលបានជួយជ្រោមជ្រែងទីម័រ ឈានទៅក្លាយជាសមាជិកទី១១ របស់អាស៊ាន។

បើយោងតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា៖”បន្ទាប់ពីក្លាយជាសមាជិកអាស៊ាន ទីម័រ នឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួន ដោយយកលំនាំតាមបទពិសោធន៍ពីប្រទេសកម្ពុជា”។

កាន់តែពិសេសជាងនេះទៅទៀតនោះ រដ្ឋាភិបាលទីម័របានសម្រេចរួចរាល់ហើយ ដាក់ឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនោះ ភ្ជាប់និងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

គួរបញ្ជាក់ថា ប្រទេសទីម័រឡេស្តេ គឺជាប្រទេសវ័យក្មែងជាងគេក្នុងតំបន់អាស៊ាន ពោលទើបតែទទួលបានឯករាជ្យកាលពីឆ្នាំ២០០២ប៉ុណ្ណោះ ក្រោយពីឥណ្ឌូនេសុីដាក់អាណានិគមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩៩៕

អបអរសារទរ! ក្រោយអស់តំណែងនាយករដ្ឋមន្រ្តី ផែថងថាននឹងឡើងកាន់តំណែងថ្មីនៅក្រសួងវប្បធម៌

0

ថៃ ៖ បន្ទាប់ពីត្រូវតុលាការធម្មនុញ្ញដកចេញពីកៅអីនាយករដ្ឋមន្រ្តីជាបណ្ដោះអាសន្ន ពេលនេះលោកស្រី ផែថងថាន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ ក្រោមការបោះឆ្នោតដែលមានសម្លេង 9-0 ពីចៅក្រមកំពូលចំនួន9រូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVlmDhaH9L4xUDhk8upKX9lSxzBjQw18-ivAxJCQ4JjJSbDdILqyl6Q2WGdpzTLOKrHuOCrwl_s9tv1lbEpqeevjTVQkDdkvl8bpQw6cScPZx-jPUnfIVbjZ6KIfaICqcdZSgHrC-NQMBs3j0ajz2R7_W-vLojx4o-tunNzp-3XRt7qeJbWhi2hyWUXW-c/s900/image_2025-07-01_15-49-15.png
នារសៀលថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រោយតុលាការធម្មនុញ្ញថៃ សម្រេចទទួលយកញត្តិសមាជិកព្រឹទ្ធសភា ដើម្បីព្យួរតំណែងជានាយករដ្ឋមន្រ្តីរបស់ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដោយសម្លេង៧ ទល់ ២ ពេលនេះ នៅលើទំព័រផ្លូវការរបស់ក្រសួងវប្បធម៌ថៃ បានប្រកាសស្វាកគមន៍ជាផ្លូវការ នូវការចូលមកកាន់តំណែងថ្មីជារដ្ឋមន្រ្តីនៅក្នុងក្រសួង របស់លោកស្រីផែថងថាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSoB3992S1fm-Hi2OW0vBYC72Z6NAs4XY-OP-4mEhIhdApBy2NuPcLTefky5uL3kav6AKCyKOVCKxhnIlxjcsl0mqalDkVzxPtdcIRBtOS7KxKfML2sL8AFpASHOsB61Gdh0qAM_TUEbTv_U-ODXaLKw0WNSqNhvxvAAORIc1qiomfJTlRrqvYmhEsIC4M/s1080/image_2025-07-01_15-49-12%20(2).png
ជាមួយគ្នានេះ បន្ទាប់ពីដើរចេញមកពីតុលាការ នៅចំពោះមុខអ្នកសារព័ត៌មានលោកស្រីផែថងថាន បានសម្ដែងនូវការសុំអភ័យទោសពីពលរដ្ឋទាំងអស់ដោយនិយាយថា ៖ ខ្ញុំសុំទោសប្រជាជនថៃ ដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍មិនស្រួល ឬខឹង។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាមានបំណងធ្វើការដើម្បីប្រទេសជាតិពិតមែន។ ខ្ញុំនឹងបន្តធ្វើការឱ្យប្រទេសក្នុងនាមជាជនជាតិថៃ។ ខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីបន្តធ្វើការសម្រាប់ជាតិ មិនថាខ្ញុំស្ថិតនៅក្នុងមុខតំណែងអ្វីនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfm41M3-P2lypvbWME1g0vsJUAgc-HG3rdw9r2m5S5cINP_mbK5l5USnAB21u9I-fh3CfEnF7vATPgGQLzVglJJXPwf2-n293AyqBE7BHFOMny48IKwE6mL-BMnhrAtIUkLT7aK5opcUPNXQs0h6Y2An7HYLtdzd6_fbJFPlC-eMmjEnkla6E14jlvfR5u/s1100/image_2025-07-01_15-49-12.png

គួរជម្រាបថា សេចក្ដីអនុម័តរបស់តុលាការខាងលើនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកស្រី ផែថងថាន ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាត្រូវបានលេចធ្លាយ។ ករណីនេះ បានបណ្ដាលឲ្យពលរដ្ឋថៃនាំមានការខឹ.ងសម្បា.រជាខ្លាំង ព្រមទាំងជំរុញឲ្យមានភាពល្អក់កករនៅក្នុងប្រ័ន្ធនយោបាយថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEskTSBijBbFnBDlXLlLK5DuroOqjD6xNKoaxDrKXtdadVz_taFTGxOalMdzfQf_YjQU2sbfTpggy0To53xY5aVOyeRJkt7UnFPz3cgkvcx1lYyZH4Au-V7Yi5FYQKN0hOP48Axeyf8zizJdGIsu2bdOkfUWa-1vw97z9I-8XsDscf-kPdHk1EeRmFeAiJ/s1200/image_2025-07-01_15-49-13.png

ទន្ទឹនឹងនេះ ខណៈពេលដែលលោកស្រី ផែថងថាន ត្រូវបានតុលាការព្យួរតំណែងជានាយករដ្ឋមន្រ្តី លោក ស៊ុរិយៈ ជឹងរុងរឿងកិច្ច ដែលជារដ្ឋមន្រ្តីក្រសួងគមនាគមន៍ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទីជាបណ្ដោះអាសន្នសិន។ ដូច្នេះរាល់កិច្ចទាំងអស់របស់ប្រទេសជាតិ នឹងត្រូវបានលោក ស៊ុរិយៈ កាន់កាប់បន្តពីលោកស្រី ផែថងថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgWBZiZYMZpoy10B6Ce5tIOhCnPds678nmuAIcpXjH8DlRz1gx5FNchI8IIg4fQeYpYjFsYFP5vXcPCTx4B-Va6qGIGglMaiKZbKoEug9NukS4KiOT0NBsShyphenhyphenN06wcKizjFggNKjD6rJnk0xC34sv_z9kaqhdcYEGVgRl8XUrKDq550nbDsPhz5OU3_-4r/s1535/image_2025-07-01_15-49-14.png

ក្នុងស្ថានភាពបែបនេះ ពលរដ្ឋថៃសង្ឃឹមថា ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីរបស់លោក ស៊ុរិយៈ ជឹងរុងរឿងកិច្ច នឹងអាចជួយដោះស្រាយបញ្ហាផ្សេងៗទាំងក្នុង និងក្រៅប្រទេស រួមទាំងបញ្ហាព្រំដែនដែលថៃកំពុងប្រឈមបាន ដោយសារលោកមានបទពិសោធន៍ផ្នែកនយោបាយជាច្រើនឆ្នាំមកហើយ៕

អ្នកគាំទ្រទាមទារយុត្តិធម៌សម្រាប់ Lisa

0

ថ្មីៗនេះ សហគមន៍អ្នកគាំទ្រ Blackpink ទូទាំងពិភពលោកមានការភ្ញាក់ផ្អើលនៅពេលដែលYG បានចេញផ្សាយ Trailer ផ្លូវការដែលផ្សព្វផ្សាយដំណើរទេសចរណ៍ពិភពលោក «Deadline» របស់ Blackpink ។ យ៉ាងណាមិញវីដេអូខ្លីនេះក៏ជំរុញឱ្យមានមតិចម្រូងចម្រាសដោយសារតែអ្នកគាំទ្រទាមទារយុត្តិធម៌របស់ Lisa ព្រោះក្រុមហ៊ុនបញ្ចេញរូបភាពនាងតិចនាទីជាងសមាជិកផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiruqdm7R_VMfo7rB69zPq-1ZtSOmHtuz15S1mBRkPTh-wLtYkpMdSgAG3_Btb7okyfKhrCdFPq7ItkfyTL5Zr82FXJBqeX9bOuX1hvuYieClP18ti84JoSkdxPTwP3yNCusAD45CnMFvtt8yRY-_b3p-vI9mUqSvWId2tPmL29vEJaUanZ0VhnRiQZPz9P/s660/image_2025-06-30_15-13-35%20(2).png

ឈុតខ្លីៗដែលមានរយៈពេល ២៧ វិនាទីចាប់ផ្តើមដោយ Rosé ធ្វើការហៅទូរសព្ទ អមដោយវីដេអូរបស់សមាជិកនីមួយៗតាមលំដាប់លំដោយ។
ថ្វីដ្បិតតែសមាជិកម្នាក់ៗមានម៉ោងលើអេក្រង់រៀងៗខ្លួនក៏ដោយ ប៉ុន្តែមនុស្សជាច្រើនបានកត់សម្គាល់ថា Lisa មានពេលត្រឹមតែ ២ វិនាទីប៉ុណ្ណោះ ហើយមិនមានចលនាគួរឱ្យកត់សម្គាល់ ឬថតធំទូលាយដូចសមាជិកដទៃទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Ao3WzUjujsfchleMmyxmQxH3OBahjD8pRQCzfSWF9qFc479DZyxRF-6WnElew6SXR9old-K7NKgQzV0es72FSJtpKZ-Wa2VcpNey8eCEmzMVd3i0b4W3T1gnkveGFW1_j8LvsIOIKu8EAQr7xfr26pHIjkXXKH7f91Do2aoyL0h6BzbD5LJQLuPk5SiR/s1000/image_2025-06-30_15-13-35.png

យោងតាមគេហទំព័រ Vogue Thailand ក្នុងវីដេអូនេះ Lisa ស្ទើរតែគ្មានតួនាទីអ្វីលេចធ្លោទេ បើធៀបនឹងសមាជិក ៣ នាក់ផ្សេងទៀតក្នុងក្រុម។
នេះបានប៉ះពាល់ដល់អារម្មណ៍របស់អ្នកគាំទ្រ ជាច្រើន ដែលមើលឃើញវីដេអូនេះជាការឆ្លុះបញ្ចាំងពីភាពលំអៀង ឬវិសមភាពនៅក្នុងការគ្រប់គ្រងការផ្សព្វផ្សាយរបស់ក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiPmm77bOIy9aLLrC6QxU5Y-j8x4v40XBaYqvrdtRKPYCuQ8KlgP9pK9ZZrp8kn5WPKrzvoDs5Q2tiSYUHsGEITy0JbS7pq2SCWfG0wG9DmcnVKgu_SWZv2zi1gGfBiDDGSfQp_5dFFfKSRCgz0JqhMkkODN9EX2T8mo3qG_7XTD-guJuxubwPzVSyQ4Rm/s1230/image_2025-06-30_15-13-36%20(2).png
«បច្ចេកទេសកាត់តឱ្យ Lisa បង្ហាញមុខក្នុងឈុតខ្លីៗដោយគ្មានបរិបទច្បាស់លាស់ បើប្រៀបធៀបទៅនឹង Jennie ដើរចូលកាមេរ៉ា Jisoo បង្ហាញមុខយ៉ាងច្បាស់ ហើយ Rosé បើកសាច់រឿងជាមួយការសន្ទនា។ រឿងនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានអារម្មណ៍ថា Lisa កំពុងត្រូវបានប្រព្រឹត្តដោយអយុត្តិធម៌ ឬកាត់ចេញ»។ នេះបើតាមការវិភាគ Vogue Thailand ។ នេះមិនមែនជាលើកទីមួយទេ ដែលអ្នកគាំទ្រមិនសប្បាយចិត្ត ហើយបាននិយាយថា Lisa មិនសូវបង្ហាញមុខជាងសមាជិកដទៃទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaqxHg4eh0pWhmNd4LYfesEsPvxSXoGP0Nj_nYpySFyhEG7NwhohkXasBjiOT1etl_c_SaDIS137B_sM7lobRtMG-grN6vvysvk7rT9Tij4f5-PGVSH5LYy1mZpJZweWYeXvKdHX2DiFeXA9fF9nD8kTQgZu1UB2JzZ34G0fZJNuWZW-kbUNiMKs73MeSt/s1350/image_2025-06-30_15-13-36.png
Vogue Thailand បន្ថែមថា ការកាត់តវីដេអូមិនត្រឹមតែប៉ះពាល់ដល់អារម្មណ៍អ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីភាពវៃឆ្លាតក្នុងការបង្កើតខ្លឹមសារសម្រាប់សិល្បករលំដាប់ពិភពលោក ដែលរាល់វិនាទីនៃការផ្សព្វផ្សាយ ឬការបង្ហាញត្រូវបានវិភាគ ហើយរាល់ការសម្រេចចិត្តតែងតែត្រូវបានចោទសួរដោយអ្នកទស្សនាទូទៅ និង Blinks ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJr57SMsBKMnzX9odYgo_vshZTezYJuVXvQCCV6x1-ruHS3LluBPe1d2MkxFIe6Du6RmHBBLmjVPgbaCqsCou1ve5lK_BuEqUQQRBiayMBXIAAVR0WzBSMVTPKjvmScuUHF3g6iXxFaneNN3akOPc6VqZ1BMkqHS5ON-9ZaewMIpIhY8_jTumdh9IkKlDP/s771/image_2025-06-30_15-13-37%20(2).png
ក្នុងករណីរបស់ Blackpink ដែលសមាជិកនីមួយៗមានអ្នកគាំទ្រច្រើននៅទូទាំងពិភពលោក តុល្យភាពនៃពេលវេលាចាក់បញ្ចាំងគួរតែត្រូវបានពិចារណា មិនត្រឹមតែសម្រាប់ភាពយុត្តិធម៌របស់សិល្បករខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់រូបភាពរបស់ក្រុមហ៊ុនគ្រប់គ្រងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzQJ9guM0AqSCk_zUaECqVgYhl1G7vHDx5C0ZLG2BuV-ZVlvayox_tVTn4CXaW8ASrFvyg3dqRanQU2isE1YUNdrJXQWbneA8KTGs2qdYz7VmayvIOSMu1smaM7OatMirhT-v_UGxNcopXdIiInxgKixBhyphenhyphenUj077rg6iT527WnYZGaaJjqkj6-2xtHd-ha/s1350/image_2025-06-30_15-13-37.png

លើសពីនេះ មតិមួយចំនួនមើលទៅលើបញ្ហានេះពីទស្សនៈអព្យាក្រឹត ដោយនិយាយថា នេះគ្រាន់តែជាឈុតខ្លីដំបូងប៉ុណ្ណោះ ដែលជាផ្នែកនៃយុទ្ធនាការ ហើយទំនងជានឹងមានខ្លឹមសារផ្សេងទៀតផ្តោតលើ Lisa នាពេលអនាគត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaMtKDFA6iVEUs4mQO8ImZbKINdAddLL7VoXWxJtOiYbS_9RU46Cu8X0J1NT0SyAHEQDdTd9A8QbRdX_Br7zHHoJvRHHANkL6CM08THhA1dcjVA4Rpeiphm43h4H9-1FBRrvpmNPAD77fVV3G-zcp_pOocsR-NCB905pgjkHFuC9lftOXa_-N5NbG4uMEo/s1441/image_2025-06-30_15-13-38.png
ទោះជាយ៉ាងណាក៏ដោយអ្នកគាំទ្រមានអារម្មណ៍ថា រឿងនេះបានកើតឡើងជាច្រើនដង ធ្វើឱ្យលេសមិនត្រឹមត្រូវ ក្រុមហ៊ុនគ្រប់គ្រងគួរតែប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការបង្ហាញរូបភាពសមាជិកម្នាក់ៗឱ្យស្មើគ្នា។

Vogue Thailand បានសន្និដ្ឋានថា ការរិះគន់របស់អ្នកគាំទ្រ Lisa មិនមែនវិលជុំវិញការណែនាំប៉ុន្មានវិនាទីនោះទេ ប៉ុន្តែជាការប្រមូលអារម្មណ៍អ្នកគាំទ្រចំពោះក្រុមហ៊ុនគ្រប់គ្រង YG ហើយសង្ឃឹមថាសិល្បករដែលពួកគេចូលចិត្តនឹងទទួលបានភាពយុត្តិធម៌ជាមួយសមាជិកដទៃទៀតនៃក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKSTozMq12eF4h6tmonE1og_-eoYDFWvKzC6lGM2keCiAx5iJD2QcbCQQAUVZ5p6_yGuY45oAKxpxUUUJfi29EY6JRKks6d_8p-OlDKHkU0Wk6fNpI1Cg-XRnkkhENr5ZvKx3yL8FageyQUtytbEd6pTDIN6bH5CTHWy5W9TNV4vmCerXfOQ9eMhUPyEIt/s1280/image_2025-07-01_13-58-10.png

ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយ ឬបញ្ជាក់ដោយក្រុមហ៊ុនទេ វាអាចប៉ះពាល់ដល់មុខមាត់របស់ពួកគេក្នុងរយៈពេលយូរ។ ប្រហែលជាក្រុមហ៊ុនត្រូវដោះស្រាយយ៉ាងហ្មត់ចត់ចំពោះភាពចម្រូងចម្រាសដែលបានកើតឡើងជាច្រើនឆ្នាំមកហើយ៕

រដ្ឋមន្ត្រីក្រសួងគមនាគមន៍នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីជំនួសលោកស្រី ផេថងថាន

0

ប្រទេសថៃ ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ក្រោយពីតុលាការធម្មនុញ្ញបានសម្រេចទទួលយកញត្តិសមាជិកព្រឹទ្ធសភា ហើយសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដោយសំឡេង៧ ទល់២ ដោយសារការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គឺលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីចាត់ឱ្យលោក ស៊ុរិយៈ ជឹងរុងរឿងកិច្ច ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី បន្ទាប់ពីលោកស្រី ផេថងថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxltiWyaWGis5k01ir3LRFSPkX078Lcp7yPvAn_EEs1EYabu78CVxCKv2z5LPQGzIYVvnDskdHzBucvMJJeRysw1us0CNZ1e0NqWthrZAbt7joBr89KG1ycyBQivC5T_DsoblOUEp9Fmo_BV_4ht0oL2Du8ecvhnqKy7xFwXMWzjr3RXBEUGOgf30ihL-p/s1079/photo_2025-07-01_14-39-36%20(3).jpg
លោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឱ្យដឹងថា លោក ស៊ុរិយៈ ជឹងរុងរឿងកិច្ច នឹងស្បថកាន់តំណែង នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ហើយបំពេញតួនាទីជំនួសលោកស្រី ផេថងថាន ដែលលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីបានកំណត់រួចហើយ មិនថាអ្នកណាឡើងកាន់តំណែង ឬធ្លាក់ពីតំណែង គឺចាត់ទុកថា ត្រូវតែឈរលើគោលការណ៍ដែលប្រទេសថៃត្រូវដើរទៅមុខបន្តទៀត ពីព្រោះការងាររដ្ឋាភិបាលពុំអាចផ្អាកសូម្បីតែមួយថ្ងៃ ។ ហេតុនេះ លោក ស៊ុរិយៈ ជឹងរុងរឿងកិច្ច នឹងប្រញាប់បំពេញតួនាទីឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnMCeOCexPvNXDbO-bAYqaK1LwePCZaaJkLeL1VH_x10Xdib7Gpx4cxXVd7PKsOoTsaSgCP3aH3g6Tze1o3_PfK9bD9Bw7P_ejZp97mpIuK0gCWFlwHHUyh4tzH_wy4nOFjguF6T1zeidqAzL602Y6y3It9Ufju3r2dv3abIjD_qGhvwjpCD91yDCTRlvh/s800/photo_2025-07-01_14-39-35%20(2).jpg

នាយករដ្ឋមន្ត្រីស្តីទីនឹងចូលធ្វើការភ្លាមៗ ហើយត្រូវតាំងចិត្តធ្វើការ ពីព្រោះមន្ត្រីរដ្ឋាភិបាលគ្រប់រូបជឿជាក់ថា នាយករដ្ឋមន្ត្រីស្តីទីនឹងអាចដោះស្រាយបញ្ហាផ្សេងៗបាន អ្វីៗគ្រប់យ៉ាងត្រូវបានកំណត់រួចហើយ ។ ករណីមានការប្តឹងផ្តល់ ឬមានរឿងក្តីកើតឡើងត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ដែលនឹងពុំប៉ះពាល់ដល់ភារកិច្ចឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV8gBaNX0QqXswPmuZ5hASPDkPIjylOgwB5hoNZ-l0uEe3bsTwTmsYEapTg7fz3IRvagm1uay9xh8Tf08mvwpDnuDXHRaicxbDGl9qk_pGCU4jlAVBVVYeSMrlA6MEPhbMP0s7uI6poiBKDkGDbzh3J6drPUgqc9Y5arneQyOb-KKLl2LMilvBdNqfKT8k/s755/photo_2025-07-01_14-39-35.jpg

គួរបញ្ជាក់ថា លោក ស៊ុរិយៈ ជឹងរុងរឿងកិច្ច បានចូលប្រឡូកក្នុងផ្នែកនយោបាយកាលពីឆ្នាំ១៩៩៨ មានតួនាទីជាអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ។ នៅឆ្នាំ២០០១លោកបានចូលរួមជាមួយគណបក្សថៃស្រឡាញ់ថៃ និងកាន់តំណែងជាលេខាបក្ស ប៉ុន្តែគណបក្សនេះត្រូវបានរំលាយ និងដកហូតសិទ្ធិនយោបាយរយៈពេល៥ឆ្នាំ ។ លោកក៏ចូលរួមជាមួយគណបក្សផ្លាំងប្រាឆារ៉ាត់ នៅឆ្នាំ២០១៨ មានតួនាទីជាមេដឹកនាំក្រុមសមមិត្ត ហើយលោកបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងគមនាគមន៍ នៅឆ្នាំ២០០១ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimeRggKj2q_FWPm8GM_eBNDNHQ6ukSJ6NpVphRI8dRjlVNpTMzE_R8LW_bN285ul-u2N4QnGd7KHq_s-qEb5zJ_Qy278UFh0mjXvQKnI5orXzQwJ4QMyn77YB5PByPoMq3v3bsBreqJ-xCUcQdOrtDufAB7YCN3ud-nVZbxvTSi0QBP0RmfFrJ1BvUp4rv/s1200/photo_2025-07-01_14-39-36%20(2).jpg

    ពលរដ្ឋថៃសង្ឃឹមថា ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីរបស់លោក ស៊ុរិយៈ ជឹងរុងរឿងកិច្ច នឹងអាចជួយដោះស្រាយបញ្ហាផ្សេងៗទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលថៃកំពុងប្រឈម ដោយសារលោកមានបទពិសោធន៍ផ្នែកនយោបាយជាច្រើនឆ្នាំ ៕

ដំណឹងក្ដៅ! តុលាការធម្មនុញ្ញបញ្ឈប់ការបំពេញតួនាទីជានាយករដ្ឋមន្ត្រីរបស់លោកស្រីផែថងថាន

0

ថៃ ៖ តុលាការធម្មនុញ្ញថៃបានសម្រេចសេចក្តី ៧-២ ក្នុងការព្យួរតំណែងលោកស្រី Paetongtarn Shinawatra ពីតួនាទីជានាយករដ្ឋមន្ត្រី។ ការកាត់ក្ដីនេះ តុលាការបានសម្រេចជាឯកច្ឆ័ន្ទក្នុងការពិចារណាលើកចោទប្រកាន់របស់លោកស្រី ជុំវិញឃ្លីបសន្ទនាដ៏ចម្រូងចម្រាសរវាងលោកស្រី និងប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPLHqfkArarZgE_MRbBrrpYq0g-xnL8NAkV7Puwq1_f5udOfuK_7LkMobkVU6H0mWWzRoJq1cidCN-L0xc-usG1bOYZHXMQ-NX4cyqzThkJZ-_eLyLKucHocNxVhh2_t4sJziAy2n0_49wNEY4OH9imO_sjBNYzC4E89bABK4dd7yRBYeRBXbJR4LqYnfI/s1280/photo_2025-07-01_13-54-08.jpg
យោងតាមការចេញផ្សាយរបស់សាព័ត៌មានថៃនាថ្ងៃអង្គារ ទី០១ កក្កដា បានឲ្យដឹងថា តុលាការធម្មនុញ្ញថៃ សម្រេចទទួលយកញត្តិសមាជិកព្រឹទ្ធសភា និងសម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តីថៃ ផែថងថាន ស៊ីណាវ៉ាត់ ដោយសម្លេង៧ ទល់ ២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4oSQZe6BQPqkzehEuukqSsTvcWsxgggf9CT3Hcc1FtYuhOGUu6l0c8kmyurDdlHaLh9Mb6ECjvfq4JbS4am-ChA7SH0kNEURWLCKndA00xev5X4NqUtYnX5pCYHakFe-KW56_eojX5V1gfJP9BV6ShhM5u2rPqjcFQNX91X9cK4Izp71wSQX3eMUNbccx/s1280/photo_2025-07-01_13-54-09.jpg
គួររំលឹកថា បន្ទាប់ពី Paethongtarn បានសារភាពថា ខ្សែអាត់សំឡេងនៃការសន្ទនារវាងនាង និងសម្តេច ហ៊ុន សែន គឺជាការពិត ហើយមានខ្លឹមសារប្រមា.ថលើមេទ័ពភូមិភាគទី២ រួមទាំងអាកប្បកិរិយាមួយចំនួនទៀត បានបង្ហាញថាវាជាទង្វើ«ជនក្បត់ជាតិ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM7FwyYlacCShM4IN3RLrDecTbz9qSHdxSuJC3PVaDVwfTMn2kjuqo9xTjJN9ruNpF5GkIQrjNJtVsuzQoKXqQgRQN2lTIW-7I-ic-tTHRxAHQ7wnf6aimHe3MSlxbjg_voXLdKjoBfhicdJKo1TFuxh7Z0JBBZLtKwTXvMmWncymJU2O1VwXTz5bZWzm1/s1280/photo_2025-07-01_11-45-03.jpg

ការណ៍នេះបានប៉ះពាល់ដល់អធិបតេយ្យភាព កងទ័ព និងប្រជាជនថៃ ដែលក្រោយមកទៀត បានជំរុញឲ្យនាយឧត្តមសេនីយ៍ សាវ៉ាត និងសមាជិកព្រឹទ្ធសភាចំនួន ៣៦រូបផ្សេងទៀត បានដាក់លិខិតជូនប្រធានាព្រឹទ្ធសភាថៃ ដើម្បីបញ្ជូនញត្តិនេះទៅតុលាការធម្មនុញ្ញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqyQdzcdzrslGdGhY9IgRcW_2tZBSIgjkqF2fq3eLl1kB8Q7aq0WE0JtlEOWJhLeurqqYoY0hrmaRNAeqbCuU7DVhUw7MET4xvEJHF9KeTGQVEIdxCpJAW5YivUdfiS1a58JTKTcufFOGixfhJTGAH5rdR5caBs7By9MNJLDloC9mROvE1x_xJ0eJtKzdu/s1080/photo_2025-07-01_13-54-07.jpg

ជាលទ្ធផល នៅថ្ងៃនេះ (ថ្ងៃទី 1 ខែកក្កដា) តុលាការធម្មនុញ្ញបានសម្រេចអនុម័តជាឯកច្ឆ័ន្ទ លើញត្តិសម្រាប់ការពិចារណា និងទទួលបានការបោះឆ្នោតក្នុងសម្លេង 7:2 ដើម្បីឲ្យ លោកស្រី Paethongtarn Shinawatra ឈប់បំពេញតួនាទីជានាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន រហូតដល់ការសម្រេចចិត្តថ្មីត្រូវបានធ្វើឡើង៕

ឮហើយឆ្អែតបាយ! លោកណុប បាយ៉ារិទ្ធ តបទៅអាជីវករថៃម្នាក់និយាយថាពលរដ្ឋខ្មែរ «គ្មានអ្វីហូប»

0

កាលពីពេលថ្មីៗនេះមានអាជីវករថៃម្នាក់នៅផ្សារចុងសាង៉ាម ជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរាប់ថាពលរដ្ឋខ្មែរមានស្ថានភាពលំបាកវេទនាជាងពលរដ្ឋថៃទៅទៀត ហើយពលរដ្ឋខ្មែរស្ទើរតែគ្មានអ្វីសម្រាប់ហូបគ្រាន់តែពួកគេមិនហ៊ានប្រាប់ទៅកាន់អាជ្ញាធរ អំពីការពិតតែប៉ុណ្ណោះ។ ក្រោយដំណឹងនេះបានផ្សព្វផ្សាយពលរដ្ឋខ្មែរជាច្រើនបាន សម្តែងការហួសចិត្តសូម្បីតែតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ក៏ទប់ចិត្តមិនជាប់ឆ្លើយតបទៅកាន់អាជីវករនោះស្តាប់ហើយអាចឆ្អែតបាយបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6OQx0eXyYlTtqP3S2usYG3Iptu0OVunOZrapZHDa28xIa8ERcs3j7NgU4J7l4BqVk527RtLMA3wdISDYqSb0qmdAjKTWK4vlAvfbHxCzP2ft3YG96qMt9Sao0Okr0DlHZKKfZSrnP9EchT7h0weR7Tk46nZyytCWSiAqw5sl6CsL_PV4lSpXgOlldBBAO/s960/image_2025-07-01_08-49-07.png

លោក ណុប បាយ៉ារិទ្ធ បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «អ្នកណានិយាយមិនពិតសូមឱ្យរន្ទះបាញ់ឆាប់បានfreeទៅលេងtour និង លក់ដូរនៅជាន់ក្រោម ។
មានហូបអត់ហូបប្រជាជនខ្ញុំចេះស្រលាញ់គ្នា ចេះជួយគ្នាហើយ កុំបាច់ខ្វល់អី ! ហត់អត់? ដែលប្រឹងតែងនិពន្ធរឿងកុហកពិភពលោកចឹង? ទង្វើរបស់អ្នកកាន់តែធ្វើឱ្យជាតិសាសន៍ដទៃឃើញពីសណ្តានអ្នកឯងកាន់តែច្បាស់?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIJ4sZ3YKnTdQbKc6Ige0L8KJleSTA8Lz20pRXo3nG7OkpGTaUIz7Vitxq4tvVD6y1BI8ztyRWpqvNpkqenq-E2cKn9kIycKXoUZWymdLSxi5kFV6wIpEuhMymZHXgrdIs-EeyhJi2uCPtd_2ljMO5hX3NSdpeBM9o7ooSKOnAiyBdR22uH9cWED-2cGE3/s960/image_2025-07-01_08-49-06.png
តារាចម្រៀងវ័យ៤៤ឆ្នាំរូបនេះបានបន្តទៀតថា «ទុកពេលជួយស្វែងរកទីផ្សារអោយអាជីវករលក់ផ្លែឈើ លក់របស់ប្រើប្រាស់ គ្រឿងហូបចុកឱ្យប្រជាជនខ្លួនឯងនោះអត់ទេឃើញសល់ខូចយកមកចាក់ចោល ទាំងឡានៗអត់? គ្រាន់តែឡានសំរាមទៅប្រមូលចោលក៏អស់មិនតិចដែរ ។ អ្នកឯងខូច មាត់សាហាវ ប្រជាជនខ្ញុំដូចអត់ចេះខូចមាត់ចឹងសោះបើថាតបតគឺតបតត្រង់ៗចឹងម៉ង ទៅរកនឹកប្រឌិតពីពួកអ្នកឯងយើងអត់ចេះទេចឹងបានជាប្រទេសខ្ញុំសុខសប្បាយរហូត ឃើញអត់ អត់ព្យុះ អត់រញ្ជួយដី ទាំងទេវតាលើមេឃ ទាំងទេវតាដើរដីតាមថែរក្សារហូត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj36NszGDbMbkGd1jY1OilMthORxCI0iP0cf5U4ySGgIIdAkJZ4oUnP4ThtKEOOjz3BjEO1K9wA2_dT1j96DphhsiVlVTcjC18B4QknMOau7lV5M9c8X2u9rB6EPYniaFskNZflIzodf7wcm1MDQR7jwM4U3Dlk5TW2iJBTW06Bxlly5qIO3NzY8Rx0trbN/s1242/image_2025-07-01_08-49-07%20(2).png

លោក ណុប បាយ៉ារិទ្ធ ក៏ព្រលយពាក្យមួយទៀតថា «ឆ្កួតជាមួយការឈ្លានពានគេពេក ខូចប្រដាប់គិត»៕

Luhan ស្រកសាច់បាក់សម្រស់បង្កឱ្យអ្នកគាំទ្រព្រួយបារម្ភ

0

Luhan អតីតសមាជិកក្រុម EXO និងជាតារាចម្រៀងនិងសម្តែងក្នុងប្រទេសចិន ថ្មីៗនេះបានបង្ហាញខ្លួននៅក្នុងទីក្រុងសៀងហៃសម្រាប់ព្រឹត្តិការណ៍សាធារណៈមួយ ហើយរូបថតរបស់លោកបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម Weibo។ កាលពីចុងឆ្នាំ២០២៤ តារាប្រុសរូបនេះរងការរិះគន់យ៉ាងខ្លាំងព្រោះប្រើអាកប្បកិរិយាមិនសមរម្យពេល Live ខណៈក៏មានពាក្យចចាមអារ៉ាមថាលោកបែកគ្នាជាមួយតារាស្រី Guan Xiaotong ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnDztLybilDDq5TortYIp6O0C7aZ0Nb6U7LWGNaZpgs1szldnX5nSXP9BG_HNFtvqiLJMUmkROg24sR1-i1BGf94TlUlgeP110QIsjcrnj_dbDSWklUTZzMNS_U2-1qgOcjGPBgwUerUEDcnlvjNOGcE1YpvZCOsr_i1uQ6osM8_TqYCt41mosQM78L-dz/s1440/image_2025-06-28_14-19-30.png
អ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណិតបានបង្ហាញអារម្មណ៍ស្រឡាំងកាំងដោយមានមនុស្សជាច្រើនបញ្ចេញមតិថា Luhan ស្គមស្តើងដូចក្រដាស។ ថ្ពាល់របស់ Luhan បានស្រកខុសពីមុនដែលបញ្ជាក់ថាលោកស្រកទម្ងន់។ រូបភាពរបស់ Luhan បានទាក់ទាញយ៉ាងឆាប់រហ័សដល់លេខ ៣ ក្នុងបញ្ជីស្វែងរកដ៏ក្តៅគគុក ដោយមានឃ្លា «Luhan រូបរាងស្គម» ដែលគ្របដណ្ដប់លើការសន្ទនាតាមអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvZKO7X6Lg9332wwXv6fxvMgEA-CRiVnwrFGLM2IZwFxvoztL-8s0erTU496b-mV-tXoSCa5rXJIfgx8UG-FE2xUKT3lAbyMGv5q1Us1rZiN5UDgQ51WMVBWsZTWc2qX2RKZxQP_8DsBT2achD6gXWh5IXD2JMoVKdvrhyphenhyphenD5kiSftMy1OpNAb0HOelQcst/s2048/image_2025-06-28_14-19-31%20(2).png
រូបរាងបច្ចុប្បន្នរបស់តារាប្រុសរូបនេះបង្ហាញពីភាពខុសគ្នាស្រឡះពីការមើលឃើញដ៏រឹងមាំ និងអត្តពលិកធម្មតា។ នៅក្នុងការប្រគំតន្ត្រី និងការបង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយ នាពេលថ្មីៗនេះ អ្នកគាំទ្របានកត់សម្គាល់ថាមុខរបស់ Luhan ហាក់ដូចជាផត សម្រស់លែងដូចមុនដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji-hp8SK9nq4AFamnLOR5hpoDkwzJp-CHBzBkzBBLJm2ttj6n3HKCu1FY-9Qyz1007QFDugKuU4NIIaU2uYjOhSMuOV21ovDagUM9lzvpsk6OfKTiiC0zFrzQyM8SAcRED4oCDYb3joQPvCs4uPiCUMBA9t65KBHZh2eZokDrCQXbgcFV9-xr27CWP30KR/s680/image_2025-06-28_14-19-31.png

អ្នកគាំទ្របានជំរុញឱ្យ Luhan ថែរក្សាសុខភាពរបស់ខ្លួន សម្រាកឱ្យគ្រប់គ្រាន់ ញ៉ាំអាហារឱ្យទៀងពេល ហើយត្រឡប់មកវិញឱ្យមានភាពរឹងមាំដូចកាលពីមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1YDyRWehzf6ecxqVUnMiTJuxtu4JHF3qq5sZKp81l1zL8ijXowRhQ7et70MOgQuYFLUvYrUIqIU0R4yco2sDIqGJ7i49w9EvYZbzFCK-cQEZQDrEs-w4JOyeQNILpm31SOxG_yp2-a1q7K_ayp8zqaztEwyBShPepbcROpgATaEYGP-1jnayMxKoQwGTs/s1440/image_2025-06-28_14-19-32.png

គួរបញ្ជាក់ផងដែរថាកាលពីខែកុម្ភៈ មានពាក្យចចាមអារ៉ាមថា Luhan និង Guan Xiaotong បានបញ្ចប់ទំនាក់ទំនងស្នេហាគ្នាហើយ។ នៅថ្ងៃទី ២០ ខែមេសា គឺជាថ្ងៃខួបកំណើតរបស់ Luhan តារាស្រី Guan Xiaotong មិនបានបង្ហោះជូនពរមិត្តប្រុសដូចរាល់ដងឡើយ។ ភាពស្ងៀមស្ងាត់របស់ Guan Xiaotong ត្រូវបានចាត់ទុកថាជាការបញ្ជាក់យ៉ាង ច្បាស់លាស់ថាទំនាក់ទំនងរបស់ពួកគេបានប្រេះស្រាំបន្ទាប់ពីមានរយៈពេល៧ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMNqFhDlpebc482cQ8MluFf_-jM2aFtqQJ9Mz5Wi6Cr0K6jPMlc656iYCg1lKljngqSf5PGesr_TnQNdNePR__y5VbU-i7PXzvRaPtd277HA2KqlPdrRXX33MhiGOdmTu0ypzWoK6AFgdgBtKocHxapUNhhNQF5ZcJDGtym6DDKV5uY1a2mPg_OuBwuJ7n/s1440/image_2025-06-28_14-19-33.png

ក្រោយពីមានពាក្យចចាមអារ៉ាមថាបែកគ្នានិងមិនបានជូនពរមិត្តប្រុសក្នុងថ្ងៃកំណើត Guan Xiaotong ក៏បានបង្ហាញមុខនៅក្នុងកម្មវិធីមួយហើយទឹកមុខនាងត្រូវបានសាធារជនកត់សម្គាល់ថាស្រពោនព្យាយាមញញឹម។ យ៉ាងណាមិញទាំង Guan Xiaotong និង Luhan សុទ្ធតែមិននិយាយចេញជាសាធារណៈថាអ្នកទាំងពីរបែកគ្នានៅឡើយទេ៕

Ahyeon ត្រូវបានទស្សនិកជនសរសើរក្នុងពេលក្រុម BABYMONSTER ជួបឧបទ្ទវហេតុនៅតៃវ៉ាន់

0

បន្ទាប់ពីក្រុមចម្រៀង BABYMONSTER បានជួបឧបទ្ទវហេតុនៅក្នុងការសម្តែងនៅឯតៃវ៉ាន់ដែលឆាកក្នុងការប្រគំតន្ត្រីចុះមិនស្មើគ្នា YGបានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងឧប្បត្តិហេតុនេះ។ YG បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយថា «មានដំណើរការខុសប្រក្រតីក្នុងការសម្តែងលើកនេះ ប៉ុន្តែយើងបានចាត់វិធានការភ្លាមៗនៅនឹងកន្លែង»។ YG បន្ថែមថា មិនមានរបួសអ្វីពិសេសនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFeclYfCMFbnhFO2gVbrqAKCACLnIwd_4VKIwkJmyuA70cM9Kcl6wBWNKwTQJS0xETjYQpjyVlFAUzCnIT87fQ_pMBjgP-V41NYahvJMceZlMqfLwcfdblQhJP-Rv_b2BDtEhLxO4RsW7hq87wZDMwZyd9cNmzTqqrByy5mwaqMgDhIzaiUnz8HUO4DgOe/s2048/image_2025-07-01_10-36-49.png
កាលពីថ្ងៃទី ២៨ ខែមិថុនា BABYMONSTER បានជួបឧបទ្ទវហេតុដ៏រន្ធត់មួយក្នុងយប់ដំបូងនៃកម្មវិធីប្រគំតន្ត្រី «HELLO MONSTER» របស់ពួកគេនៅតៃវ៉ាន់។ ផ្នែកមួយនៃឆាកបានចុះមិនស្របគ្នាខណៈដែលសមាជិកឈរនៅលើឆាកលើកកំពស់ដែលធ្វើឱ្យក្រុម និងអ្នកគាំទ្រមានការតក់ស្លុតយ៉ាងខ្លាំង។ ការផ្អៀងឆាកបានធ្វើឱ្យ Rora ដួល ហើយបាត់បង់លំនឹង។ សមាជិក ៥ នាក់ផ្សេងទៀតមានការភ័យស្លន់ស្លោយ៉ាងខ្លាំង ដោយបានលុតជង្គង់ចុះភ្លាមៗ ហើយចេញពីតំបន់នោះដោយប្រុងប្រយ័ត្នម្តងមួយៗឆ្ពោះទៅកាន់ខាងក្រោយឆាកដើម្បីសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVieOTrR9tKLRZa4iwXDWwTFf9Dr7o9DjMPpDUyE2GQr6qsa3bj7pF7Y1AtbqlprZ-_Fun-E-Jy_ST4_64n642Fo53CYOPE8OC7US-DLhHH291Ap3SfEC_pn1YKSjdyhrBW8F4x2O-8Y_PA6Bf1HE8VMZIb1iBNzKRpqFVqv-rrJtvZaPqEXkqk5jSaZ0o/s1024/image_2025-07-01_10-36-38%20(2).png

វីដេអូដែលថតបានដោយអ្នកគាំទ្របានសាយភាយយ៉ាងលឿនពាសពេញបណ្តាញសង្គម ដោយមនុស្សជាច្រើនបានបង្ហាញពីអារម្មណ៍សោកសៅ និងក្តីបារម្ភចំពោះគ្រោះថ្នាក់ដែលមិននឹកស្មានដល់នេះ។ ជាសំណាងល្អ គ្មានសមាជិកណាម្នាក់ទទួលរងរបួសធ្ងន់ធ្ងរនោះទេ។ ចំពេលមានភាពច្របូកច្របល់ Ahyeon បានក្រោកឈរឡើងសម្រាប់ភាពស្ងប់ស្ងាត់ និងការដឹកនាំដ៏គួរឱ្យសរសើររបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivJg5je3u-Z2aOSvHNws9eJeMaQTtZFYdFmZXjsq7DZEh6kKt8qSbZAp4EABvlPkFUn3POAnAfHDhLOp_EFaqPl37wVv98mA2TsxakhsbwQqLQxgZsIpq4fl8XSXNNKPHQQfIevL2uLcEfg-lIIRzUkx2EVuPZ4S4vENQECEJ-1MWR9DQkdc5G1NGtz3-o/s658/image_2025-07-01_10-36-38.png

ទោះបីជាស្ថិតក្នុងទីតាំងមួយដែលនាងអាចដកថយដោយសុវត្ថិភាពទៅកាន់ឆាកសំខាន់ក៏ដោយ ក៏ Ahyeon ជំនួសវិញបានជ្រើសរើសរក្សាលំនឹង និងការពារសមាជិកផ្សេងទៀត។ អ្នកសង្កេតការណ៍បានកត់សម្គាល់ថានាងអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាជម្លៀសចេញមុនគេ ហើយចាកចេញតែនៅពេលដែលមិត្តរួមក្រុមទាំងអស់របស់នាងមានសុវត្ថិភាព ដែលជាទង្វើដែលអ្នកគាំទ្រជាច្រើនបានពណ៌នាថា «ដូចជាអ្នកដឹកនាំ»។ ខណៈពេលដែលអ្នកផ្សេងទៀតបានសរសើរពីភាពចាស់ទុំ និងភាពក្លាហានរបស់នាង ដោយហៅសកម្មភាពរបស់ Ahyeon ថា «ជាស្មារតីនៃ idol ពិតប្រាកដ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNT1bkCmmgHjLKhteGaU3N16-waxmCtFDnwQ36hY8ETATdw2Koiafh9OuyZcy4ZUOxdg1RoP-eDULxkDCzIvpZ0Lu6CjZPQZVoayZCxVKYVvttP1KnCDLugNEZ5ltUUQveKQJpfdAt9SYSJBJImNHQV9sQniWJXuJRXQYxyneTh1bNcdROKGg9MqMcpqvR/s2048/image_2025-07-01_10-36-40.png
ទន្ទឹមនឹងនេះ ឧបទ្ទវហេតុនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីកាលវិភាគដ៏លំបាករបស់ BABYMONSTER ។ ចាប់តាំងពីការចាប់ផ្តើមដំណើរទេសចរណ៍ពិភពលោករបស់ពួកគេនៅចុងខែមករាឆ្នាំ ២០២៥ ក្រុមនេះបានសម្តែងនៅទូទាំងប្រទេសជាច្រើន ខណៈដែលសមាជិក Rami បានផ្អាកសកម្មភាពជាបណ្តោះអាសន្នដោយសារតែបញ្ហាសុខភាព។ ការព្រួយបារម្ភស្រដៀងគ្នានេះត្រូវបានលើកឡើងអំពី Chiquita និង Asa ដែលបង្ហាញសញ្ញានៃភាពអស់កម្លាំង និងភាពតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwiLRhrzOnxGEk2tyxFIlZEZ-_XAeMuCa9Z5Ie2UZf7VjrbTL_uej2aVohE5kNwq6N0gJEE_95Vv-TDP94a7pjxteUpkYZAP-HJZsQBWXqLR9Ahaq0OVfQcutedLmXgJq1234gheD6tuYrprR4BOMjbZ-Y7A5HS8N1vELvZEdU0AayIP_2GGOGmDvHXSsE/s2048/image_2025-07-01_10-36-42.png

អ្នកគាំទ្រកំពុងអំពាវនាវឱ្យ YG កែលម្អដើម្បីសុវត្ថិភាព និងផ្តល់ការថែទាំកាន់តែប្រសើរឡើងសម្រាប់តារាចម្រៀងវ័យក្មេងរបស់ពួកគេ។ ខណៈពេលដែលក្រុមហ៊ុនរៀបចំឆាកដែលទទួលខុសត្រូវចំពោះដំណាក់កាលដែលមានកំហុស ទទួលការស្តីបន្ទោសជាច្រើន អ្នកគាំទ្រទទូចថា YG ត្រូវតែចាត់វិធានការសកម្មបន្ថែមទៀតដើម្បីការពារអ្នកសំដែងរបស់ខ្លួនពីស្ថានភាពគ្រោះថ្នាក់៕

ជប៉ុនដាស់តឿនពលរដ្ឋ និង Influencer ពីគ្រោះថ្នា.ក់ដោយសារការវាយប្រ.ហាររបស់ខ្លាឃ្មុំព្រៃ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ជប៉ុនបានដាស់តឿនពលរដ្ឋដែលដើរបេះបន្លែក្នុងព្រៃ និង Influencer បង្កើតមាតិកាពីខ្លាឃ្មុំ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយសារខ្លាឃ្មុំព្រៃចេញមកវាយប្រ.ហារពលរដ្ឋរហូតដល់បាត់ប.ង់ជីវិត ។ ពលរដ្ឋគួរផ្អាកចូលព្រៃដើម្បីការពារអាយុជីវិត រីឯ Influencer ទាំងឡាយក៏ដូចគ្នាដែរ គួរផ្អាកថតរូប ឬថតវីដេអូខ្លាឃ្មុំក្នុងព្រៃ ពីព្រោះខ្លាឃ្មុំមួយចំនួនធ្វើបាបមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnCXe4R9z4wkKlr7kjO9bGR0S3Hrcm3N_chT1-WVBrhNSKNoj3g5tBLwchco0O0EYR7VIXmiZbX4f8hTv2zXC984v6h20Et84nL8yzk7TgRkYmi7Ppv1qPgzzAWhITLPs_YPw1M7VygBBY462e05heMLdwD4PpqL_Kiohoy0lMLzbgmiyqePDEXBSa5gIU/s2500/image_2025-07-01_13-31-40.png

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានជប៉ុន គឺមានបុរសម្នាក់អាយុ៤៦ឆ្នាំ បានស្លាប់នៅក្នុងព្រៃក្បែរទីក្រុងអូមាឈិ ខេត្តណាកាណុ ពេលបុរសរូបនេះកំពុងបេះស្លឹកឫស្សី ។ នាថ្ងៃបន្ទាប់ ក៏មានសេចក្តីរាយការណ៍ថា កម្មករធ្វើការក្នុងព្រៃឫស្សី ចំនួន២នាក់ ត្រូវខ្លាឃ្មុំវាយប្រហារនៅខេត្តណាកាណុ ដូចគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7wwQn9ZRnp7-ooPJNx1xQEpZJ1e7Wgeu4_DdLwFKB5hGuqOII0vVF1xWNCJqYFDOyhREh0WHqvOjCkKrLHsTiuQyD7i_qBN97g2yG2flECAvk_cYV5zKPmBb5VNYZ_VfXHclduSM9YofEA5KDmg_jUuQnKHMnJ2wKX64nwcAmuuSayFV8s6yqJGWt_UCn/s3456/image_2025-07-01_13-31-32.png
ក្រៅពីនេះ ខ្លាឃ្មុំព្រៃបានសម្រុកចូលកន្លែងរស់នៅរបស់មនុស្សខុសប្រក្រតី ដូចជា ៖ ចូលក្នុងអាកាសយានដ្ឋាន, ចូលសាលារៀន២កន្លែង នៅខេត្តអាអុម៉ូរិ ដែលធ្វើឱ្យសាលារៀនត្រូវលុបចោលកម្មវិធីការប្រកួតកីឡា ដោយសារមានអ្នកប្រទះឃើញខ្លាឃ្មុំព្រៃ ៤ក្បាល ។ សមត្ថកិច្ចបានដាស់តឿនពលរដ្ឋឱ្យបើកបរយានជំនិះដោយប្រុងប្រយ័ត្ន ផ្អាកចូលព្រៃ ឬធ្វើដំណើរក្បែរព្រៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5yJUI52xxngcStJCwueUSm_R8UqS8Nzh_yP2I58d_xKDbJ22PeENfOURT0fUq_GxV0qclKosyJL2KfYKLz7xUYmVouCElxX4BL2xVLAxMLVeAJ2h3wrUIitUF2hRBHdp52qxD00GYT0LbXVDTP1AC8uplN18NeasUAgphmi0OoE5Z5tA54f3PVr6-j-3q/s1200/image_2025-07-01_13-31-36.png

លោក ខេវីន ឆត អតីតសាស្ត្រាចារ្យផ្នែកវប្បធម៌នៅសាកលវិទ្យាល័យបច្ចេកវិទ្យាព័ត៌មានទីក្រុងតូក្យូ បានលើកឡើងពីមូលហេតុជាច្រើនដែលធ្វើឱ្យខ្លាឃ្មុំចូលមកក្បែរ និងវាយប្រហារមនុស្សជាញឹកញាប់ ដូចជា ៖ បម្រែបម្រួលអាកាសធាតុ និងសីតុណ្ហភាពកើនឡើងអាចធ្វើឱ្យខ្លាឃ្មុំចេញធ្វើសកម្មភាព និងសម្របខ្លួនសម្ងំនៅកន្លែងកក់ក្កៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcOlN952gU5aaoD1MEx4ZhXfNFV8kkMlLiiVt6qFvWiBGfI77gDPBsGWhnF31rBdFIXP6J6m6hqmJ25mssVdLBn4EYrRah7lMv_aJn4EN6mBcSQYqLw6RHIV1JvVGrWvKBXEBllntUBZ2YwumgBzoqjVWGpB9-oi_ZU0625XMvPwTbmLN_XsDyGZQZb_De/s2000/image_2025-07-01_13-31-37.png

មូលហេតុមួយទៀត ចំនួនអ្នកបរបាញ់សត្វនៅប្រទេសជប៉ុនកើនឡើងយ៉ាងឆាប់រហ័ស ពួកគេតែងតែទៅបរបាញ់សត្វក្នុងព្រៃធ្វើឱ្យចំនួនសត្វព្រៃគ្រប់ប្រភេទធ្លាក់ចុះ ដូចជា ៖ ក្តាន់ ជ្រូកព្រៃ ស្វា និងខ្លាឃ្មុំ ។ ក្រៅពីនេះ ការឈូសឆាយព្រៃធ្វើផ្លូវ និងសំណង់ ក៏ជាមូលហេតុសំខាន់ធ្វើឱ្យខ្លាឃ្មុំឃ្លានចំណីទាំងនេះត្រូវដើរស្វែងរកចំណីឆ្ងាយជាងមុន ពួកវាក៏ដើរមកកាន់ទីក្រុង ទីប្រជុំជន និងភូមិអ្នកស្រុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicH96abuBqRepOLizOszQcmSaTCRl7KbBAIKf5mzf-IkKqHES_SgELWF20PI6OUuRw9nFMic1l8smWwb3fjddgfHdfN7XypHJ1Uxj5lLSXIWSVapxz3LNlef5oFKSRHDZxNfjFPmH5KNiD4LaLvDjRtN2BZB-OpzouyaBGGHxFT7sji-29cdrM-pOtrRbp/s1536/image_2025-07-01_13-31-38.png

ទោះជាមានការដាស់តឿនយ៉ាងតឹងរ៉ឹងពីរដ្ឋាភិបាកក៏ដោយ ប៉ុន្តែមានក្រុម Influencer ជាច្រើននាក់ពុំចាប់អារម្មណ៍ និងចូលព្រៃបង្កើតមាតិកាថតវីដេអូខ្លាឃ្មុំដើម្បីទាក់ទាញអ្នកទស្សនា ។ សមត្ថកិច្ចរាយការណ៍ថា បានឃើញក្រុម Influencer ថតវីដេអូក្នុងព្រៃ ហើយសមត្ថកិច្ចក៏ដាស់តឿនពីគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8OQ-oq4O8eTDBKG5x7W8MmGo4C5d0FuZnMRbl8-TeoxLFri9eQeCZPL-WIq9Kcn860iMQ6T6srWho4ezKnqdCfQy2VdAMNpPnjPSiIc5Nm7ac7wxMTsvo07tjJEsycrKjfJ94lPSW_lR_6M0gpcX-Wvj0B5mDcMiOAH4tighG7VRpes5A56ibVUMc8_nu/s1000/image_2025-07-01_13-31-39.png

បើតាមអ្នកជំនាញ គឺខ្លាឃ្មុំព្រៃមួយចំនួនស៊ីរុក្ខជាតិ និងពុំស៊ីមនុស្សជាអាហារទេ ប៉ុន្តែពូជខ្លាឃ្មុំខ្លះកាចសាហាវអាចធ្វើបាបមនុស្ស ។ ហេតុនេះ កុំប្រមាថ ឬមើលស្រាលខ្លាឃ្មុំខ្លាំងពេក ៕