ប្រទេសថៃ ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានប្រជុំពិភាក្សាជាមួយមន្ត្រីមកពីក្រសួងពាក់ព័ន្ធដើម្បីសម្រាលទុក្ខលំបាករបស់ឈ្មួញថៃក្នុងខេត្តជាប់ព្រំដែនកម្ពុជា ចំនួន៧ ហើយលោកស្រីបញ្ជាក់ថា គ្មានទំនិញ និងផ្លែឈើថៃកកស្ទះនៅព្រំដែនទេ ក្រោយពីរដ្ឋាភិបាលពន្លឿនការស្វែងរកទីផ្សារបន្ថែមក្នុងប្រទេស ព្រមទាំងនាំចេញទៅឡាវ វៀតណាម និងចិន ក៏ដូចជាដោះស្រាយបញ្ហាការលួចនាំចូលទិន្នផលកសិកម្ម ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Qc1IJH-XQhA5cxDcrkj2OhLB_QBdTu4Ff_LfOp5sQabM2ABis-COpzbybOjcURbAczd8v3PR-62ZmgTLYItqpIQGxHua_sO9V3aXaErTc6ebWq6gjZLdnuCoXTA5AmtqRr5KQNiCQEzbg7ZCjupqiERiUJ7_-K1_P6jTkKmqtzhffCG4wePqK3BeVWpK/s1280/photo_2025-07-01_09-31-46.jpg

នាវេលាម៉ោង៥និង៤០នាទី ថ្ងៃទី៣០ ខែមិថុនា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានសរសេរសារ និងបង្ហោះរូបភាពលោកស្រីប្រជុំជាមួយមន្ត្រីមកពីក្រសួងពាក់ព័ន្ធនៅវិមានរដ្ឋាភិបាលក្នុងហ្វេសប៊ុក ក្រោយពីលោកស្រីស្តាប់ពីទុក្ខលំបាករបស់ឈ្មួញនៅខេត្តស្រះកែវ និងខេត្ត៦ទៀតនៅជាប់ព្រំដែនកម្ពុជា ដែលឈ្មួញមានបញ្ហាការនាំចេញទំនិញ ។ លោកស្រីបានអញ្ជើញលោក ណាត់ថាផន ណាគផានីត អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ជុឡាផាន់ អាម៉នវីវ៉ាត់ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក វុទ្ធិក្រៃ លីវីរ៉ាផាន់ មន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកតំណាងឈ្មួញនៅខេត្តស្រះកែវ មកពិភាក្សាស្វែងរកដំណោះស្រាយ និងសម្រាលទុក្ខលំបាករបស់ពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL-1SKkZKmANPzGuu-hx-Y6oBaFjE0vmjihp7GCfypSsEdFqgqaYb4nLKiB36uxjtJH6yC2Ked1PdK4DKSPzv-J12qSFhvIRlvr8WklIKhJ31DCvnlem9d3GN7y9uYKjg31Q0O-Hk1ERjIlo_cpKisuImoAyZfaa-iTSq33K8jJp2YQGDm_MvDQ2EBJrmX/s1280/photo_2025-07-01_09-31-46%20(2).jpg

ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុរាយការណ៍ថា បច្ចុប្បន្ន គ្មានទំនិញ និងផ្លែឈើថៃកកស្ទះនៅព្រំដែនកម្ពុជា-ថៃទេ ដោយសារក្រសួងពាណិជ្ជកម្មបានស្វែងរកទីផ្សារបន្ថែមក្នុងប្រទេស ខណៈទំនិញ និងផ្លែឈើមួយចំនួនទៀត ក្រសួងពាណិជ្ជកម្មបាននាំចេញទៅប្រទេសឡាវ វៀតណាម និងចិន ។ រីឯបញ្ហាការខ្វះខាតពលករ គឺថៃបានស្វែងរកពលករមកពីប្រទេសផ្សេងៗដើម្បីធ្វើការផ្នែកកសិកម្ម និងសេវាកម្ម ពេលនេះ ថៃមានពលករគ្រប់គ្រាន់ ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx1EV1EbeF9inx-pnByEoKy8kcwAvPtsLud4s2S7E9OwUfRWtF9ztJBNvAfpKxmYUVda6PBgaqqJAQmgrm76MUN0GpfXF3dLETSINXepca31PBh_2KsApzDabXlkNF4A-1OiOyYr__ptHxHAUy2fDsRaLiOuGrLT0P2gchdl2tyzb5tHOQqhaMeitstKUJ/s975/image_2025-07-02_08-40-54.png

លោកស្រីបន្តថា ចំណែកតម្លៃទិន្នផលកសិកម្មរងផលប៉ះពាល់ដោយសារការលួចនាំចូលពីក្រៅប្រទេស ដែលធ្វើឱ្យតម្លៃទិន្នផលកសិកម្មរបស់កសិករថៃធ្លាក់ធ្លាក់ចុះ គឺក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ នឹងពិភាក្សាជាមួយគ្នាដើម្បីដោះស្រាយបញ្ហានេះ ។ យើងនឹងកំណត់កូតា និងវិធានការគយច្បាស់លាស់ដើម្បីកាត់បន្ថយផលប៉ះពាល់របស់កសិករថៃ និងរក្សាតម្លៃទិន្នផលកសិកម្មក្នុងស្រុក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDoI5klsnbgviY-rHx4AG6rEjoDzWDna51xhTKQDzhBC7MmYO471Yh3R082Mz0T0sOXBku-TLGDHclPu_qedLwuCfrRow1M6LNHflTwn6Y1Vib9cR2ZTcFL31IogZtnnnDN1veEFWSb3PaFbtmXINJF7jk0cO1NSzVfLBL_d8r13KMdJdsa-vi34LMy7Ur/s1280/image_2025-07-02_08-40-54%20(2).png
ផ្ទុយពីការលើកឡើងរបស់នាយករដ្ឋមន្ត្រី ម្ចាស់ចម្ការដាំដំណាំមង្ឃុតនៅខេត្តណារ៉ាធីវ៉ាត បានត្អូញត្អែរពីតម្លៃមង្ឃុតធ្លាក់ចុះខ្លាំងក្រោយពីកងទ័ពថៃបិទព្រំដែនទាំងអស់ជាមួយកម្ពុជា ក៏សម្រេចចិត្តដឹកមង្ឃុតជាច្រើនតោនយកទៅចាក់ចោល ។ ម្ចាស់ចម្ការរូបនេះប្រាប់ថា ឈឺចិត្តនឹងតម្លៃមង្ឃុតធ្លាក់ចុះខ្លាំងពេក ហើយការបោះចោលជាជម្រើសល្អបំផុត គឺល្អជាងយកទៅចែកឱ្យអ្នកដទៃបរិភោគពុំគិតថ្លៃ នាំតែរងការរិះគន់ថា យកមង្ឃុតមិនល្អមកចែក ។ បើយកទៅចែកនៅពន្ធនាគារ គឺតម្រូវឱ្យមានការសុំអនុញ្ញាតច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf6_3kiGR1q5Hb_0Ms3sTRLX_8H1XzEe2yIDdN2LB8AqiNri31lomMiBF0mfydQFhvxfI_OKFYFdXliMaWMo2NfR8UaB5mbhB7-gDRQGb5a9ap6xnc8Ga91hMm9hMTjBJJohrssemh-bJJGawSng_S2nz4gtx9EAac_RdNNzJfC0SsoS_AQF1IlbCVtgzP/s1280/image_2025-07-02_08-40-53.png

នាយករដ្ឋមន្ត្រីថៃអះអាងថា គ្មានទំនិញ និងផ្លែឈើថៃកកស្ទះនៅព្រំដែនទេ ដោយសារថៃមានទីផ្សារនាំចេញក្រៅពីកម្ពុជា ដូចជា ៖ ឡាវ វៀតណាម និងចិន ហេតុអ្វីទើបកសិករថៃយកមង្ឃុតជាច្រើនតោនមកចាក់ចោលបែបនេះ?