ថ្មីៗនេះតារាសម្តែង Zhang Linghe និង Wang Churan បានចាប់ផ្តើមថត «Overdo»នៅ Hengdian ខេត្ត Zhejiang។ តាមរយៈឈុតឆាកដំបូង តារាសម្តែងទាំងពីរដួងបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្ដាញសង្គម។ Zhang Linghe និង Wang Churan ទទួលបានការសរសើរជាច្រើនពីទស្សនិកជន ចំពោះរូបរាងស្អាត សង្ហា សម្រស់លេចធ្លោ និងកម្ពស់។

គូស្នេហ៍តារាសម្ដែងរឿង «Overdo»ក៏បានធ្វើឲ្យអ្នកទស្សនារីករាយជាមួយនឹងភាពស៊ីចង្វាក់គ្នាដ៏ល្អរបស់ពួកគេ និងរូបរាងដែលត្រូវគ្នា។ ជាពិសេស ឈុតឆាកនៅពីក្រោយខ្នងរបស់ Zhang Linghe និង Wang Churan ជិះកង់ក្នុងរឿងនេះបានផ្ទុះពេញបណ្តាញសង្គម ដោយទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនា។
ខ្សែភាពយន្តនេះគឺជាវគ្គបន្តនៃរឿង «Too Late to Say I Love You»សម្តែងដោយ Wallace Chung និង Li Xiaoran ។ Murong Qingyi សម្តែងដោយ Zhang Linghe គឺជាកូនប្រុសរបស់ Murong Bailin ដែលជាតួឯកប្រុសក្នុងវគ្គមុន។
«Overdo»គឺជាសាច់រឿងប្រាប់ពីរឿងរ៉ាវនៃទសវត្សរ៍ឆ្នាំ ១៩២០ នៅទីក្រុងសៀងហៃ។ ក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់ឈ្មោះ Ren Susu ដែលជាតួឯកស្រី បានធំធាត់នៅក្នុងគ្រួសារអ្នកជំនួញឱសថបានជួយសង្គ្រោះចៅហ្វាយនាយវ័យក្មេងម្នាក់ ឈ្មោះ Murong Qingyi ។ ប៉ុន្តែសកម្មភាពនោះបាននាំឱ្យមានសោកនាដកម្មមួយ ដោយគ្រួសារ Ren Susu ត្រូវបានសម្លាប់ប៉ុន្តែតួឯកស្រី មានសំណាងណាស់ដែលនៅមានជីវិត ហើយបានចាប់ផ្តើមដំណើរស្វែងរកការពិតអំពីការស្លាប់របស់ឪពុកម្តាយនាង៕










