រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា នឹងទទួលជួបលោក ទ្រី ស៊ីថេង នៅថ្ងៃស្អែក ទី៣ កក្កដា ឆ្នាំ២០២៥ ដើម្បីជួយរកដំណោះស្រាយ ពាក់ព័ន្ធនឹងការចាកចេញរបស់លោក ក្នុងការមើលថែទាំងដំរី ឡាក់គី។
លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដែលបានមើលថែដំរីឡាក់គី តាំងពីអាយុ៦ខែ មកដល់អាយុ២៦ឆ្នាំ។
ហ្មដំរី ឡាក់គី ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជូនមកបំពេញការងារជាសមភាគីជាមួយឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ។
ថ្មីៗនេះ លោកបានលាឈប់ពីការងារ ដោយមិនដឹងមូលហេតុ ក្រោយពីបម្រើការនៅភ្នំតាម៉ៅអស់រយៈពេល ៣០ឆ្នាំ។
លោកបានសម្តែងភាពសោកស្តាយ ដែលខ្លួនត្រូវឈប់ពីការងារ ដោយលោកនៅមិនបានដល់ថ្ងៃខួបកំណើតរបស់ ឡាក់គី ព្រោះរាល់ឆ្នាំលោកតែងតែធ្វើកម្មវិធីខួបកំណើតឱ្យនាង៕










