រឿងប្រភេទ BL មានចំណងជើងថា «Revenged love» របស់ប្រទេសចិនបានជំរុញឱ្យ Ziyu កើនឡើងប្រជាប្រិយភាពមិនធម្មតានៅក្នុងអាជីពសិល្បៈបន្ទាប់ពីរូបគេមានជីវិតអួរអាប់កន្លងមក។ Ziyu ត្រូវបានអ្នកគាំទ្រចោមរោមជុំវិញនៅឯព្រលានយន្តហោះបន្ទាប់ពីរូបគេសាងស្នាដៃលេចធ្លោលើការសម្តែងខណៈតារាប្រុសរូបនេះពុំមានអង្គរក្សផ្ទាល់ខ្លួន ជាហេតុធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភដល់សុវត្ថិភាពតារាប្រុស BL រូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4frbkZqWy-x6i8KmdiS4-bX6ejAF8sbXzgX34SQooeBEAX9FVuzwVz-0xohYPeEcKSdATtwF6e6OOwMwvvWSASufJ66d6UC3QNWdZoYkfcLax7QWJJ6T6E_OUb3dcO0YnWhJ48j_P3rjbMHI1qHDYWETLzVfT8mNqgGDVx6skAS5C72TzscgXisyIWsIh/s1620/image_2025-06-30_15-44-14.png
យ៉ាងណាមិញទន្ទឹមនឹងការតស៊ូលើអាជីពសិល្បៈនៅក្នុងប្រទេសចិនរបស់ Ziyu មានអ្នកគាំទ្រទៅរោមជុំជិតសឹងតែដកដង្ហើមមិនបានកាលពីពេលថ្មីៗកន្លងមកនេះអ្នកគាំទ្រក៏បានជីកកកាយរឿងអតីតកាលរបស់ Ziyu ដែលតារាប្រុសរូបនេះបានអះអាងថាខ្លួនត្រូវបានសមាជិករួមក្រុម ធ្វើបាបហើយក្រុមហ៊ុនប្រព្រឹត្តដោយអយុត្តិធម៌ដាក់ទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitMkp0gVyUme0qLzmCyBdQNM1Z_Zoo4p-Spwf427nIeScRTYcW-eBCXexYq_9NuLu2vkL3uqBl-lLxv9fMC_eL2wGet0YM1EN4QHIYFzqEJ08CFNigYnW8LRFVjaYoXFw6Uf2XVuyWYIB3OSvIEXawoCklDgsN6ht7O-_oHbfwLvwrCaq7J1lu2hBu66RB/s1619/image_2025-06-30_15-44-15.png
Zi Yu ជាតារាចម្រៀងនិងជាតារាសម្ដែងជនជាតិចិនមានអាយុ២៣ឆ្នាំ កើតនៅ Lianyungang ខេត្ត Jiangsu ប្រទេសចិន។ Ziyu ធ្លាប់ជាអតីតសមាជិកក្រុមក្មេងប្រុសចិន Guanghe Shaonian ក្រោមការដឹកនាំរបស់ Huakaibanxia Cultural Media។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiayYpcR4KORqAHp0bq1DfGPrUriFa3x7L2Da2ZtSTUDQEUWmGKXIpjrQ-mN8Ez9lczzCyg9qI-BzC4Xya9ItEge7YBYYJBh25gA7ceUEtjuqhFSbFAtDStbArssQlglYLGoaoNP73uVd-dIPrLIw4657Uf42I_GvDBYKM3z0VzGzkG8DAABBcRLpIzwIlt/s1619/image_2025-06-30_15-44-16.png

នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ Zi Yu បានបង្ហាញឱ្យដឹងថារូបគេត្រូវបានសមាជិករួមក្រុម វាយដំ និងបានណែនាំអំពីការបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយក្រុមហ៊ុន។ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ Ziyu បានបង្ហើបថា ក្រុមហ៊ុនបានបញ្ជាឱ្យលោករៀបចំបង្វិច និងចាកចេញពីក្រុមហ៊ុន។ នៅថ្ងៃបន្ទាប់គឺនៅថ្ងៃទី ៩ខែមករា ២០២៣ Ziyu បានលាតត្រដាងនៅលើបណ្តាញសង្គមថាគណនី Weibo សំខាន់របស់លោកត្រូវបានក្រុមហ៊ុនកាន់កាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3PtHX2-3s_MOZzbXAqszZAVxJr8N4rJ-M6exgrSGJ8jbYzNuqXp-PRJP9gyhYA3xxPTmuPanp7jcHHwdJV-6uhIQjW5MQDUjwJbt2yz95t94rI0sYFA7nH-Ikw9R3Ju0TpOCcGrNU4muFAlRJsVye63KimZytQe7ArESvbRY5yDmS72h9TrUeL2IWhp4v/s2048/image_2025-06-30_15-44-18%20(2).png
ក្រោយមក Ziyu បានគ្រប់គ្រងគណនីឡើងវិញ ហើយបន្តប្តឹងក្រុមហ៊ុន។ ក្នុងការលាតត្រដាង Ziyu ក៏បានធ្វើការអំពាវនាវជាពិសេសដោយ សង្ឃឹមថាមនុស្សគ្រប់គ្នាអាចប្រឈមមុខនឹងជីវិតនិងអនាគតដោយក្លាហានហើយក្នុងពេលតែមួយការពារខ្លួនឯងហើយប្រើបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកដើម្បីរំលឹកដល់មនុស្សគ្រប់គ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6aK59vScUxdsIkijigUxAiZ91DASlWEdqdhmrEWTx2whwOA4u2T7jX3XaudU9M_JNnDQUQImHZB9j3XgXMUlH7cF7qbZC_zL0RJaIjckB7ENuD0ziK0QCKRwVQoI1MOH7bYzAaZwrRMFdJQvtbyjlb0kZ1c1yEM6WmCAkYtEBpMQAXpT1Rhpm5sxe7DEW/s1620/image_2025-06-30_15-44-18.png
បន្ទាប់ពីរយៈពេលជាង១ឆ្នាំនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ Ziyu បានចេញបទចម្រៀងទោលដំបូងរបស់ខ្លួន ដើម្បីសម្គាល់ការចាប់ផ្តើមនៃជំពូកថ្មី។ ក្នុងការចេញផ្សាយនេះ លោកបានបង្ហាញសារនៃការដើរទៅមុខ ដោយនិយាយថាកុំមើលក្រោយ ហើយទុកពេលឱ្យអតីតកាលកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUn40yTTr2c0raOjiMG46mm_qszOen59kh81E44MYK2G4Y5ljWeJa94-jZCpQqHMFVAqxcqYRGTdBZmxpSHRx92WhHcz_RIfHe_3gR6xsk3W_VeImOGqtRuqlIqN7JRD136BU1o11E6os4ZJt5l4jmPVeLoD6j7IzsYUfDc0Pw5ZjPLJum1a1firAPJK_i/s981/image_2025-06-30_15-44-20%20(2).png

ការតស៊ូរបស់ Ziyu លើអាជីពសិល្បៈ ចាប់ផ្តើមមានពន្លឺកាន់តែខ្លាំងបន្ទាប់ពីការចេញផ្សាយខ្សែភាពយន្តប្រភេទ BL ធ្វើឱ្យលោកកាន់តែមានប្រជាប្រិយភាពបន្ទាប់ពីខិតខំធ្វើការសព្វមុខបែបយ៉ាងដើម្បីរកប្រាក់ចំណូលសម្រាប់សងការខូតខាតលើកុងត្រាដែលលោកបានបញ្ចប់មុនកាលកំណត់របស់ក្រុមហ៊ុន៕