ថ្មីៗនេះទស្សនិកជនជាអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ឈុំ ចាន់ដារ៉ា មិនអាចបើកទ្វារប្រទេសកម្ពុជាចូល TOP នៅក្នុងការប្រកួត Miss Supranational 2025 បាននោះ។ ជាមួយគ្នានេះអ្នកគាំទ្ររបស់ ដារ៉ា ក៏ជំរុញឱ្យនាងវិលត្រឡប់មកវិស័យ បវរកញ្ញាម្តងទៀត ប៉ុន្តែ ដារ៉ា បានបដិសេធហើយបានព្រលយពាក្យមួយចំនួន ដែលធ្វើឱ្យទស្សនិកជនមានការសង្ស័យចំពោះពាក្យសម្តីនាង។
.png)
នៅលើបណ្តាញសង្គមទិកតុកមានវីដេអូមួយរបស់ កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 បាននិយាយជាមួយអ្នកគាំទ្ររបស់ខ្លួនហើយត្រូវបានចែករំលែកបន្ត។ ក្នុងវីដេអូខ្លីនេះ អ្នកគាំទ្រមួយចំនួនបានជំរុញឱ្យ ដារ៉ា វិលត្រឡប់មកវិស័យបវរកញ្ញាម្តងទៀតបន្ទាប់ពីលើកនេះបរាជ័យ។ 
ឈុំ ចាន់ដារ៉ា បាននិយាយបដិសេធដោយកុំឱ្យអ្នកគាំទ្ររំពឹងថានាងវិលត្រឡប់មកម្តងទៀតអី។ Miss Supranational Cambodia 2025 ថានាងរាងឆ្អែតចិត្តដែរខណៈ ស៊ាងហ៊ុយ បានបន្ទរថាឆ្អែត៧យប់៧ថ្ងៃ។ ពាក្យសម្តីរបស់ ដារ៉ា បានធ្វើឱ្យទស្សនិកជនមានការអាណិតអាសូរទៅកាន់ ដារ៉ា ទន្ទឹងរង់ចាំប្រកួតអស់រយៈពេល២ឆ្នាំ ខិតខំប្រឹងប្រែងយ៉ាងខ្លាំងប៉ុន្តែខាងកម្មវិធីនៅតែមើលមិនឃើញពីប្រទេសកម្ពុជា។

ពាក្យសម្តីរបស់ ដារ៉ា ដែលនិយាយថា ឆ្អែតចិត្តនេះក៏បានធ្វើឱ្យទស្សនិកជនមួយចំនួនមានមន្ទិលសង្ស័យអំពីលទ្ធផលនៅក្នុងការប្រកួត Miss Supranational 2025 ដែលកម្ពុជាមិនអាចចូល TOP នៅក្នុងប្រកួតនេះបានទោះបីជា ដារ៉ា ខំប្រឹងខ្លាំងយ៉ាងណា។ អ្នកខ្លះក៏បង្ហាញថាបេក្ខភាពខ្លះគេមិនសូវជាខំប្រឹងនោះទេប៉ុន្តែចូល TOP បានយ៉ាងងាយស្រួល។ .png)
ក្រោយពីមិនអាចនាំកម្ពុជាបើកទ្វារចូល TOP បានក្នុងឆ្នាំនេះ ឈុំ ចាន់ដារ៉ា បានពោលពាក្យសូមទោសមកកាន់អ្នកគាំទ្រភ្លាមៗកាលពីថ្ងៃផ្តាច់ព័ត្រ Miss Supranational 2025 ពីព្រោះឆ្នាំនេះអ្នកគាំទ្រមានសង្ឃឹមខ្ពស់ណាស់ដែលកម្ពុជាអាច TOP បាន។ ដារ៉ា បានតាំងចិត្តមោះមុតចំនួន២ឆ្នាំមកហើយក្នុងការប្រកួតកម្មវិធីនេះបន្ទាប់ពីនាងមិនអាចចេញទៅប្រកួតបានកាលពីឆ្នាំ២០២៤ដោយសារតែបញ្ហាវីសារប៉ុន្តែគ្រប់យ៉ាងត្រូវខកបំណង៕










