Home Blog Page 399

ថៃ ចោទកម្ពុជាពឹងHacker កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នរដ្ឋាភិបាលថៃ

0

ថ្មីៗនេះ សារព័ត៌មានមួយចំនួននៅថៃ បានធ្វើការចេញផ្សាយ ដោយចោទប្រកាន់ថា កម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker)កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។

ជុំវិញករណីនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការបដិសេធ ដោយបញ្ជាក់ថា៖”រាជរដ្ឋាភិបាលកម្ពុជាមិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង ដូចការ ចោទប្រកាន់នេះទេ”។

បន្ថែមពីនេះ ក្រសួងប្រៃសណីយ៍ យល់ឃើញថាការចោទប្រកាន់នេះជាចេតនាអាក្រក់របស់ថៃដើម្បីបង្អួចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។

ផ្ទុយទៅវិញ ក្រសួងប្រៃសណីយ៍ បានរកឃើញក្រុមចោរ បច្ចេកវិទ្យា (Hacker)ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសាយបរិមកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជាស្ទើតែទាំងអស់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ តែត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព និង ទទួលរងការប៉ះពាល់តិចតួច៕

 

ក្រសួងវប្បធម៌ប្រតិកម្មខ្លាំង ក្រោយថៃមិនព្រមបញ្ជូនវត្ថុបុរាណមកឲ្យកម្ពុជាក្រោមហេតុផល«ខ្វះថវិការ»

0

រាជធានីភ្នំពេញ ៖ នាថ្ងៃអាទិត្យ ទី៦ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជា លោកជំទាវ ភៀង សកុណា បានបញ្ចេញសារលិខិតមួយច្បាប់ ដើម្បីជាការរំលឹកដល់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ ដែលបដិសេធមិនព្រមបញ្ជូនវត្ថុបុរាណចំនួន ២០ដុំ មកឲ្យកម្ពុជា ក្រោមហេតុផល «ខ្វះខាតថវិការដឹកជញ្ជូន» ដោយស្នើសុំឲ្យថៃគោរពតាមកិច្ចព្រមព្រៀងលើការផ្ដល់មកវិញនៃវត្ថុបុរាណទាំងនេះផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyOb-6TERviB2E8MF69sQxJ6SxZESrFu7nQI79O5zNKaANy0YC5IysdcKzu4vI9w9pEyCvUZQ1Kh2LWcDijnGNMPy3-F35k3WbOyj16KcicqEflaPKU7wbV66rlL_Po6-cuAfJulsySgr_03yUPmRNe6sYSVU28xIRMqDK5yV6fCou_-YsrVatpbv01UKz/s990/photo_2025-07-07_09-41-42.jpg
នៅក្នុងលិខិតដែលផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងវប្បធម៌ នៃព្រះរាជាណាចក្រថៃ លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា ៖ ខ្ញុំសូមរំលឹកជូន លោកជំទាវ មេត្តាជ្រាបថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ ក្នុងនាមជានាយករដ្ឋមន្រ្តីថៃ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្រកាសរួមគ្នាឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង ២០ដុំ ដែលជាមរតកដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកឲ្យកម្ពុជាវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5AeIDUh_DUqUGI6t7i56gjnNDbTI4jWly6AJ-PPlRfPNDSRJ-hFYKQi-qX7E5FaGj3l7zRUkE1Pnt0oX3klDrWSA9kq9bbwSH8j8skh5P2xtcrxE_sSLUgagokJMJvNoReU8e8mhE7H_fXdIdm7UBPY3X0RdfL00LtcBiPqnSxyjwi25p71Nb7JrxoxCL/s1140/photo_2025-07-07_09-41-43.jpg
ចំពោះការលើកឡើងពីបញ្ហាខ្វអថវិការរបស់ប្រទេសថៃ ក្នុងការដឹកជញ្ជូនវត្ថុបុរាណទាំងនេះមកកម្ពុជា លោកជំទាវ ភឿង សកុណា បានអះអាងថា៖ រាល់ការចំណាយលើការដឹកជញ្ជូនគឺជាបន្ទុករបស់កម្ពុជា ដែលពុំពាក់ពាន់នឹងបន្ទុកថវិការណាមួយរបស់ក្រសួងវប្បធម៌របស់ថៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLCEPgLxQhG1kVrBTONtn7-FCWpd6juAp5l4CdkJU0WRFZs5Ubc7aHGbZ8s2Q28xDyFBhCrkTJTBbqjy9H6-yAIKjgABOVQHUAoe9BWA7lb42adruBf-tLxiZ59ZMipP63epEAC87ZHTCA1BhDiYqomtDhV_gSFYtoCQB-WhisGSZfk46vkUJAy5icr2MI/s1280/image_2025-07-07_13-17-36.png

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានស្នើសុំឲ្យក្រសួងវប្បធម៌ថៃ អនុវត្តទៅតាមកិច្ចព្រមព្រៀង និងពេលវេលាដែលបានកំណត់ ដោយការដឹកជញ្ជូនពីប្រទេសថៃមកកម្ពុជា ត្រូវចាប់ផ្ដើមពីខែសីហា ឆ្នាំ២០២៥នេះតទៅ ដើម្បីចៀងវាងការអូសបន្លាយពេលវេលាតទៅមុខទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUPEYabTz__g1D1C2TnSLVa7lyrOPdy42WQAQPHYVphcsuhg2QJE7oU3SGe2WVvHCXTBDqwwH2sS1-Dkum6caavm224KapiE7X18kKteYvHCyTv2nuPtUkoGlR_RNx-HP7YjUmzZK2bNrOV_38dYbic8_H7Z_ePMaPE73PFbhHDGg0nmot32FQJpAga4fX/s1280/photo_2025-07-07_09-41-41.jpg
គួររំលឹកថា ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបញ្ជារឲ្យផ្អាកការប្រគល់វត្ថុបុរាណទាំង ២០ដុំ មកឲ្យកម្ពុជា ដោយលើកយកហេតុផលខ្វះថវិកាក្នុងដឹកជញ្ជូនមកបញ្ជាក់។ ការណ៍នេះ បានធ្វើឲ្យមានការហួសចិត្តជាខ្លាំង ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រជាជនកម្ពុជា បន្ទាប់ពីប្រទេសមួយដែលតែងអួតអាងពីសព្វាវុ.ធទំនើបៗតម្លៃរាប់សិបលានដុល្លារ និងមានពាណិជ្ជកម្មរីកចម្រើនខ្លាំង បែរជាគ្មានថវិការគ្រប់គ្រាន់ក្នុងការដឹកជញ្ជូនវត្ថុបុរាណមកឲ្យកម្ពុជាវិញដូចនេះ៕

ថៃជំរុញឲ្យកម្ពុជាបោះចោលពាក្យបណ្ដឹ.ងនៅICJ ហើយត្រឡប់ទៅចរចាដោយប្រើយន្តការទ្វេភាគី

0

ថៃ ៖ ក្រសួងការបរទេសថៃ អំពាវនាវឱ្យកម្ពុជាត្រលប់ទៅតុចរចាតាមរយៈគណៈកម្មាធិការព្រំដែនរួម (JBC) ដើម្បីដោះស្រាយជម្លោះព្រំដែនដែលកំពុងបន្ត ជំនួសឱ្យការបង្កើនបញ្ហានេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr7xE0AihWP1wHvEaT6tNhsiCJShZAS2aSD9_n0i-dp5pNoJAB22SRv-i6QVgq4R9M69te8uRp6-dh7dMhE-lqfTnHy84HsUP6Q1DTG_qmxobVKgo5CIiYnfGx8IOfa6ZWRW-irAMsRyz41ipzzgCkfqJlpoBL16RtFVYC7J-2rZ1irM3f7yaa_spw6zYO/s900/photo_2025-07-07_08-35-12.jpg
យោងតាមសារព័ត៌មានថៃ The Nation បានឲ្យដឹងថា ប្រទេសថៃបានច្រានចោលការចោ.ទប្រកាន់របស់កម្ពុជា ដែលថាថៃបានរំខានដំណើរការចរចាទ្វេភាគីតាមរយៈ JBC ។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាសម្រេចដាក់ពាក្យបណ្ដឹ.ងទៅតុលាការយុត្តិធម៌អន្តរជាតិ លើទីតាំងជម្លោះចំនួន ៤ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដោយអះអាងថាជារបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuV9jFKDWgSeW8t-MEUd9o7SffAbeoVyllpm4X2JzFtYOav9Kf5Tgu_R9WQFHwUBarTXw6VIMQNO3WDsR7RfizZajh0IkMHseKQeMFNXm5vwK4UKLLU3iGRnmD_7YrOqTuKal1GNaWSAXumluWFA9bh9WAgbqks_bEVTv04YFl4hlsE9gPcM0QeRqZid59/s1200/photo_2025-07-07_08-35-14.jpg
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រសួងការបរទេសថៃបានកត់សម្គាល់ថា៖ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងឆ្នាំ 2000 (ព.ស. 2543) ដោយប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនផ្តាច់មុខតាមរយៈយន្តការ JBC ។ ក្រសួងការបរទេសថៃបានសង្កត់ធ្ងន់ថា MoU មិននិយាយអំពី ICJ ឬយន្តការភាគីទីបីណាមួយផ្សេងទៀតសម្រាប់ការដោះស្រាយវិវាទនោះទេ ដូច្នេះហើយកម្ពុជាមានកាតព្វកិច្ចគោរពកិច្ចព្រមព្រៀងដោយការចូលរួមតាមរយៈ JBC ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKTDglVTImfuwlDW2wnXbwkey0_1ha0F8933AVxeZqvIR0VFa6QB3jCZgp3X16ppiu0NIXAvGav6Dx0jXm_tizEnniB34SDTtEfExg8FJfbHSM-k2jcmnSByQXoay2K0x1_RULr12s24nV7Jmou95yIw7Tfin8_AIiAd-WhH86agUV-lJ03aSsgUUIR8U-/s1280/photo_2025-07-07_08-35-13%20(2).jpg

    ក្រសួងបានបន្ថែមថា “ដូច្នេះការណ៍ដែលថៃមិនចង់ដោះស្រាយនៅ ICJ មិនមែនជាការបំពានលើលក្ខខណ្ឌនៃ MoU នោះទេ។ ថៃតែងប្រើយន្តការ JBC ជាមួយប្រទេសជិតខាងផ្សេងទៀត”។ ក្រសួងបានចង្អុលបង្ហាញថា “ប្រទេសថៃបានប្រើប្រាស់យន្តការ JBC បានដោយជោគជ័យដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង រួមទាំងម៉ាឡេស៊ី និងឡាវផងដែរ។ ក្នុងករណីទាំងពីរនេះ ជាង ៩០% នៃការបោះបង្គោលព្រំដែនត្រូវបានបញ្ចប់រួចរាល់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUU7fP5t9RzLg-qHullWYvXBn-3ZkgmVNllTwbUPLGjgTIP7Cl9p9FpYDYl-x9KGVxvUjZ5rKiEsoRjJUjlzZnuXJtLJGRp2i7mzx96hzm7SjqnLeDMGZUv7zbdJoPOR_l89cMIHIlLSb1TXzUaHqPYV42rzI0GbefDFa7DP_Pgh0IXAHDOOal2RzxagEF/s1280/photo_2025-07-07_08-35-13%20(3).jpg

    ប្រទេសថៃបានរង់ចាំអស់រយៈពេលជាង១២ឆ្នាំសម្រាប់កម្ពុជាដើម្បីបន្តកិច្ចពិភាក្សារបស់ JBC។ កិច្ចប្រជុំថ្មីបំផុតដែលបានធ្វើឡើងនៅថ្ងៃទី 14 និង 15 ខែមិថុនា នៅក្នុងទីក្រុងភ្នំពេញ គឺជាការប្រជុំលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj19XCG9Vihz9MbEH6kfyRizcnP2TMgcGZe4m0AqlmirbRHspWyGOL25P5z-br06daEewNw103rxdhwznj1Jz0qSLlR6cWckJ9Uhm2eiqTD5_VQne-pph1kh7sUGN2S_mNUwvdsnmcgkKGOP04rMe_RByVOFLphic3L3dmnmyaf3XW8UdNAjNlsBUUIhstp/s990/photo_2025-07-07_08-35-13.jpg

    ដូចនេះ ថៃនៅតែរំពឺងថាកម្ពុជាខ្លួនឯងនឹងគោរព MoU ព្រមទាំងចូលរួមការចរចាទ្វេភាគីតាមរយៈយន្តការ JBC ដែលមានស្រាប់ ជាជាងការឡើងទៅ ICJ ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី៕

តារាទិកតុកកូរ៉េដ៏ល្បីវិលមកធ្វើមាតិកាឡើងវិញភ្លាមៗក្រោយកាត់ទោសឧ.ក្រិដ្ឋក.ម្មផ្លូវភេ.ទ

0

គេចាំបានថាកាលពីឆ្នាំ២០២៣ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានកត់សម្គាល់ថាតារា ទិកតុក ox_zung ដែលមានឈ្មោះពិតថា Seo Won Jeong មានអ្នកតាមជាង៥៥ លាននាក់ល្បីជាមួយពាក្យ «MaMa» បានផ្អាកការបង្ហោះវីដេអូរបស់ខ្លួន។ បន្ទាប់ពីមាន ការងឿងឆ្ងល់ Won Jeong ត្រូវបានគេចោទប្រកាន់ថាជា «Influencer ម្នាក់» ស្ថិតនៅក្នុងការស៊ើបអង្កេតការរំលោភបូក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxa75ztKH7wrzAz-gUgpPgBLCRij3nDp4QiQjcyHURQlraKpO6W4cWH-TWpq4oYyIJmxqepKLm8wj-9I3xPdoATjMagMnE9h7OkDKQZ4piqls_iCM-6FPkPv1zsmMPbOkmwp5xGDId84TEkC2dm1X91ugyS9uLnwrKsyMmJXjYRMGyO9UxGdiAWDSbVPcl/s1500/unnamed%20(2).jpg
ទូរទស្សន៍ SBS បានរាយការណ៍ថា «Influencer ម្នាក់និងបុរសម្នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទរំលោភផ្លូវភេទស្ត្រី»។ ព័ត៌មានបានរៀបរាប់ថា “Influencer ម្នាក់” និងបុរសផ្សេងទៀតបានផឹកស្រាជាមួយ ស្រ្តីម្នាក់មុនពេលនាំនាងទៅផ្ទះបុរសផ្សេងទៀត ហើយចាប់រំលោភនាង។ ស្រ្តីនោះ ត្រូវបានគេនិយាយថាបានទូរស័ព្ទទៅប៉ូលិសដោយរាយការណ៍ថានាង «បានលឺសំលេងរំខាននៅពេលនាងភ្ញាក់ឡើងបន្ទាប់ពីនាងដេកលក់»ហើយថានាង ត្រូវបានបុរសទាំងពីររំលោភបំពានផ្លូវភេទ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvIQNaV-oVkgqoFO3YGHF3RYT-0vQLHaALjuZuzum-Ei6osGAvu86Xay0C7cRYYEo55Jl5dHQlfDB3DjVq-on2n2OqAo5jLeJEdaKwuDur44HS9C_6PQKvdjC78KlZT12kQ7HbB2CsP03e1UUgn_oRaZuWC6TSofGYvT4J-YEsG3mOQTPHK2zCN8Sghxxm/s800/362620148_18341549722074823_5218109647789183423_n.jpg

ខណៈពេលដែលរបាយការណ៍ព័ត៌មានដំបូងមិនបានបង្ហាញពីឈ្មោះ ឬមុខរបស់ Seo Won Jeong ដោយបង្ហាញវីដេអូព្រិលៗសម្រាប់ជាឯកសារយោង ទោះយ៉ាងណាអ្នកតាមដាននៅតែដឹងថាជាតារាទិកតុកដ៏ល្បីរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg58ZMSkEpqafhTELAsQuOivEMoIQMwbEEBBtBVQPWbYBBZ4fMdJBJIiETCuweEHcVIpUz0E7-npU3D70l1lVeuDLKaVegYIbUFFbzW01uRAuNKAP4_t7tSqWftjF1ucrpOPMrZpj7dLwC7Z8CSIzrBQPO-wy4shJOoi6fGkjcgU_AXAfQcY6dpblb4CJQr/s900/347651575_1446868312733522_4848142482401285859_n.jpg
នៅខែមេសា ឆ្នាំ២០២៥ មានសេចក្តីរាយការណ៍ថា Influencer Seo Won Jeong ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ៦ ខែ ប៉ុន្តែការកាត់ក្តីលើកទី ២បានរកឃើញថាលោកមានពិរុទ្ធពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ដោយសារតែខ្វះព័ស្តុតាងនៃការរំលោភបូកទោសនោះត្រូវបានប្តូរមកដាក់ពន្ធនាគារ១ឆ្នាំ៦ខែ និងព្យួរ២ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFRMxnk8g0PbvtSO4utjz4VZk2YiEdQrrfAQLGmf45gUWmRmXZcR7gJfIHOmyPFKGHl5637WTRiQiwWnTlsKHDCriqDGTQAPbB0cIoAii_Wt_J7uG249d56kTg4j2ll9mW7XfntwnpM8c-BzJNx3y035GfuvPgzScbJufBoLDM9IfsBFuBccNgpZttnFIk/s1440/320066779_207659394977089_6102321681660626946_n.jpg

Influencer រូបនេះក៏ត្រូវបានគេរាយការណ៍ថាបានធ្វើការព្រមព្រៀងជាមួយជនរងគ្រោះ។ Won Jeong បានចែករំលែកការបង្ហោះកាលពីថ្ងៃទី ២៧ ខែឧសភា ដោយមានការសូមទោស និងហាក់ដូចជាទទួលស្គាល់ថាជា Influencer នៅក្នុងសំណួរដោយបញ្ជាក់ថាលោកបានសហការជាមួយនឹងការស៊ើបអង្កេត។ ដំបូងឡើយមិនមានការបង្ហោះតាមពីក្រោយនេះទេ ប៉ុន្តែ Won Jeong បានបន្តបង្ហោះនៅ TikTok ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA9LgHQiIyO7uYTtlcbGQo_8hPPoCbAm3te8c1144x-iXY7t80U4Pv9twijkvmKWhmtpFScFSda1gLjAXWwuaFd3hLXdEKgs8DGGyScs0b1Wz7GEZuiGQuc-wLBeOCDgJqkymw4jCZTdYmcwCJo1JLYExjxu5W8AHoFDNe-nL-_dZ0IuC-Cf_S7dYSMpLK/s1800/272478140_341658377625876_7644611815332715029_n.jpg
កាលពីថ្ងៃទី ៣ ខែកក្កដា Won Jeong បានចែករំលែកការបង្ហោះដែលបង្ហាញពីខ្លួនឯងផ្ទាល់មុនពេលប្រឈមមុខនឹងកាមេរ៉ានិងអោន។ លោកក៏បានចែករំលែកវីដេអូមួយនៅថ្ងៃបន្ទាប់ ដោយត្រឡប់ទៅការបង្ហោះមាតិកាឡើងវិញធម្មតារបស់ខ្លួន។មនុស្សជាច្រើនមានការភ្ញាក់ផ្អើលពេលឃើញ Won Jeong ត្រឡប់មកវិញបន្ទាប់ពីការកាត់ទោសការរំលោភផ្លូវភេទរបស់លោក ហើយបានខឹងសម្បារនឹងការវិលត្រឡប់ទៅបង្ហោះខ្លឹមសារវិញលឿនយ៉ាងនេះ៕

Yang Zi និង Li Xian បន្តទាក់ទាញអារម្មណ៍ទស្សនិកជនពីការសម្តែងដ៏ស៊ីចង្វាក់គ្នា

0

Yang Zi និង Li Xian ត្រូវបានគេសរសើរថាមានការសម្តែងដ៏ល្អ និងយល់ចិត្តគ្នាទៅវិញទៅមកក្នុងរឿង «In the Name of Blossom»។ រឿងនេះបានកំពុងតែចាក់ផ្សាយ ហើយកំពុងក្លាយជាប្រធានបទដែលទស្សនិកជនចាប់អារម្មណ៍។ ក្នុងចំណោមនោះ ការសហការវិលវិញរវាង Yang Zi និង Li Xian ទទួលបានការចាប់អារម្មណ៍ខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbCqw70AF8iRJAS_G1rm2eJVYmP345oHoPgBQX6c7xGH00xa9YTQZ8dQWJg5lOpp_JIM24SEKo627p7J_U61e-EECAJWkrrg6jZ_DIPeGRa_kZlgCx7dIZHWISn5Fhj2HVrPA4uh0D6DyqWOFRZzOaL2EQemHT2AXcU-G5rDeq7BufFr9-Ksq_5LKI9gXc/s1620/image_2025-07-04_11-59-58.png
បន្ទាប់ពីភាគទី ៦ ចាក់ផ្សាយការសម្តែងរបស់ Yang Zi និង Li Xian កាន់តែច្បាស់ និងមានភាពស៊ីសង្វាក់គ្នាមួយកម្រិត។ទស្សនិកជនជាច្រើនជឿថា អ្វីដែលទាក់ទាញចិត្តអ្នកទស្សនាអំពីគូស្នេហ៍មួយគូនេះ មិនត្រឹមតែជាស្នេហារវាងបុរស និងស្ត្រីប៉ុណ្ណោះទេ ថែមទាំងមានភាពសុខដុមរមនាក្នុងបុគ្គលិកលក្ខណៈ និងសេចក្តីប្រាថ្នាផងដែរ។ទំនាក់ទំនងដែលផ្អែកលើចិត្តសុភាពបុរស ការអាណិតអាសូរ និងភាពជឿជាក់ ជួនកាលយូរអង្វែងជាងស្នេហាធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjycUQyRMlyxWWWhlE_Vm9R-wa3ju63p6Fu79nwtGSUU_JCCW1IvzeycLY1twT2uA7nvgf2prlru4CfYzoMqbk2JI-bhMZcJzgf9CrSZ1rHIcbC1O20CWzWJeusMhfKSqZsEcSynhtXA7s-6Y2TuDZ1DiFIma-T38DvdBsFjGxMd7O2D3gwUOPreKC8cIsH/s1440/image_2025-07-04_12-00-09.png

ភាពយន្តនេះកំពុងទទួលបានការស្រលាញ់រាប់អានច្រើនដោយសារការកសាងតួអង្គល្អ។ ជាពិសេស Yang Zi និង Li Xian បង្ហាញថាពួកគេជាគូស្នេហ៍ដែលត្រូវគ្នានឹងគ្នាខ្លាំងណាស់ដែលអាចជំនួសបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje7D_1wJ5Acuh7Iosl0H2KO8eSqiN-xzZVfKy8pTLFYjK_mRWTdJX53d2I2jh_g2l_JJtdR19_z8bBmPa_qeU16-B-7DcgTuKAFN2LoAdjWa4TRH8COPHWPxkMaFlyKQYXdbqDHGx-jwpEOvSi35S6lSMVigpbPrvkZkYT0b_QLaIX35DAGvLJR8_2xk2u/s1620/image_2025-07-04_12-00-00.png
រឿង «In the Name of Blossom» វគ្គ២ នៃរឿង «Flourished Peony» សម្តែងដោយ Yang Zi និង Li Xian បានចាក់ផ្សាយនៅថ្ងៃទី ៣០ខែមិថុនា នៅលើវេទិកា Mango TV និងទូរទស្សន៍ Hunan TV ចាប់ពីថ្ងៃទី ៣ ខែកក្កដា។ វគ្គទី២នេះមានចំនួន ២៤ ភាគ នៅក្នុងប្រភេទប្រវត្តិសាស្ត្រនិងរឿងព្រេងនិទាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbtkr8DNbbjdk7LozwCgFKc_eXjqs00lT3GsSIAau_lE3RPi2skrpPqHbj7aIzFRfd9yAe7ldjdfgz1uxmDtZMY28RV9dda2Vm2NqOEy7wHwNpD7AIYy2T5TyveBxk8XRwm_Hw8VWrZdl5yT5gKE4AoB56jE2QEJGLyRKW5KKg5abGyu6SG7nMKkUA5jk3/s1921/image_2025-07-04_12-00-02.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន ខ្សែភាពយន្តរឿងខាងលើនេះ ត្រូវបានគេវាយតម្លៃខ្ពស់ចំពោះការសម្ដែងរបស់តួឯកស្រី ថារឹងមាំ មានធនធាន ឯករាជ្យ និងសុជីវធម៌។នាងមិនត្រឹមតែពឹងផ្អែកលើកម្លាំងផ្ទាល់ខ្លួនដើម្បីជួយសង្គ្រោះជីវិតខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជួយស្ត្រីជាច្រើននាក់ទៀតដែលមានការលំបាកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhTdXRDI5IWsNL24VBTn-CyRCut5iN2x07iYg3v1X6v0wY_OzetmcD1l_0dyFHNbcU_0FUt6szYxk_-rINNuK2deprP936j8VnHOD0NIfi9_c0D0D9U5vidmw74Df1qgXH8QanGVOESF6pwe9EAK9DfSIdTWBF5lkPzbGC3jpGr3PpkGECuGOCGGzPdZmO/s1919/image_2025-07-04_12-00-04%20(2).png

«In the Name of Blossom» ប្រាប់ពីរឿងរបស់តួឯកស្រី ដែលបានតាំងចិត្តបញ្ចប់អាពាហ៍ពិពាហ៍ដែលគ្មានស្នេហា ដើម្បីផលចំណេញ។ នាងជាកូនស្រីរបស់ពាណិជ្ជករម្នាក់ ហើយបានសម្រេចចិត្តចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដើម្បីចិញ្ចឹមជីវិត។ ដោយសារភាពប៉ិនប្រសប់របស់នាង នាងអាចដំណើរ អាជីវកម្មបានយ៉ាងល្អហើយ នាំយកស្ត្រីកាន់តែច្រើនដែលមានជោគវាសនាមិនល្អ ឆ្លងកាត់ជំនាញរបស់នាង និងជួយពួកគេឱ្យមានស្ថេរភាពជីវិត ប្រែក្លាយទៅជាប្រទេសដ៏រុងរឿងរបស់ស្ត្រី៕

Tian Xu Ning រងការយា.យីពីហ្វេនងប់ងល់ក្រោយមានពាក្យចចាមអារ៉ាមថាមានមិត្តស្រីនិងមានកូន

0

ចាប់តាំងពីល្បីល្បាញស៊េរី BL «Revenged Love» មកតារាសម្តែង Tian Xu Ning និង Zi Yu បានប្រឈមមុននឹងក្រុមអ្នកគាំទ្រយ៉ាងខ្លាំងហើយតារាសម្តែងទាំងពីរក៏ប្រឈមមុខនឹងការលុកលុយឯកជនភាពជាច្រើនផងដែរ។ លើសពីនេះ Tian Xu Ning ក៏រងនូវពាក្យចចាមអារ៉ាមថាមានមិត្តស្រីនិងមានកូនបានបង្កឱ្យហ្វេនផ្កាប់មុខខឹងសម្បារហើយតាមលោកដល់លើយន្តហោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTmOG1G3RO9t-uIVuKvhKetOswaC-WdNbGGO1dW3dw6kcJaNDr-k1x8_42vhqOUOxJM1akVMC6P-L1Kx-CCmVKYE3OjYV_uYnQmVvwC2ppWrvwUn_R5kesmM62_deeCJ8QY9R8K-Sf-3GVeWeqoEWgtS_ddp_BNIgM_qoj92x8sHhWqqFh_b0FxJCCO-eq/s765/image_2025-07-04_16-17-10.png
ស៊េរីដ៏ពេញនិយមបំផុតមួយនាពេលនេះគឺ Revenged Love ដែលប្រាប់ពីរឿងរ៉ាវរបស់បុរសម្នាក់ដែលកំពុងសងសឹកដោយការព្យាយាមល្បួងមិត្តប្រុសបច្ចុប្បន្នរបស់អតីតមិត្តស្រីរបស់ខ្លួន។ Zi Yu ដើរតួជា Wu Suo Wei ចំណែក Tian Xu Ning ដើរតួជា Chi Cheng ហើយការសម្តែងរបស់អ្នកទាំងពីររួមនឹងសាច់រឿងបានធ្វើឱ្យពួកគេល្បីខ្លាំងទាំងក្នុងនិងក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_emhqGliJ-oCwCtAGqEETcSkCmgnc9-4kE-BEpJKauCt0G3o3kp3e5Q-A8Xs-qqofoRsKTjtLCaDfp_8viMNX1z-PMMdP4vENo4ZMY0dsRnKq6kbThnS_tfjUnb9E-QCrD9fV4cNqKvjZn9BI8kj7FY_TMlOUa5GTX1CIXzP2bPZ34bXkPsPkT3XAvugO/s1015/image_2025-07-04_16-17-11.png

ទោះយ៉ាងណានេះមានផលវិបាកអវិជ្ជមានមួយចំនួន ខណៈអ្នកគាំទ្រចាប់ផ្ដើមតាមដាន តារាទាំងពីរូបនេះមានទាំងចោមរោមនៅព្រលានយន្តហោះ ដោយមានអ្នកគាំទ្រខ្លះតាមតាមពួកគេនៅលើជើងហោះហើររបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip19Toe_oxIWwYXZhLxpTH5pJc1z866OtR4fAzHRhTQZ5V_uYPJ-Imr9jKXGGCKvqbvP5dsdofx1psR5eKTHwBq_6QU4y1PAMctCNIprkDrySuUfO9CFwrq1ZtY3zIE62K3kUWM-whKv1Gx63yKZeEiIyehJGqPbTyA6DOjrdhyFkCSuRVdewrqXkyGZ8e/s1226/image_2025-07-04_16-17-12.png
នៅលើជើងហោះហើរថ្មីៗនេះ Tian Xu Ning ត្រូវបានវាយប្រហារដោយពាក្យសំដីដោយអ្នកគាំទ្រងប់ងល់ព្រោះខឹងនឹងពាក្យចចាមអារ៉ាមថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiej6fztjWStmaYw13-p4Y4Ltdi2MFi0gIeIuPbvlbGXtd4HccFjdmWJQfBFT6a57rOQ50FLpsvy1DHBTfpTNPjNYu4MS3eiO4yTk2C6QPsnIr50z_-F6O3gyN7c_J8qbvqATGlPzrUUkEU5Y6xYP9atq2EcbE94sGn2s81XgbBCCtEad4sa5o6KfKj6j2w/s1392/image_2025-07-04_16-17-14.png

ចាប់តាំងពីមានកេរ្តិ៍ឈ្មោះល្បីល្បាញមក Tian Xu Ning បានក្លាយជាជនរងគ្រោះនៃពាក្យចចាមអារ៉ាមជាច្រើន រួមទាំងពាក្យចចាមអារ៉ាមមួយដែលអះអាងថាលោកមានមិត្តស្រីសម្ងាត់ដែលមានកូន និងរៀបការ។ ពាក្យចចាមអារ៉ាមនៅតែបន្តកើតមានជាបន្តបន្ទាប់ ដែលនាំឱ្យក្រុមហ៊ុនរបស់តារាសម្តែងរូបនេះចេញសេចក្តីថ្លែងការណ៍បដិសេធ និងសន្យាថានឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការអះអាងដែលបង្ខូចកេរ្តិ៍ឈ្មោះនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOMXNVMLeJR7g4qzCBqA9nSCZac3DAZLEifgV7ybECSOkmNkOIm17IXHwvB0gEwNOAsjqcR8nKhdD6hYwUhcMFrD6sz4V8MQ1PYypjopLG7ZuUxAfMRpmVdj_1B1qlp_sT5E5CYRKlrFx80i9wEJzcfAj_vjttUsGgP1lWpmFhf_1pexyepRxfo2OuS7Js/s1338/image_2025-07-04_16-17-15.png
ទោះជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាមិនសូវមានប្រសិទ្ធភាពនោះទេ ដោយមានអ្នកគាំទ្រងប់ងល់ស្រែកចោទប្រកាន់តារារូបនេះពេលកំពុងជិះយន្តហោះ។
ក្នុងនោះមានការនិយាយដូចជា «តើក្មេងពិតជារបស់អ្នកមែនទេ?» «ប្រាប់មិត្តស្រីរបស់អ្នកឱ្យឈប់បង្ហាញមុខជាសាធារណៈ» និង អាចត្រូវបានគេឮថាកំពុងស្រែកដាក់តារាសម្តែងដែលហាក់ដូចជាព្យាយាមមិនអើពើនឹងពួកគេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrgX-VDY44G1QfzD1_X2AnWb1zWroIftvsO-JXQGZVlwJwRYbhy3SxFG681WOC6UuOW2PEEZF-WUspWOamh08bvbF-Vk-x_hFTQCjwMju_SiXOsU9mE_gtMnbMsGg0ZM7hN9WuXeni2TmRCKtlZP-ySi8Z_4YeVVWTbLUQ_BvV9AHsaSdYh-0yfoFHn2Ev/s1035/image_2025-07-04_16-17-16.png

យ៉ាងណាមិញ ទស្សនិកជននិងអ្នកគាំទ្ររបស់ Xu Ning បានបង្ហាញការព្រួយបារម្ភនិងសង្ឃឹមថានឹងមានវិធានការបន្ថែមទៀត ការពារការឈ្លានពានឯកជនភាពបែបនេះ៕

រវល់តាមដានស្ថានការណ៍ព្រំដែន ពលរដ្ឋថៃឆ្លងជំងឺអេដស៍ខ្លាំងរហូតដល់ជាង៥សែននាក់

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ថា ឆ្នាំនេះ ជំងឺអេដស៍ (HIV) បានឆ្លងរាតត្បាតយ៉ាងខ្លាំងនៅប្រទេសថៃ ដោយមានពលរដ្ឋថៃឆ្លងជំងឺអេដស៍សរុបរហូតដល់ជាង៥សែននាក់ ខណៈអ្នកឆ្លងជំងឺអេដស៍ថ្មីស្មើជាង១ម៉ឺន៣ពាន់នាក់ ។ នាយកដ្ឋានគ្រប់គ្រងជំងឺបានប្រាប់ពីមូលហេតុបណ្តាលឱ្យអ្នកជំងឺអេដស៍កើនឡើងខ្លាំង និងមានពលរដ្ឋជាច្រើនពុំត្រួតពិនិត្យសុខភាពដោយសារបារម្ភពីសង្គមមើលងា.យ ។

កាលពីថ្ងៃទី១ ខែកក្កដា កន្លងមក នាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលថៃបានផ្សព្វផ្សាយទិន្នន័យជំងឺអេដស៍ និងកាមរោគ ដោយលោក នីទិ ហត្ថានុរ៉ាក់ អគ្គនាយករងនៃនាយកដ្ឋានប្រឆាំងជំងឺបាននិយាយពីអ្នកជំងឺអេដស៍នៅឆ្នាំ២០២៥ សរុបស្មើរហូតដល់៥៤៧,៥៥៦នាក់ (ទាំងអ្នកជំងឺចាស់ និងថ្មី) រីឯអ្នកជំងឺអេដស៍ថ្មី ស្មើ១៣,៣៥៧នាក់ ។

មូលហេតុចម្បងធ្វើឱ្យជំងឺអេដស៍ឆ្លងយ៉ាងឆាប់រហ័សដោយសារពុំការពារខ្លួន ហើយនៅមានពលរដ្ឋថៃជាច្រើននាក់ពុំត្រួតពិនិត្យសុខភាពរកជំងឺអេដស៍ និងខ្លាចក្នុងការត្រួតពិនិត្យនៅមន្ទីរពេទ្យ ដោយសារបារម្ភពីសង្គមមើលងាយ ។ ហេតុនេះ អ្នកផ្ទុកជំងឺអេដស៍ពុំបានព្យាបាល និងបណ្តាលឱ្យឆ្លងជំងឺនេះទៅដៃគូដោយពុំដឹងខ្លួន ។

ការត្រួតពិនិត្យជំងឺអេដស៍ គឺជាការចាប់ផ្តើមសំខាន់សម្រាប់ថែទាំសុខភាពរបស់ខ្លួន និងអ្នកដទៃ ។ បើត្រួតពិនិត្យកាន់តែឆាប់រហ័ស និងដឹងថាខ្លួនមានមេរោគអេដស៍តាំងពីដំណាក់កាលដំបូង ឆាប់ព្យាបាល នឹងជួយកាត់បន្ថយការស្លាប់ដោយសារមេរោគនេះ ។ ក្រៅពីនេះ ការលេបថ្នាំព្យាបាលជាបន្តបន្ទាប់ រួមទាំងកាត់បន្ថយបរិមាណមេរោគក្នុងឈាម វានឹងពុំឆ្លងទៅអ្នកដទៃទេ ។

លោក នីទិ ហត្ថានុរ៉ាក់ អគ្គនាយករងនៃនាយកដ្ឋានប្រឆាំងជំងឺបានសំណូមពរឱ្យពលរដ្ឋថៃត្រួតពិនិត្យរកជំងឺអេដស៍ពុំគិតថ្លៃនៅមន្ទីរពេទ្យ ចំនួន២លើកក្នុង១ឆ្នាំ ឬស្នើសុំឧបករណ៍ពិនិត្យជំងឺអេដស៍ដោយខ្លួនឯង (HIV Self-Test) ពុំគិតថ្លៃតាមរយៈកម្មវិធីអនឡាយ ។ លោកថា ការពិនិត្យដោយខ្លួនឯង គឺងាយស្រួល ចេញលទ្ធផលរយៈពេល២០នាទី ។ បើរកឃើញជំងឺអេដស៍ គួរទៅពិនិត្យម្តងទៀតនៅមន្ទីរពេទ្យ និងព្យាបាលភ្លាមៗ ប៉ុន្តែបើត្រួតពិនិត្យគ្មានជំងឺអេដស៍ យើងនឹងអស់កង្វល់ ប៉ុន្តែត្រូវមានវិធីការពារខ្លួនកុំឱ្យឆ្លង ។

ចំណែកប្រធានផ្នែកជំងឺអេដស៍ និងកាមេរោគ លោក ភូមិថន ឆាតិភីថាក់ និយាយថា ជំងឺអេដស៍អាចការពារបាន និងប្រើប្រាស់ស្រោមអនាម័យយ៉ាងត្រឹមត្រូវគ្រប់ពេលនៅជាមួយដៃគូ ពីព្រោះវាអាចការពារទាំងជំងឺអេដស៍ កាមរោគ និងមានផ្ទៃពោះ ។

នាយកដ្ឋានគ្រប់គ្រងជំងឺបានពន្លឿនយុទ្ធនាការយល់ដឹងជាមួយភ្នាក់ងារពាក់ព័ន្ធដើម្បីការពារជំងឺអេដស៍ និងកាមេរោគ ដោយបង្កើនទីតាំងចែកចាយស្រោមអនាម័យ និងទីតាំងត្រួតពិនិត្យជំងឺអេដស៍ដោយខ្លួនឯងពុំគិតថ្លៃ ។ វាជាការបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋអាចវាយតម្លៃហានិភ័យដោយខ្លួនឯង តាមរយៈកម្មវិធីអនឡាញ Stand by you ៕

ពលរដ្ឋថៃតាមព្រំដែនចង់ឃើញស្ថានការណ៍ប្រក្រតីវិញ និងអំពាវនាវឱ្យរដ្ឋាភិបាលចរចាស្តារទំនាក់ទំនងជាមួយកម្ពុជា

0

ប្រទេសថៃ ៖ «ខ្ញុំចង់ឱ្យប្រទេសកម្ពុជា និងថៃជជែកធ្វើកិច្ចព្រមព្រៀងជាមួយគ្នា ពីព្រោះបច្ចុប្បន្ន ពលរដ្ឋថៃរស់នៅតាមព្រំដែនរងផលប៉ះពាល់ខ្លាំងណាស់» ។ នេះជាការអំពាវនាវរបស់ពលរដ្ឋថៃរស់នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទៅកាន់រដ្ឋាភិបាលរបស់ខ្លួនប្រើប្រាស់វិធីចរចាស្តារទំនាក់ទំនងជាមួយកម្ពុជា​ឱ្យស្ថានការណ៍ធូរស្រាលឡើងវិញដើម្បីឱ្យពលរដ្ឋនៅតាមព្រំដែនអាចរស់នៅក្នុងជីវិតដូចមុន ។

ពលរដ្ឋថៃរស់នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រាប់ថា ពលរដ្ឋខ្មែរ និងថៃរស់នៅតាមព្រំដែនរាប់អានគ្នា និងមានទំនាក់ទំនងល្អ បើទោះជាស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹង ហើយថៃមានវិធានការគ្រប់គ្រងការធ្វើដំណើរចេញ-ចូលព្រំដែនក្តី ។

ភូមិខូកសាប៊ែង មានទីតាំងស្ថិតនៅក្បែរព្រំដែនកម្ពុជា គឺមានពលរដ្ឋរស់នៅប្រមាណ៦០០នាក់ ហើយលំនៅឋានពលរដ្ឋ ចំនួន២២២ខ្នង ស្ថិតនៅឆ្ងាយពីព្រំដែនត្រឹមតែ២០០ម៉ែត្រប៉ុណ្ណោះ ។ ពលរដ្ឋនៅភូមិនេះភាគច្រើនប្រកបមុខរបរធ្វើស្រែ និងពឹងផ្អែកលើកម្លាំងពលកម្មរបស់ពលករខ្មែរមកជួយធ្វើស្រែ និងធ្វើការងារផ្សេងៗ ប៉ុន្តែការផ្លាស់ប្តូរនយោបាយ និងកំណត់វិធានការសន្តិសុខធ្វើឱ្យថៃរឹតបន្តឹងព្រំដែនខ្លាំង បានប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងពលរដ្ឋកម្ពុជា-ថៃនៅព្រំដែន និងប៉ះពាល់ដល់ជីវភាព ។

អ្វីគួរឱ្យបារម្ភខ្លាំងជាងនេះ គឺពេលសេដ្ឋកិច្ចព្រំដែនចាប់ផ្តើមធ្លាក់ចុះ ពលរដ្ឋថៃគ្មានប្រាក់ចំណូលអាចកើតចោរកម្ម លួចឆក់នៅតាមភូមិ ហើយពលរដ្ឋត្រូវការពារទ្រព្យសម្បត្តិ ។ រីឯប្រាក់ចំណូលបានការលក់ដូរទំនិញផ្សេងៗនៅផ្សាររុងក្លឿ បានរងផលប៉ះពាល់ និងធ្លាក់ចុះយ៉ាងខ្លាំង ដោយហាងលក់ដូរខ្លះចាំបាច់ត្រូវឱ្យពលករខ្មែរត្រឡប់ទៅប្រទេសកម្ពុជាវិញ បើទោះជាម្ចាស់ហាងលក់ដូរជាជនជាតិថៃពុំចង់ឱ្យពលករខ្មែរចាកចេញក្តី ប៉ុន្ដែខ្លាចខុសច្បាប់នៅប្រទេសថៃ ។

ពលរដ្ឋថៃរស់នៅតាមព្រំដែនជាប់កម្ពុជា ចង់បានខ្លាំងបំផុតនាពេលនេះ គឺចង់ឱ្យប្រទេសកម្ពុជា និងថៃស្តារទំនាក់ទំនងជាមួយគ្នាឡើងវិញតាមរយៈការចរចា និងធ្វើកិច្ចព្រមព្រៀងរួមគ្នាដើម្បីឱ្យពលរដ្ឋនៅតាមព្រំដែនអាចរស់នៅក្នុងជីវិតល្អប្រសើរដូចមុន ។

ពលរដ្ឋថៃរស់នៅភូមិខូកសាប៊ែង និយាយថា សូមកម្ពុជា និងថៃជជែកចរចាគ្នារកដំណោះស្រាយឆាប់ៗ ពីព្រោះពលរដ្ឋនៅព្រំដែនរងផលប៉ះពាល់ខ្លាំង មិនថាអាជីវករលក់ដូរ និងអ្នកធ្វើការ សុទ្ធតែប៉ះពាល់ទាំងអស់ ។ ដូច្នេះ គួរតែចរចាគ្នាបញ្ចប់បញ្ហា កុំបណ្តោយឱ្យស្ថានការណ៍តានតឹងអូសបន្លាយយូរ ។ ប្រទេសទាំងពីរគួរស្តារទំនាក់ទំនងល្អ ដោយសារពេលព្រំដែនបិទភ្លាម បាត់ប្រាក់ចំណូលតែម្តង ៕

និយាយខុសការពិត! មេបញ្ជាការកងទ័ពថៃភូមិភាគ២ថា ប្រាសាទជារបស់ថៃ កងទ័ពថៃត្រៀមខ្លួនបញ្ចប់ការប៉ះទង្គិចត្រឹម៣ថ្ងៃ

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Daily News នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា មេបញ្ជាការកងទ័ពភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានចូលរួមពិធីជូនពរនិស្សិតថ្មីនៅសាកលវិទ្យាល័យមហាសារ៉ាខាម ហើយលោកបានឆ្លើយសំណួររបស់និស្សិតពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ថា ប្រាសាទជារបស់ថៃ ។ បើមានការប៉ះទង្គិចគ្នា កងទ័ពថៃត្រៀមខ្លួនរួចរាល់ហើយ សូមពលរដ្ឋមានទំនុកចិត្តលើសុវត្ថិភាព គ្រប់យ៉ាងនឹងបញ្ចប់ត្រឹមរយៈពេល៣ថ្ងៃ ។

សាកលវិទ្យាល័យមហាសារ៉ាខាមបានរៀបចំពិធីជូនពរនិស្សិតថ្មី ប្រចាំឆ្នាំ២០២៥ ព្រមទាំងលើកកម្ពស់ការរៀនសូត្រពីវប្បធម៌ និងប្រពៃណីរបស់ថៃឦសាន ដែលមានលោកសាស្ត្រាចារ្យ ប្រាយុទ្ធ ស៊ីវីឡៃ ធ្វើជាប្រធានកិត្តិយសបើកពិធី ។ ពិធីនេះក៏បានអញ្ជើញមេបញ្ជាការកងទ័ពភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង មកចងអំបោះលើដៃនិស្សិត ហើយលោកក៏បានឆ្លើយសំណួរនិស្សិតដែលសួរពីបញ្ហាព្រំដែនថា លោករីករាយពេលជួបនិស្សិតយុវជនជំនាន់ថ្មី ។ និស្សិតអាចជួបមេទ័ពដោយផ្ទាល់លើវេទិកា គឺលោកធ្វើដើម្បីប្រទេសជាតិ និងទឹកដីរបស់ថៃទាំងអស់ ។

លោកនឹងចូលនិវត្តន៍ពីការងារកងទ័ពនាប៉ុន្មានខែខាងមុខ ហើយសូមផ្តាំទៅនិស្សិតថា ពួកយើងនឹងជាកម្លាំងតែមួយ សំឡេងតែមួយ ដែលត្រូវការពារប្រទេសជាតិបន្តទៀត ។ សូមឱ្យពួកយើងមានគំនិត ធ្វើជាមនុស្សល្អក្នុងសង្គម ជានិស្សិតល្អរបស់សាកលវិទ្យាល័យមហាសារ៉ាខាម និងជាក្តីសង្ឃឹមរបស់កងទ័ពថា ប្អូនៗជំនាន់ថ្មីនឹងលះបង់ដើម្បីប្រទេសជាតិ ពីព្រោះដល់ពេលមួយ ប្រទេសថៃត្រូវការសាមគ្គីរបស់ពលរដ្ឋ ។ លោកជឿជាក់ថា គ្រប់គ្នាអាចធ្វើបាន និងជាយុវជនជំនាន់ថ្មីជួយគ្នាការពារទឹកដីថៃឱ្យនៅគង់វង្សយូរអង្វែងដល់កូនចៅ ។

បន្ទាប់មក លោក ប៊ុនស៊ីន ក៏ប្រាប់ឱ្យនិស្សិតសាកសួរពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយនិស្សិតក៏សួរសំណួរដំបូងថា ៖ «តើប្រាសាទដែលកំពុងមានបញ្ហាពេលនេះជារបស់ប្រទេសណា?» លោកក៏ឆ្លើយតបទៅនិស្សិតថា ៖ «ប្រាសាទជារបស់ប្រទេសថៃ អ្នកដទៃពុំដឹងទេ កងទ័ពថៃនឹងមិនព្រម…» ។

និស្សិតក៏សួរសំណួរទៀតថា ៖ «បើមានការប៉ះទង្គិចគ្នាកើតឡើងនៅតំបន់ជម្លោះ តើកងទ័ពត្រៀមខ្លួនហើយឬនៅ?» ។ លោក ប៊ុនស៊ីន ឆ្លើយថា ៖ «យើងបានត្រៀមខ្លួនរួចអស់ហើយ សូមផ្តាំទៅប្រាប់ឪពុក-ម្តាយ និងបងប្អូនឱ្យសម្រាកលក់ស្រួលចុះ និងអាចមើលវីដេអូមេទ័ពនៅផ្ទះបាន អ្នកគាំទ្រមេទ័ពភាគច្រើនមានអាយុចាប់ពី៧០ឆ្នាំ ។ កងទ័ពថៃត្រៀមខ្លួនហើយ ភាគីខាងនោះពុំហ៊ានទេ បើមានអ្វីកើតឡើង គ្រប់យ៉ាងនឹងបញ្ចប់ត្រឹមរយៈពេល៣ថ្ងៃ» ។

គួរបញ្ជាក់ថា លោក ប៊ុនស៊ីន បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនាពេលកន្លងមកថា ស្ថានការណ៍ព្រំដែននឹងធូរស្រាលអាស្រ័យលើកម្ពុជាច្រើនជាងថៃ ថៃត្រៀមខ្លួនចរចាដោយសន្តិវិធីឱ្យស្ថានការណ៍ស្ងប់ស្ងាត់យ៉ាងឆាប់រហ័សដើម្បីឱ្យពលរដ្ឋប្រទេសទាំងពីរអាចលក់ដូរតាមធម្មតាឡើងវិញ ។ ប្រសិនបើរដ្ឋាភិបាលថៃផ្តល់ដំណឹងមក កងទ័ពនឹងអនុវត្តតាម ៕

ស្ថានការណ៍ព្រំដែនចាប់ផ្តើមល្អប្រសើរ តែថៃពុំយល់ស្របជាមួយកម្ពុជាហាមឃាត់ការនាំចូលទំនិញថៃ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Matichon និង Thairath បានរាយការណ៍កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ថា អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានលើកឡើងពីស្ថានការណ៍ព្រំដែនបច្ចុប្បន្នចាប់ផ្តើមល្អប្រសើរ ប៉ុន្តែថៃពុំយល់ស្របជាមួយកម្ពុជាហាមឃាត់ការនាំចូលទំនិញថៃតាមច្រកព្រំដែនផ្សេងៗ ដោយថៃបារម្ភពីផលប៉ះពាល់មកលើពលរដ្ឋខ្មែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ykmUvMrxKGlpi1XvUwLnzdGY0EMb0A7tci3zEubCFYBV9JkXng1GGgdeRBpPSgV52vQ4z5dWIyLcA9kdYEwwuSL_zCceZe-ASMUbECcVuxzP5OXaePJgNGJ0mAmwMScplAII9PLpsJOvZVOZ4EiVlnISRAT6RrwuKhfeYGaVRkCdHv1tt6pH7MUqSXF2/s1280/photo_2025-07-02_12-06-52.jpg
កាលពីថ្ងៃទី៤ ខែកក្កដា នៅវិមានរដ្ឋាភិបាល លោក ស៊ុរ៉ាសាន់ គុងស៊ិរិ អ្នកនាំពាក្យរងនៃទីបញ្ជាការកងទ័ពថៃ និងជាអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនិយាយថា បច្ចុប្បន្ន ស្ថានការណ៍ព្រំដែនជាប់កម្ពុជាកំពុងឈានទៅរកភាពល្អប្រសើរ ហើយលោកនឹងជូនដំណឹងឱ្យពលរដ្ឋថៃបានជ្រាប ។ លោកសូមឱ្យពលរដ្ឋរក្សាភាពអត់ធ្មត់ដូចមុន រីឯការជួយសង្គ្រោះឈ្មួញថៃដែលរងផលប៉ះពាល់ដោយសារការបិទព្រំដែន គឺកំពុងដំណើរការ ដោយរដ្ឋាភិបាលថៃបានកំណត់វិធានការជួយពលរដ្ឋជាបន្តបន្ទាប់ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTzrCrySoT98s5bSNDgTh7KbxrC9nFcmskiDTVXqnwXWdPsxCjanTMbdEVbd2WXB0toC4pF5SQWZKMqog4WsnGeJbgF8k313raKbLQkTnRTwTpQWhWThZTdrVE0gIVphUG_1Tuhhmn6thq2YnD2_t4JU_hMzcxi7pql6UIItK6k8Lvg1RMKuBkcet-1DYj/s1200/photo_2025-07-03_13-57-04.jpg

    ចំណែកអ្នកស្រី ម៉ារ៉ាទី ណាលិតា អាន់ដាម៉ូ អ្នកនាំពាក្យរងក្រសួងការបរទេសនិយាយថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានតាមដានស្ថានការណ៍ក្នុងតំបន់ និងទទួលសេចក្តីរាយការណ៍ពីកងទ័ពពីការគ្រប់គ្រងការឆ្លងដែន គឺមានភាពស្ងប់ស្ងាត់ ។ ការរឹតបន្តឹងព្រំដែនជាប់កម្ពុជាពេលនេះ គឺជាវិធានការដែលកងទ័ពពិចារណាយ៉ាងយកចិត្តទុកដាក់តាមគោលនយោបាយរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយផ្តោតលើការរស់នៅ និងសុវត្ថិភាពពលរដ្ឋក្នុងតំបន់ ។ ថៃត្រៀមកែសម្រួលវិធានការស្របតាមស្ថានការណ៍ក្នុងតំបន់ និងភាពចាំបាច់ ហើយគ្រប់ពេលមានការផ្លាស់ប្តូរ យើងនឹងប្រាប់ពលរដ្ឋឱ្យដឹងជាសាធារណៈ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Dxzz33E6CfknqMCqLjyUDuAT_hQDbmwiQ_T0j94BQAQx7lF-xwEzPEDITRzd7dlHrHutJULthM0etnhXR_5e-HxgrcoTdBpZJF29A_lyR1VpvD8chtrhwP6rv3V6H0emiea1ZzQTLT87v9j0IrWQSvWh4WaEPd8wHu5Tz32n8O6bFvDdvBO7QcLf_m9u/s612/photo_2025-07-04_16-08-50%20(2).jpg
    តាមការផ្សព្វផ្សាយរបស់សារព័ត៌មាននានាឃើញថា មានការបន្ធូរបន្ថយឱ្យមានការឆ្លងព្រំដែនតាមធម្មតាសម្រាប់បុគ្គលមានភាពចាំបាច់ រួមមាន ៖ អ្នកជំងឺ កូនសិស្ស និងនិស្សិតដែលត្រូវឆ្លងដែនមកប្រទេសថៃ រួមទាំងពលរដ្ឋទូទៅ ។ ប៉ុន្តែអ្នកស្រីជឿជាក់ថា ថៃនឹងអាចបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនក្រោយពីមានវិធានការ វាជាបញ្ហាក្នុងតំបន់ធ្វើឱ្យប៉ះពាល់ពលរដ្ឋគ្រប់ប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7hOMAhNdVCY2K_HIQHtrAGI7Zxo-0UUgDFha4lrINLbpQk8k2QkggV2ikpJL76Nc8S45abY8AF4GXL6nYbi1_80frtQeSVObsNy7yEAdHeA6Qcr9-f9cOst-12R0MKIJnx2-PjixKMorG7ELBrC7ap4Ubi1ClC4H8QAiaUUME6lLzUnu0FPOHY8Zov-T4/s1080/photo_2025-07-04_16-08-50%20(3).jpg

    ករណីកម្ពុជាពុំអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញថៃតាមច្រកព្រំដែននោះ ថៃបានតាមដានវិធានការរបស់កម្ពុជាដើម្បីវាយតម្លៃសម្រាប់ថ្ងៃអនាគត ។ បច្ចុប្បន្ន នៅពុំទាន់មានភាពច្បាស់លាស់ពីការអនុវត្តវិធានការនេះ ហើយថៃសូមបញ្ជាក់ថា វិធានការហាមការនាំចូលទំនិញថៃ គឺពុំបានគិតពីផលប៉ះពាល់ដល់ពលរដ្ឋ វាផ្ទុយគ្នានឹងការព្យាយាមរបស់ថៃដែលចៀសវាងស្ថានការណ៍តានតឹងរវាងប្រទេសទាំងពីរ ។ រដ្ឋាភិបាលថៃនៅតែយល់ឃើញថា ស្ថានការណ៍តានតឹងនេះ គឺជាបញ្ហារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ពុំមែនជាបញ្ហារបស់ពលរដ្ឋ រដ្ឋាភិបាលថៃបានត្រៀមខ្លួនចរចាជាមួយកម្ពុជាតាមរយៈយន្តការទ្វេភាគី ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ម៉ារ៉ាទី ណាលិតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsCBVdfDjTrbOtCWe4i7P19lyUxnj52Oolc6TP-HlhqwtV3EYzKt7Cjj1MUfjTyUWisuXcwN5GFsz4A7fGSdDVtywRd_khPqLyD9gGY1MHAMlKslO3TWOc2KDqVRiBX1tTGqrAEVLiGD719y1PqxT8ZSkDb4A51O8jicY0k50NDNihvTkL3IZ0S26PFK8G/s1280/photo_2025-07-04_16-08-50%20(4).jpg

    គួរបញ្ជាក់ថា កម្ពុជាហាមឃាត់ការនាំចូលទំនិញថៃតាមច្រកព្រំដែន គឺជាការឆ្លើយតបនឹងទង្វើរបស់កងទ័ពថៃដែលបានបិទព្រំដែនជាឯកតោភាគី ហើយរដ្ឋាភិបាលថៃពុំដោះស្រាយបញ្ហាច្រកព្រំដែនដែលខ្លួនបិទឱ្យវិលមករកភាពប្រក្រតីឡើងវិញ ។ ការបិទឈប់ទិញទំនិញថៃមកក្នុងទីផ្សារកម្ពុជា នឹងជំនួសដោយការប្រើប្រាស់ទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqBDo74ho3UTaCj6LF7NyTGYaKLOzGt4W9Kj3MrzpIp_oj_bIbKaIjPUZpA-Ioh9sK3yQzI7YvIEyVhtqmGnBVmLdbwvYU7BRaLktGBUkjxSgWghjzC9wcUTHFh9YVbci3JSqbxEkEaYzSnjiCxcIbcdnCZKkVG6be1JyplO9iTlATuZrL9TuQAmv8JsBW/s1200/photo_2025-07-04_16-08-50.jpg