ថ្មីៗនេះ សារព័ត៌មានមួយចំនួននៅថៃ បានធ្វើការចេញផ្សាយ ដោយចោទប្រកាន់ថា កម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker)កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។
ជុំវិញករណីនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការបដិសេធ ដោយបញ្ជាក់ថា៖”រាជរដ្ឋាភិបាលកម្ពុជាមិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង ដូចការ ចោទប្រកាន់នេះទេ”។
បន្ថែមពីនេះ ក្រសួងប្រៃសណីយ៍ យល់ឃើញថាការចោទប្រកាន់នេះជាចេតនាអាក្រក់របស់ថៃដើម្បីបង្អួចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។
ផ្ទុយទៅវិញ ក្រសួងប្រៃសណីយ៍ បានរកឃើញក្រុមចោរ បច្ចេកវិទ្យា (Hacker)ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសាយបរិមកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជាស្ទើតែទាំងអស់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ តែត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព និង ទទួលរងការប៉ះពាល់តិចតួច៕










