Home Blog Page 398

ថៃនឹងអនុញ្ញាតឱ្យពលករខ្មែរបន្តធ្វើការរហូតដល់ព្រំដែនបើកឡើងវិញ

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា នាយកដ្ឋានការងារថៃនឹងអនុញ្ញាតឱ្យពលករខ្មែរ ចំនួន៤ម៉ឺន៧ពាន់នាក់ ដែលមានលិខិតធ្វើការអស់សុពលភាពអាចធ្វើការនៅប្រទេសថៃបន្តទៀតជាបណ្តោះអាសន្នរហូតដល់ព្រំដែនបើកឡើងវិញ ។ នាយកដ្ឋានការងារត្រៀមស្នើទៅគណៈរដ្ឋមន្ត្រីពិចារណាឱ្យពលរដ្ឋខ្មែរស្នាក់នៅបន្ត ហើយពេលព្រំដែនកម្ពុជា-ថៃបើកដំណើរការប្រក្រតី គឺពលករខ្មែរត្រូវធ្វើដំណើរចាកចេញពីប្រទេសថៃក្នុងរយៈពេល៧ថ្ងៃដើម្បីធ្វើឯកសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNDiuCITP7R_HkIP13bUWVXMuG_AX3zZ6g98SJO53YF_TpiyQ90xR8AeFHHA15sp5Jbu83ixiA_L9o_qxK5aLNBaed3QFnXP39Y3D5ogsDbeQdk2LH7iZMcyP2TysAbaqbhPVjOzzEcU8LxrSoGUE1B3DRYzuvytNYPhHEjlefG9lXs3ghmfzkLWSFS7X4/s640/photo_2025-07-07_10-18-40%20(2).jpg

កាលពីថ្ងៃទី៥ ខែកក្កដា អគ្គនាយកនៃនាយកដ្ឋានការងារ លោក ស៊ុមឆាយ មរកតស៊ីវ៉ាន់ ឱ្យដឹងថា ក្រោយពីបានប្រជុំពិភាក្សាជាមួយអ្នកតំណាងភ្នាក់ងារសន្តិសុខ រួមមាន ៖ កងទ័ពជើងគោក កងទ័ពជើងទឹក ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ភ្នាក់ងាររក្សាសន្តិសុខផ្ទៃក្នុង និងការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិ ស្តីពីពលករខ្មែរនៅតាមព្រំដែនដែលកាន់ប័ណ្ណព្រំដែន (Border Pass) ពួកគេជួបការលំបាកយ៉ាងខ្លាំងពុំអាចឆ្លងដែនដោយសារវិធានការបិទព្រំដែន ។ នាយកដ្ឋានការងារបានទទួលដំណឹងពីខេត្តជាប់ព្រំដែនកម្ពុជាថា ពលករខ្មែរលំបាករឿងធ្វើឯកសារ ហើយសំណូមពរឱ្យប្រញាប់ដោះស្រាយបញ្ហានេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUSbGA-z0ZQPf2QfHHcG_YtdXdZ5QwEZlSwdUlSyAQ86RDeletvvYSKfG_mjfpKRSgAi0VLH9g4O_BIH77Ew1_ZXwz1BH3RhAgB068nsPzsBTJPEQMF88OUU8np-HpTHrQziC6cZ-xhOn0gjR32MKtp-xNB_i3G9yJmxp3GW9DVbah5bYSBhym_TPKdja1/s1440/487207834_1163881512195362_4567367670652725225_n.jpg
កិច្ចប្រជុំក៏សម្រេចឯកភាពឱ្យពលករខ្មែរអាចស្នាក់នៅ និងធ្វើការនៅប្រទេសថៃបន្តទៀត ប៉ុន្តែពលករត្រូវតែទៅបង្ហាញខ្លួននៅការិយាល័យអន្តោប្រវេសន៍ថៃ រៀងរាល់៣០ថ្ងៃ ។ នេះគ្រាន់តែជាវិធានការបណ្តោះអាសន្នដែលនាយកដ្ឋានការងារអនុញ្ញាតឱ្យពលករខ្មែរស្នាក់នៅថៃក្នុងករណីពិសេស រហូតដល់ព្រំដែនបើកឡើងវិញ ហើយពេលព្រំដែនបើកប្រក្រតី គឺពលករខ្មែរត្រូវធ្វើដំណើរចាកចេញពីប្រទេសថៃក្នុងរយៈពេល៧ថ្ងៃដើម្បីធ្វើឯកសារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEfbE_BYVQIdMg3s-9EYoeET8ObAMglDu4lEZjqwXHisz9j8501NDS8aOkKxlVw022S5iYzw7gGFHTPAlncMGs9GCDdPHXKl13_Lj-WbLeFE84Mh5K1A5EevKMS27ZaDwsAVYZSiorIc9_H2gInUG_C-QIBn7IAxU5THSKPHvvlVhblFicDWrYIQU6MVTl/s1280/515499506_1296386239159016_3384908191168830905_n.jpg
នាយកដ្ឋានការងារនឹងបញ្ជូនសំណើនេះទៅគណៈកម្មការគោលនយោបាយគ្រប់គ្រងពលករបរទេសដើម្បីពិចារណាអនុម័ត រួចហើយបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិចារណាយ៉ាងឆាប់បំផុត បច្ចុប្បន្ន ភ្នាក់ងារសន្តិសុខនឹងគ្រប់គ្រង រួមទាំងរក្សាសណ្តាប់ធ្នាប់ ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុមឆាយ អគ្គនាយកនៃនាយកដ្ឋានការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKUr7oAeA1bg6MGBEWB7Wk1eTwxSB8Qg2SiALH1gJXZRJjmDuyk4vowHiLgsnZ6xSJ6KcdKD2vT8ePTiSKSGEovjNkt-XcdGIFYYPvJLAwht-HNTWLxNNoauAneOCYpmVHzoKxg9_1V2A7tb8lI3SoQ5EtXGdW7zhHdbXRZIpBbRrjiZ4nubLMSggVSFdP/s1280/515935735_1296386255825681_7503834395276167099_n.jpg

លោក ស៊ុមឆាយ បន្តថា ថៅកែថៃនៅតែត្រូវការពលករខ្មែរឱ្យធ្វើការក្នុងផ្នែកកសិកម្ម រហូតដល់ដំណាច់ឆ្នាំ២០២៥ ជាពិសេស ការងារបេះផ្លែឈើតាមរដូវកាល ដូចជា ៖ បេះផ្លែមៀន ទុរេន និងមង្ឃុត ។ តាមធម្មតា លិខិតអនុញ្ញាតការងាររបស់ពលករខ្មែរមានរយៈពេល៩០ថ្ងៃ ហើយពលករក្រុមនេះមានចំនួនប្រមាណ៤ម៉ឺន៧ពាន់នាក់ ក្នុងនោះពលករចាប់ពី៧ពាន់នាក់ ទៅ៨ពាន់នាក់ នឹងជិតអស់សុពលភាពលិខិតអនុញ្ញាតការងារ ។ យើងនឹងមានវិធានការបន្ធូរបន្ថយដើម្បីឱ្យពួកគេអាចស្នាក់នៅ និងធ្វើការនៅថៃបណ្តោះអាសន្នរយៈពេលខ្លីៗ រហូតដល់ព្រំដែនកម្ពុជា-ថៃបើកឡើងវិញ ៕

អាជីវករថៃលក់ដូរនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតតវ៉ាឱ្យកងទ័ពបើកព្រំដែនកម្ពុជា-ថៃជាបន្ទាន់

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអាជីវករថៃលក់ដូរនៅផ្សាររុងក្លឿ ព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ (ទល់មុខច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) បានប្រមូលផ្តុំគ្នាតវ៉ាឱ្យរដ្ឋាភិបាល និងកងទ័ពបើកព្រំដែនជាមួយកម្ពុជាជាបន្ទាន់ ពីព្រោះការបិទព្រំដែនធ្វើឱ្យប៉ះពាល់ចំណូលរបស់អាជីវករធ្ងន់ធ្ងរ ជាពិសេស ចំណូលពីវិស័យទេសចរណ៍ ។ មុនពេលបិទព្រំដែន អាជីវករថៃទទួលបានចំណូលរហូតដល់រាប់ម៉ឺនបាតក្នុង១ខែ ប៉ុន្តែបច្ចុប្បន្ន រកចំណូលបានត្រឹម១០០បាត ឬ២០០បាតក្នុង១ថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzSGUP9T5nRsjJvnbEcsb1qESwZk8IgQK3iLdXhUhTkzvKZVebD-tYgKuXQB0mGspeWDww-Ey9voMdCm4ujKQ7j5oid1fENmd4ZHw57VVJw9PxQgllmVBcuBKn-oM4M_T2xr3kQNbut1E1bBVP5Ys8eNg8ynI_3OL8Ulk53MfPk3qLLGrBGyU3PYWbrWtx/s1280/photo_2025-07-07_14-22-26%20(2).jpg
ការបិទព្រំដែនជាឯកតោភាគីពីសំណាក់កងទ័ពថៃក្រោមការបញ្ជាពីលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគ២ ធ្វើឱ្យព្រំដែនបានឃ្លងលឹក មានសភាពស្ងាត់ជ្រងំ ។ អាជីវករថៃនៅព្រំដែនពុំអាចអត់ធ្មត់នឹងស្ថានការណ៍បែបនេះទៀតទេ និងតវ៉ាទៅរដ្ឋាភិបាលប្រញាប់បើកព្រំដែនជាបន្ទាន់ ។ អាជីវករថៃថៃលើកស្លាកសញ្ញាសរសេរអក្សរធំៗថា ៖ «យើងយល់ពីកិត្តិយសរបស់ពួកអ្នក ប៉ុន្តែពលរដ្ឋរស់នៅព្រំដែនកំពុងដាច់ពោះស្លាប់ សូមយល់ពីពួកយើងខ្លះផង ។ ជម្លោះកើតឡើងនៅកន្លែងណា ហេតុអ្វីពុំដោះស្រាយនៅកន្លែងនោះ ពួកយើងលក់ដូរជាមួយពលរដ្ឋវៀតណាម និងខ្មែរ តើនឹងបណ្តោយបែបនេះឱ្យខូចខាត មែនទេ?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQEtMuF3C25K0EigdxWQanTgx_J1tj_SVTC8kSBQJudjewKHX-z1bonPEF_Awfi-gEuzJMvDlHqFvyLYcAufCQOrWylrzscqaEZa05uC80Sw2wMic7b3LNlIFXVCu_mD2eIcQa_JQAM38J_kYQOGL-k47iQdh8H6XVdoobWTtY6rJhcFJbYrLlgah29t9R/s720/image_2025-07-07_08-50-01.png

ការតវ៉ាឱ្យបើកព្រំដែនកម្ពុជា-ថៃឡើងវិញធ្វើឡើងស្របពេលលោក រ៉ាំងស៊ិម៉ាន់ រ៉ូម សមាជិកសភា និងជាអនុប្រធានគណបក្សប្រជាជន មានតួនាទីជាគណៈកម្មកការសន្តិសុខរដ្ឋកិច្ចការព្រំដែនថៃ យុទ្ធសាស្ត្រជាតិ និងកំណែទម្រង់ បានចុះមកពិនិត្យមើលវិធានការបើក-បិទព្រំដែនកម្ពុជា-ថៃ នៅព្រំដែនបានឃ្លងលឹក-ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrB5PFKEfEkkx2bGQGBqQs73QL7bqnB39M_K-SgAHI3hz4zj8866NPi5Rb27nYf-QGlsjOb5lHgqFHG8MbYoE3r22uBUFkDw3UAHbHPF4GKcq2psfejYOtfx6hACVZfmMjnquRLZK8dG9vn3bJrGYdm9zjacJ3V_9JP2yhDHiTVsJRIm5FJDcpNL7gUXJV/s1280/photo_2025-07-07_14-22-26%20(3).jpg
លោក រ៉ាំងស៊ិម៉ាន់ រ៉ូម សមាជិកសភា និយាយថា ព្រំដែនបានឃ្លងលឹក មានការលក់ដូរទំនិញ និងការធ្វើដំណើរឆ្លងដែនចេញ-ចូលរបស់ពលរដ្ឋប្រទេសទាំងពីរ ។ បច្ចុប្បន្ន ភាគីថៃបានបើកទ្វារព្រំដែន ប៉ុន្តែទ្វារព្រំដែនកម្ពុជាបិទ ហើយនៅថ្ងៃទី៧ ខែកក្កដា ពលរដ្ឋថៃបានមកតវ៉ាឱ្យកងទ័ពបើកព្រំដែនឡើងវិញដើម្បីឱ្យការលក់ដូរត្រឡប់មកធម្មតា ដោយសារការបិទព្រំដែនធ្វើឱ្យពលរដ្ឋថៃបាត់បង់ការងារ និងបារម្ភពីការលក់ដូររបស់ប្រទេសទាំងពីរនឹងដំណើរការដូចម្តេច?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyaBZl5i9XA_FuVDQx7UMAbXmxKxoavmWhFcNQn2vHbam0eo2KlC5Q8pQe0ki4hLoXTNBW2oQXTeEoArtT0C9d3qsIwszfFjMqFRztBE7PjO4tgYPgJWihvS7pcLlmIpL2eMq5rao6bQA1juLrC3hUAPSlGnOWfNPEH5JTtd9JytcB2reGimnOAH5deQVl/s1280/photo_2025-07-07_14-22-26.jpg

កម្ពុជា និងថៃមានបញ្ហាច្រើន ក្នុងនោះក៏មានបញ្ហារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល រួមទាំងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ។ បើប្រទេសទាំងពីរគ្មានការលក់ដូរ គឺមិនត្រឹមតែប៉ះពាល់ពលរដ្ឋនៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវប៉ុណ្ណោះទេ ប៉ុន្តែវានឹងប៉ះពាល់គ្រប់ផ្នែកទាំងអស់ ។ បើមានដំណោះស្រាយបញ្ហា វានឹងក្លាយជាប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរ-ថៃ ។ កម្ពុជាប្រាប់ឱ្យថៃបើកព្រំដែនមុន ប៉ុន្តែការពិត ថៃពុំបានបិទព្រំដែន រដ្ឋាភិបាលថៃកំពុងអនុវត្តវិធានការទប់ស្កាត់កុំឱ្យពលរដ្ឋទៅធ្វើជាក្រុមឆបោកអនឡាញ ឬចូលកាស៊ីណូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRpxL3Rshn7IC1BiFOjVirK065cGvm1gAALlHZlKuNuKa-Ri4Gsml-lLmIBuw7FaC_PGFQzss0kVNK9TQEdXTR_mGl1ENS8CAqcU7enOsncR-7B-e7XSA4-R7zWL9_7Sgv5CKfjO89v0x9dN8QetvradVDz1zi5Gv3_yoVJxz7Y89dqTGAGmvhlGe5k07F/s1280/photo_2025-07-07_14-32-59.jpg

គួរបញ្ជាក់ថា ការតវ៉ារបស់អាជីវករថៃ គឺដឹកនាំដោយលោក ស៊ុឃួន ភួនស៊ីខាំ ជាឈ្មួញនាំចេញទំនិញថៃ ដោយលោកបានប្រគល់លិខិតឱ្យលោក រ៉ាំងស៊ិម៉ាន់ រ៉ូម សមាជិកសភា ដែលមានខ្លឹមសារ៧ចំណុច សូមឱ្យរដ្ឋាភិបាលពិនិត្យមើលវិធានការបិទព្រំដែន ពីព្រោះអាជីវកររងផលប៉ះពាល់ពុំអាចលក់ដូរបាន ខណៈអាជីវករនៅខេត្តឧប៊ុនរ៉ាជថានី និង៥ខេត្តទៀត ក៏លក់ដូរមិនដាច់ដែរ ។ ការបិទព្រំដែនពុំអាចជួយដោះស្រាយបញ្ហាទេ ប៉ុន្តែពលរដ្ឋថៃដែលរកស៊ីស្មោះត្រង់ប៉ះពាល់ធ្ងន់ ។ បើមានសង្គ្រាម ចាំគិតទៀត ពេលនេះ ពលរដ្ឋត្រូវចិញ្ចឹមគ្រួសារ បើចង់បិទព្រំដែន ត្រូវប្រាប់ពលរដ្ឋឱ្យត្រៀមខ្លួនជាមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZdmnIXhzEjsNZkFVVZT0VxxExw52qXlFPiOIRPZIS4N5SrKKWb5Vmkrt5EKxIvA8icHa6Lio9xbD4VVdgrmPB-gIy2V06AqppZivZgiX_8NhFLR4y-I7u0dyTclCKCNRzmlo9hcIRU3gkSJF3ike2DulHfXcU92ojeu5_ud56t51UH3cTUY_XFVncxD80/s1567/image_2025-07-07_08-50-02.png
ម្យ៉ាងទៀត ទំនិញថៃដែលនាំចេញតាមព្រំដែនបានឃ្លងលឹក គឺផលិតនៅទូទាំងប្រទេសថៃ ប៉ុន្តែការបិទច្រកនឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ច និងពលរដ្ឋថៃខ្លួនឯង ។ សូមអ្នកមានអំណាចពិនិត្យឡើងវិញ និងដោះស្រាយបញ្ហាឱ្យពលរដ្ឋ បើពុំដោះស្រាយទេ ផលប៉ះពាល់នឹងកើតឡើងថែមទៀត ។ ចុងក្រោយ លោក រ៉ាំងស៊ិម៉ាន់ សន្យាយកលិខិតតវ៉ារបស់អាជីវករថៃដាក់ជូនរដ្ឋាភិបាល ៕

ពលរដ្ឋថៃជម្លៀសចេញពីលំនៅឋានគេចពីរលកយក្សស៊ូណាមិរហូតដល់ស្ងាត់ភូមិ

0

ប្រទេសថៃ ៖ ពលរដ្ឋថៃរស់នៅខេត្តផាំងង៉ា បានរៀបចំសម្ភារៈ និងប្រមូលទ្រព្យសម្បត្តិមានតម្លៃជម្លៀសចេញពីលំនៅឋានទៅស្នាក់នៅកន្លែងមានសុវត្ថិភាព ដោយសារបារម្ភពីសុវត្ថិភាពក្រោយមានការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ថា ប្រទេសថៃនឹងកើតរលកយក្សស៊ូណាមិ ។ ក្រុមគ្រួសារខ្លះបាននាំកូនចៅ និងមនុស្សចាស់ទៅស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ខណៈអ្នកខ្លះទៀតយករថយន្តទៅចតនៅទីខ្ពស់ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ_WyPySu2AV0481c_PqEE1E1Fd7WHCVgvMh5PCYO0EeQuEvQx5MCR1jG9AiUpxCrR3dwv2JXKI1bJBfDVFFK2_7qgq_aJ1xLP4EjZl9RckasoD5BWr6Z4JaydoM5zU8hCqZXA23qxUY9Q9Q1xytvQ9IlC1xjjEZTuznnjg6Xv21gJ3GcDy07e8Gm1yFwP/s1280/photo_2025-07-07_15-41-38.jpg

ពលរដ្ឋរស់នៅភូមិណាមឃេម ឃុំបាងមួង ស្រុកតាក់គួប៉ា ខេត្តផាំងង៉ា បានភ័យជ្រួលច្របល់ខ្លាំងក្រោយមានពាក្យចចាមអារ៉ាមថា នឹងមានរលកយក្សស៊ូណាមិកើតឡើងនៅដើមខែកក្កដា ។ ពលរដ្ឋនៅទីនេះតាមដានស្ថានការណ៍គ្រោះធម្មជាតិជានិច្ច ព្រមទាំងត្រៀមខ្លួនជម្លៀសចាកចេញពីលំនៅឋានជាមុន ខណៈពលរដ្ឋខ្លះទៀតរៀបចំសម្ភារៈ និងជម្លៀសទ្រព្យសម្បត្តិមានតម្លៃ ដូចជា ៖ យករថយន្តទៅចតនៅកន្លែងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirvo1PNwJmLZV0YayFq4IGEyn67LxK4kRjcWCJ8dVHNhJZsHaE5XJbSDqk8TkE4u0cPJqXQxdn9FxkkvjF5yltK7geBLFXVwqBbyBGJkjiHP-3Y9YyZdwG2TfbbzDL3JToaD7Jbny8YI2zU6LeGrZj869rr5m7ZJoBKWD_lv2vwaTCcm_bfpfg7kMee2mp/s1200/image_2025-07-08_08-57-24%20(2).png
កាលពីយប់ថ្ងៃទី៤ ខែកក្កដា កន្លងមក ពលរដ្ឋជាច្រើនដែលមានសមាជិកគ្រួសារជាមនុស្សចាស់ និងកុមារតូចៗបាននាំគ្នាជម្លៀសចេញពីភូមិណាមឃេម មកស្នាក់នៅជម្រកបណ្តោះអាសន្ន ។ នាព្រឹកថ្ងៃទី៥ ខែកក្កដា ពលរដ្ឋថៃជាច្រើននាក់ទៀតបានចេញមកសម្រាកនៅទីធ្លាក្រៅលំនៅឋាន ដោយសារបារម្ភបើមានរលកយក្សស៊ូណាមិកើតឡើង ខ្លាចពុំឮសំឡេងប្រកាសអាសន្នដែលអាជ្ញាធរដាក់នៅទីតាំងចំនួន២កន្លែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp55c6_TYvz6jVmTNp-3ttd3_qkPriK0bteh3OPu-NPgQr92wSEVVd4EJQCTWMIJPUJKBPDaCU1kAWo5W7pBjPeKY8kDeceQiQv3hmhZduZyON3mc-jdxuCT4EOFPkHBHfwu2iXIQbcxKNqPPSR-NCbCDTxM0zlIpxRxeIrisdb9uLt8xtLwcllWPujFYx/s1500/image_2025-07-08_08-57-24.png
ពលរដ្ឋបារម្ភថា បើមានរលកយក្សស៊ូណាមិកើតឡើ់ងពេលយប់ ពួកគេសម្រាកលក់ពុំឮសំឡេងប្រកាសអាសន្ន ទើបនាំគ្នាមកសម្រាកនៅក្រៅលំនៅឋាន ។ ការភ័យខ្លាចរបស់ពលរដ្ឋធ្វើឱ្យភូមិណាមឃេម ឃុំបាងមួង ស្រុកតាក់គួប៉ា ខេត្តផាំងង៉ា មានសភាពស្ងប់ស្ងាត់ខុសធម្មតា ដោយលំនៅឋាននីមួយៗបិទទ្វារ ក្រោយពីមានព័ត៌មានថា នឹងមានរលកយក្សស៊ូណាមិ និងគ្រោះរញ្ជួយដីកើតឡើង ជាពិសេស ពលរដ្ឋដែលធ្លាប់រងគ្រោះដោយសារគ្រោះធម្មជាតិកាលពីឆ្នាំ២០០៤ ពុំហ៊ានរស់នៅក្នុងលំនៅឋានឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiul1NYkCNbRXjrchZ505WVbnvm_A1OqpC5zxWGK4u9UzVAxBeEcbAlwmLG1CKqqkHoMWHcFxI2IVg5lVYqHD5SywfVfl__vCmiCoMZ6qtb5G_Q26tr4XIwUFGEOLod25CDCqZ4kJ29kKPiaHUoNtJZ7vRuVB8tS8Z5H_YgMaalo5Y8ig2LB5VN_YerpumM/s1200/image_2025-07-08_08-57-25.png

អ្នកស្រី អាណុង សាយសុវណ្ណ អាយុ៦៨ឆ្នាំ និងកូនស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិណាមឃេម ប្រាប់ថា នៅយប់ថ្ងៃទី៥ ខែកក្កដា អ្នកស្រីបានសម្រាកនៅក្រៅលំនៅឋានជាមួយកូន អ្នកស្រីបានត្រៀមឯកសារសំខាន់ៗក្នុងគ្រួសាររួចហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOGl2X-_24cAYW0w-gVaueqcRH66ZF3qZ6MzQI7SVdU-oTU5553dJLf5VxkVxnMpkl1_abp5uWcIyeFKuYhMlcoRaJJ4NrzhknNYaUpbvdbgkkmsJBa3ZdYd1UYT-UDExTqNtbV3vPBv_6iFaCdd8P7CfROJsbAj79EgCsntlk8rzQwzViU6atO4neKtwg/s1280/photo_2025-07-07_15-41-38%20(2).jpg

ចំណែកអាជ្ញាធរឃុំបាងមួង បានរៀបចំផែនការទាំងការស្នាក់នៅ និងសុវត្ថិភាពពលរដ្ឋ ដោយបង្កើតជម្រកបណ្តោះអាសន្នដើម្បីឱ្យពលរដ្ឋមកស្នាក់នៅ ចាប់ពីយប់ថ្ងៃទី៤ ខែកក្កដា កន្លងមក ។ វាបានធ្វើបរិយាកាសនៅជម្រកបណ្តោះអាសន្នសម្បូរទៅដោយក្មេងៗ និងមនុស្សចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikNglzGo-_ohG_-023nuy7K-tJXHIBu_F_1Wq6H37N1C0CmnDSMqOoKBg1Fuu6YAhbd6QTLECe0prlyK-fMDDp7uQcR-dBweftN50bnfmQvOouhSXr-ijaHGFzrqmckqk8TNUkTDkHHK_d6ig8iVkCT-ywGyWCuWRWU5N16v1F8Uhr70t2-dK9NQHoxQdQ/s1280/photo_2025-07-07_15-41-38%20(3).jpg

កាលពីថ្ងៃទី៧ ខែកក្កដា នៅនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ លោកស្រី ធីរ៉ាត់ សាំរេចវ៉ានីត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ទៅពលរដ្ឋឈប់បារម្ភពីរលកយក្សស៊ូណាមិ ក្រោយកើតគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន និងឥណ្ឌា ។ សូមឱ្យពលរដ្ឋជឿជាក់លើប្រព័ន្ធប្រកាសអាសន្ន និងការផ្ញើសារទៅពលរដ្ឋតាមរយៈប្រព័ន្ធ Cell Broadcast ។ អ្នកស្រីថា មានការផ្សាយព័ត៌មានជាច្រើនពីរញ្ជួយដីនៅមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក ទើបធ្វើឱ្យពលរដ្ឋថៃបារម្ភ ៕

ញាក់សាច់! គ្រាន់តែខ្សែកនិងកន្លាស់អាវជី ដេវីត ពាក់សម្តែងក្នុងកម្មវិធីប្រគំតន្រ្តីមានតម្លៃ ដល់ទៅជាង១៦ម៉ឺនដុល្លារ

0

តារាចម្រៀង ជី ដេវីត បានសម្តែងនៅលើឆាកតែមួយក្នុងការប្រគំតន្រ្តីរបស់តារាចម្រៀង 2NE1 ក្នុងរូបរាងយ៉ាងស្រស់សង្ហាជាមួយនឹងសំលៀកបំពាក់ពណ៌ក្រហមដ៏ស្រស់ឆើត ឆាយ ដែលជាពណ៌សំណព្វចិត្តរបស់លោក។ ទោះជាយ៉ាងណា ជាមួយនឹងរូបរាងសង្ហា ងាកទៅកាន់គ្រឿងពេជ្រដែលលោកពាក់ក្នុងសម្តែងលើកនេះគឺពិតជាខ្ពស់មិនធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilCwwHVdwHfw5GpFoUO8p1ZGw7auoJNoJRgzavbxkulRaZdnYFg_RgfNTIRnS0IwBIAQtq1z7vZVgVUaitE5M6U8pekxopyDHaFSQB-PtKGM-p8SKQSky_x0NamCALTLbc61TFNZ1qMV3sVy1WWb70fPiyOfA3NQKQDhamhdUWIxO-QtRWin_PYFCO7hVc/s2048/image_2025-07-07_13-53-22.png

យោងទៅតាមតម្លៃរបស់ហាងពេជ្រប្រចាំតារាចម្រៀង ជី ដេវីត ខ្សែកដែលលោកពាក់ ពីរបញ្ជូនគ្នាគឺមានតម្លៃ១៣៥ ១០០ដុល្លារ។ ចំណែកឯខ្សែដៃវិញមានតម្លៃ១៩៥០០ និងកន្លាស់អាវដែលមានពាក្យថា Idol មានតម្លៃ៦៨០០ ដុល្លារ។ សរុបតម្លៃខ្សែកពីរខ្សែ ខ្សែដៃ និងកន្លាស់អាវដែល ជី ដេវីត ពាក់នេះគឺរហូតដល់១៦១៤០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5wKwlIo3u8_y2bRd8DgWQSfoxKrOeL39Z8oMX9IvMYcLHj6CqcbaAcXxpDRn14deJUPQqsGa0lG0y3QXEJoXMk4CF5_Exdv4FerAsXZEj5TiOSVvTlqy-HwG47VruNWuNtarjgphGyVBaPTuBK_eEEUKjW-i8Rm4Jo57yECQ0DW64gjSdarEBemu6vDpY/s2048/image_2025-07-07_13-53-24.png

ទោះបីជាគ្រឿងពេជ្រដែល ជី ដេវីត ពាក់ឡើងឆាកសម្រាប់ការសម្តែងរបស់ខ្លួនដល់ទៅ ជាង១៦ម៉ឺនដុល្លារ ក្តីប៉ុន្តែនេះមិនរាប់បញ្ជូលទៅគ្រឿងលម្អខ្លួនផ្សេងទៀតដូចជានាឡិកា ក្រវិល រួមទាំងចិញ្ចៀនអាពាហ៍របស់លោកដែលមានតម្លៃរាប់សិបម៉ឺនដុល្លារស្រាប់ទៅ ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdnG49wXjZo0GU4Kk5CX2Mb9O4dyJyrUlh7tQQ23RKc5vtdw2ycdxiZEI0pIWTGqhQY5Qsz3niToDCTNtFemvSVlk4Hd1aUMS9nKogooH-TJjGy_giHKKffXe1to2ge-NS8pHdzhNOIbxQZeR-XQZSa8u7euowQQ2veK3WkEZVtqHu6yEjePpHZvOLRjF5/s2048/image_2025-07-07_13-53-32.png

គួរបញ្ជាក់ផងដែរថា ការចូលរួមរបស់ ជី ដេវីត ក្នុងការប្រគំតន្រ្តីដែលមានតារាចម្រៀងកូរ៉េល្បីឈ្មោះមកសម្តែងនៅប្រទេសកម្ពុជាបានធ្វើឱ្យអ្នកគាំទ្រក្នុងនិងក្រៅស្រុកមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈលោកត្រូវបានអ្នកគាំទ្រសរសើរថាស្រស់សង្ហាខ្លាំងរួមទាំងការបញ្ចេញមតិយោបល់បែបលេងសើចថា លង់ស្រលាញ់ប្តីគេ ជាដើម។ បន្ទាប់ពីបញ្ចប់ការសម្តែងរបស់ខ្លួន ជី ដេវីត រួមទាំង ទេព បូព្រឹក្ស គឺបង្ហាញការសប្បាយរីករាយស្រែកច្រៀងបទរបស់ក្រុមចម្រៀង 2NE1 យ៉ាងរស់រវើក៕

លោក ជា វណ្ណារិទ្ធ ហួសចិត្តខ្លាំងចំពោះលោកស្រី ផែថងថាន ខណៈសង្ស័យមេភូមិភាគ ២មិនទាន់ផ្តា.ច់ក.ញ្ឆា

0

ពិធីករដ៏ល្បីឈ្មោះលោក ជា វណ្ណារិទ្ធ បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះលោកស្រី ផែថងថាន បច្ចុប្បន្នកាន់តំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃបានយកលេសថាខ្វះថវិកាជាតិពន្យារពេលប្រគល់វត្ថុបុរាណចំនួន២០មកកម្ពុជាវិញ។ លើសពីនេះពិធីកររូបនេះបាននិយាយទៅកាន់មេភូមិភាគ២ថាសង្ស័យតែមិនទាន់ផ្តាច់កញ្ឆាក្រោយនិយាយថាប្រើពេល៣ថ្ងៃសម្រាប់វាយមកប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO5LVATwhljdO9h2ErGx2fQAhnWquTifuHZx3kAEUdOGxACZENIBuJHOa0qaTIGjUJmfgmnPjtqCbvC0T9pkzwXZOcdowfo2oWWdWIjjyjIWmO5xgn3egRsadP-D03ozSjmIwSqHgHjjxu6HWynA3u3M2K3nc2ha7ByN5oRwPxzOHlBA1m_bCYQlkHyLDX/s1920/image_2025-07-07_08-49-33.png
អស់ពីផ្អាកពីតួនាទីជានាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន គ្រាន់តែឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃភ្លាមស្រាប់តែបង្កភាពចម្រូងចម្រាសជាមួយនឹងភាគីកម្ពុជាក្រោយពីលោកស្រីបានអះអាងកាលពីថ្ងៃទី៤ ខែកក្កដាថា ប្រទេសថៃនឹងពន្យារពេលប្រគល់វត្ថុបុរាណចំនួន២០មកកម្ពុជាវិញ ដោយសារតែការកើនឡើងខ្លាំងនៃភាពតានតឹងព្រំដែនរវាងប្រទេសទាំងពីរ ហើយក្រសួងវប្បធម៌ថៃ ក៏ជួបបញ្ហាខ្វះថវិកាថែមទៀត។ ទោះយ៉ាងណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអះអាងថាភាគីកម្ពុជាជាអ្នកចំណាយថវិកាលើការដឹកជញ្ជូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaEucEUsktfNJPWKB55qNjlPcECXAjL2AFGKJS-mkW6bXWh8YvYxaGJJGyEdEq0h95rXT0Cx1SAlp6OGuDhGlnF3-KVmRLiE3AhOeezwmjRFSaEd5lWZn0ibV5MTTSviPrBB6OvtIcKNV05jE0pqnwVfoiyGu7htRDJuWQZaQtaz-eA0Plf__bLkrwMf92/s1920/image_2025-07-07_08-49-39.png

ពាក្យសម្តីរបស់លោកស្រី ផែថងថាន យកលេសខ្វះថវិកាសម្រាប់ដឹកជញ្ជូនវត្ថុបុរាណមកខាងកម្ពុជានេះបានធ្វើឱ្យប្រជាជនកម្ពុជាមានការហួសចិត្តជាមួយលោកស្រីយ៉ាងខ្លាំងសូម្បីតែលោក ជា វណ្ណារិទ្ធ ក៏សម្តែងក៏ហួសចិត្តដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Gjv7D5G3HZYRObHk2OC1fQGs0kF1es-AVf6m6JRNI7Qi-bKyvON6voh_QKJF7Mig7TMS-gri_vlDai0bynC9fBNySO0_TO5wycJfAVhme2OoyDTuvfjrw57Xc8GM4ILZ6W2vbwvFt1jhbRw_i2GFDSnbEs_HNuEaSMiJbgF9GuvFaDh4yBk-aJGZdOJH/s1920/image_2025-07-07_08-49-45.png

លោក ជា វណ្ណារិទ្ធ បានសរសេរនៅយប់ថ្ងៃទី៦ កក្កដា ថា« មូលហេតុដែលបដិសេធមិនប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ ដែលជាមរតកដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកកម្ពុជាវិញមូលហេតុ ដោយយោងលើហេតុផលនៃការខ្វះថវិកាដឹកជញ្ជូន ដល់ម្លឹងផងលោកស្រី !
កាលពេលដែលលោកស្រីនៅ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានប្រកាសរួមគ្នាឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ ដែលជាមរតកដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកកម្ពុជាវិញសោះហ្មឹង ខឹងមែនបានលេងចឹង? »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_c7KYlG8zvi1ygqkK2kAaYdBem4d6Uvci1ygtBmlOCgdSin1FF6rPjH3IvfwUyIHIm-p2l1xFArjIYcwLbWO70pHdPgy8RCqci9NaKcsPnNJTuKuduL9P5jid8YE8JS4jWUNOhFBjVVQAhyNvxAS6xpTlwR1VEYFM_5HsUNVKcF-ehu6fCNiJux7_CaZQ/s1567/image_2025-07-07_08-50-02.png

មិនត្រឹមតែប៉ុណ្ណោះពិធីករដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជារូបនេះក៏ទប់មិនជាប់ក្រោយមេភូមិភាគ២ប្រើសម្តីយល់ចិត្តពលរដ្ឋរបស់ខ្លួនថា«សូមពុកម៉ែបងប្អូនកុំភ័យ បើសិនផ្ទុះសង្រ្គាមកើតឡើង ប្រទេសកម្ពុជានឹងចប់ក្នុងរយៈពេល៣ថ្ងៃ»។ ពាក្យសម្តីគំរាមកំហែងរបស់មេទ័ពថៃរូបនេះ លោក ជា វណ្ណារិទ្ធ បានបោះសម្តីធ្ងន់ៗថា «យូរៗទៅអាមេភូមិភាគហ្នឹងបែកកាន់តែខ្លាំង ៣ថ្ងៃម៉ែហែង! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY2LjIw4GcRrW9Cpifaief-eL5KK2cT9QEfwvYqILbt1YoycFXWjCDy70gcjpD44XT_P2cIPs1-1YLl-GB3DWz8A2tma3_woYMntgzvWmrWzdXR5ko7aAbTMoSYMv_FfIWu7bCb20ZkukkFDb7mYM-UVwiBbGrMxafFEKrXoUNocj3lgATerJzkvMKxtL0/s2048/image_2025-07-07_08-49-55.png
ម៉ាអាចោរឈ្លានពាន ហែងកាន់តែស្រែកពិភពលោកកាន់តែឃើញ ច្បាស់ពីសន្តានហែងកាន់តែជ្រៅ សង្ស័យភូមិភាគវាអត់ទាន់ផ្តាច់កញ្ឆាយ៉ាង»។

គួរបញ្ជាក់ផងដែរថា ជាញឹកញាប់លោក ជា វណ្ណារិទ្ធ តែងតែចេញមកឈឺឆ្អាលក្រោយពីប្រទេសកម្ពុជានិងថៃមានបញ្ហាប៉ះទង្គិចគ្នាមក៕

Angelababy ទំនងអាចនឹងវិលត្រឡប់មកវិញដ៏មានឥទ្ធិពលប្រសិនចូលរួមកម្មវិធីធំនេះ

0

ថ្មីៗនេះឈ្មោះតារាសម្តែង Angelababy ស្រាប់តែលេចមុខជាថ្មីនៅលើបណ្តាញសង្គម Weibo និងបណ្តាញសង្គមផ្សេងទៀតរបស់ចិន។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី៦ ខែកក្កដា អ្នកសារព័ត៌មានកម្សាន្តជាច្រើន និងគណនី Blogger ល្បីឈ្មោះបានបង្ហោះព័ត៌មានក្នុងពេលដំណាលគ្នាអំពីតារាស្រីដែលចូលរួមក្នុងកម្មវិធី Fashion Week អន្តរជាតិដ៏ធំមួយដែលធ្វើឡើងនៅទ្វីបអឺរ៉ុប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqROGDxuKBZV00zyRoWrGRZBdXnSQx_L0y_de9GExikylHOKc-VxK-aRFml29GOVdEZDiiiwuV6upExJ2DVzFgA9OLDdcbZSlhmetdTkPx6By7pc69OjCYvpXygwJ5pUEkmJcsirGMaSp2DZBEKsiyNSLFf9coAXshv4GfkAYiPFwnyclQBvJm-korgU6X/s2000/image_2025-07-07_15-38-25.png
ព្រឹត្តិការណ៍នេះនឹងមានរយៈពេលបីថ្ងៃ ដោយប្រមូលផ្តុំតារាជួរមុខប្រចាំឧស្សាហកម្មចិន ដូចជា Wang Yibo, Tan Zhilei, Chen Feiyu, Dilraba Dilmurat និង Ren Jialun ។ កាន់តែពិសេសជាងនេះទៅទៀតនោះ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីតារាអន្តរជាតិល្បីៗដូចជា Liu Shishi, Park Bo Gum, Suzy និង V ជាដើម សម្រាប់ការប្រមូលម៉ូត Spring 2026។ ការបង្ហាញខ្លួនរបស់ Angelababy ក្នុងបញ្ជីភ្ញៀវនៃព្រឹត្តិការណ៍ទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីតារាល្បីទាំងក្នុងស្រុក និងក្រៅស្រុក បានធ្វើឱ្យមានការសង្ស័យនៅក្នុងសហគមន៍អនឡាញអំពីលទ្ធភាពដែលនាងត្រូវបានហាមឃាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHC4fnNyqQLysC2MGHNs57GLcrZhXxLrHoSJPsOJHzHbq0cmdJ7fu1qe0VsdO_PoyMSNxralYY9iO62PGt0fUeWdUpapmIxmC8NrJdKMXpaBvoQdECVISrCiuJko4YzjdoZm_-yl_3z6aW9UHEdAUhQnD7VTnEQ75PyuAzbI0bVKGTlIbvW0ICyZ0noZLq/s2250/image_2025-07-07_15-38-28.png

បច្ចុប្បន្ន Angelababy គឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ខណៈដែលពាក្យចចាមអារ៉ាមអំពី «ការបង្ហាញខ្លួនឡើងវិញ »របស់នាងនៅក្នុងកម្មវិធី ឧស្សហកម្មរបស់ប្រទេសចិនបានរីករាលដាលយ៉ាងឆាប់រហ័ស។ អ្នកគាំទ្រ និងអ្នកជំនាញជាច្រើនជឿថា នេះអាចជាចលនាសាកល្បងដោយទីភ្នាក់ងារគ្រប់គ្រង និងដៃគូប្រព័ន្ធផ្សព្វផ្សាយ ដើម្បីវាយតម្លៃប្រតិកម្មជាសាធារណៈ មុនពេល Angelababy ត្រឡប់មកវិញជាផ្លូវការ។ ប្រសិនបើព័ត៌មាននេះជាការពិត ហើយនាងពិតជាចូលរួមព្រឹត្តិការណ៍នេះ នឹងក្លាយជាចំណុចរបត់ដ៏សំខាន់មួយ ដែលបើកទ្វារក្តីសង្ឃឹមសម្រាប់អាជីពដែលជាប់គាំងរបស់តារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi24F76RpKT19KwBdUkFwVKtMzZxltxVuPHmG3AGZrqmCGGcegz3_ZSEMg90dh-_ag_REBGCDE3BAyBR2HDxo7cRDf1Mb3mSCr2pW-cc3tpWyzKWMitPS0XaFGZXl2oTA62d5HfRd75GgZuo2IARoOTNoulTFeBxRTU4egii2ETUKZe5zcJ4JXqgE_aRMIu/s1600/image_2025-07-07_15-35-44.png

Angelababy ដែលធ្លាប់ ជានិមិត្តរូបនៃភាពស្រស់ស្អាត និងអំណាចនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។ សមត្ថភាពរបស់នាងបានធ្វើការក្នុងវិស័យជាច្រើន តាំងពីការសម្ដែង ការដើរម៉ូត រហូតដល់ការចូលរួមក្នុងកម្មវិធីពិតដ៏ពេញនិយមដូចជារឿង “Running Man” របស់ចិន បានជួយនាងឱ្យកសាងអាណាចក្រផ្ទាល់ខ្លួនរបស់នាង។ អាជីពរបស់ Angelababy បានរីកចម្រើនក្លាយជាឈ្មោះដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងអាជីពសិល្បៈចិន
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7BCsb6lVPO4ZH_lSxR90rphXlmZaZOHPq_WqRIprt1NLhfNz8MBQ1vOFkF2oNdMEOKbPFwxgIChqeoGdusPZOaoLRB1tXEQJs3jg3LV0rW3AoM2Gwx_eAx0Ufwouy8KMeqjAJyve8wFh-GOQggtMHgGQrxu3WaH-AAvSR66xX1RAB6lvxBqFFTsVuFpTI/s1899/image_2025-07-07_15-38-20.png
ទោះជាយ៉ាងណាក៏ដោយ Angelababy ត្រូវបានរង្គោះរង្គើយ៉ាងខ្លាំងបន្ទាប់ពីរឿងអាស្រូវទាក់ទងនឹងកម្មវិធី «Crazy Horse» នៅប្រទេសបារាំងកាលពីចុងឆ្នាំ ២០២៣។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងក្នុងចំណោមសាធារណជនចិន ទោះបីជាភាគីរបស់ Angelababy បាននិយាយដើម្បីពន្យល់ និងសូមទោសក៏ដោយ ប៉ុន្តែរូបភាព និងកេរ្តិ៍ឈ្មោះរបស់នាងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងរឿងអាស្រូវនោះ កិច្ចសន្យាផ្សាយពាណិជ្ជកម្មជាច្រើនត្រូវបានបញ្ចប់ គម្រោងភាពយន្តត្រូវបានជាប់គាំង ហើយនាងស្ទើរតែបាត់ខ្លួនពីព្រឹត្តិការណ៍កម្សាន្តសំខាន់ៗនៅក្នុងប្រទេសចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQDex57RGOlxqPzBm5Yg_fZwsLv278fzSbvHd2GmjaczXgFu6BYELfwJEKJggAYQyNJObcgCPCR0n4d-65nEEmlKbF0NrELxMxRGcbkLtlQeDvxmadOcIg7c7KWiHa-F0WUvBKCK_GRr4yyTy73_TWRcq9LqNLFum5YreMXRLy7RT0QgCybt1cWJCKSJRN/s1861/image_2025-07-07_15-38-23.png

ប្រសិនបើពាក្យចចាមអារ៉ាមអំពីការចូលរួមក្នុងកម្មវិធី Fashion Week ជាការពិត នេះនឹងក្លាយជាឱកាសមាសសម្រាប់ Angelababy ដើម្បីត្រឡប់មកចាប់អារម្មណ៍វិញ។ ទោះជាយ៉ាងណាក៏ដោយ ផ្លូវខាងមុខគឺពិតជាពោរពេញទៅដោយបញ្ហាប្រឈម៕

សយ សេងហួរ និង Bank ស្រាលមន្ទិលអ្នកគាំទ្រមិនឈ្លោះគ្នាតែមានរឿងយល់ច្រឡំ

0

Influencer សយ សេងហួរ និង Bank បានបង្ហោះនៅលើបណ្តាញសង្គមរៀងៗខ្លួនដោយបញ្ជាក់ទៅកាន់អ្នកគាំទ្រថាអ្នកទាំងពីរពុំបានឈ្លោះគ្នានោះទេប៉ុន្តែមានរឿងយល់ច្រឡំចំពោះគ្នាទើបរក្សាគម្លាតពីគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0lV9NZ4Y9Eaz_MqTuv3A9bD7mAXezAAGj6DOPk0VhSdlkc6FaCBnXe_QwcNWZ4g2kTbQ52ussxwKZgdsP1AsG-zOMBWTMHYnASEZ5asuK9C_a6IAqspHpr-Gs19Ya4CgyYiUB73BEkOx0P-UcuifB_GSzQVAi-SfixWLeGB3He2skFpLgdK1KGZqz0ymX/s2048/image_2025-07-04_14-08-40.png
Influencer សេងហួរ បានបង្ហោះវីដេអូខ្លីនៅលើបណ្តាញសង្គមជាមួយនឹង Influencer Bank ដោយបញ្ជាក់ថាអ្នកទាំងពីរពុំបានឈ្លោះគ្នានោះទេគ្រាន់តែយល់ច្រឡំក៏រក្សាគម្លាត។ លោកក៏បញ្ជាក់ទៀតថា ធំធាត់ក្នុងវិស័យដូចគ្នាជិត១០ឆ្នាំហើយមានរឿងអីមិនច្បាស់ក៏និយាយ Clear ទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4gZiGlwkWZnulUtUQDTsTQ3oJWLqIRtgpg1w3N5eUJNvN77-sGei0dHU7kt2o9dDRVyw90oknljkJeivaMWQo2vOfswMQLTbAZ6_Ysb8uazYmDIpf7qmtKeEbmHxOJ8vq9Q7Dvx3EGT3iYYkKFTuud0EA2uzDH0bG_Rv2cc6PMuCVtnBQn03ZXhl4NEpJ/s960/image_2025-07-04_14-08-44%20(2).png

នៅលើបណ្តាញសង្គមរបស់ Bank វិញបានបង្ហោះរូបជាមួយនឹង សេងហួរ ហើយបានបញ្ជាក់ថាអ្នកទាំងពីរមិនដឹងថាឈ្លោះគ្នារឿងអ្វីដែរ តែដឹងថាមានការយល់ច្រលំគ្នាដោយសារពាក្យមនុស្សជុំវិញខ្លួន ប៉ុន្តែ មិនបានរកាំរកូសឈ្លោះគ្នាជាសាធារណៈអ្វីដែរ។ Bank បានរៀបរាប់ទៀតថា អ្នកទាំងពីរបានរក្សាគម្លាតឱ្យគ្នាទៅវិញទៅមក ទុកឱ្យពេលវេលាដោះស្រាយដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj56DcDXCWFYmVDyeh30z1GBrsMy209GHpORfTebTGzUcuwBT9pKvtdcv9wMRHhLlhKMs4Dphe6o2H08Acb-LCSYhPqb4gXIh51ZxMmcg_2H8pFY6xFlXHWjQaBM6Czh0jTDLePFbOQ_cSLRMM6GKvx6XAuaoafc1eLgX8eE6RDBq-KPtSMnwMuwApk90Zo/s1440/image_2025-07-04_14-08-42.png

Influencer រូបនេះបានបញ្ជាក់ថារូបគេនិង សេងហួរ មិនមែនទើបតែត្រូវគ្នាថ្មីៗនេះទេ ហើយមានរឿងច្រើនណាស់ដែលអ្នកទាំងពីរមិនចាំបាច់ប្រកាសក្នុងបណ្តាញសង្គម។ លើសពីនេះ Bank ក៏សុំចិត្តអ្នកដែលគិតថាអ្នកទាំងពីរនៅឈ្លោះគ្នា ដើរបង្កើតពាក្យមិនល្អនិយាយរឿងមិនពិត ពីអ្នកទាំងពីរ ខណៈអ្នកទាំងពីរបានសម្រេចចិត្តដើរតាមក្តីស្រមៃរៀងខ្លួន ហើយជូនពរគ្នាឱ្យសំណាងល្អក្នុងជីវិតរៀងៗខ្លួនហើយ៕

ទំនាក់ទំនងជិតស្និទ្ធរវាង V និង Park Bo Gum

0

ទោះបីជាធ្វើការងារខុសផ្នែកគ្នាក៏ដោយប៉ុន្តែ V សមាជិក BTS មានទំនាក់ទំនងជិតស្និទ្ធ ជាមួយតារាសម្តែង Park Bo Gum ដោយសារសកម្មភាពរួមគ្នារបស់ពួកគេនៅក្នុង ឧស្សាហកម្មម៉ូត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHhR9avj6KA9yRqW1REAj1pofp9YeBGM4UFAzKmKymVSRAr3T3b0VKS1Mr9dJFWS0trCSPwuIU_jNpStMKa0bUfuBplftoe7UaZUkKsWgJk6-G0uRIjAvnmiOL9bWvaOTMNUzVVKimhFWtrS9MagxT-WN2Rwu9TWYiR-gynSAwmI4bF2yNN18ea6ZS4xjK/s640/image_2025-07-07_11-33-14%20(2).png
ជាក់ស្តែងប៉ុន្មានថ្ងៃថ្មីៗនេះ V និង Park Bo Gum បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធ ផ្សព្វផ្សាយអន្តរជាតិនៅ ពេលចូលរួមក្នុងកម្មវិធីបង្ហាញម៉ូត Celine នៅទីក្រុងប៉ារីស ប្រទេសបារាំង។ តារាប្រុសមួយគូនេះមិនត្រឹមតែបានទៅចូលរួមកម្មវិធីជាមួយគ្នា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួបគ្នានៅក្លឹបរាត្រីផងដែរ បន្ទាប់ពីកាលវិភាគរបស់ពួកគេបានបញ្ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxB4x7FHl_rl6XY43TmKCGiPOqvPd9_tyFeGLYqTA9kjoTZrUB57VAh_usmOYBJx0p99902uvic_hiG4Pq8SrfDSFrERY95vALd06JF9xShUA8sI4cNzPG0yAvxF60Z3dUNfH-JKQ5sxZHZHT9YSdGf2hZI5_3OEzssUpMKpGbCWvAZvqf2pctrUuA5MK9/s640/image_2025-07-07_11-33-15%20(2).png

ពេលដើរទៅឡាន V បានកាន់ដៃ Park Bo Gum ។ វីដេអូនេះកំពុងតែធ្វើឱ្យកក្រើកពេញបណ្ដាញសង្គម។កាយវិការដ៏តូច ប៉ុន្តែប្រកបដោយការគិតគូរនេះនិងការបង្ហាញយ៉ាងច្បាស់នៃមិត្តភាពរបស់ពួកគេបានបង្កឱ្យមានប្រតិកម្មដ៏កក់ក្តៅពីអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjySyKzqnUZIf9AVaRD_dnH27tBle48CksiHFW3ksW9KcrwKZLtHjAfu5_5s49c59UDQh1RAwmOG1SEc6vnF7rnDQhWjGp2TGVNt9EVUrwabEK-2SUUCQQg5tsF30Hb0iF6Pk2rmhS0xMHqfhFJRuY71tkKkm3ZAFOTd5z_LcXUYYqg4U99_5KRwULxXhAy/s1237/image_2025-07-07_11-33-15.png

ចាប់តាំងពីក្លាយជាទូតសុឆ្ឆន្ទៈសម្រាប់ Celine មក Park Bo Gum និងសមាជិក BTS រូបនេះមានឱកាសជាច្រើនដើម្បីជួប និងចូលរួមក្នុងកាលវិភាគរួមគ្នា។
Park Bo Gum និង V បានស្គាល់គ្នាតាំងពីតារាសម្តែងរូបនេះជាពិធីករក្នុងកម្មវិធីតន្ត្រីប្រចាំសប្តាហ៍ Music Bank ហើយ V គឺជាតារាចម្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4kEJLUPxVYxSb6zrdEnrALa9foqEbW9daWZVDZmSqFP3xLS61HExCoVmLE3etkHkmPs4kpC6rLEZFoFqTgSDpr-twULGOFMQJk2luG5UevQyJ9DnpqBcv09_DwQY_ywwTpdz4omB91t9ITakXwY19SjRT-ollIjexY95hh0HbRZgVQIaFlewpbsfPWGV-/s774/image_2025-07-07_11-33-16.png

ក្នុងឆ្នាំ ២០១៦ ពេលបង្ហាញមុខក្នុងកម្មវិធី Celebrity Bromance V បានបង្ហើបថា Bo Gum គឺជាមនុស្សដែលលោកទាក់ទងគ្រប់ពេល។ V បាននិយាយថា៖ «Bo Gum តែងតែធ្វើជាពិធីករនៅ Music Bank ពេលនោះយើងបានផ្លាស់ប្តូរព័ត៌មានទំនាក់ទំនង ហើយឃើញថាយើងមានទំនាក់ទំនងគ្នាច្រើន។ យើងមានចំណាប់អារម្មណ៍ស្រដៀងគ្នា»។
នៅពេលដែល BTS រៀបចំការប្រគំតន្ត្រី Park Bo Gum បានមកគាំទ្រពួកគេជាច្រើនដង។ នៅខាងក្រោយឆាក តារាប្រុសរូបនេះបានបង្កឱ្យមានការចាប់អារម្មណ៍ នៅពេលដែលលោកបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះ Jungkook ៕

ក្រុមបាល់ទាត់ចិនត្រូវបានផាកពិន័យ ដោយសារប្រើផ្លូវងងឹតផ្តួលគូប្រកួត

0

ចិន ៖ ក្លឹបបាល់ទាត់ Changchun Xidu នៅក្នុងប្រទេសចិនត្រូវបានពិន័យជាប្រាក់ចំនួន 30,000 យ័ន (4,000 ដុល្លារអាមេរិក) សម្រាប់ការបញ្ជូនវិញ្ញាណអាក្រ.ក់ផ្លូវងងឹតដើម្បីជួយពួកគេក្នុងការផ្តួលដៃគូប្រជែងរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgauqZN5cGeC92B4RyNNtBQOPGW8RhgAdggaHI0Di_ncNQ69ljaZM-z4GKDjmowWVPYtIgwn3qnco8I50by47KU3apIu8iEhhoN0swkNrATDn4uHw91z5ZmADPomeLVZHNIaSkX1GOT3biFckc2kCrQOiqny2zAgkb18Mq7AbNbm-XJJTCfAXD8jyh_9W4M/s1200/photo_2025-07-04_15-47-47%20(2).jpg
ក្លឹបបាល់ទាត់ Changchun Xidu ដែលលេងក្នុងកម្រិតទី3 របស់ប្រទេសចិន ត្រូវបានគេរកឃើញថាមានកំហុសក្នុងការបិទ “យ័ន្ត” នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុម Shanxi Chongde Ronghai ជាគូប្រជែង នៅមុនពេលការប្រកួតនៅថ្ងៃសៅរ៍ ដែលក្រុម Changchun Xidu ធ្វើជាម្ចាស់ផ្ទះ។ ហើយជាលទ្ធផល Changchun បានយកឈ្នះការប្រកួតក្នុងលទ្ធផល 2-0 និងទទួលបានចំណាត់ថ្នាក់លេខប្រាំបីនៅក្នុងលីគទី2។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR5SyBC8_ek_wRAMOORUzg4oUHfkrdY_d_1m3nr79lz0-bmrxc-yhms2phR4d0kLVhYIwmuhkjHFAKrgDBbvNqR_wkWbrNRR6d_eYHwOfRRndhemDWy73CA04nUP-9KPJHlq1BohwvLMqkMu1zc1dZ9825spzn05FhkxrSNUyujUyjfEcWElDn0DhajVa7/s1280/photo_2025-07-04_15-47-47.jpg
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្លឹបផ្សេងទៀតនៅក្នុងផ្នែកទី 3 របស់ប្រទេសចិនក៏បានរកឃើញក្រដាស “យ័ន្ទ” នៅពេលពួកគេបានទៅលេងនៅក្លឹប Changchun ។ សមាគមបាល់ទាត់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសផាកពិន័យកាលពីថ្ងៃពុធថា “សមាគមកីឡាបាល់ទាត់ចិននឹងដោះស្រាយបញ្ហានេះយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់បំផុត ចំពោះរាល់ការបំពានច្បាប់ និងបទប្បញ្ញត្តិ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6OsIGclVjF-vc-an19OhB3Y3A-7fyhTR8a2O2iwWj45wqT88NmI_0CDCs-jN1uCNxcVQFSETkDskyGjgt2kq8PzabWixgpYyQoYiN3xtMGrn5DWKeqRuYjmce1K1ABm3WEeoxT_-vCha-hUIjKzxgzG5CNThbMvyRX5nPEQ9xsF7TRWSJBwDPgDH_DvC8/s1280/photo_2025-07-04_15-47-44.jpg
គួរឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលក្លឹបបាល់ទាត់នៅក្នុងប្រទេសចិន បានប្រើក្រដាសយ័ន្តដើម្បីដាស់វិញ្ញាណងងឹត ក្នុងការយកឈ្នះលើការប្រកួត។ នៅឆ្នាំ 2017 ក្រុម Henan Jianye បានធ្លាក់ដល់បាតតារាងនៃក្របខ័ណ្ឌ Chinese Super League បានអញ្ជើញបូជាចារ្យ Taoist ចំនួន15 នាក់ដើម្បីធ្វើពិធីនៅលើទីលានមុនពេលការប្រកួតរបស់ពួកគេជាមួយក្រុម Shandong Luneng Taishan ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif7WN160-WNx-YAZq2UxlnFKasbTnNzw7obyaR_rwTwc1MLcGVjz6MiR2wfsE9WLP72H-Oe4fsjfA9NJU1i_3VoI_xUSzSiFeFABc7Ne0KZ5_6bqkNe9frbrRjN5idVgB9LGQHeWSfUPpOvMtjfBn7clrtEGKbbar7Bcy7s4canZulH4rrf32kOVtqm-bm/s1200/photo_2025-07-04_15-47-45.jpg

ជាលទ្ធផល Henan បានឈ្នះការប្រកួតនេះ 2-1 ដែលជាការឈ្នះលើកទីពីររបស់ពួកគេក្នុងរដូវកាលនេះ។ ទីបំផុតពួកគេបានគេចផុតពីការដកចេញ និងបញ្ចប់ដោយទទួលបានប្រាំបីពិន្ទុពីលើតំបន់ជម្រុះ៕

ឡាវ គ្រោងបញ្ជូនកងទ័ពទៅជួយរុស្សុី

0

ប្រទេសឡាវ កំពុងរៀបចំបញ្ជូនកងទ័ពប្រមាណ៥០នាក់ទៅជួយរុស្សុីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ក្រោមការក្លែងបន្លំជាសកម្មភាពមនុស្សធម៌។

កងទ័ពឡាវ នឹងបញ្ជូនទៅរុស្សុី ដើម្បីជួយដល់ប្រតិបត្តិការបោសសម្អាតមីន នៅក្នុងតំបន់ Kursk ព្រំប្រទល់ប្រទេសរុស្សុី និងអ៊ុយក្រែន។

រុស្សុី ចាត់ទុកការបញ្ជូនកងទ័ពឡាវនេះ គឺជាបេសកកម្មមនុស្សធម៌ ប៉ុន្តែចារកម្មអ៊ុយក្រែនយល់ឃើញថា នេះគឺជាការកៀងគរយោធាបរទេស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្សុីឱ្យចូលរួមប្រយុទ្ធឆាំងនឹងរដ្ឋាភិបាលទីក្រុងកៀវ។

សូមរំលឹកថា ឡាវជាប្រទេសទីមួយក្នុងតំបន់អាស៊ានដែលបញ្ជូនទៅកងទ័ពទៅជួយរុស្សុី ខណៈពេលកន្លងទៅមានតែកូរ៉េខាងជើងមួយប៉ុណ្ណោះ ដែលបញ្ជូនទ័ពប្រមាណ៣មុឺននាក់ទៅកាន់វិមានក្រឹមឡាំង។

ការជួយពីកូរ៉េខាងជើងនេះ គឺជាថ្នូរនៃការដោះដូរគ្នា ដែលរុស្សុីបានប្រគល់ប្រព័ន្ធការពារដែនអាកាស និងដ្រូន៕