ចាប់តាំងពីល្បីល្បាញស៊េរី BL «Revenged Love» មកតារាសម្តែង Tian Xu Ning និង Zi Yu បានប្រឈមមុននឹងក្រុមអ្នកគាំទ្រយ៉ាងខ្លាំងហើយតារាសម្តែងទាំងពីរក៏ប្រឈមមុខនឹងការលុកលុយឯកជនភាពជាច្រើនផងដែរ។ លើសពីនេះ Tian Xu Ning ក៏រងនូវពាក្យចចាមអារ៉ាមថាមានមិត្តស្រីនិងមានកូនបានបង្កឱ្យហ្វេនផ្កាប់មុខខឹងសម្បារហើយតាមលោកដល់លើយន្តហោះ។

ស៊េរីដ៏ពេញនិយមបំផុតមួយនាពេលនេះគឺ Revenged Love ដែលប្រាប់ពីរឿងរ៉ាវរបស់បុរសម្នាក់ដែលកំពុងសងសឹកដោយការព្យាយាមល្បួងមិត្តប្រុសបច្ចុប្បន្នរបស់អតីតមិត្តស្រីរបស់ខ្លួន។ Zi Yu ដើរតួជា Wu Suo Wei ចំណែក Tian Xu Ning ដើរតួជា Chi Cheng ហើយការសម្តែងរបស់អ្នកទាំងពីររួមនឹងសាច់រឿងបានធ្វើឱ្យពួកគេល្បីខ្លាំងទាំងក្នុងនិងក្រៅប្រទេស។
ទោះយ៉ាងណានេះមានផលវិបាកអវិជ្ជមានមួយចំនួន ខណៈអ្នកគាំទ្រចាប់ផ្ដើមតាមដាន តារាទាំងពីរូបនេះមានទាំងចោមរោមនៅព្រលានយន្តហោះ ដោយមានអ្នកគាំទ្រខ្លះតាមតាមពួកគេនៅលើជើងហោះហើររបស់ពួកគេ។

នៅលើជើងហោះហើរថ្មីៗនេះ Tian Xu Ning ត្រូវបានវាយប្រហារដោយពាក្យសំដីដោយអ្នកគាំទ្រងប់ងល់ព្រោះខឹងនឹងពាក្យចចាមអារ៉ាមថ្មីៗនេះ។
ចាប់តាំងពីមានកេរ្តិ៍ឈ្មោះល្បីល្បាញមក Tian Xu Ning បានក្លាយជាជនរងគ្រោះនៃពាក្យចចាមអារ៉ាមជាច្រើន រួមទាំងពាក្យចចាមអារ៉ាមមួយដែលអះអាងថាលោកមានមិត្តស្រីសម្ងាត់ដែលមានកូន និងរៀបការ។ ពាក្យចចាមអារ៉ាមនៅតែបន្តកើតមានជាបន្តបន្ទាប់ ដែលនាំឱ្យក្រុមហ៊ុនរបស់តារាសម្តែងរូបនេះចេញសេចក្តីថ្លែងការណ៍បដិសេធ និងសន្យាថានឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការអះអាងដែលបង្ខូចកេរ្តិ៍ឈ្មោះនេះ។

ទោះជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាមិនសូវមានប្រសិទ្ធភាពនោះទេ ដោយមានអ្នកគាំទ្រងប់ងល់ស្រែកចោទប្រកាន់តារារូបនេះពេលកំពុងជិះយន្តហោះ។
ក្នុងនោះមានការនិយាយដូចជា «តើក្មេងពិតជារបស់អ្នកមែនទេ?» «ប្រាប់មិត្តស្រីរបស់អ្នកឱ្យឈប់បង្ហាញមុខជាសាធារណៈ» និង អាចត្រូវបានគេឮថាកំពុងស្រែកដាក់តារាសម្តែងដែលហាក់ដូចជាព្យាយាមមិនអើពើនឹងពួកគេ»។
យ៉ាងណាមិញ ទស្សនិកជននិងអ្នកគាំទ្ររបស់ Xu Ning បានបង្ហាញការព្រួយបារម្ភនិងសង្ឃឹមថានឹងមានវិធានការបន្ថែមទៀត ការពារការឈ្លានពានឯកជនភាពបែបនេះ៕










