Home Blog Page 400

ទិន្នផល Matcha របស់ជប៉ុនធ្លាក់ចុះខ្លាំង ខណៈតម្រូវការពិភពលោកកើនឡើងខ្ពស់

0

យូជី៖ សីតុណ្ហភាពក្តៅខ្លាំងបានធ្វើឲ្យការផលិតតែបៃតង matcha របស់ជប៉ុនបានធ្លាក់ចុះក្នុងឆ្នាំនេះ។ ភាពខ្វះខាតនេះធ្វើឲ្យការផ្គត់ផ្គង់មានបញ្ហា និងធ្វើឲ្យតម្លៃឡើងខ្ពស់ ខណៈពេលដែលតម្រូវការពិភពលោកកើនឡើងយ៉ាងខ្លាំង។ កសិករ និងអ្នកនៅក្នុងឧស្សាហកម្មបាននិយាយថា នេះជាបញ្ហាធំបំផុតមួយសម្រាប់តែ matcha។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjf3Z5cqhYx7UTRAekheXW1OsbFj7Cquc1dGlKVpuHfmJ37Nay7cZv286Jv1TtyOkv-qWomYn9WmSQqebxYqxr4NKAJBY-yBeDp36-qsBqKHtvtKS35ti-d9Z6IPoifSIcsKXQ770d0umDqZ3PSWYXuJx6HjH7caLS3-Nd-H08xS6j77PCkQ_7iAuii77F/s1000/image_2025-07-04_16-23-17%20(2).png

តំបន់ Kyoto ផលិតបានប្រហែល ១⁄៤ ប៉ុណ្ណោះនៃតែ tencha សរុបរបស់ជប៉ុន (tencha គឺជាស្លឹកតែស្ងួត ដែលត្រូវគេកិនធ្វើជា matcha) ដែលនេះដោយសាររងរលកកំដៅយ៉ាងខ្លាំងកាលពីរដូវក្តៅឆ្នាំមុន។ ហើយវាក៏បណ្តាលឲ្យទិន្នផលធ្លាក់ចុះនៅក្នុងការប្រមូលផលនៅខែមេសា-ឧសភា ថ្មីៗនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmbj3I8bjnwvTXNGFKIi2m9IkNihzd23Y_tWUCS7dkGdQRL1DN837NvIsAcjQhoDTLBi8BeAJadUNLUSyrPpnA6ZzrWiw2GKWtgeJO_LcOStHtkNczuqA5ey0rpLQ37FuLTaTMA198pgT4cRnZ0nn5DjNs7agyaFmC1CL9OTTHlGCPMndszK6p-5Koodhn/s1500/image_2025-07-04_16-23-17%20(3).png

កសិករ Masahiro Yoshida ដែលជាជំនាន់ទី ៦ បាននិយាយថា នៅឆ្នាំនេះ គាត់អាចប្រមូលផល tencha បានតែ ១.៥ តោនប៉ុណ្ណោះ បន្ទាប់ពីឆ្នាំមុនប្រមូលបាន ២ តោន។ គាត់បាននិយាយពីមុខហាងរបស់គាត់នៅទីក្រុង Uji ដែលស្ថិតនៅភាគខាងត្បូងនៃ Kyoto ថា៖“រដូវក្តៅកន្លងមកក្តៅខ្លាំងណាស់ ដល់ថ្នាក់បំផ្លាញស្លឹកតែ។ ដូច្នេះយើងមិនអាចប្រមូលផលបានច្រើនដូចធម្មតាទេ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilRtOjTXLCzdteSGLBoA-9u2K5Xb1XYGcvUrPkKLPJiULQFCgV7QF384_XNo9M5M4RQCCZwHp78-IIAoz0t-24t-VWW3eOhJP2zjia1JzNm6jbPzTmjsl9FTiqdpQE1wLrPH68Pj7Dqp5Yf7sj-dbXNdP3ECoFAMEfoAA57z72T60mShkIp2-ObJoFi9nj/s1024/image_2025-07-04_16-23-17.png
បន្ទាប់ពីពិភពលោកចាប់អារម្មណ៍លើជម្រើសសុខភាព Matcha បានក្លាយជាភេសជ្ជៈពេញនិយម ក្នុងចំណោមអ្នកទិញជំនាន់ Gen Z និងសហសវត្សរ៍។ ពួកគេចង់បានអ្វីដែលល្អសម្រាប់សុខភាព ហើយ Matcha ជាជម្រើសល្អបំផុតសម្រាប់ពួកគេ ព្រោះថាមានជាតិកាហ្វេអ៊ីនខ្ពស់ និងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ ហាងកាហ្វេនានា ទូទាំងពិភពលោកក៏បានចាប់ផ្តើមលក់ភេសជ្ជៈពី matcha ផងដែរ ដូចជា matcha lattes, Matchaក្រឡុក និងបង្អែមផ្សេងៗទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaHk-almM8_5W4yGF84IGjfN3m3sRMJ_Cy6Wv_lRkXk1NgxHNOu92EnRoGrSn2caeng1tqi24ADRhPcXO6_BOzNWUAGno43naqHtElAB-Kt10jy-hVzTc9fhtnWQxLvOV4mJvXRdfXS8Ga82rOlz7aV8k40exEIQbCu0Akke6r0mOcYypvlvrnUVY-F1nu/s3000/image_2025-07-04_16-23-18.png

គេហទំព័រ Tealife ដែលមានមូលដ្ឋាននៅសិង្ហបុរីបាននិយាយថា តម្រូវការ matcha កាលពីឆ្នាំមុនបានកើនឡើងដល់ ១០ ដង ហើយនៅតែបន្តកើនឡើងទៀត។ តែបច្ចុប្បន្នទិន្នផលពីជប៉ុនវិញកំពុងធ្លាក់ចុះ។ លោក Yuki Ishii ដែលជាស្ថាបនិក Tealife បាននិយាយថា “ជាធម្មតា ខ្ញុំតែងតែអស់ស្តុក!”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3i-k7yJ-FyZ5kzevCr69WUrQywD9g1oRY58eV1wMTDmqWHVWaQ27Q4qX5-hHuYh4xnYpogi8Wm5KXVVNFW-5olEQREHqXzUHsvuPY92Mgb1bIx00z-hLLkwEsjGxhGGDUS0bXBNHOjMhVrKLJccNFYM0LetGOOX5KvCi7VfCsdl9K85uyqwKPoTsXa3UJ/s1200/image_2025-07-04_16-23-23%20(2).png

យោងតាមសមាគមផលិតកម្មតែជប៉ុន នៅឆ្នាំ ២០២៤ ប្រទេសនេះបានផលិតតែបាន ៥,៣៣៦ តោន ដែលកើនឡើងជិត ២.៧ ដង បើប្រៀបធៀបទៅនឹង ១០ ឆ្នាំមុន។ នេះដោយសារកសិករជាច្រើនបានប្តូរទៅដាំតែបៃតង។ ប៉ុន្តែទោះជាយ៉ាងណា សមាគមដដែលក៏បានព្យាករថា ទិន្នផលនៅឆ្នាំនេះអាចនឹងទាបជាងមុន ដោយសារបញ្ហាអាកាសធាតុ។ លោក Marc Falzon ដែលទិញតែពីកសិករ Uji សម្រាប់ក្រុមហ៊ុន Ooika Co នៅ New Jersey បាននិយាយថា “ខ្ញុំគិតថាមនុស្សជាច្រើនសង្ឃឹមថាផលិតកម្មនៅឆ្នាំនេះនឹងកើនខ្ពស់ ដើម្បីទប់ស្កាត់ការខ្វះខាត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfTKva_SsQUI4jR8-EHEu03szNCJyCKm6qs0Xw8Rf6y_ACLsjHCCSk9xEVW9MxiL99kIEggGmBEvpIMCyTfBqBKYE0agup3Txol7ohq0amscL_7Jo0BYM8ddXrxJ4Pq2Yg1NZVzVsQrXK90J32P9GGsivfLKMY6oeBeos0Fl2ScR-kQjEL7ze1EjGoeaix/s880/image_2025-07-04_16-23-23%20(3).png

គូរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុនបាននាំចេញតែបៃតង (រួមទាំង matcha) កើនឡើង ២៥% ក្នុងឆ្នាំ ២០២៤ ដល់ទៅ ៣៦.៤ ពាន់លានយ៉េន (ឬប្រហែល ២៥២ លានដុល្លារ)។ ការកើននេះបណ្តាលមកពីតម្រូវការតែបៃតងកើនឡើងក្នុងទម្រង់ម្សៅ។ ហើយបរិមាណ នៃការនាំចេញបានកើនឡើង ១៦% ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu53GGY5k-ACOoWi4NHu2QCBZGZUwUXqjV-cz_0Ww6eFed5NZxZGvFBOdKfTaetk2XfgkkHNi8M7ccl00gKVMyB5Pdpw669jkz8S9Yg2xDqrcx4Unfkm8bzMkhtmZovlv6TVJvPFW2pvjgGe_boZZuM7FIb1i5sGk4CrBfbw_FcgkLEiv9jn4p6MRd6WzG/s1024/image_2025-07-04_16-23-23.png

បច្ចុប្បន្នតម្លៃ tencha នៅទីក្រុង Kyoto ក្នុងខែឧសភា បានកើនដល់កម្រិតខ្ពស់បំផុត ជាមួយនិងតម្លៃ ៨,២៣៥ យ៉េនក្នុងមួយគីឡូក្រាម។ នេះបង្ហាញពីការកើន ១៧០% បើធៀបនឹងឆ្នាំមុន។ តម្លៃនេះក៏លើសពីកំណត់ត្រាចាស់ក្នុងឆ្នាំ ២០១៦ ផងដែរ ដែលតម្លៃ ៤,៨៦២ យ៉េន ក្នុងមួយគីឡូក្រាម៕

កងទ័ពកម្ពុជា ដេញទាហានឈុតខ្មៅថៃចេញពីតំបន់ភ្នំខ្មោច ក្រោយដើរចូលខុសតម្រាយផ្លូវល្បាត

0

នាព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៥ កងទ័ពកម្ពុជា និងទាហានឈុតខ្មៅថៃ បានប៉ះពាក្យសម្តីគ្នា នៅតំបន់ភ្នំខ្មោច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPkMXRLjFqMoPtfxxcOo2ZdioPn9BGQOo1uFYceFldJcphrKQV9bAjCOElk6BHE3lcKnCb-q0xrg3-6hoZZb2_HSiCD8AlQO3S8lhYkGHD6L2_ye1wdC6G7Abi8KJFB3fTgFKRcoWGw3qg1xYGdW4J8VcW0V8WcTLkhDjgEH40fLsdciuph37qWkk8bA58/s960/514401522_1307353561391045_3832561153790609237_n.jpg
កងទ័ពទាំងសងខាង បានប្រដាប់ដោយអាវុធរៀងៗខ្លួន បានឈរប្រកែកគ្នាមួយប្រ៉ាវ ដោយកងទ័ពថៃព្រមចុះពីភ្នំត្រឡប់ទៅវិញ តាមការទាមទាររបស់កងទ័ពកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHZONX0fPFVaxPLFVuSHjyLh6j_Gx9_ZgGKhwys8MJeQGX6xr4U5wyGqXMsDA1Iz4oDY74puGZYHnHmnCiuP65QffwJBQGzMo3MCMb-9jjkRqbEWbFc9800bpxSlv-tciqGSWt7Mm4Hjb-0_02RoYpF42WdUw7QF5b63Du7zyOGlCi7hQ3Hmnfz1ePwjJ1/s1280/515479712_1307321404727594_5112554711937484483_n.jpg

ហេតុការណ៍នេះ មិនបានបង្កជាការផ្ទះអាវុធនោះទេ ដោយកងទ័ពកម្ពុជារក្សាជំហរដ៏អង់អាចក្លាហាន និងរក្សាភាពអត់ធ្មត់ ការពារដែនអធិបតេយ្យភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi53kZSO8JXKxKylgwBYRe7KkUEvPfLhjhyoMHuMEWvMlMVQaSXyFsWbcJbR9H4tp6JsK_cYArN5ME9wQmMEGI8Wy6yvycQ3LK6vOFmaIuQo8bUpoYStotWdrhyphenhyphenMjecBjqv56qfE3Tiwhluh6-kQfYFcc0-rxDHAKdeximp3794CbsmDWSCh-dPs3o1K95W/s1280/515832799_1307321408060927_203104914898273013_n.jpg

នាប៉ុន្មានរយៈចុងក្រោយនេះ តំបន់ភ្នំខ្មោច ហាក់មានការប៉ះពាក្យសម្តីគ្នាជារឿយៗ រវាងកងទ័ពកម្ពុជា និងទាហានឈុតខ្មៅថៃ ដោយកន្លងមក កងទ័ពកម្ពុជា បានដេញកងទ័ពថៃរហូតដល់ភ័យភ្លេចកាំភ្លើង តែកងទ័ពកម្ពុជា ចិត្តល្អក៏ហៅមកយកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpgx7HDVnPCYSiFpAPUUub98gpUY5RFds9MqgfVifP_1CPtk2CWcOCPvWhzanSH3vwu_5rhXM7ZTcV09LM-j0ua0N6VsJyu-KDicheBufnwSKkFnIJNbCF54i_hU3HHrFtuZ3nxqdk-2R383gvL6jAHNQxgndNeAsUj43oUXvJzd3-lZ966s1tfZLQzASu/s1080/514834416_1307353564724378_7124850809770905869_n.jpg

គួរបញ្ជាក់ថា ទាហានឈុតខ្មៅ ចេះតែចង់បង្កបញ្ហាជាមួយទាហានកម្ពុជា ដោយកាលពីប៉ុន្មានថ្ងៃមុន នៅភូមិមុំ៣ ទានហានថៃបានដើរល្បាតខុសផ្លូវ បំពានកិច្ចសន្យ ក៏ត្រូវទាហានកម្ពុជា រុញឱ្យត្រឡប់ទៅដើរល្បាតតាមការផ្លូវចាស់ដែលធ្លាប់ធ្វើរួមគ្នាវិញ៕

ឧតុនិយមថៃប្រាប់ពលរដ្ឋកុំឱ្យជឿព័ត៌មានរលកយក្សស៊ូណាមិនឹងកើតឡើងនៅថ្ងៃទី៥ ខែកក្កដា

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា នាយកដ្ឋានឧតុនិយមថៃប្រាប់ពលរដ្ឋកុំឱ្យជឿព័ត៌មានរលកយក្សស៊ូណាមិកើតនៅថ្ងៃទី៥ ខែកក្កដានេះ ក្នុងខេត្តឈុមផន និងណារ៉ាធីវ៉ាត ពីព្រោះវាជាព័ត៌មានក្លែងក្លាយ ។ បច្ចុប្បន្ន ពុំទាន់មានបច្ចេកវិទ្យាណាអាចបញ្ជាក់ពីពេលវេលាកើតគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិច្បាស់លាស់ ឬប្រាប់ពីមូលហេតុជាមុនទេ ។ ដូច្នេះ សូមពលរដ្ឋកុំភ័យស្លន់ស្លោ និងតាមដានការប្រកាសព័ត៌មានរបស់ស្ថាប័នរដ្ឋប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifNNVFLO0N4hNpUIZs7ulmeuPbXBq-7vMLC0hb2eB5OaYqhMKWPUPtiBRB4oQii5imMQ8myBJMcCfVzYyrrzswhM3J9Kv6YSB_HEzUs4NA_2uU2S30K8M4qnmtiS86Tx_qzDJ1GsCmDxet8_Y9Thu1Vum724U28J90hyphenhyphenEhOJrS9ZGVk30076aSQfs0vcZu/s1200/image_2025-07-04_14-03-45.png

នៅថ្ងៃទី៤ ខែកក្កដា ហ្វេសប៊ុកផេកឈ្មោះ «Anti-Fake News Center Thailand» គឺជាមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយនៅប្រទេសថៃ ស្ថិតក្រោមក្រសួងសេដ្ឋកិច្ច ឌីជីថល និងសង្គម បានប្រកាសដាស់តឿនពលរដ្ឋពីការផ្សព្វផ្សាយព័ត៌មានថា នៅថ្ងៃទី៥ ខែកក្កដានេះ ខេត្តឈុមផន និងខេត្តណារ៉ាធីវ៉ាត នឹងកើតរលកយក្សស៊ូណាមិ ។ ហ្វេសប៊ុកផេកនេះបញ្ជាក់ថា នាយកដ្ឋានឧតុនិយមបានជូនដំណឹងពីរឿងនេះរួចហើយ គឺបច្ចុប្បន្ន ពុំទាន់មានបច្ចេកវិទ្យា ឬវិធីណាមួយអាចទស្សន៍ទាយពីពេលវេលាកើតគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិច្បាស់លាស់ ឬដឹងហេតុការណ៍មុនទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg55_RZEe8zCisZsOSPPbEL2s8Q9GrfZCgVnA_K6R6s-4DsiPfM07ug0Rp464w0GV06gG-7N0IS3yWHZlVSD1ANBdNF2OqJpGvenqbBcKg5YaV2gKT0gzyXVaZwJlbXvUKaRQDZJg-fW7W_iSqH_WKaAaOO-YFcFUv2kpRWqIHMd8d05mc_5yM33TnDrwpE/s1200/image_2025-07-04_14-03-46.png
ហេតុនេះ ព័ត៌មានដែលផ្សព្វផ្សាយថា ប្រទេសថៃនឹងកើតរលកយក្សស៊ូណាមិ ពុំមែនជាការពិតឡើយ ។ ដូច្នេះ សូមពលរដ្ឋកុំភ្ញាក់ផ្អើលជ្រួលច្របល់ និងតាមដានការប្រកាសគ្រោះធម្មជាតិពីស្ថាប័នរដ្ឋប៉ុណ្ណោះ ។ ពលរដ្ឋកុំជឿព័ត៌មានចចាមអារ៉ាមដែលចែកចាយបន្តគ្នាក្នុងបណ្តាញសង្គម ពីព្រោះវាជាព័ត៌មានក្លែងក្លាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx5X7KHboHH3vl8sjeyVJz5vGC3u4lbUzONuu89bL58aRz15OotGslsKRqE8NE_53TjwgirF42EN96bQqDWGnEuIoYmtEMcUMqsgTF2bOunSk4L2ITsDA5GoMuTsVSMkzocReHXRbIQljn2pA2lGLa8QwW3WYowrlWMmPdkRzwGeETlRuHO3SQXhhg8FkA/s1280/photo_2025-07-04_12-03-58.jpg

នាយកដ្ឋានឧតុនិយមថៃសូមឱ្យពលរដ្ឋទាំងអស់ចូលរួមសហការ និងពិចារណាមុនពេលជឿជាក់លើព័ត៌មានណាមួយ ឬចែកចាយក្នុងបណ្តាញសង្គម ។ ពលរដ្ឋត្រូវជឿជាក់លើព័ត៌មានផ្លូវការប៉ុណ្ណោះដើម្បីការពារការចែកចាយព័ត៌មានក្លែងក្លាយ និងធ្វើឱ្យសង្គមយល់ខុស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAMxvaNmfC2HlmRn_v-nTyIrdHuGmkCoFCXFJpOkhZK-loujauOGVfWU0imOSLnUU9kOB64rSOn1S9qlbmWIIL2jMdaa3tih1D8YBoE20fRiSeG5v7XGiJlnnrSUtjuJJHbgSjuF05YbcpPqvOLHtxzvDuPXQczGbumCdSse1ysknhkvI8rMp2PjvAIcoa/s1280/photo_2025-07-04_12-03-59.jpg

គួរបញ្ជាក់ថា ពលរដ្ឋថៃបានចែកចាយព័ត៌មានមួយក្នុងបណ្តាញសង្គមដែលសរសេរថា ប្រទេសថៃនឹងកើតរលកយក្សស៊ូណាមិ នៅថ្ងៃទី៥ ខែកក្កដា វានឹងកើតឡើងនៅខេត្តភាគខាងត្បូងប៉ុណ្ណោះ រួមមាន ៖ ខេត្តឈុមផន និងណារ៉ាធីវ៉ាត ។ រលកស៊ូណាមិនឹងកើតឡើងរយៈពេល៩ថ្ងៃ មានកម្ពស់២០០ម៉ែត្រ ដែលផ្តល់ផលប៉ះពាល់ទាំងសមុទ្រអាន់ដាម៉ាន់ និងឈូងសមុទ្រថៃ ហើយអ្នករស់នៅតាមឆ្នេរសមុទ្រ ឬតំបន់ទំនាប នឹងរងគ្រោះខ្លាំង ។ រលកស៊ូណាមិនឹងកើតឡើងនៅប្រទេសផ្សេងៗផងដែរ ពលរដ្ឋថៃពុំបាច់ភ័យខ្លាចទេ ឬអាចផ្លាស់ប្តូរទីលំនៅ ៕

Park Seo Joon ឈ្នះក្តីពីម្ចាស់ភោជនីយដ្ឋានតែរងការវែ.កញែ.កពីរឿងថ្លៃទារសំណង

0

បណ្តឹងរបស់ Park Seo Joon ទៅកាន់ម្ចាស់ភោជនីយដ្ឋានដែលលោកសម្តែងក្នុងរឿង «What’s Wrong with Secretary Kim?» បណ្តាលឱ្យមានភាពចម្រូងចម្រាសពីសាធារណជនព្រោះតែលោកទាមទារសំណងច្រើនពេក។យ៉ាងណាក្រុមហ៊ុនរបស់តារាសម្តែងរូបនេះបានចេញពីទំហំទឹកប្រាក់ពុំដូចអ្វីដែលមានការចុះផ្សាយរហូតដល់ ៦ពាន់លានវ៉ុនប្រមាណជាង៤.៣លានដុល្លារនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh60EoY3ebvC-TAJId4Myx5_Vg4o8pnKczofy747aQB_cQto4vJEYynh3vUlRTBDO4-vYFRgYtDcbSczziry35Y1wrb1Z5SYh0Np1o-4B9FH5cIj8C_pIWpaQAMlYOCY-mEZAOsCvWEtqs233dY8jr0oiAfAk8HKvQUvFQM-PfnE86Aj-h69amsU3ktg9Sc/s1228/image_2025-07-04_11-03-19.png
យោងតាមសារព័ត៌មានកូរ៉េកាលពីថ្ងៃទី ៣ ខែកក្កដា តារាសម្តែង Park Seo Joon បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងម្ចាស់ភោជនីយដ្ឋានក្តាមផ្ទាល់ ដែលបានផ្តល់កន្លែងអាជីវកម្មសម្រាប់ការថតរឿងភាគដ៏ពេញនិយមរបស់ទូរទស្សន៍ tvN «What’s Wrong with Secretary Kim ?។ ភាគីរបស់ Park Seo Joon បានអះអាងថា ម្ចាស់ហាងនោះ បានប្រើប្រាស់ឈុតឆាកពីខ្សែភាពយន្ត ដើម្បីផ្សព្វផ្សាយភោជនីយដ្ឋាន ដោយគ្មានការយល់ព្រមពីតារាសម្តែង ដូច្នេះជាការរំលោភលើសិទ្ធិថតចម្លងរូបភាពរបស់ Park Seo Joon ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgkC5IEFSKL6kyxrwkLxJEdQrWgUC-i3j-Dpg7n_6dWtXtKzZeD_bkbn7FMFzX9oYodI-q1g-YSU_HSyTZRzVMlSjGvYWkNNohclFOGZz3a-Z8Y1Y0Ro9RRsY0ZpPMNy2sMG5pHnNAIpy76NAaEwcKL-Z1HHdSNr-JENVAHBnv9Q173ldrR1QM8oSuGPpn/s960/image_2025-07-04_11-03-20.png

ព្រឹត្តិការណ៍ដ៏ចម្រូងចម្រាសនេះបានចាប់ផ្តើមនៅក្នុងខែកក្កដា ឆ្នាំ ២០១៨ ។ នៅក្នុងរឿង «What’s Wrong with Secretary Kim?» តួអង្គប្រុស Lee Young Joon ដែលសម្តែង ដោយ Park Seo Joon បានញ៉ាំក្តាមដើម្បីទទួលការពេញចិត្តពីគ្រួសាររបស់ តួឯកស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGANXQplmpiAFuWscPMkuBXzktbdm_ziRV-5Hds8di3A-M8BgmpdgYIFYE6K9FrBKFGvgV5iZqYDtOUO_Z1ykx9dPn9EFvgO0Zbglq4IC97SW06abmThuvst8Q9lGOoNkwhNk6am_rMnPXJjgyl-zTCmEBhh8-VhyphenhyphenGLr0JSOljHiNND1r2QXrmfZRYzFcf/s647/image_2025-07-04_09-53-33.png

ប្រហែលមួយឆ្នាំក្រោយមក ម្ចាស់ហាង ភោជនីយដ្ឋានបានបង្កើតផ្ទាំងបដាដោយប្រើឈុតឆាកក្នុងរឿងជាមួយពាក្យស្លោក «ភោជនីយដ្ឋានដែល Park Seo Joon ញ៉ាំក្តាម», «ម្ហូបក្តាមដែលសូម្បីតែ Park Seo Joon ក៏លង់ស្នេហ៍ដែរ»។ម្ចាស់ភោជនីយដ្ឋានបានបង្ហាញផ្ទាំងបដាទាំងនេះទាំងក្នុង និងក្រៅភោជនីយដ្ឋានចាប់ពីខែសីហា ឆ្នាំ ២០១៩ ដល់ខែកញ្ញា ឆ្នាំ ២០២៤។ ម្ចាស់ហាងនោះក៏បានប្រើរូបភាពរបស់ Park Seo Joon ដើម្បីដំណើរការការផ្សាយពាណិជ្ជកម្មស្វែងរកនៅលើ Naver អស់រយៈពេលប្រហែល ៦ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6XmR_51yd2AGS8_74QUZdOIsZm8_cFeujQxnJE9cU_pB5Q65bPR3tNjjASXD5jIax5WGPoJyqRwwzyLXBkXXom7vPK_qMbxYNt9SpiJ1q16y-TjjDJDcDqQe6-TC1pmFjJhxVo9JyP0njEEtPbt08XhRUSQQ_OSjLw3n-bx53K8j-pnQ_y26Nuu4ZyLui/s1244/image_2025-07-04_11-03-21%20(2).png

បន្ទាប់ពីការរកឃើញ Park Seo Joon បានដាក់ពាក្យបណ្តឹងទាមទារសំណងដោយអះអាងថាម្ចាស់ហាង បានរំលោភលើសិទ្ធិរូបភាពរបស់លោក។ ក្រុមមេធាវីរបស់ តារាសម្តែង ត្រូវបានគេនិយាយថាបានស្នើសុំដំបូងចំនួន ៦ ពាន់លានវ៉ុនសម្រាប់ការខូចខាតសម្រាប់រយៈពេល ៦ ឆ្នាំនៃការរំលោភបំពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2FdljLplKqYi06b1qTlJXEZ_vE7cwj4tfDTV0BZCRkJlqLD7aIKZ_HtdEFKxotCL5Bi77L0eX6WK3UgloC_VKsAf2Z4E0Zq3B7-KLys95geeTZLQfGAhytqbUjCjopgLf43TCyMI7gqwWV7l30OnS_XPKOCAO7KoHQAO1IRhdbWo4DjZNh_HyUryUvBjA/s1800/image_2025-07-04_11-03-21.png

ភាគីរបស់ម្ចាស់ភោជនីយដ្ឋាន បានប្រកែកថា «វាជាទម្លាប់អាជីវកម្មធម្មតាសម្រាប់អ្នកឧបត្ថម្ភរឿងភាគទូរទស្សន៍ក្នុងការប្រើប្រាស់ភាពយន្តបែបនេះសម្រាប់គោលបំណងផ្សព្វផ្សាយ» ប៉ុន្តែនៅទីបំផុតតុលាការបានកាត់ក្តីឱ្យ Park Seo Joon ជាអ្នកឈ្នះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA-G_r8Be42f-98qQZoxo7vY2oZKEKUSWPFU-b1tni4djXJIUKnHiAP59lXN5_U5fOZNtU-7HtEet-g4ldTRVJC0rpwTVtRfNmoyDMIqQTrVGwxn7hqU8kzNkfXl8v7Sp2N7rGHrRmvCYoPHESmLgw5bNaIcWNkXLE4Ymt6Ska8TPofGCv6fqfdbUikxt2/s1080/image_2025-07-04_11-03-23.png

ទោះជាយ៉ាងណាក៏ដោយ ចំនួនទឹកប្រាក់ពិតប្រាកដនៃការខូចខាតដែលម្ចាស់ ភោជនីយដ្ឋានត្រូវបង់ក្នុងសេចក្តីសម្រេចរបស់តុលាការគឺ ៥ លានវ៉ុន ប្រមាណជាង៣ពាន់ដុល្លារប៉ុណ្ណោះ។
ក្រោយទទួលបានដំណឹងនេះ ទស្សនិកជនជាច្រើនបានសម្តែងការខកចិត្តចំពោះ Park Seo Joon ដោយគិតថាតារាប្រុសរូបនេះប្តឹងម្ចាស់អាជីវកម្មខ្នាតតូច ទាមទារសំណងដ៏ច្រើនចំនួន ៦ពាន់លានវ៉ុន។ទោះយ៉ាងណាក៏ដោយ នៅថ្ងៃដដែលនេះ ក្រុមហ៊ុនគ្រប់គ្រងរបស់ Park Seo Joon Awesome ENT បាននិយាយថា ពួកគេបានស្នើសុំម្តងហើយម្តងទៀតឱ្យម្ចាស់ភោជនីយដ្ឋាន លុបការផ្សាយពាណិជ្ជកម្មចាប់តាំងពីឆ្នាំ ២០១៩ មក។ ដំបូងឡើយ ម្ចាស់ភោជនីយដ្ឋាន បានលុបវាចោលមួយរយៈ ប៉ុន្តែបន្ទាប់មកបានបន្តប្រើប្រាស់រូបភាពរបស់ Park Seo Joon ដោយមិនអើពើនឹងសំណើនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxKIUiFls-a7ZnZ1DcAPRWACAQBVOTuquFmWWgJNjivO8KJjEAkcO9UABRxypziAsg1u5fSN2Gr1kdJTBVA8aZMOZ9eQdBm37lCI_H3TsxsaKrsN3XhcifKNYWPbv-vdq12tDvQ1GyHg2CZCYEzDC0uC8CL4GyiaWRCbI4poL1IfUCAqWz97oKg7C_8V1u/s1440/image_2025-07-04_11-03-24%20(2).png

លើសពីនេះ យោងតាមក្រុមហ៊ុន ការខូចខាតប៉ាន់ស្មានពីការប្រើប្រាស់រូបភាពរបស់ Park Seo Joon ដោយគ្មានការអនុញ្ញាតសម្រាប់គោលបំណងផ្សាយពាណិជ្ជកម្មគឺប្រហែល ៦០០លានវ៉ុន។ ប៉ុន្តែបើគិតពីស្ថានភាពភោជនីយដ្ឋានវិញ តារាសម្ដែងរូបនេះសុំតែសំណង៦០លានវ៉ុន មិនមែន៦ពាន់លានវ៉ុនដូចការរាយការណ៍ទេ។ ក្រុមហ៊ុនក៏បានព្រមានប្រឆាំងនឹងការអត្ថាធិប្បាយចំអកឡកឡឺយដែលដឹកនាំទៅកាន់ Park Seo Joon ទាក់ទងនឹងការសម្រេចផ្លូវច្បាប់របស់តុលាការ។ក្រុមហ៊ុនបានសង្កត់ធ្ងន់ថាពួកគេនឹងមិនមានភាពយឺតយ៉ាវជាមួយនឹងអាកប្បកិរិយាណាមួយដែលរំលោភលើរូបភាពនិងសិទ្ធិផ្ទាល់ខ្លួនរបស់តារាសម្តែងនោះទេ៕

ចិន៖ អ្នកនិពន្ធស្រីដែលសរសេរឿងBL អាចត្រូវប្រឈមនឹងការដាក់ទោសលើសពី១០ឆ្នាំ

0

អ្នកនិពន្ធជនជាតិចិនភេទស្រីយ៉ាងហោចណាស់ ៣០នាក់ត្រូវបានអាជ្ញារធរចិនចាប់ខ្លួន បន្ទាប់ពីពួកគេបានសរសេ និងបោះពុម្ពសាច់រឿងBL (មនោសញ្ចេតនាបុរសនិងបុរស) បែបលក្ខណៈស្រើបស្រាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidMfb4I2tA9sPRQ2KBr7HG1OmolfqUZo0hAadw0ki6nKbhj9rZVTiY-wa79b82B0zwvCYrMwTjp4AqS_8pTQ1FSMc27hS3pZNmBUzfA6VD4StEyjV8BpxJ__7_34pAaufcpwB7PTDbib7Kqg4PvAB7qLx2cymRQVDVKZYybXsctjVItKlXY1g1ZBa9NM5a/s1000/image_2025-07-04_13-53-30.png

ក្រៅពីត្រូវបានចាប់ខ្លួន ពួកគេប្រឈមមុខនឹងការចោ.ទប្រកាន់ផ្សេងបន្ថែមទៀត ក្រោមច្បាប់របស់ប្រទេសពីបទ “ផលិត និងចែកចាយសម្ភារៈអា.សអា.ភាស” ជាមួយនឹងការដាក់ទោសឲ្យជាប់ពន្ធនាគារលើសពី 10 ឆ្នាំសម្រាប់អ្នកដែលទទួលបានប្រាក់ចំណេញច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg0z7ps1ncU2LCK8x-vMkc8YIS7L6R8kQ5UJrzYVFrfSL6bbL1vfV0qcY-YQAc6kFnXsmYsPBv1JkBeBLiVtZ68L673y6IHNhP5LvZCUKj7-7VoOQccpYIyknXoj8uRPS-fZXfva2bg4t6v9crxFnVn155yslBUz2A1CdztNKVwimYretncUrbeb2hGnJC/s1240/image_2025-07-04_13-53-29.png

តាមប្រភពដដែលបានឲ្យដឹងថា អ្នកនិពន្ធស្រីៗដែលត្រូវបានអាជ្ញារធរចាប់ខ្លួនភាគច្រើនគឺជាស្ត្រីដែលមានវ័យខ្ទង់២០ឆ្នាំស្ដើង និងជាសិស្សនិស្សិតនៅសកលវិទ្យាល័យ។ ច្បាប់ចាប់ខ្លួននេះត្រូវបានធ្វើឡើងសម្រាប់ការបោះពុម្ពផ្សាយរឿងស្នេហាភេទដូចគ្នារវាងបុរសនិងបុរស ដែលឥឡូវនេះភាគច្រើនគេស្គាល់ថាជា “danmei” នៅលើវេទិកាប្រលោមលោក Haitang ដែលមានមូលដ្ឋាននៅតៃវ៉ាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidJGQlUtaLMUHmDDA0CJCM2EPm8OKShnYq4JTFh05eJfVqzR7PoofwIxPVx3c2ubO4Cog1ptueQxa6n60Tg_dOYqovk_8i-DGdCdoFfD7YRWIEuSrVUUNJXZtKP1S8-KDxuUIbCl9kCfdEsi80ZDsQo_N5hHq_CJghXaX0Bl1fv597G5yGvO4JnFQ3Cyhi/s1280/photo_2025-07-03_15-27-51.jpg

ប្រភេទសាច់រឿង Danmei ត្រូវបានបំផុសគំនិតដោយតុក្កតាស្នេហារបស់ក្មេងប្រុសជប៉ុនបែបស្រើបស្រាល ដែលក្រោយមកបានក្លាយជាការពេញនិយមយ៉ាងខ្លាំង នៅក្នុងចំណោមស្ត្រីវ័យក្មេងរបស់ចិន តាមរយៈសាច់រឿងបែបច្នៃប្រឌិត និងតួអង្គសង្ហាៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK6FKKAEcEnKOdwcFem05cCUEk9bLxvWSwYsLAM83X7pVcd-zjyxWmKdGGrkjoS-QoZKzMLg977vt5RANAwjCdqd3PvycXal9hBsBWBW1gWpFs8STUJOfpDc8v5OqGkcbJBYuTj5p4r8UxorgVOVK5EZpdFsgqVBueCg_SqMrXytidSnqjirCYzmNwk4Bn/s899/photo_2025-07-03_15-27-51%20(3).jpg

អាជ្ញាធរចិនបានចោ.ទប្រកាន់ពួកគេពីបទបំពានច្បាប់ប្រឆាំងអំពើអាសអាភាសដ៏តឹងរ៉ឹងរបស់ប្រទេស ចិន ដែលដាក់ទោសដល់ការបង្កើត និងការចែកចាយខ្លឹមសារបែបអា.សអា.ភាស។ ការចាប់ខ្លួនបានចាប់ផ្តើមនៅដើមឆ្នាំ 2025 គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងធំ ដើម្បីគ្រប់គ្រងមាតិការអនឡាញ ដែលចាត់ទុកថាមានគ្រោះថ្នាក់ដល់អនីតិជន ឬផ្ទុយទៅនឹង “តម្លៃប្រពៃណី”នៅក្នុងប្រទេសចិន។ អ្នកនិពន្ធខ្លះឥឡូវប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងរ ការរឹបអូសប្រាក់ចំណូល និងការផ្ដន្ទាទោសដាក់ពន្ធនាគារលើសពី ១០ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAWa6_13pPncM3VLWrJz8oyxCb2IefaPNZq8cN8ubUBPIcbQhvWmtd6KRfvPKW2CsQn7xk2XGrblhyphenhyphen3v-50mc9SGCmNGyyhHY8V5BV0QcdLQe2Kwl2_N-Ec4pgO4BIOgIPgvwGwtKXO8IGHDG2xgt7MFg9tcZfjJ6_5fMf7tLXmr1O6k1fzKHkkW4wROsB/s400/photo_2025-07-03_15-27-51%20(2).jpg

ទោះបីជាការស្រឡាញ់ភេទដូចគ្នាមិនខុសច្បាប់នៅក្នុងប្រទេសចិនក៏ដោយ ប៉ុន្តែរឿងប្រឌិតបែប Danmei នេះបានក្លាយជាគោលដៅរំខានកាន់តែខ្លាំងឡើង ដោយសារតែអាជ្ញាធរចាត់ទុកវាថាជាការរំខានដល់បទដ្ឋានសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6CnOeyg_o3i32G0iVYx1by4fqLyzj2WXRBw9V0so_f5aAqQw1nXYUUa2XDumBlyH9FQetCVR1M6Vi_pcQ2BawM4lJ1Uh9c02IHFe23BLItYXwV194__iArK6KFd38Mfi0wCDXQnzk26ukhD3D4G8HJGp1o8p7GGI6eroNANAYDw3RUxwLkPi4AxhStNJ5/s640/photo_2025-07-03_15-27-50.jpg
គួរជម្រាបថា ការស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសចិនត្រូវបានគេទទួលស្គាល់ច្រើនចាបតាំងពីឆ្នាំ 1997 ប៉ុន្តែអាពាហ៍ពិពាហ៍ភេទដូចគ្នាមិនត្រូវបានទទួលស្គាល់ទេ ហើយក៏មិនមានការការពារផ្លូវច្បាប់ដើម្បីការពារមនុស្ស LGBTQ+ ពីការរើសអើងឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSubzMnMxrxOHGBKq6D16Ti6yq9DC5NI6nktNYs8QHOde9zc8O4VYIZfItt-enzmD7BPGiv7Lkg22Yn-oxM_eXdX14XbpyUieaBxgv7U7ZXNiemlIddpWAgIu6rvHFyyxQsza22K0oiIiIjKNM8YqrhYDsBXo_4__xPGF7c3MlP2TmH4cgC-ckmXYFZq7j/s1280/photo_2025-07-03_15-27-52.jpg

ការចាប់ខ្លួនអ្នកនិពន្ធនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញសហគមន៍ Danmei ដោយបានបំបិទមាត់អ្នកនិពន្ធជាច្រើន ព្រមទាំងបង្កើនការព្រួយបារម្ភអំពីសេរីភាពក្នុងការបញ្ចេញមតិ និងបង្កើនភាពតឹងរឹងខ្លាំងនៅក្នុងពិភពប្រលោមលោកបែបឌីជីថលរបស់ប្រទេសចិន៕

មូលហេតុដែលរឿងថ្មីរបស់ Liu Yuning មានប្រជាប្រិយភាពខ្លាំង

0

ចាក់ផ្សាយនៅថ្ងៃទី២៦ ខែមិថុនា រឿង «A Dream within a Dream » បានក្លាយជារឿង ភាគប្រវត្តិសាស្ត្រដ៏ក្តៅគគុកមួយយ៉ាងឆាប់រហ័សជាមួយនឹងសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ជាបន្តបន្ទាប់។ ទស្សនិកជនបានសរសើរភាពយន្តនេះថាមានគុណភាព និងល្អិតល្អន់ ចាប់តាំងពីការចាក់បញ្ចាំងដំបូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFRshyLzqi0gk7NSubwtBtkYKoUUxrEJNkJAgU-fXiaFRb7bwFfPtYo6SJ2Ey8U9J59VSbm24y-vy-qgFQ5qnqwDe34EaPUBe70sY5iCcEzkII5wDqZnxQYGVmVa1BuKfJo33BOeNSKSjXcSDBFjpecj4ZBIy9YjRU8mcQ2haZ8zoCTNeb7v51h_IwoiRW/s1638/image_2025-07-03_11-39-04.png

«A Dream within a Dream» មានខ្លឹមសារប្លែក និងទាក់ទាញ បង្កើតឱ្យមាន «បរិយា កាសថ្មី» សម្រាប់ទីផ្សាររឿងភាគប្រវត្តិសាស្ត្រចិននាពេលថ្មីៗនេះ។ ខ្សែភាពយន្ត នេះ គឺនិយាយអំពីតួឯកស្រីដែលមិនមានប្រជាប្រិយភាពម្នាក់ដែលភ្លាមៗបានធ្វើដំណើរឆ្លងកាត់ពេលវេលាចូលទៅក្នុងពិភពលោកក្នុងរឿងហើយជោគវាសនារបស់នាងនឹងត្រូវបានក្បត់ និងធ្វើទារុណកម្មរហូតដល់ស្លាប់ដោយតួឯកប្រុស។ តួស្រីមិនត្រឹមតែរស់នៅក្នុងរង្វិលជុំជា មួយនឹងការស្លាប់ជាច្រើនដងប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ត្រូវបានបង្ខំឱ្យធ្វើតាមផែនការ រាល់ពេល ដែលនាងព្យាយាមរត់គេចពីស្ថានភាពដែលបានកំណត់ទុកជាមុន។ ពីស្ថានភាពគួរឱ្យអស់សំណើច និងសោកសៅកើតឡើងជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt8yudFrc1KRReEtqTpNqGs1u0zWhw-HyIPjhuLlSqvMpTJ12lp3L45aNaCFSaGM-OxsIVPeFphoasrICtEtp5UTO8kjDE1JpdUaNHWqXaREU-Y2sUFzSeTMQjXPLCjqsejyQOZtci9znGwTA17ZVgUgEH0zBu3rwLT4BdPhs7b0Q3Zqr6hfihI-IM9TbT/s2048/image_2025-07-03_11-38-50.png

ខ្សែភាពយន្តនេះមានស្ថានភាពបញ្ច្រាស់ដែលមិននឹកស្មានដល់ដែលអ្នកទស្សនាមិនអាចទស្សន៍ទាយបានបង្កើតភាពខុសប្លែកគ្នាពីស៊េរីនៃស្នាដៃដែលធ្វើតាមគំនូរដែលធ្លាប់ស្គាល់។នៅកណ្តាលខ្សែភាពយន្តបែបមនោសញ្ចេតនា សាច់រឿង ជួយអ្នកទស្សនាកម្សាន្ត និងបន្ធូរអារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDokfYrwqw0nxhcJomKumOowgF8sw0bvDt_GtVHIIVsgu7v01EJ-jIOvmWuL-LBETKZcwHH8e1LUokhG2xlP8tIkquNbKnNPVS2zyShk0T1LrPvW1iFFahDitxMO29Ouo-rJNATY4eJpDVtUQOEUdFAxO-b4Ys0FkaHmhEPoxJ26BlLZpXfFBp4O7NlmZW/s1355/image_2025-07-03_11-38-51.png
លើសពីនេះ តួសម្តែងរួមមាន Liu Yuning និង Li Yitong ក៏មានប្រជាប្រិយភាពខ្លាំង ផងដែរ។ Liu Yuning ចាត់ទុកជាតារាសម្ដែងមានទេពកោសល្យ ហើយ Li Yitong បានធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលនឹងសមត្ថភាពកំប្លែងដ៏គួរឱ្យទាក់ទាញរបស់នាង។ ការសម្ដែងរបស់ Liu Yuning ត្រូវបានគេផ្ដល់យោបល់ថាមានភាពប្រសើរឡើង លែងមានការសម្ដែងរឹងដូចមុន។ការសម្តែងរបស់តារាសម្តែងទាំងពីរក៏បានធ្វើឱ្យទស្សនិកជនសរសើរថាស៊ីចង្វាក់គ្នាបានល្អផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ws3dbX1XxqP-cfXIgKFwOnpbz9CP12N8K5ACdG5FXqHTmnsX4Cd2GsyqE5mUbzUalxCP_GXJYreRE0C9mSQDPv_E8ycSM7UGGlqcpYkmdZJese_Cx3oeC0fZCx-a7058HlNAIX83aIHcay10RrhnEO0D6WUYd2OWt4wxIzcZ4-1-GVWQT9kz7ITdqd2f/s1787/image_2025-07-03_11-38-52.png

នៅថ្ងៃដំបូងនៃការចាក់ផ្សាយរឿងខាងលើនេះរបស់ Liu Yuning និង Li Yitong ទទួលបានប្រជាប្រិយភាពលើសពី ៩,០០០ ពិន្ទុនៅលើ IQIYI ហើយក្លាយជារឿង ដែលមានប្រជាប្រិយបំផុតនៅថ្ងៃចាក់ផ្សាយដំបូងក្នុងឆ្នាំនេះ រហូតមកដល់បច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Y2TfKwUNRqdZ2TRG0Kyfd0PO5XbHeyjcNIs6Po_l2Ll7SVe2y_AcIFHCf0YRv5KrymmxUilGwQrWwCX8RO4i46EIg9swA7LPChfTnWCwgI9WFUFGr0AxR0kWIM0UCIzEMe_ng2AfHSdR0E3MuAQVofmmPcooh6tHDglGThjsSNDgcH0eSnr0_tcu4-sc/s2048/image_2025-07-03_11-38-55.png
ចំនួននៃការមើលរឿង «A Dream within a Dream » ឈានដល់ ២៩.៦ លានដង ស្មើនឹង ១៥.៥% នៃចំណែកទីផ្សាររឿងភាគអនឡាញ។ ខ្សែភាពយន្តនេះមានការផ្សាយ ពាណិជ្ជកម្មសរុបចំនួន ៥០ ដែលមានរយៈពេល ៥៥៤វិនាទី។ តួនាទីរបស់ Liu Yuning ជា Nan Feng ជាប់ចំណាត់ថ្នាក់លេខ ១Hot Character នៅលើអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizCyx6m6YygfCCSQkkNNiS207NcF0fPcbew5dtBE-hjjDesLIjVeo323U7oZo7YB2T_IM1ZUuSmYk_eOy0cUpkWvixCsAlwkjjny55Y33DtmZg9psanLA0xpCRH6ng5ntkU5rvU9McKr8jNOebM-4E0daVZN_k_jcXNluRK9NCQcj1hX7mvcOyw51elyY4/s2000/image_2025-07-03_11-38-49.png

ខ្សែភាពយន្តនេះត្រូវបានគេរំពឹងថានឹងមានព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍និងទាក់ ទាញជាច្រើនទៀតនៅក្នុងវគ្គបន្ទាប់។ បន្ទាប់ពីរឿង «The Prisoner of Beauty» នេះគឺជាការងារជោគជ័យរបស់ Liu Yuning ដែលនាំឱ្យឈ្មោះរបស់តារាសម្តែងប្រុស រូបនេះកាន់តែមានប្រជាប្រិយភាពទ្វេដង៕

អ្នកលេង333 លែងចង់សម្តែងជាតួចិត្តអាក្រក់ក្រោយពីទស្សនិកជនស្អប់បំផុតក្នុងរឿង «Squid Game 3»

0

បន្ទាប់ពីរដូវកាលទី៣របស់ «Squid Game» បានចេញផ្សាយ តួអង្គដែលទស្សនិកជនស្អប់បំផុត និងខឹងសម្បារបំផុតនោះគឺអ្នកលេង 333 Lee Myung Gi ដែលសម្តែងដោយ Yim Siwan ។ តារាប្រុសរូបនេះ សារភាពថាលោកមិនចង់ប្រឈម មុខនឹងឈុតឆាកអាក្រក់ និងឃោរឃៅរបស់ខ្លួនទៀតឡើយដោយចង់បង្ហាញពីភាពទន់ភ្លន់និងចិត្តល្អវិញម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcPZWOxGMMnWAbioOAUHdqIL3kJkn901vcJEoJ4XzKMPBNL6u3qICSROLOsOv6-t6pnPhgqISAOvnRFZvlowlMjFJwPDm7_n6NelN9A1mN0MQr-DtHrIaEQJxNy-GwWvRmrircpKs1rURDerGd1rVFHlpjJ4xpt2K-GG93OOZ800KLTw_NS4ovnd92hxwB/s1200/image_2025-07-03_09-35-06%20(2).png
ក្នុងសាច់រឿងតួអង្គ Myung Gi ឬអ្នកលេង 333 ជាអតីត YouTuber ធ្លាក់ក្នុងជំពាក់ បំណុលគេដោយសារតែការវិនិយោគរូបិយប័ណ្ណគ្រីបតូ។ខណៈពេលដែលរត់គេចពីអតិថិជនរបស់ខ្លួនដែលបាត់បង់ការវិនិយោគដោយសារតែខ្លួន Myung Gi បានចូលរួមហ្គេម Squid ហើយបានជួបអតីតមិត្តស្រីរបស់ខ្លួនគឺ Jun Hee ជាអ្នកលេង 222។ ដំបូងឡើយ អ្នកលេង333 ព្យាយាមជួយ Jun Hee ដែលមានផ្ទៃ ពោះកូនរបស់ខ្លួនប៉ុន្តែក្រោយមក អ្នកលេង333ធ្វើការសម្រេចចិត្តដោយអាត្មានិយមរាល់ពេលដែលប្រឈមមុខនឹងជម្រើស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5YH6fuGI2aRoG-SJqY9W6obk8RLnflusAFnw_uqIQZS4TbP2uSg86tjgOL952OfvCwRIkSzEIatdhu_LVzrFW2c8lPrPC_ZE_zeUfXA6xh5mDnpBql-pbRuLG5WC-i2QfcIQrfICD2tcqTBQXTpHTWuo6rAaz5OL0df4YJIyuQz2AWIOA1WsICcocS7L1/s1439/image_2025-07-03_09-35-07.png

ដើម្បីរស់ និងឈ្នះ អ្នកលេង333 ថែមទាំងសម្លាប់អ្នកលេងក្នុងស្ថានភាពដែលពួកគេ មិនអាចការពារខ្លួនបានទាល់តែសោះ ដូចជា Hyun Ju ដែលជាអ្នកលេង120ជាដើម ។ កំពូលនៃភាពអមនុស្សធម៌របស់អ្នកលេង333 គឺនៅពេលដែល Myung Gi ប្រើជីវិតកូនរបស់ខ្លួនដើម្បីគំរាមកំហែងអ្នកលេង 456។ នៅទីបំផុតអ្នកលេង333 ត្រូវបាត់បង់ជីវិតដោយសារតែការគណនានិងភាពឃោរឃៅរបស់ខ្លួន។នៅលើវេទិកា អ្នកទស្សនាបានហៅ Myung Gi ថា «មនុស្សអាក្រក់បំផុតនៅក្នុង Squid Game »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgFdLojiEb_N7KZ-AQGBDXMBZC40TlEAAu_3B1d_dmCkrF0w_M4iTm0JUuUk7OM9BpA2wYyShMsZl1D8n3TzGllY58JxxLFXba2vbXAQ1ZSkJDZcvk5_tZYcEA458LV5Nnmdcj-NWBoag8XRDvZtNqmJSNUFTeSXJBiLkfP7RzUtm3edB6XgNh6Csoz_14/s720/image_2025-07-03_09-35-08%20(2).png

ក្នុងបទសម្ភាសថ្មីៗនេះ Siwan បានទទួលស្គាល់ថាតួនាទីរបស់លោកគឺជាតួអង្គគួរឱ្យ “ស្អប់”។ យ៉ាងណាមិញ តារាសម្ដែងរូបនេះបានបង្ហាញសុទិដ្ឋិនិយមថា៖ «ថ្មីៗនេះខ្ញុំត្រូវបានគេរិះគន់ច្រើន ប៉ុន្តែខ្ញុំឮថាក្នុងនាមជាតារាសម្ដែងគេស្អប់ការសម្ដែងជារឿងអភ័ព្វ ដូច្នេះខ្ញុំនឹងព្យាយាមយកវាទុកជាការសរសើរ ហើយរីករាយពេលនេះ»។ បើតាម Siwan អំឡុងពេលថតរឿងលោកមានការភ័ន្តច្រឡំនឹងការណែនាំរបស់អ្នកដឹកនាំរឿង ដោយមិនដឹងថា តួសម្តែងរបស់លោកអន់ ឬយ៉ាងណានោះទេ។នៅទីបញ្ចប់ Siwan បានសន្និដ្ឋានថា Myung Gi មិនមែនជាមនុស្សអាក្រក់បំផុតនោះទេ ប៉ុន្តែគាត់ពិតជាគួរឱ្យស្អប់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNjJ98l_g-a32AldDrlCOVM43Z-ZaM3roOTy6FDUQtOzXDmJiGVLSjf9UBLH2NuHswRcRjNB4xK0ytm2cFHY9p6adNcnjqCL9JjQpzk_3lSDdLmGQpiZrhUFSvdyadaxEc6KB_o37umf3idPfzx2Nlgscszztx1HnHH1djDSv3G00MeRVVT3yle4bxFchi/s720/image_2025-07-03_09-35-08.png

ទាក់ទងនឹងឈុតដែល Myung Gi គំរាមបោះកូនចោលនោះ Siwan បាននិយាយថា វាជាឈុតដ៏គួរឲ្យតក់ស្លុត ហើយលោកមិនចង់ប្រឈមមុខនឹងវាទេ។តារាសម្ដែងរូបនេះបានប្រាប់ថា៖ «ពេលរៀបចំឈុតបែបនេះ ខ្ញុំត្រូវជួបប្រទះនឹងផ្លូវចិត្តជាខ្លាំង។ Siwan ក៏បានចែករំលែកអំពីតួអង្គ អ្នកលេង333 ផងដែរហើយតាមការវិភាគផ្ទាល់ខ្លួនរបស់លោក អំឡុងពេលថតរឿងគឺលោកមិនគិតថាតួអង្គនេះជាមនុស្សអាក្រក់ទាំងស្រុងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9vRtV4Zs9_eKDy9wluvwKRDJhoQVpubMUo4uwINay-RZeWzdBEiBirJO_DvdNIB_zH3myVkJs1yWVIrn18QdqvkYVA_W-5NlVgOVRD5cAMydKptdvWNYkMgQRrtiCbmCY9bo6Di8Qs4iuewEpXzGrpaL7unvCsxYAAm5oN6Z9ezrOZK_N40up8mv6t8IS/s873/image_2025-07-03_09-35-09.png
Jun Hee អ្នកលេង222 ដែលជាអតីតមិត្តស្រីជាកម្លាំងចិត្ត ដើម្បីរស់ ប៉ុន្តែការលើកទឹកចិត្តនោះបានបាត់ទៅហើយ។ លោកគិតថា នោះហើយជាមូលហេតុដែលធ្វើឱ្យតួអង្គនេះមានកំហឹងនៅក្នុងខ្លួន។Yim Siwan ធ្លាប់និយាយថាលោកចង់ឈប់សម្តែងជាតួមនុស្សអាក្រក់។ បន្ទាប់ពីរឿង «Squid Game» លោកចង់បង្ហាញពីភាពទន់ភ្លន់និងចិត្តល្អរបស់លោកវិញ៕

ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរពិនិត្យមើលលទ្ធភាព ក្នុងការរុះរើផ្លូវដែកនៅមុខព្រលានយន្តហោះពោធិ៍ចិនតុង

0

រាជធានីភ្នំពេញ ៖ មតិមហាជនជាច្រើនដែលជាអ្នករស់នៅ និងធ្វើដំណើរឆ្លងកាត់ម្ដុំផ្សារតាំងកសាង មុខព្រលានយន្តហោះពោធិ៍ចិនតុង ស្នើសុំទៅកាន់អាជ្ញាធរមូលដ្ឋាន ពិនិត្យមើលលទ្ធភាពក្នុងការលុប ឬរុះរើផ្លូវដែកដែលឈប់ប្រើប្រាស់ នៅចំពាក់កណ្ដាលផ្លូវចេញ ព្រោះវាតែងបង្ករគ្រោះថ្នាក់ជាញឹកញាប់ដល់អ្នកធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie1P7N8XLwSrNscoNTWMgQqdwfhYSgftkyq495TpIv5m_hYhMVL2bXbCYEESK1zSLJ1BS9Anii3Ems6fPXbRrkqNYchT5_Yl80EX37YVTWb0VXML_S_0j3UnC0s8eUw-fDwY1AQHmHTmn4SOKPmw_I_rmJIzN-emCRuHL4MYs9zIpHxyu-N8srKnzbtEpc/s1280/photo_2025-07-04_09-11-47.jpg

បន្ទាប់ពីយុវតីម្នាក់ដែលជានិស្សិតម្នាក់បានបា.ត់ប.ង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កំឡុងពេលមេឃភ្លៀង ដោយសារតែជិះម៉ូតូរអិលដួលជាមួយនឹងផ្លូវដែកដែលនៅចំកណ្ដាលផ្លូវ និងត្រូវបានរថយន្តមួយគ្រឿងដែលបើកបរនៅខាងក្រោយកិ.នពីលើបណ្ដាលឲ្យស្លា.ប់ភ្លាមៗ។ មហាជនជាច្រើន ជាពិសេសពលរដ្ឋ និងអាជីវករ នៅម្ដុំផ្សារតាំងកសាង ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាន់តែព្រួយបារម្ភខ្លាំងឡើង និងសំណូមពរទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពិនិត្យមើលលទ្ធភាពក្នុងការជួយសម្រួលលុបឲ្យជិត ឬរុះរើផ្លូវដែកនោះចេញតែម្ដង ដើម្បីកុំឲ្យគ្រោះថ្នាក់ដដែលៗកើតមានចំពោះអ្នកធ្វើដំណើរបន្តទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxS1QBAqcsY2l3DkMIWlVj0zlE4dUyc7sjHDHB7STzeAed6LuNn3QaNX67h4BDXC1TyPhD72e0kKZT5IX-hKyCuKItuhHoWjcxe8A52WsF-tv5zNpRHwEvlOCKL1mIYxXSIpCVZCRDOyfP4dnnBccEP8xIKP6LqeEP1JOCA_EbzMwzEHj8xpbOxI1-TS7w/s1280/photo_2025-07-04_09-11-48.jpg
គួរជម្រាបថា ផ្លូវដែកនេះគឺជាផ្លូវដែករបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលលាតសន្ធឹងលើមហាវិថីសហព័ន្ធរុស្ស៊ី សម្រាប់រថភ្លើងធ្វើដំណើរចូលក្នុងអាកាសយានដ្ឋាន។ វាត្រូវបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី១០ ខែមេសាឆ្នាំ ២០១៨។ តាមពិតផ្លូវដែកនេះ ត្រូវបានរដ្ឋាភិបាលសម្រេចឲ្យចាក់បេតុង និងកៅស៊ូលុបរួចមកហើយនៅក្នុង២០២០ ដោយសារមិនសូវមានតម្រូវការប្រើប្រាស់ និងជាសំណូមពររបស់ប្រជាពលរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCc-C_t9cyXVi9heeeeT4FHi4sLBlciw8KAsygMEh94V2ZMA5bZ8EKOlEWoItTq1rlnD4dFVIJPBiUThyphenhyphen68kOmNbcmTfmHQvtO0gRU_6ccr5nJJUEqilw_Ar4RhVxYH-y61YQX2XUWy_XPTAJ6_j7vjkmBmU7dJ8AhGgOVrf76OFHSWB-jnjfojQjonaZF/s837/photo_2025-07-04_09-11-50.jpg
ប៉ុន្តែទោះជាយ៉ាងណា ដោយសារតែវានៅសល់គម្លាត និងគ្រោងដែកនៅទីនោះដដែល ដូចនេះជាញឹកញាប់តែងមានម៉ូតូដែលជិះចូលចំផ្លូវនោះក្រឡាច់កង់ដួល ជាពិសេសនៅពេលមេឃភ្លៀងដែលដែកមានសភាពរលោង កាន់តែធ្វើឲ្យអ្នកធ្វើដំណើរដោយម៉ូតូងាយនឹងរអិលដួល និងកើតមានគ្រោះថ្នាក់ជារឿយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivNvcs3Do0U2z7mJSPSIh8e3pQgZDMs16t6Scn27ZI4IT8ESEvgkLmEqs80HDdY6rJLtXS2amRHFG1HrJ5X1XZ9GswiCFo0EaRLCmjeoyIRjq2LwxCk3ettVEvSBq9aAdW7IqTe29ytEi6FLurxT-Uc8HVu3JZFXwtz8n7HeGvJ6SA3bwU_oWwzq2DGGmj/s1175/photo_2025-07-04_09-11-50%20(2).jpg

យោងតាមបញ្ហាខាងលើនេះ ជាមតិរបស់ពលរដ្ឋ សង្ឃឹមថាអាជ្ញាធរ និងរាជរដ្ឋាភិបាលនឹងពិនិត្យមើលលទ្ធភាពក្នុងការកែសម្រួលផ្លូវនេះឡើងវិញ ព្រោះបើមិនដូច្នេះទេ នៅថ្ងៃខាងមុខច្បាស់ជាកើតមានគ្រោះថ្នាក់ដោយសារមូលហេតុដដែលនេះជាបន្តទៀត៕

ស្នងការ កោះហៅមន្ត្រីនគរបាលចរចរណ៍ ដែលឃាត់ជនជាតិឥណ្ឌូនេស៊ី ដោយទារលុយ៣០០ដុលា្លរ

0

ថ្មីៗនេះ មានករណីមន្ត្រីនគរបាលចរាចរណ៍ ឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី១គ្រឿង ដោយសួរនាំរកឯកសាររថយន្ត ខណៈដែលជនជាតិឥណ្ឌូនេស៊ី បានបង្ហាញ ប័ណ្ណបើកបរអាស៑ាន រួចហើយ តែប៉ូលីសនៅតែទាមទាររក ឯកសារ ផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន៣០០ដុលា្លរ។

បន្ទាប់មក បុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀល។

ជុំវិញករណីនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងផែនការងារធនធានមនុស្ស ឱ្យការិយាល័យបុគ្គលិក នៅព្រឹកថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៥ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសួរនាំបំភ្លឺ។

បច្ចុប្បន្ន ស្នងការកំពុងធ្វើការស្រាវជ្រាវតាមជំនាញរបស់នគរបាល ប្រមូលព័ត៌មានឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍ រាយការណ៍ជូនឯកឧត្តមស្នងការ ដើម្បីពិនិត្យនិងសម្រេច៕

បញ្ហារវាងកម្ពុជា-ថៃពុំដូចសង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែនទេ ពីព្រោះកម្ពុជាពុំបានឈ្លា.នពានថៃ

0

ប្រទេសថៃ ៖ លោក វីរៈ ធីរ៉ាផាត់ អ្នកវិភាគថៃ និងជាសមាជិកគណៈកម្មការពិចារណាច្បាប់ថវិកា ដែលពលរដ្ឋថៃស្គាល់ជាទូទៅថា លោកសាស្ត្រាចារ្យ វីរៈ និយាយថា ស្ថានការណ៍ទូទៅរវាងប្រទេសកម្ពុជា និងថៃអាចល្អប្រសើរ បើមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុ.ធនឹងគ្មានប្រយោជន៍អ្វីទេ គឺមានតែអ្នករងរបួស និងស្លា.ប់ ។ នៅទីបំផុត ភាគីទាំងពីរនឹងចរចាគ្នារកដំណោះស្រាយ ទោះជាមានការប៉ះទង្គិចគ្នាខ្លាំងយ៉ាងណាក្តី ភាគីទាំងពីរត្រូវតែឈប់បា.ញ់ គ្រាន់តែអាចមានភាគីណាមួយចាញ់ប្រៀប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJwpJX6s93QIOVqK33cgpF1hn8rZZs2GNu6WP_qBjaA1xMtePEqaKlt2DwENiDoDCmgJktL1_RqGoFKcw6YVhg3Ag4qkmEzDfXZrpfaVkYGrOTO8Q9cO1YgJOG7ZmwPyHG9hw3TUGSoVr94oze9NHENB-EkzE0dHUyT94Z6vVvWkAoRmQdqf1_Ar3ffLht/s1080/photo_2025-07-03_16-55-41%20(2).jpg

ប្រទេសទាំងពីរនឹងពុំធ្វើសង្គ្រាមដើម្បីដណ្តើមទឹកដីឡើយ ហើយយើងពុំអាចប្រៀបធៀបជាមួយសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានទេ ។ កម្ពុជា និងថៃបានអះអាងខុសគ្នាពីខ្សែបន្ទាត់ព្រំដែន ហើយសូម្បីតែផែនទីក៏ប្រើប្រាស់ខុសគ្នាដែរ គឺប្រទេសទាំងពីរប្រើប្រាស់ផែនទីម្នាក់មួយ ។ កម្ពុជាពុំទទួលស្គាល់ផែនដីដែលថៃធ្វើខ្លួនឯង ហើយយើងនឹងរង់ចាំមើលថា តើភាគីទាំងពីរនឹងមានវិធានការអ្វីបន្ថែមទៀតដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ9r_vo_7yqtFsGnOi7-4JA7INsYyoET6mmhUA8yVW_fT7zwp1hj0iKF2QvN_jKPETl3YZ46WBGcZgpbsOP6KsjNgBJkWdoXMVheUreeVhGgmrHiSIuHbbM6XsNyN-KFdvFKJJxegUeE7dDmSKiX6ck0qwOzsFzM3Wt_4Nf6pyEvYee2rgis3W8m_A2WWq/s728/photo_2025-07-03_16-55-41.jpg
លោកសាស្ត្រាចារ្យ វីរៈ បានអានសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា គឺកម្ពុជាបានលើកឡើងពីបញ្ហាព្រំដែនជាមួយថៃកើតឡើងដោយសារអ្វី ។ កម្ពុជានៅតែប្រកាន់គោលជំហរដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ រីឯថៃនៅតែប្រកាន់គោលជំហរដដែល គឺពុំទទួលស្គាល់អំណាចរបស់តុលាការ ICJ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP0NqQbPvZfAytEDW7BUn2TJl5q-zoxDUP0bAAd1jZFGIBgc7-H-9Apdbfu2tdlp-nGJna7RrW2g10z4PBl2gMB1SAeMIpNkVhDFgL27dwUD24yq6znQlvbqM0MnfHz8B4RiWc2iZDcqP_UJuNo-pWN24BqC8H-tTrSP_C_KZFCcI-ZbMAMx8XS-FwzxJ4/s453/photo_2025-07-03_16-56-03.jpg

លោកសាស្ត្រាចារ្យបញ្ជាក់ថា កម្ពុជា និងថៃបានឆ្លងផុតស្ថានការណ៍តានតឹងខ្លាំងហើយ ដោយលោកប្រៀបធៀបទៅនឹងការយកអូសចេញពីគំនរភ្លើង ប៉ុន្តែគំនរភ្លើងនៅតែក្តៅ បើយើងប៉ះវា ។ បញ្ហារវាងកម្ពុជា-ថៃ ពុំដូចគ្នានឹងសង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែនទេ ពីព្រោះកម្ពុជាពុំបានឈ្លា.នពានថៃ កម្ពុជាប្រើប្រាស់ផែនទីរបស់បារាំង ខណៈថៃប្រើប្រាស់ផែនទីគូរដោយខ្លួនឯង ៕