រាជធានីភ្នំពេញ ៖ នាថ្ងៃអាទិត្យ ទី៦ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជា លោកជំទាវ ភៀង សកុណា បានបញ្ចេញសារលិខិតមួយច្បាប់ ដើម្បីជាការរំលឹកដល់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ ដែលបដិសេធមិនព្រមបញ្ជូនវត្ថុបុរាណចំនួន ២០ដុំ មកឲ្យកម្ពុជា ក្រោមហេតុផល «ខ្វះខាតថវិការដឹកជញ្ជូន» ដោយស្នើសុំឲ្យថៃគោរពតាមកិច្ចព្រមព្រៀងលើការផ្ដល់មកវិញនៃវត្ថុបុរាណទាំងនេះផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyOb-6TERviB2E8MF69sQxJ6SxZESrFu7nQI79O5zNKaANy0YC5IysdcKzu4vI9w9pEyCvUZQ1Kh2LWcDijnGNMPy3-F35k3WbOyj16KcicqEflaPKU7wbV66rlL_Po6-cuAfJulsySgr_03yUPmRNe6sYSVU28xIRMqDK5yV6fCou_-YsrVatpbv01UKz/s990/photo_2025-07-07_09-41-42.jpg
នៅក្នុងលិខិតដែលផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងវប្បធម៌ នៃព្រះរាជាណាចក្រថៃ លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា ៖ ខ្ញុំសូមរំលឹកជូន លោកជំទាវ មេត្តាជ្រាបថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ ក្នុងនាមជានាយករដ្ឋមន្រ្តីថៃ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្រកាសរួមគ្នាឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង ២០ដុំ ដែលជាមរតកដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកឲ្យកម្ពុជាវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5AeIDUh_DUqUGI6t7i56gjnNDbTI4jWly6AJ-PPlRfPNDSRJ-hFYKQi-qX7E5FaGj3l7zRUkE1Pnt0oX3klDrWSA9kq9bbwSH8j8skh5P2xtcrxE_sSLUgagokJMJvNoReU8e8mhE7H_fXdIdm7UBPY3X0RdfL00LtcBiPqnSxyjwi25p71Nb7JrxoxCL/s1140/photo_2025-07-07_09-41-43.jpg
ចំពោះការលើកឡើងពីបញ្ហាខ្វអថវិការរបស់ប្រទេសថៃ ក្នុងការដឹកជញ្ជូនវត្ថុបុរាណទាំងនេះមកកម្ពុជា លោកជំទាវ ភឿង សកុណា បានអះអាងថា៖ រាល់ការចំណាយលើការដឹកជញ្ជូនគឺជាបន្ទុករបស់កម្ពុជា ដែលពុំពាក់ពាន់នឹងបន្ទុកថវិការណាមួយរបស់ក្រសួងវប្បធម៌របស់ថៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLCEPgLxQhG1kVrBTONtn7-FCWpd6juAp5l4CdkJU0WRFZs5Ubc7aHGbZ8s2Q28xDyFBhCrkTJTBbqjy9H6-yAIKjgABOVQHUAoe9BWA7lb42adruBf-tLxiZ59ZMipP63epEAC87ZHTCA1BhDiYqomtDhV_gSFYtoCQB-WhisGSZfk46vkUJAy5icr2MI/s1280/image_2025-07-07_13-17-36.png

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានស្នើសុំឲ្យក្រសួងវប្បធម៌ថៃ អនុវត្តទៅតាមកិច្ចព្រមព្រៀង និងពេលវេលាដែលបានកំណត់ ដោយការដឹកជញ្ជូនពីប្រទេសថៃមកកម្ពុជា ត្រូវចាប់ផ្ដើមពីខែសីហា ឆ្នាំ២០២៥នេះតទៅ ដើម្បីចៀងវាងការអូសបន្លាយពេលវេលាតទៅមុខទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUPEYabTz__g1D1C2TnSLVa7lyrOPdy42WQAQPHYVphcsuhg2QJE7oU3SGe2WVvHCXTBDqwwH2sS1-Dkum6caavm224KapiE7X18kKteYvHCyTv2nuPtUkoGlR_RNx-HP7YjUmzZK2bNrOV_38dYbic8_H7Z_ePMaPE73PFbhHDGg0nmot32FQJpAga4fX/s1280/photo_2025-07-07_09-41-41.jpg
គួររំលឹកថា ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបញ្ជារឲ្យផ្អាកការប្រគល់វត្ថុបុរាណទាំង ២០ដុំ មកឲ្យកម្ពុជា ដោយលើកយកហេតុផលខ្វះថវិកាក្នុងដឹកជញ្ជូនមកបញ្ជាក់។ ការណ៍នេះ បានធ្វើឲ្យមានការហួសចិត្តជាខ្លាំង ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រជាជនកម្ពុជា បន្ទាប់ពីប្រទេសមួយដែលតែងអួតអាងពីសព្វាវុ.ធទំនើបៗតម្លៃរាប់សិបលានដុល្លារ និងមានពាណិជ្ជកម្មរីកចម្រើនខ្លាំង បែរជាគ្មានថវិការគ្រប់គ្រាន់ក្នុងការដឹកជញ្ជូនវត្ថុបុរាណមកឲ្យកម្ពុជាវិញដូចនេះ៕