ប្រទេសឡាវ កំពុងរៀបចំបញ្ជូនកងទ័ពប្រមាណ៥០នាក់ទៅជួយរុស្សុីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ក្រោមការក្លែងបន្លំជាសកម្មភាពមនុស្សធម៌។

កងទ័ពឡាវ នឹងបញ្ជូនទៅរុស្សុី ដើម្បីជួយដល់ប្រតិបត្តិការបោសសម្អាតមីន នៅក្នុងតំបន់ Kursk ព្រំប្រទល់ប្រទេសរុស្សុី និងអ៊ុយក្រែន។

រុស្សុី ចាត់ទុកការបញ្ជូនកងទ័ពឡាវនេះ គឺជាបេសកកម្មមនុស្សធម៌ ប៉ុន្តែចារកម្មអ៊ុយក្រែនយល់ឃើញថា នេះគឺជាការកៀងគរយោធាបរទេស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្សុីឱ្យចូលរួមប្រយុទ្ធឆាំងនឹងរដ្ឋាភិបាលទីក្រុងកៀវ។

សូមរំលឹកថា ឡាវជាប្រទេសទីមួយក្នុងតំបន់អាស៊ានដែលបញ្ជូនទៅកងទ័ពទៅជួយរុស្សុី ខណៈពេលកន្លងទៅមានតែកូរ៉េខាងជើងមួយប៉ុណ្ណោះ ដែលបញ្ជូនទ័ពប្រមាណ៣មុឺននាក់ទៅកាន់វិមានក្រឹមឡាំង។

ការជួយពីកូរ៉េខាងជើងនេះ គឺជាថ្នូរនៃការដោះដូរគ្នា ដែលរុស្សុីបានប្រគល់ប្រព័ន្ធការពារដែនអាកាស និងដ្រូន៕