ថ្មីៗនេះឈ្មោះតារាសម្តែង Angelababy ស្រាប់តែលេចមុខជាថ្មីនៅលើបណ្តាញសង្គម Weibo និងបណ្តាញសង្គមផ្សេងទៀតរបស់ចិន។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី៦ ខែកក្កដា អ្នកសារព័ត៌មានកម្សាន្តជាច្រើន និងគណនី Blogger ល្បីឈ្មោះបានបង្ហោះព័ត៌មានក្នុងពេលដំណាលគ្នាអំពីតារាស្រីដែលចូលរួមក្នុងកម្មវិធី Fashion Week អន្តរជាតិដ៏ធំមួយដែលធ្វើឡើងនៅទ្វីបអឺរ៉ុប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqROGDxuKBZV00zyRoWrGRZBdXnSQx_L0y_de9GExikylHOKc-VxK-aRFml29GOVdEZDiiiwuV6upExJ2DVzFgA9OLDdcbZSlhmetdTkPx6By7pc69OjCYvpXygwJ5pUEkmJcsirGMaSp2DZBEKsiyNSLFf9coAXshv4GfkAYiPFwnyclQBvJm-korgU6X/s2000/image_2025-07-07_15-38-25.png
ព្រឹត្តិការណ៍នេះនឹងមានរយៈពេលបីថ្ងៃ ដោយប្រមូលផ្តុំតារាជួរមុខប្រចាំឧស្សាហកម្មចិន ដូចជា Wang Yibo, Tan Zhilei, Chen Feiyu, Dilraba Dilmurat និង Ren Jialun ។ កាន់តែពិសេសជាងនេះទៅទៀតនោះ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីតារាអន្តរជាតិល្បីៗដូចជា Liu Shishi, Park Bo Gum, Suzy និង V ជាដើម សម្រាប់ការប្រមូលម៉ូត Spring 2026។ ការបង្ហាញខ្លួនរបស់ Angelababy ក្នុងបញ្ជីភ្ញៀវនៃព្រឹត្តិការណ៍ទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីតារាល្បីទាំងក្នុងស្រុក និងក្រៅស្រុក បានធ្វើឱ្យមានការសង្ស័យនៅក្នុងសហគមន៍អនឡាញអំពីលទ្ធភាពដែលនាងត្រូវបានហាមឃាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHC4fnNyqQLysC2MGHNs57GLcrZhXxLrHoSJPsOJHzHbq0cmdJ7fu1qe0VsdO_PoyMSNxralYY9iO62PGt0fUeWdUpapmIxmC8NrJdKMXpaBvoQdECVISrCiuJko4YzjdoZm_-yl_3z6aW9UHEdAUhQnD7VTnEQ75PyuAzbI0bVKGTlIbvW0ICyZ0noZLq/s2250/image_2025-07-07_15-38-28.png

បច្ចុប្បន្ន Angelababy គឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ខណៈដែលពាក្យចចាមអារ៉ាមអំពី «ការបង្ហាញខ្លួនឡើងវិញ »របស់នាងនៅក្នុងកម្មវិធី ឧស្សហកម្មរបស់ប្រទេសចិនបានរីករាលដាលយ៉ាងឆាប់រហ័ស។ អ្នកគាំទ្រ និងអ្នកជំនាញជាច្រើនជឿថា នេះអាចជាចលនាសាកល្បងដោយទីភ្នាក់ងារគ្រប់គ្រង និងដៃគូប្រព័ន្ធផ្សព្វផ្សាយ ដើម្បីវាយតម្លៃប្រតិកម្មជាសាធារណៈ មុនពេល Angelababy ត្រឡប់មកវិញជាផ្លូវការ។ ប្រសិនបើព័ត៌មាននេះជាការពិត ហើយនាងពិតជាចូលរួមព្រឹត្តិការណ៍នេះ នឹងក្លាយជាចំណុចរបត់ដ៏សំខាន់មួយ ដែលបើកទ្វារក្តីសង្ឃឹមសម្រាប់អាជីពដែលជាប់គាំងរបស់តារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi24F76RpKT19KwBdUkFwVKtMzZxltxVuPHmG3AGZrqmCGGcegz3_ZSEMg90dh-_ag_REBGCDE3BAyBR2HDxo7cRDf1Mb3mSCr2pW-cc3tpWyzKWMitPS0XaFGZXl2oTA62d5HfRd75GgZuo2IARoOTNoulTFeBxRTU4egii2ETUKZe5zcJ4JXqgE_aRMIu/s1600/image_2025-07-07_15-35-44.png

Angelababy ដែលធ្លាប់ ជានិមិត្តរូបនៃភាពស្រស់ស្អាត និងអំណាចនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។ សមត្ថភាពរបស់នាងបានធ្វើការក្នុងវិស័យជាច្រើន តាំងពីការសម្ដែង ការដើរម៉ូត រហូតដល់ការចូលរួមក្នុងកម្មវិធីពិតដ៏ពេញនិយមដូចជារឿង “Running Man” របស់ចិន បានជួយនាងឱ្យកសាងអាណាចក្រផ្ទាល់ខ្លួនរបស់នាង។ អាជីពរបស់ Angelababy បានរីកចម្រើនក្លាយជាឈ្មោះដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងអាជីពសិល្បៈចិន
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7BCsb6lVPO4ZH_lSxR90rphXlmZaZOHPq_WqRIprt1NLhfNz8MBQ1vOFkF2oNdMEOKbPFwxgIChqeoGdusPZOaoLRB1tXEQJs3jg3LV0rW3AoM2Gwx_eAx0Ufwouy8KMeqjAJyve8wFh-GOQggtMHgGQrxu3WaH-AAvSR66xX1RAB6lvxBqFFTsVuFpTI/s1899/image_2025-07-07_15-38-20.png
ទោះជាយ៉ាងណាក៏ដោយ Angelababy ត្រូវបានរង្គោះរង្គើយ៉ាងខ្លាំងបន្ទាប់ពីរឿងអាស្រូវទាក់ទងនឹងកម្មវិធី «Crazy Horse» នៅប្រទេសបារាំងកាលពីចុងឆ្នាំ ២០២៣។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងក្នុងចំណោមសាធារណជនចិន ទោះបីជាភាគីរបស់ Angelababy បាននិយាយដើម្បីពន្យល់ និងសូមទោសក៏ដោយ ប៉ុន្តែរូបភាព និងកេរ្តិ៍ឈ្មោះរបស់នាងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងរឿងអាស្រូវនោះ កិច្ចសន្យាផ្សាយពាណិជ្ជកម្មជាច្រើនត្រូវបានបញ្ចប់ គម្រោងភាពយន្តត្រូវបានជាប់គាំង ហើយនាងស្ទើរតែបាត់ខ្លួនពីព្រឹត្តិការណ៍កម្សាន្តសំខាន់ៗនៅក្នុងប្រទេសចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQDex57RGOlxqPzBm5Yg_fZwsLv278fzSbvHd2GmjaczXgFu6BYELfwJEKJggAYQyNJObcgCPCR0n4d-65nEEmlKbF0NrELxMxRGcbkLtlQeDvxmadOcIg7c7KWiHa-F0WUvBKCK_GRr4yyTy73_TWRcq9LqNLFum5YreMXRLy7RT0QgCybt1cWJCKSJRN/s1861/image_2025-07-07_15-38-23.png

ប្រសិនបើពាក្យចចាមអារ៉ាមអំពីការចូលរួមក្នុងកម្មវិធី Fashion Week ជាការពិត នេះនឹងក្លាយជាឱកាសមាសសម្រាប់ Angelababy ដើម្បីត្រឡប់មកចាប់អារម្មណ៍វិញ។ ទោះជាយ៉ាងណាក៏ដោយ ផ្លូវខាងមុខគឺពិតជាពោរពេញទៅដោយបញ្ហាប្រឈម៕