Influencer សយ សេងហួរ និង Bank បានបង្ហោះនៅលើបណ្តាញសង្គមរៀងៗខ្លួនដោយបញ្ជាក់ទៅកាន់អ្នកគាំទ្រថាអ្នកទាំងពីរពុំបានឈ្លោះគ្នានោះទេប៉ុន្តែមានរឿងយល់ច្រឡំចំពោះគ្នាទើបរក្សាគម្លាតពីគ្នា។

Influencer សេងហួរ បានបង្ហោះវីដេអូខ្លីនៅលើបណ្តាញសង្គមជាមួយនឹង Influencer Bank ដោយបញ្ជាក់ថាអ្នកទាំងពីរពុំបានឈ្លោះគ្នានោះទេគ្រាន់តែយល់ច្រឡំក៏រក្សាគម្លាត។ លោកក៏បញ្ជាក់ទៀតថា ធំធាត់ក្នុងវិស័យដូចគ្នាជិត១០ឆ្នាំហើយមានរឿងអីមិនច្បាស់ក៏និយាយ Clear ទៅ។.png)
នៅលើបណ្តាញសង្គមរបស់ Bank វិញបានបង្ហោះរូបជាមួយនឹង សេងហួរ ហើយបានបញ្ជាក់ថាអ្នកទាំងពីរមិនដឹងថាឈ្លោះគ្នារឿងអ្វីដែរ  តែដឹងថាមានការយល់ច្រលំគ្នាដោយសារពាក្យមនុស្សជុំវិញខ្លួន ប៉ុន្តែ មិនបានរកាំរកូសឈ្លោះគ្នាជាសាធារណៈអ្វីដែរ។ Bank បានរៀបរាប់ទៀតថា អ្នកទាំងពីរបានរក្សាគម្លាតឱ្យគ្នាទៅវិញទៅមក ទុកឱ្យពេលវេលាដោះស្រាយដោយខ្លួនឯង។
Influencer រូបនេះបានបញ្ជាក់ថារូបគេនិង សេងហួរ មិនមែនទើបតែត្រូវគ្នាថ្មីៗនេះទេ ហើយមានរឿងច្រើនណាស់ដែលអ្នកទាំងពីរមិនចាំបាច់ប្រកាសក្នុងបណ្តាញសង្គម។ លើសពីនេះ Bank ក៏សុំចិត្តអ្នកដែលគិតថាអ្នកទាំងពីរនៅឈ្លោះគ្នា ដើរបង្កើតពាក្យមិនល្អនិយាយរឿងមិនពិត ពីអ្នកទាំងពីរ ខណៈអ្នកទាំងពីរបានសម្រេចចិត្តដើរតាមក្តីស្រមៃរៀងខ្លួន ហើយជូនពរគ្នាឱ្យសំណាងល្អក្នុងជីវិតរៀងៗខ្លួនហើយ៕
 
		 
	









