Home តារាជាតិ រឿង UN មិនសូវជាសកម្មការងារ លោក ខាំ ភូរិ លើកឡើងបែបនេះ

រឿង UN មិនសូវជាសកម្មការងារ លោក ខាំ ភូរិ លើកឡើងបែបនេះ

81
0

អង្គការសហប្រជាជាតិ ហៅកាត់ថា UN ជារឿងៗតែងតែត្រូវបានសាធារណជនបញ្ចេញមតិរិះគន់ចំពោះចំណាត់ការរបស់អង្គការមួយនេះដែលហាក់ដូចជាគ្មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាឬយឺតយ៉ាវជាដើម។ ទោះជាយ៉ាងណាសម្រាប់លោក ខាំ ភូរិ វិញដ្បិតតែ UN ពុំបានបញ្ចេញសកម្មភាពខ្លាំងក្លាក្តីប៉ុន្តែលោកចាត់ទុកថាជារឿងល្អមួយហើយប្រសិនជាគ្មានអង្គការនេះទេពិភពលោកអាចនឹងកាន់តែវឹកវរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX75-mT_RkgpeQyTGZEUEzK3IkHjJ3qHYTGD8UVUYrjI_FswKHWAFlxJ_zUYXLSV-CGiOV5KwQnPRuD91S2UiUPA5mKRCZ5NxSRuoRXcGdJSd2uKcJapSQNEdSvs0f8VPY0s7tt4yOVgWkF3wSbgWCDHVVHFVuWuMBhiIYdVKSg-_LZose4ZabwqUZX88L/s1920/image_2025-08-14_16-12-32%20(4).png
នៅថ្ងៃទី៨ ខែមេសា UN បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នៅការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលដែលជាសកម្មភាពរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិដោយកំណត់ថាជនស៊ីវិលមិនមែនជាគោលដៅក្នុងសង្គ្រាមនោះទេ។ សេចក្តីថ្លែងការណ៍របស់ UN បានទាក់ទាញមនុស្សជាច្រើនដោយអ្នកខ្លះក៏មិនពេញចិត្តចំពោះអង្គការមួយនេះពីព្រោះគ្មានចំណាត់ការអ្វីក្រៅពីអំពាវនាវនោះទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7mdLtE_QucFEsn9vpcHkPfYdEb9g21FEeupnV8uPj6EdYotePoNRnZJFnySZ1HkAwZC5OvWmPftkB5BVq3XZctA_iiiD1VArFz3aaH_zvErFXk_a2_B574h5vQHZ46s1FnzhaCs17Y_jEsARVH1wGEBUdeZLf9QOB3CZ8EwC_Xq_ZI0FIoHefPfFU8IWm/s960/image_2025-08-14_16-12-35%20(4).png
    ស្របពេលមានការបញ្ចេញមតិជាច្រើនលោក ខាំ ភូរិ ដែលជាអ្នកនិពន្ធនិងជាផលិតករមួយរូបក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនចំពោះអង្គការមួយនេះ។ លោកបានចែករំលែកនៅលើបណ្តាញសង្គមថា «UN មិនមែនជាម្ចាស់ផែនដីទេ គឺជាអង្គការដែលរស់ដោយសារវិភាគទានពីប្រទេសសមាជិក។ ធម្មតាទេ “អ្នកចេញលុយ គឺជាអ្នកមានមាត់មានក”។ ប្រទេសដែលផ្តល់ថវិកាច្រើនជាងគេ តែងតែមានឥទ្ធិពលលើការសម្រេចចិត្ត ឬការកំណត់របៀបវារៈផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjELnC8w7BGFYaLuUqxG4uU5zQMpJiTyTz0qzOW1MOK8yMES0skX40zOjXzfb75LLSONhjc_wgEQgrAB1EnnbHNRT73jAbOSw6SH1OMV-55MViJE1P4a7K3x8gwj22Qu21Q3MoPdoFJdDNz6lIdKQ_6ti7NXzo-P2753NFtYrO3eeXEsB6CiF3IzMp8J0ws/s1280/photo_2026-04-10_09-17-08.jpg
    ជារឿយៗ យើងឃើញ UN ចេញសេចក្តីថ្លែងការណ៍ “ព្រួយបារម្ភយ៉ាងខ្លាំង” ឬ “ថ្កោលទោសដាច់អហង្ការ” ប៉ុន្តែនៅលើដីជាក់ស្តែង ការបាញ់បោះ និងការរំលោភបំពាននៅតែបន្ត។ ភាពយឺតយ៉ាវ និងអសមត្ថភាពក្នុងការបញ្ឈប់ជម្លោះភ្លាមៗ ធ្វើឱ្យគេយល់ថាស្ថាប័ននេះគ្រាន់តែជា»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlaTJYb2QAla5WC6UT8x1l39vAQ8XC9-c-Ww8ttUYHNtti2g-nvwwp6CLtefc8lcDdFaIBesq7zL5Wivy7IeXcWyWu7eVhKDZ6xN88KFK-yE5CHixrnNUMlhLMWwA0OzDljahWnPIiWgJpqV6OZJ1WFFV_tB3aazzN422vqEWIst_Fp80e6sEmawqc3VZy/s849/image_2026-04-08_15-22-06.png

    លោកបន្តទៀតថា «បើគ្មានច្បាប់ ឬគ្មាន UN សោះ តើពិភពលោកនឹងទៅជាយ៉ាងណា?
    ទោះបីជាវាមិនល្អឥតខ្ចោះ និងមានភាពលម្អៀង ក៏វាជារបាំងចុងក្រោយដែលជួយសម្របសម្រួលរឿងមនុស្សធម៌ ការចាក់វ៉ាក់សាំង កម្មវិធីស្បៀងអាហារ និងការទប់ស្កាត់សង្គ្រាមលោកលើកទី ៣ មិនឱ្យកើតឡើងតាមរយៈការចរចា។វាដូចជា អាជ្ញាកណ្តាលដែលលម្អៀង អ៊ីចឹងយើងខឹងគាត់ យើងដឹងថាគាត់មិនយុត្តិធម៌ តែបើដេញគាត់ចេញ ហើយលែងមានអាជ្ញាកណ្តាលសោះ នោះការប្រកួតនឹងក្លាយជាការវាយតប់គ្នាផ្អើលតារាងមិនខាន»៕