វិទ្យាស្ថាន Milken របស់អាមេរិកបានចាត់ចំណាត់ថ្នាក់ម៉ាឡេស៊ីស្ថិតក្នុងលំដាប់ទី១ ជាប្រទេសទាក់ទាញការវិនិយោគបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៦ ដោយការវាយតម្លៃលើកត្តាចំនួន៥ គឺម៉ាឡេស៊ីមានភាពលេចធ្លាជាងប្រទេសនានា ។ លើសពីនេះ ម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់ទី២៣ ជាប្រទេសទាក់ទាញការវិនិយោគលើពិភពលោក ដោយប្រធានវិទ្យាស្ថាន Milken ថា ប្រទេសផ្សេងៗក៏ទាក់ទាញការវិនិយោគដែរ ប៉ុន្តែក្រុមវិនិយោគិនពិចារណាយ៉ាងលម្អិតមុននឹងសម្រេចចិត្តវិនិយោគនៅប្រទេសណាមួយ ។.jpg)
យោងតាមរបាយការណ៍សន្ទស្សន៍ឱកាសវិនិយោគសកល (GOI) ប្រចាំឆ្នាំ២០២៦ របស់វិទ្យាស្ថានអាមេរិក Milken គឺម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសទាក់ទាញការវិនិយោគបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ បើប្រៀបធៀបនឹងប្រទេសផ្សេងៗដែលទាក់ទាញការវិនិយោគក្នុងតំបន់ ខណៈការចំណាត់ថ្នាក់លើពិភពលោកវិញ ម៉ាឡេស៊ីស្ថិតក្នុងលំដាប់លេខរៀងទី២៣ ។

វាជាចំណាត់ថ្នាក់ល្អបំផុត បើប្រៀបធៀបនឹងប្រទេសមានសេដ្ឋកិច្ចរីកចម្រើនផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានទាក់ទាញការវិនិយោគដូចគ្នា ហើយការជាប់ចំណាត់ថ្នាក់នេះដោយសារម៉ាឡេស៊ីមានសេដ្ឋកិច្ចរឹងមាំ និងស្ថាប័ននានាមានគុណភាព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ។

តាមរបាយការណ៍សន្ទស្សន៍ឱកាសវិនិយោគសកល (GOI) ប្រចាំឆ្នាំ២០២៦ របស់វិទ្យាស្ថាន Milken គឺម៉ាឡេស៊ីលេចធ្លោជាងបណ្តាប្រទេសក្នុងតំបន់ រួមទាំងដំណើរការល្អក្នុងផ្នែកហិរញ្ញវត្ថុ និងអាជីវកម្ម ។ ការចាត់ចំណាត់ថ្នាក់ប្រទេសទាក់ទាញការវិនិយោគបំផុតនៅអាស៊ីអាគ្នេយ៍ និងពិភពលោក បានវាយតម្លៃលើកត្តាចំនួន៥ រួមមាន ៖ ការយល់ដឹងពីអាជីវកម្ម, មូលដ្ឋានគ្រឹះសេដ្ឋកិច្ច, ការគ្រប់គ្រងហិរញ្ញវត្ថុ, ក្របខ័ណ្ឌស្ថាប័ន និងស្តង់ដារ-គោលនយោបាយអន្តរជាតិ ។.jpg)
របាយការណ៍នេះបញ្ជាក់ថា ប្រទេសចំនួន៦ ក្នុងតំបន់អាស៊ីអាគ្នេយ៍បានទាក់ទាញទឹកប្រាក់ការវិនិយោគពីក្រៅប្រទេសសរុបស្មើ៨.២% ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ហើយការវិយោគផ្ទាល់ពីបរទេស (FDI) ស្មើជាង៧០% នៃការវិនិយោគសរុប ។.jpg)
ចំណែកវៀតណាមជាប់ចំណាត់ថ្នាក់ទី២ គឺជាប្រទេសទាក់ទាញការវិនិយោគបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៦ និងជាប់ចំណាត់ថ្នាក់ទី៣៩ លើពិភពលោក ដោយសារកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមកើនឡើងខ្ពស់រហូតដល់៦.៥% កាលពីឆ្នាំ២០២៥ ព្រមទាំងមានលក្ខខណ្ឌពាណិជ្ជកម្មអំណោយផល និងអត្រាអតិផរណាទាប ។

លោក Matthew Aleshi ប្រធានផ្នែកភូមិសាស្ត្រសេដ្ឋកិច្ចរបស់វិទ្យាស្ថាន Milken ដែលបានចូលរួមចាត់ចំណាត់ថ្នាក់ថា សេដ្ឋកិច្ចរីកចម្រើនរបស់ប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍បានទាក់ទាញការវិនិយោគដូចគ្នា ប៉ុន្តែវិនិយោគិនចាប់ផ្តើមពិចារណាយ៉ាងលម្អិតមុននឹងសម្រេចចិត្តវិនិយោគនៅប្រទេសណាមួយ ។ យើងមើលឃើញប្រាក់វិនិយោគហូរចូលប្រទេសទើបមានសេដ្ឋកិច្ចរីកចម្រើនថ្មីៗជាបន្តបន្ទាប់ ក្នុងនោះប្រទេសនៅអាស៊ីអាគ្នេយ៍ទទួលបានប្រយោជន៍ច្រើន បច្ចុប្បន្ន ក្រុមប្រទេសអាចរក្សាស្ថិរភាពសេដ្ឋកិច្ច និងបង្កើនការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ នឹងមានឱកាសទាក់ទាញការវិនិយោគយូរអង្វែង ៕










