ចិន ៖ ក្លឹបបាល់ទាត់ Changchun Xidu នៅក្នុងប្រទេសចិនត្រូវបានពិន័យជាប្រាក់ចំនួន 30,000 យ័ន (4,000 ដុល្លារអាមេរិក) សម្រាប់ការបញ្ជូនវិញ្ញាណអាក្រ.ក់ផ្លូវងងឹតដើម្បីជួយពួកគេក្នុងការផ្តួលដៃគូប្រជែងរបស់ពួកគេ។
.jpg)
ក្លឹបបាល់ទាត់ Changchun Xidu ដែលលេងក្នុងកម្រិតទី3 របស់ប្រទេសចិន ត្រូវបានគេរកឃើញថាមានកំហុសក្នុងការបិទ “យ័ន្ត” នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុម Shanxi Chongde Ronghai ជាគូប្រជែង នៅមុនពេលការប្រកួតនៅថ្ងៃសៅរ៍ ដែលក្រុម Changchun Xidu ធ្វើជាម្ចាស់ផ្ទះ។ ហើយជាលទ្ធផល Changchun បានយកឈ្នះការប្រកួតក្នុងលទ្ធផល 2-0 និងទទួលបានចំណាត់ថ្នាក់លេខប្រាំបីនៅក្នុងលីគទី2។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្លឹបផ្សេងទៀតនៅក្នុងផ្នែកទី 3 របស់ប្រទេសចិនក៏បានរកឃើញក្រដាស “យ័ន្ទ” នៅពេលពួកគេបានទៅលេងនៅក្លឹប Changchun ។ សមាគមបាល់ទាត់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសផាកពិន័យកាលពីថ្ងៃពុធថា “សមាគមកីឡាបាល់ទាត់ចិននឹងដោះស្រាយបញ្ហានេះយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់បំផុត ចំពោះរាល់ការបំពានច្បាប់ និងបទប្បញ្ញត្តិ”។

គួរឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលក្លឹបបាល់ទាត់នៅក្នុងប្រទេសចិន បានប្រើក្រដាសយ័ន្តដើម្បីដាស់វិញ្ញាណងងឹត ក្នុងការយកឈ្នះលើការប្រកួត។ នៅឆ្នាំ 2017 ក្រុម Henan Jianye បានធ្លាក់ដល់បាតតារាងនៃក្របខ័ណ្ឌ Chinese Super League បានអញ្ជើញបូជាចារ្យ Taoist ចំនួន15 នាក់ដើម្បីធ្វើពិធីនៅលើទីលានមុនពេលការប្រកួតរបស់ពួកគេជាមួយក្រុម Shandong Luneng Taishan ។
ជាលទ្ធផល Henan បានឈ្នះការប្រកួតនេះ 2-1 ដែលជាការឈ្នះលើកទីពីររបស់ពួកគេក្នុងរដូវកាលនេះ។ ទីបំផុតពួកគេបានគេចផុតពីការដកចេញ និងបញ្ចប់ដោយទទួលបានប្រាំបីពិន្ទុពីលើតំបន់ជម្រុះ៕










