Home Blog Page 397

លីម សុណាលីស បង្ហាញមុខមានស្នាមខ្លាំងព្រោះមិនចង់ឱ្យទស្សនិកជនខកចិត្តពេលជួបខាងក្រៅ

0

Influencer លីម សុណាលីស តួស្រីក្នុងបទចម្រៀង «៥០ ៥០» របស់ វណ្ណដា និង វណ្ណថាន បានបង្ហាញមុខរបស់នាងដោយគ្មានការ Makeup ហើយទស្សនិកជនបានឃើញពីស្លាកស្នាមលើផ្ទៃមុខរបស់នាងបានយ៉ាងច្បាស់។ ការបង្ហាញមុខបែបនេះ ណាលីស បញ្ជាក់ថានាងមិនចង់ឱ្យអ្នកគាំទ្រខ្លួនខកចិត្តពេលជួបមុខនៅខាងក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqU_vYqT1mvxK_8uJJ_jLIpCW6TsJFI9-ynSTQrgzPjTDWZ7Sb3tO-KsJ6kdKy2hciJxpaIVlikmuP09pE7Pkw949WiFmr9CtR4tfpORnPY0pb002wGGOWtfQuuVMejAqVUgdu_QBSYBIpGElmdcAGRIzD0v2y62jjxuJTvgimpTpj4rNnSHtc_t23Ivlk/s1440/image_2025-07-08_09-09-59.png

ថ្មីៗនេះ សុណាលីស បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកដោយទទួលបានសារយ៉ាងវែងនិងភ្ញាក់ផ្អើលពេលដែលនាងបង្ហាញពីស្នាមនៅលើផ្ទៃមុខព្រោះអ្នកលេង IG គេកម្រនឹងបង្ហាញផ្ទៃមុខដែលមានមុន មិនស្អាតរបស់ខ្លួនបែបនេះណាស់។ សុណាលីស ថានាងបង្ហោះបែបនេះដោយសារតែចង់ចែករំលែកទៅអ្នកទស្សនារបស់នាងថាមុខនាងមិនរលោងនោះទេហើយទីពីរនោះគឺចង់ឱ្យអ្នកគាំទ្រទុកចិត្តនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMBkS-xFJkWlRdy-YlGj-rchJ47iBvciCJwi3b4VRLmEp91oD-A9PfnRjsnNwxyg-YfYAkzAlZBMMKmpWN32Wl_wEUZCUq5lSODHIGv308dHAOELVRuOHD2WbxdibbDJ9B_jlL788w-hhuowbj2qcII_-VKSJIVSmunP1eigoE_-GyPwVRtiOKDHD2IahU/s1179/image_2025-07-08_09-10-01.png
Influencer រូបនេះបន្តទៀតថា នាងចង់ឱ្យអ្នកគាំទ្រឃើញទាំងភាពស្រស់ស្អាត ឃើញទាំងបញ្ហារបស់នាង ហើយនៅពេលជួបនាងនៅខាងក្រៅគឺមិនខកចិត្តព្រោះនាងបានប្រាប់រួចហើយទើបមិនរំពឹងខ្ពស់មកកាន់នាង។ ណាលីស ថាការប្រាប់អ្នកគាំទ្របែបនេះគឺធ្វើឱ្យផ្លូវចិត្តរបស់នាងល្អ ហើយអ្នកគាំទ្រក៏មិនខកចិត្តចំពោះនាង។ យ៉ាងណាតារាស្រីរូបនេះ បានផ្ញើសារថា រាល់អ្នកដែលធ្វើវីដេអូទាំងអស់គឺគាត់ជាមនុស្សធម្មតា នៅពីក្រោយគាត់ធ្វើវីដេអូ Makeup គឺគាត់មានបញ្ហាសុខភាពស្បែក បើសិនជាជួបនៅខាងក្រៅមានសភាពមិនដូចអ្វីធ្លាប់ឃើញនៅលើបណ្តាញសង្គមគឺចង់ឱ្យអ្នកគាំទ្រមានអារម្មណ៍ធម្មតាចំពោះគាត់ កុំវាយប្រហារ ដូចជាពាក្យ «ឃើញនៅក្រៅអាក្រក់ នៅខាងក្នុងផ្សេង» ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-UjSqHVTDQau6QNJ3jNQX13UxrnlCq7Gd42VW9iPyi6boxTd77FbTbtaARn31DSveq3276WkwrBPVq9Mwja_T1EWVeuh_ls5-VItCJjZ5fueYeY_adJ24OvvFZDbvvNz3Y-b4QEH4gbGlXvBTwloDx2EzCdmSyeVz-1u8iN6ZOHX6RiUxK29nXbwUN80l/s1179/image_2025-07-08_09-10-03.png

លីម សុណាលីស បានលើកឡើងទៀតថាចំពោះអ្នកដែលបង្ហាញវិញទៀតសោត បើបង្ហាញអ្វីដែលស្អាតរហូតតែម្តងនោះវាជាធម្មតាទេពេលអ្នកមើលភ្ញាក់ផ្អើលដូច្នេះយើងគួរបង្ហាញអ្វីដែលស្មើភាពគ្នាដើម្បីឱ្យអ្នកទស្សនាទទួលយកបានហើយយើងក៏ទទួលបានផលវិជ្ជមានពីអ្នកទស្សនាដូចគ្នា។ ណាលីស ថា វាអាស្រ័យទាំងអ្នកមើលនិងអាស្រ័យទាំងអ្នកបង្ហាញហើយការដែលនាងបង្ហាញមុខរបស់នាងបែបនេះ នាងក៏មានអារម្មណ៍ភ័យដូចគ្នាប៉ុន្តែនាងជ្រើសរើសប្រាប់អ្នកគាំទ្រខ្លួន៕

 

 

មួយក្តារនេះក្រុម La Cima ធ្វើឱ្យមហាជនពេញចិត្តស្តូក

0

ក្រុមចម្រៀងដ៏ពេញនិយមសម្បូរបទផ្អែមល្ហែម La Cima បានធ្វើឱ្យស្រទាប់មហាជនពេញចិត្តយ៉ាងខ្លាំងនៅក្នុងកម្មវិធីប្រគំតន្រ្តីដ៏ធំកាលពីពេលថ្មីៗនេះបន្ទាប់ពីបានសម្តែងបទ «មិត្តរួមអាវុធ» ហើយទស្សនិកជនបានច្រៀងតាមយ៉ាងកងរំពង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4bTUZwejLLwytgPKPDAhKFctnqy3Do_Y9FSIXAxLqn_GlLHEKb-RU7fjUQ2a9QH59MMPqoXYnQlvN3ZyAFjDQZQcTtKWl_z3vcHmQBLDZIbNf2HXPxQlbtAnihhxA7S9Lt7bVK8gP5hGAmFJv3vNiLutmHhBSYE_PxOiLNiIhtJesmgjOTgdvlZ5vfEnz/s2048/image_2025-07-07_16-33-14.png

«មិត្តរួមអាវុធ» ពីតារាចម្រៀង All3rgy ft Hasha នៃសមាជិកក្រុមចម្រៀង La Cima បានចេញផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយបទនេះបានរួមបញ្ជូលចម្រៀងកងទ័ព គន់មើលទៅមេឃ និងលាយបញ្ចូលប៉ារ៉ូលថ្មី ផងដែរ។ នៅក្នុងការប្រគំតន្រ្តីកាលពីរាត្រីថ្ងៃទី៥ កក្កដា ថ្មីៗនេះ តារាចម្រៀង All3rgy និង Hasha រួមទាំងសមាជិកផ្សេងទៀតរបស់ក្រុម La Cima បានជ្រើសរើសបទនេះក្នុងចំណោមបទផ្សេងទៀតមកសម្តែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGvmQRv3xQEuUffQDS_UWZdOOQdQ5rbEhAmfOErrjw-oikOzCYhnH6LHubAlvMlPKkvvaDter48-J43D4p9trNw0kprb_5HkTVjE7CLawlFnYhhZnGPd7rBkyEHgl17zXkNJpynbTA76c1JlvENm6Ar6w1qtNrHhkFgIjUd37lR98xEsi-j8P_88X1-Rsn/s2048/image_2025-07-07_16-33-04.png
អ្វីដែលធ្វើឱ្យទស្សនិកជនពេញចិត្តគឺក្បាលដំបូងនៃបទចម្រៀងនេះដែលជាចម្រៀងអំពីកងទ័ពអ្នកគាំទ្របានស្រែកច្រៀងកងរំពងពេញកន្លែងប្រគំតន្រ្តីធ្វើឱ្យទស្សនីយភាពនេះក្លាយជាទិដ្ឋភាពប្រកបដោយភាពកក់ក្តៅក្នុងរូបភាពស្នេហាជាតិមាតុភូមិជាពិសេសគឺការផ្តល់កម្លាំងចិត្តមួយទៅកាន់កងទ័ពជួរមុខដែលកំពុងឈរជើងប្រកបដោយភាពអង់អាចការពារបូរណភាពទឹកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9YBrCPZqxFeBZevQ7AdzlHoHIhi7e5NG8wt9X5R6esvSHtGQ0LeZspP2q0dGfcFKHgpU6sK6BKX-k5NYMz3TF2g9YXzTOJGKYnrf45OWabWI-6oL8f2rcfXjpqo9p56Y2qMOAtCKFA06Sxzr_FULCT-f3QF_QmsbQo1YYB-QPakCLQ4m86w0EC3VPr26A/s2048/image_2025-07-07_16-32-59.png
ក្រុមចម្រៀង La Cima ក៏បានបង្ហាញចំណាប់អារម្មណ៍អរគុណអ្នកគាំទ្រជាមួយនឹងពាក្យពេចន៍ថា «សូមអរគុណ សម្រាប់ក្តីស្រឡាញ់ និងស្នាមញញឹម ក៏ដូចជាអំឡុងពេល បទមិត្តរួមអាវុធ
ខ្មែរស្រឡាញ់ខ្មែរ និងផ្តល់ក្តីនឹករលឹកដល់បងៗកងទ័ពជួរមុខផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTDJiFUu4zaITM5JgW1rV6HpaMJiYotCF26Qg_jp2LSIPYUkxs2J6q8ZPHjjmHoNT8XQgW4RQEFy0V6kN3lk65kiuH_kCP5oczS15GlgeSCyRwTEQlM07u39mkKCjeM7VqJ21R2w4MjYDUSjzHctpjzRrWw_v-NH6QiWA-F4cmm7YlCYSp9GVJqsyavJLC/s2048/image_2025-07-07_16-33-08.png

គួរបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃទី៧ ខែកក្កដា បទចម្រៀងស្នេហាជាតិខាងលើនេះឈរនៅចំណាត់លេខ១២ នៅលើយូធូបជាមួយនឹងការទស្សនាជាង១លានដង៕

តុលាការថៃចេញដីកាចា.ប់ខ្លួនអ្នកឧកញ៉ា កុក អាន ពីបទបង្កើតទីតាំង និងពាក់ព័ន្ធជាមួយឧក្រិដ្ឋ.កម្មឆ្លងដែន

0

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ តុលាការថៃបានចេញដីកាឱ្យសមត្ថកិច្ច Cyber ថៃចា.ប់ខ្លួនលោកឧកញ៉ា កុក អាន សញ្ជាតិខ្មែរ ដោយចោទប្រកាន់ថា លោកជាម្ចាស់ទីតាំងឧក្រិដ្ឋ.កម្មឆ្លងដែន ព្រមទាំងពាក់ព័ន្ធជាមួយឧក្រិដ្ឋ.កម្មឆ្លងដែន និងលាងលុយក.ខ្វក់ ។ ជំហ៊ានដំបូង សមត្ថកិច្ចថៃបានរឹបអូសរថយន្តទំនើបជាច្រើនគ្រឿង និងរឹបអូសប្រាក់ សរុបចំនួន២៧លានបាត ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2ZKNLdw9kPbA9M9rA56KKDLIRjw2QeJyDyq1umL0REn0UpAxBjpIMGyPBhHN7CQqcfFszKctYozA_kD9WNS2okLehv4EoiHazEi0sZeVTN4s-M8HeQVeBjr3ZEqav0mYhAu-0x-Pr6GIrt1QpORvSH1IyNjK1G1oSuKijLbZXqWJaisQPlnA2ehF10ciJ/s800/photo_2025-07-08_10-43-31%20(2).jpg
ខ្លឹមសារក្នុងដីកាតុលាការថៃបញ្ជាក់ថា លោកឧកញ៉ា កុក អាន សញ្ជាតិខ្មែរ គឺជាម្ចាស់អគារ Crown Casino Resort មានកម្ពស់២៥ជាន់ រួមទាំងជាម្ចាស់អគារ១៨ជាន់ បានបង្កើតទីតាំង Call Center ដ៏ធំនៅទីក្រុងប៉ោយប៉ែត ដែលឆបោកពលរដ្ឋថៃ នៅប្រទេសកម្ពុជា ។ ក្រៅពីនេះ តុលាការថៃក៏បានចោទថា លោក កុក អាន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងលាងលុយកខ្វក់ ហើយសមត្ថកិច្ចថៃបានឆ្មក់ឆែកឆែរទីតាំង១៩កន្លែង នៅទីក្រុងបាងកក ខេត្តសមុទ្រប្រាកាន និងខេត្តឈុនបុរី ដែលជាបណ្តាញរបស់លោក កុក អាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirp3EIJbqHSml7YtHONALknM3sYgAuf-30ojgHGlHuEcG70qUVL0P1G9_mE2j3aOTpoNhqGu6Hr-tl9g65iob7Nfb59_6fFTHbJDTIgVZDyGuF27fWaFypboFw125K2b-vWbEieATHUloQrfxDnm1MgDtn-C5YJi-tZVmCB9-XgLL8W4YuGMYWQqUy75P-/s1024/image_2025-07-08_15-53-10.png
តាមការផ្សាយសារព័ត៌មាន Khaosod គឺជនល្មើសបានបោកប្រាស់តាមអ៊ីនធើរណេតក្នុងរូបភាពផ្សេងៗ ដូចជា ៖ Hybrid Scam, Call Center និងលាងលុយកខ្វក់តាមរយៈគណនីក្លែងក្លាយ និងរូបិយប័ណ្ឌឌីជីថល ។ លើសពីនេះ ថែមទាំងបោកប្រាស់ពលរដ្ឋថៃជាច្រើនឱ្យមកធ្វើការ រួមទាំងបង្ខំឱ្យស្កេនផ្ទៃមុខដើម្បីបញ្ជាក់ពីប្រតិបត្តិការ និងឃុំខ្លួនជនបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM2lTIqVucDLsaI8Qs6BRVPdaZ06bPPFwYO6FiOXsZqM3HanTd5TVqHpFDlskMMDpoFCL34NZK3WPBp6HbMo7z1ecbv_ESHv98BCOpjYQXHFX9cZAbspLZgNCbvsAL0VSafQMbT5GqfO39z1UIvnLj4V6CQI6bvfImVPEWlnUN-trIXXw4sJJADtLS8JU_/s1024/image_2025-07-08_15-53-11.png

ក្រោយការស៊ើបអង្កេតបង្ហាញថា លោក កុក អាន គឺជាម្ចាស់អគារដែលក្រុមឧក្រិដ្ឋកម្មឆ្លងដែនធ្វើជាទីតាំងប្រព្រឹត្តល្មើស ហើយលោកបានចូលរួមក្នុងសកម្មភាព មិនថាដោយផ្ទាល់ ឬប្រយោលដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន ។ លោកបានធ្វើសកម្មភាព និងប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងក្រុមឧក្រិដ្ឋកម្មឆ្លងដែនតាមរយៈការចាត់ការ ការបញ្ជា ការញុះញង់ ផ្តល់ភាពងាយស្រួល ឬផ្តល់យោបល់ឱ្យប្រព្រឹត្តល្មើសធ្ងន់ធ្ងរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglGZbm04zMciq61fT6tcCYrIe-1VXtJsfeN6-dmKVkcy57D65vnZp0jeG0kzsfgVlY9NXPX-cLVcTS432Pk1uzJAJC6eX9RX7KTpv7tT8wj7f3bGttCizqhKgtkbdBCvMcZBaE2G3Q-1kAB3012bvuysEKbICfRiMIqKn-Evb2Q2mbdwlj6D6nEBI2o-hw/s700/image_2025-07-08_15-53-11%20(2).png
ហេតុនេះ ភ្នាក់ងារស៊ើបអង្កេតថៃបានដាក់សំណើទៅតុលាការព្រហ្មទណ្ឌឱ្យចេញដីកាចាប់ខ្លួនលោក កុក អាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្តទៀត ។ មានសេចក្តីរាយការណ៍ថា សមត្ថកិច្ច Cyber របស់ថៃបានឆ្មក់ឆែកឆែរទីតាំង ចំនួន១៩កន្លែង ហើយសមត្ថកិច្ចបានរឹបអូសរថយន្តទំនើបជាច្រើនគ្រឿង និងរឹបអូសប្រាក់ សរុបចំនួន២៧លានបាត ៕

 

 

សម្តេចតេជោ មានអត្តលេខយោធា ០០២ តើវីរជនរូបណាដែលមានអត្តលេខ ០០១?

0

សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា បានចូលធ្វើទាហានចាប់ពីថ្ងៃទី ៤ មេសា ១៩៧០ រហូតដល់ឆ្នាំ ១៩៩៣ ទើបទទួលបានឋានន្តរសក្តិ ដោយមានអត្តលេខយោធា ០០២។

ពាក់ព័ន្ធនឹងរឿងនេះ មហាជន បានកត់សម្គាល់ និងងឿងឆ្ងល់ តើថានរណាជាម្ចាស់អត្តលេខយោធា ០០១ បើសម្តេចតេជោមានអត្តលេខយោធា ០០២។

នាយទាហានថ្នាក់នាយឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេ០០១ គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ដ្រីទី១ និងអតីតប្រធានរដ្ឋសភា ។ ទ្រង់បានយាងសោយទិវង្គត់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

មុនឆ្នាំ១៩៩៤ ឋានន្តរស័ក្តិជា នាយឧត្ដមសេនីយ៍ ផុតលេខផ្កាយមាស៥ មាន២រូប ដែលជាសហអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

តែក្រោយមកនៅឆ្នាំ១៩៩៤ សម្តេចតេជោ និងសម្តេចក្រុមព្រះ កភាពគ្នាកាត់បន្ថយស័ក្តិ ម្នាក់១ស័ក្តិ គឺមកនៅត្រឹម ផ្កាយ៤ ៕

 

ក្រសួងធម្មការ ហាមអាជីវករលក់គោដុត ដោយបើកចំហរ

0

ក្រសួងធម្មការ និងសាសនា បានធ្វើការហាមដាច់ខាតការប្រកបអាជីវកម្ម “គោដុត” នៅតាមទីសាធារណៈ ដោយបើកចំហរ ដូចជានៅមុខហាងជាដើម។

ការដែលក្រសួងហាមប្រាមនេះ ដោយសារតែ ការលក់គោដុត បង្ហាញពីអំពើហឹង្សា និងឃោរឃៅ ផ្ទុយនឹងគោលការណ៍អហិង្សារបស់ព្រះពុទ្ធសាសនា។

បន្ថែមពីនេះ ចំពោះអាជីវករ លក់ដូរសត្វ និងសាច់សត្វគ្រប់ភេទ ត្រូវលក់តែក្នុងទីរានផ្សារ ហាមដាច់ខាតមិនត្រូវដាក់លក់ តាមផ្លូវសាធារណៈដោយរូបភាព ចងព្យួរ ដាក់ផ្ទាល់ដី លើគ្រែ ឬលើតុនោះទេ។

ដោយឡែក ការដឹកជញ្ជូនសត្វ សត្វស្លាប និងសត្វមានជីវិតផ្សេងៗ តាមរថយន្ត ម៉ូតូ កង់បី និងមធ្យោបាយផ្សេងៗទៀត ចាំបាច់ត្រូវបិទបាំងឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ ជៀសវាងព្យួរកនៅកន្លែងចំហរ ឬចងនៅលើផ្លូវ ដែលជារូបភាពបង្ហាញពីអំពើហឹង្សា និងប៉ះពាល់ដល់តម្លៃសីលធម៌នៃសង្គមកម្ពុជា។

គួរបញ្ជាក់ថា ព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគោរព និងបណ្តុះស្មារតីសីលធម៌ ដែលមិនអាចកាត់ថ្លៃបានក្នុងការអភិវឌ្ឍន៍ជាតិឆ្ពោះទៅរកភាពរុងរឿង សន្តិភាព និងវិបុលភាពពិតប្រាកដសម្រាប់មនុស្សជាតិ៕

ក្រុមអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ៖ ធានាគារ ខេប៊ីប្រាសាក់ និង អ៊ូរីប៊ែង ជាធានាគារដ៏គួរឱ្យខ្លាច និងបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ

0

១សប្ដាហ៍កន្លងមកហើយ ដែលក្រុមអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) បានបញ្ចេញ របាយការណ៍ស៊ើបអង្កេតស្តីពីការអនុវត្តការងារផ្តល់ប្រាក់កម្ចីរបស់ធនាគារកូរ៉េនៅកម្ពុជា ចំនួន២ គឺ ធានាគារ ខេប៊ីប្រាសាក់ (KB Prasac) និង អ៊ូរីប៊ែង ( Woori Bank ) បានរំលោភបំពានសិទ្ធមនុស្សធ្ងន់ធ្ងរ ប៉ុន្តែរហូតមកទល់ពេលនេះ ពុំទាន់ឃើញមានរបាយការណ៍ ឬការបកស្រាយណាមួយពីស្នាក់ការកណ្ដាលរបស់ធានាគារទាំងពីរខាងលើនេះទេ ខណៈដែលលោក លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា (ABC) បានត្រឹមតែបញ្ជាក់ពីគោលជំហរបស់ខ្លួនថា នឹងររក្សាស្តង់ដារធនាគារប្រកបដោយក្រមសីលធម៌ និងការពារសិទ្ធិអ្នកប្រើប្រាស់ ។

កាលពីពីថ្ងៃទី30 ខែមិថុនា ឆ្នាំ 2025 ក្រុមអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ បានបញ្ចាញរបាយការណ៍មួយមានចំណងជើងថា “ការផ្តល់ប្រាក់កម្ចីដែលគួរឱ្យខ្លាច របស់ធនាគារកូរ៉េនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះបានបង្ហាញពីការអនុវត្តការងារគ្មានក្រមសីលធម៌របស់មន្ត្រីធានាគារ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ក៏ដូចជាបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជាការគំរាមគំហែង បង្ខំឱ្យអតិថិជនលក់ដីដែលបញ្ចាំ និងបង្ខំឱ្យទៅខ្ចីលុយឯកជន ក្រៅប្រព័ន្ធ មកសងបំណុលខ្លួន ជាដើម ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizIcb6KC48X7dAAwS7dV1BqWvgqC-d4HzzAYnloxMQ2hvEO1WWnAqXKuuk7sLV6pvYQSfQ1ZES6vAdZ1HGPZ95VW9QCor8mduJMchEDRxI3vIrNLPO0OsSNZi1_iQle-0zPyqU6h5Z3cNKrxpq7m8fpGlgaiZdQ1TNDO8ET64zHGRpm9RLb1alYufzpgxZ/w628-h382/Captuffffre.PNG

តាមរយៈរបាយការណ៍ស្ដីពីការរំលោភពានសិទ្ធិមនុស្សធ្ងន់ធ្ងររបស់ធាគារ ខេប៊ីប្រាសាក់ (KB Prasac) និង អ៊ូរីប៊ែង ( Woori Bank ) នេះផងដែរ ត្រូវបានចងក្រងដោយក្រុមអង្គការសិទ្ធិមនុស្សនៅប្រទេសកូរ៉េ ដោយពួកគេបានធ្វើដំណើរមកកម្ពុជា និងចំណាយពេល ១០ថ្ងៃ ដើម្បីសម្ភាសន៍ផ្ទាល់ជាមួយអតិថិជន ក្នុងរាជធានីភ្នំពេញ ចំណុចកណ្ដាលខេត្តកំពង់ចាម និងភាគឦសាននៃខេត្តរតនគិរី ដើម្បីចង់ដឹងពីការអនុវត្តការងារ និងដំណើរការការងារកម្ចីរបស់ភាគីធានាគារ ។

ការស្ទង់មតិភាគច្រើនបានបង្ហាញថា មន្ត្រីធានាគារបានបញ្ចុះបញ្ចូលអតិថិជន ដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុទាបឱ្យខ្ចីលុយចំនួនច្រើន ដោយដាក់ប្លង់ដីជាទ្រព្យបញ្ចាំ ។
នៅពេលដែលបំណុលកើនឡើង មន្ត្រីធានាគារក៏បានគំរាម ឬបង្ខំឱ្យអតិថិជនលក់ដីដែលបញ្ចាំនោះនៅក្នុងតម្លៃទាប និងបង្ខំឱ្យទៅខ្ចីលុយក្រៅប្រព័ន្ធដើម្បីសងត្រឡប់មកវិញ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfpi3rXzVuBbx1DzfztQVJIUy1Sj5FVN_GXsMppTzJrwUOj4zUIv9djOZF3at7K53vUJjh42AuPWb4Du0uxSYdMcslTR2Q-UZIhT19JYe_EIo4QOJsN6TMRM2-qubZf9Chz_Z7sAakNWmPazk0ScXZ-9bdJOc9YP_D91dSae5ITDORGxpWn6l71wAHjiCe/w659-h481/Capdddture.PNG

របាយការណ៍វិភាគបានប្រាប់ថា ធានាគារទាំងពីរនេះ ទទួលបានប្រាក់ចំណេញជាច្រើនក្នុងមួយឆ្នាំៗ ប៉ុន្តែ វានាំឱ្យគ្រួសារជនរងគ្រោះជួបវិបត្តិហិរញ្ញវត្ថុ ធ្វើឱ្យកាន់តែមានភាពក្រីក្រ និងរំលោភសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពួកគេ។ នេះមិនមែនគ្រាន់តែជាការខាតបង់ផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការខូចខាតដែលគំរាមកំហែងដល់ការរស់រានមានជីវិតរបស់គ្រួសារ ដូចជាការបាត់បង់ដីធ្លី និងផ្ទះសម្បែង កង្វះស្បៀងអាហារ សុខភាពកាន់តែយ៉ាប់យ៉ឺន ការរំខានដល់ការសិក្សារបស់កុមារ និងពលកម្មកុមារ ជំងឺធ្លាក់ទឹកចិត្ត និងការធ្វើអត្តឃាតជាដើម ។

យ៉ាងណាមិញ KBN ស្វាគមន៍ចំពោះការបកស្រាយណាមួយពីភាគីធានាគារដើម្បីរក្សាបាននូវព័ត៌មានពិតប្រាកដ ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងប្រកបដោយវិជ្ជាជីវៈ បម្រើដល់មហាជនក្នុងសង្គម ៕

ដោយ៖ សហការី KBN, ដោនឡូតឯកសារ

កម្រិតទឹកក្នុងទន្លេនៅរដ្ឋតិចសាស់កើនឡើងខ្ពស់ជាង៨ម៉ែត្រក្នុងរយៈពេលមិនដល់១ម៉ោង បានសម្លា.ប់ មនុស្សអស់៥១នាក់ និងកុមារបាត់ខ្លួនជាច្រើននាក់ដែលកំពុងតែគេងលង់លក់កណ្តាលរាត្រី

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មាន BBC បានរាយការណ៍ពីស្ថានការណ៍ទឹកជំនន់ភ្លាមៗដែលកើតឡើងនៅតំបន់កណ្តាលរបស់រដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែកក្កដា កន្លងមក បានធ្វើឱ្យពលរដ្ឋអាមេរិកស្លា.ប់ រហូតដល់៥១នាក់ ក្នុងចំនួននេះមានកុមារស្លា.ប់ ចំនួន១៥នាក់ ។ មន្ត្រីឧតុនិយមបានជូនដំណឹងទៅកាន់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ពីព្រោះទឹកជំនន់នឹងកើតឡើងម្តងទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilJwDPT6BzjegWG6Jn4kpv7K0BqJjt4d4CPcCtWFUwOvkTAAgT1Rt6ggCZHHFuOq4w9T_s9EyzBJfeZNuwa0ZlX50P2UThMgM-shPxR36wqKK5cnlbdAXJpoJfjplTlVCxCh9esLynMwPOIJEsnehmfb7pCrgbzM4R7pyxu0oV-o9yXkEaqckfbcZigmqT/s3072/image_2025-07-08_14-18-59.png
លើសពីនេះ ភ្នាក់ងារសង្គ្រោះបានប្រមូលកម្លាំងស្វែងរកកុមារចំនួន២៧នាក់ផ្សេងទៀត ដែលបានបាត់ខ្លួនពី Camp Mystic គឺជាជម្រកស្នាក់នៅរបស់យុវជនគ្រីស្ទានស្ថិតនៅមាត់ទន្លេហ្គួតាលូបេ ។ ជម្រកស្នាក់នៅនេះមានសិស្សស្រី ចំនួន៧៥០នាក់ មកស្នាក់នៅដើម្បីរៀបចំកម្មវិធី ភ្នាក់ងារសង្គ្រោះសន្យាថា នឹងព្យាយាមស្វែងរកជនរងគ្រោះឱ្យទាល់តែឃើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx5p5gN4PsuTU9UkKmTiq5hNpxi-7jU_8T6KTfE8Eyn0jParaArAgX7BHzdXq9uOBPU4_Ndk2pDl_rf-ug-EljPvIOBZEIZt_K-LWxz77wvKj79V4qissgRigN3QxXO_NJS2Z37Dg8U4pYos-dmuqLfES7Hj1po37qr3hqecnTODTI0TiaxuNEkehDYx9B/s1100/image_2025-07-08_14-19-02.png

លោក Larry Letha អាជ្ញាធរតំបន់ខោនឌោនធី និយាយថា ពេលនេះ ភ្នាក់ងារសង្គ្រោះបានជួយសង្គ្រោះជនរងគ្រោះដោយសារទឹកជំនន់បានជាង៨៥០នាក់ ។ រីឯអាជ្ញាធរក្នុងតំបន់នៅតែប្រកាសពីគ្រោះទឹកជំនន់ភ្លាមៗរហូតដល់ថ្ងៃទី៦ ខែកក្កដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAhVD0p9d_8nRU9CEryDJvIXTY7g-Qmpulkw8Xg3yqG7PuuabEyN43k_M0RwyQ9RwJdQLbQslk0onj2xYYDSbXOHpCJngcEZEBuz3m98buh2rLV3OMQKTtOht19tzb3uTGwwxx0HPsPipn1_R_QZHsUdSCt8SLZ9yjQSuYxXnXMaoKQfaYsJ4756hLh61C/s1280/image_2025-07-08_14-19-03%20(2).png

លោក Greg Abbott អភិបាលរដ្ឋតិចសាស់ឱ្យដឹងថា ភ្នាក់ងារសង្គ្រោះនៅតែព្យាយាមស្វែងរកជនរងគ្រោះគ្រប់រូបមិនឈប់ឈរ ហើយយើងនឹងបញ្ឈប់ការស្វែងរកពួកគេ រហូតដល់បញ្ចប់ការរៀបចំកម្មវិធី ។ ក្មេងស្រីដែលបាត់ខ្លួនជាច្រើននាក់ គឺមានអាយុក្រោម១២ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBgB4rdJqlUNOhzM0yoz5ijn_VU_I0dvCIeboGmXoQSw8UBAIVqX01HP0QzMN6GBxCdP4REFCrys-uaFTCQWaR__Bf7-nM1UKm44gS16qZ_MQqkhlc4mAMAYVTxkYVT1pKDtVZv1h64mhhBQxKLYEVG-kugrOh6OQLEIePnmDsuWzZNe2fu0VKwCbigBgn/s600/image_2025-07-08_14-19-03.png

ជម្រកស្នាក់នៅរបស់យុវជនគ្រីស្ទានស្ថិតនៅមាត់ទន្លេហ្គួតាលូបេ ពោរពេញទៅដោយភក់ និងសម្ភារៈបាក់បែកក្រោយទឹកជំនន់ ។ បើតាមសេចក្តីរាយការណ៍ គឺក្មេងៗជាច្រើននាក់បានសម្រាកលង់លក់ក្នុង Camp Mystic ដោយពុំដឹងថា កម្រិតទឹកក្នុងទន្លេបានកើនឡើងខ្ពស់រហូតដល់ជាង៨ម៉ែត្រក្នុងរយៈពេលមិនដល់១ម៉ោង កាលពីព្រឹកព្រលឹមថ្ងៃទី៤ ខែកក្កដា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_XWWNieVFIBAsl72DQIhpvvd3rT4PaC1E-vMrNawNNQZ3r8n0mp8Fr1IgjggwmmAL6l_DuqIcCX9uqvxSPO7TTpoCV9NF1-t1cdNDwR8vjQ3OSkyDX-xYgf6PqjIgG2vAn_HHhIXA0g4q_SbLRVE2t1DX7tdNxn7Xb9qEGKbeeWK3mM2VfYWSaBVSmZTM/s850/image_2025-07-08_14-19-04%20(2).png
ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងថា រដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយបញ្ហាដែលកើតឡើងដោយសារទឹកជំនន់នេះ ហើយរដ្ឋាភិបាលនឹងបញ្ជូនឆ្មាំសមុទ្រទៅជួយស្វែងរកមនុស្សបាត់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPk0q0yy9_SYlH0WpMbUvlWAHw6PWodontEGD9KT7JD-e9ur98jp59xg_aGXW7Md4hz-QYgAjc6ZUp8xEc0JvlPLtfDumTsm2iJyeERYLLpMVbbqGy79pA7tYyaM9m0AE2smIB6KfKR8c4fNc2Mx22OvGz8WPchDwjTwaoCSEVb6Qed2H9N3sytQubPh2r/s780/image_2025-07-08_14-19-04.png

តាមការជូនដំណឹងរបស់ការិយាល័យឧតុនិយមជាតិ គឺមានទឹកជំនន់ភ្លាមៗកើតឡើងនៅរដ្ឋតិចសាស់ម្តងទៀត និងមានភ្លៀងធ្លាក់ចាប់ពី៥០ទៅ១២៧មីល្លីម៉ែត្រ កាលពីថ្ងៃទី៥ ខែកក្កដា ។ រីឯតំបន់ខ្លះមានបរិមាណទឹកភ្លៀងរហូតដល់ជាង២៥០មីល្លីម៉ែត្រ ៕

ថៃអនុវត្តវិធានការបិទព្រំដែនជាមួយកម្ពុជាបន្តទៀតក្រោមមូលហេតុស្ថានការណ៍នៅតែតានតឹង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា លោក ភូមិថាំ វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានចាត់ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីបំពេញភារកិច្ចជំនួសលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដែលតុលាការសម្រេចព្យួរ និយាយថា ភ្នាក់ងារសន្តិសុខជាតិនៅតែកំណត់យកវិធានការបិទព្រំដែនកម្ពុជា-ថៃដដែល គ្មានការបន្ធូរបន្ថយការឆ្លងដែនចេញ-ចូលទេ ដោយសារស្ថានការណ៍នៅតែតានតឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi304DfAoJhKjpUD1ZOBfaRQqrsFBx_KfSHLMAZbT9QxWAqFn_0aitr8z9FfLf4RxzxnzGaDdYEjTtcp1qPJL8tvF8tAX7W_ymmsZiZLkP1M-RIAYmp_7pzUE0ThaOHMs_RN4inVJPuZ3pfpoAd_wNSrAp9emHMoFKqX4A9vETHE4e7ADfAS4eB3PGvpchX/s1280/photo_2025-07-07_09-10-32%20(2).jpg

លោក ភូមិថាំ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើជាប្រធានកិច្ចប្រជុំភ្នាក់ងារសន្តិសុខជាតិឱ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតថាផុន ណាកផានិត មានតួនាទីជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានសរុបស្ថានការណ៍ព្រំដែននៅតែមានភាពតានតឹង ។ ហេតុនេះ ថៃនឹងអនុវត្តវិធានការបិទព្រំដែនទាំងអស់ជាមួយកម្ពុជាបន្តទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_-vkLG6sRi37VuTX0JESURbOXrG2LVBgFkmBFiHLS7L9wfKTSV7p3ubuObzM-f4JHcx5vfxjFZ9kzS899oVSJSDDpA84ePB_F6gMy38IsuTDtfYYt5YzMw6TZ0WeJ3uBAX7MQTPumGe5A0McvaXaz30YUKY3-jwRBVOiBh7ehiu445waUlvTfVxMN4oih/s1280/photo_2025-07-07_09-10-32.jpg
ភ្នាក់ងារសន្តិសុខជាតិបានទទួលសេចក្តីរាយការណ៍ពីស្ថានការណ៍ព្រំដែន និងក៏អរគុណមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលបំពេញការងារជាបន្តបន្ទាប់ ហើយប្រគល់អំណាចឱ្យលោក ណាតថាផុន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ មានតួនាទីទទួលខុសត្រូវជជែកជាមួយកងទ័ព រួមទាំងចាត់វិធានការរកវិធីដោះស្រាយបញ្ហាព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKklDVx0HUFAQXqaIfxXONcUDt448myd9Tpq_6gERWa5uibT3idFdfO4EyL-nLFKFyr38MgQV7ELshXpLWtiaSZazDnBXwTOGUcAq187BlBLW9PxmR-L2WCBGl4VLaqcmYcuRoU72G69G1xOuLuW6mBYbHcQMpZTpNEltRgEd7ircMyySw5giKx4gAQj1r/s1280/515499506_1296386239159016_3384908191168830905_n.jpg
ការជជែកពីការបន្ធូរបន្ថយវិធានការឆ្លងព្រំដែនកម្ពុជា-ថៃឬអត់នោះ លោក ភូមិថាំ បញ្ជាក់ថា គ្មានការជជែកគ្នាពីរឿងការបើកព្រំដែនឡើយ ថៃនៅតែអនុវត្តវិធានការបិទព្រំដែនដូចមុន គ្រាន់តែប្រគល់អំណាចឱ្យលោក ណាតថាផុន ហើយពុំចាំបាច់រាយការណ៍លម្អិតទេ លោកនឹងធ្វើជាអ្នកតំណាងរដ្ឋាភិបាលថៃ ។ រីឯការសម្រេចចិត្តបើក ឬបិទព្រំដែនកម្ពុជា-ថៃ គឺត្រូវពិភាក្សាក្នុងប្រជុំភ្នាក់ងារសន្តិសុខជាតិ ពីព្រោះភ្នាក់ងារនេះមានអំណាចពិចារណាដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzBT8lQ4SWeJBGHR3belyysPkGD902rwc0TRr1XDEWnIJo5h4ERsLUDqIoBEf9mkf4eCNHKVw3fX-UPiYQ8UQG_dTXGrIPXqGHxlJVlsqx5Q2VZ54P_-59DsneG-YFcZY0-XOIy2enPQuiJvnGPluUEzEEjNa_6Yxdvksv2am43mMVw8yROdxP2jW2Q7AE/s1280/photo_2025-07-07_14-22-26.jpg

ក្រៅពីនេះ លោក ភូមិថាំ ក៏បាននិយាយពីហ្វេសប៊ុកផេកកងទ័ពថៃឈ្មោះ «Army Military Force» ចោទប្រកាន់ថា កងទ័ពខ្មែរព្យាយាមចូលមកក្នុងទឹកដីថៃម្តងទៀត ហើយត្រូវបានទាហានឈុតខ្មៅថៃរារាំងរហូតដល់មានការប្រកែក ហើយក៏បំបែកផ្លូវគ្នា ដោយលោកថា លោកពុំជ្រាបពីព័ត៌មាននេះទេ ពីព្រោះពុំទទួលបានសេចក្តីរាយការណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirXScIL4Lb36g49-NFX_8zzS9X8rBFI2rM8UAAbgtqINaiuqrOXIVngbnukjHYvltu1JSFGcn4z9zF57k_IA4AA9g7F3v2s-nmCW88YqRERME_rxEOSjm4CIa3ELEncn2GXD3_C3LewlTlVRa0aYfrpPUAKhvvxiSIDJvOe6hDXAeP84zFdpoI8M0HlHqP/s1280/515935735_1296386255825681_7503834395276167099_n.jpg
គួរបញ្ជាក់ថា ក្រោយពីលោកស្រី ផេថងថាន ប្រគល់អំណាចឱ្យកងទ័ពមានសិទ្ធិសម្រេចបិទព្រំដែនកម្ពុជា-ថៃ កងទ័ពថៃក៏បានបិទព្រំដែនជាមួយកម្ពុជាទាំងអស់ជាឯកតោភាគីក្រោមមូលហេតុការពារសន្តិសុខពលរដ្ឋខ្លួន និងចោទប្រកាន់ថា កម្ពុជា គឺជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញ ។ ប៉ុន្តែគោលបំណងពិតប្រាកដដែលថៃបិទព្រំដែន គឺចង់ដាក់សម្ពាធឱ្យកម្ពុជាយល់ព្រមទទួលយកយន្តការចរចាទ្វេភាគីបញ្ចប់ជម្លោះ ៕

បើកទំព័រសករាជថ្មីនៃក្បាច់គុនខ្មែរ កីឡាករថ្នាលជាច្រើនរូប នឹងមកប្រកួតគ្នាដណ្តើមខ្សែក្រវ៉ាត់ ពីព្រឹត្តិការណ៍ វី-អាកទីវ អារាមគុនខ្មែរ

0

សប្តាហ៍នេះ! កីឡាករថ្នាលគុនខ្មែរ វី-អាកទីវ បានត្រៀមខ្លួនរួចរាល់ហើយ ចញ្ចិមចិត្តសង្កត់ធ្មេញ ខ្លាំងប៉ះខ្លាំង កក្រើកសង្វៀន វី-អាកទីវ អារាមគុនខ្មែរ លើកនេះ ថ្នាលគុនខ្មែរ ប្រភេទ ២៥គីឡូក្រាម និង៤៨គីឡូក្រាម និងប៉ះគ្នាក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់ សង្វៀន វី-អាកទីវ អារាមគុនខ្មែរ គឺថាពេញចិត្តតែម្តង សម្រាប់អ្នកគាំទ្រនៅលើទឹកដីអច្ឆរិយៈ ស្ថិតនៅទីតាំងអារាម វត្តឈូកត្រសាលរស្មីមានជ័យ ខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuknCWrYsbjYqH41wZmjR2hWzuJhpTrdxuIoUeOOSVsYIIftHxDrzW1zYUfPaMq88Gc9mvcDKU-bqGH7S14ik37MK8Yy1CRFjgBVkT3J9vMFjbZLhQzjs7MAonPsA2g2L-K69MHuijwTOOBXhPs-p-CDzs774LwB-SMptp1h5N7fkXvNZDX7LOxN9Ndyru/s2500/V-Active-Thnal-Poster-2.jpg
កីឡាករថ្នាល វី-អាកទីវ ទាំង១៨នាក់ បានត្រៀមខ្លួន ត្រៀមកាយ រួចរាល់ហើយ នឹងមិនធ្វើឱ្យអ្នកគាំទ្រទស្សនាហើយខកចិត្តនោះឡើយ ហើយកីឡាករថ្នាលនីមួយៗ ក៏ចង់ដឹងពីសមសភាពគូប្រកួតរបស់ខ្លួនផងដែរ។ ម្នាក់ៗសុទ្ធសឹងតែមានបទពិសោធ ប៉ុន្តែអ្នកគាំទ្រក៏មិនដឹងថាកីឡាករថ្នាលរូបណា ជាម្ចាស់ខ្សែក្រវ៉ាត់ វី-អាកទីវ អារាមគុនខ្មែរ ដូចគ្នា យើងមានតែរង់ចាំទស្សនាការប្រកួតនេះទាំងអស់គ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYWYdP86XFOn3S9xFAHNEcKCiosAyUXdrffCZmE-jSFklpS0a4W5VDMmOvUO9psUHdV1pahyiIljiA-GGdKnEK8pcA97pGyveAOIT1aa2OeKWpUddg749k6M5Yizj3f9IfosB-mEzHXTTPz1Fc7vfRr9mvETkarM3zoOWmBFeCHcG9-xe9Nh3oVaDI8UA4/s2500/V-Active-Thnal-Poster-6.jpg
ចូលរួមទស្សនាឱ្យបានច្រើនកុះករ គាំទ្រដល់ថ្នាលគុនខ្មែរ ជួបគ្នាថ្ងៃទី៨-០៩ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង ៦ល្ងាចតទៅ នៅបរិវេណ វត្តឈូកត្រសាលរស្មីមានជ័យ ភូមិបុស្ស ឃុំខ្នាពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប ផ្សាយផ្ទាល់តាមរយៈផេកផ្លូវការ Krud Kun Khmer, KSF Kun Khmer Super Fight. គាំទ្រថ្នាលគុនខ្មែរ គាំទ្រ វី-អាកទីវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaLDUehaMfdqr5WLc11DVn3znVJqkREOuob5bFor1myG0XcAtjDje-lGhpW8rkCRmkFk0yT5m6iQnK-2W_Pm9rfpdFSW0tORFZRhSzxFbJVNnPeKsKTwlFLLJ924TwLpx1tOTmnL6Hebe7po79Mad0TmfQouR1UfldPbjQKLxb0c_YWtDuUbBrh1zCbW_N/s2602/V-Active-Thnal-Poster-5-Fight-Card.jpg

ចុះឈ្មោះប្រើប្រាស់អ៊ីនធឺណិតមិត្តហ្វូនវ៉ាយហ្វាយថ្មីឬទូទាត់ប្រាក់បន្តចាប់ពី3ខែឡើងទៅនឹងមានឱកាសឈ្នះ iPhone 15 pro max !!!

0

ភ្នំពេញ៖ដើម្បីជាការតបស្នងដល់អតិថិជនរបស់ខ្លួនក្រុមហ៊ុនមិត្តហ្វូនបានបន្តកម្មវិធីផ្តល់សំណាងដល់អតិថិជនរបស់ខ្លូន ដែលកំពុងប្រើប្រាស់សេវាកម្មអ៊ីនធឺណិតវ៉ាយហ្វាយឬអតិថិជនចុះឈ្មោះថ្មីនឹងមានឱកាសឈ្នះ iPhone 15 pro max និងរង្វាន់ផ្សេងៗយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត។ ការផ្តល់ជូនកម្មវិធីពិសេសនេះនឹងចាប់ផ្តើមពីថ្ងៃទី01ខែកក្កដាឆ្នាំ2025រហូតដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025ដែលមានរង្វាន់សរុបដូចជា៖
– ទូរស័ព្ទ iPhone 15 pro Max 6រង្វាន់
– ទូរទស្សន៍ Samsung Smart TV 43 អ៊ីង ១២រង្វាន់
– បន្ថែមការប្រើប្រាស់ចំនួន 2ខែ 30រង្វាន់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuaB5m9HteqeRyXJzF3LJrMpfg7O7m10YZXxhknMubHYHEkBtjN9a0pXmjxqgSl62RARBJNAsN-a0_87Z3gVxMVcL1V8G_UIg9hQ-cj1_s5WPJijqx_Urj7_trFvtKI8-jcLs6hXcS1dVZztmg3Dbj3S8188vpYn2gE0AG0m3cwnKlF9eEKmfQhp-OkA4f/s1320/Picture2.png
ល័ក្ខខណ្ឌចូលលរួមកម្មវិធី៖
– សម្រាប់អតិថិជនថ្មីចុះឈ្មោះនិងបង់មុនចាប់ពី3ខែឡើងទៅ
– សម្រាប់អតិថិជនចាស់ទូទាត់បន្តចាប់ពី3ខែឡើងទៅ
ទស្សនាការចាប់រង្វាន់រៀងរាល់ខែនៅគេហទំព័រ៖ -Metfone WiFi Cambodia និង គេហទំព័រផ្លូវការរបស់ Metfone។

មិត្តហ្វូនវ៉ាយហ្វាយមានច្រើនជម្រើសកញ្ចប់សេវាកម្មដែលសាកសមសម្រាប់គេហដ្ឋាននិងអាជីវកម្មខ្នាតតូចដូចជា៖
???? $15 _ ល្បឿន 50 Mbps
???? $18 – ល្បឿន 60 Mbps
???? $25 – ល្បឿន 85 Mbps
???? $35 – ល្បឿន 120 Mbpshttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge8e6PQyhfl6Mk-bIHsQPlObBny4P4S2OwWSGPTjy2EuEj81ySy5xoMtqmy7LfS-Ld4CWUWamP4rgNOkHJxwXjcvamOyE8RfN4fM2IjbLRted-zBSYIT_cKuw5n6tVAZ4WovgW4DdkVFJ_DCes2koN4K6EYGm-O_vyloBFXtxyjNFopKrO8NZx6O3Vmp1l/s1320/Picture1.png

មិនតែប៉ុណ្ណោះអតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖
????ទទួលបាន 1ខែ បន្ថែមសម្រាប់បង់មុន 6ខែ
????ទទួលបាន 3ខែ បន្ថែមសម្រាប់បង់មុន 12ខែ
????មិនគិតថ្លៃរ៉ៅតទ័រWifi (ឱ្យខ្ចី)
????មិនមានប្រាក់កក់

នឹកដល់អ៊ីនធឺណិត នឹកដល់មិត្តហ្វូនវ៉ាយហ្វាយ!
សម្រាប់ព័ត៌មានបន្ថែម អំពីសេវាកម្មអ៊ីនធឺណិតយើងខ្ញុំសូមទូរស័ព្ទមកលេខ 0976 097 097 ឬ ចូលទៅកាន់ទំព័រហ្វេសបុកផ្លូវការរបស់ មិត្តហ្វូនវ៉ាយហ្វាយ ttps://www.facebook.com/share/1HX9amDUfa/?mibextid=wwXIfr
និង Telegram Channel https://t.me/Metfone_WiFi