Home Blog Page 391

Squid Game រដូវកាលទី២ មិនទទួលបានការតែងតាំងសម្រាប់ពានរង្វាន់ Emmy

0

រដូវកាលទី ២ នៃ Squid Game របស់ Netflix មិនត្រូវបានតែងតាំងនៅក្នុងពានរង្វាន់ Emmy Awards ឆ្នាំនេះទេ ។ នេះជាពានរង្វាន់ទូរទស្សន៍ដ៏មានកិត្យានុភាពបំផុតនៅក្នុង សហរដ្ឋអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM4r27rifTwTWAijm7I6-PtuCLWAhy6SA_0U9wpdnBxQGjMKj_mT43ZWy2UG12nB4fnU5FiFPRjILctjgMjSFxmSACyy0_Sm_T3K2-Y-hf3JpGqgrhap4K3Xot1p7BYrPqVhYILJzyVq_6MVJA5jW63GHJ6YiN3uz-mj5f8v1Xd0LpHzFPt6nGkAGiPspR/s720/image_2025-07-17_15-53-11.png
នៅថ្ងៃទី ១៥ខែកក្កដា Academy បានប្រកាសពីការតែងតាំងសម្រាប់ពានរង្វាន់ Emmy Awards លើកទី ៧៧ ហើយ Squid Game បានអវត្តមានពីប្រភេទសំខាន់ៗដូចជា «រឿងភាគល្អបំផុត»។ យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា Squid Game ត្រូវបានគេរំពឹងថានឹងទទួលបានការតែងតាំងក្នុងប្រភេទជាច្រើនប៉ុន្តែត្រូវបានទុកចោលទាំងស្រុង។” ទោះជាយ៉ាងណាក៏ដោយ ទស្សនាវដ្តីក៏បានបន្ថែមថា រដូវកាលទី ២ នៅតែទទួលបានពិន្ទុ ៨៣% លើ Rotten Tomatoes។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5bONwpDMKo8E4MSZSYJkzZeul9gfKo5UNNWB9S9T-5WCvtBY5jzFnOQNgC9IZSVh_7yQoi9Uvy-svZEEvM04JvU4erKOJscJ8TKliU35WkDIlveqbC1XZWvnro3D7LS6sFcXzierijNIMgWSbVMW1yxvP39ng7P0p1x0QvX6n9ddKLuVP4q05Fa-LmZgN/s1320/image_2025-07-17_15-53-03.png

ក្នុងឆ្នាំ ២០២២ Squid Game រដូវកាលទី១ បានបង្កើតកំណត់ត្រាមួយដោយ ទទួល បានការតែងតាំងចំនួន ១៤ នៅក្នុងកម្មវិធី Emmy Awards ។ នេះគឺជាការតែងតាំងច្រើន បំផុតមិន ធ្លាប់មានសម្រាប់រឿងភាគដែលមិនមែនជាភាសាអង់គ្លេសនៅឯកម្មវិធី Emmy Awards ។ នៅក្នុងពិធីប្រគល់ពានរង្វាន់ក្នុងឆ្នាំនោះ Squid Game បានឈ្នះពានរង្វាន់ចំនួន ៦ រួមមាន «អ្នកដឹកនាំឆ្នើម» លោក Hwang Dong Hyuk , «តារាសម្ដែងឆ្នើម» លោក Lee Jung Jae និងពានរង្វាន់ផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTkWirSrRBnNMxlvieT4Ll8UEyucyRqvgDVdaaS3OY7QdCakcTx3FKktJH4fHw4_YQStz14AZewb10iCdJTG1hiqBstCVT1rAEIUiEeFPIOiNa2ndlelwd1eF0tn9IeG3y-FmnrGIqErBoTPHk5SxY6Avs-oj28ROYUfgyrUyUhDAx2FH-H6HUgI0T0-wA/s1320/image_2025-07-17_15-53-06.png
អ្នកវិភាគខ្លះយល់ថា មូលហេតុដែលរដូវកាលទី២ មិនជាប់ឈ្មោះក្នុងឆ្នាំនេះ គឺព្រោះសាច់រឿងខ្វះការបញ្ចប់។ រដូវកាលទី ២ និងទី ៣ នៃ Squid Game គឺជារឿងបន្តមួយ ប៉ុន្តែត្រូវបានចេញផ្សាយជារដូវកាលពីរដាច់ដោយឡែកពីគ្នា ដែលអាចធ្វើឱ្យអ្នក ទស្សនាមានអារម្មណ៍ថាមិនពេញលេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB_eatjSn6K07c-uVrFe3DPTLbNr6E1TFV4lSB3IEYoNdpt7Fpiid_i8sd6WKgLsCMQDffMm2BSmThFWzWB2nQlHY8Y39Kb4dmSRpV-GVRpGvH0xHP4Gc7k6Vc1CUwaw-cFGtFBKuvCQE38SevQxpmkXboX9cekzU_qTgZiTkhmmHdEyBKEFVzn8wc3AxV/s1320/image_2025-07-17_15-53-07.png

ទោះជាយ៉ាងណាក៏ដោយ រដូវកាលទី ៣ ដែលចាក់ផ្សាយក្នុងខែមិថុនា ឆ្នាំ ២០២៥ នៅតែមានសិទ្ធិសម្រាប់ Emmys នៅឆ្នាំក្រោយ។ រយៈពេលនៃការទទួលបានសិទ្ធិនៅឆ្នាំនេះអនុវត្តចំពោះតែការបង្ហាញដែលចាក់ផ្សាយនៅចន្លោះថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥ ប៉ុណ្ណោះ។ Squid Game រដូវកាលទី ២ បានដាក់បញ្ចាំងជាលើកដំបូងនៅក្នុងខែធ្នូ ឆ្នាំ ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Tuj6LzMSBkKDWm0s9u5b1ccKRYp5dX_2HAJ0TkhE3mOH-1Eoi6zmu-i00R1hzFoAmk8RAU_q7DStD2BWOSoQs5fdb9XcScwz-p1pGJe-Mrw2tbUYOhnDNjDti1UYHjPYwaxEfcaM4Rcubdz4Q40p-Q62yAdCb4SrcOgVbC0y7wBtPDaJvW9GE3AykIjF/s1320/image_2025-07-17_15-53-10.png
Squid Game រដូវកាលទី២ បន្តដោយតួឯកប្រុស Gi-hun សម្តែងដោយ Lee Jung Jae សម្រេចចិត្តមិនចាកចេញពីប្រទេសកូរ៉េ ប៉ុន្តែត្រឡប់មកបង្ហាញអង្គភាពនៅពីក្រោយហ្គេម ដ៏សាហាវនេះ។ សាច់រឿងបានពង្រីកជាមួយនឹងតួអង្គថ្មីៗជាច្រើន ដោយបង្ហាញបន្ថែម អំពីរបៀបដែលហ្គេមដំណើរការនិងអ្នករៀបចំនៅពីក្រោយឆាក៕

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍

0

ភ្នំពេញ៖ នៅក្នុងកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ណាហ្គាវើលដ៍មានសេចក្តីរីករាយបង្ហាញដល់សាធារណជននូវស្ថាបនិក និងអ្នកច្នៃម៉ូដយីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗនៅពីក្រោយព្រឹត្តិការណ៍នេះ។ បន្ទាប់ពីទទួលបានជោគជ័យនៃការរៀបចំកម្មវិធីនេះលើកដំបូងកាលពីឆ្នាំមុន ព្រឹត្តិការណ៍នៅឆ្នាំនេះមានការចូលរួមពីយីហោកំពូលៗរបស់ប្រទេសិង្ហបុរីជាច្រើនរួមបញ្ចូលទាំងយីហោសម្លៀកបំពាក់ និងស្បែកជើងដែលច្នៃដោយដៃផងដែរ។

យីហោមួយក្នុងចំណោមយីហោជាច្រើនដែលចូលរួមនៅក្នុងកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” គឺ A Gentleman’s Tale ដែលជាក្រុមហ៊ុនត្រួសត្រាយផ្លូវឈានមុខគេដែលផ្តល់សេវាកម្មកាត់ដេរ និងស្គែនវាស់ដងខ្លួនដោយបច្ចេកវិទ្យាស៊្រីឌី (3D) ចល័តក្នុងឆ្នាំ២០១៧។ ត្រូវបានស្គាល់ចំពោះស្នាដៃច្នៃសម្លៀកបំពាក់បុរសនាសម័យបច្ចុប្បន្ន យីហោនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយស្ថាបនិក Kenneth Chia និង Lyn Chan ដែលផ្តល់សេវាកម្មកាត់ដេរដល់គេហដ្ឋាន និងការិយាល័យរបស់អតិថិជន។ សហស្ថាបនិក Kenneth Chia ហៅគំនិតនេះថាជា “ទូសម្លៀកបំពាក់ពិសេស”។

នៅក្នុងកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” សាធារណជននឹងមានឱកាសជួបជាមួយក្រុមការងារស្ថាបនិករបស់ A Gentleman’s Tale អ្នកសារព័ត៌មាន និងក្រុមអ្នកធ្វើមាតិកាល្បីៗដូចជា Le Petit Journal, The Monopolitan, MediaCorp និង Yahoo Finance ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy9JQRCuGFB95x7i2JB6FHGxRgUVaO6ik-fcjXRS-FNHWMp0TbZF_f5wBMzVN637se8gRPAFiRKLysr1wmM77CwsUkbVPqAoGtEigUXfw609Qc1sgYxNSSQ4L8FDAWf9umJtxFzby52zn6DrcdMx-36rrOWV0OdsLSkyGIW9g2pk1M1QWgZ0uPYrsixyTS/s2000/a.jpg

A Gentleman’s Tale ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាហាងឈានមុខគេរបស់ប្រទេសសិង្ហបុរីដែលផ្តល់សេវាកម្មកាត់ដេរ និងស្គែនវាស់ដងខ្លួនដោយបច្ចេកវិទ្យាស៊្រីឌី(3D)ចល័តដល់គេហដ្ឋាន និងការិយាល័យដែលច្នៃម៉ូដសម្លៀកបំពាក់ដ៏ទាក់ទាញសម្រាប់សុភាពបុរស។

Kenneth Chia បានឱ្យដឹងថា “យើងមានក្តីរំភើបដែលបានយកគំនិតកាត់ដេរនេះមកកាន់រាជធានីភ្នំពេញ។ ការកាត់ដេរ គឺមិនត្រឹមតែតម្រូវតាមការចង់បានរបស់អតិថិជននោះទេប៉ុន្តែសម្លៀកបំពាក់នីមួយៗ​មានបង្កប់នូវរឿងរ៉ាវ និងចរិតលក្ខណៈអ្វីមួយ។ ព្រឹត្តិការណ៍នេះអនុញ្ញាតឱ្យពួកយើងចែករំលែកពីទស្សនៈ និងការច្នៃប្រតិដ្ឋតាមរយៈការពន្យល់ដោយផ្ទាល់ដល់អ្នកចូលរួម”។

នេះគឺជាការបង្ហាញខ្លួនលើកទីពីរនៃយីហោនេះក្នុងប្រទេសកម្ពុជាដែលបានផ្តល់សេវាកម្មដ៏ជោគជ័យរបស់ពួកគេកាលពីឆ្នាំ២០២៤ ។ ការបង្ហាញខ្លួនលើកនេះនឹងផ្តល់ការពន្យល់ណែនាំដល់សាធារណជនកាន់តែច្រើនអំពីម៉ូដដែលស័ក្តិសមសម្រាប់សុភាពបុរសគ្រប់រូប។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ក្រុមហ៊ុនផលិតស្បែកជើងរបស់ប្រទេសសិង្ហបុរី CNES Shoemaker គឺជាក្រុមហ៊ុនផលិតស្បែកជើងដែលមានលាយម៉ូដបែបប្រពៃណីជាមួយម៉ូដបែបសម័យទំនើប។ រាប់ចាប់ពីការផលិតស្បែកជើងគុណភាពខ្ពស់ដោយដៃរហូតដល់គ្រឿងលម្អបន្ថែមដែលធ្វើពីស្បែក ភ្ញៀវអាចកម្ម៉ង់ម៉ូដគ្រប់បែបយ៉ាងដែលពួកគេស្រមៃចង់បាន។ ក្រុមហ៊ុន CNES Shoemaker មានការទទួលជាលក្ខណៈអន្តរជាតិដែលមានការផ្តោតទៅលើគុណភាពដែលបានទាក់ទាញអតិថិជនមកពីទ្វីបអាស៊ី និងប្រទេសជាច្រើនទៀត។

នៅក្នុងកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” នៅណាហ្គាវើលដ៍ CNES Shoemaker នឹងបង្ហាញពីសិល្បៈនៃការច្នៃស្បែកជើង តាំងបង្ហាញស្បែកជើងដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចជួបផ្ទាល់ជាមួយអ្នកច្នៃម៉ូដស្បែកជើង និងឈ្វេងយល់ពីបច្ចេកទេសដែលត្រូវបានអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwDQhzHIZl3XMCJFQDW5Na2Muks_dcr4Ei7-koAEPaI3MG-O2StHVLuLnoiaCon__hTHSa8C3GFii13aixDddoPHcSRStCLr62O0nphBkgXE3RHCkWxzv9No9NwZ4ZtkDparRqXwaq1_GYzeuB_5bfqWzE7x62Xfq6MZEefoA5W0bZqRLMdW-gNoI1hWVp/s2000/b.jpg

CNES Shoemaker នឹងបង្ហាញពីសិល្បៈនៃការច្នៃស្បែកជើង និងតាំងបង្ហាញស្បែកជើងដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចជួបផ្ទាល់ជាមួយអ្នកច្នៃម៉ូដស្បែកជើង និងឈ្វេងយល់ពីបច្ចេកទេសដែលត្រូវបានអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។

ស្ថាបនិក Le Huy Tian បានឱ្យដឹងថា “ចេញពីបេះដូងនៃទីក្រុងសាយហ្គន ផលិតបែបប្រពៃណី ទទួលស្គាល់ជុំវិញសកលលោក យើងនឹងផ្តល់ការពន្យល់ណែនាំដល់អ្នកចូលរួមទាំងអស់ក្នុងពេលឆាប់ៗនេះ”។
អ្នកចូលរួមអាចដើរមើល និងទិញផលិតផលពិសេសទាំងនេះ ទទួលបានដំបូន្មាននៃរបៀបស្លៀកពាក់ និងឈ្វេងយល់ពីការវិវត្តន៍នៃម៉ូដ និងគោលបំណងនៃម៉ូដនីមួយៗ។

ស្របពេលជាមួយការអភិវឌ្ឍរបស់ណាហ្គាវើលដ៍ដើម្បីក្លាយជាគោលដៅកំពូលនៃរបៀបរស់នៅក្នុងប្រទេសកម្ពុជា កម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ផ្តល់ជូនលើសពីបទពិសោធន៍នៃការទិញផលិតផល ពោលគឺវាជាវេទិកាសម្រាប់សាធារណជនអាចសន្ទនា ផ្លាស់ប្តូរវប្បធម៌ និងឈ្វេងយល់ពីរបៀបស្លៀកពាក់ ជាដើម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ទី២ ជាន់ទី២២ ។ សាធារណជនអាចចូលរួមដោយឥតគិតថ្លៃពីម៉ោង ១១ ព្រឹកដល់ ៩ យប់។ សម្រាប់អ្នកដែលចង់ចូលរួមថ្នាក់បង្រៀន (masterclass) និងសិក្ខាសាលា (workshop) គឺតម្រូវឱ្យបង់ប្រាក់។ សម្រាប់បច្ចុប្បន្នភាព និងការចុះឈ្មោះ សូមចូលទៅកាន់ www.nagaworld.com/eu-register ឬតាមដានបណ្តាញសង្គមផ្លូវការរបស់ណាហ្គាវើលដ៍។

ជប៉ុនបារម្ភពីការបង្កើនសកម្មភាពកងទ័ពចិនប៉ះពាល់សន្តិសុខជប៉ុន និងតំបន់យ៉ាងធ្ងន់ធ្ងរ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រសួងការពារជាតិជប៉ុនបានចេញលិខិតប្រកាសជាថ្មីពីការបង្កើនសកម្មភាពខ្លាំងក្លារបស់កងទ័ពចិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជប៉ុនយ៉ាងធ្ងន់ធ្ងរ ខណៈយន្តហោះកងទ័ពចិនធ្លាប់រំលោ.ភដែនអាកាសជប៉ុន ។ លិខិតប្រកាសនេះបានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ដោយបញ្ជាក់ថា ចិនបានបង្កើនសកម្មភាពកងទ័ពនៅទូទាំងតំបន់ និងក្បែរទឹកដីជប៉ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMvTKtfJeJdQhU0w9HhuUpI2R4cn6KcA1BmmiY-_IIzxbT5R9t_WpQKo5cj88q_ca_WIdJWyB9O8Xwg9wkIjdDQS1S6atKmFfvk0w18juww3jK87uSCPrOkPTdFw5Nq0o-X16u3xefKfbh3FjjHk5LC50uqiKn3GH8vbPuCN0FS-GyiofrYtN4T4L3wxkW/s1024/image_2025-07-18_09-49-37.png
យន្តហោះកងទ័ពចិន១គ្រឿងបានហោះចូលដែនអាកាសជប៉ុន កាលពីខែសីហា ឆ្នាំ២០២៤ ។ បន្ទាប់មក នៅខែកញ្ញា ឆ្នាំ២០២៤ នាវាផ្ទុកយន្តហោះ និងនាវាចម្បាំងចិន ២គ្រឿងទៀតបានបើកឆ្លងកាត់កោះចំនួន២របស់ជប៉ុន ដែលស្ថិតនៅក្បែរតៃវ៉ាន់ ។ កងទ័ពរំដោះប្រជាជនចិនបានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជប៉ុនយ៉ាងខ្លាំង ហើយទង្វើរបស់ចិនគួរឱ្យបារម្ភណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Y6rXy86NoOB8LDmq3ueQdDD8-PGOP9HzeUZGqo-p3V61KyUXPe-O26QCyLOqhJ3v3jHqhd526jOHLR40cxqUMx9wR4z__BrakY_p1OAp6zHVFAX4ILJqAO9gBIwLGf3i3pyZ0yFX4YgjaRTxn_8QuwLcxn2Q2Q8_Z5MllJcDV-0rw6JbgV9ZMG3A8cjK/s1100/image_2025-07-18_09-49-35.png

មហិច្ឆតាកងទ័ពចិន គឺជាបញ្ហាប្រឈមយុទ្ធសាស្ត្រដ៏ធំបំផុត និងពុំធ្លាប់កើតឡើងពីមុន ដែលនឹងប៉ះពាល់សន្តិសុខជប៉ុន និងពិភពលោក ។ កាលពីសប្តាហ៍ទី២ ខែកក្កដានេះ អាជ្ញាធរទីក្រុងតូក្យូបញ្ជាក់ថា មានយន្តហោះចម្បាំងចិន១គ្រឿងបានហោះក្បែរយន្តហោះស៊ើបការណ៍ជប៉ុន ដែលឆ្ងាយពីគ្នាត្រឹមតែ៣០ម៉ែត្រនៅសមុទ្រចិនខាងកើត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAGZUp31P1Z2xpBwEhRKeLO6AojSp1BFogLajNNTy384jT-RyuDb6s_UWK1YRx9mHoyi5hoNhrpNr7dfGk1no-TGd21w0CTf22bg_JrmmYW0NyUDrT-gFR2LSsD2LmOBYzNgaQzeWXYewZyXY2Mtufdd67AQnuU0tUTWy2mBl0e4j6txrwLVXJcTJtA0qV/s860/image_2025-07-18_09-49-36%20(3).png

កាលពីឆ្នាំ២០២៤ នាវាចិនបានធ្វើដំណើរក្បែរកោះ Senkaku ឬចិនហៅថា កោះ Diaoyu រហូតដល់៣៥៥លើក ។ នៅឆ្នាំដដែល ជប៉ុនបានពិនិត្យឃើញនាវាផ្ទុកយន្តហោះចិន ចំនួន២គ្រឿងបានបើកឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកជាលើកដំបូង និងបើកចូលតំបន់សេដ្ឋកិច្ច EEZ ប៉ុន្តែរដ្ឋាភិបាលចិនអះអាងថា វាគ្រាន់តែជាការហ្វឹកហាត់ធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEYiEj4hKER_qc6Q-akStsExtSDun5HbRP-mgiRvFAwzNBrujCbLaURgoKm2bhtWgq8vr9WYoxXm861UdscIhntikRsR_9cnDF82SGvym984XIOpPpIKGatv-2ZrOLzzWkv2NL0hQMXIw5_D_rMxcKps9zO1csI4eCeyKDqImQ5HruRf88FGlos9w-C_b0/s1200/image_2025-07-18_09-49-36%20(2).png

កងទ័ពចិនថែមទាំងធ្វើសមយុទ្ធជាមួយកងទ័ពរុស្ស៊ី ដែលបង្ហាញយ៉ាងច្បាស់ថា ចិនមានបំណងបង្ហាញអំណាចរបស់ខ្លួនលើជប៉ុន ។ ជាមួយគ្នានេះ លិខិតប្រកាសរបស់ជប៉ុនបញ្ជាក់ថា សកម្មភាពរបស់កូរ៉េខាងជើង ក៏គំរាមកំហែងសន្តិសុខជប៉ុនខ្លាំងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRX46WH2fvKy9-HH6QJ1gQ9yhawfJ3symB7iEUGNhhLYISSG7ymSwBSnDkd_jVxmAS-gKzlGom9tMDD_Ub3oQeYm4jyvSJO8r-X44BBgNiktezyIfPS3ew4F_sOU6ONLkHIQ-ELlAsfX3jkBMdsMuKa4ouML7N4fds9JClSkroOtOYNXrAO1-JCpJ_sNRC/s1200/image_2025-07-18_09-49-36.png

ប្រទេសជប៉ុនស្ថិតក្នុងដំណាក់ការបង្កើនថវិកាការពារជាតិស្របតាមស្តង់ដារស្មើ២% នៃផលិតផលក្នុងស្រុកសរុប (GDP) តាមការកំណត់របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។ ក្រៅពីនេះ ជប៉ុនបានសហការផ្នែកកងទ័ពជាមួយអាមេរិក និងបណ្តាប្រទេសជាមិត្តរបស់អាមេរិកក្នុងតំបន់ ដើម្បីឱ្យកងទ័ពជប៉ុន-អាមេរិកអាចទប់ទល់ការគំរាមផ្សេងៗយ៉ាងរហ័ស ដូចជា ៖ ករណីចិនឈ្លានពានតៃវ៉ាន់ ៕

ថៃចោទប្រកាន់ថា កម្ពុជាយកគ្រាប់មីនមកដាក់ជាថ្មីនៅសមរភូមិចាស់បណ្តាលឱ្យកងទ័ពថៃ៣នាក់ដើរជាន់រងរបួស

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង រាយការណ៍ថា កងទ័ពថៃចំនួន១៤នាក់ បានដើរល្បាតនៅតំបន់ភ្នំ៤៨១ ស្ថិតនៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជធានី ជាប់ព្រំដែនប្រទេសកម្ពុជា ស្រាប់តែកងទ័ពថៃ៣នាក់ ដើរជាន់មីនបន្សល់ទុកក្នុងសមរភូមិចាស់បណ្តាលឱ្យរងរបួស ក្នុងនោះកងទ័ពម្នាក់រងរបួសកជើងធ្ងន់ធ្ងរ រីឯកងទ័ព២នាក់ទៀតរងរបួសស្រាល ។ បន្ទាប់មក កងទ័ពដែលដើរល្បាតជាមួយគ្នាក៏បានទាក់ទងទៅគ្រូពេទ្យដើម្បីសុំការសង្គ្រោះបឋមមុនពេលបញ្ជូនទៅមន្ទីរពេទ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqmYUSH8aDl-J9NP7lmlI2C_dYUaBJuZ9YQTZRigNuzx2cBRkvdbSP6Ah54sj4rhmbTX-eVfp_uMtFJDUf-_iO3spoWpEcdZTPBP90nwwt9PL_CKmm0LPxPJH2bW6Yuk4ONcRgAtNMd4TMKwkALleA8QRz5Zi5-s9sUL_9DM41Y0_esltjrQNCsVvk9U8H/s1536/image_2025-07-18_09-17-10%20(3).png
សារព័ត៌មាន Khaosod រាយការណ៍ថា កងទ័ពថៃបានដើរល្បាតក្នុងតំបន់ធ្លាប់ល្បាតជាប្រចាំនៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី កាលពីថ្ងៃទី១៦ ខែកក្កដា ប៉ុន្តែកងទ័ព៣នាក់ បានដើរជាន់មីននៅតំបន់ភ្នំ៤៨១ បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាល បើតាមការស៊ើបអង្កេតរបស់កងទ័ព គឺវាជាគ្រាប់មីនដែលបន្សល់ទុកក្នុងសមរភូមិចាស់ ។ ក្រោយមក កងទ័ពរងរបួសទាំង៣នាក់ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យណាមយឺន ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimMMfDRT5_zanMY47g8IgUdtNOkxxZYSuHZDWWPTu719XI0CQoDlq_KUuGA6j_JTenSBA7qs6ehC_QChkBaUwALdmgbqQMnAN9GGO6-iB5UlhJoLH_Qf78TRnEt3bRjHq10ZWmdqoJejFR88Inz-zwtRAZH7jWSfcAOrE0Ibk4yGb1YR8WwPEHOzJe4UMd/s512/image_2025-07-18_09-17-10.png

ខាងមន្ទីរពេទ្យណាមយឺន ក៏បានបញ្ជូនកងទ័ពទាំង៣នាក់ទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ Fort Sunpasitthiprasong នៅស្រុកវ៉ារីនឆាំរ៉ាប ខេត្តឧប៊ុនរ៉ាជថានី តាមរយៈឧទ្ធម្ភាគចក្រ រួចហើយ គ្រូពេទ្យបញ្ជូនកងទ័ព៣នាក់ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ និងវះកាត់កងទ័ពម្នាក់ដែលរងរបួសធ្ងន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6vXxvw60aVsG7pD0d74Wo6kzBhq-oyTYrU2Yn7NtbT-10xGffxTAD4vPHAWlCGIXQDqzRGvMFJ9HG1eEg4PPm6gUy_KR0ptUf06Ono1jqI-O08CpsL4LMJHmSDhp9FCx_XRmZuGjelt_NnhUJWQZlBUROocwPs4n8hvfjEMUrGWCFgAKVs7pmtpe_FBkW/s1500/image_2025-07-18_08-42-58.png

ដោយឡែក សារព័ត៌មានថៃ Nation TV រាយការណ៍ថា គ្រាប់មីននៅតំបន់ភ្នំ៤៨១ អាចជាគ្រាប់មីនដែលកម្ពុជាយកមកដាក់ថ្មីក្នុងសមរភូមិចាស់ដែលបានដោះគ្រាប់មីនរួចហើយ ។ វាជាគ្រាប់មីនថ្មីផលិតនៅប្រទេសវៀតណាម ហើយសារព័ត៌មាននេះចោទប្រកាន់ថា កម្ពុជាបានយកគ្រាប់មីនមកដាក់ជាថ្មីក្នុងសមរភូមិចាស់បណ្តាលឱ្យកងទ័ពថៃដើរជាន់រងរបួស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZcySAt_O5ZZf5TOfdTighyphenhyphenWKvqrWMouR8VHa1J5d6L2J35jA2OeS78U7VXf_Vb8G-H2rSodtNq5WEVe98vx5pcD3_CaC69A05Ekwu_KbHISCRuRCl1pF92Png26lpcTvGURZ1SUVDrcO5pdaiEbgK9lGj56a1rz_TIh-Txz8OuE5pEDNhk20btMP3NDRS/s690/image_2025-07-18_09-17-10%20(2).png
វាជាការទម្លាក់កំហុស និងចោទប្រកាន់មកលើកម្ពុជាដោយគ្មានភស្តុតាង ស្របពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃពុំទាន់ធូរស្រាល ។ កម្ពុជាពុំចង់បង្កសង្គ្រាមជាមួយប្រទេសជិតខាងទេ គឺមានតែប្រទេសថៃប៉ុណ្ណោះដែលតែងតែគំរាមកំហែងប្រើប្រាស់កម្លាំងកងទ័ពជាបន្តបន្ទាប់ និងបិទព្រំដែនដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ៕

តារារ៉េបដែលធ្លាប់ប្រមា.ថ BTS ត្រូវជាប់គុ.កពីបទបង្ករបួសស្នាម

0

យោងតាមគេហទំព័រ Allkpop កាលពីថ្ងៃទី ១៥ ខែកក្កដា តុលាការក្រុងសេអ៊ូលកណ្តាល បានកាត់ទោសតារាចម្រៀងរ៉េប B-Free ឈ្មោះពិតថា Choi Sung Ho អាយុ ៣៩ ឆ្នាំឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៤ ខែពីបទបង្ករបួសស្នាម។តុលាការបញ្ជាក់ថា៖ «ជនរងគ្រោះទំនងជារងការខូចខាតភ្នែកស្តាំជាអចិន្ត្រៃយ៍ ចុងចោទត្រូវផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ6h_ZEYaMbHeyBjn2QAClSqxlm4U0Y8pqOCOrY4p4_WEBtvM3DUpQAp-cLgZXq8IaYP8uGMA-_u6XGGNo1SKoG9dPCKhdQoYUgt8n29HvjhoOStQgoAbGKZAbPEr9hIOYEy1tzCVvzjeG0ycuBpf-FE5M6bSC3l1b0ApwgvBzZq6IaGC7pJcTMtq1ZWOq/s900/image_2025-07-16_10-07-01.png
ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងខែមិថុនា ឆ្នាំ ២០២៣ នៅឯអគារផ្ទះល្វែងមួយក្នុងទីក្រុងសេអ៊ូល។ B-Free បានឈ្លោះជាមួយសន្តិសុខម្នាក់អំពីបញ្ហាផ្លូវចូល បន្ទាប់មកបានវាយ អ្នកស្រុកម្នាក់ដែលជួយអន្តរាគមន៍ក្នុងជម្លោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF7WHmgdeIG7NXagobTXA4oR8zZhRkRr7vtos1-HPUCDlpBytROn9utMa8rvaOUTV5Oyv4On3oVPfCtFt-b-FmZvRaqV2LZl08GMjQKeqTW1nfSBFcb3HhsG9EICieXCrsVfSiG_U3TfdDYZsHb96nncaUYvLZSnQQ13uJFSFUnnQDICO5dmxTPnD06OVq/s512/image_2025-07-16_10-07-02.png

តារារ៉េបរូបនេះបានដាល់ជនរងគ្រោះដល់ដី បណ្តាលឱ្យបែកមុខ និងខូចសរសៃប្រសាទភ្នែក ។ មន្ទីរពេទ្យបានប៉ាន់ប្រមាណថារបួសរបស់ជនរងគ្រោះនឹងត្រូវការរយៈពេល៨សប្តាហ៍ដើម្បីជាសះស្បើយ ប៉ុន្តែជនរងគ្រោះអាចប្រឈមមុខនឹងការបាត់បង់ការមើលឃើញជាអចិន្ត្រៃយ៍នៅក្នុងភ្នែកខាងស្តាំរបស់គាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTzqWU268JCqUzjyBA9VVlL7Nl6ILxcqBQWOgqmEfC-p427t3sK1t1ohBJAcfW7u7rWZcOWCacB-PcaG_72Eh64YaisnY3WCGTurqZ2MCKgeWquNKv6MmlEgMt112-ZtJmxh-n7ywpPDhjnmpuMbwacWmN2KU_6hscaGb5CsvVs_j_1GEWw78gURNwDTtQ/s2048/image_2025-07-11_11-50-59.png
ទោះបីជាព្រះរាជអាជ្ញាបានធ្វើឱ្យប្រសើរឡើងនូវការចោទប្រកាន់របស់ B-Free ពីការវាយដំសាមញ្ញទៅបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរក៏ដោយ ក៏តុលាការបានរកឃើញថាការរងរបួសមិនអាចត្រូវបានគេចាត់ថ្នាក់ជាពិការភាពជាអចិន្ត្រៃយ៍ ឬគ្រោះថ្នាក់ដែលមិនអាចជួសជុលបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAQtiO6ogJgXKY7QMsZ2jYCXPH3NaqnzOaxmbxrK9JdKkQUwEY4MUSs4C2UuVw2FTwqoNA5IbJmw8DMBIOesbt7KOXdQfzgbqkRhHxRVOnMdDcoJxdvFPg4iEco0eFS7fDskOrTlsIjiRA3QpfgHGuoSrpsDL_rzX0P6MnuEtNylhyphenhyphenvw8Dz_J5iHvjGE6x/s512/image_2025-07-16_10-06-59%20(2).png

ក្នុងការកាត់ទោស តុលាការបានគិតគូរពីប្រវត្តិព្រហ្មទណ្ឌរបស់ B-Free និងកង្វះវិប្បដិសារី។តារារ៉េបរូបនេះមានការកាត់ទោសចំនួន៦លើកមុនរួមទាំងការផ្តន្ទាទោសរំលោភដែលបានកើតឡើងតែមួយថ្ងៃមុនហេតុការណ៍ដែលលោកត្រូវបានពិន័យជាប្រាក់ចំនួន ៣លានវ៉ុន។ B-Free ក៏ត្រូវបានពិន័យផងដែរនៅដើមឆ្នាំ ២០២៣ សម្រាប់ការវាយដំបុគ្គលិកយុទ្ធនាការសម្រាប់បេក្ខជនរដ្ឋសភា។
ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលសវនាការ B-Free បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជៀសវាងអំពើហិង្សា ដោយលើកឡើងពីទំនុកច្រៀងនៃបទចម្រៀង «Magic Hands» ដែលបានឈ្នះពានរង្វាន់តន្ត្រីកូរ៉េកាលពីឆ្នាំមុន។ កត្តានេះមានអត្ថប្រយោជន៍ដល់ B-Free ។ ទាំង B-Free និងតំណាងអយ្យការបានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចដំបូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjquao8VXOrdVfJVixCFC7iew8JCI3VrpsJ1_8tM44n8M7sVlpb1kabWRY8cNi4bPqahDhViuPS9Fo7doNHqHvEDcss1MPkTHlbaNOPfGvToOOLngpWI1nhxhsgvH3dIdM5I1eosADontTOWylwm-nUB3yYuQwwaIHkrq_mGkQc6upboadFynW3Xx56lauu/s925/image_2025-07-16_10-06-59.png

B-Free ធ្លាប់ប្រឈមនឹងការរិះគន់ពី សហគមន៍អ្នកគាំទ្រ BTS ចំពោះការមើលងាយរបស់លោកចំពោះក្រុមចម្រៀងនេះ។ ក្នុងឆ្នាំ ២០១៣ សមាជិក BTS គឺ Suga និង RM រួមជាមួយនឹង B-Free និងសិល្បករហ៊ីបហបជាច្រើនទៀតបានបង្ហាញខ្លួននៅក្នុងកម្មវិធី «KBH Hiphop Radio»។ នៅទីនេះ B-Free បង្កឱ្យមានការខឹងសម្បារដោយបន្តវាយប្រហារសមាជិក BTS ដោយរិះគន់ពួកគេចំពោះការបោះបង់អាជីពរ៉េបរបស់ពួកគេដើម្បីក្លាយជាតារា Kpop ។ លោកបាននិយាយថា BTS «អាចបន្តផ្លូវរបស់ពួកគេដើម្បីក្លាយជាតារារ៉េប ប៉ុន្តែមិនអាចទប់ទល់នឹងការល្បួងនៃប្រាក់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVAjcHbRwVzcYH-e9bgd8-4fqzKby0QTaMU6Y1U0ZDtpThji_-QVrx6cuq5EuUCc_R6Gfh9-0sJ2WGwpiyw6VjYxEO4AiiiCcLPIbZl6uCnbWnE_ZgpLcU19VH6XYeF87fNDVkAv59thS0AmxeNethq1crQi8fV7aN8TxsLLFszQhn80-oWBdkPvfcIpTp/s1280/image_2025-07-16_10-07-01%20(2).png

B-Free ក៏បានប្រមាថដល់តន្ត្រី និងស្ទីលរបស់ក្រុមចម្រៀង Big Hit ដែរ។ លោកថែមទាំងបានប្រឈមមុខនឹងអ្នកគាំទ្រ BTS ដោយបើកចំហរនៅពេលត្រូវបានស្នើសុំឱ្យសូមទោស។
នៅពេលនោះ ប្រធានក្រុមហ៊ុនគ្រប់គ្រង BTS លោក Bang Si Hyuk បានទៅក្រុមហ៊ុនគ្រប់គ្រងរបស់ B-Free ដើម្បីប្រឈមមុខនឹងតារារ៉េបរូបនេះអំពីសម្តីរបស់ខ្លួននៅក្នុងកម្មវិធី ប៉ុន្តែមិនអាចជួប B-Free បានទេ។
នៅឆ្នាំ២០១៩ នៅពេលដែល BTS ក្លាយជាក្រុម Kpop ដ៏ល្បីល្បាញទូទាំងពិភពលោក B-Free បានសូមទោស ប៉ុន្តែមិនត្រូវបានអភ័យទោសដោយអ្នកគាំទ្រ BTS ឡើយ៕

ដល់ម្លឹងផង! មេបញ្ជាការយោធភូមិភាគ២ថៃ ឱ្យកម្ពុជាសូមទោស និងប្រកាសថ្កោលទោសស្ត្រីខ្មែរដែលចង្អុលមុខកងទ័ពថៃ

0

ប្រទេសថៃ ៖ មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង និយាយថា ស្ត្រីខ្មែរបានបង្កភាពចលាចលនៅប្រាសាទតាមាន់ធំ ហើយលោកអំពាវនាវឱ្យមេដឹកនាំកម្ពុជាសូមទោស និងថ្កោលទោសស្ត្រីខ្មែរដែលចង្អុលមុខកងទ័ពថៃនៅប្រាសាទតាមាន់ធំ ខណៈថៃបានចាត់វិធានការតាមច្បាប់រួចហើយទៅលើអតីតទាហានឈុតខ្មៅថៃវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំហើយគេចខ្លួន ។ ក្រៅពីនេះ កងទ័ពកម្ពុជា-ថៃបានឯកភាពគ្នាចំនួន៣ចំណុច ក្នុងការរៀបចំភ្ញៀវទេសចរមកលេងប្រាសាទតាមាន់ធំ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Ch7HD News កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitpKIP8yAjPETe7F0NpmTRD_SPSaDM7y0tPiiKSDIsjl0pv_xRbjq58KPpMLNbgeosxM_Zi3EhHu0-r_zwFU413KEbc7ICqFm7F4kZQJ4QG-JFAXN9rOFEeDYdE4_hsZq2N3Yt05avpc_YopQuJiDaaNAUNrYsKOhKW8Fg6NGESU8b7-SdB1Uqf3QC2w5A/s1242/518317562_4196246153992348_7863703579415675973_n.jpg
កាលពីថ្ងៃទី១៥ ខែកក្កដា មានការប៉ះពាក្យសម្តីគ្នារវាងស្ត្រីខ្មែរជាភ្ញៀវទេសចរជាមួយកងទ័ពថៃនៅប្រាសាទតាមាន់ធំ ដោយសារកងទ័ពថៃហាមឃាត់ស្ត្រីខ្មែរម្នាក់មិនឱ្យឡើងប្រាសាទតាមាន់ធំដែលជាសម្បត្តិរបស់ខ្មែរ ប៉ុន្តែស្ត្រីខ្មែរតវ៉ាថា ប្រាសាទនេះជារបស់ខ្មែរ ទើបកងទ័ពថៃខឹងសម្បារ និងប្រមូលផ្តុំគ្នាឡើងប្រាសាទបណ្តេញស្ត្រីខ្មែរជាម្ចាស់ប្រាសាទ ប៉ុន្តែត្រូវបានកងទ័ពខ្មែរជួយអន្តរាគមន៍ ។ ក្រោយមក ក៏មានការជម្លៀសភ្ញៀវទេសចរចេញពីប្រាសាទជាបន្ទាន់ ប៉ុន្តែភាគីថៃបែរជាចោទប្រកាន់ថា ហេតុការណ៍នេះកើតឡើងដោយសារកម្ពុជាញុះញង់ចង់ឱ្យមានការប៉ះទង្គិច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMaym6i6rKcdFdJ9jXAT3e9OnltiAe-OaSiBm9m1voxq8uyuVdPNtiBo3ljVsEml4nsxoGEg3zPU-_wnFukCPibzJkXgIWcELzSWf2UTEg0Y3IxSLd5Wq28dgFN44sEcLhEl-Sf_etw6vnS2LqlKRnnYaeq4cMMvNVgllqhBnkLKKhLTFOdz6cRyl4hXz4/s1500/image_2025-07-18_08-42-58.png
នៅព្រឹកថ្ងៃទី១៦ ខែកក្កដា នៅប្រាសាទតាមាន់ធំ មេបញ្ជាការរងនៃកងកម្លាំងស៊ុណារី លោក ប៊ុនសឺម ប៊ុនបាំរ៉ុង បានពិភាក្សាជាមួយលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស និងឯកភាពគ្នាចំនួន៣ចំណុច រួមមាន ៖

១-បើមានបញ្ហាកើតឡើងដោយសារភ្ញៀវទេសចរ ប្រសិនបើជាភ្ញៀវទេសចរថៃ សូមឱ្យកម្ពុជាជូនដំណឹងមកថៃដើម្បីឱ្យថៃនាំភ្ញៀវទេសចរចេញពីប្រាសាទតាមាន់ធំ ។ ដូចគ្នានេះ បើភ្ញៀវទេសចរកម្ពុជាបង្កបញ្ហា សូមឱ្យថៃជូនដំណឹងមកកម្ពុជាដើម្បីឱ្យកម្ពុជានាំភ្ញៀវទេសចរចេញពីប្រាសាទតាមាន់ធំ
២-បើមានបញ្ហាក្នុងតំបន់ គឺក្រុមមន្ត្រីសម្របសម្រួលមូលដ្ឋាន ចំនួន៧នាក់ ជាអ្នកដោះស្រាយបញ្ហា និង
៣-សូមឱ្យភាគីទាំងពីរត្រួតពិនិត្យភ្ញៀវទេសចរមុនពេលឡើងប្រាសាទតាមាន់ធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK1aHslmvMPbjoC1VWMI_8K8rqe8dCIitFvcIMAf_fR20mZCe2FuBVgXM1YUtBkDzlr_GApP04s9c9QrXt0INZG6KtSGBsE4dF5QVqWsQyPUqLdC0JQGvERnO42D_Fi02VPW37rUFsdfJY4Q5P6wu0A1HJ2nsWd-0aWCxZn0g3zXfAzGArFPbGieUSLh5L/s1183/517516272_1211295717701423_824889841123036678_n.jpg

ចំណែកមេបញ្ជាករយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង និយាយថា កងទ័ពកម្ពុជា-ថៃបានពិភាក្សាគ្នារៀបចំភ្ញៀវទេសចរមកលេងប្រាសាទតាមាន់ធំជាថ្មី និងព្រមព្រៀងគ្នាថា បើមានហេតុការណ៍អ្វីកើតឡើង គឺមិនឱ្យកងទ័ពទាំងសងខាងចូលមកក្នុងតំបន់ដាច់ខាត ហើយទុកតួនាទីនេះឱ្យមន្ត្រីសម្របសម្រួលព្រំដែនទាំងសងខាងដោះស្រាយ ។ បើភ្ញៀវទេសចរភាគីណាបង្កហេតុ គឺឱ្យភាគីនោះនាំភ្ញៀវទេសចររបស់ខ្លួនចេញពីតំបន់ដើម្បីកុំឱ្យហេតុការណ៍នេះកើតឡើងទៀត ដែលធ្វើឱ្យកងទ័ពកម្ពុជា-ថៃប្រឈមមុខគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgAeiQwnmMY9iqM2ZGjkljKXVyJmcSTY1T6fA1dFogjLVJN7UlPvG9Br7SM5IG4BP7Al6WrTY_kSHuE05u_6njwumVFeGfKcscG0GFPTWygEhlk195szlurTvrhK1ik7Rtciu_nZx5kz2_NLL6p6vs1nfa9EdkoUi81LH-C-UQP-qpkTYdao6KJg3mSAwO/s1286/517596722_782446534112899_8425001168695846272_n.jpg
ករណីឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាទាមទារឱ្យអតីតទាហានឈុតខ្មៅថៃដែលវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំហើយគេចខ្លួននោះ សូមទោសកម្ពុជា គឺខាងថៃបានចាត់វិធានការអតីតទាហានឈុតខ្មៅនេះរួចហើយ ។ ប៉ុន្តែលោកសូមឱ្យមេដឹកនាំកម្ពុជាសូមទោស និងថ្កោលទោសស្ត្រីខ្មែរដែលចង្អុលមុខកងទ័ពថៃនៅប្រាសាទតាមាន់ធំ ដោយលោកចោទប្រកាន់ថា ស្ត្រីខ្មែររូបនេះបង្កភាពចលាចល និងចង្អុលមុខជេរកងទ័ពថៃនៅលើទឹកដីថៃ រួមទាំងចាត់វិធានការកងទ័ពកម្ពុជាដែលរុញកងទ័ពថៃរហូតដួល ៕

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមស្ទង់តម្លៃការផ្គត់ផ្គង់សំបកកង់រថយន្ត ឆ្នាំ ២០២៥ ជូនអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី

0

សូមអញ្ជើញក្រុមហ៊ុន/សហគ្រាស ដែលមានលក្ខណសម្បត្តិ ចូលរួមស្ទង់តម្លៃការផ្គត់ផ្គង់សំបកកង់រថយន្ត ជូនអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។

ក្រុមហ៊ុន/សហគ្រាសទាំងអស់ដែលមានចំណាប់អារម្មណ៍ អាចទាក់ទងជាមួយអង្គភាពលទ្ធកម្មនៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ៣០៧ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០១១ ៤៥៥ ៧៧៥ ។

ឯកសារស្ទង់តម្លៃត្រូវបានផ្តល់ជូនក្រុមហ៊ុន/សហគ្រាស ដោយមិនគិតថ្លៃក្នុងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ខែកុន ឆ្នាំ២០២៥ វេលាម៉ោង០៩ៈ១០នាទីព្រឹក ការទទួលសំណើស្ទង់តម្លៃមានរយៈពេលប្រាំពីរ (០៧) ថ្ងៃ គិតចាប់ពីថ្ងៃឈប់ផ្តល់ឯកសារស្ទង់តម្លៃ)។

ការបើកសំណើស្ទង់តម្លៃនឹងប្រព្រឹត្តទៅ នៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ៩ៈ១០នាទីព្រឹក ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ ។

សំណើស្ទង់តម្លៃរបស់ក្រុមហ៊ុន/សហគ្រាសទាំងអស់ មិនតម្រូវឲ្យមានប្រាក់កក់ធានាការដេញថ្លៃទេ។ ក្រុម ហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឫមានប្រភពតែមួយ អាចដាក់សំណើស្ទង់តម្លៃបានតែមួយគត់។ ព័ត៌មានបន្ថែម សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋានដូចខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN4JBgwvulaTALidtRDYOOavrm41DHl7UdCaBrPMuFkfvQGCedVqN51Ob8fUSgT13VN_GxLZMcsVtYIpegrFLuiu16EmYyxuNSJs8pDDwlwkBpU9ZfS3t1jRjthCEfXS7WuIKCDW7IDLHJ_fW8TjRkELAlsqeNP1kmXn4VYzu-TvSCvwyiYgX_fSA3JBqE/s7015/22.jpg

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមស្ទង់តម្លៃការផ្គត់ផ្គង់ស្បៀងរដ្ឋបាល ឆ្នាំ ២០២៥ ជូនអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី

0

សូមអញ្ជើញក្រុមហ៊ុន/សហគ្រាស ដែលមានលក្ខណសម្បត្តិ ចូលរួមស្ទង់តម្លៃការផ្គត់ផ្គង់ស្បៀងរដ្ឋបាល ជូនអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ ក្រុមហ៊ុន/សហគ្រាសទាំងអស់ដែលមានចំណាប់អារម្មណ៍ អាចទាក់ទងជាមួយអង្គភាពលទ្ធកម្មនៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ៣០៧ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០១១ ៤៥៥ ៧៧៥ ។

ឯកសារស្ទង់តម្លៃត្រូវបានផ្តល់ជូនក្រុមហ៊ុន/សហគ្រាស ដោយមិនគិតថ្លៃក្នុងរយៈពេល០៣ថ្ងៃ ចាប់ពី ថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង….០៨.៤០នាទី(ការទទួលសំណើស្ទង់តម្លៃ មានរយៈពេលប្រាំពីរ (០៧) ថ្ងៃ គិតចាប់ពីថ្ងៃឈប់ផ្តល់ឯកសារស្ទង់តម្លៃ)។ ការបើកសំណើស្ទង់តម្លៃនឹងប្រព្រឹត្តទៅ នៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ៨.៥០នាទីព្រឹក ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥។

សំណើស្ទង់តម្លៃរបស់ក្រុមហ៊ុន/សហគ្រាសទាំងអស់ មិនតម្រូវឲ្យមានប្រាក់កក់ធានាការដេញថ្លៃទេ។ ក្រុម ហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើស្ទង់តម្លៃបានតែមួយគត់។ ព័ត៌មានបន្ថែម សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋានដូចខាងលើ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA8BHfXJajdIUZ-eGRFFUCOCjth2k4paoow99WGGj-EARsVBqRxXv4eyz0U7hV80EWe6oeSuOHQoV-C0ROEPpX7YM8BbMNTzq68DBRK8f80Mz0vAvmXRFfWR80oCQ_YaWHa1G0XtkVfzpaNAFUmO7PEcPR4bQN41T2xYRaWx0rMz817TK2P29NBr5mEhom/s7015/%E1%9E%9F%E1%9E%87%E1%9E%8E_%E1%9E%9F%E1%9F%92%E1%9E%94%E1%9F%80%E1%9E%84%E1%9E%A2%E1%9E%B6%E1%9E%87%E1%9F%92%E1%9E%89%E1%9E%B6%E1%9E%92%E1%9E%9A_18_07_2025.jpg

មិនត្រឹមតែអាជីពសិល្បៈ! រ៉ាប៊ី ថាអាជីពណាក៏មានអ្នកកា.ច់កុងមិនចង់ឱ្យមានអ្នកលើខ្លួន

0

ថ្មីៗនេះតារាចម្រៀង រ៉ាប៊ី បានចូលរួមកម្មវិធីផសខាសដោយបានចែករំលែករឿងរ៉ាវជា ច្រើនមិនថាទាក់ទងនឹងអាជីពសិល្បៈឬទាក់ទងនឹងស្វាមីរបស់ខ្លួននោះទេ។ ជ្រកក្នុងផលិតកម្មថោនដំបូងក្នុងឆ្នាំ២០១៦ រ៉ាប៊ី ថានាងមិនសូវជាមានបទចម្រៀងផ្ទុះនោះទេ ប៉ុន្តែមានការងារខនសឺតតាមខេត្តហើយកាលដំបូងៗគឺនាងទទួលបានតម្លៃខ្លួន៨០០ដុល្លារប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrjUvg03LGrqf6q1hxLcx3-mXzqi1CQ7f4-pjPWaem-VIkzG3oZWjSomlgoxiUSOWDcaJjQ7c2aNmhKrN5hwgHEsB337ySt1ni71MHYLg_lHg9SUiw5MUAFDVXe9Fkc2tC6UYwArauzs-Yr0w_ntSRlqHqOnycz7HpvybtdGKwIlemClxEsRjM-LfLNT6X/s1800/image_2025-07-17_15-14-08%20(2).png
តារាចម្រៀងរូបនេះបានចែករំលែកទៀតថាបន្ទាប់ពីផ្ទុះបទចម្រៀង «មាន់ស្រែ» ក្នុងឆ្នាំ ២០១៨ ធ្វើឱ្យតម្លៃខ្លួនរបស់នាងហក់ឡើងខ្លាំងនិងទទួលបានភាពល្បីល្បាញមក ដល់សព្វថ្ងៃនេះ។ ឆ្លងកាត់ជីវិតក្នុងវិស័យសិល្បៈ រ៉ាប៊ី ថាមិនត្រឹមតែអាជីពប៉ុណ្ណោះទេ ដែលមានរឿងទោះបីជាអាជីពណាក៏ដោយក៏មានរឿងកាច់កុងមិនចង់ឱ្យមានអ្នកណាម្នាក់លើខ្លួនទេព្រោះមនុស្សម្នាក់ៗតែងតែចង់ល្អរៀងៗខ្លួន។ រ៉ាប៊ី ថាមុននឹងនាងចូលអាជីពសិល្បៈគឺនាងបានចូលធ្វើការនៅក្នុងក្រុមហ៊ុនជប៉ុនមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV6h8PS8lXda_2B5SYbMoV_2yPOMFqLnVtGsu5BHrMRBs6WWNX_uR-VlCH_PuNXg3dBbrZONM22ZR9FwW6mUuSIK2QtQBSE5oJwH_BMDvL8vi7-GthwxgJ7zfvQ-dtW1TAuaNIaqnWgiQBlcxAQudmBzbt3F-KJ2cnaiK3n4Wq1t8EVTaQmVk817HrWOvK/s1660/image_2025-07-17_15-14-08.png

តារាចម្រៀង រ៉ាប៊ី ថាការចង់ឱ្យខ្លួនឯងល្អគឺមានពីរ។ទី១គឺការចង់បានល្អដោយសារតែការខិតខំដោយខ្លួនឯងហើយមួយទៀតគឺចង់ល្អដោយសារតែនិយាយឱ្យគេអន់ដើម្បីឱ្យខ្លួនឯងឡូយ។ រ៉ាប៊ី ថារឿងអាជីពសិល្បៈនាងមិនចង់និយាយអ្វីឆ្ងាញនោះទេព្រោះនាងជាមនុស្សដែលមិនចេះត្អូញត្អែរនោះទេ។ បើសិនជានាងចាញ់គេឬជួបរឿងរ៉ាវអី នាងដោះមិនកើតនាងចាត់ ទុកថាខ្លួនឯងអន់។ ជាក់ស្តែងបើសិនជាគេនិយាយដើមនាង នាងចឹងបានអត់មាន Event ច្រៀងហើយនេះគេហៅថាមនុស្សអន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdxFi4QonKDbKr7kq77V4iuxiUZmZ0ig-8-J-yMJwEevyS4S4ltM_JfFcw4dX-YNgZa5LQpKB99YVBnjVEcwXKhA_-_eaIHzPvsEmggtLsgNQZOqwj11hMqJMSzaT5QowuwU1NVzLz0Ht2I5ypttjxZy833zUo15-hemp4RMAqLyWaxdJ38axMwSWZ3xGe/s2048/image_2025-07-17_15-14-11%20(3).png

ជាមួយនឹងការចែករំលែកជាច្រើននោះ រ៉ាប៊ី ក៏បាននិយាយពីហេតុផលដែលនាងជាតារាស្រី ម្នាក់ដែលមាត់ឆៅឆ្លើយតបភ្លាមៗទៅកាន់អ្នកររិះគន់។ រ៉ាប៊ី ថាបើការរិះគន់ បែបស្ថាបនា នាងអាចព្រមទទួលយកបើសិនជានាងធ្វើខុសប៉ុន្តែបើនាងមិនខុសនោះទេនាងនឹងឆ្លើយតបវិញព្រោះការធ្វើនេះកុំឱ្យអ្នករិះគន់នោះបានចិត្តហើយកាលណាដែលសំងំស្ងៀមមិនតបតនឹងកាន់តែធ្វើឱ្យបុគ្គលនោះបានចិត្ត៕

សមាជិកសភាថៃប្រឆាំងគម្រោងសាងសង់របងជុំវិញប្រាសាទតាមាន់ធំដើម្បីចៀសវាងការប៉ះទង្គិច

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោក រាំងស៊ីម៉ាន់ រ៉ូម សមាជិកសភាថៃ និងជាអនុប្រធានគណបក្សប្រជាជន ក្នុងឋានៈជាប្រធានគណៈកម្មការសន្តិសុខជាតិ កិច្ចការព្រំដែន យុទ្ធសាស្ត្រជាតិ និងកំណែទម្រង់ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីគម្រោងសាងសង់របងជុំវិញប្រាសាទតាមាន់ធំថា ប្រទេសថៃពុំចាំបាច់ចាក់ប្រេងលើគំនរភ្លើងទេ តើថៃធ្វើរបងដើម្បីអ្វី? បើថៃធ្វើរបង កម្ពុជានឹងយកបញ្ហានេះធ្វើឱ្យមានការប៉ះទង្គិចគ្នា ហើយកម្ពុជាអាចយកបញ្ហានេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទើបលោកគិតថា ថៃពុំចាំបាច់ចាក់ប្រេងលើគំនរភ្លើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdqQ4bx4VmtpUCFplyk8q7lhcMvLCEbH0nEB5HOwH2jUl_ZS931J8PqNREr9TdXy8eB0wNkHwkFnIqn4VP1eJ6wM5umUpxyM7FX58YYIuQi2eePcmuGEHzXgeWxezJVQTH2X36_AdDCdUE6RGUat8ndR-PCfxHs9lR35HQeSiUu18wuastz7-sQZt7hKVu/s640/photo_2025-07-17_11-57-58.jpg
សារព័ត៌មានថៃសួរថា គម្រោងធ្វើរបងជុំវិញប្រាសាទតាមាន់ធំនេះជាការអំពាវនាវរបស់ពលរដ្ឋថៃ ដោយពួកគេចោទប្រកាន់ថា កងទ័ពកម្ពុជាតែងតែបង្កបញ្ហាជាញឹកញាប់ តើលោកគិតដូចម្តេច? លោក រាំងស៊ីម៉ាន់ រ៉ូម សមាជិកសភាថៃ និងជាអនុប្រធានគណបក្សប្រជាជន និយាយថា ត្រូវតែគិតជាមុនថា តើថៃត្រូវការអ្វី ប្រសិនបើថៃត្រូវការឱ្យកម្ពុជានាំថៃទៅដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ គឺថៃអាចធ្វើរបងក៏បាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBL3UFHdw03iMHrsmJa9iTdbfkJcwvhIA5uAtmvgljqn8UVsEJ5r1t2D6uqhCj2N3Z7vLy_Zs-ikrzRNUt_dY1fHDvL8_mquS1qkWTPgXYc5l2Y5wFe6tCYMAyfm7MMVtrxBBeuYf1SFi2HBHr-vVLq4lJ9JpjSI0tGCav66KB-3o9DoYrhWvSV_l3kyrQ/s1280/image_2025-07-15_15-47-51.png
ប៉ុន្តែបើត្រូវការឱ្យព្រំដែនកម្ពុជា-ថៃត្រឡប់មករកភាពប្រក្រតីឡើងវិញ ហើយចង់ឱ្យប្រទេសនានាលើពិភពលោក មើលឃើញថា កម្ពុជា គឺជា Land of Scammers គឺថៃត្រូវតែធ្វើចិត្តឱ្យធ្ងន់ ពុំគួរដុតភ្លើងនៅតំបន់ផ្សេងៗបណ្តាលឱ្យមានការប៉ះទង្គិចទេ ។ ប្រទេសទាំងពីរប៉ះទង្គិចគ្នាពេលណា គឺកម្ពុជានឹងនាំថៃឡើងតុលាការយុត្តិធម៌អន្តរជាតិ ហើយពេលនោះ កម្ពុជានឹងទទួលជ័យជម្នះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFa6LkvEgl9pEZlSb_YnJ1_fbZoJ01j-pikmtUxjr6JQKlQ6wq_6iuucHIFozDFtPMwVcy5CTw9HbZCZCZBU-2ORrvgjp9S-pZlV_xz0BHNS6tRTej4_H5IslnvPJpErOhveJCUMK-fZJ6vkJOp2JWtU7TB2NXb1gVCv7Ukkexken3HYBqoC-Kj68R3Kdz/s640/photo_2025-07-17_11-57-58%20(2).jpg
ដោយឡែក នាពេលថ្មីៗនេះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាតផុន ណាកផានិត បាននិយាយមកកាន់សារព័ត៌មានថា ប្រទេសថៃគ្មានគម្រោងសាងសង់របងនៅប្រាសាទតាមាន់ធំដូចការផ្សព្វផ្សាយរបស់សារព័ត៌មាន និងសូមឱ្យជឿជាក់លើព័ត៌មានផ្លូវការពីរដ្ឋាភិបាលថៃប៉ុណ្ណោះ ។ លោកសុំកិច្ចសហការពីសារព័ត៌មាននានាដែលផ្សព្វផ្សាយពីបញ្ហាកម្ពុជា-ថៃ សូមផ្សព្វផ្សាយតែព័ត៌មានពិតប្រាកដ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigQL4oAIXSjRDLA7Mfjbc1ZI4XbOTt8ju8-y6395nB98i11FCFhijpKzuXBA6s_enfHhuINdy2JST4zU-dDA8jN_x50AjOlRDugZQvc3P_6USCtn6jszjr3dS2te80TFmtrVmoW8YIWGEsO2cu09LxxHR0o93g5eDaA4x68YS65AtXo6AgAq8WWqPiETBv/s600/photo_2025-07-17_11-58-09.jpg
លោក ណាតផុន ណាកផានិត អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយពីការផ្សព្វផ្សាយព័ត៌មានថ ថៃត្រៀមសាងសង់របងនៅព្រំដែនកម្ពុជា-ថៃ បរិវេណប្រាសាទតាមាន់ធំ រហូតធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថ្លែងថា បើថៃសាងសង់របងនឹងមានសង្គ្រាម ។ លោកធ្លាប់ស្នើសុំកិច្ចសហការពីប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងបញ្ហាកម្ពុជា-ថៃ គឺជាការតទល់ដោយពាក្យសម្តី ប៉ុន្តែគ្មានឯកសារផ្លូវការ ។ ដូច្នេះ លោកចង់ឱ្យស្តាប់ព័ត៌មានផ្លូវការពីរដ្ឋាភិបាលដែលទទួលខុសត្រូវផ្នែកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG59Vk0eeA1udNg9edajw_I0WtWfod4p7gjfYdui1Q6wFoWck_QkH_S4V1pa6HknYTO190bli8nTIhdcEwGr-30NIWTKnMH1VSjIDV2iA-oWZ7tGn-HTgpJEl5EZwmxATdTH2gn80nRdsrNwG7XwGs7CFeCb6_FZQHfN2M5k7daurxanXeU3dr1NSJ6NjP/s736/Screenshot%202025-07-15%20151244.png

ដោយឡែក លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី១៥ ខែកក្កដា ថា ការសាងសង់របងជុំវិញប្រាសាទតាមាន់ធំ អាចនឹងមានបញ្ហាកើតឡើង ប៉ុន្តែបើរដ្ឋាភិបាលថៃបញ្ជាឱ្យសាងសង់របង កងទ័ពត្រូវតែសាងសង់តាមបញ្ជា ។ ដូច្នេះ ត្រូវពិចារណាឱ្យបានល្អិតល្អន់ យើងប្រើប្រាស់តាមផែនទីរបស់ថៃ មិនថា Google កំណត់ប្រាសាទតាមាន់ធំស្ថិតនៅប្រទេសណាទេ វាជារឿងបច្ចេកទេសដែលរដ្ឋាភិបាលមានតួនាទីដោះស្រាយ ៕