ស៊ូដង់៖ យោងតាមក្រុមឧទ្ទាមស៊ូដង់ (The Sudan Liberation Movement/Army) បានឱ្យដឹងថា ឧប្បត្តិហេតុបាក់ដីដ៏អាក្រ.ក់មួយបានឆ.ក់យកជីវិតមនុស្សយ៉ាងហោចណាស់ 1,000 នាក់ នៅភ្នំ Marra ដែលជាតំបន់ដាច់ស្រយាលនៅភាគខាងលិចប្រទេសស៊ូដង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDj8rDsqWPnnOwvnVhSrQIXonnsm8w2wHjYoOpBJw0OTqM39xhRVTipeHr4MWsBLLPVUelvuWHzjdPtwhzlipGpzlhRT5ZM6_3G6vB2ASSMaROBpgihBHbaIEdAnYxpWvUOMCXlH3XMK8PnaI7dQEvLrXwP9VL_Jp7DCR-LDDXh4drzjo911caAfdmPYTP/s1280/photo_2025-09-02_13-19-50.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី2 ខែកញ្ញា ឆ្នាំ2025 បានឲ្យដឹងថា៖ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា បានបង្កឱ្យមានការបាក់ដីកាលពីថ្ងៃអាទិត្យ បានបន្សល់ទុកអ្នកនៅរស់រានមានជីវិតតែម្នាក់គត់នៅក្នុងភូមិ Tarasin ខណៈមនុស្សជាច្រើនផ្សេងទៀតត្រូវបាននៅកប់ពីក្រោមដោយដី និងថ្មដែលបែកបា.ក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBTFcAE5bvUyjj8X95I0_OM4kbXt0z3Bl_1PakN6lHHFDGrs6CFIQcB8a3LerKgZvHEBN0aGw_8gRpNvji_3KWfXHtt9niaUOCKdtInOyly0cn7ZUwX2zKsVj4A6S52eilkicwoH65bhsi9qdo-SALY4lYpHY6jTO5Bkmti46qK7xKpkw-iMU2i3aOPmzw/s1200/photo_2025-09-02_13-19-52.jpg

ប្រភពខាងលើបានបង្ហាញថា មនុស្សរងគ្រោះនៅក្នុងហេតុការណ៍បាក់ដីនេះ ភាគច្រើនគឺជាប្រជាជនដែលមកពីរដ្ឋ Darfur ភាគខាងជើង ដែលបានបង្ខំចិត្តចាកចេញពីផ្ទះរបស់ពួកគេមកស្វែងរកកន្លែងជ្រកកោននៅតំបន់ភ្នំ Marra ដោយសារសង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4ri6QVgvNNGUw4k61uFy5uAKptYVknZw-3WBK_WHffqVpCMatgEbeqtYrSBEQ188laTjG9LBvLhUU391dxTIDsYuK-bEA65oIt3pS-s7k7pAz2F9Tv322HApP9eGlgBoKWRRETnhgE3CH38Er3gLg9ozhrcwZb_Uj7oYpAYvHOWzNYIy5ydH85YmZvhR3/s1280/photo_2025-09-02_13-19-54.jpg

គួរជម្រាបថា សង្គ្រាមស៊ីវិលដែលបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ 2023 រវាងកងទ័ពស៊ូដង់ និង RSF បានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងគ្រោះទុរ្ភិក្ស និងបាននាំឱ្យមានការចោ.ទប្រកាន់ពីបទប្រល័យពូជសាសន៍នៅក្នុងតំបន់ Darfur ភាគខាងលិច។ បើតាមការប៉ាន់ប្រមាណរបស់មន្ត្រីអាមេរិកម្នាក់កាលពីឆ្នាំមុនបានឲ្យដឹងថា មនុស្សរហូតដល់ 150,000 នាក់ត្រូវបានសម្លា.ប់ចាប់តាំងពីអរិភាពបានចាប់ផ្តើមនៅឆ្នាំ 2023មក និងមានមនុស្សសរុបប្រហែល 12 លាននាក់បានរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUq86Jyw1sfBdNipyb9Cz9cagtgwt3da3BoFHnwlhU2GHNKHElRKeK3yDOxm2InuzDcRMocE4wHQ3l7yL6kglVB8ZsqRLTLazvuZ1nuXR7NoNfPmGCovm-Qqu4BywYEaYRP7O0ahQVJ9mGBiEzoAnkKCEfy5E-yxWdttVxA9WvEshg1RcIPU8JAcxSwzzK/s767/image_2025-09-02_13-53-30.png

ជាមួយការកើតមានគ្រោះធម្មជាតិដ៏កំណា.ចដូចនេះ បានជំរុញឲ្យមនុស្សទូទាំងពិភពលោកប្រកាសអំពាវនាវសុំជំនួយមនុស្សធម៌ពីអង្គការសហប្រជាជាតិ អង្គការក្នុងតំបន់ និងអន្តរជាតិផ្សេងទៀត បើកប្រតិបត្តិការជួយសង្រ្គោះដល់ពលរដ្ឋដែលរងគ្រោះទាំងនោះផង ខណៈពួកគេខំរត់គេចពីសង្រ្គាមដើម្បីមានជីវិតរស់ តែបែរជាមកជួបរឿងអ.កុសលដោយសារគ្រោះធម្មជាតិបែបនេះទៅវិញ៕